RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

News KM ↓ 98 episódios

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Não deixe de visitar o site do podcast e apoiar quem o produz: www.rfi.fr

Autor

RFI ខេមរភាសា / Khmer

Categoria

News

Site do podcast

www.rfi.fr

Último episódio

27 de nov de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 10 mi+ downloads · nota 4,7+ iOS em breve

Episódios

តើ​ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ជា​ជំហាន​​វិជ្ជមាន​នៃ​ដំណោះស្រាយ​វិវាទ​ដែនសមុទ្រ​កម្ពុជា-ថៃ? 27.11.2026

កម្ពុជា និង​ថៃ​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រួម និង​អនុញ្ញាត​ឱ្យ​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់សមុទ្រ(UNCLOS) ចុះ​ពិនិត្យ​ទីតាំង​កោះ និង​លក្ខណៈ​ភូមិសាស្ត្រ​ពាក់ព័ន្ធ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ ​ដើម្បី​ជួយ​ដល់​ដំណើរការ​កំណត់​ព្រំដែនសមុទ្រ។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ផ្សះផ្សា​លើកទី៣ នៅ​ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី​ ចាប់​ពី​ថ្ងៃទី២៤ ដល់​...

ហេតុអ្វីឡាវអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចលឿនជាងកម្ពុជា? 26.11.2026

ប្រទេសឡាវបានចាកចេញជាផ្លូវការពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកម្ពុជានឹងត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ខាងមុខ។ ការចាកចេញរបស់ឡាវពីបញ្ជីក្រុមប្រទេស LDC បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបំពេញលក្ខខណ្ឌទាំង ៣ របស់អង្គការសហប្រជាជាតិ។ អ្នកវិភាគយល់ថា កម្ពុជាក៏អាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបានដែរ គ្រាន់តែថា កម្ពុជាចង់ចាកចេញដ...

ហេតុអ្វីកម្ពុជា-ចិន បង្កើនកម្រិតសមយុទ្ធនាគមាសឆ្នាំ២០២៦? 25.11.2026

កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នា «នាគមាសឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លើកទី៨នេះ មានទ្រង់ទ្រាយធំជាងសមយុទ្ធកន្លងទៅ ដោយសមយុទ្ធលើកនេះ បានរួមបញ្ចូលលំហាត់ហ្វឹកហ្វឺនទាំងជើងគោក ជើងទឹក និងជើងអាកាស។ ការបង្កើនកម្រិតសមយុទ្ធ កម្ពុជា-ចិន នាពេលនេះត្រូវអ្នកវិភាគនានាមើលឃើញថា ធ្វើឡើងស្របតាមកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្របតាមពិពិធកម្មវ...

តើថៃកំពុងផ្គើនកម្ពុជា ឬយ៉ាងណា បន្ទាប់ពីកម្ពុជាលើកពីជម្លោះព្រំដែនប្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី? 24.11.2026

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មេទាហានថៃបាននាំអ្នកសារព័ត៌មានចូលមើលគ្រប់ច្រកល្ហក នៅតំបន់អានសេះ ក្នុងទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ ក្រោយការប្រយុទ្ធគ្នាកាលពីចុងឆ្នាំ២០២៥។ ពីរថ្ងៃក្រោយមក ពោលនៅថ្ងៃទី២១ ខែវិច្ឆិកា ថៃបានសង់លេណដ្ឋានមួយបន្ថែមទៀត នៅឃុំគោករមៀតក្នុងខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី២២ ខែវិច្ឆិកា ថៃបានឈូសឆាយផ្លូវទៅកាន់តំបន់នោះ។ នេះបើតាមលិខិតតវ៉ារបស់ក្រសួងការបទេសកម្ពុជា។ តើសកម្មភាពរបស់ថៃនាពេលនេះជ...

តើពិធីបុណ្យអុំទូកអាច​ទាញអត្ថប្រយោជន៍អ្វីខ្លះ? 23.11.2026

ព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៦នេះ។ ពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅតាមលទ្ធភាពដូចសព្វមួយដង នៅតាមបណ្តាខេត្តនានា។ ដោយឡែក​​នៅរាជធានីភ្នំពេញ ការប្រារព្ធ​ពិធីបុណ្យអុំទូកថ្នាក់ជាតិត្រូវផ្អាកជាថ្មី។ ផ្អាកដោយសារតែរដ្ឋាភិបាលអះអាងថា ខ្លួនត្រូវ​យកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹ...

តើកម្ពុជាខាតបង់ និងចំណេញអ្វីពីការបន្តបិទច្រកព្រំដែនគោកជាមួយថៃ? 22.11.2026

នៅថ្ងៃសៅរ៍ទី២២វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការបន្តបិទច្រកព្រំដែនគោកជាមួយប្រទេសថៃ ថា មិនបានបណ្តាលឲ្យផលិតកម្ម និងវិស័យកសិកម្មរបស់កម្ពុជាស្លាប់ឡើយ។ ផ្ទុយមកវិញ ការបន្តបិទច្រកព្រំដែននេះ បានក្លាយជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការកសាងភាពធន់ និងតភ្ជាប់ការនាំចេញផលិតផលរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងទៀត។ អ្នកតាមដានសង្គម យល់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាវោហាសាស្ត្រនយោបាយ តែរូ...

តើការចាប់ខ្លួនមន្ត្រីនគរបាលពាក់ព័ន្ធគ្រឿងញៀនឆ្លុះបញ្ចាំងយ៉ាងណាពីបញ្ហាគ្រឿងញៀននៅកម្ពុជា? 21.11.2026

លោក ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត និងបក្ខពួក ១០នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទពាក់ព័ន្ធករណីគ្រឿងញៀនជិត ១តោន។ ក្នុងចំណោមជនសង្ស័យសរុប ១១នាក់ ដែលពាក់ព័ន្ធគ្រឿងញៀន ៨៧៤គីឡូនេះ ក៏មានជនជាតិឡាវ ៣នាក់ផងដែរ។ តើការចាប់ខ្លួនមន្ត្រីនគរបាលដែលពាក់ព័ន្ធនឹងគ្រឿងញៀនឆ្លុះបញ្ចាំងយ៉ាងណាពីបញ្ហាគ្រឿងញៀននៅកម្ពុជា?

តើកម្ពុជាគួរធ្វើយ៉ាងណាចំពោះសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា ក្រោយសំណើរបស់បារាំង? 20.11.2026

ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបន្ត​ស៊ើប​អង្កេត​រក​ជន​សង្ស័យ ​ដែ​​ល​មាន​ជាប់ពាក់ព័ន្ធក្នុង​ករណី​បាញ់​សម្លាប់​​​លោក​ លិម គិមយ៉ា នៅប្រទេសថៃ កាលពីឆ្នាំ២០២៥។ អ្នកតាមដាននយោបាយកម្ពុជានានា បានមើលឃើញពីការព្រួយបារម្ភខ្លាំងរបស់បារាំង ចំពោះ ឃាតកម្មលោក លិម គិមយ៉ា និងជំរុញឲ្យកម្ពុ...

តើការរៀបចំជំនួបកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ខាត ឬចំណេញសម្រាប់កម្ពុជា? 19.11.2026

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រតិកម្មទៅនឹងការរិះគន់រឿងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលថាកម្ពុជាចាយលុយច្រើន ហើយមិនបានប្រយោជន៍អ្វីសោះសម្រាប់ប្រទេសនេះ។ តែលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចំណាយត្រឹម ១៥លានប៉ុណ្ណោះ សម្រាប់ការរៀបចំកិច្ចប្រជុំដ៏ធំមួយនេះ។ អ្នកតាមដានសង្គមខ្លះ យល់ឃើញថា កម្ពុជាទទួលបានផលប្រយោជន៍ទាំងការទូត និងនយោបាយ ខណៈខ្លះទៀតលើកឡើងព...

ក្នុង​​អាណត្តិជាប្រធានអាស៊ាន តើហ្វីលីពីនបានជួយអ្វីខ្លះក្នុងជម្លោះ ខ្មែរ-ថៃ​? 18.11.2026

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខ្លះយល់ឃើញថា ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានត្រឹមបន្តអនុវត្តការងារដែលម៉ាឡេស៊ីបន្សល់ទុក នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែអ្នកវិភាគខ្លះទៀតយល់ថា ជំនួយរបស់ហ្វីលីពីននៅមានកម្រិត និងមានចំណុចតិចតួចសកម្មជាងម៉ាឡេស៊ី។ តើហ្វីលីពីនបានជួយអ្វីខ្លះក្...

ការលើកផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា? 17.11.2026

បើទោះបីថៃបានព្រមានទុកជាមុន កុំឲ្យកម្ពុជាលើកឡើងពីជម្លោះព្រំដែនជាមួយថៃ ប្រាប់​បណ្តាមេដឹកនាំ​ប្រទេសសមាជិក​ហ្វ្រង់​កូហ្វូនីក៏ដោយ តែការរា​រាំងនេះត្រូវបានបរាជ័យ។ នៅទីបំផុត ​កម្ពុជាបានប្រាប់មេដឹកនាំប្រទេសនិយាយភាសាបារាំងពីការបាញ់ប្រហារមុន​របស់ទាហានថៃមកលើកម្ពុជា ដែលបណ្តាល​​ឲ្យស្លាប់មនុស្សជាច្រើន និង​រារាំងជនភៀសសឹកខ្មែរ ២ម៉ឺននាក់មិនឲ្យចូលទៅផ្ទះរបស់ពួកគេវិញ។ តើការលើកផលវិបាកពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិ...

អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ចំនួន៤ ជាមួយបារាំង? 14.11.2026

ឯកសារកិច្ចព្រមព្រៀងសំខាន់ៗ លើវិស័យចំនួន ៤ រួមមាន ការពារជាតិ ថាមពល អវកាស និងអាកាសចរណ៍រវាងកម្ពុជា និងបារាំងនឹងត្រូវចុះ ហត្ថលេខាអំឡុងពេលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Intelligence Online កាលពីថ្ងៃទី១២ វិច្ឆិកា។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា វិស័យទាំង ៤ខាងលើជាតម្រូវការចាំបាច់របស់កម...

តើបង្កើនទំនាក់ទំនងកម្ពុជា-បារាំង អាចជួយកម្ពុជារក្សាតុល្យភាពភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក? 13.11.2026

កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ថា បារាំងជាមហាអំណាចមួយ ដែលអាចដើរតួនាទីជាដៃគូទីបីដ...

តើ​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី និង​ទស្សនកិច្ច​ប្រធានាធិបតី​បារាំង​អាច​ផ្តល់​សន្ទុះ​ការ​ប្រើ​ភាសា​បារាំង​នៅ​កម្ពុជា​ដែរ ឬ​ទេ? 12.11.2026

 កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០​ក្នុង​ទីក្រុង​ភ្នំពេញ​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៦ វិច្ឆិកា។ ទន្ទឹម​គ្នា​នឹង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ក៏​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ដែរ។ អ្នក​តាម​ដានសង្គម​កម្ពុជា​វាយ​តម្លៃ​ថា ព្រឹត្តិការណ៍​ធំ​ទាំង​ពីរ​នេះ​នឹង​ជួយ​បង្កើន​ការ​ប្រើ​ភាសា​បារាំង​ឲ្យ​បាន​ទូលំទូលាយ​ឡើង...

តើ​បញ្ហា​ព្រំដែនខ្មែរ-ថៃ​អាច​នឹង​ត្រូវ​លើក​យក​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ដែរ ឬ​ទេ? 11.11.2026

កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ វិច្ឆិកា​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​ពេញសិទ្ធិ មិន​ពេញ​សិទ្ធិ និង​សង្កេតការណ៍​ប្រមាណ ៩០ប្រទេស។ ថៃ​ក្នុង​នាម​ជា​ប្រទេស​សង្កេតការណ៍​ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុងកិច្ចប្រជុំកំពូល​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គា...

តើ​កម្ពុជា​គួរពិចារណា​យ៉ាងដូចម្តេច​លើ​សំណើ​សុំដោះលែង​អ្នកទោសមនសិកា មុន​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី? 10.11.2026

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ បានអំពាវនាវដោយទទូចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យដោះលែងអ្នកជាប់ឃុំជាង ១០០នាក់នៅកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ ការអំពាវនាវនេះធ្វើឡើង ខណៈកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញនាចុងសប្តាហ៍នេះ។ សម្រាប់លោក ថម អេនឌ្រូ ដោយសារតែកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន...

តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់​ប្រយោជន៍អ្វីខ្លះដល់កម្ពុជា? 09.11.2026

រដ្ឋាភិបាលកម្ពុជាកំពុង​​រៀបចំព្រឹត្តិការណ៍​ហ្រ្វង់កូតិចដែលជា​ពិព័រណ៌នវានុវត្តន៍ អមកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹង​​បច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ​ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​សម្រាប់កម្ពុជាក្នុង​​ការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ និងជាឱកាសសម្រាប់ឱ្យ​កម្ពុជាបង្កើន...

អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា? 08.11.2026

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន​ នឹងអាចបង្កើនកិ...

តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់​អ្វីខ្លះដល់កម្ពុជា? 07.11.2026

ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ  ដោយគ្រាន់តែបង្ហាញការសោកស្តាយ រួមនឹងសម្ពាធផ្លូវចិត្តស្ទើមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿងទៅមុខទៀតបាន។ អ្នកតាមដានបញ្ហាសង្គមយល់ថា ការមិនចាក់ផ្សាយរឿងនេះ អាចមកពីខ្សែភាពយន្ត...

តើវិស័យទេសចរណ៍កម្ពុជានឹងអាច​ទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី? 06.11.2026

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើ​ឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ អ្នកជំនាញក៏ជំរុញឲ្យកម្ពុជាប្រឹងប្រែង...

អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ? 05.11.2026

លទ្ធផល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​បង្ហាញ​ថា គណបក្ស​សាធារណៈរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ចាញ់​គណបក្ស​ប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋ​បាន​បាត់បង់​សំឡេង ទាំង​នៅ​ក្នុង​សភា និង​នៅ​ក្នុង​ព្រឹទ្ធសភា តែ​លោក ត្រាំ​នឹង​នៅ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូត​ចប់​អាណត្តិ ពោល​ចំនួន ២ឆ្នាំ​ថែម​ទៀត។ តាម​រយៈ​លទ្ធផល​ដែល​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​ពេល​នេះ លោក...

ហេតុ​អ្វី​បណ្ណសារជាតិ កន្លែង​ថែ​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេសជាតិ? 04.11.2026

នៅ​ក្នុង​ពិធីបើក​ពិព័រណ៍ខួប ១០០ឆ្នាំ នៃ​បណ្ណសារដ្ឋានជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​ថែ​រក្សា និង​ការ​ប្រើប្រាស់​ឯកសារ​ប្រវត្តិសាស្ត្រ​ថា​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការពារ​អត្តសញ្ញាណ និង​តម្លៃជាតិ។ សម្រាប់​លោក ហ៊ុន ម៉ាណែត បណ្ណសារដ្ឋានជាតិ​ជា​កន្លែង​រក្សា​ទុក​មាស​ដែល​មាន​តម្លៃ​ជាង​មាសដុំ​ទៅ​ទៀត។ អ្នកជំនាញ​ផ្នែក​ប្រវត្តិវិទ្យា​នានា​យល់ស្រប​តាម​ការ​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល តែ​ក៏...

អ្វី​ទៅ​ជា​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​ការ​ប្រើ​ទូរស័ព្ទដៃ​របស់​សិស្ស​ក្នុង​ម៉ោង​សិក្សា? 03.11.2026

នៅ​ក្នុង​​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​​នៅ​ខេត្ត​កំពង់ធំ​នា​ព្រឹក​ថ្ងៃ​ទី​​៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦ នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​បាន​ស្នើ​ជា​ថ្មី​ឲ្យ​ថ្នាក់ដឹកនាំ​សាលារៀន ព្រម​ទាំង​គ្រូបង្រៀន​ចាត់​វិធានការ និង​រឹតបន្តឹង​ចំពោះ​សិស្សានុសិស្ស​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុ​ង​ម៉ោង​សិក្សា។ ​លោក ហ៊ុន ម៉ាណែត​លើក​ជា​សញ្ញាអាសន្ន​ថា​ ការ​ប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុង​ថ្នាក់​ប៉ះពាល់​ទាំង​វិន័យ ​ក...

អ្វី​ទៅ​ជា​ក្តីរំពឹង​របស់​កម្ពុជា​នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​នា​ពេល​ខាង​មុខ? 02.11.2026

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង​គ្រោង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នា​ចុង​សប្តាហ៍​ក្រោយ ពោល​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់​ថា គម្រោង​ទស្សនកិច្ច​នេះ ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា បារំាង​កាន់​តែ​មាន​ភាព​ស្អិតល្មួត​ថែម​ទៀត។ តែ​ក៏​មាន​មតិ​រិះគន់​ថា ទស្សនកិច្ច​របស់​លោក ម៉ាក្រុង​ ធ...

តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា? 01.11.2026

រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។ សំណង់រូបសត្វបង្កងរបស់ខេត្តតាកែវ កើតឡើងបន្ទាប់ពីសំណង់សេះសមុទ្របាញ់ទឹក សំណង់បាតដៃ នៅក្នុងខេត្តកំពត និងសំណង់សិល្បៈ ក្ន...

Ouça o podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos