SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1239 Folgen

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au

Autor

SBS

Kategorie

News

Podcast-Website

www.sbs.com.au

Neueste Folge

1. Okt 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

រដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ដីសម្បទាន ដល់អ្នកមិនមានដី ដើម្បីទប់ស្កាត់ការកាប់ទន្ទា្រនដីរដ្ឋ និងព្រៃឈើ 28.08.2024

កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយបន្ថែមទៀត ត្រូវបានប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញ ដើម្បីដោះសា្រយតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ។ កម្មវិធីផ្តល់ដីដល់ប្រជាពលរដ្ឋនេះ ក៏ជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើ។

Embracing the wisdom of traditional Indigenous medicine - ការយល់ដឹង និងការគោរពចំពោះឱសថបុរាណរបស់ជនជាតិដើមអូស្រ្តាលី 27.08.2024

Understanding and respecting Indigenous knowledge of medicine may be the key to providing more holistic and culturally sensitive care in today's healthcare setting. - ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait បានរស់រានមានជីវិតរាប់ពាន់ឆ្នាំមកហើយ រស់នៅប្រកបដោយនិរន្តរភាព និងសុខដុមរមនា ដោយសារចំណេះដឹងជ្រៅជ្រះ និងការការពារប្រទេសរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ឱសថរបស់ប្រជាជាតិដើមដំបូង “...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ 27.08.2024

** រដ្ឋាភិបាលអូស្រ្តាលីកំណត់ចំនួននិស្សិតអន្តរជាតិសម្រាប់ឆ្នាំក្រោយ។ ** Singapore Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងគេដែលប្រតិបត្តិការចេញពីអាកាសយានដ្ឋាន Western Sydney។ ** មនុស្សជាង 1600 នាក់ត្រូវបានចាប់ខ្លួន ហើយថ្នាំញៀនតម្លៃ 93 លានដុល្លារត្រូវបានរឹបអូស ក្នុងមួយសប្តាហ៍។

សហរដ្ឋអាមេរិក បន្ដប្រគល់វត្ថុបុរាណខ្មែរមកឱ្យ​កម្ពុជាវិញ 23.08.2024

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វត្ថុបុរាណខ្មែរ ចំនួន ៧០រូប ត្រូវបានសហរដ្ឋអាមេរិក ប្រគល់ឱ្យកម្ពុជាវិញ។ ពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរទាំងនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើនៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ 23.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** AFP បានចោទប្រកាន់មនុស្សបីនាក់ ពីបទសមគំនិតក្នុងការប្រមូល និងលាក់បាំង ក្រុមអ្នកមកដល់តាមដែនសមុទ្រដោយខុសច្បាប់។ ** ចៅក្រមសម្រេចថា ការហាមឃាត់ស្ត្រីកែភេទ ពីកម្មវិធីappសម្រាប់តែស្ត្រី គឺជាការរើសអើង។ ** ប្រទេសថៃបានអះអាងថាករណី mpox ដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ គឺជាអំបូរ clade 1b ។

ក្រសួងការពារជាតិកម្ពុជា ច្រានចោលឃ្លីបក្លែងក្លាយដែលថាមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត 23.08.2024

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបដិសេធដាច់អហង្ការ ចំពោះឃ្លីបវីដេអូក្លែងកា្លយ ជាភាសាចិន ដែលបានចោទថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ 22.08.2024

** អង្គការសុខភាពពិភពលោកថា ការគំរាមកំហែងដែលបង្កឡើងដោយ mpox មិនធ្ងន់ធ្ងរដូច COVID-19ទេ។ ** អ៊ុយក្រែនថាខ្លួនបានប្រើអាវុធអាមេរិកបំផ្លាញស្ពានបណ្តែតទឹករុស្ស៊ីក្នុងតំបន់ Kursk... ** ប៉ូលិសធ្វើការស៊ើបអង្កេតឆ្លងរដ្ឋ លើករណីបាញ់ប្រហារនៅស៊ីដនីដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់។

#67 Complaining about kids (Med) - សិក្សាភាសាអង់គ្លេសភាគទី67៖ ការត្អូញត្អែរអំពីកូនៗ 22.08.2024

Learn how to talk about your kids when they are a bit challenging. - រៀនពីរបៀបនិយាយអំពីកូនៗរបស់អ្នក នៅពេលដែលពួកគេរាងពិបាកបន្តិច។

ការពិនិត្យសើរើសង្គមពហុវប្បធម៌ក្នុងប្រទេសអូស្រ្តាលី 21.08.2024

កាលពី 50 ឆ្នាំមុន រដ្ឋមន្ត្រីបក្សលេប័រ លោក Al Grassby បានជំរុញឱ្យប្រជាជនអូស្ត្រាលីទទួលយកអត្តសញ្ញាណពហុវប្បធម៌ដែលកំពុងរីកចម្រើន។ ឥឡូវនេះ ការពិនិត្យសើរើឡើងវិញដ៏ទូលំទូលាយមួយបានពិនិត្យមើលលើស្ថានភាពនៃសង្គមពហុវប្បធម៌របស់ប្រទេសអូស្ត្រាលី។ វាស្ថិតក្នុងចំណោមការពិនិត្យសើរើដ៏សំខាន់បំផុត ដែលមិនធ្លាប់មានពីមុនមក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ 21.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយនឹងត្រូវប្រឈមមុខនឹងការផាកពិន័យចំពោះទង្វើអាក្រក់ ក្រោមច្បាប់ថ្មីដែលដាក់ចូលក្នុងសភា... ** កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមិនធ្លាប់មានរបស់អូស្ត្រាលី ទទួលបានការអនុម័តខាងបរិស្ថាន... ** រដ្ឋាភិបាលអូស្រ្តាលី បានបិទមហាវិទ្យាល័យខ្មោចជាង១៥០កន្លែង។

ក្មេងស្រីម្នាក់នៅស្រុកកញ្ចៀច ខេត្តព្រៃវែង ស្លាប់​ដោយសារជំងឺផ្តាសាយបក្សី 21.08.2024

ក្រសួងសុខាភិបាល បានប្រកាសនៅព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ថា ជំងឺផ្ដាសាយបក្សី H5N1 បានសម្លាប់កុមារីម្នាក់ អាយុ ១៥ឆ្នាំ នៅភូមិពោធិ៍ម៉ិញ ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

Is your child being bullied at school or online? Key steps you need to take - របៀបដោះស្រាយចំពោះការសម្លុតធ្វើបាបនៅសាលារៀន ឬតាមអនឡាញ 20.08.2024

Experts say that dealing with bullying behaviours is never easy but always necessary, as the harm caused can impact children for years. To provide up-to-date advice on supporting a child experiencing bullying at school or online, we consult specialists in education, psychology, and cyberbullying response. - តើឪពុកម្តាយគួរធ្វើយ៉ាងណា នៅពេលកូនរបស់ពួកគេត្រូវបានគេធ្វើបាបនៅសាលា? ហើយតើពួកគេគួរចាត់វិធានកា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ 20.08.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋានចំនួន 14 នៅរដ្ឋ New South Wales ត្រូវបានលុបចោលដោយសារតែខ្វះបេក្ខជន... ** ការវិភាគថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីក្នុងការងារធម្មតាភាគច្រើន មិនអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបានទេ... ** ជំនាញព្រមានថា ការប៉ះពាល់នឹងសារធាតុគីមីដែលមាននៅក្នុងផ្លាស្ទិចធម្មតា បង្កើនហានិភ័យសុខភាព។

មនុស្ស​យ៉ាងហោចណាស់៣១នាក់ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធគម្រោងបាតុកម្ម នាថ្ងៃទី ១៨សីហា 19.08.2024

យ៉ាងហោចណាស់ មានមនុស្ស ៣១នាក់ ដែលមានស្ត្រី ២នាក់ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ង់ធ្វើកុបកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល នាថ្ងៃអាទិត្យ ទី១៨សីហាម្សិលមិញ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យុវជនខ្មែរទាំង ៣១នាក់នោះ បានចូលរួមក្នុងផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានញុះញង់ពីក្រៅប្រទេស ឱ្យធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ 16.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Chris Luxon ជួបលោក Anthony Albanese ក្នុងទីក្រុងខេនបេរ៉ា។ ** គណបក្សប្រឆាំងអំពាវនាវឱ្យមានការត្រួតពិនិត្យឡើងវិញនូវច្បាប់ទិដ្ឋាការ ចំពេលមានការអំពាវនាវរបស់លោក Peter Dutton ចំពោះការហាមឃាត់ទិដ្ឋាការប្រជាជនប៉ាឡេស្ទីន។ ** នាយកគណបក្ស Liberalsរដ្ឋញូសៅវែល លោក Richard Shields ត្រូវបានបណ្តេញចេញពីតំណែង។

រដ្ឋាភិបាលកម្ពុជា បន្តព្រមានអនុវត្តច្បាប់លើក្រុមអ្នកប្រឆាំងតវ៉ានឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ 16.08.2024

ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបន្តប្រកាសព្រមានអនុវត្តច្បាប់ ចំពោះក្រុមអ្នកតវ៉ាប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាក្រុមចលនាខុសច្បាប់ ដែលយកបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV បង្កឲ្យមានចលាចលដល់សង្គម និងប៉ះពាល់ដល់ប្រយោជន៍ជាតិ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ 15.08.2024

មាតិកាព័ត៌មាន៖ ** លោក Peter Dutton ច្រានចោលការលើកឡើងថាលោករើសអើងជាតិសាសន៍បន្ទាប់ពីការអំពាវនាវ កុំឱ្យជនភៀសខ្លួនGaza ចូលមកប្រទេសអូស្ត្រាលី។ **អង្គភាព Ombudsman រិះគន់ដល់ប្រព័ន្ធដំណើរការទិដ្ឋិកាធានាឳពុកម្តាយរបស់រដ្ឋាភិបាល។ ** អង្គការសុខភាពពិភពលោកប្រកាសដាក់mpox ជាគ្រោះអាសន្នសុខភាពសាធារណៈសកល។

ប្រជាជនខ្មែរនៅមែលប៊នធ្វើបុណ្យផ្កាឧបត្ថម្ភអង្គការខេមបូឌា វីសិន 15.08.2024

សប្បុរសជនដែលតែងតែឧបត្ថម្ភគាំទ្រនូវសកម្មភាពរបស់អង្គការស្ម័គ្រចិត្ត ខេមបូឌា វីសិន (Cambodia Vision) នឹងជួបជុំគ្នានៅថ្ងៃអាទិត្យ ទី ១៨ ខែ សីហា ឆ្នាំ ២០២៤ ដើម្បីរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌។ ថវិកាទាំងអស់នឹងត្រូវចំណាយសម្រាប់ការព្យាបាលរោគភ្នែកជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម សួរ ប្រធានអង្គការស្ម័គ្រចិត្ត ខេមបូឌា វីសិន ប្រចាំរដ្ឋវិចថូ...

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ណែនាំអភិបាលខេត្តរាជធានី ចាត់វិធានការទប់ទល់នឹងគម្រោងធ្វើបាតុកម្ម ថ្ងៃទី១៨សីហា 13.08.2024

ក្រោយក្រុមយុវជនខ្មែរមួយចំនួន ប្រមូលផ្តុំធ្វើបាតុកម្ម នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ រួចមក ក៏មានដំណឹងផ្សាយតៗគ្នាថា ក្រុមអ្នកប្រឆាំង នឹងប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម នៅប្រទេសកម្ពុជា ពិសេសនៅភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

Good reasons to observe the pedestrian road rules - ច្បាប់ទម្លាប់សម្រាប់អ្នកដំណើរថ្មើរជើងនៅក្នុងប្រទេសអូស្រ្តាលី 13.08.2024

Every day, pedestrians across Australia break the law without knowing it. This can result penalties and occasionally accidents. Stay safe and avoid an unexpected fine by familiarising yourself with some of Australia’s common pedestrian laws. - ជារៀងរាល់ថ្ងៃ អ្នកដំណើរថ្មើរជើងនៅទូទាំងប្រទេសអូស្ត្រាលីបំពានច្បាប់ដោយមិនដឹងខ្លួន។ នេះអាចបណ្តាលឱ្យមានការផាកពិន័យ និងគ្រោះថ្នាក់ម្តងម្កាល។ នៅក្នុងវគ្គនេះ យើងព...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ 13.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាប្រាក់ឈ្នួលនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង 0.8 ភាគរយក្នុងរយៈពេលបីខែ គិតត្រឹមខែមិថុនា។ ** រដ្ឋាភិបាលសហព័ន្ធបង្ហាញគម្រោងកំណត់អត្តសញ្ញាណឌីជីថលថ្មីមួយ។ ** ធានាគារកណ្តាលអូស្រ្តាលីច្រានចោលលទ្ធភាពក្នុងការកាត់បន្ថយអត្រាការប្រាក់ សម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។

បាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងមែលប៊ន 12.08.2024

កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ ២០២៤ សមាគមន៍ខ្មែរសហការជាមួយអង្គការមួយចំនួនក្នុងប្រទេសអូស្រ្តាលី ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ជាភាសាអង់គ្លេសថា CLV។ ការប្រមូលផ្តុំគ្នាធ្វើឡើងនៅមុខសាលាក្រុងព្រីងវែល និងបន្តដើរក្បួនដង្ហែទៅកាន់តំបន់ផ្សារព្រីងវែល។

កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ 05.08.2024

នៅព្រឹកថ្ងៃទី៥ ខែសីហានេះ កម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ ប្រវែង ១៨០គ.ម ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកថ្មីសន្លាងនេះ នឹងចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ហើយប្រើពេល ៥ឆ្នាំ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។

ទិដ្ឋាការរងថ្មីសម្រាប់ពលករចំណាកស្រុក ដែលកំពុងប្រយុទ្ធតតាំងនឹងការកេងប្រវ័ញ្ច 05.08.2024

ដំបូងគេនៅលើពិភពលោក អូស្ត្រាលីកំពុងស្វែងរកដំណោះស្រាយលើការកេងប្រវ័ញ្ចពលករចំណាកស្រុក តាមរយៈការណែនាំទិដ្ឋាការយុត្តិធម៌នៅកន្លែងធ្វើការងារ។ ទិដ្ឋាការរងថ្មីនេះនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកដែលតស៊ូប្រឆាំងនឹងការកេងប្រវ័ញ្ច ឱ្យបន្តការស្នាក់នៅក្នុងប្រទេសអូស្ត្រាលីបាន ខណៈពេលដែលពួកគេតតាំងនឹងពាក្យបណ្តឹងនៅកន្លែងការងារ។ ជាប្រវត្តិសាស្ត្រ ការគំរាមកំហែងដល់ពលករចំណាកស្រុកចំពោះការបាត់បង់សិទ្ធិទិដ្ឋាការរបស់ពួកគេ បានបំបិទ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី2 ខែសីហា ឆ្នាំ២០២៤ 02.08.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីថា លោកនឹងផ្តល់អាទិភាពក្នុងការស្តាប់មេដឹកនាំជនជាតិដើមដំបូង នៅពេលចូលរួមក្នុងពិធីបុណ្យ Garma។ ** ការស៊ើបអង្កេតរបស់សភាបានស្តាប់ឮថា នាយកប្រតិបត្តិPWC អូស្ត្រាលី បានលាក់ប្រាក់ចំណូលបន្ថែមពីបរទេស។ ** ការដោះដូរអ្នកទោសច្រើនបំផុតជាប្រវត្តិសាស្រ្តរវាងរុស្ស៊ី និងប្រទេសលោកខាងលិច ត្រូវបានស្វាគមន៍។

Höre den Podcast SBS Khmer - SBS ខ្មែរ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet