RFI ខេមរភាសា / Khmer
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Bezoek zeker de website van de podcast en steun de maker: www.rfi.fr
Auteur
RFI ខេមរភាសា / Khmer
Categorie
Website van de podcast
Nieuwste aflevering
29 nov. 2026
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
ទេសចរស្ញប់ស្ញែងប្រាសាទមេបុណ្យខាងលិច ពេលបានចូលទស្សនាជាលើកដំបូង 29.11.2026 7:20
ប្រាសាទមេបុណ្យខាងលិចបានបើកឱ្យសាធារណជនចូលទស្សនាជាផ្លូវការចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ ក្រោយសម្ពោធបានមួយថ្ងៃ ក្រោមព្រះអធិបតីភាពរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ ភ្ញៀវទេសចរបានបង្ហាញការស្ញប់ស្ញែងចំពោះប្រាសាទដែលធ្លាប់បាក់បែកស្ទើរខ្ទេចខ្ទីនេះ។
ជំនឿសាសនាជួយឱ្យពលរដ្ឋខ្មែរឥស្លាមភូមិព្រែកសង្កែចៀសផុតពីអន្ទាក់បំណុល 29.11.2026 8:04
ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន បញ្ហាបំណុលវ័ណ្ឌកបានក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់គ្រួសារជាច្រើននៅកម្ពុជា ជាពិសេសការជំពាក់បំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុ និងការខ្ចីបុលឯកជន។ ទោះយ៉ាងណា សហគមន៍ខ្មែរឥស្លាមនៅភូមិព្រែកសង្កែ ខេត្តព្រះសីហនុ ត្រូវគេកត់សម្គាល់ឃើញថា សាសនិកឥស្លាមភាគច្រើនអាចចៀសផុតពីអន្ទាក់បំណុល ដោយសារការប្រកាន់ខ្ជាប់នូវគោលការណ៍សាសនា រួមផ្សំនឹងវប្បធម៌ជួយយកអាសាគ្នា និងស្មារតីសាមគ្គីភាពក្នុងសហគមន៍៕
ជនជាតិបារាំងស្រាក់ដៃគ្នារៃអង្គាសថវិកាជួយអង្គការដើម្បីភាពញញឹមនៃកុមារ PSE នៅកម្ពុជា 27.11.2026 15:11
នៅខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ PSE ដែលបង្កើតឡើងដោយលោក Christian និង Marie-France des Pallières បុគ្គលិក អ្នកស្ម័គ្រចិត្តនៅប្រទេសបារាំងបន្តសកម្មភាពដើម្បីស្វែងរកថវិកាជួយអង្គការមួយនេះនៅប្រទេសកម្ពុជា។ នៅខែវិច្ឆិកានេះ ពួកគេបានស្រាក់ដៃគ្នារៀបចំការជួបជុំជាច្រើនលើក ដោយមានការចូលរួមពីអតីតកុមារនៅទីលានចាក់សំរាមនៅទីក្រុងភ្នំពេញ។ ជាគ្រូពេទ្យ អ្នកថតកុន ប្រធានកម្...
ឃាតកម្មលិម គិមយ៉ា៖ កូននិងភរិយាថា បារាំងយកចិត្តទុកដាក់ ប៉ុន្តែ កម្ពុជាមិនដែលខ្វល់ សូម្បីលិខិតរំលែកទុក្ខ 20.11.2026 12:59
សន្ទរកថារបស់ប្រធានាធិបតីម៉ាក្រុង ទាក់ទងនឹងសំណុំរឿងឃាតកម្មរបស់លោកលិម គីមយ៉ា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីកាលពីសប្តាហ៍មុនបានធ្វើឲ្យក្រុមគ្រួសាររបស់លោកលិម គីមយ៉ាកក់ក្តៅក្នុងចិត្ត។ កក់ក្តៅព្រោះថា ការតស៊ូរបស់ពួកគេដើម្បីស្វែងរកយុត្តិធម៌ឲ្យលោកលិម គីមយ៉ា អតីតតំណាងរាស្រ្តដែលត្រូវឃាតករបាញ់សម្លាប់ក្នុងក្រុងបាងកក មិនត្រូវបានគេបំភ្លេច។ ឈាង បុប្ផាបានទៅជួបភរិយា និងកូន...
អ្នកទស្សនាយល់កាន់តែច្បាស់ពីសោកនាដកម្មជម្លោះកម្ពុជា-ថៃ តាមរយៈរូបថតអ្នកកាសែតបារាំង 18.11.2026 8:31
រូបថតមួយសន្លឹកៗរបស់អ្នកកាសែតថតរូបជនជាតិបារាំង លោក Jean-Luc Moreau Deleris គឺជាសក្ខីភាព នៃសោកនាដកម្ម ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅភូមិហ្វ្រង់កូហ្វូនី ក្នុងរាជធានីភ្នំពេញ រូបថតជាច្រើនសន្លឹកបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និងបានបើកឱកាសឱ្យពួកគេបានស្វែងយល់កាន់តែច្បាស់ពីទុក្ខវេទនា ការបាត់បង់ និងផលប៉ះពាល់ ដែលប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ៕
កញ្ញា ប៊ុន គីមឡេង៖ ស្ត្រីខ្មែរម្នាក់ដែលចង់នាំសក្តានុពលកម្ពុជាទៅកាន់ពិភពលោក 16.11.2026 6:56
កញ្ញា ប៊ុន គីមឡេង ជាសហគ្រិនស្ត្រីខ្មែរម្នាក់ ដែលមានបទពិសោធន៍សិក្សា និងការងារនៅប្រទេសជាច្រើន។ គោលបំណងនៃការបង្កើតអាជីវកម្ម «ផ្ទះមេគង្គ» របស់កញ្ញា គឺដើម្បីភ្ជាប់ប្រជាកសិករ និងអ្នកផលិតកម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង និងសហភាពអឺរ៉ុប។ ជាមួយនឹងបទពិសោធន៍ និងស្នាដៃក្នុងវិស័យសហគ្រិនភាពនេះ កញ្ញាត្រូវបានជ្រើសរើស ជាបេក្ខនារីសហគ្រិនស្ត្រីឆ្នើមម្នាក់ ក្នុងចំណោមបេក្ខនា...
បទពិសោធន៍ថ្មីរបស់យុវជនក្នុងការស្វែងយល់ពីបច្ចេកវិទ្យានៅហ្វ្រង់កូតិច 15.11.2026 7:32
ពិព័រណ៍ហ្វ្រង់កូតិចត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះបានក្លាយជាវេទិកាផ្តល់បទពិសោធន៍ថ្មីដល់យុវជនខ្មែរក្នុងការស្វែងយល់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI៕
៥០ឆ្នាំនៅដីបារាំង លោកហ៊ុន ដារិនទាហានជួរមុខLégion étrangère នៅតែមិនភ្លេចកម្ពុជាប្រទេសកំណើត 13.11.2026 13:23
ពីស្រុកខ្មែរ មកធ្វើជាទាហានជាមុខ Legion étrangère របស់ប្រទេសបារាំង។ នេះជាចំណងជើងសៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសាររបស់លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញ ថ្ងៃទី១៥ និង១៦វិច្ឆិកាឆ្នាំ ២០២៦ សៀវភៅLégion étrangère ពីស្រុកខ្មែរមកទាហានមួកសជាមធ្យោបាយ ជាតឹកតាងបញ្ជាក់ពីសារៈសំខាន់នៃភាសាបារាំង ន...
សិល្បករសៀកខ្មែររបស់ហ្វារពន្លឺសិល្បៈ ត្រលប់មកសំដែងនៅប្រទេសបារាំង 12.11.2026 6:27
ជំនះនឹងវិបត្តិកូវីដ ដែលតម្រូវឲ្យគេបិទផ្អាកការសំដែង អស់មួយឆ្នាំ សិល្បកររបស់ក្រុមល្ខោនសៀក ហ្វារ នៅទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅសប្តាហ៍មុននេះ ដើម្បីត្រៀមបើកការសំដែង ដែលមានដល់ទៅជាង ២០ការសំដែង។ នៅមុនការសំដែងជាផ្លូវការដែលចាប់ផ្តើម នៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២១ សិល្បករខ្មែរបានហាត់សមនៅមជ្ឈមណ្ឌលជាតិសិល្បៈ និងសៀក បារាំង ក្នុងទីក្រុង Châlons en Champagne។ ឈាង បុប្ផា បានធ្វើដំណើរទៅជួបពួកគាត់ សម្...
កម្ពុជាប្រើរបាំប្រពៃណីបង្ហាញពីសម្រស់វាលស្រែខ្មែរ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី 12.11.2026 7:54
សិល្បករបានខិតខំហាត់សមរបាំឈ្មោះ «សម្រស់ស្រូវលើដែនដីសុវណ្ណភូមិ» ដើម្បីត្រៀមសម្ដែងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ ក្បាច់រាំដែលយកដើមស្រូវ ជាតួអង្គសំខាន់ មានគោលបំណងបង្ហាញពីជីវភាពរស់នៅរបស់កសិករខ្មែរ និងអត្តសញ្ញាណវប្បធម៌កសិកម្មកម្ពុជានៅលើឆាកអន្តរជាតិ៕
មនុស្សរាប់រយនាក់ចូលរួមជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ រំលឹកខួប ៧៣ឆ្នាំ បុណ្យឯករាជ្យជាតិកម្ពុជា 09.11.2026 8:30
៧៣ឆ្នាំនៃឯករាជ្យជាតិកម្ពុជា ត្រូវបានរំលឹកតាមរយៈព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានកីឡាករ និងកីឡាការិនីជាង ៥០០នាក់ចូលរួម។ ទោះបីជាអ្នកចូលរួមមានវ័យ ខុសគ្នា និងបទពិសោធន៍ជិះកង់ខុសៗគ្នាក៏ដោយ ក៏ពួកគេមានគោលដៅរួមតែមួយ គឺចូលរួមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា៕
ស្បៃខ្មែរ៖ ពីកេរដំណែលដូនតា ទៅជាស្ពាននៃការទូតវប្បធម៌អំឡុងជំនួបកំពូលហ្វ្រង់កូហ្វូនី 08.11.2026 7:53
ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រើប្រាស់...
ធ្វើពីសារុង Les veilleurs ស្នាដៃរបស់សិល្បករ ថាង សុធាទាក់ទាញការកោតសរសើរពី ភ្ញៀវបារាំង 05.11.2026 10:27
អ្នកថែរក្សា Les veilleurs ជាភាសាអង់គ្លេស The Keepersរបស់សិល្បករ ថាង សុធាបានបង្ហាញមុខនៅសាលពិព័រណ៍របស់លោកលី សាត ក្នុងសង្កាត់Saint Germain des Prés កណ្តាលក្រុងប៉ារីស។ លោកម៉ឹង រដ្ឋា ប្រជាជនខ្មែរម្នាក់ដែលរមែងឧបត្ថម្ភគាំទ្រស្នាដៃសិល្បៈខ្មែរជាអ្នកផ្តួចផ្តើមគំនិតចង់ឲ្យសាធារណជនបារាំងស្វែងយល់ពីការវិវត្តន៍ និងការរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សិល្បករខ្មែរ ថាង សុធា។ ឈាង បុប្ផាបានច...
១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ៖ អ្នកសិក្សាស្រាវជ្រាវចង់ឱ្យបណ្ណសារជាតិបំប្លែងឯកសារទៅជាទម្រង់ឌីជីថល 05.11.2026 8:51
រយៈពេលមួយសតវត្សរ៍(១៩២៦-២០២៦) ដែលបណ្ណសារដ្ឋានជាតិដើរតួនាទីជាឃ្លាំងស្តុកទុកឯកសារសំខាន់ៗរបស់កម្ពុជា ដែលរួមមានឯកសាររដ្ឋបាល សន្ធិសញ្ញានានា ផែនទី ព្រមទាំងឯកសារកម្រផ្សេងទៀត។ ប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកឯកសារក្នុងបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាសដុំ និងឆ្លុះបញ្ឆាំងពីឫសកែវនៃដួងព្រលឹងជាតិខ្មែរ។ ឆ្លងកាត់រយៈពេល ១០០ឆ្នាំមកនេះ ឯកសារមួយចំនួនបានរងការពុកផុយ ដោយសារកត្តាផ្សេ...
មន្ត្រីបណ្ណសារដ្ឋានជាតិកំពុងបន្តសង្គ្រោះ ឯកសារប្រវត្តិសាស្ត្រខ្មែរតាំងពីជំនាន់បារាំង 03.11.2026 8:46
បណ្ណសារដ្ឋានជាតិ គឺជាឃ្លាំងចងចាំនៃប្រវត្តិសាស្ត្ររដ្ឋបាលកម្ពុជា ដែលបានរក្សាទុកឯកសាររាប់ម៉ឺន តាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន។ តែឯកសារមួយចំនួនកំពុងប្រឈមនឹងការខូចខាតដោយសារអាយុកាល និងកត្តាបរិស្ថាន។ ការជួយសង្គ្រោះ និងការធ្វើឌីជីថលនីយកម្មកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាមរតកឯកសារជាតិទាំងនេះ៕
ពលរដ្ឋស្នើឲ្យពន្លឿនការជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅទៅវាលរេញ 29.10.2026 8:22
កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង២០គីឡូម៉ែត្រ ពីផ្សារត្រពាំងរពៅ ខេត្តកំពត ដល់ផ្លូវបំបែកវាលរេញ ខេត្តព្រះសីហនុ កំពុងបន្តរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។ ផ្លូវមានស្ថានភាពរអិល និងរលាក់នៅរដូវវស្សា ខណៈរដូវប្រាំងមានធូលីដីហុយខ្លាំង បង្កការលំបាក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រំពឹងថា រដ្ឋាភិបាលនឹងពន្លឿនការកែលម្អកំណាត់ផ្លូវជាតិលេខ៣ ឲ្យប្រសើរឡើង៕
ការសម្លាប់ និងជួញដូរសត្វព្រៃកំពុងបំផ្លាញអេកូទេសចរណ៍យ៉ាងស្ងៀមស្ងាត់ 26.10.2026 9:32
ព្រៃព្រឹក្សាដ៏ស្រស់បំព្រង សំឡេងសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នា បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មានតម្លៃទាក់ទាញបេះដូងភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកកាន់តំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពីក្រោយសម្រស់ដ៏ស្រស់ត្រកាលនេះ ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃ កំពុងក្លាយជាឃាតករលាក់មុខ បំផ្លាញសក្តានុពលសេដ្ឋកិច្ចបៃតង និងក្តីសង្ឃឹមរបស់សហគមន៍មូលដ្ឋានយ៉ាងស្ងៀមស្ងាត់។ ទោះជាយ៉ាងណា នៅតាមតំបន់ការពារ...
កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ 23.10.2026 13:53
កុបកម្ម និងបាតុកម្មដ៏ហិង្សានៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ទី ១៧តុលាបានបន្សល់ទុកនូវស្លាកស្នាមគួរឲ្យកត់សំគាល់ ទាំងការខូច ខាតបង់សម្ភារៈ និងផ្លូវចិត្តរបស់ស្រ្តីខ្មែរម្នាក់ ដែលជាម្ចាស់ហាងកាត់សក់នៅម្តុំ Place de la République។ មិនទាន់ងើប រើរួចខ្លួនពីការខាតបង់ដោយសារការវាយសម្រុកចូលលួចរបស់របរក្នុងហាងកាលពីប៉ុន្មានថ្ងៃមុនផង លោកស្រីអៀ វ៉ាណេសាម្ចាស់ហាងកាត់សក់កំពុងបារម្ភពីសុខសុវត្ថិ...
មាស វិសាលស្វែងរករៀនភាសាខ្មែរ ព្រោះតែចង់និយាយ ទាក់ទងជាមួយម្តាយ 23.10.2026 12:16
នៅទីក្រុងប៉ារីស សាលារៀនខ្មែរមិនត្រឹមជាកន្លែងបង្រៀនភាសាខ្មែរដល់ជនជាតិបារាំងដើមកំណើតខ្មែរ ឬជនជាតិបារាំងសុទ្ធ ប៉ុន្តែ ជាកន្លែងចែករំលែកចំណេះដឹង ផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្រ្តខ្មែរដល់ជនបរទេស និងកូនខ្មែរដែលកើតធំដឹងក្តីនៅទឹកដីបារាំង។ចូលខ្លួនជាប្រធានថ្មីរបស់សមាគមវប្បធម៌បារាំងខ្មែរ ដែលជាម្ចាស់គ្រប់គ្រងសាលារៀនខ្មែរនៅប៉ារីស មាស វិសាលប្រាថ្នាចង់ឲ្យសាលារៀនខ្មែរនៅប៉ារីសក្ល...
អនាគតភាសាស្អូចកំពុងប្រឈមនឹងការសាបសូន្យ 23.10.2026 7:40
ជនជាតិដើមភាគតិចស្អូចភាគច្រើនរស់នៅជិតផ្សារវាលរេញ ម្ដុំវត្តសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បច្ចុប្បន្ន ជនជាតិស្អូចមានចំនួន ៤៣គ្រួសារ កំពុងរស់នៅលាយឡំជាមួយពលរដ្ឋខ្មែរ និងប្រើប្រាស់ភាសាខ្មែរជំនួសឱ្យភាសាកំណើត។ ចាស់ទុំជនជាតិដើមភាគតិចស្អូចកំពុងព្រួយបារម្ភជាខ្លាំងពីជោគវាសនាភាសា និងអត្តសញ្ញាណរបស់ជនជាតិស្អូចនាពេលអនាគត ខណៈកូនចៅកាន់តែឃ្លាតឆ្ងាយពីភាសាកំណើត ៕
បណ្ណាសារដ្ឋានជាតិជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត 19.10.2026 9:09
ក្នុងឆ្នាំ១៩២៦ ទេសាភិបាលបារាំងបានបង្កើតបណ្ណាសារដ្ឋាន ជាឃ្លាំងរក្សាទុកឯកសាររដ្ឋបាលផ្លូវការ សន្ធិសញ្ញានានា ផែនទីព្រំដែន រចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ជាតិ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងសម័យអាណាព្យាបាលបារាំង។ ១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិ ប្រៀបបាននឹងអង្គចងចាំរដ្ឋបាលប្រទេសកម្ពុជា ពីសម័យកាលមួយទៅសម័យកាលមួយមានទាំងផ្អែមល្ហែម និងល្វីងជូរចត់។ ក្នុងន័យនេះ បណ្ណាសារ ជាស្ពានភ...
ផលិតផលកសិកម្មកម្ពុជាបង្ហាញមុខយ៉ាងហ៊ឹកហ៊ាក់ជាលើកទី១ នៅពិព័រណ៍ចំណីអាហារSIAL ប៉ារីស 18.10.2026 14:39
សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្មកម្ពុជាប្រមាណជាង៣០បានបង្ហាញមុខយ៉ាងព្រោងព្រាតនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី១៧ ដល់ថ្ងៃទី២១តុលា។ ជាលើកទី១នៅក្នុងប្រវត្តិ ចូលរួមរបស់ខ្លួននៅក្នុងពិព័រណ៍ ចំណីអាហារអន្តរជាតិនៅទីក្រុងប៉ារីស(ពិព័រណ៍ស្យាល់ប៉ារីស SIAL Paris) កម្ពុជាមានពន្លាជាតិធំទូលាយនៅក្នុងចំណោមពន្លាជាតិរបស់ប្រទេសជាង១២០ដែលបា...
អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត 17.10.2026 8:14
អង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ មិនត្រូវបានយកចិត្តទុកដាក់ រស់នៅក្នុងភាពក្រីក្រ បោះបង់ចោលការសិក្សា និងពឹងផ្អែកលើការងារធ្ងន់ដើម្បីបានកម្រៃ។
ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្មកររោងចក្រ 15.10.2026 7:48
ចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា គ្រូបង្គោល និងសិក្ខាកាមយល់ថា សំឡេងដែលមិនអាចបន្លឺជាពាក្យសម្តី ត្រូវបានជំនួសដោយសិល្បៈគំនូរ និងរឿងនិទានដើ...
បុណ្យភ្ជុំបិណ្ឌវត្តព្រះវិហារសួគ៌ ខេត្តកណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ 12.10.2026 5:43
វត្តព្រះវិហារសួគ៌ក្នុងខេត្តកណ្តាល បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយកម្មវិធីបំបោលក្របី និងសេះ។ ពិធីបំបោលក្របីនិងសេះ គឺជាទំនៀមទម្លាប់ ពីដូនតា ដើម្បីសុំសេចក្តីសុខពីលោកតាម្ចាស់ស្រុក និងឧទ្ធិសដល់បារមីព្រះអង្គវត្តព្រះវិហារសួគ៌ ដើម្បីសុំឲ្យលោកថែរក្សាអ្នកស្រុក និងសត្វពាហនៈ កុំមានជំងឺឈឺថ្កាត់៕
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds