SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 Folgen

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au

Autor

SBS

Kategorie

News

Podcast-Website

www.sbs.com.au

Neueste Folge

29. Jun 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

អតីតជនភៀសខ្លួនខ្មែរ​ចែករំលែកបទពិសោធន៍ និង​ការ​រួមចំណែកក្នុងសហគមន៍អូស្រ្តាលី 18.06.2024

សប្តាហ៍នៃជនភៀសខ្លួននៅក្នុងអូស្រ្តាលីឆ្នាំ ២០២៥ ចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២២ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជនភៀសខ្លួន ស្វែងយល់អំពីបញ្ហាដែលពួកគេប្រឈមមុខ និងការរួមចំណែករបស់ពួកគេក្នុងសហគមន៍អូស្រ្តាលី។ ក្នុងសប្តាហ៍នៃជនភៀសខ្លួនឆ្នាំនេះ អ្នកស្រី ប៊ុន ឡឺវីសេដា នឹងចែករំលែកបទពិសោធន៍ជាអតីតជនភៀសខ្លួន ព្រមទាំងរៀបរាប់អំពីកិច្ចមួយចំនួនដែលអ្នកស្រីនិងក្រុមការងារបានខិតខំប្រឹងប្រែង ដើម្បីជាប្រយោជន៍ដល់មន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ 18.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចោរប្លន់ធនាគារដ៏ល្បីល្បាញ និងជាអ្នកទោសរត់គេចចេញពីពន្ធនាគារម្នាក់ កំពុងប្តឹងរដ្ឋាភិបាលរដ្ឋអូស្ត្រាលីខាងលិច ពីបទដាក់ពន្ធនាគារខុស។ ** អ្នកនយោបាយអូស្រ្តាលីទទួលបានប្រាក់បៀរវត្សរ៍កើនឡើង3,5% ចាប់ពីថ្ងៃទី១កក្កដាទៅ។ ** ប្រធានាធិបតីរុស្ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ ។

Indigenous art: Connection to Country and a window to the past - សិល្បៈជនជាតិដើម៖ តំណភ្ជាប់ទៅកាន់ប្រទេស និងច្រកផ្លូវទៅកាន់អតីតកាល 18.06.2024

Embracing their oral traditions, Aboriginal and Torres Strait Islander peoples have used art as a medium to pass down their cultural stories, spiritual beliefs, and essential knowledge of the land. - ដោយប្រកាន់យកនូវទំនៀមទម្លាប់ផ្ទាល់មាត់របស់ពួកគេ ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait បានប្រើប្រាស់សិល្បៈធ្វើជាមធ្យោបាយមួយ ដើម្បីបញ្ជូនបន្តនូវរឿងរ៉ាវវប្បធម៌ ជំនឿខាងវិញ្ញាណ និងចំណេះដឹងសំខា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ 17.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រមុខរដ្ឋាភិបាលចិនមានវត្តមាននៅសភាសហព័ន្ធ សម្រាប់ជំនួបជាមួយលោក Anthony Albanese... **ស្រ្តីម្នាក់ត្រូវប៉ូលិសបាញ់នៅទីក្រុងមែលប៊ន… ** ហេរញ្ញិក Jim Chalmers និយាយថា សំណើសុំផ្លាស់ប្តូរចំពោះវិស័យធនាគារ នឹងជួយដល់អតិថិជនអូស្រ្តាលី។

កម្ពុជាដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ 14.06.2024

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ បានប្រកាសពីគម្រោង ដាក់ឱ្យអនុវត្តសាកល្បងនូវការផ្ដល់សេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ នេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ 14.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលបដិសេធមិនលូកដៃលើការសម្រេចចិត្តទាក់ទងនឹងរឿង Robodebt... ** ប៉ូលិសរដ្ឋវិចថូរៀប្រកាសផ្តល់រង្វាន់ 1លានដុល្លារ ជុំវិញឃាតកម្មឆ្នាំ 1980... ** CoreLogicថា តម្លៃផ្ទះកើនឡើងខ្លាំងនៅទីក្រុងភឺត ប្រ៊ីសបេន និងអាឌឺឡែត គឺខ្ពស់ជាងទីក្រុងដទៃទៀត។

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃកម្ពុជា​​ ដឹកនាំប្រតិភូ​ធ្វើទស្សនកិច្ច​នៅ​អូស្រ្តាលី 14.06.2024

បន្ទាប់ពីបន្តដំណើរពីទីក្រុងមែលប៊ើន មកដល់ទីក្រុងកង់បេរ៉ា ដោយមានការទទួលស្វាគមន៍និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា បានដឹកនាំគណៈប្រតិភូ ចូលរួមស្ដាប់បទបង្ហាញ ដោយមន្រ្តី និងអ្នកជំនាញអូស្ត្រាលី ព្រមទាំងពិនិត្យ និងស្វែងយល់ដោយផ្ទាល់ អំពីការអនុវត្តការងារអន្តោ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ 13.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលនឹងចូលរួមការផ្លាស់ប្តូរព័ត៌មានរវាងធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ និងវេទិកាឌីជីថល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនបោកប្រាស់។ ** បុគ្គលិកកម្មករអូស្រ្តាលីជាង៨០%ធ្វើការងារថែមម៉ោងដោយមិនបានប្រាក់កម្រៃបន្ថែម។ ** របាយការណ៍ថ្លៃចំណាយលើការរស់នៅរបស់ Anglicare។

របៀបសម្គាល់ល្បិចបោកប្រាស់ នៅពេលរដូវកាលប្រកាសពន្ធខិតចូលមកដល់ 13.06.2024

ខណៈពេលដែលប្រជាជនអូស្ត្រាលីខិតចូលដល់រដូវកាលប្រកាសពន្ធ អ្នកជំនាញកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែមានអ្នកបោកប្រាស់ជាច្រើន ប្រើប្រាស់ឱកាសនេះ ដើម្បីកំណត់គោលដៅលើប្រជាជនអូស្ត្រាលីសម្រាប់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេ។ តើយើងអាចកត់សម្គាល់ល្បិចបោកប្រាស់បានតាមវិធីណាខ្លះ?

កម្ពុជាបន្តយុទ្ធនាការ​បង្រ្កាបក្មេងទំនើង 12.06.2024

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ គិតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង បានចំនួន ៦៨ករណី ដោយឃាត់ខ្លួនបានជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨ នៅក្នុងប្រទេសកម្ពុជា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ 12.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** យុវជនម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីរូបភាពអាសអាភាសដែលបង្កើតដោយ AI នៅក្នុងសាលារៀនក្រុងមែលប៊ន។ ** ហេរញ្ញិក Jim Chalmers មានទំនុកចិត្តថាសេដ្ឋកិច្ចនឹងងើបឡើងវិញបន្តិចម្តងៗ។ ** ក្រុមហាម៉ាស់បានឆ្លើយតបជាផ្លូវការចំពោះសំណើបទឈប់បាញ់របស់ សហរដ្ឋអាមេរិក។

កម្ពុជា​សម្រេច​មិនចូលរួម​សន្និសីទកំពូលស្តីពីសន្តិភាពអ៊ុយក្រែន 12.06.2024

កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាសថា កម្ពុជា សម្រេចមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស នាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនាខាងមុខនេះទេ។ ការសម្រេចរបស់កម្ពុជាដូច្នេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនពាក់ព័ន្ធនឹងប្រទេសចិនឡើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ 11.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលគូសវាសដោយប្រធានាធិបតីអាមេរិក។ ** បម្រាមល្បែងស៊ីសងដែលរង់ចាំជាយូរមកហើយ ឥឡូវចូលជាធរមានក្នុងប្រទេសអូស្ត្រាលី។ ** រដ្ឋមន្ត្រីក្រសួងកសិកម្ម និយាយថា ប្រជាជនអូស្ត្រាលីមិនគួរព្រួយបារម្ភអំពីកង្វះស៊ុតឡើយ។

Facing religious discrimination at work? These are your options - តើសិទ្ធិជំនឿសាសនារបស់ខ្ញុំត្រូវបានការពារនៅកន្លែងធ្វើការដោយរបៀបណា? 11.06.2024

Australia is a party to the International Covenant on Civil and Political Rights, which provides extensive protections to religious freedom. However, specific legislated protections vary across jurisdictions. If you have experienced religious discrimination at work, it is important to know your options, whether you are considering submitting a complaint or pursuing the matter in court. - នៅប្រទេសអ...

#63 Taking a dog to the park (Med) - សិក្សាភាសាអង់គ្លេសភាគទី63៖ ការនាំឆ្កែដើរក្នុងសួនឧទ្យាន 10.06.2024

 Learn how to talk about your dog at a dog park. - រៀនពីរបៀបនិយាយអំពីឆ្កែរបស់អ្នកនៅក្នុងឧទ្យានសម្រាប់ឆ្កែ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ 10.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សហគមន៍អន្តោប្រវេសន៍អូស្រ្តាលីស្ថិតក្នុងចំណោម បុគ្គល737 នាក់ ដែលទទួលកិត្តិយសក្នុងបញ្ជីថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ។ ** រដ្ឋាភិបាលសហព័ន្ធបានចោទប្រកាន់គណបក្សហ្រ្គីន ថាបានបំភាន់ការជាប់ពាក់ព័ន្ធរបស់អូស្ត្រាលីក្នុងជម្លោះនៅតំបន់ហ្គាហ្សា ដើម្បីផលប្រយោជន៍នយោបាយ។ ** អភិបាលរដ្ឋញូសៅវែលនិយាយថា ប៉ូលិសធ្វើមិនបានល្អគ្រប់គ្រាន់ទេ ក្នុងការគ្រប់គ្រងហ្វូងមនុស្សនៅឯ...

យុវជនកម្ពុជាជិះកង់ពីអង្គរវត្តទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារ 07.06.2024

លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យ នឹងលះបង់ពេលវេលា កំលាំងកាយចិត្ត ថវិកា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ ជាតិមាតុភូមិ ដោយត្រូវជិះកង់តែម្នាក់ឯងផ្សងពេ្រងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីថ្ងៃទី៦ មិថុនា ២០២៤ រហូតដល់ដើម ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយជិះកង់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់បណ្តាប្រទេស ក្នុងទ្វីបអឺរ៉ុប ដោយឆ្លងកាត់ប្រទេសមួយចំនួន ក្នុងទ្វីបអាស៊ី សរុបប្រមាណជា ២៥ប្រទេស ដើម្...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ 07.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ ចេញបទបញ្ជាណែនាំថ្មីក្នុងការនិរទេស។ ** លោកហិរញ្ញិក Jim Chalmers បដិសេធចំពោះទស្សនៈដែលថាអូស្ត្រាលីកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច។ ** ការអះអាង និងការអះអាងប្រឆាំង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើអគារសិក្សានៅហ្គាហ្សា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំណត់ថ្ងៃ​បើកការដ្ឋាន​គម្រោង​ពែ្រកជីក​ហ្វូណនតេជោ 07.06.2024

ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្នុងក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស ដោយកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីបើកការដ្ឋានគម្រោងពែ្រកជីកហ្វូណនតេជោ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ 06.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំគណបក្សGreens លោក Adam Bandt គំរាមចាត់វិធានការផ្លូវច្បាប់មកលើលោកអគ្គមេធាវី។ ** ប្រព័ន្ធផ្សព្វផ្សាយសង្គម X អបអរសាទរចំពោះការទម្លាក់សំណុំរឿងរបស់តុលាការ ជុំវិញវីដេអូចាក់រង្គាលនៅស៊ីដនី។ ** អ្នកស្រុកម៉ិកស៊ិកម្នាក់ បានស្លាប់ដោយសារករណីគ្រុនផ្តាសាយបក្សីប្រភេទថ្មីដែលឆ្លងមកមនុស្សដំបូងគេ ដែលអះអាងដោយមន្ទីរពិសោធន៍។

វិបត្តិថ្លៃចំណាយការរស់នៅធ្វើឱ្យឃើញការកើនឡើងយ៉ាងខ្លាំងលើប្រាក់កម្ចីគ្មានការប្រាក់ 06.06.2024

ទិន្នន័យថ្មីបានរកឃើញថា កម្មវិធីមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យប្រជាជនអូស្រ្តាលីទទួលបានប្រាក់កម្ចីដោយគ្មានការប្រាក់ ត្រូវបានប្រើប្រាស់ដោយក្រុមគ្រួសារច្រើនជាងបុគ្គលម្នាក់ៗ ក្នុងឆ្នាំមុន។ ប្រាក់កម្ចីគ្មានការប្រាក់ អាចប្រើប្រាស់ដើម្បីទិញទំនិញសំខាន់ៗដូចជា ទូរទឹកកក កុំព្យូទ័រ ឬបង់វិក្កយបត្រវេជ្ជសាស្រ្ត ប្រសិនបើបុគ្គលម្នាក់រកចំណូលបានតិចជាង 70,000 ដុល្លារ ក្នុងមួយឆ្នាំ។ ដូចដែលមានក្នុងរបាយកា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ 05.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បោះឆ្នោតគាំទ្រដាក់ទណ្ឌកម្ម តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ** រដ្ឋាភិបាលសហព័ន្ធដកពាក្យចំពោះការអះអាងអំពីអ្នកដែលនឹងមានសិទ្ធិចូលរួមជាមួយកងកម្លាំងការពារអូស្ត្រាលី។ ** ធនាគារកណ្តាលនិយាយថាសេដ្ឋកិច្ចអូស្រ្តាលី គឺ "ខ្សោយខ្លាំងណាស់" ប៉ុន្តែមិនចូលក្នុងលក្ខខណ្ឌ stagflation ទេ។

រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ប្រកាសបន្តពង្រឹង​កិច្ច​សហប្រតិបត្តិការជាមួយកម្ពុជា 05.06.2024

លោក ឡយ អូស្ទីន ( Lloyd James Austin III ) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា រយៈពេល ៥ម៉ោងកន្លះ គិតចាប់ពីម៉ោង ៩ព្រឹក លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងជាប្រធានព្រឹទ្ធសភា ជួបដាច់ដោយឡែកជាម...

តើការប្រើប្រាស់ថ្នាំបន្ថែមដើម្បីព្យាបាលជំងឺផ្តាសាយជាជម្រើសត្រឹមត្រូវឬទេ? 04.06.2024

ជំងឺផ្តាសាយធំ ឬជំងឺគ្រុនផ្តាសាយ គឺជាជំងឺឆ្លងដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋមួយចំនួនព្យាបាលជំងឺផ្តាសាយដោយការប្រើប្រាស់ថ្នាំព្យាបាលផ្តាសាយ បូកជាមួយថ្នាំផ្សេងទៀត ដោយពួកគេយល់ឃើញថា អាចព្យាបាលជំងឺនេះបានឆាប់រហ័ស។ តើការប្រើប្រាស់ថ្នាំបែបនេះត្រឹមត្រូវដែរឬទេ? សូមស្តាប់បទសម្ភាសន៍ជាមួយលោកឱសថការី លឹម សួរ ដែលជាម្ចាស់ឱសថស្ថាន Lim's Phamacy។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ 04.06.2024

** ឆាប់ៗនេះ ជនបរទេសនឹងអាចដាក់ពាក្យធ្វើជាកងកម្លាំងការពារជាតិអូស្ត្រាលីបាន។ ** បក្សប្រឆាំងទាមទារឱ្យលោក Andrew Giles បញ្ចេញដំបូន្មានខុសស្តីអំពីការប្រើយន្តហោះដ្រូនតាមដានអ្នកជាប់ឃុំអន្តោប្រវេសន៍ដែលត្រូវបានដោះលែង។ ** រដ្ឋាភិបាលអូស្ត្រាលីចាយប្រាក់ច្រើនលើការអនុវត្តច្បាប់ ជាជាងការព្យាបាល ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រឿងញៀនរួមបញ្ចូលគ្នា។

Höre den Podcast SBS Khmer - SBS ខ្មែរ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet