RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Não deixe de visitar o site do podcast e apoiar quem o produz: www.rfi.fr
Autor
RFI ខេមរភាសា / Khmer
Categoria
Site do podcast
Último episódio
12 de out de 2026
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ? 17.06.2026 14:28
គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។ គួររម្លឹកជូនថា ករណីស្រដៀងគ្នានេះធ្លាប់កើតមាននៅកម្ពុជានាពេលកន្លងមក។...
តើកម្ពុជាគួររៀបចំកម្មវិធីម៉ារ៉ាតុងបែបណាដើម្បីទាក់ទាញ និងមានទំនុកចិត្តពីអ្នកចូលរួម? 15.06.2026 10:18
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញលើកទី១៤ ដែលមានអ្នកចូលរួមប្រមាណ ៦០០០នាក់មកពី ៤៣ប្រទេស។ តែអ្នកចូលរួមខ្លះបានបង្ហាញការមិនពេញចិត្តចំពោះការរៀបចំដោយបានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការយឺតយ៉ាវក្នុងការផ្តល់មេដាយ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ និងភាពរអាក់រអួលមួយចំនួនទៀត។ អ្នកតាមដានសង្គមខ្លះយល់ថា ការរៀបចំព្រឹត្តិការណ៍ធំៗអាចមាន...
តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ? 13.06.2026 8:48
ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាចាំបាច់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត។ ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទីព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញគាំទ្រគោលនយោបាយនេះ តែពួកគេជំរុញឲ្យក្រ...
តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា? 11.06.2026 12:29
ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយ។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភរបស់ភាគីថៃ បន្ទាប់ពីកម្ពុជាទទួលរថក្រោះពីចិន។ តើកម្ពុជាត្រូវចាំបាច់ជូនដំណឹងប្រាប់ប្រទេសដទៃអំពីការពង្រឹងការការពារជាតិរបស់ខ្លួន ឬយ៉ាងណា?
តើការបបួលបក្សប្រឆាំងដាក់គោលនយោបាយដោះស្រាយបញ្ហាព្រំដែនរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងបែបណា? 10.06.2026 12:59
ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១០មិថុនានេះ បានបបួលគណបក្សប្រឆាំង រៀបចំគោលនយោបាយបក្សស្តីពីការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដើម្បីត្រៀមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ។ ជាគោលនយោបាយសម្រាប់ការឃោសនាបោះឆ្នោតដែលកន្លងមកលោក ហ៊ុន សែនថា គណបក្សប្រឆាំងចង់បានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការធ្វើសង្គ្រាម។ តែសម្រាប់គណបក្សប្រជាជនកម្ពុជ...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos