SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Vizitează neapărat site-ul podcastului și susține-i creatorul: www.sbs.com.au

Autor

SBS

Categorie

News

Site-ul podcastului

www.sbs.com.au

Cel mai nou episod

20 nov. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android 10 mil.+ descărcări · nota 4,7+ iOS în curând

Episoade

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ 20.11.2026

** តុលាការយុត្តិធម៌អន្តរជាតិរកឃើញថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងហ្សា។ ** អ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលីកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំង។ ** ថ្នាំសម្រកទម្ងន់ក្នុងទម្រង់ជាថ្នាំគ្រាប់ដំបូងគេបង្អស់របស់អូស្ត្រាលី ចាប់ផ្តើមដាក់លក់ ហើយ។ #sbsaudiopodcast

តើលោក តាក ម៉េងហ៊ាង នឹងជាប់ជាសមាជិកសភារដ្ឋវិចថូរៀសម្រាប់អាណត្តិទីបីដែរទេ? 20.11.2026

ការបោះឆ្នោតមុនពេលកំណត់សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋវិចថូរៀបានចាប់ផ្តើមហើយ ខណៈដែលថ្ងៃបោះឆ្នោតចំ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកានេះ។ គណបក្សលេប័រកំពុងស្វែងរកឱកាសក្នុងការបន្តកាន់អំណាចក្នុងអាណត្តិទី៤ ជាប្រវត្តិសាស្រ្ត ខណៈដែលគណបក្សសម្ព័ន្ធកំពុងតែរំពឹងថានឹងវិលមកដឹកនាំរដ្ឋាភិបាលវិញជាមួយនឹងមេដឹកនាំ លោកស្រី Jess Wilson ដែលប្រសិនបើជាប់ឆ្នោត ក្នុងវ័យ៣៦ឆ្នាំ លោកស្រីនឹងក្លាយជាអភិបាលរដ្ឋវិចថូរ...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ 20.11.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ី យល់ស្របថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវឱ្យកើតឡើងជាដាច់ខាត *** ប៉ូលិសប្រឆាំងភេរវកម្មបើកប្រតិបត្តិការនៅតំបន់ភាគខាងលិចនៃទីក្រុងស៊ីដនី។ *** ប្រតិបត្តិការទ្រង់ទ្រាយធំមួយកំពុងដំណើរការដើម្បីតភ្ជាប់បណ្តាញអគ្គិសនីឡើងវិញ នៅតំបន់ឧបទ្វីប Eyre ក្នុងរដ្ឋអូស្រ្តាលីខាងត្បូង។ #sbsaudiopodcast

កម្ពុជាចំណាយ ១៥លានដុល្លារអាមេរិក លើការរៀបចំកិច្ចប្រជុំក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី 20.11.2026

រាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ការរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលជាកិច្ចប្រជុំរវាងប្រទេសនិយាយភាសាបារាំង ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់កាលពីដើមសប្តាហ៍នេះ បានចំណាយថវិកាអស់ប្រមាណ ១៥លានដុល្លារអាមេរិក តែទទួលបានអត្ថប្រយោជន៍ជាច្រើន។

កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ UNCLOS លើកទី៣នៅទីក្រុងគូឡាឡាំពួ 20.11.2026

កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ លើកទី៣ តាមយន្តការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

#122 Asking someone to take your photo (Med) - សិក្សាភាសាអង់គ្លេសភាគទី122៖ ការសុំឱ្យនរណាម្នាក់ជួយថតរូបឱ្យអ្នក 19.11.2026

Learn English useful for asking stranger for a little help, including asking someone to take a photo, give directions or help with a bag. - រៀនប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ស្នើសុំជំនួយបន្តិចបន្តួចពីមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ដូចជាការសុំឱ្យគេជួយថតរូប ប្រាប់ផ្លូវ ឬជួយលើកកាបូបជាដើម។ Keep practising the phrases from this episode and test what you’ve learned with our quiz here. #sbsaudiopodcast - Kee...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ 19.11.2026

*** ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា ការធ្លាក់ចុះនៃទីផ្សារលំនៅឋានអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ *** អត្រាអ្នកអត់ការងារធ្វើនៅប្រទេសអូស្ត្រាលី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ *** គេព្យាករណ៍ថា សាសនាឥស្លាមនឹងក្លាយជាសាសនាធំជាងគេបំផុតនៅលើពិភពលោក នៅត្រឹមឆ្នាំ ២០៣៥។ #sbsaudiopodcast

តើរដ្ឋវិចថូរៀអាចនឹងងាកទៅរកនិន្នាការស្តាំនិយម បន្ទាប់ពីគណបក្សលេប័រកាន់អំណាចអស់រយៈពេល១២ឆ្នាំដែរឬទេ? 18.11.2026

ជាទូទៅ រដ្ឋវិចថូរៀ ត្រូវបានគេមើលឃើញថាជារដ្ឋមួយដែលមានគំនិតជឿនលឿន គាំទ្រនយោបាយកែទម្រង់។ ប៉ុន្តែ ការបោះឆ្នោតថ្នាក់រដ្ឋនៅខែវិច្ឆិកានេះ អាចនឹងនាំឱ្យមានការផ្លាស់ប្តូរទៅរកនិន្នាការស្តាំនិយមបែបភិថុត ខណៈដែលលទ្ធផលស្ទង់មតិបង្ហាញថា គណបក្ស One Nation កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ តើគណបក្ស One Nation និងគណបក្សធំៗផ្សេងទៀត កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យគាំទ្រពួកគេដោយរបៀបណា ហើយតើពួកគេកំពុងផ្តោតលើប...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ 18.11.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតមុនថ្ងៃកំណត់ សម្រាប់ការបោះឆ្នោតរដ្ឋវិចថូរៀ ចាប់ផ្តើមនៅថ្ងៃនេះ។ ** គណបក្ស One Nation ស្នើឱ្យមានការកាត់បន្ថយយ៉ាងសម្បើមនូវការទទួលយកចំនួនជនភៀសខ្លួនរបស់អូស្រ្តាលី។ ** បញ្ញាសិប្បនិម្មិត ក្លាយជាប្រធានបទដ៏សំខាន់បំផុត មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំអេពិក នៅទីក្រុងសិនចិន។ #sbsaudiopodcast

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាថា រកឃើញមានឈ្មោះខ្មោចក្នុងជួរប៉ូលិសជាងពីរពាន់នាក់ 18.11.2026

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើជំរឿនកន្លងមក បានរកឃើញថា មានមន្ត្រីខ្មោច ឬឈ្មោះស្ទួន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប្រមាណជាង ២២០០នាក់។ #sbsaudiopodcast

លោក ហ៊ុន សែន ឆ្លើយតបទៅថៃ ដែលឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ 18.11.2026

នៅព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារឆ្លើយតបនឹងថៃ តាមរយៈអ្នកនាំពាក្យ ដោយបានលើកឡើងថា បើថៃ មិនចង់ឱ្យកម្ពុជា លើកឡើងនូវបញ្ហាជម្លោះព្រំដែន ក្នុងវេទិកាអន្តរជាតិទេ ភាគីថៃ ត្រូវវិលត្រឡប់ចូលតុចរចា និងបន្តដំណើរការវាស់វែងព្រំដែនជាមួយកម្ពុជាឡើងវិញ តាមកិច្ចព្រមព្រៀង ដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញាបារាំង និងសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។

What does Kumanjayi mean? Understanding Sorry Business - ពិធីកម្មទាក់ទងនឹងការកាន់ទុក្ខរបស់ជនជាតិដើមអូស្រ្តាលី «Sorry Business» 17.11.2026

When someone dies, families and communities may have cultural practices and responsibilities around mourning. For many Aboriginal and Torres Strait Islander people, this is known as Sorry Business. There is no single way to observe Sorry Business. Practices differ between communities, families and language groups. Learn about what Sorry Business can involve, what the term “Kumanjayi” means in some...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 17.11.2026

*** មេដឹកនាំអូស្ត្រាលី ជប៉ុន អាមេរិក និងឥណ្ឌា នឹងជួបប្រជុំគ្នាជាលើកទីមួយគិតចាប់តាំងពីឆ្នាំ ២០២៤ មក នៅកិច្ចប្រជុំកំពូលអាស៊ាន។ *** ក្រោមច្បាប់ទិដ្ឋាការថ្មី ទេសចរស្ពាយកាបូប (backpackers) តម្រូវឱ្យចំណាយពេលកាន់តែច្រើននៅក្នុងតំបន់ជនបទ។ *** ហិរញ្ញិកសហព័ន្ធថា លោកនឹងមិនទទួលយកជម្រើសផ្សេងក្រៅពីសេចក្តីព្រាងច្បាប់កំណែទម្រង់ពន្ធដាររបស់គណបក្សលេប័រឡើយ។ #sbsaudiopodcast

#121 Picking up a prescription (Med) - សិក្សាភាសាអង់គ្លេសភាគទី121៖ការទៅយកថ្នាំតាមវេជ្ជបញ្ជា 31.10.2026

Learn English useful for picking up prescription medicine. Practise phrases for filling a prescription, asking how to take medicine, understanding the instructions on a medicine label, and checking possible side effects and interactions with other medicines. - សិក្សាភាសាអង់គ្លេសដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ស្តីពីការទទួលថ្នាំតាមវេជ្ជបញ្ជា ការយល់ដឹងអំពីសេចក្តីណែនាំនៅលើស្លាកថ្នាំ ន...

ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ 28.10.2026

ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមេដឹកនាំអង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំជាង ១០០នាក់ នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជា នាឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៨។ អ្នកជាប់ឃុំជាង ១០០នាក់នោះ ជាសកម្មជននយោបាយ សកម្មជនសង្គមស៊ីវិល និងបរិស្ថាន ដោយត្រូវបានគេអះអាងថា ជាអ្នកទោសនយោបាយ និងជាអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំឃាំងនៅកម្ពុជា ដោយសារការប្រើសិទ្ធិបញ្ចេញមតិ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ 28.10.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** វិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចនៃការយកចិត្តទុកដាក់ក្នុងវិស័យឌីជីថល» របស់រដ្ឋាភិបាលសហព័ន្ធ។ *** របាយការណ៍ថ្មីមួយអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីក្នុងការប្រមូលទិន្នន័យស្តីពីការរើសអើងពូជសាសន៍។ *** អាថ៌កំបាំងជុំវិញទីតាំងរបស់ លោក Flavio Bolsonaro បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជុំទីពីរនៅប្រទេសប្រេស៊ីល។

កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ និងដោយឯកតោភាគីនៅតាមព្រំដែន 28.10.2026

ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងសកម្មភាពឯកតោភាគី ហើយងាកមកដោះស្រាយបញ្ហាព្រំដែន តាមយន្តការ JBC កិច្ចព្រមព្រៀង ដែលមានស្រាប់ និងច្បាប់អន្តរជាតិ ដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែន មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។

អាកាសយានដ្ឋានថ្មីបំផុតរបស់ប្រទេសអូស្ត្រាលី នៅតំបន់ភាគខាងលិចក្រុងស៊ីដនីបើកដំណើរការហើយ 27.10.2026

អាកាសយានដ្ឋានថ្មីដ៏ធំដំបូងគេរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ បានបើកដំណើរការជាផ្លូវការហើយ។ ជើងហោះហើរដឹកអ្នកដំណើរដំបូងគេបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Western Sydney ឆ្ពោះទៅកាន់តំបន់ Gold Coast ដែលនេះជាការចាប់ផ្តើមនៃសម័យកាលថ្មីមួយ ដែលមន្ត្រីអាកាសយានដ្ឋានបានលើកឡើងថា នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច និងអ្នកធ្វើដំណើរ។ ហើយក្នុងនោះក៏រួមបញ្ចូលទាំងលទ្ធភាពនៃការទទួលបានតម្លៃសំបុត្រយន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ 27.10.2026

** ប៉ូលិសកំពុងស៊ើបអង្កេតលើករណីបុរសម្នាក់ដែលបានលង់ទឹកស្លាប់នៅក្នុងទឹកជំនន់នៅរដ្ឋគ្វីនស្លេន។ ** របាយការណ៍ស្តីពីការគំរាមកំហែង៖ មានអង្គភាពរដ្ឋាភិបាលកាន់តែច្រើនបានក្លាយជាគោលដៅនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ** កិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងព្យាយាមទប់ស្កាត់កុំឱ្យមានជម្លោះបន្ថែមទៀតនៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ #sbsaudiopodcast

How people shape change, and why your voice matters | How Australia Works - របៀបដែលមនុស្សចូលរួមផ្លាស់ប្តូរ និងមូលហេតុដែលសំឡេងរបស់អ្នកមានសារៈសំខាន់ | How Australia Works 26.10.2026

Can a small group change a local council decision? When Julie learns her community library may close, she joins other residents in a campaign to save it. Her story explores how you can take part in Australian democracy by signing petitions, attending community meetings, contacting councillors and voting. - តើក្រុមតូចមួយអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ក្រុមប្រឹក្សាមូលដ្ឋានបានដែរឬទេ? នៅពេលដែល Julie...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ 23.10.2026

** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

Breast screening: What to expect and why it matters - ការពិនិត្យសុខភាពសុដន់៖ អ្វីដែលត្រូវរំពឹងទុក និងហេតុអ្វីបានជាចាំបាច់ត្រូវធ្វើ 23.10.2026

Regular breast screening can help find breast cancer early, before you notice any signs or symptoms. Screening is free for eligible women or people at risk of breast cancer. It takes about 20 minutes, once every two years, and it’s an effective way to take charge of our health. Let’s take a closer look at why a breast screen is nothing to be anxious about. - ការពិនិត្យសុខភាពសុដន់ជាប្រចាំ អាចជួយរកឃ...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ 23.10.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសសង្ស័យថាជាអំពើអត្តឃាត បន្ទាប់ពីប្រទះឃើញសាកសពពីរ នៅលើផ្លូវថ្មើរជើងមួយកន្លែងក្នុងទីក្រុងមែលប៊ន។ ** លោកស្រី Amanda Camm រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មគ្រួសារនៃរដ្ឋគ្វីនស្លេន ប្រកាសលាលែងចេញពីតំណែង។ ** ម្ចាស់កម្មសិទ្ធិប្រពៃណីនៃជនជាតិដើមភាគតិច នៅក្នុងរដ្ឋគ្វីនស្លេន បង្កើតសម្ព័ន្ធផ្លូវការថ្មីមួយ ដើម្បីជួយការពារតំបន់ផ្កាថ្ម Great Barrier Reef។

ជនជាតិខ្មែរ២នាក់ ដែលសមត្ថកិច្ចអះអាងថាជាមេខ្លោងឆបោកអនឡាញ ត្រូវបានចាប់ខ្លួន 23.10.2026

ជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សុំពេលពីមហាជន ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយរឿងព្រំដែនជាមួយថៃ 23.10.2026

តបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។

Ascultă podcastul SBS Khmer - SBS ខ្មែរ în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice