SBS

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Autor

SBS

Categorie

News

Site-ul podcastului

www.sbs.com.au

Cel mai nou episod

29 iun. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

អូស្រ្តាលីអនុម័តការជួយមើលថែទាំកុមារបីថ្ងៃក្នុងមួយសប្តាហ៍ ដោយ​មិនចាំបាច់​តេស្តសុពលភាព 09.01.2026

ឪពុកម្តាយដែលបញ្ជូនកូនទៅមណ្ឌលថែទាំកុមារ- childcare ឥឡូវនេះត្រូវបានធានាថានឹងទទួលបានប្រាក់ឧបត្ថម្ភ ៩០ភាគរយសម្រាប់រយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់បំពេញការធ្វើតេស្តលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ។ ប្រាក់ឧបត្ថម្ភនេះនឹងចំណាយអស់ប្រហែល ៤៣០លានដុល្លារក្នុងរយៈពេលបួនឆ្នាំខាងមុខ ប៉ុន្តែតើវាពិតជាជួយសម្រួលបន្ទុកក្រុមគ្រួសារដែរឬទេ?

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ 09.01.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់បាត់ខ្លួននៅរដ្ឋវិចថូរៀ ខណៈភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន បំផ្លាញទ្រព្យសម្បត្តិក្នុងស្ថានភាពក្តៅ និងមានខ្យល់បក់ខ្លាំង។ **លោកAnthony Albanese ថា លោកមិនសោកស្តាយចំពោះការពន្យារពេលក្នុងការយល់ព្រមឱ្យមានរាជគណៈកម្មការលើការវាយប្រហារភេរវកម្ម Bondi នោះទេ។ ** អាជ្ញាធរនៅក្នុងប្រទេសអ៊ីរ៉ង់រឹតបន្តឹងការចូលប្រើអ៊ីនធឺណិត និងទូរស័ព្ទ ចំពេលមានការតវ៉ាកាន់តែខ្ល...

ពលរដ្ឋភៀសសឹកខ្មែរ​មួយចំនួននៅ​មិនអាច​វិល​ត្រឡប់​ទៅភូមិឋានវិញ 09.01.2026

ក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសថា គិតមកដល់ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តាជំរំភៀសសឹក តាមបណ្តាខេត្តនានា នៅជាប់ព្រំដែនថៃ នៅមានប្រជាពលរដ្ឋកម្ពុជា ភៀសសឹក ជាង ១៧ម៉ឺននាក់ បន្តស្នាក់នៅបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពនានា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់។

ធនាគារជាតិកម្ពុជាប្រកាសដាក់​ជម្រះបញ្ជីធនាគារព្រីនស៍របស់អ្នកជំនួញចិន ចេន ហ្ស៊ី 08.01.2026

កាលពីរសៀលថ្ងៃទី៨ ខែមករាម្សិលមិញ ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានផ្សព្វផ្សាយនូវខ្លីបវិដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់សមត្ថកិច្ចចិន នាំខ្លួនអ្នកជំនួញចិន វ័យក្មេង ឈ្មោះ ចេន ហ្ស៊ី ចេញពីយន្តហោះរបស់ចិន។ អ្នកជំនួញចិន ចេន ហ្ស៊ី ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថាត្រូវបានអាជ្ញាធរសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន ចាប់ខ្លួន នៅកម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ 08.01.2026

** លោក ចេន ហ្ស៊ី ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន។ ** ប៉ូលីសគ្វីនស្លេនចាប់ខ្លូនក្រុមឧក្រិដ្ឋកម្មអន្តរជាតិមួយ បន្ទាប់ពីការស៊ើបអង្កេតលើករណីចោទប្រកាន់លួចរថយន្តចំនួន៦០គ្រឿង។ ** អាជ្ញាធរពន្លត់អគ្គីភ័យព្រមានថារដ្ឋវិចថូរៀត្រូវស៊ូទ្រាំនឹងស្ថានភាពអគ្គីភ័យធ្ងន់ធ្ងរ ចំពេលរលកកំដៅកំពុងបន្ត។

#101 Having a laugh (Med) - សិក្សាភាសាអង់គ្លេសភាគទី101៖ ការសើចសប្បាយ 08.01.2026

Learn how to talk about things that make you laugh. Practise phrases that help you share stories, react to jokes, and enjoy conversations more. - រៀនពីរបៀបនិយាយអំពីរឿងដែលធ្វើឱ្យអ្នកសើចសប្បាយ។ អនុវត្តឃ្លាឃ្លោងដែលជួយអ្នកចែករំលែករឿងរ៉ាវ ឆ្លើយតបទៅនឹងរឿងកំប្លែង និងកាន់តែរីករាយជាមួយនឹងការសន្ទនា។

របាយការណ៍ថ្មីព្រមានថា ប្រជាជនអូស្ត្រាលីជិតប្រាំពីរលាននាក់ ប្រឈមនឹងហានិភ័យនៃភ្លើងឆេះព្រៃក្នុងទីក្រុង 07.01.2026

ប្រជាជនជិតប្រាំពីរលាននាក់ដែលរស់នៅតាមតំបន់ជាយក្រុង ដែលកំពុងពង្រីកខ្លួននៃទីក្រុងរដ្ឋធានីនានា របស់ប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងហានិភ័យពីអគ្គីភ័យក្នុងតំបន់ប្រជុំជន ស្រដៀងគ្នាទៅនឹងអគ្គីភ័យដែលបានឃើញនៅទីក្រុងឡូសអាន់ជឺឡេសកាលពីឆ្នាំ២០២៥។ ការព្រមាននេះ ធ្វើឡើងដោយអតីតប្រធានសេវាកម្មពន្លត់អគ្គីភ័យអូស្ត្រាលី និងក្រុមប្រឹក្សាអាកាសធាតុ ខណៈដែលប្រទេសអូស្រ្តាលីកំពុងស្ថិតក្នុងស្ថានភាពរលកកំដៅដ៏ក្តៅបំផុតមួយក្នុងប៉ុន្មា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦ 07.01.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការព្រមានអំពីអគ្គីភ័យ ខណៈដែលរលកកំដៅនឹងនាំមកនូវលក្ខខណ្ឌធ្ងន់ធ្ងរក្នុងកម្រិតដូច Black Summer។ **សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងពិចារណាជម្រើសយោធាដើម្បីកាន់កាប់កោះហ្គ្រីនឡែន។ ** ប្រទេសកូឡុំប៊ីព្រមានថាខ្លួននឹងការពារអធិបតេយ្យភាពបន្ទាប់ពីការគំរាមកំហែងយោធារបស់សហរដ្ឋអាមេរិក។

កម្ពុជាបដិសេធការផ្សាយរបស់កាសែតថៃដែលថា «ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា» 06.01.2026

កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធនូវការផ្សាយរបស់កាសែតថៃ Khaosod English ដែលលើកឡើងថា "ទាហានជើងទឹកថៃ រឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា" ខណៈការពិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ទីតាំងដែលកាសែតថៃចុះផ្សាយនោះ គឺជា "ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក" ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ 06.01.2026

**អតីតប្រធានាធិបតីវេណេស៊ុយអេឡា សារភាពមិនទទួលទោសចំពោះបទចោទប្រកាន់ដែលគេហៅថាជា «ភេរវកម្មគ្រឿងញៀន»។ ** ជនជាប់ចោទបាញ់ប្រហារនៅ Bondi ត្រូវបានបញ្ជូនទៅពន្ធនាគារ Goulbourn supermax។ ** មានការព្រមានថា អគ្គីភ័យដ៏មហន្តរាយស្រដៀងគ្នាទៅនឹងភ្លើងឆេះព្រៃនៅLA ឆ្នាំ ២០២៥ កំពុងគំរាមកំហែងដល់តំបន់ជាយក្រុងជាច្រើនក្នុងប្រទេសអូស្ត្រាលី។

How to cope during a heatwave in Australia - របៀបសម្របខ្លួននៅអំឡុងពេលមានរលកកំដៅក្នុងប្រទេសអូស្រ្តាលី 06.01.2026

Summer in Australia can be very hot, and as our climate continues to warm, heatwaves are expected to become more frequent and more intense. In this episode of Australia Explained, we cover what a heatwave is, why they pose such a significant risk to human health, who is at most risk, and how to best prepare to cope with a heatwave. - រដូវក្ដៅនៅប្រទេសអូស្ត្រាលីអាចថាក្ដៅខ្លាំង ហើយនៅពេលដែលបរិយាកាសរបស...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ 19.12.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រកាសពីគម្រោងទិញកាំភ្លើងត្រឡប់មកវិញ បន្ទាប់ពីការសម្លាប់រង្គាលនៅ Bondi។ ** អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មី លើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខណៈពេលស៊ើបអង្កេតអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មសង្គ្រាម។ ** យោធាថៃ ពង្រីកសមរភូមិថ្មី ដល់ក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។

កម្ពុជាជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា មិនគួរឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃឡើយ 19.12.2025

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញប្រកាស ជូនដំណឹងដល់អ្នកដំណើរ ជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ ដូចជា៖ ការសួរសំណួររាប់សិបម៉ោង ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល...

យោធាថៃវាយប្រហារចូលដល់ក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ដោយប្រើយន្តហោះចម្បាំង F16 18.12.2025

ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅម៉ោង ១១ និង ៦នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ចំនួន ២គ្រាប់ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកនៅម៉ោង ២ និង ៤៥នាទីរសៀលនេះ យោធាថៃ ក៏បានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ 18.12.2025

*** មន្រ្តីជាន់ខ្ពស់ការបរទេសអឺរ៉ុប៖ បទឈប់បាញ់រវាងកម្ពុជានិងថៃ ត្រូវតែស្តារឡើងវិញជាបន្ទាន់។ *** ប៉ូលីសចោទប្រកាន់ខ្មាន់កាំភ្លើងដែលនៅរស់រានមានជីវិតពីការវាយប្រហារភេរវកម្ម Bondi ។ *** អភិបាលរដ្ឋញូសៅវែលការពារការកោះហៅសភាមកវិញដើម្បីកម្រិតការប្រើប្រាស់កាំភ្លើង និងបាតុកម្មតវ៉ា។

ការអបអរបុណ្យណូអែលប្រែទៅជាការភ័យខ្លាច ខណៈដែលចោរកម្មកើនឡើងយ៉ាងខ្លាំង 18.12.2025

នៅពេលដែលការដើរទិញឥវ៉ាន់ក្នុងរដូវកាលបុណ្យទានចុងឆ្នាំបានចាប់ផ្តើម អ្នកលក់ដូរកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងនៃការលួចទំនិញតាមហាង។ នៅទូទាំងប្រទេសអូស្ត្រាលី ការលួចឆក់បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២១ឆ្នាំនេះ។ ក្រុមអ្នកជំនាញនិយាយថា វាជាផ្នែកនៃនិន្នាការដ៏ទូលំទូលាយ

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ 17.12.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កម្ពុជា បដិសេធថា មិនមានជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិសង្គ្រាមប្រឆាំងថៃឡើយ។ ** ពិធីបុណ្យសពលើកដំបូងធ្វើឡើងសម្រាប់ជនរងគ្រោះនៃការវាយប្រហារនៅ Bondi។ ** បុរសអង់គ្លេសដែលបើកឡានបុកចូលទៅក្នុងហ្វូងអ្នកគាំទ្រ Liverpool ត្រូវជាប់ពន្ធនាគាររយៈពេល 21 ឆ្នាំ។

ពលរដ្ឋខ្មែរ​យ៉ាង​ហោចណាស់​១៧នាក់ស្លាប់ និងរបួស​៧៧នាក់ ដោយសារតែ​សង្រ្គាម​ព្រំដែន​កម្ពុជា-ថៃកំពុងបន្ត 16.12.2025

គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា ចំនួនប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយសារតែការបាញ់ប្រហាររបស់ថៃ ចូលជ្រៅក្នុងទឹកដីកម្ពុជា បានកើនឡើងដល់ ១៧នាក់ និងរបួស ៧៧នាក់ ខណៈដែលជនភៀសសឹកកម្ពុជា នៅខេត្តជាប់ព្រំដែនថៃ បានកើនឡើងដល់ជាង ៤៣ម៉ឺននាក់។ នេះបើតាមក្រសួងមហាផ្ទៃកម្ពុជា។

ប្រជាជនខ្មែរនៅអូស្រ្តាលីប្រមូលផ្តុំគ្នានៅមុខសភារដ្ឋវិចថូរៀដើម្បីទាមទារសន្តិភាពជូនកម្ពុជា 16.12.2025

កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនខ្មែរនៅក្នុងប្រទេសអូស្រ្តាលីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភា នៃរដ្ឋវិចថូរៀ ដើម្បីស្រែកទាមទាររកសន្តិភាពជូនដល់ប្រទេសកម្ពុជា ក៏ដូចជាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលអូស្រ្តាលី ឱ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់នូវអ្វីដែលពួកគាត់ហៅថា ជាការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជាដែលជាប្រទេសទន់ខ្សោយជាង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ 16.12.2025

** ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងក្រុមប្រឆាំង បង្កើនកំហឹងលើរដ្ឋាភិបាលសហព័ន្ធ ជុំវិញការរើសអើងចំពោះអ្នកកាន់សាសនាជីហ្វ បន្ទាប់ពីការវាយប្រហារភេរវកម្ម Bondi។ ** យោធាថៃបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈនៅចំណុចត្រួតពិនិត្យព្រំដែនជាមួយឡាវ ដោយលើកឡើងពីការភ័យខ្លាចថា ត្រូវបានបង្វែរទិសដៅមកកម្ពុជា។ **លោក ដូណាល់ ត្រាំ គំរាមវាយប្រហារតាមផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

ការវាយប្រហារភេរវកម្មនៅ Bondi៖ តើច្បាប់អាវុធរបស់ប្រទេសអូស្ត្រាលីតឹងតែងគ្រប់គ្រាន់ដែរទេ? 16.12.2025

ទាំងពិភពលោកជាយូរមកហើយ។ ច្បាប់អាវុធគឺជាការទទួលខុសត្រូវរបស់រដ្ឋ និងដែនដី ហើយកិច្ចព្រមព្រៀងអាវុធថ្នាក់ជាតិត្រូវបានណែនាំឡើងបន្ទាប់ពីការសម្លាប់រង្គាលនៅ Port Arthur ឆ្នាំ 1996 ដើម្បីធ្វើឱ្យមានស្តង់ដារច្បាប់អំពីថាតើនរណាអាចមានកាំភ្លើង - និងមូលហេតុអ្វី។ ឥឡូវនេះ គណៈរដ្ឋមន្ត្រីជាតិបានសម្រេចថា ច្បាប់កាន់តែតឹងរ៉ឹងជុំវិញការមានកាំភ្លើងគួរតែត្រូវបានដាក់ចេញយ៉ាងឆាប់រហ័ស បន្ទាប់ពីអ្នកប្រើប្រាស់អាវុធដែលមានអាជ្ញាប័ណ្ណ...

Your first steps to engaging with Indigenous Australians - ជំហានដំបូងរបស់អ្នកក្នុងការចូលរួមជាមួយជនជាតិដើមអូស្ត្រាលី 16.12.2025

Connecting with Indigenous Australia can be daunting for a newcomer to the country. So, where do you start? We asked Yawuru woman Shannan Dodson, CEO of the Healing Foundation, about simple ways to engage with First Nations issues and people within your local community. - ប្រសិនបើអ្នកទើបតែមកដល់ប្រទេសអូស្ត្រាលីថ្មី អ្នកប្រហែលជាកត់សម្គាល់ឃើញថាមានឯកសារយោងជាច្រើនទាក់ទងនឹង "ម្ចាស់ប្រពៃណី" “Traditional...

ការអបអរបុណ្យណូអែលប្រែទៅជាការភ័យខ្លាច ខណៈដែលចោរកម្មកើនឡើងយ៉ាងខ្លាំង 12.12.2025

នៅពេលដែលការដើរទិញឥវ៉ាន់ក្នុងរដូវកាលបុណ្យទានចុងឆ្នាំបានចាប់ផ្តើម អ្នកលក់ដូរកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងនៃការលួចទំនិញតាមហាង។ នៅទូទាំងប្រទេសអូស្ត្រាលី ការលួចឆក់បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២១ឆ្នាំនេះ។ ក្រុមអ្នកជំនាញនិយាយថា វាជាផ្នែកនៃនិន្នាការដ៏ទូលំទូលាយ

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ 12.12.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីថៃថាការរំលាយសភាមិនប៉ះពាល់ដល់ប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនជាមួយកម្ពុជាទេ។ **ការវាយប្រហារតាមអាកាសរបស់យោធាលើមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សរាប់សិបនាក់។ ** Reddit ចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារអាយុក្រោម 16 ឆ្នាំ។

កម្ពុជាស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឱ្យបញ្ឈប់ការ​បាញ់ប្រហារជាបន្ទាន់ 11.12.2025

តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។

Ascultă podcastul SBS Khmer - SBS ខ្មែរ în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice