uk

វីអូអេ

Hello VOA - វីអូអេ

News KM ↓ Епізодів: 250

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Автор

វីអូអេ

Категорія

News

Сайт подкасту

khmer.voanews.com

Останній епізод

9 тра 2024

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​កថាខណ្ឌ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ឥទ្ធិពល​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន - តុលា 12, 2021 11.10.2021

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា លើកឡើង​ថា​ថ្វី​ត្បិត​តែសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​កាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ ក៏​មាត្រា​ខ្លះ​នៃសេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ឲ្យ​ច្បាប់​នេះ​ ​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ច្បាប់​ផ្សេងៗ​ទៀត។​ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​...

Hello VOA អាស៊ាន៖ អាស៊ាន កម្ពុជា និង​សម្ព័ន្ធភាព​សន្ដិសុខ​ត្រីភាគី​ថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក - តុលា 08, 2021 07.10.2021

សហរដ្ឋ​អាមេរិកទើប​បាន​ចុះ​កិច្ចព្រមព្រៀង​សន្ដិសុខ​ត្រីភាគី AUKUS ជាមួយ​អង់គ្លេស និង​អូស្ត្រាលី ដែលជា​ការ​ចែករំលែក​បច្ចេកវិទ្យា​នាវា​មុជទឹកដើរ​ដោយថាមពលនុយក្លេអ៊ែរ។ ក្រុម​អ្នក​តាមដាន​យុទ្ធសាស្ត្រ​មហាអំណាច​នៅ​ក្នុង​តំបន់​បានគូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ AUKUS ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​ជា​ប្រព័ន្ធ​និង​គ្រប់​ជ្រុងជ្រោយជាមួយ​ចិន និង​ឥទ្ធិពល​នៃ​ការ​វិវត្ត​ថ្មី​នេះ​លើ​តំបន់​អាស៊ីអគ្នេយ៍​ និង​ប្រទេស...

Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការរើសអើង​និង​ផលប៉ះពាល់​ដល់​សិទ្ធិ​និង​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម - តុលា 04, 2021 04.10.2021

អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​បាន​ថ្លែង​ថា ក្រៅតែ​ពី​ផល​លំបាក​នានា​ដែល​ត្រូវ​បានគេ​មើល​ឃើញ​ជា​ទូទៅ​នូវ​អ្វី​ដែល​ស្រ្តី​កំពុង​ប្រឈម​ មាន​ដូច​ជា​ពេលវេលា និង​ការរំពឹង​ទុក​ពី​តួនាទី​ក្នុង​នាម​ជា​ស្រ្តី​នៅក្នុង​គ្រួសារ​និង​សង្គម​ហើយ​នោះ គំនៀប​សង្គម ផ្នត់​គំនិត​អវិជ្ជមាន នៅតែ​ជា​កត្តា​បង្ក​ការរាំង​ស្ទះ​ដល់​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, ...

Hello VOA៖ ការបំពាន​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​វៀតណាម ត្រូវ​ក្រុម​មន្ត្រី​សហ​ប្រជាជាតិ​អន្តរាគមន៍ - កញ្ញា 30, 2021 30.09.2021

អ្នកការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម យិន ហ្គៃ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំខ្លួន​ជាច្រើន​ម៉ោង​កាលពី​ខែមេសា ដោយសារ​ការប៉ុនប៉ង​ផ្សព្វផ្សាយ​ឯកសារ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ស្តីពី​សិទ្ធិ​ជនជាតិ​ដើម នៅក្នុង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​គ្រប់គ្រង​ដោយ​វៀតណាម។ ការចាប់ឃាត់​ខ្លួន​នេះ ទោះជា​ត្រូវ​បាន​លែង​វិញមែន​ក្តី តែ​តម្រូវ​ឲ្យ​ក្រុម​មន្ត្រី​អ.ស.ប. បន្ត​ចោទសួរ​អាជ្ញាធរ​វៀតណាម​ពី​ការរំលោភ​បំពាន​សិទ្ធិ​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ការ​ចូលរួម​​របស់​ស្រ្តី​វ័យ​ក្មេង​ក្នុង​សកម្មភាព​សង្គម ​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះការ​អភិវឌ្ឍ - កញ្ញា 21, 2021 20.09.2021

ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ទាំង​ការ​បៀតបៀន ការ​មិនបាន​សិក្សា​ពេញលេញ​ ឧបសគ្គ​ក្នុង​ភាព​ជាអ្នក​ដឹកនាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​ក្នុងសង្គម​ជាដើម។ បញ្ហា​ប្រឈម​ទាំង​នោះ​ក៏​កំពុង​ត្រូវ​បាន​ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។ កញ្ញា ហឿន យូអៀង សមាជិក​ស្នូល​បណ្តាញ​ស្ត្រី​អ្នក​ដឹកនាំ​វ័យ​ក្មេង ថ្លែងក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​...

Hello VOA សុខភាព៖ វ៉ាក់សាំង​ដូស​ជំរុញ ឬ Booster ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ការឆ្លង​ជំងឺ​កូវីដ១៩ - កញ្ញា 16, 2021 16.09.2021

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា តាមរយៈ​ការសិក្សា​នានា​បង្ហាញ​ថា ការធ្លាក់​ចុះ​អង្គបក្ខដិបក្ខ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ឆ្លង​ជំងឺ​កូវីដ១៩​ប្រភេទ​បំប្លែងថ្មី។ ដូច្នេះ​ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម ឬដូស​ជំរុញ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​វីរុស​បំប្លែង​ថ្មី​នេះ៕ (អ្នកស្រី ស៊...

Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន - កញ្ញា 13, 2021 13.09.2021

អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ជាជាង​ការបង្កើត​គណៈកម្មការ​ដើម្បី​គ្រប់គ្រង​សារព័ត៌មាន រដ្ឋាភិបាល គួរតែ​លើក​ទឹកចិត្ត​និង​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ធានា​ឯករាជ្យ​ភាព​សារព័ត៌មាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មាន​ប្រសាសន៍​ដូច្នេះ​នៅ​...

Hello VOA៖ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ការចោទ​ប្រកាន់​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស - កញ្ញា 09, 2021 09.09.2021

អ្នកតស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​អយ្យការ​តុលាការ​ជាដើម គួរតែ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណី​ចោទប្រកាន់​អំពី​អំពើ​ស៊ីសំណូក​របស់​ប៉ូលិស​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរកសុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​...

Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការដើរ​បញ្ច្រាស​សម័យ ការ​តស៊ូ​របស់​ស្រ្តី​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​យុវវ័យ​និង​ជួយ​បរិស្ថាន - កញ្ញា 06, 2021 06.09.2021

កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិក​សហគ្រាស Green Lady Cambodia បាន​ថ្លែង​ថា យុវវ័យ​មាន​ការយល់​ដឹង​ច្រើន​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​មាន​ការចាប់​អារម្មណ៍​ច្រើន​ចំពោះ​ផលិតផល​ដេរ​ដោយ​ក្រណាត់ ដែល​ជួយ​ដល់​សុខភាព​ និង​បរិស្ថាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា,  Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ,  វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១)

Hello VOA៖ អ្នកជំនាញ​ហៅ​ការដកខ្លួន​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ជា​បណ្ដាសា​ផង ជា​ពរជ័យ​ផង​សម្រាប់​ចិន - កញ្ញា 02, 2021 02.09.2021

តើ​ការដក​ខ្លួន​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន អាច​ចាត់​ជា​«បរាជ័យ»​ដែរ​ឬទេ? តើ​ការដើរ​ចេញ​នេះ មាន​អត្ថន័យ​និង​ឥទ្ធិពល​យ៉ាងណា​ដល់​យុទ្ធសាស្ត្រ​អាមេរិ​ក​នៅ​អាស៊ី? តើ​អវត្តមាន​ភ្លាមៗ​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ជា​ពរជ័យ ឬ​ជា​ទ្វេគ្រោះ​សម្រាប់​ប្រទេស​ចិន? បណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យ​រង​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក CUNY បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វី...

អ្នក​ឃ្លាំមើល​ថា៖ ការចូល​កាន់កាប់​អាហ្វហ្គានីស្ថាន​ដោយ​ពួក​តាលីបង់​ ដូច​ខ្មែរក្រហម​ផង​និង​ខុសគ្នា​ផង - សីហា 31, 2021 30.08.2021

នៅពេល​ពួក​តាលីបង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​សឹងតែ​មិនគួរឲ្យ​ជឿ​នៅ​ប៉ុន្មានសប្តាហ៍ថ្មីៗ​នេះ មានការ​ប្រៀបធៀប​រឿងនេះ​ទៅនឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​កាលពី​ខែមេសាឆ្នាំ​១៩៧៥។ រឿងនេះ​បានធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងទាំង​ពលរដ្ឋខ្មែរ​និង​ពិភពលោក។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​ម្នាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​គឺលោក​ គុជ ច័ន្ទលី ​មកពី​រដ្ឋ​ម៉ារីលែន ​ស...

Hello VOA៖ តំណាង​ពលករខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ម្នាក់​ថា ការងារ​និង​ប្រាក់ឈ្នួល​មិន​ប៉ះពាល់​ទេ ទោះជា​កូវីដ១៩ រាតត្បាត - សីហា 26, 2021 26.08.2021

ការផ្លាស់ប្តូរ​របៀប​ធ្វើការ​ទៅតាម​វិធានការ​សុខាភិបាល​នានា​ក្នុងពេលមានការរាតត្បាតនៃ​ជំងឺ​កូវីដ១៩ មិនបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​និង​ប្រាក់ខែ​ពលករ និង​ពលការិនី​ខ្មែរ ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នោះទេ។ លោក សុខ ខេមរា នៃ​វីអូអេ បាន​សម្ភាសន៍​ពលការិនី​ម្នាក់ គឺ​កញ្ញា រស់ សុផល ដែល​ជា​តំណាង​ពលករ​ក្នុង​រោងចក្រ​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​...

Hello VOA សុខភាព៖ ជំងឺ​មហារីក​មាត់ស្បូន វិធី​បង្ការ និង​សារៈសំខាន់​នៃ​ការ​ពិនិត្យ​មាត់​ស្បូន - សីហា 20, 2021 19.08.2021

លោក សៀង សេង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ ជំងឺ​មហារីក​មាត់ស្បូន​គឺ​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន។ ជំងឺ​នេះ​បាន​សម្លាប់​ស្រ្តី​ជាច្រើន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ស្រ្តី​ខ្មែរ​ផងដែរ។ ការ​ធ្វើ​តេស្ត​ត្រួតពិនិត្យ​មាត់ស្បូន​ជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ គឺ​ជា​វិធី​ការពារ​ដ៏​សំខាន់​បំផុត​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រឹតត្បិត​ការ​ចូលរួម​សកម្មភាព​សង្គម​របស់​យុវជន នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លាភាព​នៃ​ការ​អភិវឌ្ឍ - សីហា 18, 2021 17.08.2021

ចាប់​តាំងពីកម្ពុជា​រង​នូវការ​រាតត្បាត​ជំងឺ​កូវីដ​១៩ កាល​ពីដើម​ឆ្នាំ​២០២០ ​រហូត​ដល់​បច្ចុប្បន្ន​ គេ​ឃើញ​ថា ជំងឺ​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់ស្ទើរ​គ្រប់​វិស័យ។ ក្នុង​នោះយុវជន​ដែល​ជា​វ័យ​សំខាន់​ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម និង​នយោបាយ ក៏​កាន់​តែ​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩​នេះ​ផង​ដែរ។​ កញ្ញា លី ស្រី​ស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់...

Hello VOA៖ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ចំណាត់ការ​លើ​អ្នក​លួច​សម្ភារ​ពេទ្យ​ពាក់ព័ន្ធ​កូវីដ​១៩​យក​ទៅ​លក់ - សីហា 14, 2021 13.08.2021

អ្នក​តស៊ូមតិ​ដើម្បី​តម្លាភាព​នៅ​កម្ពុជា​លើក​ឡើង​ថា​ខណៈ​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជននាំ​ចូល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ មាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​អំពី​ការ​លួច​យក​សម្ភារ​ពេទ្យ​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩ ទៅ​លក់​ឱ្យឯកជន ដើម្បី​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន។​ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១២​ខែ​...

Hello VOA៖ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ថា បើ​យើង​ធ្វើ​ដូច​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ​​លើ​ប្រជាជន​កម្ពុជា យើង​ក៏​មិន​ខុស​ពី​ខ្មែរ​ក្រហម​ដែរ​ - សីហា 10, 2021 09.08.2021

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ដែល​គេ​តែង​ហៅថា​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា សាលាក្តី​ខ្មែរ​ក្រហម​ មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សងសឹក​ជន​ណា​ម្នាក់​ទេ ដូច្នេះ​លោក​ថាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​និង​ការ​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ដល់​ជនជាប់​ចោទ ខៀវ សំផន គឺដើម្បី​ធានា​ថា​ជន​ជាប់​ចោទ​រូប​នេះ មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ដំណ...

Hello VOA៖ អាស៊ី​អាគ្នេយ៍​ក្រោម​ការទូត​វ៉ាក់សាំង​របស់​មហាអំណាច - សីហា 07, 2021 06.08.2021

នៅ​ចំ​កណ្ដាល​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ និង​ចំ​ពេល​មាន​ការឆ្លងរាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១​៩​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​មិន​ទាន់​ស្រាក​ស្រាន្ត មាន​ចរន្ត​ការ​ទូត​វ៉ាក់សាំងពីរ​កំពុង​ប្រជែង​គ្នា​ក្នុង​តំបន់ ម្ខាង​ពីសំណាក់ប្រទេសចិន ម្ខាង​ពីសំណាក់បស្ចិមលោក។​ លោក សេក សុផល អ្នក​ស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បី​ការ​សិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​ជជែក​បញ្ហា​នេះ​ក្នុង...

Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការកែលម្អខ្លួនឯងនិងការសិក្សាពេញមួយជីវិតគឺជាគន្លឹះសម្រាប់ភាពជោគជ័យនៅក្នុងអាជីព - សីហា 03, 2021 02.08.2021

អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។ ក្នុងនោះផងដែរ យើងត្រូវផ្តោតលើអ្វីដែលខ្លួនចង់ធ្វើ និងត្រូវអនុវត្តជាប្រចាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១)

Hello VOA៖ មេដឹកនាំ​សហជីព​ថា ផលវិបាក​ជាច្រើន​មិន​ត្រូវបាន​ដោះស្រាយ​ជូន​កម្មករ​រាងចក្រ​ពេល​កូវីដ១៩ - កក្កដា 29, 2021 29.07.2021

ក្រុម​កម្មករ​រោងចក្រ​ក្នុងប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូវីដ១៩ និង​ប្រឈម​ជាមួយនឹង​បញ្ហា​ជាច្រើន តាំងពី​ផលវិបាក​ក្នុង​ការបើក​ប្រាក់​ឧបត្ថម្ភ​ជីវភាព និង​ការតវ៉ា​បញ្ចេញ​មតិ​ជាដើម។ មេដឹកនាំ​សហជីព​មួយ​ក្នុង​ប្រទេស​កម្ពុជា គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី Hello VOAនៅ​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ បាន​អះអាង​ពី​ការតស៊ូមតិ​ដើម្បី​...

Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថានភាព​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​អំឡុង​វិបត្តិ​កូវីដ១៩ - កក្កដា 19, 2021 19.07.2021

១៨ខែ​មក​ហើយ ដែល​កម្ពុជា​និង​ពិភពលោក កំពុង​រួតរឹត​ដោយ​វិបត្តិ​កូវីដ១៩ ហើយ​៥ខែ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ទទួល​ពិសោធន៍​យ៉ាង​ដំណំ​ពី​សំណាក់​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ ដែល​រុញច្រាន​សេដ្ឋកិច្ច​របស់​ប្រទេសទៅ​ដល់​ការ​ប៉ះពាល់​រងគ្រោះ​ដ៏​ធ្ងន់។ វិស័យ​អចលនទ្រព្យ​និង​សំណង់ ក៏​មិន​ចៀស​ផុត​ពី​វិបត្តិ​បង្ក​ដោយ​កូវីដ១៩​នេះ​ដែរ។ អ្នកនាង គឹម គិនកេសា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​សិក្ស...

Hello VOA សុខភាព៖ ជំងឺ​កូវីដ១៩ បំប្លែងខ្លួន​ថ្មី និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង - កក្កដា 15, 2021 15.07.2021

អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ការបំប្លែង​ខ្លួន​នៃ​វីរុស គឺ​ជា​ធម្មជាតិ​នៃ​វីរុស RNA ដូច​ជា​វីរុសកូរ៉ូណា​ដែល​ត្រូវបាន​វិវត្ត និង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ។ ក្នុង​ចំណោម​វីរុស​កូរ៉ូណា​បំប្លែងខ្លួន​នា​ពេល​ថ្មីៗ​នេះ វីរុស​បំប្លែង​ខ្លួន Delta អាច​ឆ្លង​ខ្លាំង និង​បង្ក​ឱ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាងគេ។ លោក​វេជ្ជប...

Hello VOA៖ អ្នក​ដឹកនាំ​សង្គម​ស៊ីវិលទទូច​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ឈឺ​ចាប់​ទៅ​ឈឺឆ្អាល​រឿង​នយោបាយ - កក្កដា 12, 2021 12.07.2021

អ្នក​អប់រំ​និងតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​ជាពិសេស​យុវជន​គួរ​តែ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​ពី​ការ​ឈឺចាប់​ហើយ​គ្រាន់តែ​ឈរ​ឱប​ដៃ​មើល​ ទៅ​ជា​ការ​ការ​ចូល​រួម​ឈឺឆ្អាល​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្មម្នាក់ ដើម្បី​ផ្លាស់ប្តូរ​ភាព​អវិជ្ជមាន​នៅ​ក្នុង​សង្គម​និង​នយោបាយ។ ​លោក​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA...

Hello VOA៖ សង្គម​ស៊ីវិល ចោទ​សួរ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន HAGL - កក្កដា 08, 2021 08.07.2021

អ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅ​កម្ពុជា​លើក​ឡើង​ថា ​អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ រដ្ឋាភិបាល​ ក៏​គួរ​គិត​គូរ​ដល់​ការ​ផ្តល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម HOANG ANH GIA LAI (HAGL) ក្នុង​ខេត្ត​រតនគិរី​ផងដែរ។ លោក​ អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​បាន​មាន​ប្រសាស...

Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ការយកឈ្នះ​លើ​របាំង​សង្គម​ដើម្បី​ពង្រឹង​សមត្ថភាព​យេនឌ័រ - កក្កដា 05, 2021 05.07.2021

កញ្ញា បុណ្យ រចនា សហស្ថាបនិក និង​នាយិកា​នៃ​អង្គការ​ក្លាហាន​បាន​ថ្លែង​ថា សកម្មជន​ផ្នែក​យេនឌ័រ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​ដូចៗគ្នា រួមទាំង​ផ្នត់​គំនិត​មិន​ផ្តល់​តម្លៃ​ដល់​ស្រ្តី ជាពិសេស​ស្រ្តី​វ័យក្មេង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា គ្មាន​បទពិសោធន៍​គ្រប់គ្រាន់​នៅក្នុង​ការងារ​ជា​អ្នកដឹកនាំ។ បើទោះបី​ជា​បច្ចុប្បន្ន ស្រ្តី​មាន​ឱកាស​ទទួល​បាន​ការងារ​ក៏ដោយ ក៏​ភាគច្រើន​នៃ​ការងារ​ទាំង​នោះ​ជា​ការងារ​ទទួល​បាន​កម្រៃ​ទា...

Hello VOA៖ អាមេរិក​និង​អាស៊ីអាគ្នេយ៍​នៅ​ដើមដំបូង​នៃ​រដ្ឋការ​លោក Joe Biden - កក្កដា 01, 2021 01.07.2021

រដ្ឋការ​លោក Joe Biden ប្រធានាធិបតី​ទី៤៦​របស់​សហរដ្ឋ​អាមេរិក ចម្រើន​វ័យវឌ្ឍនា​បាន​ជាង​៤ខែ​មក​ហើយ។ ខណៈ​អាទិភាព​សំខាន់ៗ​នៃ​ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​ផ្ដោត​លើ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស ការទប់​ទល់​នឹង​ឥទ្ធិពល​រុស្ស៊ី​នៅ​អឺរ៉ុប និង​ឥទ្ធិពល​ចិន​នៅ​អាស៊ី នាំឱ្យ​មានការវិភាគ​ផ្សេងៗ​ពីគ្នា អំពី​យុទ្ធសាស្ត្រ អភិក្រម និង​វិធី​សាស្ត្រ​របស់​អាមេរិក​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​តំបន់​អាស៊ីអាគ...

Слухайте подкаст Hello VOA - វីអូអេ у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали