RFI ខេមរភាសា / Khmer

បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Bezoek zeker de website van de podcast en steun de maker: www.rfi.fr

Auteur

RFI ខេមរភាសា / Khmer

Categorie

News

Website van de podcast

www.rfi.fr

Nieuwste aflevering

9 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

ទិវាយុវជនអន្តរជាតិ៖ យុវជនចង់បានការតម្រង់ទិសជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ 13.08.2026

នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួប​លើក​ទី២៨ នៃ​ទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ​។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះ​បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំ...

អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ 11.08.2026

នៅ​ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃ​បាន​ដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដា​បានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្...

ពលរដ្ឋមួយចំនួនបារម្ភពីការនាំចូលផលិតផលគ្រឿងសម្អាងដែលគ្មានប្រភព 10.07.2026

ស្រ្តីខ្មែរមួយចំនួនបានបង្ហាញក្តីបារម្ភពីបញ្ហាសុខភាព ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលដែលផ្ទុកសារធាតុគីមីបារត និងសាលីស៊ីលិច លើសកម្រិតចំនួន ៥ប្រភេទនៅក្នុងផលិតផលគ្រឿងសម្អាង។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សារធាតុគីមីទាំងនេះបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាខ្សោយតម្រងនោម មហារីកស្បែក ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងសុខភាពស្បែកជាដើម។ តាមរយ:វិទ្យុបារាំងអន្តរជាតិ ស្ត្រីមួយចំនួនបានលើកឡើងពីក្តីកង្វល់ ចំពោ...

អង្គការនៅស្វ៊ីសទាមទារឲ្យអង្គការ​ហ្វ្រង់កូហ្វូនី​អន្តរាគមន៍​ដើម្បីការដោះលែង​សកម្មជន​ចលនា​មាតាធម្មជាតិ 08.07.2026

កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​ខិតចូលមកដល់។ នៅក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​នៅប្រទេស​ស្វ៊ីស ដែលមានឈ្មោះថា Bruno Manser Funds បាន​ដាក់​លិខិត​ទៅកាន់អគ្គលេខាធិការ​របស់​អង្គការ​ហ្វ្រង់កូហ្វូនី​ដើម្បី​ជួយ​អន្តរាគមន៍ ទាមទារ​ឲ្យ​រដ្ឋាភិបាលរបស់​លោក​ហ៊ុន ម៉ាណែត​ដោះលែង​សកម្មជនការពារ​បរិស្ថាន ទាំង​៥នាក់​រប...

ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប 06.07.2026

សម្រាប់​ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា និងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍។ ក៏ប៉ុន្តែរ​បាំប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង) កំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ និងក្រុមរបាំភូមិពូតាំង កំពុង​រួមគ្នា​ខិតខំប្រឹងប្រែងថែរក្សាព្រលឹងនៃបេតិកភណ្ឌ ជនជាតិដើមភាគតិចពូនង លើផ្លូវដ៏វែងឆ្ងាយ៕

សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់ 05.07.2026

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្នុងសហគមន៍នៅតែបន្តកើតមានពីសំណាក់ទូកនេសាទធំៗ។ ទូកនេសាទធំៗ ដែលបានប្រើឧបករណ៍អួនអូសគូ ឬមងហោះ ទៅបំផ្លាញមងក្ដាម មងបង្គា របស់ប្រជានេសាទ និងជីវៈចម្រុះ។ ប្រឈមនឹងបញ្ហានេះ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាស្តារជីវចម្រុះឡើងវិញ និងត្រូវទប់ស្កាត់ឱ្យបានសកម្មភាពនេសាទខុសច្បាប់ទាំងនោះ៕

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍ 29.06.2026

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕

អ្នកស្រី នង លឹមហ៊ាង៖ ពីអ្នកនេសាទលើសមុទ្រក្លាយជាប្រធានសហគមន៍ការពារធនធានធម្មជាតិ 29.06.2026

ទោះ​ត្រូវប្រឈមខ្យល់ភ្លៀង និងហានិភ័យនៅលើសមុទ្រជាង ១០ឆ្នាំ អ្នកស្រី នង លឹមហ៊ាង នៅតែតស៊ូ​បន្តដំណើរការពារធនធានធម្មជាតិ និងផលប្រយោជន៍អ្នកនេសាទក្នុងសហគមន៍ជ្រោយស្វាយ ខេត្តកោះកុង។ ពីអ្នកផ្តួចផ្តើមបង្កើតសហគមន៍នេសាទដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល រហូតក្លាយជាប្រធានសហគម  ន៍ឆ្នេរនេសាទជ្រោយស្វាយអាណត្តិទី៥ ឆ្នាំ២០២៤ដល់ឆ្នាំ២០២៩។ អ្នកស្រីបានបង្ហាញថា ស្ត្រីក៏អាចដឹកនាំ និងឈរជួរមុខក្នុងការការពារធនធានធម្មជាតិសហគមន...

កេរតំណែលនៃការផ្លាស់ប្តូរវប្បធម៌ និងភាសាបារាំង-ខ្មែរក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍ 27.06.2026

ចំណងទាក់ទង និងការផ្លាស់ប្តូរវប្បធម៌រវាងភាសាបារាំង និងភាសាខ្មែរ​ក្នុងប្រវត្តិសាស្ត្រមានរយៈពេលជិត ១សតវត្សរ៍ ពោលចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ឥទ្ធិពលនៃការផ្លាស់ប្តូរ និងទំនាក់ទំនងទៅវិញទៅមកនេះបានបន្សល់ទុកនូវកេរតំណែលភាសា និងវាក្យសព្ទពីភាសាបារាំងជាច្រើនដែល​នៅបន្តប្រើប្រាស់នៅកម្ពុជារហូតមកដល់សព្វថ្ងៃ។ ពិព័រណ៍ថ្មីមួយឈ្មោះ «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង» នៅសារមន្ទីរ ស.ស.រ បានបង្ហាញពីឥទ្ធិពលនៃ...

ដំណើរជិះកង់ឆ្លងទ្វីបរយៈពេល ២ឆ្នាំរបស់លោក ទីវ តារារិទ្ធដើម្បីកុមារកម្ពុជាត្រូវបានបញ្ចប់ 25.06.2026

ក្រោយពីបានចំណាយពេលជិះកង់តែម្នាក់ឯងឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកក្នុងចម្ងាយផ្លូវប្រមាណ ៥៧ ០០០គីឡូម៉ែត្រ លោក ទីវ តារារិទ្ធ បានបញ្ចប់បេសកកម្ម «២ឆ្នាំជាមួយកង់» ដើម្បីកុមារកម្ពុជាដោយប្រមូលថវិកាបានប្រមាណ ២២ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ តាមពិត កម្មវត្ថុរបស់លោក ទីវ តារារិទ្ធ គឺរៃអង្គាសថវិកាឲ្យបាន ២៥ម៉ឺនដុល្លារ។ ដូច្នេះដើម្បីបង្រ្គប់ទឹកប្រាក់ដែលនៅខ្វះច...

ប៉ោយប៉ែត៖ ទីក្រុងធ្លាប់តែអ៊ូអរដោយជនបរទេស ប្រែក្លាយជាស្ងាត់ជ្រងំ ក្រោយការបង្រ្កាបឆបោកអនឡាញ 22.06.2026

នៅក្នុងយុទ្ធនាការដ៏ចាស់ដៃរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបបទល្មើសឆបោកអនឡាញ ក្រុងប៉ោយប៉ែតបានប្រែក្លាយទៅជាមានស្ថានភាពស្ងាត់ជ្រងំ ពុំសូវសម្បូរជនបរទេសចេញចូល។ ជនបរទេសមួយចំនួន ជាពិសេសជាជនជាតិចិន បានសង្ងំលាក់ខ្លួនគេចពីការបង្រ្កាបរបស់អាជ្ញាធរ។ រស់នៅដោយភាពភិតភ័យស្ទើររៀងរាល់ថ្ងៃ ជនបរទេសខ្លះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកគេបានចាញ់បោកមេខ្យល់ឲ្យមករកការងារធ្វើក្នុងប្រទេសកម្ពុជា តែបែរជាត្រូវបង្ខំឲ្យធ្វើក...

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តតស៊ូមតិ ស្វែងរកសិទ្ធិអាពាហ៍ពិពាហ៍ស្របច្បាប់ 22.06.2026

នៅប្រទេសកម្ពុជា ទោះបីជាក្រុម​អ្នកស្រឡាញ់ភេទដូចគ្នា​មានសិទ្ធិរស់នៅ និងរៀបចំ​ពិធីមង្គលការ​តាម​ប្រពៃណី​ខ្មែរ ប៉ុន្តែ​ពួកគេនៅមិនទាន់​មានសិទ្ធិ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ តាម​ផ្លូវច្បាប់​ដើម្បី​ជួយ​ការពារទ្រព្យសម្បត្តិ និងសិទ្ធិ​គ្រប់គ្រងគ្រួសារ ដូចគូស្រករដទៃឡើយ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសប្រារព្ធខែមោទកភាពឆ្នាំ២០២៦ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានរៀបចំកិច្ចពិភាក្សា និងការតស៊ូមតិដើម្បីជំរុញការអនុវត្តច្បាប់អាពាហ...

អតីតជនភៀសខ្លួនខ្មែរនិងគ្រូបង្រៀនបារាំងរួមគ្នា​ដើម្បី​ការចងចាំស្តីពីរបបខ្មែរក្រហម 21.06.2026

ការផ្ទេរការចងចាំ​ស្តីពីប្រវត្តិសាស្រ្ត​ខ្មែរក្រហម​មិន​កំណត់​ព្រំដែន​ត្រឹមកូនក្មេងខ្មែរជំនាន់ក្រោយ។ ក្នុងប្រទេស​បារាំង នៅ​ទីក្រុង​ឡូញ​ដែលមាន​សហគមន៍ខ្មែររស់នៅ​ច្រើន អតីត​ជនភៀសខ្លួនខ្មែរម្នាក់ គឺ លោកស្រី គ្រីស្ទីន ដារ៉ាវី ប៉ុន បាន​សហការជាមួយ​គ្រូបង្រៀន​​ប្រវត្តិវិទ្យាដើម្បី​បង្កើន​ចំណេះដឹង ជាពិសេស​ប្រវត្តិរឿងរ៉ាវ​ក្នុងរបបខ្មែរក្រហម​ នៅក្នុង​ចំណោម​សិស្ស​សាលា។

ពលរដ្ឋភៀសសឹកខ្លះនៅស្លក្រាមអះអាងពីការលំបាករកចំណូល និងអនាគតមិនច្បាស់លាស់ 19.06.2026

ជនភៀសសឹករាប់ពាន់គ្រួសារទទួលបានដីធ្លី និងលំនៅឋានពីរដ្ឋាភិបាលនៅមណ្ឌលបណ្តោះអាសន្នស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តែទោះទទួលបានលំនៅឋាន និងការគាំពារផ្នែកមូលនិធិពីរដ្ឋាភិបាលក៏ដោយ ក៏មានជនភៀសសឹកមួយចំនួនបានអះអាងថា ជម្រកថ្មីបណ្តោះអាសន្នមិនទាន់អាចជំនួសលំនៅឋានចាស់របស់ពួកគេបានឡើយ។ ក្នុងពេលរង់ចាំរដ្ឋាភិបាលទាមទារដីពីថៃត្រឡប់វិញ ពលរដ្ឋភៀសសឹកមួយចំនួនបានអះអាងពីការពិបាករកចំណូលចិញ្ចឹមជីវិត  និងពី...

ស្លាកស្នាមសង្គ្រាមព្រំដែនខ្មែរ-ថៃ៖ វត្តតាមាន់សែនជ័យរក្សាសាលាឆាន់ខូចខាតទុកជាសារមន្ទីរ 18.06.2026

ស្ថិតនៅជើងភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វត្តតាមាន់សែនជ័យបានរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារគ្រាប់កាំភ្លើងផ្លោងធុនធ្ងន់ គ្រាប់ទម្លាក់ពីលើយន្តហោះ F16 និងដ្រូនយោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ព្រះចៅអធិការស្ដីទី វត្តតាមាន់សែនជ័យ ព្រះនាម ឡាយ លន មានសង្ឃដីកាថា គណៈកម្មការវត្ត នឹងសាងសង់សាលាឆាន់ថ្មីមួយទៀត ដើម្បីតម្កល់ពុទ្ធបដិមា។ ចំណែកឯ សាលាឆាន់រងការខូចខាត ត្រូ...

ស្ថានទូតអាមេរិកបើកសម្ពោធពិព័ណ៍ដើម្បីរម្លឹកបុណ្យឯករាជ្យលើកទី២៥០ឆ្នាំ 17.06.2026

នៅថ្ងៃអង្គារ ទី១៦ មិថុនា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិកសេរីភាព ២៥០ ដើម្បីអបអរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាមេរិក។ ដើម្បីរម្លឹកខួបមួយនេះ ស្ថានទូតអាមេរិកបានបើកពិព័រណ៍នេះជាសាធារណៈនៅឯមជ្ឈមណ្ឌល AmCam Exchange ដែលស្ថិតក្នុងផ្សារទំនើប Exchange Square។ ពិព័ណ៍នេះមានការដាក់តាំងបង្ហាញក្រុមស្ថាបនិកជាតិ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសរបស់អាមេរិកឲ្យមហាជនខ្មែរបានស្គាល់។

លោក អូលីវីយេ ឡឺក្រង់ មោទនភាពក្នុងនាមប្រធានបេសកកម្មសហប្រតិបត្តិការយោធាបារាំងនៅកម្ពុជា 17.06.2026

កាលពីឆ្នាំ២០០២ ដល់ ២០០៤ លោក អូលីវីយេ ឡឺក្រង់ ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាម្តងហើយ ក្នុងនាមជាប្រធានក្រុមបេសកកម្មយោធាបារាំងវ័យក្មេង ដែលដំណើរពេលនោះ ធ្វើឲ្យលោកជាប់ចិត្តខ្លាំងទៅនឹងប្រទេសតូចមួយនេះ។ ប៉ុន្តែនឹកស្មានមិនដល់ ២០ឆ្នាំក្រោយមក លោកអូលីវីយែ ឡឺក្រង់ កាន់តែមានមោទនភាពជាថ្មីម្តងទៀត ដែលបានក្លាយជាទីប្រឹក្សាយោធា និងជាប្រធានបេសកកម្មសហប្រតិបត្តិការផ្នែកការពារជាតិបារាំងប្រចាំនៅកម្ពុជា។ សម្រាប់លោកវរសេនីយ...

ពិព័រណ៍ «១០ឆ្នាំជាមួយយូនីសេហ្វ» រំលេចសារៈសំខាន់នៃការវិនិយោគលើអនាគតកុមារ 15.06.2026

ពិពណ៌ «១០ឆ្នាំជាមួយយូនីសេហ្វ» ត្រូវបានតាំងបង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ គោលដៅនៃពិពណ៌ គឺអបអរសាទរខួប ១០ឆ្នាំនៃការងារថតរូបរបស់លោក អង់ត្វាន រាប (Antoine Raab) និងដើម្បីរៃអង្គាសថវិកាជួយកុមារភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ។ អង្គការយូនីសេហ្វ កត់សម្គាល់ឃើញថា មួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានរីកចម្រើន ខាងជួយគាំពារសិទ្ធិកុមារ។ ប៉ុន្តែអង្គការអន្តរជាតិមួយនេះ នៅត...

ខួប៥០ឆ្នាំ៖ សមាគមមិត្តឱសថនិស្សិត ​AEPKជាគំរូជោគជ័យមួយ​​របស់​សហគមន៍ខ្មែរ​នៅទឹកដីបារាំង 12.06.2026

បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៦ ដោយ​ឱសថការី​ខ្មែរ​បីរូប​ដែល​ជាប់គាំង មិនអាច​ត្រឡប់​ចូល​កម្ពុជា​ព្រោះតែ​ខ្មែរ​ក្រហម​ចូលកាន់អំណាច​ សមាគម​មិត្ត​ឱសថនិស្សិត និង​ឱសថការីខ្មែរ​នៅប្រទេស​បារាំង ហៅកាត់ជា​ភាសា​បារាំង​ថាAEPK មានអាយុ​៥០ឆ្នាំ​គត់​នៅ​ឆ្នាំនេះ។ ជាមួយ​កម្លាំង​ធនធាន​មនុស្ស និង​ធនធានហិរញ្ញវត្ថុ ​សមាគមបាន​រៀបចំ​រាត្រី​សមោសរមួយ​យ៉ាងអធិកអធម​ កាលពីថ្ងៃ​សៅរ៍ទី ៦ ខែ មិថុនា។ រាត្រី​សមោសរ នៅប៉ាវីយ៉ុង​ក្នុង​សង្កាត់ទ...

លោក ទ្រី ស៊ីថេង៖ បទល្មើសសត្វព្រៃមិនថមថយ បើការអនុវត្តច្បាប់នៅធូររលុង 11.06.2026

សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ្គោះសត្វព្រៃពីការគំរាមកំហែងទាំងនេះ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានលោក ទ្រី ស៊ីថេង ជាប្រធាន។ សត្វព្រៃ ដែលពលរដ្ឋចិញ្ចឹមតាមផ្ទះ បានបរិច្ចាគឱ្យអង្គការស្ដារលទ្ធភាពរស់នៅ និងដោះលែងមានសេរីភាពឡើងវិញ។លោក ទ្រី ស៊ីថេង សង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យបទល្មើសសត្វព្រៃថយចុះ មន្ត្រីត្រូវតែពង...

កងទ័ពមួកខៀវកម្ពុជាប្តេជ្ញាបន្តចូលរួមក្នុងបេសកកម្ម អ.ស.ប. ទោះប្រឈមនឹងហានិភ័យខ្ពស់ 09.06.2026

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ដោយបានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៨០០នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសដែលប្រឈមនឹងហានិភ័យចំនួន១០ប្រទេស។ តែនារយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៤រូប បានពលីជីវិត និង ១៩រូបផ្សេងទៀតបានរងរបួសនៅក្នុងបុព្វហេ...

ពលរដ្ឋរស់នៅតំបន់អូរស្មាច់ត្រៀមត្រលប់ទៅជំរំវិញ បើ​ស្ថានភាពព្រំដែនតានតឹងខ្លាំង 06.06.2026

នៅអំឡុងពេលស្ថានភាពព្រំដែនបានធូរស្រាល ពលរដ្ឋមួយចំនួន ដែល​រស់នៅកៀកព្រំដែនអូរស្មាច់បានសម្រេចចិត្តត្រលប់ទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពលរដ្ឋទាំងនោះ​បានប្រាប់ថា ពួកគេ​​នៅតែដិតដាម​ស្នូរសំឡេង​​ផ្ទុះអាវុធ និង​​សំឡេងយន្តហោះទម្លាក់គ្រាប់ ដែលបង្កជាការរំខានដល់សុវត្ថិភាពផ្លូវចិត្តរបស់ពួកគេទាំងថ្ងៃទាំងយប់។ បើទោះជាត្រលប់មកប្រកបរបរចិញ្ចឹមជីវិតធម្មតាហើយ​ពិតមែនក្តី តែផ្ទះសម្បែងរបស់ពលរដ្ឋនៅតំបន់អូរស្មា...

អ្នករត់កង់បីសាទរការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងឧស័្មន តែចង់ឃើញតម្លៃដូចមុនសង្គ្រាមនៅមជ្ឈិមបូព៌ា 03.06.2026

តម្លៃប្រេងឥន្ធនៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកត្រឹម ៤ ៨៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត។ នេះជាលើកដំបូងដែលសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃទាបជាង ៥០០០រៀល បន្ទាប់ពីមានតម្លៃជាង ៥០០០រៀលអស់រយៈពេលជាជាច្រើនសប្តាហ៍។ ដោយឡែក តម្លៃឧស្ម័ន LPG ឬហ្គាសមានតម្លៃ ២៩០០រៀល ក្នុង១លីត្រ។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បីឥណ្ឌាបានសាទរនឹងការធ្លាក់ថ្លៃតម្លៃប្រេងឥន្ធនៈ និងឧស...

ពលរដ្ឋនៅក្រុងអរិយក្សត្រស្នើឱ្យក្រុមហ៊ុន ឃុន សៀ បញ្ឈប់ការលើកទំនប់នៅលើដីដែលកំពុងមានទំនាស់ 31.05.2026

ពលរដ្ឋចំនួន ២៦គ្រួសាររស់នៅភូមិក្តីកណ្តាល ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្តស្នើសុំការអន្តរាគមន៍លើ​ទំនាស់ដីធ្លីជាមួយ​ក្រុមហ៊ុនអ្នកឧកញ៉ា ឃុន​ សៀ។ បើតាមការអះអាងរបស់ពលរដ្ឋ ​ក្រុមហ៊ុន អ្នកឧកញ៉ា​ ឃុន សៀ បានលើកទំនប់បិទផ្លូវចូលទៅកាន់ដីចម្ការអាស្រ័យផលរបស់ពួកគេ ដោយការផ្តល់សំណងក្នុងតម្លៃទាប។ អ្វីដែលក្រុមពលរដ្ឋនេះចង់គឺ ការបញ្ឈប់​ការលើកទំនប់ជាបណ្តោះអាសន្ន រហូតដល់ការទូទាត់សំណងដែលអាចទទួលយកបាន។

អនាម័យក្នុងពេលមករដូវ គឺជាសុខភាពសកល មិនមែនជារឿងខ្មាស់អៀនឡើយ 30.05.2026

នៅជុំវិញពិភពលោក ការតស៊ូមតិទៅលើបញ្ហាសុខភាពអនាម័យ ពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរួមចំណែក បំបែកភាពស្ងៀមស្ងាត់ បញ្ឈប់ការរើសអើង បំបាត់ភាពក្រីក្រ ភាពខ្មាស់អៀន ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើស្ត្រីនិងក្មេងស្រីក្នុងពេលមករដូវ។ រហូតមកដល់ពេលសព្វថ្ងៃនេះ តាមរយៈទិវាអនាម័យពេលមករដូវ ២៨ឧសភា សាធារណជនចាប់ផ្តើមមើលឃើញថាការមករដូវជារឿងធម្មជាតិនិងជា...

Luister naar de podcast បទយកការណ៍ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds