RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Auteur

RFI ខេមរភាសា / Khmer

Catégorie

News

Site du podcast

www.rfi.fr

Dernier épisode

10 juil. 2026

Où écouter ?

Les podcasts dans l'appli Replaio Radio Bientôt disponible

Les podcasts arrivent très bientôt dans l'appli. Installe-la dès maintenant et découvre en avant-première une toute nouvelle façon de vivre les podcasts

Télécharger sur Google Play Installe-la gratuitement Android 5 M+ de téléchargements · note de 4,8 iOS bientôt

Épisodes

បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ? 10.07.2026

ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រ...

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA 06.07.2026

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់...

តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិន​ចង់​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស 03.07.2026

នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​អ៊ីស្លាម​ជ្រុលនិយម រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន​ពង្រឹង​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន នៅ​ត្រង់ចំណុច ចុះឈ្មោះ​របស់​ទារក។ ជាប់ឈ្មោះជា​បិតាស្ថាបនិក​​សន្តិភាព និង​បង្រួបបង្រួមជាតិ លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល​អ៊ីស្លាម និង​ការដកឃ្លា ឃ្លាតចាកឆ្ងាយ​ពីលំហរអតីតសហភាពសូវៀត។ ដើម្បីធ្វើជាគំរូគេ...

រដ្ឋវៀតណាមប្រកាសគោលនយោបាយ​ ជំរុញ​លើកទឹកចិត្ត​​ប្រជាជនឲ្យយកកូន​ដល់២នាក់ 01.07.2026

ចំនួន​ប្រជាជន​វៀតណាម មានប្រមាណ​​​១០២​លាននាក់ គិតត្រឹមថ្ងៃទី​១កក្កដា​ឆ្នាំ​២០២៦។ តែទន្ទឹមនឹងនេះ ចំនួន​ប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់តុល្យភាព​ប្រជាសាស្ត្រ​។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាម​បានលុបចោល​ការដាក់កំហិត​ហាមឃាត់ មិន​ឲ្យ​ប្រជាជនមានកូន​លើស​ពី​២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃ​ពុធទី១​​កក្កដា២០២៦​ វៀតណាម​បានចេញច្បាប់ផ្តល់​អត្ថប្រយោជន៍មួយចំនួន​ ដល់​ក្រុមគ្រួសារដែលមានកូន​២នា...

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់ 22.06.2026

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅអ៊ីរ៉ង់​​​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លាន...

រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន 22.06.2026

នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង​។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុ...

ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ 17.06.2026

បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើ...

មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង 10.06.2026

មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បី​​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​៨មិថុនា​។ ពិភពលោកយើង​កំពុងតែឈានជើងចូល​ក្នុងកាលៈទេសៈ​ប្រកួតប្រជែងគ្នា​ ដែល​ប្រការនេះ...

ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់ 09.06.2026

អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បាន​កើតមាន​ឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ​២០២៥។ នេះបើផ្អែកតាមរបាយការណ៍​ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុង​អូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី​៩មិថុនា​។ គិតចាប់ពី​ចប់សង្រ្គាម​លោក​លើកទី​២មក ឆ្នាំ​២០២៥ជាឆ្នាំ​ដែល​មានជម្លោះព្រំដែន ជម្លោះ​រវាង​ប្រទេសនិងប្រទេស​ ក្នុងចំនួនច្រើនបំផុត។ ពិភពលោក​បាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្...

ហេតុអ្វីការប៉ុនប៉ង​របស់​លោកត្រាំ ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​Abraham អាច​បរាជ័យធ្លាក់ទឹក? 26.05.2026

ជំហរ​របស់​លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅ​មួយថ្ងៃ ប្រធានាធិបតីទី​៤៧​របស់​អាមេរិក​ប្រកាសដំណឹង​ជាមួយ​ការប្តូរជំហរ​ក្រឡាប់ចាក់ ធ្វើ​ឲ្យពិភពលោក​តាមសឹង​មិនទាន់។ ទាក់ទង​នឹង​ការចរចា​ដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំ​អាមេរិក​បង្ហោះសារ​ម្តងថា ជិត​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោក​មិន​ប្រញាប់​ចង់​បាន​កិច្ចព្រមព្រៀង​ភ្លាមៗ​ជាមួយ​អ៊ីរ៉ង់។ ជាក់ស្តែង  នៅក្នុងសារ​បង្ហោះផ្ស...

លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា 19.05.2026

សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា​ ក៏ជាមធ្យោបាយ​មួយដែរ ដែលភាគីទាំង២បា​នប្រើ ដើម្បី​គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក​។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ​បានបង្ហោះរូបថត និងវីដេអូ​​ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​​ បង្ហាញ​ឲ្យ​ឃើញ​លោក ​ត្រៀមចុចប៊ូតុងក្រហម​ បញ្ជាគ្រាប់បែក​បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិ...

តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា? 13.05.2026

លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ​។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល​៤ខែ ដើម្បីអនុវត្តទោស​ឲ្យ​បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន​ការ​អភ័យ​ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល​របស់​​​លោក​...

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប? 10.05.2026

ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅ...

ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC? 04.05.2026

កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក​ឲ្យ​មានការផ្ញាក់​ផ្អើល តាម​រយៈការប្រកាស​ចាកចេញពី​អង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី​ នៅពីក្រោយ​ការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅ​​ថ្ងៃចន្ទ​ទី​៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដើម្បី​ប្រយោជន៍ជាតិ...

សង្រ្គាមនៅដើមបូព៌ា​ជា​មេរៀន​សម្រាប់​ប្រទេស​នៅឈូងសមុទ្រ​ដឹងថា គេ​មិនអាច​ពឹងផ្អែកតែលើ​មហាអំណាច​តែមួយ 23.04.2026

រងគ្រោះ​ជិត​២ខែ ព្រោះតែ​សង្រ្គាមបាចសាច​របស់​អ៊ីរ៉ង់​ ប្រទេស​មហាសេដ្ឋីប្រេង​នៅ​ឈូង​សមុទ្រ​ពែក្ស​ហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភ​កាន់តែខ្លាំងថា សន្តិសុខ​របស់​ពួកគេ​នឹង​ត្រូវ​ផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយ​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ទោះមិនបាន​ប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះ​ណាមួយក្តី ប៉ុន្តែ ប្រទេស​នៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ា...

សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច? 19.04.2026

នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេ...

តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា? 10.04.2026

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈ...

ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន 21.03.2026

ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី​១៩មីនា...

តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​? 19.03.2026

សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុក​ប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ​។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបាន​សំដៅទៅលើទីតាំងស្តុក​ប្រេងនិង​ឧស្ម័ន​ប៉ុណ្ណោះទេ តែវាបាន​វាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ​​ផលិតកម្ម​​​តែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើ​បណ្តាញផលិត​និង​​ផ្គត់ផ្គង់ នៃ​​...

តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិក​ដក យក​ខែលមីស៊ីលពីខ្លួន​​ទៅដាក់ពង្រាយ​នៅដើមបូព៌ា? 14.03.2026

អាមេរិកកាន់តែលង់ជាប់ក្នុង​សង្រ្គាម​វាយប្រហារលើអ៊ីរ៉ង់។ ដើម្បី​ផលប្រយោជន៍របស់ខ្លួន​ ដូចជា​មូលដ្ឋានទ័ព នៅ​តំបន់ដើមបូព៌ា អាមេរិក​បាន​រើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំង​និង​ប្រព័ន្ធ​ខែលមីស៊ីល​ចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក​ និងកាសែតក្នុងស្រុកកូរ៉េខាងត្បូង​បានចុះផ្សាយ​ពី​ការដឹកជញ្ជូន​ប្រព័ន្ធខែលមីស៊ីល​អាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បី​យកទៅពង្រាយ​នៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី​...

អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់? 09.03.2026

សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​បាន​ឈានចូលដល់​ថ្ងៃទី១១​ គិត​ត្រឹម​ថ្ងៃអង្គារ​ទី​១០​មីនា។ រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ចំណែក​ចិន​ជាអតិថិជនទិញប្រេង​របស់អ៊ីរ៉ង់​បាន​បន្លឺសំឡេង​បរិហារិះគន់​ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ រុស្ស៊ី ឬ​ចិន​ដែលចូលជួយ​អ៊ីរ៉ង់នោះទេ។ គ្មាន​ប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់​កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាស​យ៉ាងចាស់​ដៃ​ពី​សំណាក...

ឥណ្ឌូណេស៊ី៖ ទីក្រុង​ហ្សាការតា​ប្រឈមមុខ​នឹងវិបត្តិ​គំនរសំរាមពេញទីក្រុង ដោយ​គ្មានដំណោះស្រាយ 19.02.2026

កាកសំណល់​សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហា​យូរឆ្នាំមកហើយ នៅ​​រដ្ឋធានីហ្សាការតា​របស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅ​មួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយ​ថ្ងៃ អ្នករស់នៅទីក្រុង​ហ្សាការតា​​ បង្កើតកាកសំណស់​សំរាម ដល់ទៅ ១៤០០០ តោន ខណៈ​ទីលានចាក់សំរាម​ លែងមានលទ្ធភាពស្តុកទុកបាន​។ លើសពីសោភណ័ភាព​ទីក្រុង វិបត្តិ​គំនរភ្នំសំរាម​នៅទីក្រុងហ្សាការតា គឺជា​ប្រភពនៃ​បញ្ហាសុខភាពសាធារណៈគួរឲ្យ...

៥ឆ្នាំ​នៃ​សង្រ្គាម​ស៊ីវិល​ រដ្ឋាភិបាលស្រមោល​ភូមា​នៅតែស្ថិតនៅលើផ្លូវទ័ល 08.02.2026

គិត​នៅត្រឹម​ខែកុម្ភៈនេះ មានរយៈពេល​៥ឆ្នាំ​គត់ ដែលភូមាធ្លាក់​ខ្លួនទៅក្នុង​សង្រ្គាម​ស៊ីវិលភូមា​ ក៏ព្រោះតែ​ក្រុមយោធា​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ និង​ចាប់​​លោកស្រី អ៊ុងសាន ស៊ូជី ដាក់ពន្ធនាគារ គ្មាន​ថ្ងៃនឹងដោះលែង។ នៅក្នុង​សង្រ្គាម​ផ្ទុះនៅពេញទូទាំងប្រទេសភូមា គូប្រជែង​ធំបំផុតរបស់របបសឹក គឺរដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាលរួបរួមជាតិ ដែលត្រូវ​បាន​បង្កើតឡើងនៅតែប៉ុន្មានខែ ក្រោយ​រដ្ឋប្រហារ។ ប្រមូលផ្ត...

បោះឆ្នោតសភា​ថៃ៖ គណបក្ស​ប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភ​ថាគេ​នឹង​រារាំងមិន​ឲ្យ​​បង្កើត​រដ្ឋាភិបាល 04.02.2026

ថ្ងៃអាទិត្យទី​៨​កុម្ភៈខាងមុខ​នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅ​បង្កើតរដ្ឋាភិបាលថ្មី​។ ការឃោសនា​នយោបាយ របស់គណបក្ស​ទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍​នេះ​។ ផ្អែកតាម​ស្ទាបស្ទង់​មតិ​ ​គណបក្ស​ប្រាឆាឈុន ដែលជាបក្ស​មានទំនោរចម្រើន​និយម និងគាំទ្រដោយ​យុវជនថៃភាគច្រើននោះ អាចនឹង​ឈ្នះ​នាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា​ ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូច...

Écoute le podcast ទស្សនៈព្រឹត្តិការណ៍ពិភពលោក sur Replaio

La radio et les podcasts dans une seule appli - gratuite, sans inscription. Installe-la dès aujourd'hui et ne rate pas le lancement

Télécharger sur Google Play

Replaio n'est pas éditeur de podcasts ; les noms des émissions, les visuels et l'audio appartiennent à leurs auteurs et sont diffusés via des flux RSS publics