RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

News KM ↓ 52 episoder

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Husk at besøge podcastens hjemmeside og støtte skaberen: www.rfi.fr

Forfatter

RFI ខេមរភាសា / Khmer

Kategori

News

Podcastens hjemmeside

www.rfi.fr

Seneste episode

8. okt. 2026

Hvor kan du lytte?

Podcasts i appen Replaio Radio Kommer snart

Podcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts

Hent den på Google Play Installer gratis Android næsten 10 mio. downloads · 4,8 i bedømmelse iOS snart

Episoder

តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ? 08.10.2026

ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ ក្រសួងទេសចរណ៍បានចេញមុខទទួលស្គាល់ពីបញ្ហាប្រឈម និងការថយចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានឲ្យចាយោបល់ថា មានតែការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទេទើបអាចទាញវិស័យទេសចរ...

ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ? 06.10.2026

គណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។ ខកចិត្តដោយពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលតែ ២ដុល្លារទៅលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារមិនបានឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់កម្មករវិស័យកាត់ដេរទេ។ ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយក...

តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់? 04.10.2026

បញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។ ពួកគេសំដែងការព្រួយបារម្ភពីការរួមតូចនៃលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជា ដោយចាត់ទុកថា បញ្ហានេះអាចប៉ះពាល់ទំនុកចិត្តលើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។ តើស្ថានភាពនយោបាយនៅកម្ពុ...

តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន? 02.10.2026

ប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងរយៈពេលតែ ១ថ្ងៃក្នុងថ្ងៃទី១ តុលា មានយុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត។ អ្នកតាមដានសង្គម និងនយោបាយខ្មែរភាគច្រើនបានចាត់ទុកការចូលបំពេញកាតព្វកិច្ចយោធាថាជាឱកាស...

តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីតាមដានការបញ្ឈប់ការដូរក្រវិលរង្វាន់ស្រាបៀរ? 01.10.2026
តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ? 30.09.2026

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META មិនបានទាមទារឱ្យអ្នកប្រើប្រាស់បង្ហាញអត្តសញ្ញាណបណ្ណរបស់ខ្លួនដោយបង្ហោះនៅលើបណ្តាញសង្គមទេ។ បើតាមអ្នកជំនាញដដែល ការបង្ហោះអត្តសញ្ញាណបណ្ណជាសាធារណៈអាចប្រឈមនឹងហានិភ័យពីការលួច ឬយកទិន្នន័យផ្ទា...

ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង? 29.09.2026

នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ សេចក្តីព្រាងច្បាប់មួយនេះនៅបន្តជាប់គាំងដោយមិនទាន់បានអនុម័តនៅឡើយទេ។ ភាពជាប់គាំងដែលអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វ...

តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ? 28.09.2026

នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ ជាបទល្មើសចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ អ្នកជំនាញនានាបារម្ភថា ការផ្អាកផាកពិន័យលើបទល្មើសចរាចរណ៍មួយ...

មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា? 27.09.2026

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា ​លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប. ដែរ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក៏បានថ្លែងថា ថៃមិនដែលចង់បង្កើតជម្លោះទេ និងត្រូវការកិច្ចសហការ...

តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ? 25.09.2026

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយ​សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួន​មើលឃើញ និង​យល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជ...

អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា 24.09.2026

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើ...

អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ? 23.09.2026

«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា សន្និសីទដែលទទួលបានការគាំទ្រជាវិជ្ជមានមួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ តែអ្នកវិភាគខ្លះបែរជាយល់ឃើញថា សន្និសីទនេះជាសម្ពាធពីអន្តរជាតិ និងជា...

តើកម្ពុជា និងថៃគួរបញ្ចប់អរិយភាពវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា? 22.09.2026

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ចេញប្រតិកម្មនឹងការប្រើប្រាស់រូបភាពនារីបុរាណស្លៀកពាក់បែបប្រពៃណីប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ រូបភាពនោះត្រូវបានថៃអះអាងជាកម្មសិទ្ធិរបស់ខ្លួនដែលមានដើមកំណើតតាំងពីឆ្នាំ ១៩០៦។ ក្នុងន័យនេះ ភាគីថៃបានផ្ញើលិខិតព្រមានកម្ពុជា ដោយទាមទារឲ្យកែតម្រូវជាបន្ទាន់។ ក្រសួងវប្បធម៌កម្ពុជានៅមិនទាន់មានប្រតិកម្មអ្វីទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីវប្...

តើការចាក់ដីលើផ្លូវបេតុងក្នុងខេត្តកណ្តាលឆ្លុះបញ្ចាំងអ្វីខ្លះពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ? 21.09.2026

ថ្មីៗនេះ ពលរដ្ឋបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយសារតែមានការចាក់ដីពីលើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ១គីឡូម៉ែត្រស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តអះអាងថា ការចាក់ដីលើផ្លូវបេតុងថ្មីនោះ គឺសម្រាប់ទុកចាក់បំពេញជើងទេរនៅតាមចិញ្ចើមផ្លូវ។ តែក្រោយផ្ទុះប្រតិកម្ម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះទៅដល់ទីតាំង និងបានបញ្ជាឲ្យកាយដីនោះចេញវិញ។

តើគួរគ្រប់គ្រងទីតាំងកម្សាន្តរាត្រីដែលនៅក្បែរវត្តបែបណា ទើបមិនរំខានដល់ព្រះសង្ឃ? 20.09.2026

នៅទីក្រុងភ្នំពេញ អាជីវកម្មកម្សាន្តពេលរាត្រី ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូ និងហាងផឹកស៊ី​រាំរែកកំពុងរីកដុះដាលដូចផ្សិត។ ក៏ប៉ុន្តែ អាជីវកម្មកម្សាន្តពេលរាត្រីមួយចំនួនដែល​ស្ថិត​​នៅក្បែរទីសក្ការៈបូជា ទីវត្តអារាម និង​កន្លែងមានតម្លៃវប្បធម៌ បាន​បង្កការរំខានដល់បរិយាកាសស្ងប់ស្ងាត់ និងការបំពេញសមណកិច្ចរបស់ព្រះសង្ឃ។  អ្នកវិភាគសង្គមនានា​យល់​​ថា បញ្ហានេះគួរត្រូវបានលើកយកមកជជែក និងស្វែងរកដំណោះស្រាយយូរមកហើយ។ តែ...

តើ​សំណើ​ដាក់​ទណ្ឌកម្មមន្រ្តីខ្មែរ​ឆ្លុះបញ្ចាំងបែបណា​ពី​ការ​បង្រ្កាប​ឧក្រិដ្ឋកម្មឆបោក​អនឡាញនៅ​កម្ពុជា? 18.09.2026

សមាជិកសភាអាមេរិកចំនួន២រូប បានស្នើឲ្យមានការដាក់ទណ្ឌកម្មលើឥស្សរជនមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមរយៈច្បាប់បង្កកទ្រព្យសម្បត្តិ (Global Magnitsky Act)។ ក្នុងចំណោមឥស្សរជនខ្មែរដែលសមាជិកសភាអាមេរិកបានចង្អុលឈ្មោះ មានឧបនាយករដ្ឋមន្ត្រីចំនួន២រូប អគ្គស្នងការរងនគរបាលជាតិម្នាក់ អតីតអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្តនេះម្នាក់ រួមទាំងអ្នកជំនួញ និងអ្នកឧកញ៉ា ២នាក់។ នេះគ្រាន់ជាសេ...

តើគេគួរបញ្ចូលបញ្ហាកោះគុតទៅក្នុងយន្តការផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS ដែរ ឬទេ? 17.09.2026

នៅក្នុងកិច្ចប្រជុំផ្សះផ្សាក្រោមយន្តការ UNCLOS លើកទី១ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវបានបញ្ជាក់ច្បាស់ៗថា កិច្ចប្រជុំនេះផ្តោតតែលើការកំណត់ព្រំដែនសមុទ្រ ដោយមិនពាក់ព័ន្ធនឹងអធិបតេយ្យភាពលើកោះគុត ឬព្រំដែនដីគោកទេ។ ចំណែកភាគីកម្ពុជា តាមរយៈរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន បានបញ្ជាក់ពីបំណងចង់កំណត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយជាមួយថៃ ស្របតាមច្បាប់អន្តរជាតិ។ អ...

តើជំងឺអេដស៍នៅកម្ពុជាកំពុងក្លាយជាបញ្ហាប្រឈមខ្ពស់ឡើងវិញ ឬយ៉ាងណា? 17.09.2026

អង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជាបានរាយការណ៍ថា អត្រាអ្នកស្លាប់ដោយជំងឺអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែជំងឺនេះនៅតែបន្តឆក់យកអាយុជីវិតមនុស្សជាមធ្យម ៣នាក់ជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយពីការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ពិសេសក្នុងចំណោមយុវជនអាយុចន្លោះពី ១៥ ឆ្នាំទៅដល់ ២៤ឆ្នាំ។ អ្នកជំនាញផ្នែកសុខាភិបាលព្រមានពីគ្រោះថ្នាក់ផ្នែកសុខមាលភាពសង្គម...

UNCLOS៖ តើសេចក្តីថ្លែងការណ៍របស់កម្ពុជា និងថៃអាចជួយដោះស្រាយវិវាទដែនសមុទ្របានកម្រិតណា? 15.09.2026

នៅថ្ងៃអង្គារ ទី១៥ កញ្ញានេះ ប្រមុខការទូតកម្ពុជា និងប្រមុខការទូតថៃបានឡើងថ្លែងសេចក្តីថ្លែងការណ៍រៀងៗខ្លួននៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមគណៈកម្មការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ជុំវិញវិវាទព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតនៃប្រទេសទាំងពីរមានភាពខុសគ្នាស្រឡះ។ ខុសស្រឡះន...

តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់ឆ្នាំ២០២៧? 14.09.2026

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តំណាងសហជីពកម្មករមកពីស្ថាប័នចំនួន៧ បានដាក់លិខិតរួមគ្នាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារដោយស្នើដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរឲ្យដល់ ២៥០,៦៦ដុល្លារ នៅឆ្នាំ២០២៧។ បើតាមក្រុមសហជីព គេត្រូវដំឡើងប្រាក់ឈ្នួលកម្មករចំនួនជាង ៤០ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារ ទើបអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃរបស់កម្មករបាន។ តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់នៅឆ...

ហេតុអ្វីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ? 11.09.2026

បច្ចុប្បន្ននេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ឈ្នួលអប្បបរមាសរុប ២២៩,៥ដុល្លារ ក្នុងនោះ ប្រាក់ឈ្នួលគោលមានចំនួន ២១០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា គឺខ្ពស់ជាងប្រទេសស្រីលង្កា ភូមា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាមដែលមានចាប់ពី ៩៣ដុល្លារ រហូតដល់ ២១១ដុល្លារ។ អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរខ្លះមានមោទនភាពចំពោះប្រាក់ឈ្នួលអប្បបរមាបច...

ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ? 10.09.2026

ក្រសួងដែនដី តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងពីការបន្តដឹកនាំសម្របសម្រួលដោះស្រាយវិបត្តិជាប់គាំងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវលេខ 6A និងគម្រោងជ្រែមួយរយ បន្ទាប់ពីម្ចាស់គម្រោង គឺលោក ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធន់នាពេលថ្មីៗនេះ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ក្រសួងដែនដីគួរតែដោះស្រាយបញ្ហាបុរីជាប់គាំងនេះយូរណាស់មកហើយ និងថា ដំណោះស្រាយបច្ចុប្ប...

តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ? 09.09.2026

ថ្មីៗនេះ មានការជជែកវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមួយចំនួនដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ បញ្ហានេះបង្កឱ្យមានការពិភាក្សាអំពីគុណភាព និងតម្លៃសញ្ញាបត្របណ្ឌិត ក៏ដូចជាការប្រើប្រាស់ងារដូចជា «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នៅក្នុងសង្គមកម្ពុជា។ ប្រសិនបើមានការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃតាមស្តង់ដារទេ នោះគុណភាព ន...

តើមន្ត្រីថ្នាក់ក្រោមជាតិគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់លំហូរគ្រឿងញៀននៅតាមភូមិ-ឃុំ? 08.09.2026

បញ្ហាគ្រឿងញៀន និងក្មេងទំនើងជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ កញ្ញា។ លោក ស សុខា បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដែលបណ្តោយឲ្យបញ្ហាគ្រឿងញៀនកាន់តែសាយភាយនៅតាមភូមិ ស្រុករបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្...

ហេតុអ្វីរដ្ឋាភិបាលប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ? 07.09.2026

រដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូចាប់ពីខែតុលា ឆ្នាំ២០២៦ ត ទៅ។ បើតាមលោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ការផ្អាកល្បែងស៊ីសងប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ និងចាត់ទុក «ហ្គេមភ្នាល់អនឡាញ» ជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ តើការផ្អាក «ហ្គេមភ្នាល់អនឡាញ» ផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

Lyt til podcasten ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ i Replaio

Radio og podcasts i én app - gratis og uden tilmelding. Installer i dag, og gå ikke glip af lanceringen

Hent den på Google Play

Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.