វីអូអេ

Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ

News KM ↓ Odcinki: 50

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Koniecznie odwiedź stronę podcastu i wesprzyj twórcę: khmer.voanews.com

Autor

វីអូអេ

Kategoria

News

Strona podcastu

khmer.voanews.com

Ostatni odcinek

8 kwi 2024

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android 5 mln+ pobrań · ocena 4,8 iOS niedługo

Odcinki

Hello VOA សំឡេងជំនាន់ថ្មី៖ ការទទួលយកការរិះគន់សិល្បៈនឹងជួយឲ្យវប្បធម៌កម្ពុជាមានភាពប្រសើរឡើង - កក្កដា 20, 2020 20.07.2020

សិល្បៈនៅកម្ពុជាបច្ចុប្បន្ន នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ហើយជារឿយៗ គេតែងឃើញមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើការចម្លងបទចម្រៀង ការតែងនិពន្ធ ការតុបតែងខ្លួនរបស់សិល្បៈករ សិល្បៈការិនីជាដើម។ លោក យាន រស្មី ដែលជាគទានុរក្ស អ្នកសរសេរ និងជាអ្នកស្រាវជ្រាវសិល្បៈ ព្រមទាំងជាអ្នករិះគន់សិល្បៈមួយរូបផង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ប្រសិនបើអ្នកសិល្បៈ និងអ្នកពាក់ព័ន្ធ បើកចិត្តទទួលយកការរិះគន់ នោះសិ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​អាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ទាប​ ដែល​ត្រូវ​ការ​ការ​ជំរុញ​បន្ថែម - មិថុនា 15, 2020 15.06.2020

​ការអាន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង និង​ អភិវឌ្ឍន៍ការ​គិត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស៊ិង សុង ស្ថាបនិក​ក្លឹប​អ្នក​អាន​គ្មាន​ព្រំដែន ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្នុង​ពេល​បច្ចុប្បន្ន ​ការ​អាន​នៅ​កម្ពុជា​ ​មិន​ទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ​ដោយសារ​ការ​កើនឡើង​នូវ​បច្ចេកវិទ្យា កង្វះ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​ក្រសួង​ពាក់ព័ន្ធ។​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការងារ​ស្ម័គ្រ​ចិត្ត​អាច​ជួយ​ឲ្យ​យុវជន​ងាយ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ - ឧសភា 18, 2020 18.05.2020

ការងារ​ស្ម័គ្រចិត្ត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​បុគ្គល ឬ​ក្រុម​ផ្តល់​សេវាកម្ម ឬ​ធ្វើ​ការងារ​ដោយ​មិនមាន​ចំណេញ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​នោះ​ទេ។ ការងារ​ស្ម័គ្រ​ចិត្ត​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាការអភិវឌ្ឍ​ជំនាញ​របស់​យុវជន ហើយ​មាន​អត្ថប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​អ្នក​ស្ម័គ្រចិត្ត និងសម្រាប់​មនុស្ស ឬ​សហគមន៍​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​។ លោក ម៉ាន ហាន់​ណាហ្វី នាយក​គម្រោង​សេវា​ប្រជាពលរដ្ឋ​អន្តរជា...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ - មេសា 20, 2020 20.04.2020

​វីរុស​កូរ៉ូណាកំពុងធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ជាច្រើននៅ​កម្ពុជា។​ ក្នុងវិស័យ​កាត់​ដេរ​ដែល​មាន​កម្មករ​កំពុង​ធ្វើការ​ជាង៨០​ម៉ឺន​នាក់​ ក៏កំពុង​ប្រឈម​ខ្លាំង ដោយ​សារ​អ្នក​បញ្ជា​ទិញភាគ​ច្រើន​នៅសហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បានផ្អាក​ការ​បញ្ជា​ទិញ​ដោយសារ​ផល​ប៉ះពាល់​ពី​វីរុស​នេះ​។​ ការ​ផ្អាក​បញ្ជា​ទិញ​នេះ ធ្វើ​ឲ្យ​រោង​ចក្រ​ជាច្រើន​នៅ​កម្ពុជា សម្រេច​ព្យួរ​ផលិតកម្ម ហើយ​កម្មករ​ជា​ច្រើន​ពាន់​នាក់​ក៏​ត្រូវ​បា...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការអប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ព័ត៌មាន​មិន​ពិត​មាន​ប្រសិទ្ធភាព​ជាង​ការ​ដាក់​ទោស - មីនា 17, 2020 16.03.2020

ស្រប​ពេល​ដែលប្រព័ន្ធ​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​មាន​ការ​រីក​ចម្រើន​ខ្លាំង កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​យ៉ាង​ច្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មានជំងឺ​កូវីដ​-១៩។ លោក ស ម៉ូរី ប្រធាន​កម្មវិធី​នៃ​បណ្តាញ​យុវជន​កម្ពុជា (CYN)​ និង​ជា​សហ​ស្ថាបនិក​វេទិកា​អ៊ីនធឺណេត​បើក​ទូលាយ (Open Cyber Talk) លើក​ឡើងក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​បង្កើន​ក...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មជន​បរិស្ថាន​​បំពេញ​​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ - កុម្ភៈ 17, 2020 17.02.2020

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្ម​ជន​បរិស្ថាន​នៅ​ខេត្ត​កោះកុង លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ចំណែក​សកម្ម​ជន​បរិស្ថាន​មួយ​ចំនួន​ទៀត​ត្រូវរង​ការ​គំរាម​កំហែង និងចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាដើម។​ កញ្ញា លីម គីមស័រ និង​លោក ថុន រដ្ឋា ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លើក​ឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កាងារ​ជា​សកម្មជន​បរិស្ថានប្រឈម​នឹង​គ្រោះថ្នាក់ច្រើន តែ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ជី​អាចម៍​ជន្លេន​ជួយ​ជីវភាព​កសិករ​និង​បរិស្ថាន​ - មករា 20, 2020 20.01.2020

«ជន្លេន»​គឺ​គម្រោងកែប្រែ​កាក​សំណល់​សរីរាង្គ​ ឬ​កាក​សំណល់​សើម ​ឲ្យ​ទៅ​ជា​អាចម៍​ជន្លេន ដែល​ជា​ជី​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​កសិករ​ប្រើប្រាស់​លើដំណាំ​ ដើម្បីកាត់​បន្ថយការ​ប្រើ​ប្រាស់​ជី​គីមី។ កញ្ញា សុខ​ សុធារតន៍​ ស្ថាបនិក «ជន្លេន» ដែល​ជា​គម្រោង​កែប្រែ​កាក​សំណល់​សរីរាង្គ​ទៅ​ជា​ជី​អាចម៍​ជន្លេន​ លើក​ឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថា ការ​ចិញ្ចឹម​ជន្លេន​ឲ្យ​ស៊ី​កាក...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​យល់ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​ប្រយោជន៍​ពី​អ៊ីនធឺណិត​និង​កាត់​បន្ថយ​ហានិភ័យ - ធ្នូ 16, 2019 16.12.2019

ស្របពេល​ដែល​ការ​ប្រើប្រាស់​អ៊ីនធឺណិត ​និង​ឧបករណ៍​អេឡិច​ត្រូនិក​មាន​ការ​កើន​ឡើង អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន កំពុង​ត្រូវ​បាន​បញ្ជ្រៀប​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ប្រើបាន​ដោយ​ភាព​ត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត មន្ត្រី​កម្មវិធី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន និង​លោក ម៉ម វិបុល អ្នក​សម្រប​សម្រួល​កម្មវិធី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​ចង់​ឃើញ​អ្នក​នយោបាយ​ធ្វើ​ជា​គំរូ​តាមរយៈ​​ការ​​ចរចារ​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​សង្គម - វិច្ឆិកា 18, 2019 18.11.2019

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​ភាព​តានតឹង​ដោយសារ​វោហារ​សាស្រ្ត និង​សកម្មភាព​របស់​អ្នកនយោបាយ ដែល​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្ថានភាព​នយោបាយ​អាណត្តិ​មុន​ៗ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨​មក។ កញ្ញា យ៉ាង លាភា មន្រ្តី​កម្មវិធី​ជាន់​ខ្ពស់​គម្រោង​សិទ្ធិ​អំណាច​ស្រ្តី និង​យុវជន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លើក​ឡើង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជ...

Hello VOA «សំឡេងជំនាន់ថ្មី‍»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ - តុលា 21, 2019 21.10.2019

ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត ហត្ថា អ្នកនិពន្ធវ័យ២៧ឆ្នាំ ដែលមាននាមស្លាបប៉ាកាថា «កូនចាបមាស»។ ការងារជាអ្នកនិពន្ធម្នាក់ កញ្ញាបានលើកឡើងថា ស្...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការគាំទ្រ​ការច្នៃ​ម៉ូត​បែប​ទំនើប នឹង​ជួយ​លើក​តម្កើង​វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ - កញ្ញា 16, 2019 16.09.2019

ការច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​អភិវឌ្ឍន៍​ ជា​ពិសេសនៅ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប។​ ជាទូទៅ​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប គឺ​ត្រូវ​ការ​ពេល​វេលា និង​ធនធាន​ច្រើន ដូច្នេះសម្រាប់កម្ពុជាដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ពេល​បច្ចុប្បន្ន ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប ហាក់​មាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ពេញ​និយម​នៅ​ឡើយ។ យ៉ាងណាក្តី...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មភាព​សង្គម​ធ្វើ​ឲ្យ​កុមារ​ងាយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា - សីហា 19, 2019 19.08.2019

កុមារ គឺជា​ធនធាន​មនុស្ស​យ៉ាង​សំខាន់​ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែររក្សា និង​ការពារ ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ជាធនធាន​នា​ពេល​អនាគត។​ «ទិវា​ផ្តល់​ក្តី​ស្រលាញ់​ចំពោះ​កុមារ» ​បង្កើត​នូវ​កម្មវិធី និង​សកម្មភាព​សង្គម​ផ្សេងៗ ដែល​លើក​ទឹក​ចិត្តឲ្យ​កុមារ​កាន់​តែ​ស្រលាញ់​សាលារៀន។ លោក មឿន លីហ៊ន ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​សមាគម​អភិវឌ្ឍន៍​សមត្ថភាព​កម្ពុជា​លើក​ឡើងក្នុង​កម្មវិធី​ Hello V...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុង​សំរាម​វៃឆ្លាត នឹង​ជួយ​កាត់​បន្ថយ​កាក​សំណល់​តាមរយៈ​ការ​ញែក​សំរាម - កក្កដា 16, 2019 15.07.2019

យុវជន​មួយ​ក្រុម​បាន​ចាប់​ផ្តើម​បង្កើត​ធុង​សំរាម​មួយ​ដែល​មាន​ឈ្មោះ​ថា ធុង​សំរាម​វៃឆ្លាត ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា Smart Bin ដោយភ្ជាប់​នឹង​បច្ចេកវិទ្យា​ក្នុង​ការបែង​ចែក​សំរាម​ទៅ​តាម​ប្រភេទ ស្រប​ពេល​ដែល​ការគ្រប់គ្រង​សំរាម​នៅ​តែ​ជា​បញ្ហា​ចោទ​ ហើយ​ការបែកចែក​សំរាម​ទៅ​តាម​ប្រភេទ ហាក់​មិនទាន់​មាន​ការ​អនុវត្តនៅ​កម្ពុជា​នៅ​ឡើយ។ លោក​ ​វ៉ែន អរុណរតន៍​ ដែល​ជា​សហ​ស្ថាបនិក និង​ជា​អ្នកដឹកនាំ​បច្ចេកទេស​មួយ​រូប​ក្នុង...

Hello VOA៖ បច្ចេកវិទ្យាមនុស្សយន្តអាចជួយពន្លឿនការបោសសម្អាតគ្រាប់មីនសេសសល់នៅកម្ពុជា - មិថុនា 18, 2019 17.06.2019

កម្ពុជានិងពិភពលោកមានគោលដៅបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ ប៉ុន្តែការបោសសម្អាតគ្រាប់មីននៅកម្ពុជានៅតែបន្តយឺតៗ បើទោះបីកិច្ចការនេះបានធ្វើឡើងនៅជាទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ១៩៩២ម៉្លេះ។ លោក រីឆាត យិម សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics ពន្យល់ថា ការប្រើបច្ចេកវិទ្យាមនុស្សយន្តដែលក្រុមហ៊ុនលោកបានបង្កើតជាមធ្យោបាយមួយដែលអាចជួយពន្លឿនដំណើរការបោសសម្អាតមីន ដើម្បីអាចមានឱកាសសម្រេចគោលដៅបោសសម្អាត​មីន​ត...

Hello VOA៖ ខ្លឹមសារបែបច្នៃប្រឌិតលើកទឹកចិត្តអំណានព័ត៌មានក្នុងចំណោមយុវជន - ឧសភា 20, 2019 20.05.2019

ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។ នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក បណ្ដាញទំនាក់ទំនងសង្គម បានប្រជែងឈ្នះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជា វិទ្យុ និងទូរ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការបង្កើន​អ្នក​រើស​សំរាម​​ច្រើន​ជាង​អ្នកបោះ សំរាម​នៅ​កម្ពុជា​នឹង​លែង​មាន - មេសា 15, 2019 15.04.2019

ខណៈ​ដែល​បញ្ហា​សំរាម ​នៅ​តែ​ជា​ប្រធាន​បទ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទៅ​លើក​យក​មក​ពិភាក្សា​ជា​រឿយៗ ​គេឃើញយុវជន​មួយ​ក្រុម​កំពុង​ប្តេជ្ញា​ប្រមូល​សំរាម​ពី​លូ​ទឹក​ស្អុយ​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​រមណីយដ្ឋាន។ លោក សាន ដារ៉ាវីត អ្នកផ្តើម​គំនិត​ដឹកនាំ​ក្រុម​យុវជន​ប្រមូល​សំរាម​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ ​ បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​ចូលរួម​របស...

Hello VOA៖​ វិធីសាស្ត្រ​សម្គាល់​បន្លែ​សុវត្ថិភាព​និង​បច្ចេកទេស​កសិកម្ម​ថ្មី​ជា​គន្លឹះ​ជួយ​ពង្រីក​ទីផ្សារ​​ - កុម្ភៈ 19, 2019 18.02.2019

ទោះ​បី​កន្លង​មក​សាធារណជន​តែង​មាន​ការ​បារម្ភ​ចំពោះ​ម្ហូប​អាហារ​និង​កសិផល​ដែល​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ទី​ផ្សារ​កម្ពុជា ក៏​ស្ថានភាព​នេះ​មិន​ទាន់​បាន​ជំរុញ​ឲ្យ​ទីផ្សារ​បន្លែ​សុវត្ថិភាព​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៨ ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា...

Hello VOA៖ សហគ្រាស​សង្គមLIFE GROUP ជួយ​​យុវជន​ពង្រឹង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត - មករា 22, 2019 21.01.2019

មនុស្ស​ម្នាក់​មិន​អាច​ជួយ​ឲ្យ​សង្គម​មួយ​រីក​ចម្រើន​ទៅ​មុខ​បាន​ទេ​ គឺ​ត្រូវ​ការ​ការរួម​ចំណែក​ពី​មនុស្ស​គ្រប់​រូប។ សហគ្រាស​សង្គម LIFE GROUP អនុញ្ញាតឲ្យ​យុវជន​ជួប​ជុំ​គ្នា ហ៊ាន​លើក​ឡើង​ពីបញ្ហា​ផ្ទាល់​ខ្លួន​ ហើយ​រួម​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​គ្នា​ទៅ​វិញ​ទៅ​មក។​ ក្រៅ​ពី​ជួយ​ពង្រឹង​ស្មារតី​និង​សក្តានុពល​របស់​យុវជន LIFE GROUP ក៏​មាន​កម្មវិធី​ហាត់​ប្រាណ​ពង្រឹង​ផ្លូវ​កាយ​ផង​ដែរ​ ដែល​កម្មវិធី​នោះ​ហៅថា LIFE RU...

Hello VOA៖ បច្ចេកវិទ្យា​ផ្តល់​ផល​វិជ្ជមាន​ដល់​អ្នក​មាន​ជំនាញ តែ​ផ្តល់​ផល​អវិជ្ជមាន​ដល់​អ្នក​គ្មាន​ជំនាញ - ធ្នូ 18, 2018 17.12.2018

បច្ចេកវិទ្យា​មាន​ច្រើន​សណ្ឋាន​តាំង​ពី​ផ្នែក​ព័ត៌មាន​វិទ្យា​ដល់​ផ្នែក​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ។​ បច្ចេកវិទ្យា​ជួយ​បង្កើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​ផលិតផល​មានតម្លៃ​ទាប​ជាង​មុន។​ ផ្ទុយ​ទៅ​វិញ​បច្ចេកវិទ្យា​ក៏​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទីផ្សារ សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ ជា​ពិសេស​បច្ចេកវិទ្យា​អាច​បង្កើត​នូវ​គ្រឿង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អាច​ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស ដែល​អាច​បង្កើ...

Hello VOA៖ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​​ត្រូវ​ធ្វើ​តាម​បួន​ចំណុច​សំខាន់ៗ - វិច្ឆិកា 20, 2018 19.11.2018

ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​ឲ្យ​បាន​ល្អ​មាន​បួន​ចំណុច។ ទីមួយ​យើង​ត្រូវ​ដឹង​ថា​យើង​ចង់​រៀប​ចំ​កម្មវិធី​អ្វី​ដែល​មាន​ប្រយោជន៍​ហើយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ក្នុង​សង្គម។ ទី២ ត្រូវ​ស្វែង​រកធនធាន​ដោយ​ការ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ។ ទី៣ ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​ទាក់ទាញ និង​ទី៤ គឺ​ការ​រៀប​ចំ​មាតិកា​កម្មវិធី​ ​ពិធីការ ឬ​ការ​គ្រប់គ្រង​គ្រោះ​អាសន្ន​នានា​នៅ​ថ្ងៃ​ព្រឹត្តិការណ៍​ជាក់ស...

Hello VOA៖ ​ស្ថាបត្យកម្ម​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​និង​ផ្សព្វផ្សាយ​វប្បធម៌ - តុលា 16, 2018 15.10.2018

ស្ថាបត្យកម្ម​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ដើម្បី​កំសាន្ត​និង​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ។ ស្ថាបត្យកម្ម​ក៏​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ តាម​រយៈ​ការ​បង្កើត​ការងារ​ធ្វើ​ជា​ដើម។ ស្ថាបត្យកម្ម​ដែល​មាន​គុណភាព​ ដូចជា​ការ​សាងសង់​អាគារ​ដែល​មាន​ពន្លឺ​ ឬ​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​ក៏​អាច​ជួយ​ដល់​ការ​ការពារ​បរិស្ថាន​ផង​ដែរ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នក​នាង សុខ មួយហ្គេច ស្ថាបនិក​ក្រុម...

Hello VOA៖ សហគ្រិន​ជោគជ័យ​​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់​និង​ភាព​មោះមុត - កញ្ញា 18, 2018 17.09.2018

ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​ខាង​តុបតែង​និង​ដោយ​សារ​តែ​ចង់​ចូលរួម​កាត់​បន្ថយ​ចំណាកស្រុក អ្នកនាង រី ថានី បាន​បង្កើត​សិប្បកម្ម​ នរា ដែល​ផលិត​ចង្កៀង វាំងនន សាឡុង ខ្នើយ និង​គ្រឿង​តុបតែង​លម្អ​នានា​ ដោយ​ច្នៃ​ម៉ូត​និង​ក្បាច់​តាម​បែប​ខ្មែរ។​ កត្តា​សំខាន់​បំផុត​ដើម្បី​បង្កើត​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ​នោះ​គឺ​យើង​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ និង​ភាព​មោះមុត​ក្នុង​ការបោះ​ជំហាន​ទៅ​មុខ។ នេះ​បើ​យោង​តាម​ប្រសាស...

Hello VOA៖ យុវជន​មិន​ត្រូវ​ផ្តេកផ្តួល​លើ​គោលនយោបាយ​ តែ​ក៏​ត្រូវ​ស្វះស្វែង​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង - សីហា 21, 2018 20.08.2018

ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​យុវជន​មិន​មែន​ជា​តួនាទី​របស់​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​នោះ​ទេ យុវជន​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​យល់​ដឹង​អំពី​គោល​នយោបាយ​ទាំង​ ១២នេះ នេះ​បើ​យោង​តាម​លោក លៀវ គឹមឡាយ និស្សិត​ទើប​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រកប​ដោយ​ចីរភាព​នៅ​ឯ​សាកល​វិទ្យាល័យ Brandeis ក្នុងសហរដ្ឋអាមេរិក។ លោក​បន្ថែម​ថា ក្នុង​ចំណោម​គោលនយោបាយ​ជាតិ​ទាំង​១២នេះ​ លោក គឹមឡាយ យល...

Hello VOA៖ កត្តា​សេដ្ឋកិច្ច​និង​សាកល​ភាវូបនីយកម្ម​ធ្វើ​ឲ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​អាហារ​ប្រែ​ប្រួល - មិថុនា 19, 2018 18.06.2018

កត្តា​សេដ្ឋកិច្ច​និង​កត្តា​សាកល​ភាវូបនីយកម្ម​ ធ្វើ​ឲ្យ​ខ្សែសង្វាក់​ផលិតកម្ម​អាហារ​មាន​ការ​ប្រែ​ប្រួល​ពី​លក្ខណៈ​បុរាណ​ទៅ​ជា​លក្ខណៈ​ទំនើប។ ការ​ប្រែ​ប្រួល​នេះ​មាន​ទាំង​ផល​វិជ្ជមាន​ និង​អវិជ្ជមាន។ សម្រាប់​ផល​វិជ្ជមាន ​អ្នក​ទទួល​ទាន​នឹង​ទទួល​បាន​ម្ហូប​អាហារ​ដែល​មាន​គុណភាព​ល្អ​ជាង​មុន មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ម្ហូប​អាហារ​និង​ចំណេញ​ពេល​វេលា។​ ផ្ទុយ​ទៅ​វិញ ក៏​មាន​ផល​អវិជ្ជមាន​ផង​ដែរ ការ​ប្រែប្រួល​ទ...

Hello VOA៖ ឥដ្ឋ​បរិស្ថាន​ចំណាយ​ថវិកា​តិច​និង​សន្សំ​ពេល​វេលា​សាងសង់ - ឧសភា 22, 2018 21.05.2018

ឥដ្ឋ​បរិស្ថាន​ធ្វើ​ឲ្យ​ការ​សាងសង់​ប្រើប្រាស់​ស៊ីម៉ង់ត៍​តិច​និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​តិច​ជាង​មុន ដែល​នាំ​ឲ្យ​មាន​ការ​ចំណាយ​ថវិកា​តិច​ជាង​ប្រើប្រាស់​ឥដ្ឋ​ក្រហម​ធម្មតា នេះ​បើ​យោង​តាម​លោក ហាវ គង់ងី ​នាយក​សហគ្រាសសង្គម ម៉ាយ​ឌ្រីម​ហូម (My Dream Home)។ លោក​បាន​ថ្លែង​បន្ថែម​ថា សហគ្រាស​សង្គម​របស់​លោក​មាន​គោល​បំណង​ចង់​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ដែល​ចង់​បាន​ផ្ទះ​តាម​ក្តី​ប្រាថ្នា។ លោក​ គង់ងី បាន​ចូលរួម​ក្នុ...

Słuchaj podcastu Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS