វីអូអេ

Hello VOA - វីអូអេ

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Auteur

វីអូអេ

Categorie

News

Website van de podcast

khmer.voanews.com

Nieuwste aflevering

9 mei 2024

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

Hello VOA៖ ពលករ​ចំណាកស្រុក​ត្រូវការ​កិច្ចគាំពារ​សង្គម​អំឡុងពេល​ធ្វើការ​និង​ត្រឡប់​មកវិញ - ធ្នូ 22, 2022 22.12.2022

ពលករ​កម្ពុជា​យ៉ាងហោចណាស់ ២ លាននាក់ កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ក្នុងនោះ​ជាង​មួយ​លាន​នាក់​នៅ​ប្រទេស​ថៃ។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ឱ្យ​ផ្តល់​សេវា​ព្យាបាល​ឥតគិតថ្លៃ​ដល់​ពលករ​ចំណាកស្រុក តាម​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដែល​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ ការគំាពារ​សង្គម ជា​ការអនុវត្ត​សិទ្ធិ​មនុស្ស។ លោក លឹង សុផុន មន្ត្រី​សិទ្ធិ​ការងា...

Hello VOA៖ អ្នក​ស្រាវជ្រាវ​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ​នឹង​មិនមាន​ការ​ផ្លាស់ប្តូរ​អ្វី​ជា​ដុំកំភួន​ទេ​ - ធ្នូ 19, 2022 19.12.2022

លោក​ មាស នី អ្នក​ស្រាវជ្រាវការ​អភិវឌ្ឍ​សង្គម​ បាន​មើល​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នៅក្នុង​ឆ្នាំ​ ២០២៣ ​នឹង​មិនមានអ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​ទេ​ពី​អាណត្តិ​មុនៗ ដោយ​លោក​អះអាង​ថា​មិនទាន់​ឃើញមាន​គណបក្ស​ណា​មួយ​ ដែលអាច​នឹង​ចូល​ប្រកួតប្រជែង​ដោយ​មាន​ឥទ្ធិពល​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​កាន់អំណាច​បាន​នៅ​ឡើយ។​ លោក​ថា​ លុះ​ណា​តែ​មាន​ភាព​ចៃដន្យ​ណា​មួយ ដែល​អ្នក​នយោបាយខាង​គណបក្ស​ក្រៅពី​គណបក្ស​កាន់​អំណាច អាច​រ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ បទពិសោធន៍​និង​ជំនាញ​ទន់​​ជួយ​ឱ្យ​យុវជន​​​ងាយ​ទទួល​បាន​​ជោគ​ជ័យ​ក្នុងការងារ - ធ្នូ 13, 2022 13.12.2022

ការ​ជ្រើស​រើស​មុខវិជ្ជា​ ​ជំនាញ​ និង​ការ​ស្វែង​រក​ឱកាសការងារ នៅ​តែ​ជា​បញ្ហាប្រឈមរបស់​សិស្ស​និង​និស្សិត​នៅ​កម្ពុជា ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​កំពុង​សិក្សា និង​ទើប​បញ្ចប់​ការ​សិក្សា។ ថ្មីៗនេះ គម្រោងមួយមាន​ឈ្មោះ​ថា មាគ៌ា ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​យុវជន បាន​និង​កំពុង​គាំទ្រ​ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ និង​ទទួល​បាន​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ជំនាញ និ...

Hello VOA៖ ការ​ត្រៀម​ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ» - ធ្នូ 09, 2022 08.12.2022

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ថ្លែង​ថា​ អ្នកស្រី​បារម្ភ​អំពី​ជម្លោះ​នយោបាយ​កើត​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​សហគ្រិនភាព​របស់​ស្ត្រី​កម្ពុជា​ក្នុង​វេទិកា​ជាតិ​និង​អន្តរជាតិ - ធ្នូ 05, 2022 05.12.2022

អ្នកនាង លឹម លីដា ជា​សហស្ថាបនិក និង​ជា​ទីប្រឹក្សា​បច្ចេកទេស​នៃ​ស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់​វីអូអេ​ថា ក្រៅពី​ការផ្តល់​ទុន​វិនិយោគ​ទៅ​លើ​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី ការផ្តល់​ចំណេះដឹង និង​ជំនាញ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ជំនាញ​បច្ចេកវិទ្យា (បែបឌីជីថល) និង​ជំនាញ​ដទៃទៀត​ដល់​ពួកគេ គឺជា​គន្លឹះ​ក្នុង​ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី នៅក្នុង​ការពង្រីក​អាជីវកម្ម​ពួកគេ។ អ្នកនាង​មាន​ក្តីស្រមៃ​ថា ន...

Hello VOA អភិបាលកិច្ចល្អ៖ នយោបាយ​អន្តរ​ជាតិ​ប្រែ​ប្រួល​ក្រោយ​ជំនួប​អាស៊ាន​នៅ​ភ្នំពេញ - វិច្ឆិកា 28, 2022 28.11.2022

ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អភិបាលកិច្ចល្អ» ដែល​ចាក់ផ្សាយ​កាលពីរាត្រីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នក​ឯកទេស​អភិបាលកិច្ច បាន​បកស្រាយ​អំពី​ចរន្ត​ប្រែ​ប្រួល​នយោបាយ​អន្តរ​ជាតិ​ ក្រោយ​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​វិចិ្ឆកា ​ឆ្នាំ​ ២០២២​ កន្លង​ទៅ​នេះ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២...

Hello VOA៖ ​​​​​​ពលករ​ចំណាក​ស្រុកខ្មែរភាគ​ច្រើន​​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​​បរិយាកាស​រស់នៅ និង​សម្ពាធ​ការងារ - វិច្ឆិកា 25, 2022 24.11.2022

ពលករ​កម្ពុជា​យ៉ាងហោចណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ខ្មែរ​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​សំណង់​អ្នក​បម្រើ​តាម​ផ្ទះ​សេវាកម្ម​ឧស្សាហ​កម្ម​ផលិតកម្ម​ និង​ចិញ្ចឹម​សត្វ។​ ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ​ហើយ​ជាប់​បំណុល​ធនាគារ។​ លោក​ ប៉ាល់ ចំរើន អ្នកស្រាវជ្រាវ​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ថ្លែង​ក្នុង​កម្មវិធី He...

Hello VOA៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផ្តោត​លើ​ខេត្តធំៗ​៥​ ជា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ - វិច្ឆិកា 21, 2022 21.11.2022

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ​ បានឲ្យ​ដឹងថា​ គណបក្ស​របស់​លោក​កំពុង​តែ​មមាញឹក​រៀបចំ និង​ពង្រឹង​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ក្រោយ​មាន​ការ​ចុះចូល​ពី​សមាជិក​គណបក្ស​ផ្សេងៗ និង​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម​ បុញ្ញឫទ្ធិ។ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ផ្តោត​អាទិភាព​លើ​ខេត្ត​ធំៗ​តែ ៥ ប៉ុណ្ណោះ​ ដើម្បី​ប្រឹងប្រែង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យទទួល​បាន...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ សិល្បៈ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ - វិច្ឆិកា 14, 2022 14.11.2022

បញ្ហា​ផ្លូវ​ចិត្តនៅ​តែ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ ជាពិសេស​យុវជនយក​មក​ជជែក និង​ស្វែង​យល់​បន្ថែម បន្ទាប់​ពី​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​អ្នកជំនាញ​អះអាង ថា​ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ហើយ​ឈាន​ដល់​ការធ្វើ​អត្តឃាតជាដើម។ ថ្មីៗ​នេះ អ្នក​ជំនាញ​មួយចំនួន​បាន​ប្រើប្រាស់​សិល្បៈ​ធ្វើ​ជា​វិធី​មួយ​ក្នុង​ការ​ព្យាបាល​ផ្លូវចិត្ត។ កញ្ញា រី មុនីសុវណ្ណយ៉ា ស្ថាបនិក​និងជាប្រធានគ​ម្រោង​សិល្បៈនិង​សុខភ...

Hello VOA៖ ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ជំរុញ​កុំ​ឱ្យ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​អ្នកបោះឆ្នោត - វិច្ឆិកា 10, 2022 10.11.2022

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក និង​ជា​អតីត​ប្រធាន​គណបក្ស​កម្ពុជា​និយម បាន​ថ្លែង​ថា នៅ​មាន​ភាពមិន​ប្រក្រតី​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​កែលម្អ ដើម្បី​ធានា​ថា ការបោះឆ្នោត​មួយ​អាច​ទទួល​យក​បាន។ លោក​ថ្លែង​បន្ថែម​ថា គំនាប​ផ្លូវចិត្ត​លើ​អ្នក​បោះឆ្នោត​នៅតែ​ជា​បញ្ហា ដូចជា​ករណី​បើ​ពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច មាន​...

Hello VOA ស្ត្រីនិង​ភាពជា​អ្នកដឹកនាំ៖ ពី​អ្នក​និយម​អាន​សៀវភៅ​រហូត​ក្លាយជា​អ្នកនិពន្ធ​និង​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព - វិច្ឆិកា 07, 2022 07.11.2022

អ្នកស្រី ហួត សុជាតា មាន​បទពិសោធន៍​ជាង​មួយ​ទសវត្សរ៍​ពី​ផ្នែក​គ្រប់គ្រង​បោះពុម្ព​ផ្សាយ​សៀវភៅ​នៅ​អង្គការ​ស៊ីប៉ា និង​ធ្លាប់​សហការ​ជាមួយ​នឹង​មិត្តភក្តិ​របស់​ខ្លួន​បង្កើត​គ្រឹះស្ថាន​បោះ​ពុម្ព​ «កម្ពុមេរា»។ ថ្មីៗ​នេះ អ្នកស្រី​បាន​បង្កើត​គ្រឹះស្ថាន​បោះពុម្ព​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា «អវតា» ក្នុង​គោលបំណង​ពាំនាំ​នូវ​ប្រលោម​លោក​ប្រភេទ​ផ្សេងៗ​ទៀត​ឱ្យ​សម្បូរបែប ក្រៅតែ​អំពី​ប្រលោម​លោក​បែប​ស្នេហា និង​សៀវភៅ​រឿង​បែប​ជ...

Hello VOA៖ ជំនួប​អាស៊ាន​នៅ​ភ្នំពេញ​រួតរឹត​ដោយ​វិបត្តិ​សកល​និង​តំបន់​ជុំ​ទិស - វិច្ឆិកា 04, 2022 03.11.2022

សាកល​លោក​និង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ហ៊ុម​ព័ទ្ធ​ដោយ​វិបត្តិធំៗ​នានា​ តួ​យ៉ាង​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន អស្ថិរភាព​ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ភូមា និង​ការ​ប្រជែង​ឥទ្ធិពល​ក្នុង​តំបន់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ​ «អាស៊ាន» នា​រាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធាន​ឆ្លើយ​ឆ្លង​ព័ត៌មាន​ ឱ្យ​ទីភ្នាក់​ងារ​ព័ត៌ម...

Hello VOA៖ ពលករ​គួរ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​ធ្វើការ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ - តុលា 27, 2022 27.10.2022

គិត​មក​ត្រឹម​ដើម​ឆ្នាំ ២០២២ ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​មាន​ចំនួន​ប្រហែល​ជា​១,៣​លាន​នាក់។ ខណៈ​ពេល​ដែល​ការធ្វើ​ចំណាកស្រុក​នៅតែ​បន្ត​កើត​មាន អ្នកជំនាញ​មើលឃើញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា​អាច​រង​ឥទ្ធិពល​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌ ទំនៀមទម្លាប់ ភាសា និង​ប្រពៃណី។ កញ្ញា ថោង សារីបុត្ត អ្នកស្រាវជ្រាវ​វ័យក្មេង​ប្រចាំ​វេទិកា​អនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី...

Hello VOA៖ បក្ស​កាន់​អំណាច​នឹង​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ថ្មីៗ ខណៈ​បក្ស​ប្រឆាំង​បន្ត​រង​សម្ពាធ មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ - តុលា 18, 2022 17.10.2022

មិនដល់​មួយ​ឆ្នាំទេ​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ នឹង​ឈាន​មក​ដល់។ លោក សេង សារី​ អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ ភាព​អយុត្តិធម៌​និង​វិសមភាព​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងនយោបាយ ​កំពុង​កើតឡើង​ខ្លាំង​ ចំពោះ​អ្នក​នយោបាយថ្មី​របស់​ក្រុម​គណបក្ស​ប្រឆាំង។ បញ្ហា​នេះ​កំពុង​បង្ក​ជា​ហេតុ​ធ្វើ​ឲ្យពួកគេ​មិនមាន​ឱកាស​នៅក្នុង​ការ​រៀបចំ​ខ្លួនឲ្យ​បាន​ល្អ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រ...

Hello VOA៖ គណបក្ស​ភ្លើង​ទៀន​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត មុន​ការបោះឆ្នោត​ឆ្នាំ ២០២៣ - តុលា 13, 2022 13.10.2022

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ប្រព័ន្ធ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ហើយ​លោក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​កែប្រែ ដើម្បី​ធានា​ថា ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ អាច​ទទួល​យក​បាន៕ (ស៊ុន ណារិន...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង «តោះអាន» ជួយ​​បង្កើនទម្លាប់ការ​​អាន​​របស់​កុមារ - តុលា 10, 2022 10.10.2022

គម្រោង«តោះអាន» ឬ Let’s Read របស់អង្គការមូលនិធិអាស៊ី ​គឺ​ជា​កម្មវិធី​បច្ចេកវិទ្យា​មួយ​ ឬហៅ​ថា App ដែលមាន​សៀវភៅអាន​ភ្ជាប់​ជាមួយ​រូបភាពជាច្រើន​សម្រាប់​កុមារ​ មាន​ទាំង​ជា​ភាសាខ្មែរ និង​ភាសា​បរទេសមួយចំនួន​ទៀត។​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយអ្នកស្រី​ កាន់ វិច្ឆិកា​ នៃ​វីអូអេ លោក សរ វីរៈ​តារា មន្ត្រី​កម្មវិធី​នៃ​អង្គការ​មូលនិធិអាស៊ី ​បាន​ឲ្យ​ថា គម្រោង​«តោះអាន» ឬ​ Let’s Read មាន​សៀវភៅ និង​កម្ម​វិធី​មិនគិត​ថ្ល...

Hello VOA៖ ទស្សន​វិជ្ជា​គ្រប់​គ្រង​រដ្ឋ​របស់​ទិសាបាមោក្ខ​ឥណ្ឌា កៅឌីល្យៈ - តុលា 07, 2022 06.10.2022

ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អាស៊ាន» ដែល​ចាក់​ផ្សាយ​កាល​ ពី​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​ចូល​មក​អន្តរាគមន៍ បកស្រាយ​អំពី​ទស្សនវិជ្ជា​គ្រប់គ្រង​រដ្ឋ សេដ្ឋកិច្ច ចារកម្ម និង​យោធា របស់​ទិសាបាមោក្ខ​ឥណ្ឌា​សម័យ​បុរាណ កៅឌីល្យៈ និង​ការ​ជាប់​ពាក់​ព័ន្ធ​នៃ​ទ្រឹស្ដី​របស់​លោក ទៅ​នឹង​ស្ថាន​ការណ៍​ភូមិសាស្ត្រ​នយោបាយ​សក...

Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ​ស្ត្រី​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​សង្គម​ឲ្យ​​តម្លៃ​​​លើ​​កិច្ចការ​របស់​ស្ត្រី​ក្នុង​ការ​មើលថែ​កូន​និង​​បំពេញ​ការងារ​ក្នុង​សង្គម - តុលា 04, 2022 03.10.2022

អ្នកស្រី លឹម ​ប៊ួយហៀក បាន​ចាប់​ផ្តើម​សិក្សាថ្នាក់​បណ្ឌិត​ជំនាញចិត្តវិទ្យា​ព្យាបាល​ ដោយ​ផ្តោត​លើ​កុមារ​តូចៗ និង​មនុស្ស​វ័យជំទង់ នៅ​សាកល​វិទ្យា​ល័យ​ Vietnam National University នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ អ្នកស្រីចូលចិត្ត​ចែក​រំលែកចំណេះដឹង​អំពី​សុខភាព​ផ្លូវចិត្ត​កុមារ​ តាម​រយៈ​ការ​បង្កើត​មាតិកាវីដេអូតាម​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ ក្រោម​គម្រោងមួយ​ដែល​មាន​ឈ្មោះ​ថា​ «ដឹងគុណ-ចិត្តសាស្ត្រ​ និង​ការ​ចិញ...

Hello VOA៖ ​​​​​វិស័យ​កសិកម្ម​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិន​បើ​កសិករ​នៅ​តែ​បន្ត​ធ្វើ​ចំណាកស្រុក​ - កញ្ញា 23, 2022 22.09.2022

កសិករ​កម្ពុជា​ដែល​ពេញ​កម្លាំង ជារឿយៗ​ តែង​ធ្វើ​ចំណាក​ស្រុក​ពី​ស្រុក​កំណើតរបស់​ពួកគេ​ទៅកាន់​រាជធានី ឬ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដោយ​បោះបង់​មុខរបរ​កសិកម្មរបស់​ពួកគេ។ លោក ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC) ​ថ្លែង​ក្នុង​កម្មវិធី Hello VOA វិស័យ​កសិកម្ម និង​ការផ្គត់ផ្គង់​ស្បៀង​របស់​កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ ប្រសិន​បើ​កសិករ​ដែល​ពេញ​កម្លាំង​...

លោក យឹម ស៊ីណន៖ «បើ​មិន​មាន​សេរី​ភាព​លោក​ កឹម ​សុខា វាស្មើនឹង​ប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​» - កញ្ញា 19, 2022 19.09.2022

សេរី​ភាព​របស់​លោក កឹម សុខា គឺជា​អាទិភាពដំបូងដែល​ជម្រុញ​ឱ្យ​ក្រុមដែលមាន​និន្នាការ​គាំទ្រលោក កឹម សុខា​ អាចមកចូលរួមបោះឆ្នោត​នៅ​អាណត្តិក្រោយ។​ នេះជាការលើក​ឡើងរបស់​ លោក​ យឹម ស៊ីណន អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិប្រចាំ​ប្រទេសកូរ៉េខាង​ត្បូង​ នៅ​ក្នុងបទសម្ភាស​ហេឡូវីអូអេ។ លោកបន្តទៀតថា បើគ្មាន​សេរីភាព​សម្រាប់​លោក​កឹម សុខា នោះ​គឺស្មើ​នឹងប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​ និងមិនអនុលោមតាមស្ត...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ ក្រុម​យុវជន​ E-Robot ជួយ​តម្រង់​ទិស​សិស្ស​ឱ្យ​​​យល់​ពី​បច្ចេកវិទ្យា - កញ្ញា 13, 2022 12.09.2022

យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ​ឈ្មោះថា E-Robot ដើម្បី​ផ្ដល់​ការ​បណ្ដុះ​បណ្ដាលការ​សរសេរ​កូដ និង​មនុស្ស​យន្ត​ទៅ​កាន់​សិស្ស​នៅ​ជន​បទ និង​លើក​ទឹក​ចិត្ត​សិស្ស​ស្រី ក្នុង​ការ​រៀន​បច្ចេកវិទ្យា​ដោយ​ឥតគិតថ្លៃ។​ កញ្ញា ផែន ផល្លីដែត ប្រធាន​ក្រុម​ទទួល​ខុស​ត្រូវ​ផ្នែក​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សង្គម​របស់​យុវជន​ E-Robot ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្រុម​យុវជន​ស្ម័...

Hello VOA៖ គ.ជ.ប​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ធានា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និងយុត្តិធម៌ - កញ្ញា 09, 2022 08.09.2022

ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ មុន​នឹង​ការ​បោះ​ឆ្នោត​មក​ដល់ គណបក្ស​ចំនួន​៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន ឆន្ទៈ​ខ្មែរ ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​រួម​គ្នា​ដាក់​សំណើ​ចំនួន​១៦​ចំណុច​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្មើ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត។ លោក​ គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​...

Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ ការងារ​ដឹកនាំ​សហជីព​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ​យ៉ាង សុភ័ណ្ឌ ក្លាយ​ជា​មនុស្ស​ដែល​​កាន់តែ​រឹងមាំ - កញ្ញា 06, 2022 05.09.2022

អ្នកស្រី យ៉ាង សុភ័ណ្ឌ មិន​ដែល​រំពឹង​ថា​ខ្លួន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប​នោះ​ទេ។ ក៏ប៉ុន្តែ អ្នកស្រីបាន​ជម្នះឧបសគ្គ​ ខិតខំ​ប្រឹងប្រែង ដោយ​ឆ្លៀត​រៀនសូត្រ​បណ្តើរ​ធ្វើការ​បណ្តើរ ដើម្បី​បង្កើន​ចំណេះ​ដឹង​ខ្លួន​ឱ្យ​ទាន់​តាម​សម័យ​កាល​ និង​ដើម្បី​ឱ្យ​ខ្លួន​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​គេ​ទុកចិត្ត។ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ការ​ជម្នះ​ភាព​ភ័យខ្លាច​របស់​ខ្លួន​ និង​ការ​ខិតខំ​រៀនសូត្រ បាន​ធ្វើ​...

Hello VOA៖ ចំហាយ​នៃ​កម្ដៅ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មក​លើ​តំបន់​អាស៊ី​អាគ្នេយ៍ - កញ្ញា 02, 2022 01.09.2022

តំបន់​អាស៊ី​អាគ្នេយ៍​ពិត​ជា​ចៀស​មិន​រួច​ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សន្ដិសុខ​ធ្ងន់ធ្ងរ​នោះ​ទេ បើ​សិន​ជា​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មែន​នោះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុន គីម គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​ក្រោម​មូល​បទ​«អាស៊ាន​» ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​រាត...

Hello VOA៖ ​​​​​ការ​សម្រួល​ឱ្យ​ពលករ​​ធ្វើ​ឯកសារ​ស្របច្បាប់​អាច​​កាត់​បន្ថយ​ការ​ចាប់​ខ្លួន​​ដោយ​ប្រទេស​គោលដៅ - សីហា 26, 2022 25.08.2022

ពលករ​កម្ពុជា​យ៉ាង​ហោច​ណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការនៅ​ប្រទេស​ថៃ។ ពលករ​ខ្មែរ​យ៉ាង​ច្រើន​នៅ​មិន​ទាន់​ទទួល​បាន​ការ​ការពារ​សមស្រប​ និង​ការ​គោរពសិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ហើយ​ជា​រឿយៗ គេ​តែង​ឮ​អំពី​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​ កញ្ញា ទ្រី សុភា មន្រ្តី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​...

Luister naar de podcast Hello VOA - វីអូអេ in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds