វីអូអេ

ស្ត្រីនិងយេនឌ័រ - វីអូអេ

News KM ↓ 31 episodes

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Be sure to visit the podcast's website and support the creator: khmer.voanews.com

Author

វីអូអេ

Category

News

Podcast website

khmer.voanews.com

Latest episode

Mar 3, 2025

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកនាង ស៊ូ ហ្សូលីដា ឧបសគ្គជាមេរៀនដើម្បីពង្រឹងសមត្ថភាពនិងជោគជ័យ - មីនា 04, 2025 03.03.2025

ចំណេះដឹង ជំនាញ កិច្ចប្រឹងប្រែងនិងការងាររបស់អ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting នៅក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនដែលជាស្ត្រី បានធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីឆ្នើមខាងផ្នែកជំនួញដោយឈ្នះពានរង្វាន់របស់កម្មវិធីស្ត្រីនៃអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Women of Future Awards)។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ អ្នកនា...

ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ កញ្ញា​អេង មុយងីម ថា​កីឡា​ជួយឲ្យ​អ្នកដឹកនាំ​កាន់តែ​មាន​ភាព​លេចធ្លោ - មករា 31, 2025 31.01.2025

ការលេងកីឡាដើម្បីបំបាត់ភាពតានតឹងនៅក្នុងការសិក្សាបានធ្វើឲ្យកញ្ញា អេង មុយងីម ក្លាយជាកីឡាការិនីមួយរូប ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ ដោយយល់ដឹងពីសារសំខាន់នៃកីឡា កញ្ញាបានបង្កើតកម្មវិធី SheRuns ដើម្បីលើកទឹកចិត្តស្រ្តីនិងកុមារីឲ្យចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ កញ្ញា អេង មុយងីម បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេថា ស្រ្តីនិងកុមារីគ...

«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ ចំណេះដឹង​និង​ជំនាញ​ជា​គន្លឹះ​សំខាន់​នៃ​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ស្ត្រីជា​សហគ្រិន - មករា 06, 2025 06.01.2025

សហគ្រិនវ័យក្មេងដែលឈ្នះពានរង្វាន់ អ្នកស្រី ហុក ស្រីមុំ មានការតាំងចិត្តខ្ពស់និងប្រើភាពឆ្លាតវៃក្នុងការចាប់យកឱកាសល្អៗដើម្បីចាប់យកចំណេះដឹងនិងជំនាញ ដែលបានជួយឲ្យអ្នកស្រីសម្រេចក្តីស្រមៃនាពេលបច្ចុប្បន្ននេះ។ តាមរយៈការងារបច្ចុប្បន្នរបស់អ្នកស្រីក្នុងនាមជាគ្រូបង្គោលម្នាក់សម្រាប់ស្ត្រីនៅតាមជនបទ អ្នកស្រី ហុក ស្រីមុំ បាននិងកំពុងជួយដល់ស្ត្រីជាច្រើននាក់ទទួលបានជំនាញដែលអាចផ្លាស់ប្តូរជីវភាពគ្រួសាររបស់ពួកគេ។ នៅក្នុងបទស...

ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ សម្រាប់​អ្នកស្រី ឃួន សុជាតា ពិការភាព​មិនមែន​ជា​ឧបសគ្គ - ធ្នូ 03, 2024 02.12.2024

ការតាំងចិត្ត មានឆន្ទៈ ការស្គាល់ខ្លួនឯង គឺជាមូលដ្ឋានគ្រឹះសំខាន់ ដែលបានជួយជំរុញឱ្យអ្នកស្រី ឃួន សុជាតា យកឈ្នះលើពិការភាពរបស់ខ្លួន រហូតក្លាយជាសហគ្រិនស្រ្តីមួយរូប។ លើសពីនេះ អ្នកស្រីបាននិងកំពុងចូលរួមធ្វើការនៅក្នុងសង្គមជាច្រើន លើផ្នែកតស៊ូមតិសម្រាប់សំឡេងរបស់ជនពិការ។ អ្នកស្រី ឃួន សុជាតា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា «ពិការភាពមិនមែនជាឧបសគ្គក្នុងការរារាំងគោលដៅរបស់យើងន...

«ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ»៖ អ្នកស្រី ចេន សុភាព បញ្ហា​ប្រឈម​គឺជា​កត្តា​ជំរុញ​ឱ្យមាន​ភាព​រឹងមាំ​និង​បង្កើន​ភាព​ឆ្លាតវៃ - តុលា 01, 2024 30.09.2024

ចំណេះដឹង បទពិសោធន៍ ការប្តេជ្ញាចិត្តខ្ពស់ និងការជឿជាក់លើខ្លួនឯងគឺជាមូលដ្ឋានគ្រឹះ ដែលបានជួយជំរុញឱ្យអ្នកស្រី ចេន សុភាព ក្លាយជាស្ត្រីម្នាក់បានជួយដល់ស្ត្រីជាច្រើននាក់ទៀត នៅក្នុងសហគមន៍ឱ្យមានការងារធ្វើ និងកាត់បន្ថយការធ្វើចំណាកស្រុក។ មិនតែប៉ុណ្ណោះអ្នកស្រីក៏ឈ្នះពានរង្វាន់ជាច្រើន នៅក្នុងភាពជាអ្នកដឹកនាំ និងសហគ្រិនស្ត្រីឆ្នើមផងដែរ។ អ្នកស្រី ចេន សុភាព បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌ម...

សម្រាប់​អ្នកស្រី អាន សុធីតា ក្តី​ស្រឡាញ់ ការ​ចែក​រំលែក​និង​ទំនួល​ខុស​ត្រូវ​ជា​គុណធម៌​ដ៏​សំខាន់​របស់​អ្នក​ដឹកនាំ - កញ្ញា 04, 2024 03.09.2024

ភាពស្មោះត្រង់ ការទទួលខុសត្រូវ ការអភិវឌ្ឍខ្លួនដោយគ្មានដែនកំណត់បានជួយជំរុញឱ្យអ្នកស្រី អាន សុធីតា ក្លាយជាស្ត្រីម្នាក់ដែលដឹកនាំក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយ ដោយគ្រាន់តែចំណាយពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះក្នុងការចូលប្រឡូកក្នុងវិស័យនេះ។ អ្នកស្រី អាន សុធីតា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា ស្រ្តីមិនគួរយកទម្លាប់ពឹងផ្អែកលើក្រុមគ្រួសារធ្វើជាគំនាប ឬជារនាំងក្នុងការរារាំងអភ...

បទសម្ភាសន៍ស្តីពី«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ ការជម្នះភាពទន់ខ្សោយដើម្បីអភិវឌ្ឍខ្លួនជួយអ្នកស្រី សែម ស្រីតូច បានឱកាសពង្រីកមុខជំនួញនិងការងារ - កក្កដា 31, 2024 31.07.2024

ការពង្រឹងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ បើកចិត្តឱ្យទូលាយដើម្បីប្រឈម មុខនិងដោះស្រាយបញ្ហា បានជួយជំរុញឱ្យអ្នកស្រី សែម ស្រីតូច ក្លាយជាស្ត្រីម្នាក់ដ៏រឹងមាំ និងលើកទឹកចិត្តឲ្យអ្នកស្រីជួយដល់ស្រ្តីផ្សេងទៀតឱ្យក្លាយជាអ្នកដឹកនាំផងដែរ។ ក្នុងនាមជាសហស្ថាបនិក និងជានាយកប្រតិបត្តិសហគ្រាសសង្គមEPL Pollinate Honey អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជា អ្នកស្រី ស្រីតូច ត្រូវមានការជឿជាក់លើខ្លួនឯង ហើយមិនទន់ជ្រាយ។ លក...

ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ៖ លោកស្រី កែវ មុំ សិក្សា​ពី​ភាព​បរាជ័យ​និង​ចំណុច​ខ្វះខាត​ដើម្បី​អភិវឌ្ឍ​ខ្លួន​និង​អាជីវកម្ម​រហូត​ជោគជ័យ - មិថុនា 21, 2024 21.06.2024

ការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ការស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហ៊ានទទួលស្គាល់ការពិត បានជួយជំរុញឱ្យលោកស្រី កែវ មុំ ទម្លុះឧបសគ្គជាច្រើន ដែលលោកស្រីបានជួបប្រទះលើវិថីមុខជំនួញ។ ការជឿជាក់លើខ្លួនឯង គួបផ្សំជាមួយការប្រឹងប្រែងឱ្យអស់ពីលទ្ធភាពបានធ្វើឱ្យលោកស្រី ក្លាយជាសហគ្រិនស្ត្រីម្នាក់ដែលលេចធ្លោ បើទោះបីជាលោកស្រីឆ្លងកាត់ការបរាជ័យជាច្រើនយ៉ាងណាក្តី។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន នៃវីអូអេ លោកស្រីបានថ្លែងថា...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជួយ​ផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម - ឧសភា 01, 2023 01.05.2023

អ្នកស្រី អ៊ុង ច័ន្ទថុល បាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​អង្គការ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​ស្ត្រី​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ តួនាទី និង​សារៈសំខាន់​នៃ​ការចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​កម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបី​ជា​អ្នកស្រី​មិន​មាន​ជំនាញ​ខាង​វិស័យ​សារព័ត៌មាន អ្នកស្រី​បាន​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ស្ត្...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​សហគ្រិនភាព​របស់​ស្ត្រី​កម្ពុជា​ក្នុង​វេទិកា​ជាតិ​និង​អន្តរជាតិ - ធ្នូ 05, 2022 05.12.2022

អ្នកនាង លឹម លីដា ជា​សហស្ថាបនិក និង​ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​ស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់​វីអូអេ​ថា ក្រៅពី​ការផ្តល់​ទុន​វិនិយោគ​ទៅ​លើ​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី ការផ្តល់​ចំណេះដឹង និង​ជំនាញ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ជំនាញ​បច្ចេកវិទ្យា (បែបឌីជីថល) និង​ជំនាញ​ដទៃទៀត​ដល់​ពួកគេ គឺជា​គន្លឹះ​ក្នុង​ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី នៅក្នុង​ការពង្រីក​អាជីវកម្ម​ពួកគេ។ អ្នកនាង​មាន​ក្តីស្រមៃ​ថា ន...

Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ ការងារ​ដឹកនាំ​សហជីព​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ​យ៉ាង សុភ័ណ្ឌ ក្លាយ​ជា​មនុស្ស​ដែល​​កាន់តែ​រឹងមាំ - កញ្ញា 06, 2022 05.09.2022

អ្នកស្រី យ៉ាង សុភ័ណ្ឌ មិន​ដែល​រំពឹង​ថា​ខ្លួន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប​នោះ​ទេ។ ក៏ប៉ុន្តែ អ្នកស្រីបាន​ជម្នះឧបសគ្គ​ ខិតខំ​ប្រឹងប្រែង ដោយ​ឆ្លៀត​រៀនសូត្រ​បណ្តើរ​ធ្វើការ​បណ្តើរ ដើម្បី​បង្កើន​ចំណេះ​ដឹង​ខ្លួន​ឱ្យ​ទាន់​តាម​សម័យ​កាល​ និង​ដើម្បី​ឱ្យ​ខ្លួន​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​គេ​ទុកចិត្ត។ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ការ​ជម្នះ​ភាព​ភ័យខ្លាច​របស់​ខ្លួន​ និង​ការ​ខិតខំ​រៀនសូត្រ បាន​ធ្វើ​...

Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការកែលម្អខ្លួនឯងនិងការសិក្សាពេញមួយជីវិតគឺជាគន្លឹះសម្រាប់ភាពជោគជ័យនៅក្នុងអាជីព - សីហា 03, 2021 02.08.2021

អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។ ក្នុងនោះផងដែរ យើងត្រូវផ្តោតលើអ្វីដែលខ្លួនចង់ធ្វើ និងត្រូវអនុវត្តជាប្រចាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១)

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ភាពជោគជ័យនៅក្នុងវិស័យស្រាវជ្រាវ​វិទ្យាសាស្រ្តជីវសាស្រ្ត - ឧសភា 04, 2020 04.05.2020

​លោកស្រី វេជ្ជបណ្ឌិត លិម ផារត្ន័ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៅវិទ្យាស្ថានការអភិវឌ្ឍន៍ផ្នែកថែទាំវេជ្ជសាស្រ្តអន្តរជាតិ (MCDI) បាន​ថ្លែង​ថា ​ស្ត្រីអាចធ្វើការបានក្នុង​វិស័យ​ទាំងអស់រួមទាំងផ្នែកស្រាវជ្រាវផងដែរ។ ការមានគ្រួសារ​និងមាន​អាយុ​ច្រើន​មិនមែន​ជា​ឧបសគ្គសម្រាប់ស្ត្រីក្នុងការឈានទៅសម្រេចគោលដៅទេ។ ដើម្បីទទួលបានជោគជ័យ​ស្ត្រី​ត្រូវ​មាន​ភាពម្ចាស់ការ​ ត្រូវកំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ និងមានមហិច្ឆតា។ ក...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ហ៊ាន​ចាប់​យក​ឱកាស​ដោយ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​និង​ការ​ព្យាយាម​ប្រឹងប្រែង​នាំ​មក​នូវ​ជោគជ័យ - មេសា 06, 2020 06.04.2020

អ្នកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោងនិងជា​ប្រធាន​ផ្នែក​តាម​ដាន​និង​វាយតម្លៃ​នៃកម្មវិធីកម្ពុជាហាវែសII បាន​ថ្លែង​ថាស្រ្តីត្រូវហ៊ានចាប់យកឱកាស​ប្រឹង​ប្រែង​ធ្វើការងារណាដែលខ្លួនគិតថាជាការងារពិបាក​ ព្យាយាមរៀនសូត្រនិង​ពង្រឹង​សមត្ថភាព​បន្ថែមដើម្បី​អភិវឌ្ឍន៍ខ្លួ​ន​ឈានទៅកាន់តំណែងក្នុង​ភាពជា​អ្នក​ដឹក​នាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ៦ មេសា ២០២០)

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ពង្រីក​ដែនកំណត់ ​ជំរុញ​ខ្លួន​ឯង​ឲ្យ​កាន់​តែជោគជ័យ - មីនា 02, 2020 02.03.2020

អ្នកស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់គ្រង​វីសា​ប្រចាំ​ប្រទេសកម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​ បាន​ថ្លែង​ថា ​មិន​ថា​យើង​ធ្វើ​ការ​កាន់​តំណែង​អ្វីនោះ​ទេ​ យើង​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ ត្រូវ​បង្ហាញ​ថា​យើង​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​បាន ​ហើយ​ប្រសិន​បើ​យើង​ធ្វើ​ខុស​ ត្រូវ​បាន​ហាន​ទទួល​កំហុស​ និង​ត្រូវ​កែលម្អ។ ក្នុងនាមជាស្រ្តី យើង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ និង​ធ្វើ...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ពង្រឹង​សមត្ថភាព​ស្រ្តី​តាម​រយៈ​សហគ្រិន​ភាព - ធ្នូ 03, 2019 02.12.2019

អ្នកស្រី លឹម វីរីយ៉ា សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគម​សហគ្រិន​ស្ត្រី​កម្ពុជា​ហៅ​កាត់​ថា CWEA បាន​ថ្លែង​ថា ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ប្រកប​ដោយ​សក្តានុពល​ម្នាក់​ ស្រ្តី​ត្រូវ​ផ្តោត​ខ្លាំង​លើ​កសាង​ម៉ាក​យីហោ​របស់​ខ្លួន​ដើម្បី​ឲ្យ​គេ​ចង់​ចាំ​ នោះ​តម្លៃ​របស់​យើង​នឹង​កើន​ឡើង​ដោយ​ស្វ័យប្រវត្តិ។ ពាក្យ​ថា​តម្លៃ​នេះ ​គឺ​សំដៅ​ដល់​សក្ខានុពល​ តម្រូវការ​និង​ការ​ចង់​បាន​ពី​អ្នក​ដទៃ។ គន្លឹះ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ស្...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ប្រឈម​របស់​ស្រ្តី​នៅ​ក្នុងវិស័យ​សារព័ត៌មាន - វិច្ឆិកា 08, 2019 07.11.2019

អ្នកស្រី ហង្ស សម្ផស្ស ប្រធាន​គ្រប់គ្រង​ផ្នែកវិទ្យុ​នៃ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា បាន​ថ្លែង​ថា ស្រ្តី​ជា​អ្នកសារព័ត៌មាន​នៅតែ​មាន​ការ​ប្រឈម​នៅក្នុង​ការ​បំពេញ​តួនាទី​ជា អ្នក​សារព័ត៌មាន​ ហើយ​អាជីព​ជា​អ្នកសារព័ត៌មាន​នេះ​ទៀត​សោធន៍​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដូច​ ការងារ​នៅ​ក្នុង​វិស័យផ្សេង​ទៀត​ទេ។ ដូច្នេះ​ប្រសិន​បើ​ស្រ្តី​ចង់​ធ្វើការ​នៅក្នុង​វិស័យ​នេះ​ ត្រូវ​បា្រកដ​ចិត្ត​ថា​ ខ្លួន​ពិតជា​ស្រ...

បទសម្ភាសន៍ VOA៖ ការ​ប្រឈម​របស់​អ្នក​សារព័ត៌មាន​ជា​ស្រ្តី និង​សារៈសំខាន់​នៃ​តួនាទី​សារព័ត៌មាន​នៅក្នុង​ការ​អភិវឌ្ឍ​សង្គម - តុលា 01, 2019 01.10.2019

អ្នកស្រី ហង្ស សម្ផស្ស អ្នក​គ្រប់គ្រង​ផ្នែក​វិទ្យុ​នៃ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​ហៅកាត់​ថា WMC ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវីធី​ភាពជា​អ្នក​ដឹកនាំ​អន្តរជាតិ​ហៅ​កាត់ថា IVLP Program នៅ​សហរដ្ឋអាមេរិក​ពីថ្ងៃ​ទី២១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០១៩។ តាមរយៈ​កម្មវិធី​នេះ អ្នកស្រី សម្ផស្ប នឹង​ទៅ​ទស្សនា​ស្ថាប័ន​សារព័ត៌មាន និង​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្នែក​សារព័ត៌មាន​ល្បីៗ​នៅតាម​...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ យេនឌ័រ​គឺ​ជា​បញ្ហា​ស្មុគស្មាញ​នៅក្នុង​សង្គម​បិតា​ប្រជាធិតេយ្យ - កញ្ញា 03, 2019 02.09.2019

អ្នកនាង អេង ចាន់ឌី ប្រធាន​កម្មវិធី​ផ្នែក​តស៊ូមតិ​និង​បណ្ដាញ​នៃ​អង្គការ​យេនឌ័រ​និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា GADC បាន​ថ្លែង​ថា អំណាច​សេដ្ឋកិច្ច​និង​ការ​រស់នៅ​ជាមួយ​នឹង​ផ្នត់​គំនិត​ចាស់​គំរិល​គឺ​ជា​គំនាប​រារាំង​មិន​ផ្តល់​ឱកាស​ដល់​ស្រ្តី​ធ្វើ​ជា​អ្នកដឹកនាំ។ បញ្ហា​យេនឌ័រ​មិនមែន​ជា​បញ្ហា​របស់​ស្រ្តី​តែ​ឯកឯង​ទេ​ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​បុរស​និង​ស្រ្តី​ទាំងអស់​គ្នា។ សង្គម​បិតា​ប្រជាធិតេយ្យ​ក៏ធ...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃ​វិស័យ​បច្ចេកវិទ្យា​ឲ្យបានច្រើននឹងជួយជំរុញឲ្យស្ត្រីចូលរួមកាន់តែខ្លាំង​ - សីហា 13, 2019 12.08.2019

អ្នកស្រី ប្រាក់ ឆៃកល្យាណ ប្រធាន​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​នៃក្រុមហ៊ុន​កូមិនខ្មែរ ​ដែល​ជា​ផ្នែក​មួយ​របស់ក្រុមហ៊ុន RM Group បាន​មាន​ប្រសាសន៍​ថា ដើម្បី​អាច​ឲ្យ​ស្រ្តី​ចូលរួម​កាន់​តែច្រើន​នៅក្នុង​វិស័យបច្ចេកវិទ្យា​ គួរ​មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​និង​ពី​វិស័យ​ឯកជននានា។ ហើយ​ការណ៍​ដែល​អាច​ឲ្យ​ស្រ្តី​ក្លាយ​ជា​អ្នកដឹកនាំ​បាន​ល្អ​ គេ​ត្រូវ​មាន​ភាពឯករាជ្យ​ម្ចាស់ការ ​ភាពអត់ធ្មត់...

Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ៖ ការ​ចូលរួម​របស់​ស្ត្រី​ផ្ដល់​ភាព​រីកចម្រើន​ដល់​ស្ថាប័ន - មិថុនា 04, 2019 03.06.2019

ស្រ្តីដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​ស្ថាប័ន​ការងារ​ណាមួយ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​អ្នកស្រី អ៊ុំ ចិន្តាភក្ដី ដែល​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​ធនាគារ CIMB នៅ​ក្នុង​កម្មវិធី Hello VOA ស្ដីពី​ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ។ អ្នកស្រី ចិន្ដាភក្ដី បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ​ជា​ស្ត្រី​មាន​គំនិត​ច្នៃ​ប្រឌិត និង​យកចិត្ត​ទុកដាក់​ស្ដាប់​ទាំង​បញ្ហា​ការងារ​ និង​រឿង​ផ្ទាល...

បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ​ព្យាយាម​កែប្រែ​ផ្នត់​គំនិត​ចំពោះ​អ្នក​ចម្រៀង​ស្រី - ឧសភា 10, 2019 09.05.2019

តារាដែល​ទើប​តែ​រះថ្មី​ក្នុង​ស្រទាប់​យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺ​ជា​អ្នក​ចម្រៀង​ផង​និង​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​ផង។ កញ្ញា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ជាពិសេស​យុវជន​ជំនាន់​ក្រោយ ដោយសារ​តែ​ការ​ច្នៃ​ប្រឌិត​និង​ការ​ចេះ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​យ៉ាង​ពិរោះ។ ដោយសារ​តែ​ស្នាដៃ​លេច​ធ្លោ​នេះ កញ្ញា ចិត្ត កញ្ចនា ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ឲ...

បទសម្ភាសន៍ VOA៖ ស្រ្តីខ្មែរ​បង្កើត​កម្មវិធី​គ្រប់គ្រង​មន្ទីពេទ្យ​ឈ្មោះ «ពេទ្យយើង» Peth Yoeung ជួយ​លើក​ស្ទួយ​វិស័យ​សុខាភិបាល​កម្ពុជា - ឧសភា 08, 2019 07.05.2019

កម្មវិធី​គ្រប់គ្រង​មន្ទីពេទ្យ​ឌីជីថល​ឈ្មោះ​ថា «ពេទ្យយើង-Peth Yoeung» គឺ​ជា​កម្មវីធី​គ្រប់គ្រង​នៅ​តាម​មន្ទីពេទ្យ​ទាំង​ឯកជន​និង​រដ្ឋ​ ដែលត្រូវ​បាន​ផ្តួចផ្តើម​និង​បង្កើត​ឡើង​ដោយ​ស្រ្តី​កម្ពុជា។ អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក​កម្មវិធី​ពេទ្យយើង​ គឺ​ជា​សហគ្រិន​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ទើប​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ស្រ្តីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ ២០១៩ ដែល​គ្រប់គ្រប់​កម្មវិធី​ពេទ្យ​យើង​...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ តួនាទី​ជា​ថ្នាក់​ដឹកនាំ​ត្រូវ​ចូលរួម​ក្នុង​បេសកកម្ម​ដើម្បី​កសាង​នូវ​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត - ឧសភា 06, 2019 06.05.2019

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)  មានប្រសាសន៍​ថា ស្ត្រី​ត្រូវមាន​ភាព​ក្លាហាន​ក្នុងការ​ចូលរួម។ ស្រ្តី​មិន​គួរ​អង្គុយ​រង់ចាំ​ឱកាស​នោះ​ទេ។ សិទ្ធិ​មិនអាច​មក​រក​យើង​ដោយ​ឯកឯង​ទេ លុះត្រាតែ​យើង​ទាមទារ​រក​ដោយ​ខ្លួនឯង។ ស្រ្តី​ត្រូវ​ទាមទារ​សិទ្ធិ​របស់​យើង ត្រូវ​ចូលរួម​ពង្រឹង​សមត្ថភាព​របស់​យើង និង​ត្រូវ​ចូល​រួម​កសាង​សមត្ថភាព​ដល់​ស្រ្តី​ផ្សេងទៀត នៅ​ជុំវិញ​ខ្លួន​របស់​យើង​ផង​ដែរ៕...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ៖ ការរក្សា​ទំនាក់ទំនង​ល្អ​ក្នុង​ក្រុមការងារ​ជា​គន្លឹះ​សំខាន់ - មេសា 30, 2019 29.04.2019

អ្នកនាង អ៊ុក រ៉ាទី ប្រធាន​គម្រោង​ពង្រឹង​សមត្ថភាព​អង្គការ​ក្នុង​ស្រុក​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការUSAID ថា ការកសាង​ទំនាក់ទំនង​ល្អ ការបង្កើត​ទំនុកចិត្ត និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ក្រុមការងារ គឺជា​យុទ្ធសាស្រ្ត​ចម្បង ដើម្បី​អនុវត្ត​គម្រោង​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ការគាំទ្រ​ពី​អង្គការ​ជា​ដៃគូ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ២៩ មេសា ២០១៩)

Listen to the ស្ត្រីនិងយេនឌ័រ - វីអូអេ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.