SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 Folgen

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au

Autor

SBS

Kategorie

News

Podcast-Website

www.sbs.com.au

Neueste Folge

29. Jun 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ 04.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Fatima Payman លាឈប់ពីបក្សលេប័រ មកធ្វើជាសមាជិកព្រឹទ្ធិសភាឯករាជ្យ។ ** ការសិក្សាមួយរកឃើញថា សុខភាពផ្លូវចិត្តរបស់យុវជនអូស្ត្រាលីបានធ្លាក់ចុះ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ភ្ញៀវទេសចរមកពីប្រទេសនូវែលសេឡង់ម្នាក់បានស្លាប់ក្នុងអំពើប្លន់នៅរដ្ឋកាលីហ្វ័រញ៉ា។

ក្រុមជនបោកប្រាស់ប្រើ AI បន្លំគ្រាមភាសាអូស្រ្តាលីដើម្បីបញ្ឆោតជនរងគ្រោះ 04.07.2024

ទិន្នន័យថ្មីបានបង្ហាញពីល្បិចចុងក្រោយបំផុតដែលក្រុមជនបោកប្រាស់ប្រើ ដោយព្យាយាមចាប់ជនរងគ្រោះជាសក្តានុពលដោយការផ្ញើសារនៅពេលព្រឹកព្រលឹម និងនៅចុងសប្តាហ៍។ ពួកគេក៏កំពុងប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ដើម្បីធ្វើឱ្យសាររបស់ពួកគេប្តូរទៅជាគ្រាមភាសាដែលប្រើជាពិសេសសម្រាប់ប្រជាជនអូស្រ្តាលី។

ការផ្លាស់ប្តូរជាវិជ្ជមានសំខាន់ៗនៅក្នុងរដ្ឋវិចថូរៀ និងទូទាំងប្រទេសអូស្រ្តាលីក្នុងឆ្នាំហិរញ្ញវត្ថុថ្មី 03.07.2024

ចាប់ពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនដែលចាប់ផ្តើម មានសុពលភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋវិចថូរៀ និងនៅទូទាំង ប្រទេសអូស្រ្តាលីទាំងមូល។ តើមានការផ្លាស់ប្តូរអ្វីខ្លះ? សូមស្តាប់បទសម្ភាសន៍ ជាមួយលោក តាក់ ម៉េងហ៊ាង សមាជិកសភារដ្ឋវិចថូរៀ នៃតំបន់ក្លារីនដា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ 03.07.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលគ្រោងជំរុញការវិនិយោគឯកជនលើថាមពលកកើតឡើងវិញ ដែលត្រូវដាក់ចូលសភា។ ** សាកលវិទ្យាល័យរដ្ឋអូស្រ្តាលីខាងត្បូង ចាប់ផ្តើមគម្រោងទប់ស្កាត់ការបៀតបៀនផ្លូវភេទ និងបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការ។ ** មនុស្សយ៉ាងហោចជាងមួយរយនាក់ស្លាប់ ដោយសារការបុកប្រជ្រៀតជាន់គ្នាក្នុងការជួបជុំសាសនាមួយ នៅប្រទេសឥណ្ឌា។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គ្រោងនឹងមកបោះទុននៅកម្ពុជា 03.07.2024

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្ត នៅប្រទេសកម្ពុជា។

សកម្មជន​ចលនាមាតាធម្មជាតិ​ ៥នាក់ ត្រូវ​តុលាការសម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស 02.07.2024

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ យុវជន ៥នាក់ ស្ថិតក្នុងចលនាមាតាធម្មជាតិ ដែលធ្វើសកម្មភាពការពារបរិស្ថាន នៅកម្ពុជា ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស។ ការចាប់ឃុំខ្លួនយុវជនស្រីប្រុសទាំង ៥នាក់នេះ បានធ្វើឡើង ភ្លាមៗ ក្រោយតុលាការ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសពួកគេ ទាំង ៥នាក់ រួមទាំងមនុស្ស ៥នាក់ទៀត ចន្លោះពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ស្មើប្រមាណ ២៥០...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ 02.07.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវជាប់ឃុំពីបទចាក់មនុស្ស នៅសកលវិទ្យាល័យស៊ីដនី។ ** ការបន្ធូរបន្ថយវិក្កយបត្រថាមពល និងការកាត់បន្ថយពន្ធសម្រាប់កម្មករនិយោជិតទាំងអស់ ចូលជាធរមានហើយ។ ** តុលាការកំពូលរបស់សហរដ្ឋអាមេរិក សម្រេចឱ្យអតីតប្រធានាធិបតីមានអភ័យឯកសិទ្ធិពិសេសពីការកាត់ទោស។

How to lodge your tax return in Australia - របៀបប្រកាសពន្ធនៅក្នុងប្រទេសអូស្រ្តាលី 02.07.2024

In Australia, 30 June marks the end of the financial year and the start of tax time. Knowing your obligations and rebates you qualify for, helps avoid financial penalties and mistakes. Learn what to do if you received family support payments, worked from home, are lodging a tax return for the first time, or need free independent advice. - ប្រសិនបើអ្នកជាប្រជាជនរស់នៅក្នុងប្រទេសអូស្ត្រាលីដែលជាប់ពន្ធ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ 28.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថា សុវត្ថិភាពរបស់អ្នកនយោបាយត្រូវតែគោរព។ ** រដ្ឋាភិបាលសហព័ន្ធអនុម័តលើការប៉ុនប៉ងទិញយកក្រុមហ៊ុន Suncorp របស់ធនាគារ ANZ។ ** លោក ដូណាល់ ត្រាំ និយាយថា លោកនឹងទទួលយកលទ្ធផលបោះឆ្នោតខែវិច្ឆិកា ប្រសិនបើវា "យុត្តិធម៌ និងស្របច្បាប់"។

តុលាការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀត 28.06.2024

អយ្យការអមតុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម ១បទល្មើសទៀត។ នោះគឺ «បទរំលោភលើលំនៅដ្ឋាន»។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ 27.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Julian Assange ត្រូវបាននាយករដ្ឋមន្រ្តីស្វាគមន៍ត្រឡប់មកកាន់មាតុប្រទេសវិញ។ ** ធនាគារកណ្តាលអាចបង្ខំចិត្តពិចារណាលើការដំឡើងអត្រាការប្រាក់ នៅក្នុងកិច្ចប្រជុំលើកក្រោយ។ ** មន្ត្រីសុខាភិបាលរដ្ឋញូសៅវែលនិយាយថា នៅតែមានសុវត្ថិភាពក្នុងការបរិភោគសាច់ និងស៊ុតមាន់ ជាមួយនឹងការចម្អិនត្រឹមត្រូវ។

ការប្រៀបធៀបតម្លៃគ្រឿងទេស បង្ហាញពីទីផ្សារដែលប្រជាជនអូស្រ្តាលីអាចសន្សំសំចៃប្រាក់បាន 27.06.2024

ប្រសិនបើអ្នកកំពុងដើរតាមផ្លូវត្រង់ ទៅកាន់ផ្សារទំនើប Woolworths ឬ Coles ដើម្បីទៅទិញគ្រឿងទេសប្រចាំសប្តាហ៍របស់អ្នកនោះ របាយការណ៍ Choice ចុងក្រោយបំផុតបានបង្ហាញថា មានផ្សារទំនើបមួយផ្សេងទៀត ដែលអាចផ្តល់នូវជម្រើសថោកជាងយ៉ាងខ្លាំងសម្រាប់អ្នកនៅពេលគិតលុយ។ ការរកឃើញនេះគឺជារបាយការណ៍ប្រចាំត្រីមាសជាលើកដំបូងដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដែលនឹងត្រូវចេញផ្សាយក្នុងរយៈពេល 3 ឆ្នាំបន្ទាប់។

សុវតិ្ថភាពក្នុងការជ្រើសរើស និងការរក្សាទុកដាក់សាច់ស្រស់ 26.06.2024

សាច់ជាប្រភេទអាហារដែលមានភាពចាំបាច់ក្នុងទ្រទ្រង់សុខភាព ដូច្នេះការជ្រើសរើសសាច់ស្រស់និងរក្សាទុកវាឲ្យបានត្រឹមត្រូវគឺសំខាន់ណាស់។ តើធ្វើយ៉ាងណាអាចដឹងសាច់នោះស្រស់ល្អពិតប្រាកដ? តើគួររក្សាទុកសាច់នៅក្នុងទូរទឹកកកដោយរបៀបណាខ្លះ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក ប្រាក់ ពិសិដ្ឋ ម្ចាស់ហាងលក់សាច់ Noble Plaza Meats នៅតំបន់ណូបលផាក នៃរដ្ឋវិចថូរៀដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ 26.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** តួលេខអតិផរណាកើនឡើង ដោយអត្រាអ្នកប្រើប្រាស់ស្ថិតនៅ 4% សម្រាប់រយៈពេល១២ខែ គិតដល់ខែឧសភា។ ** ស្ថាបនិក WikiLeaks លោក Julian Assange នឹងត្រឡប់មកដល់អូស្ត្រាលីវិញនៅថ្ងៃនេះ បន្ទាប់ពីបានសារភាពកំហុសនៅតុលាការសហរដ្ឋអាមេរិក។ ** ប្រជាជនអូស្ត្រាលីមានការព្រួយបារម្ភថា ក្រុមហ៊ុនធំៗនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បរាជ័យក្នុងការបញ្ឈប់ការបោកប្រាស់។

លោកនាយករដ្ឋមន្រ្តី​ អំពាវនាវ​ឱ្យ​ស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់​លើ​ករណី​ លោក ស្រី ស៊ីណា ឱ្យ​តឹងរ៉ឹង 26.06.2024

គិតចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា បន្តដល់ថ្ងៃទី២៦ ខែមិថុនា គឺ ១សប្តាហ៍មកហើយ ដែលជនល្មើស ជាអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ បានប្រើកាំភ្លើងខ្លី ចូលបាញ់ប្រហារដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយសារតែជម្លោះបន្តិចបន្តិចរវាងអ្នកជិតខាងបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ២នាក់។ នៅចុងសប្តាហ៍មុន តុលាការ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនជនល្មើស ស្រី ស៊ីណា នៅពន្ធនាគារព្រៃសហើយ។ ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ 25.06.2024

** ឯកសារតុលាការសហរដ្ឋអាមេរិក បង្ហាញថា ស្ថាបនិក Wikileaks លោក Julian Assange នឹងសារភាពកំហុសចំពោះការចោទប្រកាន់ពីបទចារកម្ម.... ** រដ្ឋាភិបាលសហព័ន្ធពិចារណាវិធានការដើម្បីបង្ខំឱ្យ Meta ផ្សាយព័ត៌មានអូស្ត្រាលីនៅលើវេទិការបស់ខ្លួន ... ** ប្រទះឃើញមនុស្ស៤នាក់ស្លាប់នៅក្នុងផ្ទះមួយ នៅទីក្រុងមែលប៊ន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ 24.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងជំទង់បីនាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានធ្វើឱ្យមជ្ឈមណ្ឌលផ្សារទំនើបមួយត្រូវបានបិទខ្ទប់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ** សមាជិកសភាCrossbench នឹងណែនាំច្បាប់ដើម្បីធ្វើឱ្យលំនៅដ្ឋានជាសិទ្ធិមនុស្សនៅក្នុងប្រទេសអូស្ត្រាលី។ ** កសិដ្ឋានទីពីរនៅរដ្ឋញូសៅវែលអះអាងថាមានករណីជំងឺផ្តាសាយបក្សី ដែលត្រូវសម្លាប់មាន់ជាងប្រាំបីម៉ឺនក្បាល។

#64 Sharing family culture through food (Med) - សិក្សាភាសាអង់គ្លេសភាគទី64៖ ការចែករំលែកវប្បធម៌គ្រួសារតាមរយៈម្ហូបអាហារ 24.06.2024

Sharing and describing food that is special to your family and culture. - ការចែករំលែក និងពិពណ៌នាអំពីម្ហូបអាហារដែលពិសេសសម្រាប់ក្រុមគ្រួសារ និងវប្បធម៌របស់អ្នក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ 21.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីព្រងើយកន្តើយចំពោះការព្រួយបារម្ភអំពីកង្វះឧស្ម័នដែលអាចកើតមានឡើង។ ** ពលរដ្ឋអូស្ត្រាលីម្នាក់ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានស្លាប់ដោយសារសីតុណ្ហភាពក្តៅខ្លាំង ក្នុងពិធីធម្មយាត្រា Hajj ឆ្នាំនេះ។ ** ការសម្រេចចិត្តរបស់ហ្វេសប៊ុគ ក្នុងការចាកចេញពីទីផ្សារព័ត៌មានអូស្ត្រាលី។

ប្រធានគណបក្សប្រឆាំងនៅក្រៅប្រទេស ប្រកាសផ្តាច់ខ្លួន និងចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា 21.06.2024

អតីតប្រធានគណបក្សសមរង្ស៊ី និងគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក សម វឌ្ឍនា បានប្រកាសផ្តាច់ខ្លួន និងចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ប៉ូលិស ចោទប្រកាន់ លោក ស្រី ស៊ីណា ពីបទមនុស្សឃាតគិតទុកជាមុន 21.06.2024

ឧកញ៉ា ស្រី ស៊ីណា ដែលត្រូវបានចោទថាបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្តឹង នៅបុរីប៉េងហួតបឹងស្នោរ ត្រូវបានដកគោរមងារ ជាឧកញ៉ា ខណៈប៉ូលិស រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ 20.06.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ករណីក្ស័យធនសម្រាប់អាជីវកម្មអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតមួយ។ ** បុរសម្នាក់ត្រូវឡើងតុលាការនៅថ្ងៃនេះជុំវិញករណីចោទប្រកាន់ឆបោកគំរាមបំផ្ទុះគ្រាប់បែកនៅទីក្រុងមែលប៊ន។ ** សហគមន៍ដាច់ស្រយាលនៅចុងភាគខាងជើងរដ្ឋគ្វីនស្លេន នឹងទទួលបានការបញ្ចុះតម្លៃ 20%លើគ្រឿងទេសសំខាន់ៗ។

ប្រជាជនអូស្រ្តាលីជាច្រើនត្រូវធ្វើការជ្រើសរើសរវាងដំបូលជ្រកកោន និងម្ហូបអាហារ 20.06.2024

ក្រុមគ្រួសារដែលពឹងផ្អែកទៅលើប្រាក់ជំនួយរបស់ Centrelink ស្ទើរតែមិនអាចរស់បាន ដោយមនុស្សជាច្រើនត្រូវធ្វើការជ្រើសរើស រវាងការបង់ថ្លៃជួល និងការទិញម្ហូបអាហារ ឬថ្នាំសង្កូវ។ ប្រហែល 800,000នាក់ នៃអ្នកដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រគឺជាកុមារ។ របាយការណ៍ប្រចាំឆ្នាំថ្មីពី Anglicare Australia គូរវាសរូបភាពដ៏អាក្រក់នូវ អ្វីដែលវិបត្តិថ្លៃចំណាយការរស់នៅ ជះឥទ្ធិពលដល់មនុស្សមួយចំនួនដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសអូស្រ្តា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ 19.06.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេបក្សប្រឆាំងលោក Peter Dutton បង្ហាញទីតាំងដែលបានស្នើឡើងសម្រាប់ រ៉េអាក់ទ័រនុយក្លេអ៊ែរ។ ** បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយក្រុមបង្រ្កាបគ្រាប់បែក នៅកណ្តាលទីក្រុងម៉ែលប៊ន។ ** នឹងមានការសុំទោសទូទាំងរដ្ឋចំពោះជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទជាប្រវត្តិសាស្ត្រនៅក្នុងសាលារៀនរដ្ឋវិចថូរៀ។

មានការអំពាវនាវឲ្យពង្រឹងការគោរព និងអនុវត្តច្បាប់ ក្រោយករណី​ឃាតកម្ម​បាញ់សម្លាប់អ្នកជិតខាង 19.06.2024

ករណីឃាតកម្មដ៏សាហាវមួយ បង្កឡើងដោយឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំបានប្រើកាំភ្លើងខ្លី បាញ់សម្លាប់អ្នកជិតខាង ក្នុងជម្លោះបន្តិចបន្តួច។ ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើង នៅក្នុងបុរីប៉េងហួត បឹងស្នោរ ស្ថិតតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

Höre den Podcast SBS Khmer - SBS ខ្មែរ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet