SBS
SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ 27.06.2024 4:15
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Julian Assange ត្រូវបាននាយករដ្ឋមន្រ្តីស្វាគមន៍ត្រឡប់មកកាន់មាតុប្រទេសវិញ។ ** ធនាគារកណ្តាលអាចបង្ខំចិត្តពិចារណាលើការដំឡើងអត្រាការប្រាក់ នៅក្នុងកិច្ចប្រជុំលើកក្រោយ។ ** មន្ត្រីសុខាភិបាលរដ្ឋញូសៅវែលនិយាយថា នៅតែមានសុវត្ថិភាពក្នុងការបរិភោគសាច់ និងស៊ុតមាន់ ជាមួយនឹងការចម្អិនត្រឹមត្រូវ។
ការប្រៀបធៀបតម្លៃគ្រឿងទេស បង្ហាញពីទីផ្សារដែលប្រជាជនអូស្រ្តាលីអាចសន្សំសំចៃប្រាក់បាន 27.06.2024 6:00
ប្រសិនបើអ្នកកំពុងដើរតាមផ្លូវត្រង់ ទៅកាន់ផ្សារទំនើប Woolworths ឬ Coles ដើម្បីទៅទិញគ្រឿងទេសប្រចាំសប្តាហ៍របស់អ្នកនោះ របាយការណ៍ Choice ចុងក្រោយបំផុតបានបង្ហាញថា មានផ្សារទំនើបមួយផ្សេងទៀត ដែលអាចផ្តល់នូវជម្រើសថោកជាងយ៉ាងខ្លាំងសម្រាប់អ្នកនៅពេលគិតលុយ។ ការរកឃើញនេះគឺជារបាយការណ៍ប្រចាំត្រីមាសជាលើកដំបូងដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដែលនឹងត្រូវចេញផ្សាយក្នុងរយៈពេល 3 ឆ្នាំបន្ទាប់។
សុវតិ្ថភាពក្នុងការជ្រើសរើស និងការរក្សាទុកដាក់សាច់ស្រស់ 26.06.2024 13:26
សាច់ជាប្រភេទអាហារដែលមានភាពចាំបាច់ក្នុងទ្រទ្រង់សុខភាព ដូច្នេះការជ្រើសរើសសាច់ស្រស់និងរក្សាទុកវាឲ្យបានត្រឹមត្រូវគឺសំខាន់ណាស់។ តើធ្វើយ៉ាងណាអាចដឹងសាច់នោះស្រស់ល្អពិតប្រាកដ? តើគួររក្សាទុកសាច់នៅក្នុងទូរទឹកកកដោយរបៀបណាខ្លះ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក ប្រាក់ ពិសិដ្ឋ ម្ចាស់ហាងលក់សាច់ Noble Plaza Meats នៅតំបន់ណូបលផាក នៃរដ្ឋវិចថូរៀដូចតទៅ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ 26.06.2024 12:37
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** តួលេខអតិផរណាកើនឡើង ដោយអត្រាអ្នកប្រើប្រាស់ស្ថិតនៅ 4% សម្រាប់រយៈពេល១២ខែ គិតដល់ខែឧសភា។ ** ស្ថាបនិក WikiLeaks លោក Julian Assange នឹងត្រឡប់មកដល់អូស្ត្រាលីវិញនៅថ្ងៃនេះ បន្ទាប់ពីបានសារភាពកំហុសនៅតុលាការសហរដ្ឋអាមេរិក។ ** ប្រជាជនអូស្ត្រាលីមានការព្រួយបារម្ភថា ក្រុមហ៊ុនធំៗនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បរាជ័យក្នុងការបញ្ឈប់ការបោកប្រាស់។
លោកនាយករដ្ឋមន្រ្តី អំពាវនាវឱ្យស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់លើករណី លោក ស្រី ស៊ីណា ឱ្យតឹងរ៉ឹង 26.06.2024 4:50
គិតចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា បន្តដល់ថ្ងៃទី២៦ ខែមិថុនា គឺ ១សប្តាហ៍មកហើយ ដែលជនល្មើស ជាអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ បានប្រើកាំភ្លើងខ្លី ចូលបាញ់ប្រហារដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយសារតែជម្លោះបន្តិចបន្តិចរវាងអ្នកជិតខាងបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ២នាក់។ នៅចុងសប្តាហ៍មុន តុលាការ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនជនល្មើស ស្រី ស៊ីណា នៅពន្ធនាគារព្រៃសហើយ។ ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ 25.06.2024 4:02
** ឯកសារតុលាការសហរដ្ឋអាមេរិក បង្ហាញថា ស្ថាបនិក Wikileaks លោក Julian Assange នឹងសារភាពកំហុសចំពោះការចោទប្រកាន់ពីបទចារកម្ម.... ** រដ្ឋាភិបាលសហព័ន្ធពិចារណាវិធានការដើម្បីបង្ខំឱ្យ Meta ផ្សាយព័ត៌មានអូស្ត្រាលីនៅលើវេទិការបស់ខ្លួន ... ** ប្រទះឃើញមនុស្ស៤នាក់ស្លាប់នៅក្នុងផ្ទះមួយ នៅទីក្រុងមែលប៊ន។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ 24.06.2024 3:38
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងជំទង់បីនាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានធ្វើឱ្យមជ្ឈមណ្ឌលផ្សារទំនើបមួយត្រូវបានបិទខ្ទប់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ** សមាជិកសភាCrossbench នឹងណែនាំច្បាប់ដើម្បីធ្វើឱ្យលំនៅដ្ឋានជាសិទ្ធិមនុស្សនៅក្នុងប្រទេសអូស្ត្រាលី។ ** កសិដ្ឋានទីពីរនៅរដ្ឋញូសៅវែលអះអាងថាមានករណីជំងឺផ្តាសាយបក្សី ដែលត្រូវសម្លាប់មាន់ជាងប្រាំបីម៉ឺនក្បាល។
#64 Sharing family culture through food (Med) - សិក្សាភាសាអង់គ្លេសភាគទី64៖ ការចែករំលែកវប្បធម៌គ្រួសារតាមរយៈម្ហូបអាហារ 24.06.2024 17:13
Sharing and describing food that is special to your family and culture. - ការចែករំលែក និងពិពណ៌នាអំពីម្ហូបអាហារដែលពិសេសសម្រាប់ក្រុមគ្រួសារ និងវប្បធម៌របស់អ្នក។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ 21.06.2024 11:26
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីព្រងើយកន្តើយចំពោះការព្រួយបារម្ភអំពីកង្វះឧស្ម័នដែលអាចកើតមានឡើង។ ** ពលរដ្ឋអូស្ត្រាលីម្នាក់ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានស្លាប់ដោយសារសីតុណ្ហភាពក្តៅខ្លាំង ក្នុងពិធីធម្មយាត្រា Hajj ឆ្នាំនេះ។ ** ការសម្រេចចិត្តរបស់ហ្វេសប៊ុគ ក្នុងការចាកចេញពីទីផ្សារព័ត៌មានអូស្ត្រាលី។
ប្រធានគណបក្សប្រឆាំងនៅក្រៅប្រទេស ប្រកាសផ្តាច់ខ្លួន និងចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា 21.06.2024 4:10
អតីតប្រធានគណបក្សសមរង្ស៊ី និងគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក សម វឌ្ឍនា បានប្រកាសផ្តាច់ខ្លួន និងចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ប៉ូលិស ចោទប្រកាន់ លោក ស្រី ស៊ីណា ពីបទមនុស្សឃាតគិតទុកជាមុន 21.06.2024 5:56
ឧកញ៉ា ស្រី ស៊ីណា ដែលត្រូវបានចោទថាបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្តឹង នៅបុរីប៉េងហួតបឹងស្នោរ ត្រូវបានដកគោរមងារ ជាឧកញ៉ា ខណៈប៉ូលិស រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ 20.06.2024 3:56
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ករណីក្ស័យធនសម្រាប់អាជីវកម្មអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតមួយ។ ** បុរសម្នាក់ត្រូវឡើងតុលាការនៅថ្ងៃនេះជុំវិញករណីចោទប្រកាន់ឆបោកគំរាមបំផ្ទុះគ្រាប់បែកនៅទីក្រុងមែលប៊ន។ ** សហគមន៍ដាច់ស្រយាលនៅចុងភាគខាងជើងរដ្ឋគ្វីនស្លេន នឹងទទួលបានការបញ្ចុះតម្លៃ 20%លើគ្រឿងទេសសំខាន់ៗ។
ប្រជាជនអូស្រ្តាលីជាច្រើនត្រូវធ្វើការជ្រើសរើសរវាងដំបូលជ្រកកោន និងម្ហូបអាហារ 20.06.2024 6:45
ក្រុមគ្រួសារដែលពឹងផ្អែកទៅលើប្រាក់ជំនួយរបស់ Centrelink ស្ទើរតែមិនអាចរស់បាន ដោយមនុស្សជាច្រើនត្រូវធ្វើការជ្រើសរើស រវាងការបង់ថ្លៃជួល និងការទិញម្ហូបអាហារ ឬថ្នាំសង្កូវ។ ប្រហែល 800,000នាក់ នៃអ្នកដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រគឺជាកុមារ។ របាយការណ៍ប្រចាំឆ្នាំថ្មីពី Anglicare Australia គូរវាសរូបភាពដ៏អាក្រក់នូវ អ្វីដែលវិបត្តិថ្លៃចំណាយការរស់នៅ ជះឥទ្ធិពលដល់មនុស្សមួយចំនួនដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសអូស្រ្តា...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ 19.06.2024 12:27
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេបក្សប្រឆាំងលោក Peter Dutton បង្ហាញទីតាំងដែលបានស្នើឡើងសម្រាប់ រ៉េអាក់ទ័រនុយក្លេអ៊ែរ។ ** បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយក្រុមបង្រ្កាបគ្រាប់បែក នៅកណ្តាលទីក្រុងម៉ែលប៊ន។ ** នឹងមានការសុំទោសទូទាំងរដ្ឋចំពោះជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទជាប្រវត្តិសាស្ត្រនៅក្នុងសាលារៀនរដ្ឋវិចថូរៀ។
មានការអំពាវនាវឲ្យពង្រឹងការគោរព និងអនុវត្តច្បាប់ ក្រោយករណីឃាតកម្មបាញ់សម្លាប់អ្នកជិតខាង 19.06.2024 5:25
ករណីឃាតកម្មដ៏សាហាវមួយ បង្កឡើងដោយឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំបានប្រើកាំភ្លើងខ្លី បាញ់សម្លាប់អ្នកជិតខាង ក្នុងជម្លោះបន្តិចបន្តួច។ ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើង នៅក្នុងបុរីប៉េងហួត បឹងស្នោរ ស្ថិតតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
អតីតជនភៀសខ្លួនខ្មែរចែករំលែកបទពិសោធន៍ និងការរួមចំណែកក្នុងសហគមន៍អូស្រ្តាលី 18.06.2024 15:42
សប្តាហ៍នៃជនភៀសខ្លួននៅក្នុងអូស្រ្តាលីឆ្នាំ ២០២៥ ចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២២ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជនភៀសខ្លួន ស្វែងយល់អំពីបញ្ហាដែលពួកគេប្រឈមមុខ និងការរួមចំណែករបស់ពួកគេក្នុងសហគមន៍អូស្រ្តាលី។ ក្នុងសប្តាហ៍នៃជនភៀសខ្លួនឆ្នាំនេះ អ្នកស្រី ប៊ុន ឡឺវីសេដា នឹងចែករំលែកបទពិសោធន៍ជាអតីតជនភៀសខ្លួន ព្រមទាំងរៀបរាប់អំពីកិច្ចមួយចំនួនដែលអ្នកស្រីនិងក្រុមការងារបានខិតខំប្រឹងប្រែង ដើម្បីជាប្រយោជន៍ដល់មន...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ 18.06.2024 5:20
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចោរប្លន់ធនាគារដ៏ល្បីល្បាញ និងជាអ្នកទោសរត់គេចចេញពីពន្ធនាគារម្នាក់ កំពុងប្តឹងរដ្ឋាភិបាលរដ្ឋអូស្ត្រាលីខាងលិច ពីបទដាក់ពន្ធនាគារខុស។ ** អ្នកនយោបាយអូស្រ្តាលីទទួលបានប្រាក់បៀរវត្សរ៍កើនឡើង3,5% ចាប់ពីថ្ងៃទី១កក្កដាទៅ។ ** ប្រធានាធិបតីរុស្ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ ។
Indigenous art: Connection to Country and a window to the past - សិល្បៈជនជាតិដើម៖ តំណភ្ជាប់ទៅកាន់ប្រទេស និងច្រកផ្លូវទៅកាន់អតីតកាល 18.06.2024 12:24
Embracing their oral traditions, Aboriginal and Torres Strait Islander peoples have used art as a medium to pass down their cultural stories, spiritual beliefs, and essential knowledge of the land. - ដោយប្រកាន់យកនូវទំនៀមទម្លាប់ផ្ទាល់មាត់របស់ពួកគេ ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait បានប្រើប្រាស់សិល្បៈធ្វើជាមធ្យោបាយមួយ ដើម្បីបញ្ជូនបន្តនូវរឿងរ៉ាវវប្បធម៌ ជំនឿខាងវិញ្ញាណ និងចំណេះដឹងសំខា...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ 17.06.2024 3:38
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រមុខរដ្ឋាភិបាលចិនមានវត្តមាននៅសភាសហព័ន្ធ សម្រាប់ជំនួបជាមួយលោក Anthony Albanese... **ស្រ្តីម្នាក់ត្រូវប៉ូលិសបាញ់នៅទីក្រុងមែលប៊ន… ** ហេរញ្ញិក Jim Chalmers និយាយថា សំណើសុំផ្លាស់ប្តូរចំពោះវិស័យធនាគារ នឹងជួយដល់អតិថិជនអូស្រ្តាលី។
កម្ពុជាដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ 14.06.2024 5:31
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ បានប្រកាសពីគម្រោង ដាក់ឱ្យអនុវត្តសាកល្បងនូវការផ្ដល់សេវាលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ នេះ។
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ 14.06.2024 12:54
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលបដិសេធមិនលូកដៃលើការសម្រេចចិត្តទាក់ទងនឹងរឿង Robodebt... ** ប៉ូលិសរដ្ឋវិចថូរៀប្រកាសផ្តល់រង្វាន់ 1លានដុល្លារ ជុំវិញឃាតកម្មឆ្នាំ 1980... ** CoreLogicថា តម្លៃផ្ទះកើនឡើងខ្លាំងនៅទីក្រុងភឺត ប្រ៊ីសបេន និងអាឌឺឡែត គឺខ្ពស់ជាងទីក្រុងដទៃទៀត។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅអូស្រ្តាលី 14.06.2024 5:41
បន្ទាប់ពីបន្តដំណើរពីទីក្រុងមែលប៊ើន មកដល់ទីក្រុងកង់បេរ៉ា ដោយមានការទទួលស្វាគមន៍និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា បានដឹកនាំគណៈប្រតិភូ ចូលរួមស្ដាប់បទបង្ហាញ ដោយមន្រ្តី និងអ្នកជំនាញអូស្ត្រាលី ព្រមទាំងពិនិត្យ និងស្វែងយល់ដោយផ្ទាល់ អំពីការអនុវត្តការងារអន្តោ...
នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ 13.06.2024 4:36
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលនឹងចូលរួមការផ្លាស់ប្តូរព័ត៌មានរវាងធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ និងវេទិកាឌីជីថល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនបោកប្រាស់។ ** បុគ្គលិកកម្មករអូស្រ្តាលីជាង៨០%ធ្វើការងារថែមម៉ោងដោយមិនបានប្រាក់កម្រៃបន្ថែម។ ** របាយការណ៍ថ្លៃចំណាយលើការរស់នៅរបស់ Anglicare។
របៀបសម្គាល់ល្បិចបោកប្រាស់ នៅពេលរដូវកាលប្រកាសពន្ធខិតចូលមកដល់ 13.06.2024 12:19
ខណៈពេលដែលប្រជាជនអូស្ត្រាលីខិតចូលដល់រដូវកាលប្រកាសពន្ធ អ្នកជំនាញកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែមានអ្នកបោកប្រាស់ជាច្រើន ប្រើប្រាស់ឱកាសនេះ ដើម្បីកំណត់គោលដៅលើប្រជាជនអូស្ត្រាលីសម្រាប់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេ។ តើយើងអាចកត់សម្គាល់ល្បិចបោកប្រាស់បានតាមវិធីណាខ្លះ?
កម្ពុជាបន្តយុទ្ធនាការបង្រ្កាបក្មេងទំនើង 12.06.2024 4:57
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ គិតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង បានចំនួន ៦៨ករណី ដោយឃាត់ខ្លួនបានជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨ នៅក្នុងប្រទេសកម្ពុជា។
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet