SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យផ្អាកសកម្មភាពបូមខ្សាច់គ្រប់ទីតាំងដែលធ្វើបាក់ច្រាំងទន្លេ 11.09.2026 3:14
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនូវបទបញ្ជាផ្ទាល់មាត់ ឱ្យផ្អាករាល់អាជីវកម្មបូមខ្យាច់ នៅគ្រប់ទីតាំងទាំងឡាយណា ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ពោលគឺប្រសិនបើ នៅតំបន់ណា បាក់ច្រាំងទន្លេ ត្រូវផ្អាកសកម្មភាពបូមខ្សាច់ជាបន្ទាន់។ ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងបូមខ្សាច់ ដែលសង្ស័យថា អាចធ្វើឱ្យបាក់ច្រាំងទន្លេ គឺដើម្បីឱ្យមន្ត្រីជំនាញ ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបាក់ច្រាំងទន្លេនោះ ថាតើ...
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ 11.09.2026 13:31
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីរំលឹកខួបលើកទី២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា នៅសហរដ្ឋអាម៉េរិក។ ** ការស៊ើបអង្កេតរបស់សភាអំពីគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញមកកាន់អូស្ត្រាលី។ ** កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រព្រឹត្តទៅនៅទីក្រុងញូវដេលី។
ទាហានថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 11.09.2026 4:17
កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាហានថៃ បានបើកប្រតិបត្តិការ ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹង មកភាគីកម្ពុជាឡើយ។ សំឡេងកាំភ្លើងធំអស់ទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យខ្លាច ជាខ្លាំង។
តើការអប់រំអំពីសេវាទូរសព្ទ 000 អាចជួយជនអន្តោប្រវេសន៍ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារបានដែរឬទេ? 10.09.2026 14:21
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់គណៈកម្មការអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទឱ្យដឹងថា របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 33 ឆ្នាំ។ អ្នកជំនាញនិយាយថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកដែលស្វែងសុំសិទ្ធិជ្រកកោន អាចប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការប្រកាសអំពើហិង្សាក្នុងគ្រួសារ។ វាបានបង្កឱ្យមានសេចក្តីអំពាវនាវ សម្រាប់ការអប់រំ និងមូលនិធិបន្ថែម...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ 10.09.2026 5:03
** រដ្ឋាភិបាលអូស្ត្រាលីបើកបង្ហាញផែនការសម្រាប់គម្រោងបម្រុងទុកឧស្ម័នថ្នាក់ជាតិជាលើកដំបូង។ ** ការគាំទ្រដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិនៅក្រៅប្រទេស ក្នុងទិវា R U OK? ** ប្រទេសនេប៉ាល់ស្វែងរកថវិកាជាង ៧ ពាន់លានដុល្លារដើម្បីកសាងឡើងវិញបន្ទាប់ពីទឹកជំនន់ ។ #sbsaudiopodcast
កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ 09.09.2026 2:37
កម្ពុជា និងអូស្រ្តាលី បានប្រកាសបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្នុងជំនួបក្រៅផ្លូវការរវាងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោបាយអន្តរជាតិនៃប...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ 09.09.2026 12:33
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសឆ្មក់ចូលឆែកឆេរ នៅទីស្នាក់ការកណ្តាលរបស់សហជីពសំណង់ CFMEU។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានការពារកម្មវិធីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ៥៦០លានដុល្លារ បន្ទាប់ពីមានការចោទប្រកាន់ថាសូកប៉ាន់សុំសន្លឹកឆ្នោត។ ** អ្នកនិពន្ធជនជាតិអូស្ត្រាលីដ៏ល្បីល្បាញ លោកស្រី Blanche d'Alpuget បានទទួលមរណភាពក្នុងជន្មាយុ ៨២វស្សា។
រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាណែនាំឱ្យពិនិត្យឡើងវិញលើការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក 09.09.2026 7:02
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ជាអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ លើការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក។ សេចក្តីណែនាំផ្ទាល់មាត់ដូច្នេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃ បានរកឃើញថា ការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក តាមបណ្ដាខេត្តមួយចំនួនមានតម្លៃ ថ្លៃកប់ពពក និងខុសប្រក្រតី។
What are my rights if stopped by police in Australia? - តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើត្រូវប៉ូលិសឃាត់ខ្លួននៅតាមផ្លូវ ក្នុងប្រទេសអូស្ត្រាលី? 08.09.2026 11:14
Police officers have a range of operational powers they can exercise under legislation, including to ask questions, give ‘move on’ directions and conduct searches. Here’s what you need to know about your basic rights and obligations in a police interaction. - នៅប្រទេសអូស្ត្រាលី មន្ត្រីប៉ូលិសមានអំណាចផ្លូវច្បាប់ជាច្រើន ក្រោមច្បាប់រក្សាសណ្តាប់ធ្នាប់សាធារណៈ ស៊ើបអង្កេតបទល្មើស និងអនុវត្តច្បាប់ចរាចរណ៍។ អ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ 08.09.2026 4:49
**មជ្ឈមណ្ឌលគាំទ្រសម្រាប់តែក្រុមគ្រួសារអូស្ត្រាលី បើកដំណើរការនៅទីក្រុងខាត់ម៉ាន់ឌូ ខណៈដែលការឆ្លើយតបនឹងទឹកជំនន់នៅតែបន្ត។ ** មនុស្សពីរនាក់ស្លាប់ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅគ្វីនស្លេន។ ** សភានឹងបោះឆ្នោតលើច្បាប់ដើម្បីផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបិទប្រព័ន្ធដោះស្រាយបញ្ហារបស់ពួកគេ។ #sbsaudiopodcast
#117 Borrowing books at the library (Med) - សិក្សាភាសាអង់គ្លេសភាគទី117៖ ការខ្ចីសៀវភៅនៅបណ្ណាល័យ 05.09.2026 14:58
Learn English useful for visiting a library. Practise everyday phrases for returning borrowed items, asking about late fees and due dates, renewing items, reserving titles, and using the library catalogue. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការទៅបណ្ណាល័យ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ការសងវត្ថុដែលបានខ្ចីត្រឡប់មកវិញ សួរអំពីថ្លៃសេវាពេលសងយឺត និងដល់កាលបរិច្ឆេទកំណត់ ការបន្តពេលខ្ចី ការកក់សៀវភៅទុកមុ...
ម្ចាស់ពានរង្វាន់នំផាយឆ្ងាញ់បំផុតនៅប្រទេសអូស្រ្តាលីប្រចាំឆ្នាំ២០២៦ 03.09.2026 12:39
មិនមែនជាលើកដំបូងៗ តែជាច្រើនលើកច្រើនសារមកហើយដែល The Country Cob Bakery បានឈ្នះពានរង្វាន់នំផាយឆ្ងាញ់បំផុតរបស់អូស្រ្តាលី -Australia Best Pie Award។ តើកត្តាអ្វីខ្លះដែលនាំឲ្យហាងដុតនំរបស់ខ្មែរអូស្រ្តាលីមួយនេះទទួលបានជ័យជម្នះម្តងហើយម្តងទៀត? សូមស្តាប់បទសម្ភាសន៍ជាមួយសហស្ថាបនិក លោក ឃុន ចាន់រតនា។
លោក រ៉ុង ឈុន ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីសិទ្ធិធ្វើនយោបាយឡើងវិញ 03.09.2026 5:24
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀន ហើយសព្វថ្ងៃជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បានទៅដាក់ញត្តិ នៅខុទ្ទកាល័យព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះមហាក្សត្រ ដើម្បីឱ្យលោក មានសិទ្ធិធ្វើនយោបាយឡើងវិញ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ 03.09.2026 4:50
** រដ្ឋាភិបាលសហព័ន្ធការពារការផ្លាស់ប្តូរពន្ធថ្មីៗរបស់ខ្លួន បន្ទាប់ពីការព្យាករណ៍ធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះសម្បែងនៅទូទាំងប្រទេសអូស្រ្តាលី។ ** គណបក្សសម្ព័ន្ធប្រកាសពីផែនការកាត់បន្ថយពន្ធលើថ្នាំជក់ចំនួន ៨០ ភាគរយ។ ** អូស្ត្រាលីនឹងដាក់ពង្រាយប្រតិបត្តិករជំនាញខាងដ្រូនទៅកាន់ប្រទេសនេប៉ាល់។
ប៉ូលិសចរាចរណ៍ចាប់ផ្តើមផាកពិន័យឡើងវិញនៅកម្ពុជា ពិសេសនៅភ្នំពេញ 02.09.2026 4:02
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ប៉ូលិសចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដោយផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ នៅតំបន់ ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅ ចំនួន ៤ផ្សេងទៀត រួមាន នៅខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ 02.09.2026 12:13
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលី ឆ្មក់ចូលឆែកឆេរផ្ទះអតីតប្រធានសហជីព CFMEU ពាក់ព័ន្ធអំពើពុករលួយនៅក្នុងឧស្សាហកម្មសំណង់របស់រដ្ឋវិចថូរៀ។ ** ការដួលរលំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Bathla Group កំពុងបង្កើនការព្រួយបារម្ភថ្មីៗ អំពីកង្វះខាតលំនៅដ្ឋាននៅទីក្រុងស៊ីដនី។ **ជនជាតិអូស្ត្រាលី ៥ នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយនៅនេប៉ាល់-ទីបេ។
កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រាម 02.09.2026 6:04
កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសនៅយប់ថ្ងៃទី១ ខែកញ្ញា ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន នៅក្នុងសង្គ្រាម កាលពីខែធ្នូ ឆ្នាំ២០២៥។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ 01.09.2026 5:06
**ជំនួយបន្ថែមសម្រាប់ប្រទេសនេប៉ាល់ពីប្រទេសអូស្ត្រាលី ខណៈប្រជាជនអូស្រ្តាលីយ៉ាងហោចណាស់ម្នាក់ស្លាប់។ ** វេទិកាកោះប៉ាស៊ីហ្វិក៖ អូស្ត្រាលីនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ តែគោរពប្រទេសដទៃដែលមានជំហរខុសគ្នា។ ** តម្លៃផ្ទះសម្បែងនៅប្រទេសអូស្រ្តាលីបន្តធ្លាក់ចុះ៥ខែជាប់ៗគ្នា។
How can my child learn about Indigenous Australia? - តើកូនរបស់ខ្ញុំអាចរៀនអំពីជនជាតិដើមអូស្ត្រាលីបានដោយរបៀបណា? 01.09.2026 9:36
Supporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you’re new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ការគាំទ្រដល់ការផ...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ 29.08.2026 4:35
** អង្គការសហប្រជាជាតិកំពុងព្រមានប្រឆាំងនឹងការកើនឡើងកំដៅបន្ថែមទៀតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ** ការស្រាវជ្រាវថ្មី៖ ការស្លាប់ទាក់ទងនឹងគ្រឿងញៀន គឺជាមូលហេតុចម្បងនៃការស្លាប់របស់ជនជាតិអូស្ត្រាលី។ ** ដែនដីភាគខាងជើងអនុម័តសេចក្តីព្រាងច្បាប់ធ្វើឱ្យការស្លាប់ដោយជំនួយស្ម័គ្រចិត្ត ស្របច្បាប់។
មន្ដ្រីចំណុះក្រសួងមហាផ្ទៃកម្ពុជា នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ បើបង្កគ្រោះថ្នាក់ចរាចរណ៍ពេលស្រវឹង 28.08.2026 3:20
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសថា នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស្រាស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ នៅក្នុងសង្គមកម្ពុជា។ ក្រៅពីនេះ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ក៏ត្រូវទទួលខុសត្រូវចំពោះបទល្មើសរបស់ខ្លួន ដែលបានបង្កឡើង ក្នុងពេលស្រវឹងស្រានោះផងដែរ។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ 28.08.2026 12:02
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីបញ្ជូនថវិកា ៥លានដុល្លារ និងក្រុមជំនាញទៅកាន់ប្រទេសនេប៉ាល់ ខណៈដែលជនជាតិអូស្ត្រាលីដែលបាត់ខ្លួនកើនឡើងដល់ ៣៩ នាក់។ ** លោកនាយករដ្ឋមន្ត្រីអះអាងថា ការទទួលយកជនភៀសខ្លួនប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីនឹងមិនកាត់បន្ថយទេ។ ** គណបក្ស One Nation បង្ហាញមុខបេក្ខភាពដែលនឹងដណ្តើមអាសនៈពីគណបក្សលេប័រនៅក្នុងតំបន់ Hunter Valley។
នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងក្នុងវេទិកាអន្តរសភាថា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែផុយស្រួយ 28.08.2026 6:57
ទោះកម្ពុជា និងថៃ បានឈានដល់បទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ក្តី ប៉ុន្តែស្ថានភាព នៅតាមព្រំដែនរវាងប្រទេសទាំងពីរ នៅតែមានភាពផុយស្រួយ ខណៈកម្លាំងយោធារាប់ពាន់នាក់ នៅតែប្រឈមមុខគ្នា ហើយវិធានការបន្ថយភាពតានតឹង មិនទាន់ត្រូវបានអនុវត្តពេញលេញ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ 27.08.2026 4:25
** ប្រជាជនអូស្ត្រាលីរាប់សិបនាក់ បាត់ខ្លួននៅក្នុងទឹកជំនន់នៅប្រទេសនេប៉ាល់។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះមកត្រឹម 3.5%។ ** ក្រុមហ៊ុនMeta យល់ព្រមចំណាយប្រាក់ដោះស្រាយសំណុំរឿងនៅសហរដ្ឋអាម៉េរិក ជុំវិញការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងចំណោមកុមារ និងក្មេងជំទង់។
កុំចេះតែចុចលើតំណភ្ជាប់ផ្តេសផ្តាស៖ អ៊ីមែលតែមួយសោះ អាចបំផ្លាញអាជីវកម្មមួយបានតាមរបៀបណា? 27.08.2026 7:05
ប្រជាជនអូស្ត្រាលីកំពុងខាតបង់ប្រាក់រាប់រយលានដុល្លារទៅឱ្យក្រុមជនបោកប្រាស់ ដោយពួកគេកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ដើម្បីបោកប្រាស់ជនរងគ្រោះរបស់ពួកគេ។ នៅក្នុងសប្តាហ៍យល់ដឹងអំពីការបោកប្រាស់ "Scams Awareness Week" ក្រុមអ្នកជំនាញនៅក្នុងវិស័យនេះ កំពុងចែករំលែកវិធានការបង្ការ ដែលគ្រប់គ្នាអាចអនុវត្តបានដើម្បីការពារខ្លួន។
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos