វីអូអេ

ខ្មែរ​នៅ​អាមេរិក - វីអូអេ

News KM ↓ Odcinki: 50

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Koniecznie odwiedź stronę podcastu i wesprzyj twórcę: khmer.voanews.com

Autor

វីអូអេ

Kategoria

News

Strona podcastu

khmer.voanews.com

Ostatni odcinek

13 wrz 2024

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android 5 mln+ pobrań · ocena 4,8 iOS niedługo

Odcinki

បទសម្ភាសន៍ VOA៖ អតីត​អ្នក​ទោស​ខ្មែរ​រួច​ផុត​ពី​ការ​បណ្តេញ​ចេញ​ដោយសារ​ការងារ​សហគមន៍ - វិច្ឆិកា 30, 2018 29.11.2018

កាល​ពី​ថ្ងៃ​ច័ន្ទ តុលាការ​ក្រុង​ឡូសអាន់ជឺឡេស​ (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា​បាន​សម្រេច​លុបចោល​បទបញ្ជា​បញ្ជូន​អតីត​អ្នកទោស​ខ្មែរ​ម្នាក់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ​ក្រោយ​ពី​គាត់ទទួល​បាន​ការ​លើកលែង​ទោស​ពី​លោក​អភិបាល​រដ្ឋ។ លោក សុក ផល បាន​បញ្ជាក់​ប្រាប់​លោក ម៉ែន គឹមសេង នៃ​ VOA Khmer ក្នុង​បទសម្ភាសន៍​ថា ​ដោយសារ​តែ​ការងារ​ជួយ​ដល់​សង្គម​ក្រោយ​ពី​លោក​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៥ ធ្វើ​ឱ្យ​លោក​ទទួល​បាន​...

បទសម្ភាសVOA៖ សម្ព័ន្ធមិត្ត​រដ្ឋកាលីហ្វញ៉ា​និង​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៣​នៃ​សហប្រតិបត្តិការ - វិច្ឆិកា 14, 2018 13.11.2018

អង្គការ​សម្ព័ន្ធមិត្ត​រដ្ឋកាលីហ្វញ៉ា​និង​កម្ពុជា​ដែលមានមូលដ្ឋាននៅទីក្រុង​ឡុងប៊ិច​ កំពុង​ធ្វើការ​ងារដើម្បី​ជំរុញ​ពាណិជ្ជកម្ម​និង​លើកកម្ពស់​ការផ្លាស់ប្តូរ​វិស័យ​អប់រំ​ សង្គមកិច្ច​ និង​វប្បធម៌​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋ​កាលីហ្វញ៉ា។ អង្គការ​នេះ​មើលឃើញ​ថា ​មានសក្តានុពល​ពាណិជ្ជកម្ម​ច្រើន​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង​ទៅវិនិយោគនៅ​កម្ពុជាក៏​ដូច​ជា​ការនាំ​ផលិតផល​កសិកម្ម​និងឧស្សាហកម្ម​របស់​កម្ពុជា​...

Hello VOA៖ អ្នក​តស៊ូ​មតិ​ខាង​សិទ្ធិមនុស្ស​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​នឹង​មាន​ឥទ្ធិពល​លើ​កម្ពុជា​​​​​​ - វិច្ឆិកា 13, 2018 12.11.2018

លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១២ ខែ​វិច្ឆិកា​នេះ បាន​មាន​ប្រសាសន៍​ថា រដ្ឋ​សភា​អាមេរិក​ដែល​នឹង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធសភាដែល​នឹង​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ នឹង​នៅ​តែ​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​លោក​ថា គណបក្ស​ទាំង​ពីរ​ មាន​គោល...

Hello VOA៖ ខ្មែរអាមេរិកាំងខ្លះចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយមិនពេញចិត្តប្រធានាធិបតី ត្រាំ - វិច្ឆិកា 07, 2018 06.11.2018

ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចេញទៅបោះឆ្នោតជាមួយពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក។ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគេចង់ឃើញការបញ្ឈប់ការរើសអើងពូជសាសន៍ បញ្ចប់អំណាចប្រមូលផ្តុំលើគណបក្ស សារធារណរដ្ឋ កំណើនសេដ្ឋកិច្ច និងការបង្កើនផលប្រយោជន៍អាមេរិកជាដើម។ សូមស្តាប់ការបកស្រាយរបស់វាគ្មិនទាំងពីរក្នុងកម្មវិធី Hello VOA កាលពីថ្ងៃអង្គារគឺ លោក...

បទសម្ភាសន៍ VOA៖ បញ្ហា​អន្តោប្រវេសន៍​ស្ថិត​ក្នុង​ចិត្ត​អ្នក​បោះឆ្នោត​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល - វិច្ឆិកា 05, 2018 05.11.2018

បញ្ហា​អន្តោប្រវេសន៍ បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​មួយសម្រាប់​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ឆ្នាំ២០១៨ ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា អភិបាលក្រុង និង​សមាជិក​ដឹកនាំ​ក្រុង​ផ្សេងៗ​ទៀត នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​នេះ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក នួន វាសនា សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល នៃ​រដ្ឋ Massachu...

បទសម្ភាសន៍ VOA៖ ខ្មែរ​នៅ​អាមេរិក​​គ្រោង​បាតុកម្ម​ពេល​លោកហ៊ុន សែន ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ - កញ្ញា 12, 2018 11.09.2018

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​ ទី​២៨និង​២៩ ខែ​កញ្ញា​នេះ​ នៅ​មុខ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក ​ដើម្បី​ទាមទារ​មិន​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែកក្កដា។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ គ្រោង​នឹង​ថ្លែងទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ នៅថ្ងៃសុក្រ​ ទី២៨ ខែ​កញ្ញា​ ក...

បទសម្ភាសន៍ VOA៖ លោកសម​ រង្ស៊ី​ រំលឹក​ពី​វីរភាពនិង​ការងារ​ជាមួយ​នឹង​លោក​ចន ម៉ាក់ខេន - កញ្ញា 07, 2018 06.09.2018

លោកចន ម៉ាក់ខេន​ សមាជិក​ព្រឹទ្ធសភាអាមេរិកាំង​ដ៏មាន​ឥទ្ធិពល​ម្នាក់​ ទទួល​បាន​ការ​គោរព​ពី​អ្នក​នយោបាយ​ខ្មែរ​មួយចំនួន​ និង​សហគមន៍​ខ្មែរ​អាមេរិកាំង ​ដោយ​សារ​តែ​បាន​ធ្វើ​កិច្ចការ​ជាច្រើន ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា នៅមុន​ពេល​លោក​ទទួល​មរណភាព កាលពីថ្ងៃទី​២៥ ​ខែ​សីហា​កន្លងទៅ​នេះ។ លោកសម រង្ស៊ី​ សហ​ស្ថានិក​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​ប្រធាន​ចលនា​សង្គ...

Hello VOA ៖ បេក្ខជន​អាមេរិកាំង​ដើម​កំណើត​ខ្មែរ២​នាក់​ថា ​អស់​លោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​បម្រើ​ពល​រដ្ឋ​មិន​ថា​ខ្មែរ អាមេរិកាំងឬ​សាសន៍​ណា​ទេ - កញ្ញា 04, 2018 03.09.2018

លោក មាស សែម និង លោក អ៊ុង រិទ្ធី ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​សង្កាត់​ Middlesex ទី​១៨ រួម​ទាំង​ទីក្រុង ​Lowell ថ្លែង​ថា​ អស់​លោក​ចង់​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ទាំង​អស់​មិន​ថា​ជា​ជាតិ​សាសន៍​ណា​ទេ ហើយ​ថែម​ទាំង​ចង់​ជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។ លោក​ទាំង​ពីរ​ កំពុងប្រណាំង​ប្រជែង​គ្នា​ដើម្បី​យក​តំណែង​តំណាង​រាស្ត្រ​ពី​លោក​តំណាងរាស្ត្រ មុំ រ៉ា...

បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​អាមេរិកាំង​បន្ត​យុទ្ធនាការ​បញ្ចុះបញ្ចូល​ព្រឹទ្ធសភា ​លើ​សេចក្តីស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា - សីហា 23, 2018 23.08.2018

សកម្មជន​ខ្មែរ​អាមេរិកាំង​កំពុង​តែ​ធ្វើ​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​សមាជិក​ព្រឹទ្ធសភា​នានា​ឱ្យ​គាំទ្រ​សេចក្តីស្នើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ​(H.R. 5754) ដើម្បី​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ចូលរួម​បំផ្លិចបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។​ លោកស្រី​ Janet Seng ​ប្រធាន​ចលនា​ស្រ្តី​បណ្តាញ​សាកល​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ បាន​ផ្តល់​បទសម្ភាសន៍...

បទសម្ភាសន៍ VOA៖ អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​៥៧៥៤ - សីហា 10, 2018 09.08.2018

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ នៅ​សហរដ្ឋអាមេរិក ​បន្ត​យុទ្ធនាការ​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ឱ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឱ្យ​បាន​មុន​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​ ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស។ លោក ម៉ែន វណ្ណៈ​ ប្រធាន​កិច្ចការសាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​ប្រចាំ​នៅ...

បទសម្ភាសន៍VOA៖ អ្នក​ឃ្លាំ​មើល​ថា សន្លឹក​ឆ្នោត​មិន​បាន​ការ​គឺ​ជា​កម្លាំង​ព្រមាន​ដ៏​ធំ​​ដល់​អ្នក​នយោបាយ - សីហា 04, 2018 03.08.2018

ក្រោយ​ការ​បោះឆ្នោត​ដែល​មាន​ភាព​រកាំ​រកូសកាល​ពី​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​កក្កដា​នេះ ចំនួន​សន្លឹក​ឆ្នោត​ដែល​មិន​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ចំនួន​១៩​ផ្សេង​ទៀត​ក្រៅ​តែ​ពី​គណបក្ស​កាន់​អំណាច​ដែល​បាន​ចូលរួម​ការបោះឆ្នោត​។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក ឆៃ ចិន្តា ដែល​បាន​តាម​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មើល​ឃើញ​ថា ចំនួន​សន្លឹកឆ្...

បទសម្ភាសន៍VOA៖ បក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​ថ្ងៃទី​២៨និង​២៩ - កក្កដា 06, 2018 05.07.2018

អ្នក​គាំទ្រគណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេសគ្រោង​នឹង​ធ្វើ​បាតុកម្ម​ជា​ច្រើន​កន្លែង​នៅ​ថ្ងៃទី​២៨និង២៩ខែ​កក្កដា​ ដើម្បី​សម្តែង​ការ​ជំទាស់​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ទាមទារឱ្យ​អន្តរជាតិ​មិនទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ។ ពួក​គេ​ក៏​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ​ផង​ដែរ។ លោក​ ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាសលោក​ អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្...

បទសម្ភាសន៍VOA៖ សកម្មជន​បញ្ចុះ​បញ្ចូល​សមាជិក​សភា​​ឱ្យ​គាំទ្រ​សេចក្តី​ព្រាងច្បាប់​H.R. 5754 - មិថុនា 29, 2018 28.06.2018

សកម្មជន​ខ្មែរ​អាមេរិកាំង​កំពុង​តែ​ធ្វើ​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​នានា​ឱ្យ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨​(H.R. 5754) ដើម្បី​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូលរួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ លោកស្រី​ Janet Seng ​ប្រធាន​ចលនា​ស្រ្តី​បណ្តាញ​សាកល​បាន​ផ្តល់​បទសម្ភាស​ដល់​លោក ​ម៉ែន គឹមសេងនៃវីអូអេ​ក្រោយ​ពី​លោកស្រី​បាន​ជួប​ជាមួយបុគ...

បទ​សម្ភាសន៍ VOA៖ «រដូវ​អត់​អាហារ‍»បង្ហាញ​ពី​ការ​រួច​ជីវិត​វេជ្ជបណ្ឌិត​ខ្មែរ​-អាមេរិកាំង - មេសា 13, 2018 12.04.2018

អតីតនិស្សិត​ពេទ្យ​ម្នាក់​បាន​រស់រាន​មាន​ជីវិត​ពីរបបខ្មែរ​ក្រហម ប៉ុន្តែ​សមាជិក​២៣នាក់​ទៀត​ក្នុង​ក្រុមគ្រួសារ​បាន​ស្លាប់​បាត់បង់​ជីវិត ​ហើយ​ខ្លួនគាត់​ក៏ស្ទើរតែ​ស្លាប់​បាត់​បង់​ជីវិត​ បើ​កុំ​តែ​បាន​ជំនាញ​ពេទ្យ​ជួយ។ លោក​ សៀង សេង​ ដែល​នៅ​ពេល​នេះ​បាន​ចូលនិវត្តន៍​ពី​ការ​ងារ​ជា​វេជ្ជបណ្ឌិតនៅរដ្ឋ​កាលីហ្វញ៉ា​ ​សហរដ្ឋ​អាមេរិក ​បាន​ចែក​រំលែក​បទពិសោធ​ឈឺចាប់​នេះ​តាម​រយៈ​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ​ដែល​មាន​ចំណង...

បទ​សម្ភាសន៍ VOA៖ ​យុវជន​​​​​​គួរ​​ព្យាយាម​ដក​ពិសោធន៍​ក្រៅសាលា​និង​ក្រៅប្រទេស - មីនា 02, 2018 02.03.2018

លោក រឹម សារ៉ែម អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ដើម​គួយ​មួយ​រូប​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​យុវជន​ជនជាតិ​ដើមភាគ​តិច​កម្ពុជា។ កាល​ពី​ឆ្នាំ​ចុងឆ្នាំ ២០១៧ លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program ដែល​បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​អាជីព​វ័យ​ក្មេង​កម្ពុជាចំនួន​៨រូប ​ឲ្យ​មក​ដក​ពិសោធន៍ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ក្ន...

បទ​សម្ភាសន៍ VOA៖ សង្គ្រោះជាតិ​គាំទ្រ ​CARI Act ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ - កុម្ភៈ 23, 2018 23.02.2018

គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​អំណរគុណ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ចំនួន៥នាក់​ដែល​បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ CARI Act ដែល​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​កម្ពុជា។ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ទៅ​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​កម្ពុជា​និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ។ លោក ម៉ែន គឹមស...

បទ​សម្ភាសន៍ VOA ៖ វិធី​សាស្ត្រ​និង​បច្ចេកវិទ្យា​​នៃ​ការ​បង្រៀន​ច្បាប់​នៅ​​​អាមេរិក​អាច​ជា​គំរូ​ដល់​ការ​អប់រំ​​ច្បាប់​នៅ​កម្ពុជា - កុម្ភៈ 08, 2018 07.02.2018

កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program កាល​ពី​ឆ្នាំ​២០១៧ បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​អាជីព​វ័យ​ក្មេង​កម្ពុជាចំនួន​៨រូប ​ឲ្យ​មក​ដក​ពិសោធន៍ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ​លោក តាយ លីណា  អាយុ​៣០​ឆ្នាំ ជាសាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មួយ​រូប​និង​ជា​សហនាយក​ជាតិ​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់​សិទ្ធិ​មនុស្ស​និ...

បទ​សម្ភាសន៍ VOA៖ ​​ការ​អប់រំ​ក្នុង​​សហគមន៍​និង​ការ​អប់រំ​​ក្រៅ​ថ្នាក់​មាន​សារៈសំខាន់​សម្រាប់​​ការ​អភិវឌ្ឍ - មករា 19, 2018 18.01.2018

កម្មវិធី​ «ដំណោះស្រាយ​សហគមន៍‍» ឬ Community Solutions Program ដែល​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ជា​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​សហគមន៍ដល់​អ្នក​ជំនាញ​វ័យ​ក្មេង ដោយ​នាំ​ពួក​គេ​មក​ដក​ពិសោធន៍​ការងារ​រយៈ​ពេល​៤​ខែ​នៅតាម​អង្គការ​សហគមន៍​ឬ​ស្ថាប័ន​មូលដ្ឋាន​នានានៅ​សហរដ្ឋ​អាមេរិក។ លោក ជុន គឹមអេង អាយុ​២៧​ឆ្នាំ ប្រធាន​គ្រូ​នៅ​វិទ្យាស្ថានភាសា​មួយ បាន​ចូល​កម្មវិធី Community Solutions Progr...

បទ​សម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើន​​ប្រសិទ្ធភាព​និង​សក្តានុពល​នៃ​​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា - ធ្នូ 26, 2017 25.12.2017

ប​ច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ឬ​ fintech កំពុង​រីក​ចម្រើន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សក្តានុពល​នៃ​វិស័យ​នេះកំពុងទទួល​ការចាប់​អារម្មណ៍​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​សិក្សា​មួយ​បង្ហាញ​ថា ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​អាច​បំពេញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ចំនួន​៦​ពាន់លាន​ដុល្លារ​ នៃ​គម្លាត​ខ្វះខាត​សរុប​២៤ពាន់​លាន​ដុល្លារ​ រវាង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​តម្រូវការ​ជាក់ស្តែង។ លោក ស៊...

Hello VOA៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់​ឲ្យ​កម្ពុជា​ងាក​មក​ប្រកាន់​មាគ៌ា​ប្រជាធិបតេយ្យ​ឡើងវិញ - ធ្នូ 12, 2017 11.12.2017

ក្រុម​សកម្មជន​ដែល​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ថ្លែង​ថា ការ​ដាក់​បម្រាម​ទិដ្ឋាការ មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិកនេះ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ចន្ទ​ ទី...

បទ​សម្ភាសន៍ VOA៖ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​​ថា ពលរដ្ឋ​ខ្មែរត្រូវ​តែ​ហ៊ាន​លះបង់​​ប្រយោជន៍​ខ្លីដើម្បី​ផលប្រយោជន៍​យូរ​អង្វែង - ធ្នូ 12, 2017 11.12.2017

ខណៈ​ដែល​សហគមន៍​អន្តរជាតិ កំពុង​តែ​ដាក់​សម្ពាធ​នយោបាយ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​ខ្មែរ ក្រុម​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ បាន​ទទូច​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ងាក​មកគោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​លើកឡើង​ថា ថ្វីបើ​ពលរដ្ឋ​ខ្មែរខ្លះ អាច​នឹង​រង​ផល​ប៉ះព...

បទ​សម្ភាសន៍ VOA៖ ខ្មែរ​ក្រោម​សុំ EU ​និងUN ជួយ​ដោះស្រាយ​ករណី​រំលោភ​សិទ្ធិមនុស្ស - តុលា 27, 2017 27.10.2017

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អឺរ៉ុប​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារតែ​បង្រៀន​អក្សរសាស្រ្ត​ខ្មែរ។ ព្រះសង្ឃ​មួយ​អង្គ​បាន​រួច​ចេញ​ពី​ពន្ធនាគារ​វិញ ហើយ​រីឯ​មួយ​អង្គ​ទៀត​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។ សកម្មជន​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ថា ​ព្រះសង្ឃ​ទាំងពីរ​អង្គ​អាច​នឹង​រង​ការ​ធ្វើ​ទុក​បុកម្នេញ​...

បទ​សម្ភាសន៍ VOA៖ ភាព​ជា​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ - តុលា 19, 2017 18.10.2017

នៅ​ក្នុង​ឆ្នាំ​នេះ មូលនិធី​អាស៊ី​ បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ Asia Foundation Development Fellows Program សម្រាប់​ជនជាតិ​អាស៊ី​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ។ កម្មវិធីរយៈ​ពេល​៤​សប្តាហ៍នេះ​មាន​គោលដៅអភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ពី​ប្រទេសចំនួន​១២​នៅ​អាស៊ី ដោយនាំ​ពួក​គេ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កូរ៉េ ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោមនោះ ​មាន​អ...

បទ​សម្ភាសន៍ VOA៖ ​បូជនីយដ្ឋាន​ជនភៀសខ្លួន​ខ្មែរ​នៅ​ក្រុង​ឡូវែល​រំឭក​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​របស់​​ខ្មែរ​នៅ​អាមេរិក - កញ្ញា 26, 2017 26.09.2017

ប្រវត្តិសាស្ត្រ​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​នៃ​របប​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ ត្រូវបាន​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ ដោយ​ការ​សាងសង់​ជា​បូជនីយដ្ឋាន​មួយ​ ដែល​បង្ហាញ​រូប​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ម្នាក់​កំពុង​ពរកូន​នៅ​ក្នុង​ដៃ។ បូជនីយដ្ឋាន​នេះ​ ស្ថិត​នៅ​សាលាក្រុង​ឡូវែល នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត (Massachusetts) សហរដ្ឋ​អាមេរិក ដែល​ត្រូវបាន​សម...

បទសម្ភាសន៍ VOA៖ អតីត​យុទ្ធជន​របប​សាធារណរដ្ឋ​ខ្មែរ​ដំបូង​ទទួល​បាន​រង្វាន់​នៅ​សហរដ្ឋ​អាមេរិក - កញ្ញា 26, 2017 25.09.2017

អតីត​ទាហាន​មួយរូប​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ទទួល​បាន​រង្វាន់​ «មរតក​សំឡេង​អតីត​យុទ្ធជន‍»​ ប្រចាំ​ឆ្នាំ២០១៧​នេះ ដោយសារ​ការ​បម្រើ​ក្នុង​ជួរ​យោធា និង​ធ្វើ​កិច្ចការ​មនុស្សធម៌​ជួយ​ដល់​អតីតយុទ្ធជន​ដទៃ​ទៀត។ លោក​ យ៉ាន់ យ៉ន គឺជា​អតីត​យុទ្ធជន​ខ្មែរ​ដំបូង​ដែល​មាន​កិត្តិយស​ទទួល​រង្វាន់នេះ ជាមួយ​នឹង​អតីតយុទ្ធជន​អាមេរិកាំង​ចំនួន​២០​នាក់​ផ្សេង​ទៀត ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​មនុស្ស​ធម៌​នៃ​រដ្ឋ​មីនីសូតា។ លោក យ៉ាន់ យ៉ន​...

Słuchaj podcastu ខ្មែរ​នៅ​អាមេរិក - វីអូអេ w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS