វីអូអេ
កម្ពុជាថ្ងៃនេះ - វីអូអេ
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។
Bezoek zeker de website van de podcast en steun de maker: khmer.voanews.com
Auteur
វីអូអេ
Categorie
Website van de podcast
Nieuwste aflevering
14 mrt. 2025
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
មេបញ្ជាការកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជា - កុម្ភៈ 24, 2025 Video 24.02.2025 2:15
មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។ មន្រ្តីជាន់ខ្ពស់រូបនោះនឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងនោះមានលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។ ដំណើរទស្សនកិច្ចនេះត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញាល្អមួយក្នុងការលុបបំបាត់មន្ទិលសង្ស័យរបស់អាមេរិកមកលើកម្ពុជានៅក្នុងបញ្ហាមួយចំនួន។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
ប៉ូលិស៖ អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវករណីបង្ក្រាបបទល្មើសឆបោកក្នុងក្រុងប៉ោយប៉ែត - កុម្ភៈ 24, 2025 Video 24.02.2025 5:14
បន្ទាប់ពីមានការបង្ក្រាបទៅលើទីតាំងឆបោកតាមអនឡាញមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍មក អាជ្ញាធរកម្ពុជាបានអះអាងពីការបន្តស៊ើបអង្កេតទៅលើករណីនេះ ដើម្បីស្វែងរកជនពាក់ព័ន្ធ។ នៅក្នុងប្រតិបត្តិការបង្រ្កាបនោះ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនបរទេស ២៣០ នាក់ ចេញពីទីតាំងមួយកន្លែង ក្រោយការសហការជាមួយភាគីថៃ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
បទសម្ភាសន៍ VOA៖ លោក ស៊ឹង សែនករុណា តស៊ូមតិពីក្រៅប្រទេសដើម្បីលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា - កុម្ភៈ 21, 2025 Video 21.02.2025 2:32
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសអូស្ត្រាលី ដើម្បីគេចពីការប្តឹងផ្តល់របស់គណបក្សប្រជាជនកម្ពុជា។ នៅឯប្រទេសអូស្ត្រាលី លោកបានចូលរួមសកម្មភាពជាច្រើនក្នុងបុព្វហេតុជួយស្តារដំណើរការប្រជាធិបតេយ្យ និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ហើយក៏បានបង្កើតអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី។ លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ...
កូដករណាហ្កាវើលដ៍មកផ្តុំគ្នានៅក្រសួងការងារដើម្បីពន្លឿនការដោះស្រាយវិវាទការងារ - កុម្ភៈ 21, 2025 Video 21.02.2025 4:26
នៅព្រឹកថ្ងៃសុក្រ ទី ២១ ខែកុម្ភៈនេះ ក្រុមកូដករក្រុមហ៊ុនណាហ្កាវើលដ៍ប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ ដើម្បីតាមដានពាក្យបណ្ដឹងដែលពួកគេបានដាក់ទៅរដ្ឋមន្ត្រីនៃក្រសួងការងារ លោក ហេង សួរ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ និងដើម្បីពន្លឿនឲ្យមានការដោះស្រាយវិវាទការងារដល់ពួកគេ។ ពាក្យបណ្តឹងដែលពួកគេបានដាក់ទៅក្រសួង ទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតប្រមាណជាង ៤០០ នាក់ ចូលធ្វើការវិញ និងគិតប្រាក់អតីតភាពចាប់ពីថ្ងៃបញ្ឈ...
ដំណើរការឡើងវិញរបស់ទីភ្នាក់ងារ USAID ចាំបាច់សម្រាប់សង្គមស៊ីវិលនៅកម្ពុជា - កុម្ភៈ 20, 2025 Video 20.02.2025 4:00
ការផ្លាស់ប្តូរ និងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) បាននិងកំពុងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការមនុស្សធម៌ និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក្តី មេដឹកនាំអង្គការនិងសមាគមមួយចំនួននៅកម្ពុជា រំពឹងថា រដ្ឋាភិបាលអាមេរិកអាចធើ្វការកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដោយអនុញ្ញាតឲ្យទីភ្នាក់ងារ USAID បានដំណើរការឡើងវិញ។ លោក ហ៊ុល...
បទសម្ភាសន៍ VOA៖ អង្គការសង្គមស៊ីវិលនៅកម្ពុជារំពឹងដំណើរការឡើងវិញ របស់ទីភ្នាក់ងារផ្តល់ជំនួយ USAID - កុម្ភៈ 19, 2025 Video 19.02.2025 5:36
ការផ្លាស់ប្តូរនិងកាត់បន្ថយបុគ្គលិកក្នុងកម្រិតទ្រង់ទ្រាយធំនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) បាននិងកំពុងបង្កក្តីបារម្ភដល់ការបាត់បង់ជំនួយសម្រាប់បណ្តាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍ ក្នុងនោះមានទាំងកម្ពុជា ទីដែលអង្គការសមាគមមួយចំនួននៅត្រូវការជំនួយជាចាំបាច់ពីទីភ្នាក់ងារ USAID ដើម្បីបន្តសកម្មភាពការងាររបស់ខ្លួន។ លោកហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ បានជួបសម...
ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសចេញតវ៉ាស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ - កុម្ភៈ 19, 2025 Video 18.02.2025 6:30
កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូន ឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋនិងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគម្រោងអភិវឌ្ឍន...
ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ - កុម្ភៈ 17, 2025 Video 17.02.2025 1:29
ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅកោះដែលសម្បូរដោយដំណាំដាំដុះមួយនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូន ឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋ និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគ...
សង្គមស៊ីវិលទទូចឲ្យតុលាការដោះលែងសកម្មជនចលនាមាតាធម្មជាតិ - កុម្ភៈ 17, 2025 Video 17.02.2025 2:01
កាលពីរសៀលថ្ងៃចន្ទ តុលាការបានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់ក្រុមចលនាមាតាធម្មជាតិចំនួន ៥ នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ក្រុមសង្គមស៊ីវិលនិងគ្រួសារបានទទូចឲ្យពួកគេបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយលើកហេតុផលមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសុខភាព ការទទួលខុសត្រូវលើបន្ទុកក្នុងគ្រួសារ និងស្ថានភាពលំបាកក្នុងពន្ធនាគារ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕
អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព - កុម្ភៈ 14, 2025 Video 14.02.2025 5:03
ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតឈានដល់អាណត្តិទី ៧ ក្តី ក៏អព្យាក្រឹតភាពនិងឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅតែត្រូវបានលើកឡើងដោយភាគីពាក់ព័ន្ធថាមិនទាន់មានភាពពេញលេញនៅឡើយ។ នៅថ្ងៃសុក្រនេះ ទាំងអ្នកនយោបាយនិងអ្នកតាមដានកិច្ចការនយោបាយជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាពរបស់ខ្លួន ដើម្បីឲ្យគ្រប់ភាគីទាំងអស់មានទំនុកចិត្តសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឲ្...
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឲ្យពលរដ្ឋកុំសងកម្ចីអនឡាញខុសច្បាប់ - កុម្ភៈ 14, 2025 Video 14.02.2025 2:34
ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំប្រជាពលរដ្ឋកុំសងកម្ចីអនឡាញដែលមិនបានចុះបញ្ជីត្រឹមត្រូវ និងត្រូវប្តឹងសមត្ថកិច្ចប្រសិនបើមានការគំរាមកំហែង ឬរករឿងណាមួយ។ អ្នកឃ្លាំមើលសង្គមយល់ថា ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពីកម្ចីអនឡាញនេះ គឺជារឿងល្អ ហើយអាចឈានទៅលុបបំបាត់ក្រុមកម្ចីអនឡាញខុសច្បាប់ទាំងនោះបាន ប្រសិនបើអាជ្ញាធរចាត់វិធានការដោយ...
ពលរដ្ឋភូមិព្រែកតាគង់១ក្នុងខណ្ឌមានជ័យស្នើក្រសួងមហាផ្ទៃបញ្ចប់តួនាទីមេភូមិ - កុម្ភៈ 13, 2025 Video 13.02.2025 3:51
នារសៀលថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ព្រែកតាគង់១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណជា ៣០ នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃដើម្បីតាមដានលិខិតស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យអន្តរាគមន៍បញ្ចប់តួនាទីមេភូមិព្រែកតាគង់១។ ពួកគេអះអាងថា មេភូមិអសមត្ថភាពនៅក្នុងការបិទល្បែងស៊ីសងអនឡាញក្នុងភូមិ ដែលបង្កឲ្យមានចោរកម្ម និងមានការចែកចាយថ្នាំញៀនក្នុងភូមិ។ អ្ន...
បទសម្ភាសន៍ VOA៖ ផលប៉ះពាល់នៃការពន្យារពេលដំណើរការកាត់ក្តីលោក កឹម សុខា នៅសាលាឧទ្ធរណ៍ - កុម្ភៈ 13, 2025 Video 12.02.2025 5:31
សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ជាង១០លើកមកហើយ រហូតដល់ការធ្វើសេចក្តីសន្និដ្ឋានរបស់ភាគីអយ្យការ និងក្រុមមេធាវីការពារក្តី។ ប៉ុន្តែនីតិវិធីបន្តឆ្ពោះទៅការប្រកាសសាលាក្រមកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ មេធាវីការពារក្តីលោក កឹម សុខា បានស្នើឲ្យសាលាឧទ្ធរណ៍បន្តសវនាការតាំងពីចុងឆ្នាំ ២០២៤ តែរហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ជាក់លាក់ពីសាលាឧទ្ធរណ៍ថាតើការកាត់ក្តីលោក កឹម សុខា ក្នុងស...
សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង៤ម៉ឺនគីឡូក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនចំនួន៩លើក - កុម្ភៈ 12, 2025 Video 12.02.2025 3:13
រដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១០ ដើម្បីបញ្ចៀសមិនឲ្យកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនចំនួន ៩ លើក ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចាប់បានគ្រឿងញៀនគ្រប់ប្រភេទ ទម្ងន់ប្រមាណជា ៤២.៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណជា ៥៩៦.៣៩៩ គីឡូក្រាម។ អ្នកឃ្លាំមើលសង្គមយល់ថា ការបន្តយុទ្...
សមាគមអាដហុករកឃើញថា សេរីភាពបញ្ចេញមតិនិងការជួបជុំរងការរឹតត្បិតដោយអាជ្ញាធរមូលដ្ឋាន - កុម្ភៈ 11, 2025 Video 11.02.2025 10:24
សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចេញរបាយការណ៍មួយស្តីពី«ការរឹតត្បិតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន។ លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមអាដហុក លើកឡើងថា ការរឹតត្បិតសេរីភាពបញ្ចេញមតិនិងការជួបជុំ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍក្នុងសង្គម។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍របស់អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មាន...
ពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភអំពីជំងឺគ្រុនឈាម - កុម្ភៈ 11, 2025 Video 11.02.2025 2:49
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ ដោយក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាមនាដើមឆ្នាំ ២០២៥នេះ។ ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីជំងឺគ្រុនឈាម ខណៈពួកគេរស់នៅក្នុងទីតាំងដែលមានសត្វមូសច្រើន។ ក្រសួងសុខាភិបាលក៏បានបាញ់ថ្នាំមូសតាមបណ្តាខណ្ឌមួយចំនួនជាបន្តបន្ទាប់ផងដែរ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយជម្រកសត្វមូស។ តទៅនេះជាមតិរបស់ប្រជាពលរ...
សាលាឧទ្ធរណ៍ត្រូវបានស្នើឲ្យពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា - កុម្ភៈ 10, 2025 Video 10.02.2025 1:49
បន្ទាប់ពីត្រូវបានកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញឲ្យជាប់ឃុំក្នុងគេហដ្ឋានរយៈពេល ២៧ ឆ្នាំមក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បាននិងកំពុងតតាំងនឹងសំណុំរឿងក្តីលោកនៅសាលាឧទ្ធរណ៍ ដែលបានបើកសវនាការចំនួនជាង ១០ លើកមកហើយ។ មេធាវីការពារក្តីរបស់អ្នកនយោបាយរូបនេះ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យតុលាការជាន់ខ្ពស់មួយនេះពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា ដើម្បីធានាឲ្យបាននូវសិទ្ធិទទ...
មន្រ្តីកម្ពុជាថា ចិនផ្តល់ជំនួយដោះមីន ក៏ប៉ុន្តែមិនមែនជំនួសជំនួយអាមេរិកឡើយ - កុម្ភៈ 06, 2025 Video 06.02.2025 2:42
មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ ហើយការបាត់បង់ប្រភពជំនួយពីអាមេរិកនេះនៅបន្តប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការដោះមីននៅកម្ពុជា។ លោក លាស់ លីបលីប រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕
មេបក្សកម្លាំងជាតិសម្រេចមិនប្តឹងទាស់នឹងការកាត់ទោសរូបលោកដាក់ពន្ធនាគារ២ឆ្នាំ - កុម្ភៈ 05, 2025 Video 05.02.2025 2:39
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។ កាលពីធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងបានដកសិទ្ធិរបស់លោកមិនឱ្យបោះឆ្នោត និងដកសិទ្ធិមិនឱ្យឈ...
អង្គការសង្គមស៊ីវិលថា ការហាមអ្នកកាសែតបរទេសម្នាក់មិនឲ្យចូលមកកម្ពុជាវិញប៉ះពាល់សេរីភាពសារព័ត៌មាន - កុម្ភៈ 04, 2025 Video 04.02.2025 3:18
កាលពីដើមខែមករា អ្នកកាសែតបរទេសម្នាក់ដែលរាយការណ៍ផ្នែកបរិស្ថានក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ត្រូវបានអាជ្ញាធរនៅព្រលានយន្តហោះខេត្តសៀមរាបមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជាឡើយ។ អង្គការសង្គមស៊ីវិលបានថ្កោលទោសការហាមប្រាមអ្នកកាសែតស៊ើបអង្កេតរូបនេះ ហើយថា វាប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
អ្នកតាមដាននៅកម្ពុជា៖ អាមេរិកអាចប្រើជំនួយបរទេសដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន - កុម្ភៈ 03, 2025 Video 03.02.2025 3:02
អ្នកតាមដាននៅកម្ពុជាអះអាងថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជំនួយរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើបណ្តាប្រទេសផ្សេងៗ។ ការអះអាងនេះ ក្រោយអាមេរិកបានសម្រេចបង្កកជំនួយបរទេសរបស់ខ្លួន ហើយអាមេរិកកំពុងតែរៀបចំដាក់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសអាមេរិក។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានី...
បេសកកម្មដោះមីននៅកម្ពុជារងផលប៉ះពាល់ គ្រាដែលអាមេរិកបង្កកជំនួយបរទេស - មករា 30, 2025 Video 30.01.2025 3:05
មន្ត្រីកម្ពុជាបានឲ្យដឹងថា បេសកកម្មដោះមីននិងយុទ្ធភ័ណ្ឌនៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ កម្ពុជាបានកំណត់គោលដៅដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់យ៉ាងតិច ១០ លានដុល្លារអាមេរិកដល់កម្ពុជាក្នុងបេសកកម្មមួយនេះ។ លោក ស៊ុន ណារិន រាយការណ៍...
ការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិកបង្កផលប៉ះពាល់នៅជុំវិញពិភពលោក - មករា 29, 2025 Video 29.01.2025 2:54
បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជា ជាពិសេសបណ្តាញអង្គការសង្គមស៊ីវិល កំពុងប្រឈមនឹងផលប៉ះពាល់ជាច្រើន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបង្កកជំនួយបរទេសរយៈពេល ៩០ ថ្ងៃ។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ បានពិភាក្សាជាមួយអ្នកដឹកនាំអង្គការសង្គមស៊ីវិលនិងអ្នកនាំពាក្យរដ្ឋាភិបាលអំពីផលប៉ះពាល់ទាំងនេះ និងរាយការណ៍អំពី...
អ្នកវិភាគ៖សេដ្ឋកិច្ចកម្ពុជាអាចរងហានិភ័យខ្លាំងបើបន្តស្និទ្ធនឹងចិនក្នុងអាណត្តិរបស់លោក ត្រាំ - មករា 21, 2025 Video 20.01.2025 15:12
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២ បន្ទាប់ពីលោកបានកាន់តំណែងប្រធានាធិបតីលើកទី១ ក្នុងឆ្នាំ២០១៦។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា កម្ពុជានឹងរងហានិភ័យកាន់តែខ្លាំងលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ ប្រសិនបើកម្ពុជាបន្តងាកទៅស្និទ្ធនឹងប្រទេសចិន ក្នុងអាណត្តិទី២នៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ អ្នកនាង កាន់ វិច្ឆិកា សម្ភាសន៍ លោក សេង វណ្ណលី អ្នកតា...
ប៉ូលិសថៃអះអាងថា ការធ្វើឃាតលោក លិម គិមយ៉ា ជា«ការសងសឹកផ្ទាល់ខ្លួន» - មករា 16, 2025 Video 16.01.2025 4:09
ប៉ូលិសថៃបានទម្លាយថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃមិនមែនជារឿងនយោបាយឡើយ ហើយវាជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះ។ ក៏ប៉ុន្តែ មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងនេះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្...
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds