SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1239 Folgen

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au

Autor

SBS

Kategorie

News

Podcast-Website

www.sbs.com.au

Neueste Folge

1. Okt 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

សពយោធិន​ក្នុងឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រយោធា ត្រូវ​បាន​បូជា និងបញ្ជូន​មក​ធ្វើបុណ្យនៅ​ភ្នំពេញ 02.08.2024

សាកសពយោធិន ជាអាកាសយានិក ០២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅជួរភ្នំពេញក្រវាញ ក្នុងចំណុចភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជា កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកអិដ្ឋធាតុ មកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ 01.08.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្ត្រាលី ជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ** បុរសដែលត្រូវបានចោទប្រកាន់ថាជាអ្នករៀបចំផែនការវាយប្រហារថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 យល់ព្រមសារភាពទោសកំហុស។ ** ទារកដែលមានអាឡែស៊ីសណ្ដែកដីក្នុងប្រទេសអូស្ត្រាលី នឹងទទួលបានការព្យាបាល ដើម្បីបង្កើតភាពស៊ាំ។

ការ​ចែករំលែកបទពិសោធន៍សម្រាប់​និស្សិត​ដែល​ប្រាថ្នាអាហារូបករណ៍​របស់រដ្ឋាភិបាលអូស្រ្តាលី 31.07.2024

អាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី គឺជាក្តីស្រមៃរបស់និស្សិតកម្ពុជាជាច្រើនរូប ពីព្រោះពួកគេចង់ទទួលបានប្រព័ន្ធអប់រំដ៏រឹងមាំមួយ និងបទពិសោធន៍ល្អៗពីប្រទេសអូស្រ្តាលី។ តើមានចំណុចសំខាន់ៗអ្វីខ្លះដែលធ្វើឲ្យអ្នកក្លាយជាបេក្ខជនលេចធ្លោសម្រាប់ឱកាសអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី នួន មករា និស្សិតអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈន...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ 31.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារមួយ ក្នុងប្រទេសអ៊ីរ៉ង់។ ** អ្នកមានប្រាក់កម្ចីធនាគារអូស្ត្រាលីដកដង្ហើមធំ ខណៈតួលេខអតិផរណាខែកក្កដាត្រូវបានចេញផ្សាយ។ ** Virgin Australia លូកដៃចូលបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Rex ប្រកាសក្ស័យធុន។

ក្រុមប្រតិបត្តិការរុករក រៀបចំបញ្ជូនសាកសពអាកាសយានិក ២រូប ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា មកភ្នំពេញ 30.07.2024

កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា សាកសពអាកាសយានិកម្នាក់ទៀត ត្រូវបានក្រុមកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ បានរកឃើញហើយ។ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ កំពុងរៀបចំវេចខ្ចប់ និងដឹកជញ្ជូនសាកសពអាកាសយានិក ទាំង ២រូប នៅក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រយោធា ១គ្រឿង នៅជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនមកភ្នំពេញ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ 30.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី កំពុងធ្វើទស្សនកិច្ចនៅតំបន់សន្តិសុខរួម ក្នុងតំបន់គ្មានយោធា ជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។ ** មានការព្រមានពលរដ្ឋអូស្ត្រាលីព្រមានកុំឱ្យធ្វើដំណើរទៅលីបង់ ព្រោះខ្លាចការវាយប្រហាររបស់អ៊ីស្រាអែល។ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីកំពុងរាយការណ៍ពីការកើនឡើងនៃការជួញដូរមនុស្ស និងទាសភាព។

Vaping: prevalence, risks, and helping your teenager quit - ហេតុអ្វីបានជាការជក់បារីអេឡិចត្រូនិកមានគ្រោះថ្នាក់? តើអាចជួយឱ្យកូនៗវ័យជំទង់របស់អ្នកផ្តាច់វាបានដោយរបៀបណា? 30.07.2024

Major regulatory changes in 2024 have brought about restricted access to vaping products in Australia. The crackdown on what is dubbed a “major public health issue” could lead to an increased number of teens seeking support to overcome the nicotine addiction, experts think. Learn about the health risks and ways to help young people in their quitting journey. - ការជក់បារីអេឡិចត្រូនិក “vape” ត្រូវបា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ 26.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអភិបាលរដ្ឋញូសៅវែល លោកស្រី Gladys Berejiklian ចាញ់បណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងការរកឃើញអំពើពុករលួយប្រឆាំងរូបលោកស្រី។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបជាមួយប្រធានាធិបតីអាមេរិក ចំពេលមានបាតុកម្មគាំទ្រប៉ាឡេស្ទីន។ ** ព្យុះទីហ្វុង Gaemi បានបោកបក់ដល់ប្រទេសចិន បន្ទាប់ពីបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅតៃវ៉ាន់ និងហ្វីលីពីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់។

តុលាការសម្រេចឃុំខ្លួនក្រុមផ្សព្វផ្សាយតាមហ្វេសប៊ុក គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម នៅពន្ធនាគារ 25.07.2024

មនុស្ស ៤នាក់ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ។ អ្នកទាំង ៤នាក់នោះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយសារពួកគេ បានធ្វើអត្ថាធិប្បាយ ដែលរាជរដ្ឋាភិបាល ចាត់ទុកថា ជាការមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត អំពី“គម្រោងអភិវឌ្ឍតំបន់ត្រីកោណ រវាងប្រទេសក...

តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង ២នាក់ 25.07.2024

ទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលតុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ន ពេលនេះ រួមមាន៖ ឡាន ១គ្រឿង ដី៣កន្លែង ផ្ទះនៅបុរីប៉េងហួត ១ល្វែង និងទីតាំង ដែលអតីតឧកញ៉ានេះ បង្កើតផ្សារបឹងសាឡាងថ្មី នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដីកាសម្រេច ចេញដោយលោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការសម្រេចរឹបអូសជាបណ្តោះអាសន្នចំពោះទ្រព្យសម្...

តើមានគេឃ្លាំមើលខ្ញុំឬ? ការបំពានទិន្នន័យដាក់ការចាប់អារម្មណ៍ឡើងវិញលើឯកជនភាពឌីជីថល 25.07.2024

យើងកំពុងរស់នៅក្នុងពិភពឌីជីថលដែលកាន់តែទូលំទូលាយឡើងៗ។ សេវាកម្មរដ្ឋាភិបាលកាន់តែច្រើនឡើងៗ បម្រើនៅលើអ៊ីនធឺណិត។ អតិថិជនរាប់លាននាក់របស់អង្គភាពផ្តល់វេជ្ជបញ្ជាអេឡិចត្រូនិក MediSecure ត្រូវបានគេលួចយកទិន្នន័យរបស់ពួកគេនៅក្នុងការរំលោភបំពានលើអ៊ីនធឺណិត cyber breach ចុងក្រោយគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី។ ឧបទ្ទវហេតុនេះបាននាំមកនូវចំណាប់អារម្មណ៍លើបញ្ហាទិន្នន័យឯកជនភាពជាថ្មីម្តងទៀត ដែលឥឡូវនេះក្រុមហ៊ុននានាមានព័ត៌មានកា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ 25.07.2024

** ការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីពីររូបចុះចេញពីតំណែង។ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅអ៊ីស្រាអែល ចំពោះការបង្ករហិង្សានៅ West Bank។ ** កិច្ចពិភាក្សាអំពីផែនការរបស់អាមេរិក ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង លើការផ្ទេរឧបករណ៍យោធា និងបច្ចេកវិទ្យា ទៅកាន់ចក្រភពអង់គ្លេស និងអូស្ត្រាលី។

ពិធីបុណ្យព្រិលទឹកកកនៅតំបន់ផ្សារស្រ្ពីងវែល ឆ្នាំ២០២៤ 24.07.2024

ឆ្នាំនេះ គឺជាឆ្នាំលើកទី ១២ ដែលសាលាក្រុងក្រេតធឺដែនឌីណង់ (Greater Dandenong) រៀបចំពិធីបុណ្យព្រិលនៅតំបន់ផ្សារស្រ្ពីងវែល។ ពិធីបុណ្យព្រិលឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៨ ខែកក្តដា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ៧ ល្ងាច។ នៅក្នុងពិធីបុណ្យនេះ នឹងផ្តល់ជូននូវសកម្មភាពកម្សាន្តសប្បាយជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ វាជាពិធីបុណ្យប្រចាំឆ្នាំមួយ ដែលប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក្នុងតំបន់ក្រេតធឺដែនឌីណង់...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ 24.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សម្ពាធថ្លៃចំណាយរស់នៅ ជាមូលហេតុមួយនៃអត្រាបង្កកំណើតទាបក្នុងប្រទេសអូស្រ្តាលី។ ** អត្តពលិកអូស្ត្រាលីត្រូវបានព្រមានកុំឱ្យពាក់ឯកសណ្ឋានកីឡាអូឡាំពិករបស់ពួកគេ ជាសាធារណៈ នៅទីក្រុងប៉ារីស ។ ** មនុស្សជាង 220 នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីនៅភាគខាងត្បូងប្រទេសអេត្យូពី ។

អាកាសយានិក​២រូបដែល​បាត់ដំណឹង​ជាមួយ​ឧទ្ធម្ភាគចក្រ​១គ្រឿង នៅ​មិនទាន់រកឃើញ 24.07.2024

គិតមកទល់នឹងថ្ងៃទី២៣ ខែកក្កដានេះ គឺអស់រយៈពេល ១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ប្រភេទ Z-9 រួមជាមួយអាកាសយានិក ចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ខណៈពេលកំពុងហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

យ៉ាងហោចណាស់ មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែចោទរដ្ឋាភិបាលកម្ពុជាថា កាត់ទឹកដី ៤ខេត្ត ឱ្យវៀតណាម 24.07.2024

កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ ទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV។

តើយើងអាចចៀសវាងកុំឱ្យភាពចលាចលកើតឡើងម្តងទៀត ដោយសារតែ CrowdStrike មិនដំណើរការ ដែរឬទេ? 23.07.2024

ប្រជាជនអូស្ត្រាលីត្រូវបានគេព្រមានថា វាអាចចំណាយពេលដល់ទៅ 2 សប្តាហ៍ ដើម្បីដោះស្រាយទាំងស្រុង នូវការរំខានដល់ប្រព័ន្ធកុំព្យូទ័រដែលរងផលប៉ះពាល់ដោយការដាច់បច្ចេកវិទ្យាសកល។ ក្រុមហ៊ុន Microsoft និយាយថា ឧបករណ៍រហូតដល់ទៅ 8.5 លានគ្រឿងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន បានរងផលប៉ះពាល់ដោយការកាត់ផ្តាច់នេះ ដែលបង្កឡើងដោយការធ្វើបច្ចុប្បន្នភាពកម្មវិធី softwareមិនត្រឹមត្រូវមួយពី CrowdStrike ។ ប៉ុន្តែតើវាមានផលប៉ះព...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ 23.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសនៅទីក្រុងប៉ារីសកំពុងស៊ើបអង្កេតការចោទប្រកាន់ករណីរំលោភបូកលើស្ត្រីជនជាតិអូស្ត្រាលីម្នាក់។ ** ច្បាប់ថ្មីមានបំណងបង្រ្កាបការចែករំលែករូបភាពផ្លូវភេទដែលកែដោយប្រព័ន្ធឌីជីថល ដោយគ្មានការយល់ព្រម។ ** អភិបាលរដ្ឋញូសៅវែលពិចារណានូវលទ្ធភាពដែលអាចធ្វើទៅបានដើម្បីការពារកុំឱ្យមានសោកនាដកម្មនៅស្ថានីយរថភ្លើង។

#66 What to ask when looking to rent (Med) - សិក្សាភាសាអង់គ្លេសភាគទី66៖ សំណួរដែលត្រូវសួរ នៅពេលស្វែងរកផ្ទះជួល 23.07.2024

Learn how to ask questions when looking for a home to rent. - រៀនពីរបៀបសាកសួរសំណួរនានា នៅពេលស្វែងរកផ្ទះជួល។

ការរក្សាសុវត្ថិភាពនៅពេលអ្នកព្យាយាមអុជកំដៅផ្ទះសម្បែងរបស់អ្នក ក្នុងអាកាសធាតុរដូវរងា 19.07.2024

នៅពេលដែលសីតុណ្ហភាពបន្តធ្លាក់ចុះត្រជាក់នៅទូទាំងប្រទេស មានការព្រមានថ្មីៗសម្រាប់ប្រជាជនអូស្ត្រាលី ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើង នៃការអុជកំដៅផ្ទះរបស់អ្នក។ វាកើតឡើងបន្ទាប់ពីមានករណីភ្លើងឆេះផ្ទះជាហូរហែ និងការពុលកាបូនម៉ូណូអុកស៊ីតនៅក្នុងរដូវរងានេះ។

khmer_240719_criminal_record_digital 19.07.2024

ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឯកភាព ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់ តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោស លេខ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ 18.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វីដេអូមួយបង្ហាញពីកុមារកំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងបន្ទប់ឃុំឃាំងរបស់ប៉ូលីសឃ្វីនស្លេន។ ** អាជ្ញាធរឥណ្ឌូណេស៊ីស្ទាក់ចាប់ការដឹកជញ្ជូនថ្នាំញៀន មេតំហ្វេតាមីន ជាង១០០គីឡូក្រាម ឆ្ពោះមកកាន់ប្រទេសអូស្ត្រាលី។ ** ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់មនុស្ស៦នាក់ដែលរកឃើញក្នុងបន្ទប់សណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក។

ការបើកថ្នាក់សិក្សាភាសាខ្មែរថ្មីដោយឥតគិតថ្លៃ នៅវត្តសមណគោតមារាម ទីក្រុងម៉ែលប៊ន 17.07.2024

អូស្រ្តាលីជាប្រទេសពហុវប្បធម៌ ចម្រុះជាតិសាសន៍ ដែលប្រើប្រាស់ភាសាជាង៣០០ភាសា រាប់ទាំងភាសារបស់ជនជាតិដើម ជាង១០០ភាសា។ ទោះបីជាភាសាអង់គ្លេស ជាភាសាផ្លូវការក៏ដោយ ក៏ភាសាកំណើតត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងនោះក៏មានភាសាខ្មែរយើងដូចគ្នាដែរ។ ដោយទទួលបានការស្នើរសុំ និងមើលឃើញពីភាពចាំបាច់ កាលពីពេលថ្មីៗនេះ វត្តសមណគោតមារាមដែលស្ថិតនៅភាគខាងកើតក្រុងម៉ែលប៊ន បានបង្កើតនូវថ្នាក់រៀនភាសាខ្មែរកម្រិតដំបូង សម្រា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ 17.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនិយាយថា អ្នកគ្រប់គ្រងឯករាជ្យដែលទើបតែតែងតាំងថ្មី នៃសហជីពសំណង់ CFMEU នឹងមានអំណាច "បោសសម្អាត" អង្គភាពនេះ។ ** ការរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយធ្លាក់យន្តហោះ MH17 ក្នុងខួប១០ឆ្នាំ។ ** IMFព្រមានថា អតិផរណាអាចធ្វើឱ្យអត្រាការប្រាក់ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅខ្ពស់ក្នុងរយៈពេលយូរទៀត។

ឧទ្ធម្ភាគចក្រយោធា និងអាកាសយានិក ២នាក់ បាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ នៅ​មិនទាន់មានដំណឹង 17.07.2024

រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៤ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រយោធា ១គ្រឿង និងអាកាសយានិក ជាកងទ័ពអាកាស ២នាក់ បានបាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ កងទ័ពកម្ពុជារុករក មិនទាន់មានតម្រុយណាមួយ ជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ បាត់ខ្លួននោះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត។

Höre den Podcast SBS Khmer - SBS ខ្មែរ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet