SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ 16.07.2024 4:29
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Donald Trump ជ្រើសរើសប្រធានាធិបតីអាមេរិករងសម្រាប់បក្សលោក។ ** ធនាគារធំៗរបស់អូស្ត្រាលីរងការចោទប្រកាន់ថាមិនបានបំពេញតាមគោលដៅអាកាសធាតុ។ ** ការស្ទង់មតិថ្មី៖ វិបត្តិថ្លៃចំណាយការរស់នៅកំពុងធ្វើឱ្យគណបក្សលេប័រសហព័ន្ធ បាត់បង់ប្រជាប្រិយភាព។
What is road rage and how to deal with it? - តើអ្នកដឹងពីរបៀបដោះស្រាយកំហឹងដែលកើតឡើងនៅលើដងវិថីដែរឬទេ? 16.07.2024 12:13
Aggressive driving is a continuum of bad driving behaviours which increase crash risk and can escalate to road rage. People who engage in road rage may be liable for traffic offences in Australia, have their car insurance impacted and most importantly put their lives and those of others at risk. Learn about the expectations around safe, responsible driving and what to do when you or a loved one ar...
សេវាឡានក្រុងសាធារណៈនៅភ្នំពេញដំណើរការច្រើនឆ្នាំ តែមានអ្នកជិះតិចតួច 12.07.2024 5:41
ឡានក្រុងសាធារណៈ នៅភ្នំពេញ បានបើកឱ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ប៉ុន្តែទោះជាដំណើរការ ១០ឆ្នាំមកហើយ តែចំនួនអ្នកជិះឡានក្រុងរបស់រដ្ឋ នៅមានចំនួនតិចតួចនៅឡើយ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ 12.07.2024 10:58
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលីដើមកំណើតរុស្សីពីរនាក់ ដែលម្នាក់ជាសមាជិកនៃកងកម្លាំងការពារប្រទេសអូស្ត្រាលី ត្រូវបានចោទប្រកាន់ពីបទចារកម្ម។ ** លោក Joe Biden នៅតែទទូចថា លោកជាបេក្ខជនដ៏សាកសមបំផុតសម្រាប់ការងារជាប្រធានាធិបតីអាម៉េរិក។ ** ប៉ូលិសហ្វីលីពីនកំពុងស៊ើបអង្កេត បន្ទាប់ពីប្តីប្រពន្ធជនជាតិអូស្ត្រាលីស្លាប់នៅក្នុងសណ្ឋាគារប្រណិតមួយ ។
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី AMMA លើកទី២ 12.07.2024 5:47
ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ AMMA បានបើកធ្វើហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករកីឡាការិនី មកពី ១៨ប្រទេស និងតំបន់ ចូលរួមប្រកួតប្រជែង។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ 11.07.2024 4:09
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ភ្លើងឆេះរោងចក្រមួយកន្លែងនៅមែលប៊ន បង្កជាវិបត្តិបរិស្ថាន។ ** ឪពុកម្នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើកូនបីនាក់ បន្ទាប់ពី រារាំងការជួយសង្គ្រោះក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅស៊ីដនី។ * អាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងលឿនជាងសំឡេងនៅប្រទេសអាល្លឺម៉ង់។
ការបង្រ្កាបការលាងលុយកខ្វក់ កំណត់គោលដៅលើភ្នាក់ងារអចលនទ្រព្យ មេធាវី និងគណនេយ្យករ 11.07.2024 9:10
នៅពេលអ្នកគិតអំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលមានការរៀបចំទុកជាមុន អ្នកប្រហែលជាមិនបានគិតដល់ គណនេយ្យករ មេធាវី និងភ្នាក់ងារអចលនវត្ថុនោះទេ។ ប៉ុន្តែឧស្សាហកម្មទាំងបីនេះ កំពុងត្រូវបានរដ្ឋាភិបាលកំណត់គោលដៅ ខណៈពេលដែលពួកគេព្យាយាមលុបបំបាត់លុយកខ្វក់ ចេញពីប្រទេសអូស្ត្រាលី។
ការផ្លាស់ប្តូរសំខាន់ៗនៃច្បាប់អន្តោប្រវេសន៍ ក្នុងឆ្នាំហិរញ្ញវត្ថុថ្មី ២០២៤-២៥ 10.07.2024 13:13
ចាប់តាំងពីថ្ងៃទី១ ខែកក្កដា មានការផ្លាស់ប្តូរមួយចំនួនលើច្បាប់អន្តោប្រវេសន៍ រួមទាំង លក្ខខណ្ឌ និងថ្លៃចំណាយលើការដាក់ពាក្យសុំទិដ្ឋាការ និងការចូលសញ្ជាតិអូស្រ្តាលី សម្រាប់ឆ្នាំហិរញ្ញវត្ថុថ្មី ២០២៤-២៥។ លោក យឹម ថៃហ៊ន ភ្នាក់ងារអន្តោប្រវេសន៍នៅ Yim Migration Service នឹងជម្រាបពីការផ្លាស់ប្តូរសំខាន់ៗ ដែលប៉ះពាល់ដល់ប្រជាជនខ្មែរយើង។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ 10.07.2024 11:02
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Richard Marles និយាយថាសម្ព័ន្ធភាព AUKUS នឹងមិនមានបញ្ហាអ្វីទេ ទោះបីជាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកក៏ដោយ... ** លោក Joe Biden បើកកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងវ៉ាស៊ីនតោន... ** មានការប្រកាសអាសន្នផ្សែងពុល ខណៈក្រុមសង្រ្គោះប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនៅរោងចក្រមួយនៅភាគខាងលិចក្រុងម៉ែលប៊ន។
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលកម្ពុជា អះអាងពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលមិនចាំបាច់ត្រូវប្រកាស 10.07.2024 4:20
ក្រុមអ្នកជំនាញ បញ្ជាក់ពីប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ឬសូឡា ដែលមិនភ្ជាប់ជាមួយបណ្តាញភ្លើងអគ្គិសនីរដ្ឋ ទោះមានទំហំ និងអនុភាពប៉ុណ្ណាក៏ដោយ គឺមិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។
#65 Talking about the Olympics (Med) - សិក្សាភាសាអង់គ្លេសភាគទី65៖ និយាយអំពីការប្រកួតកីឡាអូឡាំពិក 09.07.2024 16:44
Learn how to talk about the success of athletes during a big sporting event like the Olympic Games. - រៀនពីរបៀបនិយាយអំពីភាពជោគជ័យរបស់អត្តពលិក ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាដ៏ធំមួយ ដូចជាកីឡាអូឡាំពិក។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ 09.07.2024 4:26
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីចោទប្រកាន់ដោយផ្ទាល់ទៅលើប្រទេសចិន ពីបទចារកម្មតាមអ៊ីនធឺណិតជាលើកដំបូង។ ** អគ្គមេធាវីសហព័ន្ធថា ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពច្បាប់ជាបន្ទាន់ ដើម្បីបញ្ឈប់អ្នកជួញដូរគ្រឿងញៀន និងភេរវករ ពីការស្វែងរកប្រាក់ចំណេញ។ ** មូលនិធិរដ្ឋាភិបាលថ្មី នឹងផ្តល់ទីសុវត្ថិភាពបន្ថែមដល់ប្រជាជនដែលរត់គេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។
Why are Indigenous protocols important for all Australians? - ហេតុអ្វីបានជាពិធីការជនជាតិដើមមានសារៈសំខាន់សម្រាប់ពលរដ្ឋអូស្រ្តាលីគ្រប់រូប? 09.07.2024 10:47
Observing the cultural protocols of Aboriginal and Torres Strait Islander peoples is an important step towards understanding and respecting the First Australians and the land we all live on. - ការសង្កេតមើលពិធីការវប្បធម៌នៃជនជាតិដើមភាគតិចអូស្ត្រាលី Aboriginal និងអ្នកកោះ Torres Strait គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹង និងការគោរពចំពោះម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃទឹកដីដែលយើងទាំងអស់គ្នារស់នៅ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ 05.07.2024 10:33
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តី និយាយថា លោកស្រី Fatima Payman បានធ្វើការសម្រេចចិត្តខ្លួនឯងក្នុងការចាកចេញពីគណបក្សលេប័រ ** រដ្ឋាភិបាលសហព័ន្ធប្រកាសផ្តល់ថវិកា 100 លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសុខភាពជនជាតិដើមភាគតិច នៅទូទាំងប្រទេស។ ** លោក Keir Starmer ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។
កម្ពុជា នឹងបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់ក្នុងពន្ធនាគារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ 05.07.2024 5:04
នៅថ្ងៃទី៤ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះសុខភាព និងសុខុមាលភាព មាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ នៅក្នុងពន្ធនាគារ។ ពោលគឺត្រូវបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ 04.07.2024 4:17
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Fatima Payman លាឈប់ពីបក្សលេប័រ មកធ្វើជាសមាជិកព្រឹទ្ធិសភាឯករាជ្យ។ ** ការសិក្សាមួយរកឃើញថា សុខភាពផ្លូវចិត្តរបស់យុវជនអូស្ត្រាលីបានធ្លាក់ចុះ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ភ្ញៀវទេសចរមកពីប្រទេសនូវែលសេឡង់ម្នាក់បានស្លាប់ក្នុងអំពើប្លន់នៅរដ្ឋកាលីហ្វ័រញ៉ា។
ក្រុមជនបោកប្រាស់ប្រើ AI បន្លំគ្រាមភាសាអូស្រ្តាលីដើម្បីបញ្ឆោតជនរងគ្រោះ 04.07.2024 7:48
ទិន្នន័យថ្មីបានបង្ហាញពីល្បិចចុងក្រោយបំផុតដែលក្រុមជនបោកប្រាស់ប្រើ ដោយព្យាយាមចាប់ជនរងគ្រោះជាសក្តានុពលដោយការផ្ញើសារនៅពេលព្រឹកព្រលឹម និងនៅចុងសប្តាហ៍។ ពួកគេក៏កំពុងប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ដើម្បីធ្វើឱ្យសាររបស់ពួកគេប្តូរទៅជាគ្រាមភាសាដែលប្រើជាពិសេសសម្រាប់ប្រជាជនអូស្រ្តាលី។
ការផ្លាស់ប្តូរជាវិជ្ជមានសំខាន់ៗនៅក្នុងរដ្ឋវិចថូរៀ និងទូទាំងប្រទេសអូស្រ្តាលីក្នុងឆ្នាំហិរញ្ញវត្ថុថ្មី 03.07.2024 14:42
ចាប់ពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនដែលចាប់ផ្តើម មានសុពលភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋវិចថូរៀ និងនៅទូទាំង ប្រទេសអូស្រ្តាលីទាំងមូល។ តើមានការផ្លាស់ប្តូរអ្វីខ្លះ? សូមស្តាប់បទសម្ភាសន៍ ជាមួយលោក តាក់ ម៉េងហ៊ាង សមាជិកសភារដ្ឋវិចថូរៀ នៃតំបន់ក្លារីនដា។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ 03.07.2024 12:33
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលគ្រោងជំរុញការវិនិយោគឯកជនលើថាមពលកកើតឡើងវិញ ដែលត្រូវដាក់ចូលសភា។ ** សាកលវិទ្យាល័យរដ្ឋអូស្រ្តាលីខាងត្បូង ចាប់ផ្តើមគម្រោងទប់ស្កាត់ការបៀតបៀនផ្លូវភេទ និងបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការ។ ** មនុស្សយ៉ាងហោចជាងមួយរយនាក់ស្លាប់ ដោយសារការបុកប្រជ្រៀតជាន់គ្នាក្នុងការជួបជុំសាសនាមួយ នៅប្រទេសឥណ្ឌា។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គ្រោងនឹងមកបោះទុននៅកម្ពុជា 03.07.2024 5:33
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្ត នៅប្រទេសកម្ពុជា។
សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស 02.07.2024 8:48
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ យុវជន ៥នាក់ ស្ថិតក្នុងចលនាមាតាធម្មជាតិ ដែលធ្វើសកម្មភាពការពារបរិស្ថាន នៅកម្ពុជា ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស។ ការចាប់ឃុំខ្លួនយុវជនស្រីប្រុសទាំង ៥នាក់នេះ បានធ្វើឡើង ភ្លាមៗ ក្រោយតុលាការ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសពួកគេ ទាំង ៥នាក់ រួមទាំងមនុស្ស ៥នាក់ទៀត ចន្លោះពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ស្មើប្រមាណ ២៥០...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ 02.07.2024 4:14
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវជាប់ឃុំពីបទចាក់មនុស្ស នៅសកលវិទ្យាល័យស៊ីដនី។ ** ការបន្ធូរបន្ថយវិក្កយបត្រថាមពល និងការកាត់បន្ថយពន្ធសម្រាប់កម្មករនិយោជិតទាំងអស់ ចូលជាធរមានហើយ។ ** តុលាការកំពូលរបស់សហរដ្ឋអាមេរិក សម្រេចឱ្យអតីតប្រធានាធិបតីមានអភ័យឯកសិទ្ធិពិសេសពីការកាត់ទោស។
How to lodge your tax return in Australia - របៀបប្រកាសពន្ធនៅក្នុងប្រទេសអូស្រ្តាលី 02.07.2024 12:47
In Australia, 30 June marks the end of the financial year and the start of tax time. Knowing your obligations and rebates you qualify for, helps avoid financial penalties and mistakes. Learn what to do if you received family support payments, worked from home, are lodging a tax return for the first time, or need free independent advice. - ប្រសិនបើអ្នកជាប្រជាជនរស់នៅក្នុងប្រទេសអូស្ត្រាលីដែលជាប់ពន្ធ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ 28.06.2024 13:32
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថា សុវត្ថិភាពរបស់អ្នកនយោបាយត្រូវតែគោរព។ ** រដ្ឋាភិបាលសហព័ន្ធអនុម័តលើការប៉ុនប៉ងទិញយកក្រុមហ៊ុន Suncorp របស់ធនាគារ ANZ។ ** លោក ដូណាល់ ត្រាំ និយាយថា លោកនឹងទទួលយកលទ្ធផលបោះឆ្នោតខែវិច្ឆិកា ប្រសិនបើវា "យុត្តិធម៌ និងស្របច្បាប់"។
តុលាការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀត 28.06.2024 7:27
អយ្យការអមតុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម ១បទល្មើសទៀត។ នោះគឺ «បទរំលោភលើលំនៅដ្ឋាន»។
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet