uk

វីអូអេ

Hello VOA - វីអូអេ

News KM ↓ Епізодів: 250

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Автор

វីអូអេ

Категорія

News

Сайт подкасту

khmer.voanews.com

Останній епізод

9 тра 2024

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ពិការភាព​មិនមែន​ជា​ឧបសគ្គ​នៅ​ក្នុង​ការសម្រេច​តាមបំណង​ទេ - មីនា 01, 2021 01.03.2021

អ្នកស្រី អុន សុខនី នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​អេពិកអាត (Epic Arts) បាន​ថ្លែង​ថា ជនពិការ​គួរ​ក្រោកឈរ​ឡើង​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ​ហើយ​ប្រសិនបើ​ កំពុង​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ហើយ​ តែ​មិន​ទាន់​បាន​សម្រេច​ សូម​កុំ​បោះបង់ ​ ត្រូវ​បន្ត​ព្យាយាម​ត​ទៅ​ទៀត។ សូម​កុំ​ឲ្យ​ពិការភាព​ទាញ​យើង​ចេញ​ពី​គោលដៅ​ដែល​យើង​ចង់​បាន​ ហើយ​ត្រូវ​កសាង​ចំណេះដឹង​ និង​បទពិសោធន៍​បន្ថែមទៀត ដើម្បី​សហគមន៍​យើង​ និង​ប្រទេស​ជ...

Hello VOA សុខភាព៖ វ៉ាក់សាំង​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ប្រាកដ​មែន - កុម្ភៈ 18, 2021 18.02.2021

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង ដែល​ជា​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​មួយរូប​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា វ៉ាក់សាំង​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​មែន។ មនុស្ស​រាប់លាន​នាក់​នៅ​សហរដ្ឋអាមេរិក បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ១៩ ហើយ​វ៉ាក់សាំង​ទាំង​នេះ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុវត្ថិភាព​ដែល​មាន​លក្ខណៈ​ខ្លាំងក្លា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ ការត្រួតពិនិត្យ​នេះ រួមបញ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ស្ថានភាព​សង្គម​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន - កុម្ភៈ 15, 2021 15.02.2021

ជំងឺ​ផ្លូវ​ចិត្ត​កំពុង​ជា​ប្រធាន​បទ​មួយក្នុង​ការ​ជជែក និង​ស្វែង​យល់ជា​ញឹក​ញាប់​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា ជាពិសេសយុវវ័យ។ ​លោក ធីម សុវណ្ណប្ញទ្ធ វេជ្ជបណ្ឌិត​ឯកទេស​វិកលវិទ្យា ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​ចិត្តសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៤០​ភាគ​រយ​មាន​ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ​បញ្ហា​សង្គម​ន...

Hello VOA៖ អ្នកជំនាញ​ថា ពលរដ្ឋ​អស់​ជំនឿ​លើ​ស្ថាប័ន​សាធារណៈ​ក្នុង​ការដោះស្រាយ​បញ្ហា​ពុករលួយ​នៅ​កម្ពុជា - កុម្ភៈ 11, 2021 11.02.2021

អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ល្មម​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​ចាត់ការ​បោសសំអាត​អំពើពុក​រលួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ហើយ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ថា ​ពលរដ្ឋ​កម្ពុជា​កាន់តែ​បាត់​ជំនឿ​លើ​ស្ថាប័ន​សាធារណៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕ (សាយ មុន្នី,...

Hello VOA៖ អ្នកជំនាញ​ថា ក្រោម​រដ្ឋបាល​លោក Biden នយោបាយ​កម្ពុជា​នឹង​ផ្លាស់ប្តូរ​នៅ​ឆ្នាំ២០២១ - កុម្ភៈ 08, 2021 08.02.2021

អ្នកជំនាញ​ខាង​សេរីភាព​សារព័ត៌មាននិង​ជា​អ្នកតាមដាន​នយោបាយ​កម្ពុជា​លើកឡើង​ថា​នៅ​ឆ្នាំ២០២១​នេះ ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden សហរដ្ឋ​អាមេរិក នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែងនៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី​៨...

Hello VOA៖ អ្វី​ទៅ​ជាដើមចម​និង​ឥទ្ធិពល​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឆ្នាំ២០២១? - កុម្ភៈ 04, 2021 04.02.2021

យោធាមីយ៉ាន់ម៉ា បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អោងសាន ស៊ូជី កាលពី​ថ្ងៃចន្ទ​ដើម​សប្ដាហ៍​នេះ។ លោក អ៊ូ វីរៈ ប្រធាន​ស្ថាបនិក​អង្គការ​វេទិកា​អនាគត បាន​ចូលរួម​ជា​វាគ្មិនជជែក អំពី​ដើមចម​និង​ផលប៉ះពាល់​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឆ្នាំ២០២១ នេះ ក្នុង​កម្មវិធី Hello VOA ចាក់​ផ្សាយ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ូ វីរៈ លើក​ឡើង​ថា រដ្ឋ​ប្រហារ​យោធា​លើក​នេះ ប៉ះពាល់​ដល់​ផលប្រយោជន៍​ទាំង...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការសម្របខ្លួន​នៅក្នុង​បរិបទ​វប្បធម៌​ចម្រុះ - កុម្ភៈ 01, 2021 01.02.2021

កញ្ញា ម៉ៅ សុផល្លីន ស្ថាបនិក​និង​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន S.O. Cloud Solutions LLC បាន​ថ្លែង​ថា ការដាក់គោលដៅ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ជីវិត និង​ការចេះ​សម្របខ្លួន​ទៅតាម​បរិបទ​សង្គម​និង​វប្បធម៌ នឹង​ជួយ​ឲ្យ​យើង​អាច​សម្រេច​តាម​ក្តីស្រមៃ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១)

Hello VOA សុខភាព៖ ការចាក់វ៉ាក់សាំង​ចំពោះ​មនុស្ស​ពេញវ័យ - មករា 21, 2021 21.01.2021

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ដូច​ក្រុមកុមារ​ដែរ មនុស្ស​ពេញវ័យ​ទាំងអស់​ក៏ត្រូវការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ការឆ្លង​និង​ការរីករាលដាល​នៃ​ជំងឺឆ្លង។ វ៉ាក់សាំង មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ងាយ​នឹង​វិវត្ត​ទៅ​ជា​ផលវិបាក​ពី​ជំងឺ​ដែល​គេ​អាច​បង្ការបាន ដោយ​ការចាក់​វ៉ាក់សាំង។ មនុស្ស​ពេញវ័យ​ខ្លះ ស្មាន​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ពិព័រណ៍​ស្រ្តី​២០២១ នឹង​ជំរុញ​ឲ្យ​បញ្ហា​ស្រ្តី​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ស្រ្តី​អ្នក​សិល្បៈ​សហសម័យ - មករា 18, 2021 18.01.2021

ស្រ្តី ២០២១ គឺ​ជាការ​តាំង​ពិព័រណ៍​តាមរយៈ​រូបភាព គំនូរ វីដេអូ ការសម្តែង និង កំណាព្យ​ស្តីអំពី​ស្រ្តី ពាក់ព័ន្ធ​នឹង​បទដ្ឋាន​ទំនៀមទំលាប់ ការអប់រំ និង​សិទ្ធិ​សេរីភាព​ជាដើម ដោយ​មានការ​ចូល​រួម​ពី​សិល្បៈករ​ជា​ស្រ្តី​វ័យ​ក្មេង​ចំនួន​៨​នាក់​ក្នុងការដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​។ កញ្ញា កែវ ស្រីភ័ក្រ្ត សិល្បករ​ចក្ខុទស្សន៍ និង​ជា​សិល្បករ​មួយរូប ដែល​នឹង​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​ក្នុង​ពិព័រណ៍​នេះ ថ្លែង​ក្...

Hello VOA៖ អ្នកជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចូល​ជា​សមាជិក EITI ដើម្បី​តម្លាភាព​ចំណូល​ប្រេង - មករា 14, 2021 14.01.2021

អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា កង្វះ​សុចរិតភាព​និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ចំណូល​បាន​មក​ពី​ប្រេង​នៅ​កម្ពុជា​ បាន​បង្ក​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ចាត់ចែង​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​អភិវឌ្ឍ​ជាតិ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​ ខែ​មករា​...

Hello VOA៖ អ្នក​ជំនាញ​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​មិន​ល្អ ដោយ​អ្នកសារព័ត៌មាន​៧១​នាក់​រង​ការធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ឆ្នាំ២០២០ - មករា 11, 2021 11.01.2021

អ្នក​តស៊ូ​មតិ​ខាង​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ លើកឡើង​ថា​ក្នុង​ឆ្នាំ​២០២០ មាន​ការ​ចាប់​ខ្លួន ឃាត់ខ្លួន​និង​ធ្វើ​ទុក្ខបុកម្នេញ​ចំនួន​៣៦​ករណី​លើ​អ្នក​សារព័ត៌មាន​សរុបយ៉ាង​តិច​៧១​នាក់​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៥​ក្នុង​ប្រទេស​កម្ពុជា។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា បាន​ថ្លែងនៅ​ក្នុង​កម្មវិធី Hello VOAកាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​មករា​ឆ្នាំ​២០...

Hello VOA៖ វិញ្ញាសា​សម្រាប់​អាស៊ាន​ក្នុង​ល្បែង​យុទ្ធសាស្ត្រ​មហាអំណាច - មករា 07, 2021 07.01.2021

ការចុះស្រកស្រុត​នៃ​លទ្ធិ​ពហុភាគី​និយម​ក្នុងនយោបាយ​អន្តរជាតិ និង​ការប្រកួតប្រជែង​គ្នា​ជា​ប្រព័ន្ធ​រវាង​ចិន និង​សហរដ្ឋអាមេរិក បាន​ក្លាយជា​វិញ្ញាសា​ថ្មី​មួយ​សម្រាប់​ស្ថាប័ន​អាស៊ាន​ដែល​ចងបាច់​ប្រទេស១០ នៅ​អាស៊ីអគ្នេយ៍។ ក្នុង​កម្មវិធី Hello VOA ប្រចាំខែអំពី​អាស៊ាន ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្រប​សម្រួល លោក ជួន វិសាល ការីនិពន្ធរង​នៃ​វេទិកា​ភាពជាដៃគូ​យុទ្ធសាស្ត្រ​យុវជន​អាស៊ាន​អូស្ត្រាលី បាន​សាកល្បង​វិភាគ...

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ស្រ្តី​មាន​សក្តានុពល​ក្លាយជា​អ្នកដឹកនាំ​ដូច​បុរស - មករា 04, 2021 04.01.2021

អ្នកស្រី សូ ភីណា អ្នកនិពន្ធ អ្នកបោះពុម្ព អ្នកគ្រប់គ្រង​កម្មវិធី​ចំណេះដឹង បណ្តាញ និង​គោលនយោបាយ​នៃ​អង្គការ​សិល្បៈខ្មែរ​អមតៈ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ ដើម្បី​ឲ្យ​ស្រ្តី​មាន​វត្តមាន​ច្រើន​នៅក្នុង​វិស័យ​ជា​អ្នកដឹកនាំ​នេះ ទាំង​ក្រុមគ្រួសារផ្ទាល់​ ទាំង​ស្ថាប័ន​ អង្គការ​ ក្រុមហ៊ុន​ដែល​ជា​កន្លែង​ធ្វើការ ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សិទ្ធិ​ដូចគ្នា​រវាង​កូនប្រុស និង​កូនស្រី មាន​តុល្យភាព និង​ឱកាស ​ដូចគ្...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​​ ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បញ្ហា​សង្គម - ធ្នូ 21, 2020 21.12.2020

ការ​រើស​អើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​ជា​បញ្ហាចោទ​ជាពិសេស​នៅកន្លែង​ការងារ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​តែងអំពាវ​នាវឱ្យ​បញ្ឈប់​ការ​រើស​អើង​ប្រឆំាង​នឹង​អ្នក​ស្រឡាញ់ភេទដូច​គ្នា​ពី​សំណាក់​មាតា​បិតា​ ​អាណាព្យាបាល​ និង​សង្គម​ក្តី។​ លោក គុយ ធីតា សហ​ស្ថាបនិក​នៃ​ក្រុម​ Love Is Diversity ដែល​ជា​ក្រុម​យុវជនប្រើ​ប្រាស់​អនឡាញ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​អ្នកស្រលាញ់​ភេទដូចគ្...

Hello VOA សុខភាព៖  វិធីព្យាបាល​ជំងឺកូវីដ១៩​ដោយ​ថ្នាំ​អង្គបដិបក្ខ​ម៉ូណូក្លូណុល (Monoclonal) - ធ្នូ 17, 2020 17.12.2020

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រៅតែ​ពី​ក្តីសង្ឃឹម​ថា ពលរដ្ឋ​ទូទៅ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ហើយ​នោះ ការព្យាបាល​ជំងឺកូវីដ​១៩ ក៏​មាន​ការវិវត្តន៍​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដោយ​ក្នុង​នោះ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ម្ហូបអាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក(FDA) ទើប​ចេញ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​គ្រាអាស...

Hello VOA៖ អ្នករិះគន់ថា ការចេញ​សាលក្រម​ផ្ទាល់មាត់ អាច​មកពី​ចៅក្រម​នៅ​មាន​កម្រិត​ក្នុង​ការវិនិច្ឆ័យ - ធ្នូ 14, 2020 14.12.2020

អ្នក​ទិតៀន​ឯករាជ្យភាព​តុលាការ​កម្ពុជា លើកឡើង​ថា​កង្វះ​ការ​ចេញ​សាលក្រម​ជា​លាយលក្ខណ៍ អក្សរ​ឱ្យ​បាន​ពេញ​លេញ​និង​ចេញ​ផ្សាយ​សាលក្រម​ជា​សាធារណៈ​ពី​សំណាក់​ចៅក្រម​កម្ពុជា អាច​បណ្តាល​មក​ពី​អំពើ​ពុករលួយ​ផង​និង​សមត្ថភាព​ចៅក្រម​ផង។ កញ្ញា សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បីពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​កំពុង​តតាំង​ក្តី​របស់​ខ្លួន​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ក្នុង​កម...

Hello VOA៖ អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ធានា​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌ - ធ្នូ 10, 2020 10.12.2020

អ្នក​តស៊ូមតិប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​អំពើ​ពុករលួយ​ក្នុង​វិស័យ​តុលាការ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការ​ជា​ប្រព័ន្ធ​ជាមួយ​អ្នក​អនុវត្ត​ច្បាប់​ដូច​ជា​មន្ត្រី​ប៉ូលិស​ជាដើម។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២០​ថា​ កង្វះ​ឯករាជ្យ​ភាព​ក្នុង​ស្ថាប័ន​តុលាការកម្ពុជា​ ធ...

Hello VOA  ស្រ្តី និង​ភាពជា​អ្នកដឹកនាំ៖ ស្រ្តី មាន​សិទ្ធិ​និង​តួនាទី​ដូច​បុរស​ក្នុង​ភាពជា​អ្នកដឹកនាំ - ធ្នូ 07, 2020 07.12.2020

អ្នកស្រី គ្រី ស៊ុយហៀង នាយិកា​ប្រតិបត្តិ​អង្គការ​នារី​ដើម្បី​សន្តិភាព​បាន​ថ្លែង​ថា សិទ្ធិ​មិនមែន​ជា​របស់​ដែល​គេ​អាច​ដក​ហូត​ពី​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មនុស្ស​ម្នាក់​ទៀត​នោះ​ទេ។ វា​មិនមែន​ជា​ការ​ផ្តល់​សិទ្ធិ​ដល់​ស្រ្តី ឬ​បុរស ប៉ុន្តែ​ជា​សិទ្ធិ​ដែល​មនុស្ស​គ្រប់​រូប​មាន​ក្នុង​នាម​ជា​មនុស្សជាតិ។ ដូច្នេះ ស្រ្តី​ត្រូវ​ហ៊ាន​ដេញ​តាម​ចាប់ក្តី​ស្រម៉ៃ​របស់​ខ្លួន និង​ត្រូវ​ចងចាំ​ថា ផ្នត់គំនិត និង​គំនាប​ដែល​ស្ត្រី​...

Hello VOA៖ អាស៊ីអាគ្នេយ៍ អាច​រំពឹង​អ្វីខ្លះ​ពី​អាណត្តិ​លោក​ប្រធានាធិបតី Biden? - ធ្នូ 03, 2020 03.12.2020

លោក Joe Biden ត្រូវបាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ហើយ​គ្រោង​ស្បថ​ចូល​កាន់​ដំណែងជា​ប្រធានាធិបតី​ទី៤៦​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២០ ខែមករា ខាងមុខ​នេះ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ​អំពី​អាស៊ាន ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នក​សម្រប​សម្រួល បណ្ឌិត ឡេង ធារិទ្ធ នាយក​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ផ្ដល់​ការវិភាគ​ទ...

Hello VOA៖ អ្នកវិភាគ​បារម្ភ​ពី​ភាពរអាក់រអួល​នៃ​ដំណើរការ​ផ្ទេរ​អំណាច​ពី​លោក Donald Trump ដល់​លោក Joe Biden - វិច្ឆិកា 30, 2020 30.11.2020

អ្នក​សង្កេតការណ៍​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថ្លែងថា លោក​មាន​ក្តី​បារម្ភ​ពី​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរការផ្ទេរ​តំណែង​ពី​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង គឺ​លោក Donald Trump ទៅ​លោក Joe Biden ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវគេ​គ្រោង​ទុកថា នឹង​ប្រព្រឹត្ត​ទៅ​នៅខែ​មករា ឆ្នាំ​២០២១។ ការណ៍​នេះ កើតឡើង​នៅពេល​ដែល​លោក Trump ដែល​ចោទ​ប្រកាន់​ថា ការ​បោះឆ...

Hello VOA សុខភាព៖ ប្រសិទ្ធភាព​វ៉ាក់សាំង​គ្រុនផ្តាសាយ​ធំ - វិច្ឆិកា 19, 2020 19.11.2020

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា នៅ​ស្រប​ពេល​ដែល​មនុស្ស​នៅ​ទូទាំង​ពិភពលោក​កំពុង​ភ័យខ្លាច​ជំងឺ​កូវីដ១៩​នោះ ជំងឺ​គ្រុន​ផ្តាសាយ​ធំ ក៏​ជា​ជំងឺ​សាហាវ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ជា​រៀងរាល់​ឆ្នាំ​ផងដែរ។ វ៉ាក់សាំង​គ្រុន​ផ្តាសាយ​ធំ មាន​ប្រសិទ្ធភាព អាច​ជួយ​បង្ការ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន និង​តម្រូវ​ឲ្យ​ចាក់​ជា​រៀងរាល់​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការចងក្រង​យុវជន​ចម្រុះ​ជាតិ​សាសន៍ នឹង​អាច​កសាង​សន្តិភាព​បាន​ពេញលេញ - វិច្ឆិកា 16, 2020 16.11.2020

យុវជនគ្រប់​ជាតិ​សាសន៍ គឺជា​ធនធាន​មនុស្ស​យ៉ាងសំខាន់​មិន​អាច​ខ្វះ​បានសម្រាប់​ការអភិវឌ្ឍ​ប្រទេស។ ប៉ុន្តែ យុវជនជន​ជាតិ​ផ្សេងៗ​មួយ​ចំនួន​នៅកម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​នានាដែល​កំពុង​រារាំង​ការចូលរួម​សកម្មភាព​របស់​ពួកគេក្នុងសង្គម។ កញ្ញា អ៊ុយ សុខលីន មន្ត្រី​សម្រប​សម្រួល​គម្រោង​សន្តិភាព​នៃ​អង្គការ​នារី​ដើម្បី​សន្តិភាព និង​ជា​សហ​ស្ថាបនិក​បណ្តាញ​យុវទូត​សន្តិភាព​ចម្រុះ​ជាតិ​សាសន៍ ថ្លែង​ក្នុង​កម្មវិធី Hello...

Hello VOA៖ សង្គមស៊ីវិល មន្ទិល​លើ​ឯករាជ្យភាព​សភា​ក្នុង​ការសួរ​ដេញដោល​បញ្ហា​ថវិកា​ជាតិ​ឆ្នាំ២០២១ - វិច្ឆិកា 12, 2020 12.11.2020

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ផ្នែក​លើក​កម្ពស់​តម្លាភាព​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជាកំពុង​មាន​ចំណោទ​ទៅ​លើ​សមត្ថភាព​និង​ឯករាជ្យភាព​នៃ​ស្ថាប័ន​សភា​ជាតិ​ក្នុង​ការ​ត្រួតពិនិត្យ​និង​សួរ​ដេញ​ដោល​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២១។ ​លោក ប៉ិច ពិសី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធីHello VOA​កាល​ពី​ថ្ងៃ​ព...

Hello VOA៖ CEOរបស់ MRCsថា ការធ្វើ​អន្តរជាតូបនីយកម្ម​តំបន់​មេគង្គ​ជា​រឿង​ល្អ តែ​ចិន​គួរ​ចែក​រំលែក​ទិន្នន័យ​ថែម​ទៀត - វិច្ឆិកា 09, 2020 09.11.2020

អ្នកដឹកនាំ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission Secretariat) ដែល​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​ ធ្វើការងារ​សម្របសម្រួល​បញ្ហា​ទឹក​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​លើក​ឡើង​ថា ការធ្វើ​ឲ្យ​តំបន់​មេគង្គ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​នឹង​ជួយ​ដល់​បណ្តា​ប្រទេស​មេគង្គ ជាពិសេស​ប្រទេស​នៅ​តាម​ខ្សែ​ទឹក​ខាង​ក្រោម​រួមមាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម។ លោក​បណ្ឌិត អាន ពេជ្រ...

Hello VOA៖ បញ្ហា​ចម្រូង​ចម្រាស​ក្រោយការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក - វិច្ឆិកា 06, 2020 06.11.2020

ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​បាន​បញ្ចប់​ទៅមែន​កាលពី​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តែ​គេ​សង្កេត​ឃើញ​មាន​បញ្ហា​ចម្រូងចម្រាស​ខ្លះ​នៅក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត ក្រោយពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប្តឹង​តវ៉ា​ពី​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹក​ឆ្នោត។ ដំណើរការ​នីតិ​វិធី​នេះ កើតឡើង​នៅពេល​ដែល...

Слухайте подкаст Hello VOA - វីអូអេ у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали