វីអូអេ

សិទ្ធិ​មនុស្ស - វីអូអេ

News KM ↓ 50 episoder

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Forfatter

វីអូអេ

Kategori

News

Podcastens hjemmeside

khmer.voanews.com

Seneste episode

24. aug. 2023

Hvor kan du lytte?

Podcasts i appen Replaio Radio Kommer snart

Podcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts

Hent den på Google Play Installer gratis Android næsten 10 mio. downloads · 4,8 i bedømmelse iOS snart

Episoder

Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម​​​ទៀត​ - សីហា 25, 2023 24.08.2023

ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA...

Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការពារ​ពលករ​ចំណាក​ស្រុក - កក្កដា 28, 2023 28.07.2023

កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ​រដ្ឋាភិបាល​អាណត្ត...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា 25, 2023 24.07.2023

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែលបាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ក្រុម​សមាជិក​សភាអាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋានអន្តរជាតិ​ និងក្នុង​តំបន់បាន​រិះ​គន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ ជាការ​បោះឆ្នោត​ដែលមិន​មាន​ភាព​សេរី និង​យុត្តិធម៌។ លោក ​សុខ ខេមរា នៃ​វីអូអេ ពី​រដ្ឋធានី​ វ៉ាស៊ីនតោន ​និង ​អ្នកនាង ​កាន់ វិច្ឆិកា​ នៃ​វីអូអេ​ពី...

បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​ដំបូងៗ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​ឈ្នះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលុប។ លោក ​សុខ ខេមរា​ នៃ ​វីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ លោក ស៊ុន ណារិន​ ពី​រាជធានី​ភ្នំពេញ​ ជូន​កិច្ច​សន្ទនា​អំពី​រឿងនេះ​ដូច​តទៅ៖

បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា 24, 2023 23.07.2023

នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត ​បេក្ខភាព​អនាគត​នាយករដ្ឋមន្រ្តី​បាន​ទៅ​បោះ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក។ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង ​លោក សុខ ខេមរា​ នៃ​...

បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា 24, 2023 23.07.2023

លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​បឋមៗ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកាស​ឲ្យ​ដឹង​ថា​ឈ្នះ​នាំមុខ​ដាច់​គណបក្ស​ចំនួន​១៧ទៀត​ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣​ ខែក្កដា​ ឆ្នាំ​២០២៣ ដែល​គ្មាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម។ លោក​ ស៊ុន ណារិន ​អ្នកយកព័ត៌មាន​វីអូអេ បាន​ចុះ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ជូន​កិច្ច​សន្ទនា ​ជាមួយ​លោក ​សុខ ខេមរា ​នៃ​វីអូអេ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន...

បទ​សម្ភាសន៍៖ កង្វះ​ការ​ប្រកួត​នយោបាយ​ពិត​ប្រាកដ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្មារតី​ប្រកួតប្រជែង​របស់​ពលរដ្ឋ​ខ្មែរ​​ - មិថុនា 28, 2023 27.06.2023

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​ ការខ្វះ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដោយ​ត្រឹមត្រូវ នឹង​មាន​ផល​ប៉ះពាល់​«‍មិន​ខាន ទោះ​តិច​ក្តី​ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​និង​កម្រិត​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​យើង»។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែងក្នុងបទ​សម្ភាសន៍ក្នុង​កម្មវិធី«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»កាល​ពី​ថ្ងៃ​ចន្ទ...

Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​ទេ» - មិថុនា 09, 2023 08.06.2023

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា ​ខណៈ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​និង​តវ៉ា​ជា​សាធារណៈ​នៅ​កម្ពុជា​កំពុង​បន្ត​កើត​មាន​ឡើង​ ជាពិសេស​មុន...

បទ​សម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះ​អាង​ពីភាព​ស្អាត​ស្អំ​របស់​ស្វាមី និង​ថា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល - ឧសភា 23, 2023 23.05.2023

កាល​ពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធសហគមន៍​កសិករកម្ពុជា​(CCFC) និង​សហការី​របស់​លោក​២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវ​បាន​សមត្ថកិច្ចខេត្ត​ក្រចេះឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក​ហាន ណូយ​ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ​៤៨ឆ្នាំ ភរិយា​របស់​លោក ញិល ភាព បា...

បទសម្ភាសន៍ VOA៖ ភរិយា​ទទូច​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក ថេង សាវឿន និង​សហការី ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​កសិករ - ឧសភា 23, 2023 23.05.2023

កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅ​ខេត្ត​រតនគិរី អ្នកស្រី ញូង សុខហៀង អាយុ​៣៣​ឆ្នាំ ភរិយា​រប...

បទសម្ភាសន៍ VOA៖ ម្តាយ​ទទូច​ឱ្យ​ដោះលែង​កូនប្រុស​ជា​សហការី​របស់​លោក ថេង សាវឿន ដែល​រង​បទ​ចោទ​«រួម​គំនិត​ក្បត់» - ឧសភា 23, 2023 23.05.2023

កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅខេត្តរតនគិរី​ អ្នកស្រី មី លុន អាយុ​៥២​ឆ្នាំ ដែល​ត្រូវ​ជា...

Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​បិទ​ទ្វារ - ឧសភា 12, 2023 11.05.2023

កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​រោងចក្រនៅ​កម្ពុជា​ជាង​ ៧០​ បាន​ព្យួរ​ការងារ​កម្មករ​ជាង​ ៣​ ម៉ឺន​នាក់ ដោយ​លោក​ថា​សភាពការណ៍​សេដ្ឋកិច្ច​ពិភព​លោក​មិន​ល្អ។ នៅ​ក្នុង​កម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ ប្រសិន​បើ​រោង​ចក្រ​បិទ​ទ្វារ ហើយ​កម្មករ​បាត់​បង់​ការងារ៕ (ស៊ុន ណ...

Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023 17.04.2023

កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ...

Hello VOA៖ ស្រ្តី​ពលករ​ចំណាកស្រុក​ត្រូវ​ការ​ការ​គាំទ្រ​​ពី​សង្គម​​ក្រោយ​ត្រឡប់​​មក​ស្រុក​កំណើត​វិញ - មីនា 24, 2023 23.03.2023

ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេសមាន​ការ​កើនឡើង ស្របពេល​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទាំង​នោះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ដល់​សេដ្ឋកិច្ច​កម្ពុជា។ស្ត្រី​ក៏​ជា​អ្នក​រួមចំណែក​ស្ទើរតែ​ស្មើគ្នា​នៃ​អត្ថប្រយោជន៍​ទាំង​នេះ ប៉ុន្តែ​ពួកគេ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការធ្វើ​ដំណើរ​ចំណាក​ស្រុក​ និង​នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ។ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី...

បទ​សម្ភាសន៍ VOA៖ ទាំង​GSP និង​EBA «មាន​លក្ខណៈ​ផុយ​ស្រួយ​ដូចគ្នា»​ សម្រាប់​កម្ពុជា - មិថុនា 23, 2022 22.06.2022

នៅ​ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារអាមេរិក​ក្នុង​តម្លៃ​សរុបប្រមាណ ៨,៧​ពាន់​លាន​ដុល្លារ​ ហើយ​នៅត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០២២​នេះ ​ការ​នាំ​ចេញ​កើន​ប្រមាណ​៥០​ភាគរយ ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ ​នេះ​បើ​យោង​តាម​ស្ថិតិរបស់​សហរដ្ឋ​អាមេរិក។​ ទោះ​ជា​យ៉ាង​ណា​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP (Generalized System of Preferences) នៅ​មិន​ទាន់​អ...

បទសន្ទនា៖ ការរំឭកខួប៤ឆ្នាំនៃការសម្លាប់លោកកែម ឡីស្ថិតក្រោមការតាមដាននិងរឹតបន្តឹងរបស់អាជ្ញាធរ - កក្កដា 10, 2020 10.07.2020

ថ្ងៃសុក្រនេះ នៅឯឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានការធ្វើពិធីបុណ្យខួបគម្រប់បួនឆ្នាំនៃមរណភាពរបស់លោក កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវបានគេបាញ់ស្លាប់កាលពី ៤ឆ្នាំមុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ហ៊ុល រស្មី នៃវីអូអេ បានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងធ្វើពិធីបុណ្យនោះ។ តទៅនេះ ជាកិច្ចសន្ទនារវាងអ្នកយកព័ត៌មានវីអូអេ គឺលោក ស៊ុន ណារិន ដែលកំពុងនៅទីក្រុងភ្នំពេញ និងលោក ហ៊ុល រស្មី ដែលកំពុងស្ថិតខេត្តតាកែវ ជុំ...

បទសម្ភាសន៍ VOA៖ ព្រះអង្គ​លួន សុវ៉ាត​ ដែល​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ស្វីស​សុំ​សិទ្ធិ​ជ្រក​កោន​​ ហៅ​ការ​ចោទ​ព្រះ​អង្គ​ជា​ល្បិច​នយោបាយ - កក្កដា 06, 2020 06.07.2020

ព្រះ​អង្គ​ លួន សុវ៉ាត ​សកម្ម​ជន​សង្ឃល្បី​ឈ្មោះ​មួយ​អង្គ​ បាន​ចាក​ចេញ​ទៅ​ប្រទេស​ស្វីស​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន ខណៈ​ព្រះអង្គ​កំពុង​ត្រូវ​ញាំញី​ដោយ​រឿង​ចោទ​ប្រកាន់​សន្ទនា​ស្នេហា​ជាមួយ​ស្រ្តី​មួយ​ចំនួន​ និង​មាន​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សេព​សន្ថវៈ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​ ព្រះ​អង្គ​ លួន សុវ៉ាត​ មាន​សង្ឃដីកា​ថា​ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​ ព្រះ​អង្គ​បាន​ភៀស​ព្រះកាយ​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​មួ...

បទសម្ភាសន៍ VOA៖ មេដឹកនាំ​សហជីព​រង​ការព្រមាន​ដោយសារ​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ​កាត់ដេរ - កក្កដា 02, 2020 01.07.2020

មេដឹកនាំ​សហជីព គឺ​លោកស្រី យ៉ាង សុភ័ណ្ឌ បាន​ថ្លែង​ថា កម្មករ​ក្នុង​រោងចក្រ Violet Apparel ត្រូវការ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅពេល​ប្រាក់​ឧបត្ថម្ភ​ប្រាក់ខែ មិន​ត្រូវបាន​បើក​ឲ្យ​កម្មករ ហើយ​រោងចក្រ​ត្រូវ​គេ​រាយការណ៍​មក​ថា គ្រោង​ប្រកាស​បិទទ្វារ។ លោកស្រី យ៉ាង សុភ័ណ្ឌ ដែល​ជា​ប្រធាន​សហព័ន្ធសហជីព​កម្ពុជា រង​ការព្រមាន​ពី​ក្រសួង​ការងារ​ថា បាន​ធ្វើការ​ដឹកនាំ​ការតវ៉ា​ខុសច្បាប់ ក្រោយពេល​ដែល​លោកស្រី​បាន​ជួយ​តវ៉ា​ដ...

បទ​សម្ភាស VOA៖ បក្សសង្គ្រោះជាតិស្នើលោកហ៊ុន សែន ទទួលយកពលករ​ខ្មែរ​ពី​ម៉ាឡេស៊ី - មេសា 09, 2020 08.04.2020

គណបក្សសង្គ្រោះជាតិស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកពលករខ្មែរ​ចំនួន ​១៥០នាក់​ ដែលកំពុងជាប់គាំង​នៅប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​រដ្ឋាភិបាល​បាន​បដិសេធមិនឱ្យពួកគេវិលមកវិញ​ ដោយព្រួយបារម្ភ​ថា​ អាច​នឹងចម្លង​វីរុស​កូរ៉ូណា​ចូលក្នុងប្រទេស។ លោកស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បានបញ្ជាក់​ប្រាប់លោកម៉ែន គឹមសេង នៃវីអូអេ​ ក្នុងបទ​សម្ភាសថា​ នេះ​គឺជា​សិទ្ធិតាមរដ្ឋធម្មនុញ្ញ​របស់ពលរដ្ឋ​ទាំងនោះ​ក្នុងកា...

បទសម្ភាសន៍ VOA៖ អ្នកការពារសិទ្ធិថាពលករចំណាកស្រុកដែលវិលពីថៃប្រឈមហានិភ័យសុខភាពនិងសេដ្ឋកិច្ច - មីនា 26, 2020 26.03.2020

ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃជាង ១៥.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងគំហុក នៅមុនពេលដែលអាជ្ញាធរថៃបិទច្រកព្រំដែន ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា។ សកម្មជនពលករការពារសិទ្ធិពលករមើលឃើញថា ពួកគេប្រឈមនឹងហានីភ័យខាងផ្នែកសុខភាព និងសេដ្ឋកិច្ច នៅពេលដែលវិលត្រឡប់ចូលមកក្នុងសហគមន៍របស់គេវិញ។ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេង នៃវីអូអេ​៕

Hello VOA៖ អ្នកស្រី​មូរ សុខហួរ​ ជំរុញ​លើក​កម្ពស់​សិទ្ធិ​សហជីព​កម្មករ​សំណង់ - មករា 24, 2020 23.01.2020

អតីតបក្ស​ប្រឆាំង​នៅ​កម្ពុជា​ យល់​ថា ​សហជីព​ខាង​ផ្នែក​សំណង់​គួរតែ​មាន​សិទ្ធិ​ធំ​ជាង​មុន​ ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ​ក្នុងពេល​ដែល​ពួកគេ​ប្រឈមនឹង​កង្វះសុវត្ថិភាព​កាន់​តែ​ខ្លាំង ​ខណៈពេល​ដែល​វិស័យ​សំណង់​កាន់តែ​រីក​ដុះដាល ​ជាពិសេស​ក្រោយពី​ការ​បាក់​សំណង់​ថ្មី​ពីរកន្លែង ​ដែល​មាន​ពលរដ្ឋ​កម្ពុជា​ជាង​១០០នាក់​ស្លាប់ ​និង​របួស។ អ្នកស្រី​មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់​ក្នុង​កម្មវិធ...

Hello VOA៖ សហជីព​កម្មករ​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​តែ​ជា​អាថ៌កំបាំង​​​ - មករា 14, 2020 13.01.2020

តំណាង​សហជីព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​ភាព​ស្រពិចស្រពិល​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ នៅ​តែ​មាន​នៅ​ឡើយ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ ​ថា៖​ «‍មាន​បញ្ហា​អាថ៌កំបាំង​ច្រើន​នៅ​ក្នុង​នោះ ដោយសារ​ត...

Hello VOA៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​នឹង​រីក​ធំ​បើ​កម្ពុជា​ជួប​ហានិភ័យ​សេដ្ឋកិច្ច - ធ្នូ 24, 2019 23.12.2019

អ្នក​ជំនាញ​មើល​ឃើញ​ថា ​ហានិភ័យ​នានា​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សុខាភិបាល​អាច​នឹង​ទាញ​ទម្លាក់ពលរដ្ឋ​ជាច្រើនឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រដោយសារ​កម្ពុជា​ខ្វះខាតប្រព័ន្ធ​ការពារសង្គម។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រកាន់​តែ​ធំខ្លាំង។ លោក​ ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​ស្នើ​ឡើង​ថា​ ការ​បែងចែក​ភោគផលរីក​ចម្រើន​សេដ្ឋកិច្ច​ឱ្យ​មាន​តម្លាភាព​និង​ប្រកប​ដោយ​ស...

បទសម្ភាសន៍៖ សកម្មជន​ថា​កុមារ​ខ្មែរ​ក្រោម​ចង់​សិក្សា​អក្សរ​ខ្មែរ​ ប៉ុន្តែ​ខ្វះខាត​សៀវភៅ - ធ្នូ 19, 2019 18.12.2019

សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ យល់​ថា ​កុមារ​នៅ​កម្ពុជា​ក្រោមកាន់តែ​ច្រើន​ឡើងចង់​សិក្សា​អក្សរសាស្រ្ត​ខ្មែរ ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​កង្វះខាត​សៀវភៅ​អាន​និង​ឯកសារយោង។ លោក​ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បាន​ដឹកនាំ​សកម្មភាព​រៃ​អង្គាស​ថវិកា​ដើម្បី​ជួយ​ទិញ​សៀវភៅ​សិក្សា​ផ្តល់​ទៅ​ឱ្យ​ពួកគេក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ លោកម៉ែន គឹមសេង នៃ​វីអូអេ​ បាន​សម្ភាស​លោក​ថាច់ ង៉ុកថាច់​ ពី​ស...

Hello VOA៖ ការ​ការពារ​សិទ្ធិ​មនុស្ស តម្រូវ​ឱ្យ​មាន​ភាពក្លាហាន​ក្នុង​ការទាមទារ​សិទ្ធិ - ធ្នូ 09, 2019 09.12.2019

អ្នកដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​ស្មើ​នឹង​ដង្ហើម​ចេញ​ចូល​របស់​មនុស្ស​ ក្រោយ​ពី​កម្ពុជា​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុងក្រោយ​នេះ។ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​កាល​ពី​ថ្ងៃ​ច័ន...

Lyt til podcasten សិទ្ធិ​មនុស្ស - វីអូអេ i Replaio

Radio og podcasts i én app - gratis og uden tilmelding. Installer i dag, og gå ikke glip af lanceringen

Hent den på Google Play

Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.