SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Autor

SBS

Categorie

News

Site-ul podcastului

www.sbs.com.au

Cel mai nou episod

29 iun. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

ជម្លោះព្រំដែន​កម្ពុជា ថៃ ចូល​ដល់​ថ្ងៃ​ទី​៥ ដោយ​បន្ត​បាញ់ប្រហារ​កាន់តែខ្លាំង 11.12.2025

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១១ ខែធ្នូយ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរ ១១នាក់ស្លាប់ និងរបួសកើនដល់ ៧៤នាក់ ដោយសារតែកងទ័ពថៃ បាញ់ចូលទីតាំងរស់នៅរបស់ជនស៊ីវិលកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ 11.12.2025

** លោក ដូណាល់ ត្រាំ សន្យាថានឹងបិទបញ្ចប់ការប៉ះទង្គិចគ្នាឡើងវិញរវាងប្រទេសកម្ពុជានិងថៃ។ ** គណបក្សសម្ព័ន្ធមិនទាន់ប្រកាសជាផ្លូវការនូវសំណើដើម្បីត្រួតពិនិត្យជនអន្តោប្រវេសន៍នៅឡើយទេ។ ** ការហាមឃាត់អាយុលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសអូស្ត្រាលីទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។

កម្ពុជាបិទសាលារៀនជាង ៥០០កន្លែង នៅខេត្តជាប់ព្រំដែនថៃ 10.12.2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃប្រទេសកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀន ចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤៦៥០នាក់។ អ្នកស្រី ប៊ុន ឡឺវីសេដា និយាយថា សាលារៀនដែលមានដោតទង់ជាតិខ្មែរ-អូស...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ 10.12.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកដូណាល់ ត្រាំ ថាលោកនឹងអាចធ្វើបានម្តងទៀត ក្នុងការបញ្ជប់សង្រ្គាមកម្ពុជា-ថៃ ។ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីទទួលស្គាល់ថា ជីវិតដែលគ្មានបណ្តាញសង្គមនឹងត្រូវការសម្របខ្លួនច្រើនសម្រាប់ក្មេងជំទង់។ ** កុមារជនជាតិដើមភាគតិចនៅតែត្រូវបានគេដកចេញពីក្រុមគ្រួសារក្នុងអត្រាដ៏គួរឱ្យភ្ញាក់ផ្អើល។

កម្ពុជាថាយោធាថៃបន្តបើកការបាញ់ប្រហារមិនរើសគោលដៅ បណ្តាលឱ្យស្លាប់បប្រជាជនស៊ីវិលយ៉ាងហោចណាស់ ៧នាក់ 10.12.2025

រហូតដល់ល្ងាចថ្ងៃទី៩ ខែធ្នូម្សិលមិញ កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា យោធាថៃ បានបន្តប្រើប្រាស់អាវុធគ្រប់ធុន មានកាំភ្លើងធំ រហូតដល់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែក និងបាញ់ចូលជ្រៅ ក្នុងទឹកដីកម្ពុជា ព្រមទាំងភូមិស្រុករបស់ប្រជាពលរដ្ឋខ្មែរ រហូតដល់ ២៨គ.ម ពីព្រំដែន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ។ សរុប ៣ថ្ងៃ គិតចាប់ពីរសៀលថ្ងៃអាទិត្យ ទី៧ ខែធ្នូ មកដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ការវាយប្រហាររបស់ថ...

#100 More or less? Talking about quantities - សិក្សាភាសាអង់គ្លេសភាគទី100៖ ច្រើនឬតិច? រៀននិយាយអំពីបរិមាណ 09.12.2025

Learn how to talk about amounts and quantities in everyday English. - រៀនពីរបៀបនិយាយអំពីចំនួន និងបរិមាណជាភាសាអង់គ្លេសប្រចាំថ្ងៃ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ 09.12.2025

** ថៃបើកការវាយប្រហារតាមអាកាស នៅតាមព្រំដែនជម្លោះជាមួយកម្ពុជា។ ** វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួនដប់ ប្រឈមមុខនឹងការពិន័យរហូតដល់ 50 លានដុល្លារអូស្ត្រាលី។ ** ក្មេងជំទង់អាយុ ១៤ ឆ្នាំម្នាក់នៅទីក្រុងមែលប៊នបានស្លាប់ក្នុងគ្រោះថ្នាក់បុកកង់អគ្គិសនី។

A parent’s guide to help teens adjust to social media age restrictions - ការណែនាំសម្រាប់ឪពុកម្តាយដើម្បីជួយដល់កូនៗវ័យជំទង់សម្របខ្លួនទៅនឹងការរឹតបន្តឹងអាយុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម 06.12.2025

Australia is restricting access to social media accounts for under-16s, and many families are wondering what it means in practice. While the rules place responsibility on tech platforms rather than young people or their parents, the changes may still create stress for teens who rely on social media to stay connected. Find out how the ban will work, why connection still matters, and how experts sug...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ 05.12.2025

** រដ្ឋាភិបាលរដ្ឋវិចថូរៀគ្រោងកាត់បន្ថយការងារក្នុងវិស័យសាធារណៈជាងមួយពាន់កន្លែង។ ** ម៉ាស៊ីនស្វែងរក “Search engines” នឹងតម្រូវឱ្យធ្វើរូបភាពអាសអាភាស និងអំពើហិង្សា ឱ្យទៅជាព្រិលៗ ជាផ្នែកមួយនៃការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** គេហទំព័រ Smartraveller ចេញសេចក្តីព្រមានការធ្វើដំណើរទាក់ទងនឹងអាកាសធាតុសម្រាប់ ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងស្រីលង្កា។

កម្ពុជា សម្រេចសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន 05.12.2025

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅប្រទេសកម្ពុជា ចំនួន ១៤ថ្ងៃ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិននេះ នឹងអនុវត្តន៍ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ 05.12.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីកំពុងធ្វើការងារលើព័ត៌មានលម្អិតនៃការពិនិត្យឡើងវិញរបស់មន្ទីរបញ្ចកោណលើកិច្ចព្រមព្រៀង AUKUS។ ** ការសិក្សាអំពីការធានារ៉ាប់រងសុខភាពឯកជនរបស់សមាគមវេជ្ជសាស្ត្រអូស្ត្រាលី បង្ហាញពីប្រព័ន្ធមួយដែលកាន់តែបរាជ័យ។ ** ការព្រមានអំពីរលកកម្ដៅធ្ងន់ធ្ងរ បានចេញសម្រាប់តំបន់ភាគច្រើននៃរដ្ឋញូសៅវែល។

លោក ហ៊ុន សែន វាយបកលើការចុះផ្សាយរបស់កាសែតថៃ រឿងចោទទាហានកម្ពុជាដាក់មីន 04.12.2025

នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ប្រមុខដឹកនាំកម្ពុជា លោក ហ៊ុន សែន បានវាយបកតាមបណ្តាញសង្គម ទៅលើការចុះផ្សាយរបស់កាសែតថៃ The Nation រឿងចោទទាហានកម្ពុជា ដាក់មីន ដោយលោកចាត់ទុកថា ជាការសម្តែង តែខ្វះបច្ចេកទេស។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ 04.12.2025

** គណបក្សប្រឆាំងបង្កើនការវាយប្រហារលើរដ្ឋាភិបាលជុំវិញថ្លៃចំណាយលើការរស់នៅ. ** អ្នកសេដ្ឋកិច្ចភាគច្រើនរំពឹងថានឹងមិនមានការផ្លាស់ប្តូរអត្រាសាច់ប្រាក់នៅសប្តាហ៍ក្រោយទេ។ ** វេទិកាសំខាន់ៗប្រឈមមុខនឹងការពិន័យរាប់លានដុល្លា ខណៈដែលប្រទេសអូស្ត្រាលីអនុវត្តច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

អូស្រ្តាលីចេញសេចក្តីព្រមានចំពោះការឆបោក ដែលផ្តោតលើនិស្សិតអន្តរជាតិ 03.12.2025

សេចក្តីព្រមានជាបន្ទាន់មួយត្រូវបានធ្វើឡើងដល់និស្សិតអន្តរជាតិដែលចាកចេញពីប្រទេសអូស្ត្រាលី កុំឱ្យលក់គណនីធនាគារ និងឯកសារសម្គាល់អត្តសញ្ញាណរបស់ពួកគេទៅឱ្យឧក្រិដ្ឋជន។ ប៉ូលីសសហព័ន្ធអូស្ត្រាលីនិយាយថា និស្សិតត្រូវបានផ្តល់ជូន "ប្រាក់ភ្លាមៗ" ប៉ុន្តែការទទួលយកប្រាក់នេះ អាចធ្វើឱ្យពួកគេជាប់ទាក់ទងជាមួយបណ្តាញឧក្រិដ្ឋកម្មដែលមិនអាចលុបលាងបាន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ 03.12.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **លោក Bruce Lehrmann ចាញ់បណ្តឹងឧទ្ធរណ៍របស់លោកលើបទបរិហារកេរ្តិ៍។ **ស្រីលង្ការកំពុងស្នើសុំជំនួយសង្រ្គោះបន្ទាន់ពីបរទេស រួមទាំងអូស្រ្តាលីផងដែរ។ ** វិមានក្រឹមឡាំងនិយាយថា គ្មានការសម្របសម្រួលណាមួយសម្រេចបានលើកិច្ចចរចាសន្តិភាពដែនដីនៅអ៊ុយក្រែនទេ។

ប៉ូលិសចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ជាការរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា 03.12.2025

ប៉ូលិសចរាចរណ៍ បានអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការណែនាំអប់រំដល់អ្នកបើកបរយានយន្ត ដែលធ្វើដំណើរ និងល្មើសច្បាប់ នៅទូទាំងប្រទេស។ ក្នុងនោះ នៅក្នុងរាជធានីភ្នំពេញ បានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែប៉ូលិសចរាចរណ៍ មិនបានចាប់ផាកពិន័យ ជាប្រាក់លើប្រជាពលរដ្ឋអ្នកបើកបរយានយន្តនោះទេ គឺត្រឹមតែអប់រំ និងណែនាំប៉ុណ្ណោះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ 02.12.2025

** ក្រុមការងារអង្គការសហប្រជាជាតិមួយ ទៅទស្សនាមជ្ឈមណ្ឌលឃុំឃាំង និងពន្ធនាគារអូស្ត្រាលី ដើម្បីពិនិត្យមើលស្ថានភាព។ ** និយតករវេជ្ជសាស្ត្រជាតិចេញសេចក្តីព្រមានសុវត្ថិភាពលើថ្នាំ Ozempic ដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺធាត់ជ្រុល។ ** ព័ត៌មានបន្ថែមកំពុងបង្ហាញចេញអំពីអ្វីដែលនៅពីក្រោយការបញ្ឈរជើងយន្តហោះ Airbus A320 រាប់ពាន់គ្រឿងនៅជុំវិញពិភពលោក ដែលបង្កភាពវឹកវរដល់អ្នកធ្វើដំណើរ។

From black tie to casual: How to decode dress codes - ក្បួនច្បាប់​នៃ​ការ​ស្លៀក​ពាក់៖ រាប់​ចាប់​តាំង​ពី​កម្មវិធី​ផ្លូវការធំៗ​ រហូត​ដល់​កម្មវិធីសាមញ្ញបំផុត 01.12.2025

You’ve received an invitation that reads “Dress code: Cocktail attire”. What is this ‘code’? And more importantly, what will you wear? In this episode, we demystify the most common dress codes so that you can feel comfortable at any event. - អ្នកបានទទួលលិខិតអញ្ជើញមួយដែលមានសរសេរថា "កូដសម្លៀកបំពាក់៖ សម្លៀកបំពាក់សម្រាប់ពិធីជប់លៀង" ឬ“Dress code: Cocktail attire” ។ តើ 'កូដសម្លៀកបំពាក់' នេះគឺជាអ្វី? ហើយ...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ 28.11.2025

** គណបក្សហ្រ្គីន និងគណបក្សលេប័រឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុម័តច្បាប់បរិស្ថានដែលរង់ចាំជាយូរមកហើយ។ ** បុរសពីរនាក់ត្រូវបានចោទប្រកាន់ពីបទវាយប្រហារប៉ូលីសក្នុងបាតុកម្មតវ៉ានៅទីក្រុងមែលប៊នកាលពីខែមុន។ ** ទាហានពីរនាក់មកពីកងការពារជាតិត្រូវបានបាញ់សម្លាប់នៅជិតសេតវិមាន។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ 28.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានចាប់ផ្តើមទៅលើអគ្គីភ័យដ៏សាហាវដែលឆាបឆេះអគារអាផាតមិនខ្ពស់ៗ នៅហុងកុង។ ** មន្ត្រីប៉ូលីសម្នាក់ត្រូវបានរកឃើញថាមានទោសបន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ជនជាតិដើម។ ** អ្នកដំណើរឆ្លងកាត់បានព្យាយាមជួយសង្គ្រោះជនរងគ្រោះដោយសារត្រីឆ្លាមដ៏សាហាវ។

ក្រុមប្រឆាំងនៅក្រៅប្រទេសថា ការបោះបង្គោលថ្មីនៅព្រំដែនកម្ពុជា-ថៃ នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី 27.11.2025

លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាអ្នកនយោបាយនៅក្រៅប្រទេស នាពេលនេះ បានលើកឡើងថា ការបោះបង្គោលថ្មី នៅព្រំដែនកម្ពុជា-ថៃ ពេលនេះ ខុសពីទីតាំងបង្គោលចាស់ ដែលសល់ពីបារាំង នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ 27.11.2025

**មនុស្សបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអគ្គីភ័យដ៏ធំមួយនៅអគារផ្ទះល្វែងខ្ពស់ៗក្នុងទីក្រុងហុងកុង ដែលបណ្តាលឱ្យមនុស្សស្លាប់រាប់សិបនាក់ និងបាត់ខ្លួនរាប់រយនាក់។ ** ក្រុមអ្នកវិភាគនិយាយថា ធនាគារកណ្តាលទំនងជានឹងដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំលើកក្រោយ ជាជាងកាត់បន្ថយ។ ** សំបុត្រកំណើតឌីជីថលនឹងមានសម្រាប់យុវជនវ័យក្មេងនៅរដ្ឋញូសៅវែល ចាប់ពីឆ្នាំក្រោយទៅ។

យុទ្ធនាការផ្តោតលើពិធីជប់លៀងបញ្ចប់ថ្នាក់ទី១២ ជុំវិញគ្រោះថ្នាក់នៃគ្រឿងស្រវឹងនៅពេលទៅបរទេស 26.11.2025

ខណៈពេលដែលក្មេងជំទង់រាប់ពាន់នាក់កំពុងប្រារព្ធពិធីបញ្ចប់ការសិក្សាថ្នាក់ទី១២ ពួកគេកំពុងត្រូវបានរំលឹកអំពីហានិភ័យដែលកើតឡើងជាមួយនឹងការផឹកគ្រឿងស្រវឹង ជាពិសេសនៅក្រៅប្រទេស។ ឪពុកម្តាយ និងមិត្តភក្តិរបស់ជនរងគ្រោះដោយសារការពុលមេតាណុល នាង Bianca Jones និង Holly Bowles បានចូលរួមក្នុងការជំរុញសុវត្ថិភាពថ្មីមួយ ដោយលើកទឹកចិត្តអ្នកធ្វើដំណើរវ័យក្មេងឱ្យធ្វើការជ្រើសរើសដែលមានសុវត្ថិភាពជាង។

បទពិសោធន៍ជីវិតរបស់កញ្ញា តាន់ សុផាណែត ស្រ្តីខ្មែរដំបូងគេ ដែលទទួលងារជាចៅហ្វាយក្រុង នៅ​ប្រទេស​អូស្រ្តាលី 26.11.2025

កញ្ញា តាន់ សុផាណែត ឬឈ្មោះជាភាសាអង់គ្លេសហៅថា Sophie Tan បានជាប់ឆ្នោតជាចៅហ្វាយក្រុងក្រេតធឺដាឌីណង់( City of Greater Dangdenong) ជាទីក្រុងពហុវប្បធម៌មួយ ក្នុងរដ្ឋវិចថូរៀ ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ មុននឹងមកដល់ថ្ងៃនេះ តើស្រ្តីខ្មែរមួយរូបនេះ ឆ្លងកាត់នូវបទពិសោធន៍ជីវិតបែបណាខ្លះ? តើកញ្ញាចូលប្រឡូកក្នុងឆាកនយោបាយតាំងពីអាយុប៉ុន្មាន? និងមានអនុសាសន៍អ្វីខ្លះសម្រាប់យុវជនខ្មែរជំនាន់ក្រោយ?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ 26.11.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **មនុស្សមួយម៉ឺនបួនពាន់នាក់រងផលប៉ះពាល់ដោយការដាច់សេវារបស់ Optus។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្រ្តាលីឡើងដល់ 3.8%។ ** គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋញូសៅវែលបណ្តាលឱ្យបិទសាលារៀនជាង២០កន្លែង។

Ascultă podcastul SBS Khmer - SBS ខ្មែរ în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice