uk

វីអូអេ

Hello VOA - វីអូអេ

News KM ↓ Епізодів: 250

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Автор

វីអូអេ

Категорія

News

Сайт подкасту

khmer.voanews.com

Останній епізод

9 тра 2024

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

Hello VOA សំឡេងជំនាន់ថ្មី៖ «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​កុមារ​ក្នុង​អំឡុង​ជំងឺ​កូវីដ១៩ - មិថុនា 21, 2021 21.06.2021

ក្រុម​បណ្តាញ​ចំនួន​បី​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ស្តីអំពី «ការ​លើកស្ទួយ​ការអប់រំ​របស់​យើង»។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បានរក​ឃើញ​ថា ការរីករាល​ដាល​ជំងឺកូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កុមារ រួម​មាន​ការ​អប់រំ សុខភាព និង​ជីវភាព​រស់នៅ។ លោក ថន រ៉ាភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​នៃ​សមាគម​ចលនាកុមារ និង​យុវជន​កម្ពុជា​ដើម្បីសិ...

Hello VOA សុខភាព៖ ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ការគ្រប់គ្រង​ផ្លូវចិត្ត​ក្នុង​អំឡុងពេល​រាំងខ្ទប់ - មិថុនា 17, 2021 17.06.2021

អ្នកស្រី សុខ ផាណែត អ្នកប្រឹក្សា​យោបល់​ផ្លូវចិត្ត​នៃ​អង្គការ​ចិត្តសង្គម​អន្តរវប្បធម៌​ហៅ​កាត់​ថា TPOបាន​ថ្លែង​នៅក្នុង​កម្មវិធី​ហេឡូវីអូអេ​សុខភាព​ថា បុគ្គល​ម្នាក់ៗ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សុខភាព​ខ្លួនឯង​ មិន​ថា​សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវ​ចិត្ត។ នៅ​អំឡុងពេល​ការ​រាតត្បាត​ដ៏​រ៉ាំរ៉ៃ​នេះ ​យើង​ទាំងអស់​គ្នា​ត្រូវ​រៀន​រស់​នៅ​ក្នុង​ភាពបច្ចុប្បន្ន។ ជាជាង​សួរ​សំណួរ ឬ​គិត​អំពី​បញ្ហា​នៅ​ពេល​អនាគត​ ត្រូវ​...

Hello VOA៖ អ្នកដឹកនាំ​សង្គម​ស៊ីវិល​ថា កម្ពុជា​នៅតែ​ទុក​និទណ្ឌភាព​សម្រាប់​អ្នកមាន​អំណាច និង​បន្ទោស​ជន​រងគ្រោះ​ផ្លូវភេទ - មិថុនា 14, 2021 14.06.2021

មេដឹកនាំ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា វប្បធម៌​បន្ទោស​ជនរងគ្រោះ​និង​ការអត់អោន​ទោស​ដល់​ជន​ល្មើស​ដែល​មាន​អំណាច នៅ​តែមាន​ជា​បន្ត​នៅ​កម្ពុជា ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពិត​ប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែមិថុនា​ថា៖ «‍‍ករណី​...

Hello VOA៖ ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ - មិថុនា 10, 2021 10.06.2021

មេដឹកនាំ​អង្គការ​យុវជន​ដែល​ធ្វើ​ការ​ងារ​ផ្នែកសិទ្ធិមនុស្ស​ បរិស្ថាន និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាលត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​មហន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ អ៊ុល វ៉ាន់ ប្រធាន​អង្គការ​សមាគម​បណ្តាញ​យុវជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការ​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​តាមរយៈ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត - មិថុនា 08, 2021 07.06.2021

អ្នកនាង វន្ថា វិច្ឆិកា នាយិកា​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​ហាង​ដៃ​ខ្មែរ​អេកូ​បាន​ថ្លែង​ថា​ ដោយ​សារ​តែ​អ្នកនាង​មិន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ និង​មិន​មាន​បទពិសោធន៍អំពី​ការ​ធ្វើ​អាជីវកម្ម ធ្វើ​ឲ្យ​អ្នកនាង​ប្រឈម​នឹង​ការ​លំបាក​ច្រើន​នៅ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​របស់​អ្នកនាង។ ប៉ុន្តែ​អ្នកនាង​បាន​ជម្នះ​ឧបសគ្គ​ទាំង​នោះ​តាម​រយៈ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត។ ដូច្នេះ​អ្នកនាង​បាន​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​សិក្...

Hello VOA៖ បើ​មិន​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​នរណា? - មិថុនា 03, 2021 03.06.2021

«បើ​មិន​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​នរណា?»។ នេះ​ជា​សំណួរ​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ចោទ​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​កាល​ពី​ខែ​ឧសភា ដែល​នាំ​ឱ្យ​មាន​ការ​ជជែក​អំពី​ទិសដៅ​ និង​ជម្រើស​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា ដែល​គេ​ឃើញ​ថា ហាក់​ស្និទ្ធស្នាល ពិសេស​ជាមួយ​នឹង​ប្រទេស​ចិន​ប្រជា​មានិត។ លោក​ គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​បាន​ចូលរួម​ជា​វាគ្មិន​ជជែកពីបញ្ហានេះ​ ក្នុង...

Hello VOA៖ ការ​បៀតបៀន​លើ​ស្រ្តី​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម - មិថុនា 01, 2021 31.05.2021

ស្រ្តីក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ននៅ​តែ​ស្ថិត​ក្នុង​គោលដៅ​ងាយ​រង​គ្រោះ​នៃ​ការ​បៀត​បៀនស្ទើរ​គ្រប់​រូបភាព ដែល​មាន​ទាំង​ការ​បៀត​បៀន​ផ្លូវ​ភេទ ការ​បៀត​បៀន​តាម​ពាក្យ​សម្តី ការ​បៀតបៀន​តាម​អនឡាញ និងការ​ប្រើ​ហិង្សាលើ​រាង​កាយ​ជា​ដើម​។​ លោក​ស្រី ​សេង រាសី​ នាយិកា​ប្រតិបត្តិអង្គការ​សីលការ​ ដែល​ជា​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការការពារ និងលើកកម្ពស់សិទ្ធិស្រ្តី​នៅ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី Hello VOA ថា...

Hello VOA សុខភាព៖ វ៉ាក់សាំង​ការពារ​កូវីដ១៩ ទៅ​លើ​ស្រ្តី​មាន​ផ្ទៃពោះ - ឧសភា 20, 2021 20.05.2021

លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន យល់ព្រម​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ ឬ​ការពារ​កុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត បើទោះបី​ជា​ស្រ្តី​មាន​ផ្ទៃពោះ​នោះ ធ្លាប់​បាន​កើត​ជំងឺ​កូវីដ១៩​រួច​ហើយ​ក្តី។ លោក​បាន​ថ្លែង​ទៀត​ថា ​ប្រព័ន្ធ​ការព...

Hello VOA សំឡេងជំនាន់ថ្មី៖ អេកូ​យុវទូត​ជំរុញ​ឲ្យ​យុវជន​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន​កាន់តែ​ច្រើន - ឧសភា 17, 2021 17.05.2021

អេកូយុវទូត បង្កើត​ឡើងនៅ​ក្នុងឆ្នាំ២០១៥ ដោយ​យុវជន​មួយ​ក្រុម​ក្នុង​គោល​បំណង​លើក​កម្ពស់​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ការការពារ​បរិស្ថាន។ ចាប់ពី​ពេល​បង្កើត​មក គេ​ឃើញ​ថា អេកូ​យុវទូត​បាន​ផ្តួចផ្តើម​គម្រោង​បរិស្ថានទាក់ទង​ទៅ​នឹង​ទឹក សត្វព្រៃ ព្រៃឈើ ប្លាស្ទិក និង​ថាមពល​ជាដើម។ កញ្ញា អាំង សិរីរតន៍ ប្រធាន​ផ្នែក​ប្រតិបត្ដិ​នៃ​អេកូយុវទូត ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា អេកូយុវទូត​បាន​ជំរុញ​ឲ...

Hello VOA៖ សង្គម​ស៊ីវិល ស្នើឲ្យ​មាន​ការត្រួត​ពិនិត្យ​អំពើ​ពុករលួយ​ក្នុង​ការទទួល​បាន​វ៉ាក់សាំង - ឧសភា 13, 2021 13.05.2021

អ្នក​តស៊ូមតិ​ដើម្បី​តម្លាភាព​នៅ​កម្ពុជា​លើក​ឡើង​ថា អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ មាន​ការចោទ​ប្រកាន់​មួយ​ចំនួន​អំពី​ការស៊ីសំណូក​សូកប៉ាន់ទាក់ទង​នឹង​ការ​ទទួល​បាន​វ៉ាក់សាំង ជាពិសេស​ក្នុង​ចំណោម​បុគ្គល​ដែល​មិនមែន​ស្ថិត​ក្នុង​ក្រុម​អាទិភាព​នៃ​ការទទួល​បាន​វ៉ាក់សាំង​មុនគេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្...

Hello VOA៖ អ្នកតស៊ូមតិថា ការចូលរួមសកម្មថែមទៀតពីអ្នកសារព័ត៌មាន អាចធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរឡើងវិញ - ឧសភា 10, 2021 10.05.2021

អ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាននៅកម្ពុជាលើកឡើងថា ទោះបីជាការផ្តោតទៅលើមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅតែជាបញ្ហាប្រឈមនៅកម្ពុជាក៏ដោយ ក៏ការចូលរួមរបស់អ្នកសារព័ត៌មានកាន់តែសកម្មថែមទៀត នឹងជួយជំរុញឲ្យសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី ១០ ខែឧសភាឆ្...

Hello VOA៖ គេ​អាច​ដកស្រង់​មេរៀន​អ្វី​ខ្លះ​ពី​ការបិទខ្ទប់​កូវីដ​ដំបូង​នៅ​ភ្នំពេញ​និង​ក្រុងតាខ្មៅ? - ឧសភា 06, 2021 06.05.2021

ការបិទខ្ទប់​កូវីដ​លើក​ដំបូង​នៅ​ភ្នំពេញ​និង​ក្រុង​តាខ្មៅ បាន​បង្ក​នូវ​លទ្ធផល​ចម្រុះគ្នា ទាំងសម​ប្រកបផង និង​មិន​សមប្រកប​ផង ដែល​គេ​អាច​ដកស្រង់​ធ្វើជា​មេរៀន​ទាំង​សម្រាប់​ការគូសវាស​ទប់ទល់​កូវីដ​ទៅ​ថ្ងៃមុខ​ផង និង​សម្រាប់​ការដឹកនាំ​អភិបាលកិច្ច​លើ​ស្ថាប័ន​សាធារណៈ​ផង។ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​ជជែក​ពី​បញ្ហា​នេះ ក្នុង​កម្មវិធី Hello VOA ចាក់ផ្សាយ​ថ្ងៃ...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ សារព័ត៌មាន​ជា​ការងារ​មាន​មោទនភាព - ឧសភា 03, 2021 03.05.2021

កញ្ញា កាន់ វិច្ឆិកា អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វីអូអេ​នៅ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​ ការងារ​ជា​អ្នកសារព័ត៌មាន គឺ​ជា​ការងារ​មាន​មោទនភាព​មួយ ដោយ​សារ​ការងារ​នេះ ជួយ​ផ្តល់​សំឡេង​ដល់​អ្នក​គ្មាន​សំឡេង និង​ជួយ​ជំរុញ​ឲ្យ​មាន​ភាពប្រសើរ​ឡើង​នៅក្នុង​សង្គម ដោយ​ជួយ​ជំរុញឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ភាពអយុត្តិធម៌​ក្នុង​សង្គម។ ធ្វើជា​អ្នក​សារព័ត៌​មាន ត្រូវ​ហ៊ាន​លះបង់ និង​ត្រូវ​ដាក់​ចិត្ត​ថា យើង​ពិត​ជា...

Hello VOA៖ អ.ស.ប. និង​កម្ពុជា ទំនងជា​ត្រូវការ​ដំណោះ​ស្រាយ​នយោបាយ​លើ​សំណុំរឿង​ខ្មែរក្រហម​បន្ថែម បើ​ចង់​បន្ត​នីតិវិធី - មេសា 29, 2021 29.04.2021

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ ត្រូវការ​កិច្ចចរចា​ផ្នែក​នយោបាយ​មួយ ប្រសិនបើ​គេ​ចង់​ឃើញ​ដំណើរការ​សំណុំរឿង​ដែល​នៅ​សេសសល់ ​០០៣ របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម ​លោក ​មាស មុត និង​សំណុំ​រឿង​០០៤​ របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​លោក​ យឹម ទិត។ លោក​មេធាវី ​ឡុង បញ្ញាវុធ ដែល​ជា​អតីត​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ ដែល​សម្រប​សម្រួល​ដោយ​លោក ​សុខ ខេ...

Hello VOA សំឡេងជំនាន់ថ្មី៖ យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញឲ្យ កម្ពុជាសម្រេចគោលដៅនេះបានលឿន - មេសា 20, 2021 19.04.2021

យុវទូតយុវជនស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្រុមយុវជនវ័យក្មេង ដែលជារឿយៗតែងមានរៀបចំជាកិច្ចពិភាក្សា និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក តាន់ ស៊ីវុត្ថា សមាជិកយុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជំនាន់ទី១ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ថា «យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចី...

Hello VOA សុខភាព៖ វិធី​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ - មេសា 16, 2021 15.04.2021

អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង​តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា កត្តា​ធំៗ​ពីរ​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩ គឺ​ចំនួន​វីរុស និ​ងពេល​វេលា​ដែល​វីរុស​សាយភាយ​មក​ប៉ះ​មនុស្ស​ម្នាក់។ ការឆ្លង​ដែល​ខ្លាំង​ជាង​គេ​បំផុត​នោះ គឺ​តាម​ដំណក់​ទឹក​ដង្ហើម​របស់​អ្នកជំងឺ។ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ១៩ និង​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​ បើ​ទោះ​បី​ជា​អ្នក​បាន​ចាក់ ឬ​មិន​ទាន់​ប...

Hello VOA៖ សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​របាយការណ៍​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម មុន​គម្រោង​អភិវឌ្ឍន៍​ចាប់ផ្តើម - មេសា 12, 2021 12.04.2021

អ្នក​ឃ្លាំមើល​ផល​ប៉ះពាល់​នៃ​គម្រោងអភិវឌ្ឍន៍​និង​សិទ្ធិ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​លើកឡើង​ថា​រដ្ឋាភិបាល​គួរ​តែ​ធានា​ឲ្យ​មាន​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ជាមុន មុន​នឹង​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ណាមួយ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សហគមន៍​មូលដ្ឋាន។ លោក​ វណ្ណ​ សុផាត អ្នក​សម្របសម្រួល​គម្រោង​ដី​ធ្លី​និង​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​...

Hello VOA៖ អ្នកតស៊ូមតិ​ថា គួរ​មាន​ការស៊ើបអង្កេត​រក​ឬសគល់​នៃ​អំពើ​ពុករលួយ​ដែល​អាច​ជា​កត្តា​នាំឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា - មេសា 08, 2021 08.04.2021

អ្នក​តស៊ូមតិ​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​កម្ពុជា លើកឡើង​ថា ការស៊ើបអង្កេត​លម្អិត​មួយ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ឬសគល់នៃ​បញ្ហា​ពុករលួយ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃព្រហស្បតិ៍​ទី៨ ខែមេសា ឆ្នាំ​២០២១​ថា៖ «‍សម្រា...

Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការដឹកនាំ​ប្រកប​ដោយ​និរន្តភាព​របស់​ស្រ្តី​នៅក្នុង វិស័យ​បច្ចេកវិទ្យា - មេសា 05, 2021 05.04.2021

កញ្ញា អៀង អូមួយ អគ្គនាយិកា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Camsolution Technology និង​ជា​ប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា Tux Global បាន​ថ្លែង​ថា ការដឹកនាំ​ឲ្យ​បាន​ល្អ ១០០%​នៅ​ក្នុងស្ថាប័ន​មួយ ក្រៅពី​ដឹកនាំ​អជីវកម្ម​បាន​ទទួល​ជោគជ័យ​ហើយ​នោះ ត្រូវ​បណ្តុះបណ្តាល​ក្រុម​ការងារ​ឲ្យ​មាន​សមត្ថភាព អាច​បំពេញ​ការងារ​បាន​ដោយ​ជោគជ័យ​និង​មាន​និរន្តភាព​នៅ​ពេល​អវត្តមាន​អ្នកដឹកនាំ ឬ​ពេល​ផ្ទេរ​តំណែង​ឲ្យ​អ្នក​ដឹកនាំ​ថ្មី៕ (អ្...

Hello VOA៖ វិបត្តិ​ភូមា ជាវិញ្ញាសា​ប្ដូរផ្ដាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន - មេសា 01, 2021 01.04.2021

ការឆ្លើយតប​ដោយ​ហិង្សា​នៃ​របបសឹក​ភូមា​ទៅនឹង​ចលនា​មហាជន​ប្រឆាំង​នឹង​រដ្ឋប្រហារ នាំឱ្យ​ជនស៊ីវិល​រាប់​រយ​នាក់​ស្លាប់ និង​មាន​រាប់ពាន់​នាក់​ផ្សេងទៀត​ត្រូវបាន​ឃុំខ្លួន។ វិបត្តិ​នៅ​ភូមា​នេះ បាន​ក្លាយជា​វិញ្ញាសា​ប្ដូរផ្ដាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន ដែល​នឹង​ត្រូវ​សម្រេច​លើ​ជម្រើស​លំបាក​នានា​អំពី​វិធានការ​ឆ្លើយតបនឹង​វិបត្តិ​នៃ​រដ្ឋ​សមាជិក​មួយ​នេះ។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អា...

Hello VOA សុខភាព៖ លទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនជាការអស់សង្ឃឹមទេ - មីនា 20, 2021 19.03.2021

លោកវេជ្ជបណ្ឌិត សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិក បានថ្លែងថា នៅពេលបុគ្គលម្នាក់មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ មិនមែនបានសេចក្តីថា យើងលែងមានក្តីសង្ឃឹម ឬមានជំនឿថា យើងប្រាកដជាស្លាប់នោះទេ។ ភាគច្រើនអ្នកជំងឺកូវីដ១៩ មិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួចប៉ុណ្ណោះ ហើយក៏មិនតម្រូវឲ្យទៅព្យាបាលនៅក្នុងមន្ទីពេទ្យដែរ លើកលែងអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃប៉ុណ្ណោះ ដែលមានហានិភ័យខ្ពស់៕ (អ្នកស្រ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ភាពយន្ត​ឯកសារ អាច​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការផ្សាយ​ទៅ​កាន់​អន្តរជាតិ - មីនា 15, 2021 15.03.2021

ភាពយន្ត​ឯកសារ គឺជា​រឿងរ៉ាវ​ដែល​ផលិត​ឡើង​អំពី​ទិដ្ឋភាពពិតៗ​ក្នុង​ពេល​បច្ចុប្បន្ន និង​ប្រវត្តិសាស្រ្ត​ពិតៗ ដែល​បាន​កើតឡើង​ពី​អតីតកាល។ សម្រាប់​កម្ពុជា ភាពយន្ត​ឯកសារ​ហាក់​មិន​ទាន់​ត្រូវបាន​គេ​ស្គាល់​ច្រើន និង​មិន​សូវ​មាន​អ្នក​ផលិត​ច្រើន​នៅ​ឡើយទេ។ កញ្ញា ម៉ិច ជូឡាយ អ្នកថតរូប និង​ផលិតករ​ភាពយន្ត​ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ភាពយន្ត​ឯកសារ អាច​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន​ប...

Hello VOA៖ សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​គ្រា​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ - មីនា 11, 2021 11.03.2021

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស និង​ពលករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា រដ្ឋាភិបាលត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ពី​លើ​មក​ក្រោម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​និង​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​សាធារណជន​ទូទៅ។ លោក​ មឿន​ តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ មនុស្ស មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី...

Hello VOA៖ កង្វះ​សមភាព​វ៉ាក់សាំង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ សេដ្ឋកិច្ច​ប្រទេស​អ្នក​មាន​នឹង​នៅ​តែ​រង​ផលប៉ះពាល់​ដោយសារ​សកលភាវូនីយកម្ម - មីនា 08, 2021 08.03.2021

អ្នក​តស៊ូមតិ​គាំទ្រ​សមភាព​វ៉ាក់សាំង​កូវីដ​១៩​នៅ​ទូទាំង​ពិភព​លោក លើកឡើង​ថា បើ​ប្រទេស​ក្រីក្រ​និង​កំពុង​អភិវឌ្ឍ មិន​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ទេ នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ នឹង​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ។ អ្នកស្រី លឹម សូលីន នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ​ថា៖ «បើ​សិន​ជា​ប្រជាជន​នៅ​ប្រទេស​ក្រី​ក្រ​មិន​បាន​ទទួល​វ៉ាក់សាំង​ទេ ផលប...

Hello VOA៖ អន្តរាគមន៍​អាស៊ាន​ក្នុង​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​ភូមា - មីនា 04, 2021 04.03.2021

បាតុកម្ម​មហាជន​ទូទាំង​ប្រទេសភូមា បាន​កើតមាន​ជារៀងរាល់​ថ្ងៃ ចាប់តាំងពី​ក្រុមយោធា​ធ្វើ​រដ្ឋ​ប្រហារ ចូល​មក​កាន់​អំណាច​ដោយ​ប្រើ​ច្បាប់​សឹកមក។ យ៉ាងណា​ក៏ដោយ បណ្ដារដ្ឋ​រួម​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជាមួយ​ភូមាមាន​គោលជំហរ និង​ផល​ប្រយោជន៍​ផ្សេងៗ​ពីគ្នា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងចាត់​វិធាន​ធ្វើ​អន្តរាគមន៍​ក្នុងសំឡេងតែ​មួយ​របស់​អាស៊ានជួយ​សម្រុះ​សម្រួល​បញ្ចៀស​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ។ លោក វណ្ណ ប៊...

Слухайте подкаст Hello VOA - វីអូអេ у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали