SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Bezoek zeker de website van de podcast en steun de maker: www.sbs.com.au
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
យោធាថៃបន្តវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរ ជីកប្រឡាយ សាងសង់ផ្លូវ នៅភូមិជោគជ័យ 12.02.2026 4:43
ក្រៅពីការបន្តរាយលួសបន្លា និងកុងតឺន័រ ព័ទ្ធយកដី និងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលនេះ យោធាថៃ បានបន្តវាយកម្ទេចបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរ និងអគាររដ្ឋបាលរបស់កម្ពុជា នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅតំបន់ភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ ក៏បានជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ 12.02.2026 4:42
** កម្ពុជាបានបិទមជ្ឈមណ្ឌលឆបោកជិត ២០០កន្លែង ក្នុងការបង្ក្រាបថ្មីៗនេះលើការក្លែងបន្លំឆ្លងដែន។ **លោក Angus Taylor ប្រកាសពីការឈរឈ្មោះជាបេក្ខភាពមេដឹកនាំ ប្រជែងនឹងលោកស្រី ស៊ូសាន លី។ ** លោកស្រី Penny Wong តែងតាំងបេសកជនពិសេស ជុំវិញការពុលមេតាណុលរបស់ក្មេងជំទង់អូស្ត្រាលីពីរនាក់នៅប្រទេសឡាវ។
ការអំពាវនាវឱ្យសាលារៀនជួយចាប់សញ្ញានៃអាពាហ៍ពិពាហ៍ដោយបង្ខំ 11.02.2026 6:29
ស្របពេលដែលសិស្សានុសិស្សវិលត្រឡប់ចូលបវេសនកាលឆ្នាំថ្មីវិញ ប៉ូលីសសហព័ន្ធអូស្ត្រាលីកំពុងអំពាវនាវឱ្យសាលារៀននានាត្រូវប្រុងប្រយ័ត្នចំពោះសញ្ញានៃសិស្សដែលត្រូវបានបង្ខំឱ្យរៀបការ។ ប៉ូលីសសហព័ន្ធដែលដឹកនាំមជ្ឈមណ្ឌលប្រឆាំងការកេងប្រវ័ញ្ចកុមាររាយការណ៍ថា ខ្លួនបានទទួលពាក្យបណ្តឹងកាន់តែច្រើនអំពីអាពាហ៍ពិពាហ៍ដោយបង្ខំ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ 11.02.2026 12:43
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** Grand Mufti ទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើការប្រព្រឹត្តរបស់ប៉ូលីសរដ្ឋញូវសៅវែល។ ** ទិន្នន័យថ្មីបង្ហាញពីលទ្ធភាពក្នុងការជួលផ្ទះនៅប្រទេសអូស្ត្រាលីដែលកាន់តែអាក្រក់ទៅៗ ក្នុងល្បឿនលឿន។ ** ទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកការពារយុទ្ធសាស្ត្ររបស់មន្ត្រីអន្តោប្រវេសន៍នៅចំពោះមុខសភា។
កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២ ដែលមានអំពើពុករលួយ 11.02.2026 1:41
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (CPI )ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា នៅឆ្នាំ២០២៥ កន្លងមក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយ។
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារដាស់តឿន និងលើកទឹកចិត្តដល់ប្រជាជនខ្មែរ ក្រោយការបោះឆ្នោតនៅថៃ 11.02.2026 8:07
«ជម្លោះទឹកដីកម្ពុជា ជាមួយថៃ ពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះ ធ្វើឱ្យយើងដួលនោះទេ យើងត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំរបស់យើង» នេះគឺជាសារដាស់តឿន និងលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនប្រជាជនខ្មែរ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ 10.02.2026 4:33
** នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានសន្យាថានឹងសាងសង់ជញ្ជាំងព្រំដែនជាមួយកម្ពុជា បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ ** ប្រធានាធិបតីអ៊ីស្រាអែលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសអូស្ត្រាលី ចំពេលមានការតវ៉ាយ៉ាងសម្បើម។ ** មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ។
Public transport in Australia: breaking down the basics - សេវាដឹកជញ្ជូនសាធារណៈនៅប្រទេសអូស្ត្រាលី៖ របៀបដែលវាដំណើរការ និងការរំពឹងទុក 09.02.2026 12:48
Like in most countries, public transport in Australia is the cheapest way to get around. It includes trams, buses, trains and ferry services. And each state or territory has its own transport network. However, navigating Australia’s public transport system with ease requires knowing the basics around how it works and what to expect. - ដូចនៅក្នុងប្រទេសភាគច្រើនដែរ សេវាដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសអូ...
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ 06.02.2026 5:29
** អ្នកស៊ើបអង្កេតសាកសពបង្ហាញរបកគំហើញពីការស៊ើបអង្កេតលើករណីចាក់សម្លាប់មនុស្សប្រាំមួយនាក់នៅ Bondi កាលពីឆ្នាំ ២០២៤។ ** ឥស្សរជនឧក្រិដ្ឋកម្មដ៏ល្បីល្បាញបំផុតម្នាក់ នៅអូស្ត្រាលី ត្រូវបានដោះលែងឲ្យមានសេរីភាព ** បុរសគ្វីនស្លេនម្នាក់ ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ ជាមួយនឹងបទចោទប្រកាន់ រំលោភបំពានលើកុមារចំនួន ៥៩៦ ករណី។
កម្ពុជាចេញរបាយការណ៍ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងឆ្នាំ២០២៦ 06.02.2026 3:13
របាយការណ៍របស់ក្រសួងព័ត៌មានកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ អាជ្ញាធរសមត្ថកិច្ចរាជធានី-ខេត្ត បានបង្រ្កាប និងបិទខ្ទប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងសរុបចំនួន ១៩០កន្លែង។ ក្នុងនោះ មានកាស៊ីណូចំនួន ៤៤ នៅក្នុងខេត្តព្រះស៊ីហនុ កំពត កណ្តាល ស្វាយរៀង រាជធានីភ្នំពេញ ពោធិ៍សាត់ ព្រៃវែង និងមណ្ឌលគិរី។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៦ ខែកុម្ភៈឆ្នាំ២០២៦ 06.02.2026 11:35
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំជនជាតិដើមនិយាយថា មានរឿងជាច្រើនដែលអាចរៀនសូត្របានពីការវាយប្រហារភេរវកម្មដែលផ្តោតគោលដៅលើសហគមន៍នេះ។ ** ប្រធានធនាគារកណ្តាលបានបំផ្លាញក្តីសង្ឃឹមនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងពេលប៉ុន្មានខែខាងមុខ។ ** រដ្ឋាភិបាលសហព័ន្ធការពារផែនការលក់ទ្រព្យសម្បត្តិប្រវត្តិសាស្ត្រក្រសួងការពារជាតិ។
កម្ពុជាស្នើសុំឱ្យបារាំងផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ 06.02.2026 8:20
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួន ផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ 05.02.2026 4:00
** បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានគប់គ្រាប់បែកចូលទៅក្នុងការតវ៉ាទិវា Invasion Day នៅទីក្រុងភឺត ជាប់ចោទពីបទភេរវកម្ម។ ** រដ្ឋមន្ត្រីការបរទេសនិយាយថា អូស្ត្រាលីកំពុងពិចារណាចំពោះសមាជិកភាពនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោកដូណាល់ ត្រាំ។ ** រដ្ឋាភិបាលសហព័ន្ធ កំពុងពិចារណាដកចេញឬផ្លាស់ប្តូរ ការបន្ធូរបន្ថយពន្ធលើផលចំណេញមូលធន CGT។
ជំងឺមហារីកឈាមកុមារកំពុងកើនឡើង៖ តើកុមារទាំងនេះត្រូវការអ្វីខ្លះ? 05.02.2026 9:24
មូលនិធិជំងឺមហារីកគ្រាប់ឈាម Leukemia Foundation កំពុងព្រមានថាកុមារជាង ៤០០ នាក់ក្នុងមួយឆ្នាំ អាចប្រឈមមុខនឹងការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកឈាមក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ មូលនិធិនេះកំពុងព្យាយាមរៃអង្គាសប្រាក់ចំនួន ១២ លានដុល្លារ តាមរយៈយុទ្ធនាការកោរសក់ World's Greatest Shave ប្រចាំឆ្នាំ ដោយមានថវិការួមចំណែកដល់ការស្រាវជ្រាវ និងសេវាកម្មគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺមហារីកឈាម។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ 04.02.2026 11:14
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីប្រកាសថា ខ្លួនមានគម្រោងលក់ដីរបស់ក្រសួងការពារជាតិក្នុងតម្លៃ ៣ ពាន់លានដុល្លារ។ ** ផែនការបាតុកម្មនៅតែបន្ត ខណៈដែលប៉ូលីសពង្រីកការរឹតបន្តឹង នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីស្រាអែលនៅទីក្រុងស៊ីដនី។ ** លោកស្រី ស៊ូសាន លី និយាយថាការរួបរួមគ្នាឡើងវិញរបស់បក្សសម្ព័ន្ធ អាចនឹងកើតឡើងនៅសប្តាហ៍នេះ។
កម្ពុជាប្រកាសផែនការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ ត្រឹមខែមេសា ឆ្នាំ២០២៦ 04.02.2026 6:13
កម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានប្រកាសដាក់ផែនការបោសសម្អាតការឆបោកតាមប្រព័ន្ធ Online Scam ត្រឹមខែមេសា ក្នុងឆ្នាំ២០២៦នេះ ហើយខេត្តណា ធ្វើមិនបានជោគជ័យ ត្រូវប្រឈមនឹងអស់តំណែង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
រដ្ឋាភិបាលកម្ពុជាប្រកាសថា ការទាមទារបូរណភាពទឹកដីរបស់កម្ពុជានៅតែបន្តធ្វើ 04.02.2026 4:59
«ការទាមទារបូរណភាពទឹកដីរបស់យើង នៅតែបន្តធ្វើនៅគ្រប់កន្លែងទាំងអស់។ ពោលគឺរាជរដ្ឋាភិបាល មិនបានបោះបង់ចោលសិទ្ធិការពារទឹកដីនោះឡើយ ហើយការចុះហត្ថលេខាលើបទឈប់បាញ់ ក៏មិនមែនជាថ្នូរនឹងការកាត់ទឹកដីឱ្យគេនោះឡើយ»។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកមកប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ ស្ដ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ 03.02.2026 4:03
** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ។ ** លោកស្រី Sussan Ley ស្នើឱ្យមានការបង្រួបបង្រួមបក្សសម្ព័ន្ធឡើងវិញ នៅសប្តាហ៍នេះ ដោយមានលក្ខខណ្ឌ។ ** គ្រូបង្រៀន និងនាយកសាលានៅរដ្ឋញូសៅវែល ដែលចូលរួមក្នុងសន្ទរកថាពាស្អប់ខ្ពើម អាចត្រូវបានបណ្តេញចេញក្រោមច្បាប់ថ្មី។
#102 Getting organised (Med) - សិក្សាភាសាអង់គ្លេសភាគទី102៖ ការត្រៀមទុកជាមុន 02.02.2026 10:23
Learn practical English phrases for getting organised and managing daily tasks, including planning ahead, meeting deadlines, and staying on top of responsibilities. - សិក្សាឃ្លាឃ្លោងជាភាសាអង់គ្លេសដែលប្រើប្រាស់ជាក់ស្តែងសម្រាប់ការត្រៀមរៀបចំ និងចាត់ចែងកិច្ចការប្រចាំថ្ងៃ រួមទាំងការរៀបចំផែនការទុកជាមុន ការបំពេញឱ្យបានតាមកាលកំណត់ និងរក្សាទំនួលខុសត្រូវ។
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ 30.01.2026 4:47
**អាជ្ញាធរសុខាភិបាលអូស្ត្រាលីតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃមេរោគ Nipah នៅក្នុងប្រទេសឥណ្ឌា។ ** មានការជំរុញឱ្យសហគមន៍សាលារៀន ជួយកំណត់អត្តសញ្ញាណ និងការពារកុមារងាយរងគ្រោះ ចំពេលមានការកើនឡើងនៃរបាយការណ៍អំពីអាពាហ៍ពិពាហ៍ដោយបង្ខំ។ **នាឡិកាថ្ងៃវិនាស ខិតកាន់តែជិតដល់ពាក់កណ្តាលអធ្រាត្រហើយ។
រដ្ឋាភិបាលកម្ពុជារៀបចំសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ 30.01.2026 6:46
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសាងសងជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះ នៅតាមព្រំដែន។ គម្រោងសាងសង់ជម្រកបណ្តោះអាសន្នទាំងនេះ នឹងធ្វើឡើងនៅ ៥ខេត្ត រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ ឧត្តរមានជ័យ និងព្រះវិហារ។
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ 30.01.2026 11:39
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការពន្យារពេលរបស់រដ្ឋាភិបាលក្នុងការចាប់ផ្តើមកម្មវិធីសម្រាប់សេវាកម្មអន្តរាគមន៍ពិការភាពដំបូង។ ** លោកស្រី Jane Hume ទទូចថា ភាពជាអ្នកដឹកនាំរបស់មេដឹកនាំគណបក្សប្រឆាំងលោកស្រី Sussan Ley គឺនៅដដែល។ ** ប្រធានព្រំដែនសហរដ្ឋអាមេរិកនិយាយថា ICE នឹងផ្តោតលើប្រតិបត្តិការគោលដៅ។
គ្រាប់បែកចង្កោមរបស់យោធាថៃផ្ទុះ បណ្តាលឱ្យរបួសបីនាក់ នៅខេត្តឧត្តរមានជ័យ 30.01.2026 4:46
បុរស ៣នាក់ ជាបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនី បានរងរបួស ដោយសារគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃ ជាមួយកម្ពុជា។ ករណីផ្ទុះគ្រាប់បែកចង្កោមនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨។
តើអ្នកដឹងទេថា អាហាររបស់អ្នកមានប្រភពមកពីណាឱ្យប្រាកដ? 29.01.2026 9:38
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកធ្លាក់ខ្លួនឈឺជារៀងរាល់ឆ្នាំ ដោយសារអាហារមិនមានសុវត្ថិភាព ឬមានមេរោគ។ ខ្លះគឺដោយសារតែការក្លែងបន្លំអាហារ ដែលជាទង្វើនៃការលក់ផលិតផលអាហារក្លែងក្លាយ ដាក់ស្លាកសញ្ញាអាហារខុស ឬផលិតផលជំនួសដោយចេតនា ដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបង្កើតវិធីថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ 29.01.2026 4:04
** ឥណ្ឌាអះអាងករណីឆ្លងមេរោគ Nipah ចំនួនពីរករណី និងដាក់មនុស្សហោចណាស់មនុស្ស១៩០នាក់ ឱ្យនៅដាច់ដោយឡែកពីគេ។ **អាជ្ញាធរកំពុងស៊ើបអង្កេតការចោទប្រកាន់ពីបទគប់គ្រាប់បែកចូលទៅក្នុងការប្រមូលផ្តុំ Invasion Day នៅទីក្រុង Perth ថាជាសកម្មភាពភេរវកម្មជាសក្តានុពល។ **លោកហិរញ្ញិក Jim Chalmers ថា ការកើនឡើងនៃអតិផរណា គឺជាការក្រឿនរំលឹកថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីឲ្យសេដ្ឋកិច្ចនេះមានស្ថិរភាព។
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds