SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Bezoek zeker de website van de podcast en steun de maker: www.sbs.com.au

Auteur

SBS

Categorie

News

Website van de podcast

www.sbs.com.au

Nieuwste aflevering

29 jun. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

តុលាការថៃចេញដីកាចាប់ខ្លួនលោកឧកញ៉ា កុក អាន ដែលជាសេដ្ឋីខាងជំនួញនៅកម្ពុជា 09.07.2025

ឆ្លើយតបទៅនឹងការចេញដីកាចាប់ខ្លួនលោកឧកញ៉ា កុក អាន ដែលជាសេដ្ឋីខាងជំនួញនៅកម្ពុជា របស់តុលាការថៃ លោក ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គមថា "ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!"។ លោកបន្តថា លោកពិតជាសូមចូលរួមអបអរសាទរ ចំពោះអាជ្ញាធរ និងប៉ូលិសថៃ ដែលបានបើកប្រតិបត្តិ ជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែក ដើម្បីកាត់បន្ថយបទល្មើសអនឡាញ ហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ 08.07.2025

** ធនាគារកណ្តាលសម្រេចរក្សាការប្រាក់ឱ្យនៅដដែល។ ** អាម៉េរិកប្រកាសយកពន្ធនាំចូល៣៦% ពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ សីហាទៅ។ ** តុលាការរកឃើញថា អ្នកស្រី Erin Patterson មានពិរុទ្ធពីបទសម្លាប់មនុស្សបីនាក់ និងប៉ុនប៉ងធ្វើឃាតម្នាក់ ដោយដាក់ផ្សិតពុលចូលទៅក្នុងម្ហូប។

How is alcohol regulated and consumed in Australia? - តើគ្រឿងស្រវឹងត្រូវបានគ្រប់គ្រង និងទទួលទានយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្ត្រាលី? 08.07.2025

In Australia, alcohol is often portrayed as part of social life—especially at BBQs, sporting events, and public holidays. Customs like BYO, where you bring your own drinks to gatherings, and 'shouting' rounds at the pub are part of the culture. However, because of the health risks associated with alcohol, there are regulations in place. It’s also important to understand the laws around the legal d...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ 04.07.2025

** លោកនាយករដ្ឋមន្ត្រីថា អូស្ត្រាលីមិនអាចធ្វើតាមអាមេរិកទេ ហើយត្រូវកំណត់របៀបវារៈសេដ្ឋកិច្ចផ្ទាល់ខ្លួន។ ** ស្រ្តីវ័យ៦៣ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ពីបទចោទប្រកាន់ "ការបោកប្រាស់ជូនពរជ័យ" រាប់លានដុល្លារ។ ** ប៉ូលីសញូសៅវែលជំរុញឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងអំឡុងពេលកូនសិស្សវិស្សមកាលនេះ។

ដំណើរជីវិតដើម្បីក្លាយជាចុងភៅម្នាក់ក្នុងប្រទេសអូស្រ្តាលី 04.07.2025

ចុងភៅ ជាការងារមួយដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ចំពោះសុវត្តិភាពម្ហូបអាហារ ហើយដើម្បីអាចក្លាយជាចុងភៅម្នាក់ក្នុងប្រទេសអូស្រ្តាលី សិស្សនិស្សិតត្រូវចំនាយពេលវេលាច្រើនឆ្នាំ និងសិក្សាដោយយកចិត្តទុកដាក់។ សូមស្តាប់បទសម្ភាន៍ជាមួយលោក សំរិត បូរវិហ្ហស្សាល ដែលជាចុងភៅម្នាក់ក្នុងរដ្ឋវិចថូរៀ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ 04.07.2025

** សមាជិកសភាឯករាជ្យព្រមានថាជនរងគ្រោះដោយសារការចោទប្រកាន់រំលោភបំពាននៅកន្លែងមើលថែទាំកុមារនៅ រដ្ឋវិចថូរៀ អាចប្រឈមមុខនឹងការប៉ះទង្គិចជាច្រើនឆ្នាំ។ ** ទឹកប្រាក់បន្ថែមចំនួន ៤៥លានដុល្លារ ត្រូវបានដាក់ចូលទៅក្នុងកញ្ចប់ជំនួយសង្គ្រោះទឹកជំនន់សម្រាប់តំបន់ភាគខាងលិចនៃរដ្ឋគ្វីនស្លេន។ ** អ្នកជំនាញអង្គការសហប្រជាជាតិបញ្ចេញឈ្មោះក្រុមហ៊ុនរាប់សិបដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការបង្កសង្គ្រាមនៅហ្គាហ្សា។

លោក ហ៊ុន សែន ប្រាប់​នាយករដ្ឋមន្រ្តី​កុំ​ឱ្យ​ទិញ​ទំិនិញ​យុទ្ធសាស្រ្តបី​យ៉ាង​ពី​ថៃ 04.07.2025

កាលពីព្រឹកថៃ្ងព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រកាសប្រាប់ទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលជាកូនរបស់លោកថា ទៅថ្ងៃខាងមុខ ទោះបីជាថៃ ព្រមបើកព្រំដែនឡើងវិញ និងចរចាត្រូវរ៉ូវគ្នាឡើងវិញក៏ដោយ ក៏កម្ពុជាមិនត្រូវទិញទំនិញយុទ្ធសាស្ត្រ ៣យ៉ាងពីថៃឡើយ។ នោះគឺកម្ពុជា មិនត្រូវទិញភ្លើងអគ្គិសនី សេវាអ៊ិនថឺណេត និងប្រេងឧស្ម័នពីប្រទេសថៃឡើយ។ ការប...

លោក ហ៊ុន សែនប្រកាសថា រដ្ឋសភា​នឹងបើកកិច្ច​ប្រជុំ​ធ្វើ​វិសោធនកម្មច្បាប់​ដកសញ្ជាតិ​នៅ​សប្តាហ៍ក្រោយ 04.07.2025

កាលពីព្រឹកថៃ្ងព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសថា នៅថ្ងៃទី១១ ខែកក្កដាខាងមុខនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ពីជនណា ដែលឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ 03.07.2025

** ប្រជាជនរាប់ពាន់នាក់នៅតែគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីខ្យល់ព្យុះបោកបក់មកលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី។ ** ក្រុមហ៊ុន Qantas ព្រមានអតិថិជនឱ្យប្រុងប្រយ័ត្នបន្ទាប់ពីមានការរំលោភបំពានទិន្នន័យដ៏ធំមួយ។ ** ការឈប់សម្រាកសម្រាលបុត្រកើនឡើងដល់២៤សប្តាហ៍ ជាមួយនឹងការទទួលបានប្រាក់ស៊ុបភើរជាលើកដំបូង។

បទចោទប្រកាន់ផ្លូវភេទកុមារ ជំរុញឱ្យមានការពិនិត្យសុវត្ថិភាពជាបន្ទាន់នៅក្នុងមណ្ឌលមើលថែទាំកុមារ​ក្នុងរដ្ឋវិចថូរៀ 03.07.2025

រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួននឹងស្វែងរកអំណាចថ្មីដើម្បីកាត់មូលនិធិពីមជ្ឈមណ្ឌលថែទាំកុមារ - Childcare ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដារសុវត្ថិភាព។ វាកើតឡើងក្រោយពីមានការលាតត្រដាងថាប៉ូលីសរដ្ឋវិចថូរៀ បានចាប់ខ្លួនបុគ្គលិកមើលថែកុមារម្នាក់ និងដាក់បទចោទប្រកាន់ចំនួន ៧០ករណី ពាក់ព័ន្ធនឹងការចោទប្រកាន់ផ្លូវភេទ។ រដ្ឋវិចថូរៀក៏កំពុងនាំមកនូវកំណែទម្រង់ផ្ទាល់ខ្លួនមួយចំនួន និងពន្លឿនបម្រាមរបស់រដ្ឋាភិបាលសហព័ន្ធដែលបានគ្រោ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ 02.07.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អាកាសធាតុអាក្រក់បណ្តាលឱ្យប្រជាជនជាច្រើនគ្មានថាមពលអគ្គិសនី និងជើងហោះហើរក្នុងស្រុកត្រូវបានលុបចោលនៅព្រលានយន្តហោះស៊ីដនី។ ** រដ្ឋាភិបាលនឹងកាត់បន្ថយថវិកាសម្រាប់មណ្ឌលថែទាំកុមារដែលមិនបំពេញតាមស្តង់ដារសុវត្ថិភាព។ ** ** លោក ដូណាល់ ត្រាំ និយាយថា អ៊ីស្រាអែលយល់ព្រមលក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ នៅតំបន់ហ្គាហ្សា។

ក្រសួងស្ថាប័នរដ្ឋ ចេញញត្តិ គាំទ្រការកែច្បាប់ ដើម្បីដកសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរណា ដែលក្បត់ជាតិ 02.07.2025

ក្រសួងស្ថាប័នរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា បានចេញញត្តិគាំទ្រជាបន្តបន្ទាប់ និងដាច់ដោយឡែកពីគ្នា ដើម្បីបង្ហាញការគាំទ្រនូវការលើកឡើងរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដោយកែរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពីប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលបានគប់គិតជាមួយបរទេស មកប្រឆាំង និងបំផ្លាញជាតិខ្មែរ។

នាយករដ្ឋមន្ត្រីកម្ពុជាជួបក្រុមអ្នកច្បាប់អន្តរជាតិដើម្បីរៀបចំបណ្តឹងប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ 02.07.2025

កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា លោកទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជា ក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមទីប្រឹក្សាច្បាប...

First Nations representation in media: What’s changing, why it matters - ប្រជាជាតិដើមដំបូងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងតំណាង 01.07.2025

The representation of Indigenous Australians in media has historically been shaped by stereotypes and exclusion, but this is gradually changing. Indigenous platforms like National Indigenous Television (NITV) and social media are breaking barriers, empowering First Nations voices, and fostering a more inclusive understanding of Australia’s diverse cultural identity. Learning about these changes of...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ 01.07.2025

** ខ្យល់ព្យុះធ្ងន់ធ្ងរបោកបក់មកលើតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្ត្រាលី។ ** លោកនាយករដ្ឋមន្ត្រីនិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងត្រូវបានអនុវត្ត ដើម្បីធានាបាននូវជំនួបជាមួយលោក Donald Trump។ ** បុគ្គលិកមណ្ឌលមើលថែទាំកុមារនៅរដ្ឋវិចថូរៀម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសផ្លូវភេទកុមាររាប់សិបករណី ។

#89 Describing your home (Med) - សិក្សាភាសាអង់គ្លេសភាគទី89៖ ការពិពណ៌នាអំពីផ្ទះរបស់អ្នក 01.07.2025

Learn how to describe your home and talk about house layouts, renovations, and space. - រៀនពីរបៀបពិពណ៌នាផ្ទះរបស់អ្នក និងនិយាយអំពីប្លង់ផ្ទះ ការជួសជុល និងកន្លែងទំនេរ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍សម្រាប់ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ 27.06.2025

** មន្ត្រីអាមេរិកផ្តល់ការវាយតម្លៃផ្ទុយគ្នាលើកម្រិតនៃការខូចខាតទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង។ ** អ៊ុយក្រែនបាននាំយកក្រុមអ្នកទោសសង្គ្រាមត្រឡប់មកផ្ទះវិញ ជាផ្នែកមួយនៃការដោះដូរគ្នាក្នុងទ្រង់ទ្រាយធំកំពុងបន្តជាមួយរុស្ស៊ី។ ** មេបក្សប្រឆាំងអ្នកស្រី ស៊ូសាន លី និយាយថា អ្នកស្រីបើកចំហចំពោះកូតាយេនឌ័រ ដើម្បីបង្កើនតំណាងស្ត្រី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ 27.06.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese តតាំងនឹងសម្ពាធចំណាយលើវិស័យការពារជាតិពីសេតវិមាន។ ** អូស្ត្រាលីប្តេជ្ញាផ្តល់មូលនិធិបន្ថែម ដល់អង្គការGavi ខណៈដែលអាមេរិក កំពុងដកមូលនិធិទាំងអស់របស់ខ្លួនចេញ ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពវ៉ាក់សាំង។ ** Terrorgram ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីចុះឈ្មោះជាផ្លូវការថាជាអង្គការភេរវករ ។

លោក ហ៊ុន សែន ទៅសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ 27.06.2025

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា និងនៅថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ លោក ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា ព្រមទាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានធ្វើដំណើរពីភ្នំពេញ ទៅសួរសុខទុក្ខកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋ ដែលរត់ភៀសសឹក នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

អ្នករស់នៅក្នុងអគារលំនៅដ្ឋានរដ្ឋចាប់ផ្តើមធ្វើយុទ្ធនាការផ្លូវច្បាប់សាជាថ្មីដើម្បីសង្រ្គោះផ្ទះសម្បែងរបស់ពួកគេ 26.06.2025

ផែនការរបស់រដ្ឋាភិបាលរដ្ឋវិចថូរៀ ក្នុងការរុះរើអគារលំនៅដ្ឋានសាធារណៈចំនួន 44 អគារ ក្នុងទីក្រុងម៉ែលប៊ន កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់មួយទៀត ខណៈដែលរបាយការណ៍ឯករាជ្យនិយាយថា ផែនការនេះមានគុណវិបត្តិច្រើនណាស់។ មជ្ឈមណ្ឌលច្បាប់សហគមន៍ Inner Melbourne Community Legal Centre កំពុងបើកដំណើរការបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកំពូល ដោយច្រានចោលការអះអាងរបស់ Home Victoria ថាបានរំលោភលើសិទ្ធិអ្នកជួល។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ 26.06.2025

** ប្រជាជនអូស្ត្រាលីមួយក្រុមវិលត្រឡប់មកដល់ផ្ទះវិញហើយ បន្ទាប់ពីជម្លៀសចេញពីប្រទេសអ៊ីស្រាអែល។ ** ធនាគារធំៗពីររបស់អូស្ត្រាលីព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់បន្ថែម នៅពេលដែលធនាគារកណ្តាលប្រកាសនៅដើមខែក្រោយ។ ** ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ប្រឈមមុខនឹងតុលាការជុំវិញការលួចយកទិន្នន័យរបស់សាកលវិទ្យាល័យដើម្បីចតរថយន្តបានថោក និងកែពិន្ទុ។

How home and contents insurance works in Australia - ការធានារ៉ាប់រងផ្ទះសម្បែងនិងរបស់របរនៅខាងក្នុង - តើវាដំណើរការយ៉ាងដូចម្តេចនៅប្រទេសអូស្រ្តាលី? 25.06.2025

Home and contents insurance is a safety net many households expect to rely on during difficult times. But it’s also a financial product that even experts can find challenging to navigate. Whether you own or rent your home, understanding your level of cover, knowing what fine print to look out for, and learning how to manage rising premiums can help you make more informed choices as a consumer. - ព...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ 25.06.2025

** អ៊ីស្រាអែលបើកដែនអាកាសរបស់ខ្លួនឡើងវិញចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់។ ** លោក Anthony Albanese ថាការអត្ថាធិប្បាយរបស់លោកត្រាំគ្រោតគ្រាត ប៉ុន្តែគឺស្របតាមការអំពាវនាវរបស់អូស្ត្រាលីដើម្បីសន្តិភាព។ ** អ្នកកាសែតដែលត្រូវបញ្ឈប់ពីការងារម្នាក់ ប្តឹងឈ្នះABCនៅក្នុងប្រព័ន្ធតុលាការ។

កម្ពុជាបង្ហាញចំណុចមិនត្រឹមត្រូវ ដែលមេដឹកនាំថៃលើកឡើងពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងការ​បិទព្រំដែន 25.06.2025

កាលពីថ្ងៃទី២៤ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះទង្វើរបស់រាជរដ្ឋាភិបាល និងយោធាថៃ ដែលបានចោទប្រកាន់ មកលើកម្ពុជាពាក់ព័ន្ធនឹងការឆបោកតាមអនឡាញនៅកម្ពុជា និងការបិទព្រំដែនខ្មែរថៃទាំងស្រុង។

នាយករដ្ឋមន្ត្រីកម្ពុជាធ្វើដំណើរទៅកាន់តំបន់ព្រំដែនជម្លោះជាមួយថៃ 25.06.2025

កាលពីថ្ងៃទី២៣ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរ ទៅកាន់តំបន់ព្រំដែនជម្លោះជាមួយថៃ នៅខេត្តព្រះវិហារ ដោយមិនប្រកាសឱ្យដឹងជាមុនឡើយ។ ជាមួយឯកសណ្ឋានកងទ័ព ថ្នាក់នាយឧត្តមសេនីយ៍ ផ្កាយមាស ៤ លោកនាយករដ្ឋមន្រ្តី បានជួបសួរសុខទុក្ខកងទ័ពកម្ពុជា នៅជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១២០០គ្រួសារ ដែលបានជម្លៀសដោយស្ម័គ្រចិ...

Luister naar de podcast SBS Khmer - SBS ខ្មែរ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds