វីអូអេ

នយោបាយ - វីអូអេ

News KM ↓ 50 episodes

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Be sure to visit the podcast's website and support the creator: khmer.voanews.com

Author

វីអូអេ

Category

News

Podcast website

khmer.voanews.com

Latest episode

Jan 29, 2025

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

Hello VOA៖​​ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង​ ខណៈកូវីដ១៩បន្តរាលដាល - ឧសភា 07, 2020 07.05.2020

ជំងឺកូវីដ១៩ ​បាន​ក្លាយ​ជា​រោគ​រាត​ត្បាត​ជាសាកល។ ប្រទេសចិន​ដែល​មាន​ការ​ផ្ទុះ​ឆ្លងមុន​គេ បាន​ស្គាល់​នូវ​ស្ថានភាព​ធូរស្រាល​មកវិញ ហើយ​បាន​ត្រឡប់​មក​វេទិកា​ប្រឡង​ប្រណាំង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​សកល​សា​ជាថ្មី ខណៈ​ដៃគូ​ប្រកួត​នានា​កំពុង​ជាប់ដៃ​បេះ​ចេញ​នូវ​មេរោគ​ឆ្លង ដែល​ទន្ទ្រាន​បណ្ដា​ជន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។​ ជាក់ស្ដែង​នៅ​តំបន់​សមុទ្រ​ចិនខាងត្បូង​ដែល​ចិនមាន​ជម្លោះ​ជាមួយ​បណ្ដា​ប្រទេសដទៃ ដូចជា...

បទ​សម្ភាសន៍ VOA៖ សាលាក្តី​ខ្មែរ​ក្រហម​បន្ថែម​សហ​ព្រះរាជអាជ្ញា​បម្រុង​អន្តរជាតិ​ថ្មី​មុន​បញ្ចប់​ប្រតិបត្តិការ - មីនា 14, 2020 13.03.2020

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​ កំពុង​រៀបចំ​ដំណើរការ​បញ្ចប់​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ជាមួយ​នឹង​ការ​តែង​តាំង​សហ​ព្រះរាជ​អាជ្ញា​បម្រុង​អន្តរជាតិ​ថ្មី ​ក្នុង​ពេល​សំណុំ​រឿង​០០២ ​វគ្គ២ ​កំពុង​ដំណើរការ ដល់​ដំណាក់កាល​ចុង​ក្រោយ ​ហើយ​សំណុំ​រឿង​បន្ថែម​០០៣ ​និង ​០០៤ ​ស្ថិត​នៅ ក្រោម​ការ​ប្រទាញប្រទង់​គ្នា​សម្រាប់​ជន​សង្ស័យ​ខ្លះ ​ខណៈ​ដែល​ជន​សង្ស័យ​ខ្លះ​ត្រូវ​ បាន​ទម្...

Hello VOA៖ អ្នក​ឯកទេស​ស្នើ​ឱ្យ​មាន​តម្លាភាព​ក្នុង​សវនាការ​លោក​កឹម សុខា - មករា 29, 2020 28.01.2020

លោកឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ ​ស្នើ​ឱ្យ​តុលាការ​រាជធានី​ភ្នំពេញ​បើក​ឱ្យ​ពលរដ្ឋ​និង​អ្នកសារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ពីសវនាការកាត់​ក្តី​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ពី​បទ​ក្បត់ជាតិ​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌និង​ពង្រឹង​គោលការណ៍​«តម្លាភាព‍»។ ការ​ស្នើ​ឡើង​នេះ​បាន​ធ្វើឡើង ក្រោយពី​តុលាការ​បាន​រឹតត្បិត​អ្នក​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​មិន​ឱ្យ​ច...

បទសម្ភាសន៍ VOA៖​ សវនាការ​លោក​កឹម សុខា កាន់​តែ​ស្មុគស្មាញ​ ខណៈ​មាន​ការ​ចោទប្រកាន់​លើ​ប្រទេស​ផ្សេង​ទៀត - មករា 24, 2020 24.01.2020

សវនាការ​កាត់​ក្តី​លោក​កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ បាន​ឈាន​ដល់​សប្តាហ៍​ទីពីរ ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ។ ក្រុម​មេធាវី​នៃ​ភាគី​លោក​កឹម សុខា​ និង​រដ្ឋាភិបាល​ បាន​ជជែក​ដេញ​ដោល​គ្នា​លើ​ភស្តុ​តាង​ដែល​ជា​ខ្សែអាត់​វីដេអូ​ ដែល​បាន​បង្ហាញ​ពី​ការ​ថ្លែង​របស់​លោក​កឹម សុខា ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្ន...

Hello VOA៖ សហជីព​កម្មករ​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​តែ​ជា​អាថ៌កំបាំង​​​ - មករា 14, 2020 13.01.2020

តំណាង​សហជីព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​ភាព​ស្រពិចស្រពិល​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ នៅ​តែ​មាន​នៅ​ឡើយ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ ​ថា៖​ «‍មាន​បញ្ហា​អាថ៌កំបាំង​ច្រើន​នៅ​ក្នុង​នោះ ដោយសារ​ត...

Hello VOA៖ អ្នក​ជំនាញ​ថា​ប្រទេស​សាមី​អាច​ទាមទារ​ទ្រព្យ​របស់​បុគ្គល​ពុករលួយ​មក​វិញ​បាន​​​ - មករា 10, 2020 09.01.2020

អ្នក​ជំនាញ​ខាង​តម្លាភាព​និង​អភិបាលកិច្ច​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើង​ថា ​ប្រទេស​សាមី​នៃ​ជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ អាច​ស្នើ​សុំ​ឬ​សហការ​ជាមួយ​ប្រទេស​ដទៃ ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​របស់​ជន​នោះ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​មកវិញ​បាន។ លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​...

បទ​សម្ភាសន៍ VOA៖ វៀតណាម​ខ្លាច​កម្ពុជា​ទៅ​រណប​ចិន​ហើយ​ងាក​មក​ប្រឆាំង​នឹង​ខ្លួន - មករា 08, 2020 07.01.2020

ថ្ងៃ​ទី៧​ ខែ​មករា​ ឆ្នាំ​២០២០​នេះ​ ​ជា​ខួប​ទី៤១​ ចាប់​តាំង​ពី​ពេល​ដែល​កងទ័ព​ប្រជាជន​វៀតណាម​ បាន​វាយ​លុកព្រំដែន​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។ របប​ខ្មែរ​ក្រហម​គឺ​ជា​របប​មួយ​ដែល​រណប​ចិន​និង​បាន​វាយ​ប្រហារ​វៀតណាម​ជា​បន្ត​បន្ទាប់។ នៅ​ឆ្នាំ​ទី​៤១​នៃ​ការ​ដួល​រលំ​របប​ខ្មែរក្រហម​នេះ​ ​គោលនយោបាយ​ការ​បរទេស​វៀតណាម​ចំពោះ​កម្ពុជា​នៅ​តែ​បន្ត​ បើ​ទោះជា​ថ្នាក់​ដឹ...

Hello VOA៖ ឆ្នាំ​វៀតណាម​ធ្វើ​ប្រធាន​អាស៊ាន​និង​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា - មករា 03, 2020 02.01.2020

វៀតណាម​ដែល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​និង​ជា​រដ្ឋ​ភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ចិន​ផង​ ​បាន​និង​កំពុង​ឡើង​គ្រង​តំណែង​ជា​ប្រធាន​ឆ្លាស់​វេន​របស់​អាស៊ាន​ ​នៅ​ឆ្នាំ​២០២០​នេះ។​ ក្នុង​ឆ្នាំ​២០២០​ដែល​វៀតណាម​ធ្វើ​ប្រធាន​អាស៊ាន​នេះ​ ​តំបន់​អាស៊ាន​ខ្លួន​ឯង​និង​សាកលលោក​ទាំងមូល​ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ ​ក្នុង​សំណុំរឿង​និង​របៀបវារៈ​ជ...

Hello VOA៖ ដំណើរ​ការ​កាត់​ទោស​លោក​ប្រធានាធិបតី Trump ក្នុង​ព្រឹទ្ធសភា​អាមេរិក - ធ្នូ 30, 2019 30.12.2019

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ទើប​តែ​បោះឆ្នោត​សម្រេច​ប្តឹង​ដក​តំណែង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ជា​ផ្លូវ​ការ ពី​បទ​រំលោភ​អំណាច និង​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា លោក ត្រាំ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ។​ ដំណើរ​ការ​បន្ទាប់​គឺ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នឹង​ដើរ​តួ​ជា​តុលាការ​កាត់​ក្តី លោក ត្រាំ លើ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ ដែល​អនុម័ត​ដោយ​រដ្ឋសភា​នេះ។ ព្រឹទ...

បទ​សម្ភាសន៍VOA៖ តុលាការ​សម្រេច​ជំនុំ​ជម្រះ​ទោស​លោក កឹម សុខា នៅ​ថ្ងៃទី១៥ ខែ​មករា - ធ្នូ 09, 2019 09.12.2019

តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​កាលបរិច្ឆេទ​ជំនុំ​ជម្រះ​ទោស​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ ភ្លាមៗ​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ដីកា​បញ្ជូន​រឿង​ទៅ​ជម្រះ ហើយ​ច្រាន​ចោល​ការ​ប្តឹង​ជំទាស់​របស់​ក្រុម​មេធាវី លោក កឹម សុខា ដែល​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​កូនក្តី​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្កុជា។ លោក...

បទសម្ភាសន៍VOA៖ អ្នកវិភាគ​សាទរ​ចំពោះ​ការផ្លាស់ប្តូរ​លិខិត​រវាង​លោក ដូណាល់ ត្រាំ និង​លោក ហ៊ុន សែន - វិច្ឆិកា 27, 2019 27.11.2019

ការផ្លាស់ប្តូរ​លិខិត​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ផង​និង​ក្របខណ្ឌ​អាស៊ាន​ផង​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក គឺ​លោក ដូណាល់ ត្រាំ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​មាន​ការសាទរ​ពី​អ្នកវិភាគ។ លោក សុខ ខេមរា​នៃ VOA បាន​សម្ភាស​លោក​បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា៕

Hello VOA៖ ​ឯករាជ្យ​ភាព​តុលាការ រង​ចំណោទ​ជាថ្មី ក្នុង​ការ​វិវត្ត​នយោបាយ​ចុងក្រោយ - វិច្ឆិកា 15, 2019 14.11.2019

ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា បាន​ចោទ​សំណួរ​ជា​ថ្មីអំពី​ឯករាជ្យ​ភាព​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​ការ​ជាមួយ​ស្ថាប័ន​តុលាការ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ។ កញ្ញា លី​ ស្រីស្រស់ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង មាន​ប្រសាស...

បទសម្ភាសន៍ VOA៖ បក្ស​សង្គ្រោះ​ជាតិ​ពង្រឹង​មិត្តភាព​ជាមួយ​អ្នកតំណាងរាស្ត្រ​ម៉ាឡេស៊ី - វិច្ឆិកា 13, 2019 12.11.2019

គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា កំពុងតែ​បង្កើន​យុទ្ធនាការ​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​ជំរុញ​ការគោរព​លទ្ធិប្រជាធិបតេយ្យ។ កាលពី​ថ្ងៃ​អង្គារ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ជួប​ជាមួយ​នឹង​អ្នកតំណាងរាស្រ្ត​ម៉ាឡេស៊ី ដើម្បីស្វែងរក​វិធី​ធ្វើ​កិច្ចការ​នេះ​រួមគ្នា។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​កើត​មាន​ឡើង​ស្របពេល​ដែល​សហភាព​អឺរ៉ុប កំពុង​តែ​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​ស្តារ​ល...

បទសម្ភាសន៍VOA៖ មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​បង្កើន​យុទ្ធនាការ​ការទូត​នៅ​អាស៊ាន - វិច្ឆិកា 12, 2019 11.11.2019

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស បាន​ជួប​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​របស់​ម៉ាឡេស៊ី​កាលពី​ថ្ងៃច័ន្ទ គឺ​លោក​ដាទុក សៃហ្វុដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah) ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​សម្ព័ន្ធភាព​នៃ​ក្តី​សង្ឃឹម​ដើម្បី​ពិភាក្សា​ពី​ការធ្លាក់ចុះ​លទ្ធិ​ប្រជា​ធិប​តេយ្យនៅ​កម្ពុជា។ ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី គឺជា​ប្រទេស​អាស៊ាន​ពីរ​ដែល​បាន​បង្ហាញ​ជំហរ​មិន​ស...

បទសម្ភាសន៍ VOA៖ អតីត​លេខា​សម្តេចឪ​បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ឯករាជ្យ​៩វិច្ឆិកា​និង​ការបង្រួប​បង្រួម​ជាតិ - វិច្ឆិកា 09, 2019 08.11.2019

នៅ​មុន​មួយ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្វ​ខួប​ទី​៦៦​នៃ​ពិធិ​បុណ្យ​ឯករាជ្យ​ជាតិ​ អតីត​លេខា​ផ្ទាល់​របស់​សម្តេចឪ​ គឺ​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មកោ​ បាន​បញ្ជក់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​៩វិច្ឆិកា​ និង​ការ​បង្រួប​បង្រួម​ជាតិ​ដែល​ភាគី​នយោបាយ​ខ្មែរ​ត្រូវ​ការ​ផ្សះផ្សា​គ្នា។

Hello VOA៖ អ្នក​វិភាគ​ថា​អវត្តមាន​មន្ត្រី​កំពូល​​​អាមេរិក​នៅ​អាស៊ាន​នឹង​កម្រិត​​សក្តានុពល​ទំនាក់ទំនង​​ទ្វេភាគី​ជាមួយ​កម្ពុជា - វិច្ឆិកា 04, 2019 04.11.2019

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំដែលទើប​បាន​បញ្ចប់​ទៅ​នៅ​ទី​ក្រុង​បាងកកនៅ​ថ្ងៃ​ចន្ទ​នេះ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ជា​ពិសេស​ចំពោះ​អវត្តមាន​ជា​លើក​ដំបូង​នៃ​ថ្នាក់​ដឹកនាំកំពូល​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ផង។ លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ថ្លែង​ថា អវត្តមាន​នេះ​ប៉ះ​ពាល់​ដល់​ឥទ្ធិពល​និង​តួ​នាទី​អាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ លោ​ថា ទោះបី​...

បទសម្ភាសន៍​ ​VOA៖ ខ្មែរនៅបារំាងនឹង​ធ្វើ​បាតុកម្ម​រំលឹកខួបទី​២៨​នៃ​​កិច្ចព្រមព្រៀងប៉ារីស - តុលា 25, 2019 24.10.2019

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារំាង​គ្រោង​នឹង​រៀបចំ​បាតុកម្ម​មួយ​នៅថ្ងៃសៅរ៍ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលបារំាង​ដែល​ជា​សហប្រធាន​សន្និសីទ​ប៉ារីស​ស្តីពីកម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសក្នុង​រយៈពេល​២៨ឆ្នាំ​មកនេះ។ ពួកគេ​យល់​ថា​កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​សម្រេច​បាន​លើ​ផ្នែកលើក​កម្ពស់សិទ្ធិ​មនុស្ស​លទ្ធិប្រជាធិបតេយ្យ​និង​ការពារ​...

បទសម្ភាសន៍ VOA៖ ខ្មែរ​អាមេរិកាំង​ថា​ប្រទេស​ហត្ថលេខី​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ត្រូវ​ដោះស្រាយ​រឿង​ខ្មែរ​ឡើងវិញ - តុលា 24, 2019 23.10.2019

លោក អ៊ូ ប៉េងសាន តំណាង​គណៈកម្មាធិការ​រដ្ឋមីនីសូតា ​សម្រាប់​ឃ្លាំមើល​ការអនុវត្តន៍​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ បាន​ថ្លែង​ថា កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​ដែល​និយាយ​អំពី​សន្តិភាព​ អធិបតេយ្យភាព បូរណភាព​ដែនដី ប្រជាធិបតេយ្យ ​សេរីពហុបក្ស ​ការគោរព​សិទ្ធិ​មនុស្ស​ មិនត្រូវ​បាន​គោរព​ទេ។ ​នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​នេះ ​លោក​អំពាវ​នាវ​ដូច​ក្នុង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​របស់​ល...

មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន​ថា​ការពារ​រដ្ឋ​ ជាជាង​រាស្ត្រ - តុលា 14, 2019 14.10.2019

ក្រុម​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ចោទសួរ​អំពី​អត្ថប្រយោជន៍​នៃ​វត្តមាន​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) ​ក្រោយ​ពី​ស្ថាប័ន​នេះ ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ​នោះ​។ លោក អំ សំអាត នាយក​រង​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​នៅ​ក្នុង​កម...

បទសម្ភាសន៍VOA៖ លោក ម៉ោញ សារ៉ាត់ មិន​បារម្ភ​​នឹង​ការចោទ​ពី​បទ​រួម​គំនិត​ក្បត់ - តុលា 01, 2019 30.09.2019

មេដឹកនាំ​ថ្នាក់មូលដ្ឋាន​នៃ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក ម៉ោញ សារ៉ាត់​ប្តេជ្ញា​បន្ត​ធ្វើការ​កៀរគរ​កម្លាំង​ពលករ​ខ្មែរ​ដើម្បី​ស្វាគមន៍​ដំណើរ​និវត្តន៍របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩​វិច្ឆិកា​ បើទោះបីជា​លោក ត្រូវ​បាន​តុលាការ​ខេត្ត​ឧត្តរមានជ័យ​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិតក្បត់‍»​ក៏ដោយ។ ពី​រដ្ឋ​ធានី​វ៉ាស៊ីន​តោន លោក ម៉ែន គឹមសេង នៃ​VOA បាន​សម្ភាស​លោក ម៉ោញ សារ៉ាត់​តាម​ទូរស័ព្ទ៕

បទសម្ភាសន៍ VOA៖ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ថៃ ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា​វិញ - កញ្ញា 27, 2019 26.09.2019

បន្ទាប់ពី​លោក សម រង្ស៊ី មេដឹកនាំ​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​មាន​ទាំង​ការអំពាវនាវ​ឲ្យ​ពលករ​និង​សកម្ម​ជន​នៅ​ក្រៅ​ប្រទេស​ចូលរួម​ជាមួយ​ផង គេ​ឃើញ​សកម្ម​ជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ បាន​ចេញ​មក​ប្រកាសត្រៀម​ខ្លួន​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើមាតុភ...

Hello VOA ពិសេស៖ លោក សម រង្ស៊ី​ថា ថ្ងៃ៩ វិច្ឆិកា​ជា​ឱកាស​សល់​តែ​មួយ​ដើម្បី​សង្គ្រោះ​ជាតិ - កញ្ញា 21, 2019 20.09.2019

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ប្តេជ្ញា​វិលត្រឡប់​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ខែវិច្ឆិកា ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យទោះ​បី​ជា​មិន​មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ក៏ដោយ។ លោក សម រង្ស៊ី ដែល​បាន​រស់​នៅ​ក្រៅ​ប្រទេស​ជិត​៤ឆ្នាំ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​និង​កងកម្លាំងប្រ​ដាប់​អាវុធ​ចូលរួម​នឹង​លោក​ដើម្បី​ទាមទារ​ការផ្លាស់ប្តូរ​ដោយ​អំណាច​ពលរដ្ឋព្រោះលោក​ចាត់​ទុកថា​វ...

Hello VOA ពិសេស៖ អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេ​ស​ប្តេជ្ញា​ចូល​កម្ពុជា​តាម​លោក សម រង្ស៊ី ទោះបី​រង​ការគំរាម - កញ្ញា 18, 2019 18.09.2019

មេដឹកនាំ​ក្រុមអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ប្តេជ្ញា​ថា នឹង​ដង្ហែរ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ធ្លាក់​ចុះ បើ​ទោះបីជា​មាន​ការគំរាម​កំហែង​ពី​រដ្ឋាភិបាល​ក៏ដោយ។ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មាន​គម្រោង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា គឺ​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ...

បទសម្ភាសន៍VOA៖ លោក សម រង្ស៊ី គ្រោង​ជួប​អ្នកគ្រាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ជាចុងក្រោយ​មុន​មាតុភូមិនិវត្តន៍ - កញ្ញា 13, 2019 12.09.2019

មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី នឹង​ជួបជុំ​អ្នកគាំទ្រនៅទីក្រុង​ឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃសៅរ៍ ទី១៤ ខែ​កញ្ញា​ខាងមុខ​នេះ​ដើម្បី​សម្រេច​ផែនការ​ចុងក្រោយ​មុន​ពេល​លោក​ធ្វើ​មាតុភូមិ​និវត្តន៍។ លោក សម រង្ស៊ី​ដែល​កំពង់​រស់នៅ​និរទេស​ខ្លួនក្រៅ​ប្រទេស​បាន​កំណត់​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី​៩ខែ​វិច្ឆិកា​ឆ្នាំនេះដើម្បី​បំពេញ​តាម​ការប្តេជ្ញា​របស់​លោក​ក្នុងការ​ស្តារ​លទ្...

Hello VOA៖ លោកសម រង្ស៊ី ថា ​លោក​ហ៊ុន​ សែន​ត្រូវ​ចុះ​ពីតំណែង​ បើមាន​ពលរដ្ឋ​ជាង​១លាន​នាក់​មក​ទទួល​លោក​ពេល​ចូល​ស្រុក​ដោយ​គ្មាន​ការ​រារាំង - សីហា 30, 2019 30.08.2019

នៅ​ក្រោយ​ពេល​បញ្ចេញ​សារ​យក​ប្រៀប​នយោបាយ​ទៅវិញ​ទៅមក​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ រឿង​ភ្នាល់​គ្នា​ចូល​ទៅ​កម្ពុជា​វិញ​នោះ​ លោក ​សម រង្ស៊ី ​មេដឹក​នាំ​ក្រុម​ជំទាស់​បាន​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ត្រូវចុះ​ចេញ​ពី​តំណែង បើ​មាន​ពលរដ្ឋ​ជាង​១លាន​នាក់​ឡើង​ទៅ ​មក​ទទួល​លោក​ដោយ​គ្មាន​ការ​រារាំង​នៅ​ថ្ងៃទី៩​ វិច្ឆិកា​ ឆ្នាំ​២០១៩។ ​លោក សម រង្ស៊ី ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គ...

Listen to the នយោបាយ - វីអូអេ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.