វីអូអេ

Hello VOA - វីអូអេ

News KM ↓ Odcinki: 250

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Koniecznie odwiedź stronę podcastu i wesprzyj twórcę: khmer.voanews.com

Autor

វីអូអេ

Kategoria

News

Strona podcastu

khmer.voanews.com

Ostatni odcinek

9 maj 2024

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android 5 mln+ pobrań · ocena 4,8 iOS niedługo

Odcinki

Hello VOA៖ លោក​ សុន​ ឆ័យ ​ថាជំទប់ឃុំ​​គណបក្ស​ភ្លើង​ទៀន​ជិត​៤០ភាគរយ​មិនទាន់​មាន​បន្ទប់​ធ្វើការ​ត្រឹម​ត្រូវ​នៅ​ឡើយ - សីហា 16, 2022 15.08.2022

សមាជិក​គណបក្សភ្លើង​ទៀន​ដែលបានឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ចំនួន​ ២១៩៨ ក្រោយ​ពីការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៥នេះ​ ភាគច្រើន​បានទទួល​តំណែងត្រឹមជា​ជំទប់ទី២​ និង​ជា​សមាជិក​។​ នេះ​បើតាម​លោក​ សុន​ ឆ័យ​ អនុប្រធានគណបក្ស​ភ្លើង​ទៀន ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​។ លោក​បញ្ជាក់​ថា ប្រមាណជាង​មួយខែ​ ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មកពី​គណបក្សភ្លើងទៀន ​ចូលកាន់​តំណែង​រៀងៗ​ខ្លួន​ ពួ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ វេទិកា The Thinker Cambodia​​​​ លើកកម្ពស់​ការ​យល់​ដឹង​​​វិស័យ​នយោបាយ​​ការបរទេស​​​ដល់​យុវជន - សីហា 09, 2022 08.08.2022

The Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស ផ្តោត​សំខាន់​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ វេទិកា​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​យុវជន សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ​អាច​បញ្ចេញគំនិត និងទស្សនៈទៅលើបញ្ហាព្រួយបារម្ភរបស់ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​ពួកគាត់​អាច​ត្រូវ​បាន​ឮ​ជា​សាធារណៈ និង​ត្រូវ​បាន​ពិចារណា​ដាក់​បញ្ចូល​ទៅក្នុង...

Hello VOA៖ កម្សួល​ក្ដៅ​នៃ​បញ្ហា​តៃវ៉ាន់​-ភូមា-រុស្ស៊ី​ គ្រប​ដណ្ដប់​ជំនួប​អាស៊ាន​នៅ​ជ្រោយ​ចង្វា - សីហា 05, 2022 05.08.2022

ប្រមុខ​ការ​ទូត​អាស៊ាន​និង​ដៃគូ​សរុប​៣៧​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ។ ការ​ប្រមូល​ផ្ដុំ​កម្រិត​ខ្ពស់​នេះ​កើត​មាន​ចំ​ពេល​មាន​ភាព​តាន​តឹង​ក្រៃលែង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ភូមា និង​ជុំវិញ​សំណុំ​រឿង​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន។ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ បាន​ចូល​មក​វិភាគ​អំពី​បរិបទ​ និង​លទ្ធផល​ជាក់​ស្ដែង​នៃ​សំណុំរឿង​រសើប...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យថាមពល - សីហា 02, 2022 01.08.2022

កញ្ញា ពេជ្រ រតនា អ្នកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុន 500 Global បានថ្លែងថា ធនធានមនុស្សនៅ​ក្នុងវិស័យថាមពលស្អាតនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ជាពិសេសគឺស្រ្តី បើទោះ​បីជាវិស័យនេះមានសារៈសំខាន់ក៏ដោយ។ យោងតាមបទពិសោធន៍របស់កញ្ញា រតនា មុខវិជ្ជា​នេះ​មិនសូវត្រូវបានគេចាប់អារម្មណ៍ទេ ហើយ​អ្នក​ដែល​បញ្ចប់ការសិក្សាមុខវិជ្ជានេះពិបាករក​ការងារ​ធ្វើ។ កញ្ញាបានបញ្ជាក់ថាវិស័យថាមពលស្អាតនេះមានសារៈសំខាន់ និងមាន​សក្ដានុពល​យ៉ាងខ្...

Hello VOA៖ ពលរដ្ឋ​គួរ​ចាត់ទុក​ការធ្វើ​ចំណាកស្រុក​គឺ​ជា​ជម្រើស​ជាជាង​ភាពចាំបាច់ - កក្កដា 28, 2022 28.07.2022

ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ការ​សិក្សា​មួយចំនួន​បាន​រក​ឃើញ​ថា​ ​ជាច្រើន​ឆ្នាំមក​នេះ​ពលរដ្ឋ​កម្ពុជា​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស គឺ​ដោយសារ​កង្វះ​ទី​ផ្សារការងារ​ក្នុង​ស្រុក និងប្រាក់​ឈ្នួល​ទាប។​ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី​គម្រោង​ថ្នាក់​ជាតិ​នៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅកាត់​ថា IOM ថ្លែង​ក្នុង​កម្មវិធី He...

ក្រុមប្រឹក្សា​ឃុំសង្កាត់ទើបកាន់ដំណែងថ្មី​គួរ​ «ធ្វើការដោយ​មិនរើសអើង​ មិនប្រកាន់បក្ខពួក និងធ្វើការជាក្រុម» - កក្កដា 18, 2022 18.07.2022

ក្រោយលទ្ធផលបោះឆ្នោត​ឃុំសង្កាត់ គណបក្ស​នយោបាយទាំង៩ បាន​ព្រមទទួល​យកកៅអី​ក្រុមប្រឹក្សា​ឃុំសង្កាត់រៀងៗ​ខ្លួន។ នៅ​ក្នុងចំណោម​កៅអី​ក្រុមប្រឹក្សាសរុប ១១.៦២២​ មាន​គណបក្ស​ធំៗ​ពីរ គឺគណបក្សប្រជាជន​កម្ពុជា និង​គណបក្សភ្លើង​ទៀន​។ ​គណបក្ស​ប្រជា​ជន​ទទួលបាន​តំណែងមេឃុំ​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ចំនួន​ ១៦៤៨ ឃុំសង្កាត់​ ឯ​គណបក្ស​ភ្លើងទៀនទទួលបានតែ៤ឃុំ​ទេ​ គឺ ឃុំ​ចំណារ​លើ​ ឃុំដូង និង​ឃុំក្រយា នៅក្នុងខេត្តកំពង់ធំ និងឃុំ​...

Hello VOA៖ អ្នក​ជំនាញថា កង្វះ​ឆន្ទៈ​នយោបាយនិង​ផ្នត់​គំនិត​អវិជ្ជមាន​លើ​ភាព​ជា​អ្នក​ដឹកនាំ​ជា​ស្រ្តី​នៅ​តែ​ជា​ឧបសគ្គ - កក្កដា 15, 2022 14.07.2022

កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ ​ដែល​ធ្វើ​ការ​លើ​ការ​បោះ​ឆ្នោត និង​វិស័យ​យេនឌ័រ ក្នុ​ងនោះ​មាន​ខុម​ហ្វ្រែល​ផង​ដែរ បាន​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​បង្កើន​ចំនួន​ស្ត្រី​ ដែល​អាច​ឈរ​ជា​បេក្ខជន​លេខ​រៀង​ខាង​លើ ​ដើម្បី​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​ជ្រើស​រើស​ក្រុម​ប្រឹក្ស...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះផ្នែក​អប់រំ - កក្កដា 12, 2022 11.07.2022

ថ្មីៗ​នេះ​យុវជន​មួយ​ក្រុម​ទើប​តែបង្កើតកម្មវិធីបណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា «រាជសារ»​ សម្រាប់​ឱ្យ​សិស្ស និស្សិត​នៅ​កម្ពុជាភ្ជាប់ទំនាក់​ទំនង​គ្នា និង​ចែក​រំលែក​ចំណេះ​ដឹង។​ យុវជន អ៊ីម ម៉េងជឺ និង​យុវតី លឹម ស៊ូបួយ ​ដែល​ជា​ស្ថាបនិក​កម្មវិធីបណ្តាញ​សង្គម​រាជសារ​ ​ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះ​ដឹង​ទូទៅ និង​ចំណេះដឹង​...

Hello VOA៖ នយោបាយទឹក​នៅ​តំបន់​មេគង្គ​និងជម្រើស​កម្ពុជា​ទៅថ្ងៃអនាគត - កក្កដា 07, 2022 07.07.2022

កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ ភូមិ​សាស្ត្រ​ និង​កម្លាំង​នយោបាយ​ ដេញ​ពី​ក្រោយ​បណ្ដា​ប្រទេស​នានា​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ អាច​នឹង​រង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​«នយោបាយ​ទឹក»​ដើម្បី​ធានា​សន្ដិសុខ​ទឹក​ក្នុង​ប្រទេស​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ហ៊ន់ ច័ន្ទវត្តី និស្សិត​ថ្នាក់​អនុបណ្ឌិត ជំនាញ វិទ្យាសាស្ត្រ​ការពារ​ជាតិ ការអភិវឌ្ឍ និង​ការទូត នៅ​សាកល​វិទ្យា​ល័យ Durham ចក្រ​ភព​អង់​គ្ល...

Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ សំឡេង​ក្មេងស្រី​ជនជាតិ​ភាគតិច - កក្កដា 04, 2022 04.07.2022

កញ្ញា សេន លេ ប្រធាន​គម្រោង​ស្តីពី​យេនឌ័រ និង​ក្រុមជនជាតិ​ភាគតិច និង​ជា​ស្រ្តី​វ័យក្មេង​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច បាន​ថ្លែង​ថា ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ថា ក្មេងស្រី​ជនជាតិ​ភាគតិច​ប្រឈមនឹង​ឧបសគ្គ​ជាច្រើន មិន​ត្រឹម​តែ​នៅក្នុ​ង​សង្គម​ខ្មែរ​ទូទៅ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​នៅក្នុង​សហគមន៍​របស់​ពួកគេ​ផងដែរ។ បទដ្ឋាន​សង្គម និង​ផ្នត់គំនិត​អវិជ្ជមាន​ទៅលើ​ក្មេងស្រី បាន​កម្រិត​ឱកាស​មិន​ឱ្យ​ក្មេងស្រី​សម្រេច​នូ...

Hello VOA៖ រដ្ឋាភិបាល​កម្ពុជា​គួរ​ណែនាំ​កុំ​​​​​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​​​នៅ​ក្រៅ​ប្រទេស - មិថុនា 23, 2022 23.06.2022

ពលករ​កម្ពុជាយ៉ាង​ហោច​ណាស់​ពីរ​លាន​នាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ពី​កម្ពុជា​ច្រើន​ជាងគេ។ ​ពលករ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ចាញ់​បោក​មេខ្យល់ ហើយ​ក្លាយ​ជា​ទាសករ​លើ​ទូក​នេសាទរាប់​ឆ្នាំ​ ដោយ​មិន​ស្គាល់​ដីគោក​ក៏​មាន។​ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​...

Hello VOA សុខភាព៖ ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​រ៉ាំរ៉ៃ - មិថុនា 17, 2022 16.06.2022

អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ជំងឺ​កូវីដ​រ៉ាំរ៉ៃ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គុណភាព​នៃ​ការរស់នៅ​របស់​អ្នកជំងឺ មិនត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​អាច​បង្ក​ឲ្យ​មាន​ពិការភាព​បាន​ផងដែរ។ អ្នកជំងឺ​កូវីដ១៩ គួរប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​មេរោគ បើទោះបី​ជា​មិនមាន​រោគ​សញ្ញា​អ្វី​ធ្ងន់ធ្ងរ​នៅ​ពេល​ឆ្លង​ជំងឺ​កូវីដ១៩​ក៏ដោយ។ លោក​បាន​បញ្ជាក់​ថា ចំនួន​មេរោគ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​មិន​បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​អាណត្តិ​នេះ​ច្រើន​ដូច​មុន​ដោយសារ​សម្ពាធ​នយោបាយ - មិថុនា 13, 2022 13.06.2022

កាលពីថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ​២០២២ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៥ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​ចូលរួម។ លោក ម៉ា ចិត្រា សកម្មជន​សង្គម និង​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន និង​ពលរដ្ឋ​មិន​សូវ​បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​អាណត្តិ​នេះ​ច្រើន​ដូច​អាណត្តិ...

Hello VOA៖ វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធិ​នៃ​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត - មិថុនា 09, 2022 09.06.2022

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​អំឡុង​ពេល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០២២។ អង្គការ​លីកាដូ​ទទួល​ការ​រាយ​ការណ៍​ពី​រាជធានី-ខេត្ត ចំនួន​១៦​ផ្សេង​គ្នា អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន អង្គុយ​ចាំ​នៅ​ក្នុង ឬ​ក្រៅ​ទីតាំង​បោះ​ឆ្នោត ឬជួយ​សម្រប​សម្រួល​ឱ្យ​ពល​រដ្ឋ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត ក្នុង...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នកដឹកនាំ៖ ការ​លើក​កម្ពស់​យេនឌ័រ​និង​បរិស្ថាន​តាម​រយៈ​សិល្បៈ - មិថុនា 07, 2022 06.06.2022

អ្នកស្រី សួស ស៊ីណាត ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ និង​ទំនាក់ទំនង​សហគមន៍​នៃ​ សហគ្រាស​សង្គមហ្វារ​បាន​ថ្លែង​ថា អ្នកស្រី​មាន​ក្តី​រំភើប​រីករាយ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​លើកស្ទួយ​សិល្បៈ​ខ្មែរ​តាមរយៈ​ការជួយរៀបចំ​ការសម្តែង​នានា​របស់​សិល្បករ​និង​សិល្បការិនី​របស់​អង្គការ​ហ្វារ និង​ការ​ចូលរួម​ចំណែក​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន ដូចជា​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទីក​ជាដ...

Hello VOA៖ តើ​គេ​អាច​រំពឹង​អ្វី​បាន​ខ្លះ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ៥ ​មិថុនា ​២០២២? - មិថុនា 03, 2022 02.06.2022

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់លើក​ទី៥​ នៅ​ថ្ងៃទី០៥​ ខែ​មិថុនា ឆ្នាំ​២០២២​ចុង​សប្ដាហ៍​នេះ។ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ ក្រោម​មូលបទ​«វេទិកា​អាស៊ាន» ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​រលក​ធាតុ​អាកាសកាល​ពីថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២២ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ បាន​លើក​ឡើង​ថា​ ទោះបី​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នេះ​...

Hello VOA៖ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ជប៉ុន​ក្រោម​រូបភាព​សិក្ខាកាម​ប្រឈមនឹង​ការរំលោភ​សិទ្ធិ​មនុស្ស - ឧសភា 26, 2022 26.05.2022

កាលពី​ឆ្នាំ​២០១៩ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩.០០០​នាក់ ក្រោម​កម្មវិធី​ធ្វើ​កម្មសិក្សា ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម​១.៥០០ដុល្លា​អាមេរិក។ ប៉ុន្តែ​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចេញ​កាលពី​ឆ្នាំ​២០១៦ រកឃើញ​ថា ជាង​៧០​ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​ជួល​កម្មសិក្សា​ការី​មក​ពី​ប្រទេស​នានា បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស។ អ្នកស្រី ម៉ៃ តាកេម៉ូរ៉ា បុគ្គលិក​សហជីព...

Hello VOA សុខភាព៖ ថ្នាំ PAXLOVID (ផាកស្លូវីដ) និង​បច្ចុប្បន្នភាព​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ - ឧសភា 19, 2022 19.05.2022

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ រដ្ឋបាល​គ្រប់គ្រង​ចំណី​អាហារ​និង​ថ្នាំ​ពេទ្យ​សហរដ្ឋ​អាមេរិក FDA បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មួយ​ចំនួន​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​នីមួយៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ដឹង​ពី​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ ដោយ​សារ​វា​អាច​បង្...

Hello VOA ពិសេស៖ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា «ការកសាង​សង្គម​ប្រជាធិបតេយ្យ​មិន​ងាយ​ស្រួល​ទេ» - ឧសភា 17, 2022 17.05.2022

ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ឆ្នាំ​២០២២។ នេះ​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ជាង​១ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់​ប្រមាណ​១៦៥០​នាក់។ នៅ​ក្នុង​បទ​សម្ភាស​ន៍​មួយ​នៃ​កម្មវិធី​ Hello VOA លោក សាម អ៊ីន អគ្គលេខា​ធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែង​ថា៖ «ការ​កសាង​សង្គម​ប្រជ...

Hello VOA៖ លោក សុន ឆ័យ ថា បើ​បេក្ខជន​គណបក្ស​លោក​ជាប់​ឆ្នោត​នឹង​«ធ្វើជាគំរូ»​ដល់​គណបក្ស​កាន់​អំណាច - ឧសភា 16, 2022 16.05.2022

នៅ​សល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ ថ្ងៃ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ នឹង​ឈាន​មក​ដល់ គឺ​នៅ​ថ្ងៃ​សៅរ៍​នេះ។ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​មក​ពី​គណបក្ស​ភ្លើងទៀន​ត្រឹម​តែ ១​៦២៣ ឃុំសង្កាត់ បើ​ទោះ​គណបក្ស​នេះ​បាន​ចុះឈ្មោះ​បេក្ខជន​ខ្លួន​នៅ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ១៦៤៩ ក៏ដោយ។ នេះ​មាន​ន័យ​ថា មុន​ថ្ងៃ​បោះ​ឆ្នោត​ឈាន​មក​ដល់ គណបក្ស​ភ្លើងទៀ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ការ​យកចិត្ត​ទុក​ដាក់​លើ​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​ធនធាន​មនុស្ស - ឧសភា 09, 2022 09.05.2022

កញ្ញា ឈុន បូរមី បាន​ជាប់​ជ័យ​លាភី​ក្នុង​កម្មវិធី​ជើងឯក​អាហារូបត្ថម្ភមួយ​កាលពី​ឆ្នាំ​២០១៨ ដែល​កម្មវិធី​នោះ​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ​ជាមួយនឹង​ការតស៊ូ​មតិ។ កាលពី​ឆ្នាំមុន កញ្ញា​ត្រូវបាន​ជ្រើសតាំង​ជា​តំណាង​យុវជន​ប្រចាំ​តំបន់​អាស៊ី ក្នុង​ក្រុម​គណៈ​កម្មាធិការ​ដឹកនាំ​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហារូបត្ថម្ភ​សកល។ កញ្ញា ឈុន បូរមី អ្នកដឹកនាំ​ក្រុម​យុវជន​ជើងឯក​អាហា...

Hello VOA៖ តើ​ពលរដ្ឋ​កម្ពុជា​គួរ​ត្រៀមខ្លួន​បែប​ណា​ដើម្បី​ក្លាយជា​ពលរដ្ឋ​ឌីជីថល? - ឧសភា 05, 2022 05.05.2022

កាលពី​ឆ្នាំមុន កម្ពុជា​បាន​ដាក់​ចេញ​ក្រប​ខណ្ឌ​គោលនយោបាយ​សង្គម-សេដ្ឋកិច្ច​ឌីជីថល​ដល់​ឆ្នាំ​២០៣៥។ ក្នុង​គោលដៅ​នោះ​ក៏​មាន​ការរំលេច​ផងដែរ​ក្នុង​ការត្រៀម​ពលរដ្ឋ​កម្ពុជា​ឱ្យ​ក្លាយជា​ពលរដ្ឋ​ឌីជីថល​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល។ អំពី​ថា​តើ​ពលរដ្ឋ​កម្ពុជា​គួរ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ឌីជីថល​នោះ កញ្ញា ឌិប ណាសា អ្នក​គ្រប់​គ្រង​គម្រោង​នៅ​គ្រឹះស្ថាន​ផ្សព្វ​ផ្សាយ Globe Media Asia បាន​ចូល​មក...

Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការលះបង់​ជីវិត​ដើម្បី​អភិរក្ស​វប្បធម៌​ខ្មែរ - ឧសភា 03, 2022 02.05.2022

អ្នកស្រី សៀង វួចម៉េង នាយិកា​ប្រតិបត្តិ​អង្គការ​មាតុភូមិ​ដួងព្រលឹង​ខ្មែរ​បាន​ថ្លែង​ថា ការលះបង់​របស់​អ្នកស្រី​ដើម្បី​លើកស្ទួយ និង​អភិរក្ស​វប្បធម្ម​ខ្មែរ​នេះ ផ្តើម​ចេញ​ពី​ក្តីស្រឡាញ់ និង​ការយល់​ពី​តម្លៃ​នៃ​វប្បធម៌​អរិយធម៌​ខ្មែរ។ អ្នកស្រី​បាន​ចំណាយ​ពេលវេលា​ស្ទើរតែ​ទាំង​អស់​របស់​អ្នកស្រី ខិតខំ​ផ្សព្វផ្សាយ និង​កៀរគរ​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ រហូត​ដល់​មាន​ការទទួល​ស្គាល់​អង្គការ​របស់​អ្នកស្រី​ដូច​សព្វ​ថ្...

Hello VOA៖ រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ពី​ចម្ងាយ​ដើម្បី​ធានា​ពី​សិទ្ធិ​ពលរដ្ឋ - មេសា 29, 2022 28.04.2022

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ដែល​ពលករ​ខ្មែរ​ជាង​ពីរ​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ថ្មីៗ​នេះ​ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយ​ចំនួន បានស្នើ​ឲ្យមានការ​រៀប​ចំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសអាចបោះ​ឆ្នោត​ពី​ចម្ងាយ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ដោយថា មិន​មាន...

Hello VOA៖ អ្នក​ជំនាញ​ថា ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​បក្ស​នយោបាយ​គួរ​ផ្ដោត​លើ​ការដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន ជាជាង​ការប្រកួត​ប្រជែង​នយោបាយ - មេសា 25, 2022 25.04.2022

ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្របសម្រួល​ក្រោម​មូលបទ​អភិបាល​កិច្ច​ល្អ​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២២ លោក ឱក សេរីសោភក្ដិ៍ វាគ្មិន​ជំនាញ​ប្រចាំ​កម្មវិធី បាន​ឱ្យ​យោបល់​ថា បក្ស​នយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​មូលដ្ឋាន​គួរ​ផ្ដោត​លើ​ការរិះរក​វិធី...

Słuchaj podcastu Hello VOA - វីអូអេ w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS