RFI ខេមរភាសា / Khmer
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
Besuch unbedingt die Website des Podcasts und unterstütze die Macher: www.rfi.fr
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារច្បាប់អន្តរជាតិ ខណៈលោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង 23.09.2026 6:52
អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមនៅថ្ងៃពុធទី២២កញ្ញា ជាមួយនឹងសុន្ទរកថារបស់លោកអង់តូនីញ៉ូ ហ្គូតទែរស៍ ដែលបានអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ និងការសហការរវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺលោកអេម៉ានុយអែល ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺនូវទស្សនៈវិស័យ២ផ្ទុយគ្នា ដោយម្នាក់ការពារច្បាប...
Forbidden Stories៖ អាមេរិកជះប្រាក់ច្រើនរយលានដុល្លារ ដើម្បីបំបរបង់ចោលជនអន្តោប្រវេសន៍នៅប្រទេសទី៣ 21.09.2026 6:58
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់បញ្ជូនជនបរទេស ចំនួនជាង២៥០០០នាក់ យកទៅទុកចោលនៅប្រទេសទី៣ ដែលគ្មានទាក់ទងអ្វីសោះនឹងជននោះ។ នេះបើផ្អែកតាម របាយការណ៍អង្កេតស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយដោយសម្ព័ន្ធសហការឈ្មោះ Forbidden Stories។ រដ្ឋបាលលោកដូណាល់ ត្រាំ បានចំណាយប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និងដែនកោះតូចៗក្...
រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស 16.09.2026 5:52
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញនៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជារបស់មនុស្ស។ ការទាញសញ្ញាអាសន្ននេះ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញនៅចិន ស្តាប់យ៉ាងយកចិត្តទុកដាក់។ ថ្វីបើមានការយល់ឃើញខុសគ្នាខ្លះ ស្តីពីមុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយបង្ការ តែអ្នកជំនាញចិននិងអាមេរិក សុទ្ធតែទទួល...
ហេតុអ្វីថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួនៗ នៅខេត្តភាគខាងត្បូងថៃ? 28.08.2026 4:58
នៅខេត្តភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ កាលពីសប្តាហ៍កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលថៃ ត្រឡប់មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី មុននឹងស្ងប់ស្ងាត់ទៅវិញ។...
ភាពប្រែប្រួលរបស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោបាយការទូតនឹងនរបស់ចិន 20.08.2026 3:33
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តី...
បានភ្លើងខៀវពីលោកត្រាំ តើអ៊ុយក្រែនអាចផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ? 10.07.2026 6:09
ដើម្បីបំពេញបំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារចង់បានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគីនៅប្រទេសតួកគីថា លោកយល់ព្រមឲ្យអ៊ុយក្រែនមានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំអាមេរិកបើកភ្លើងខៀវឲ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលអាមេរិក ប៉ុន្តែ សំណួរសួរថា តើអ៊ុយក្រ...
អង្គការនិងសមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់អគ្គនាយកFIFA 06.07.2026 5:33
ស្របពេលដែលការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង ទាក់ទិននឹងអព្យាក្រឹតភាពរបស់លោក។ កាលពីថ្ងៃសុក្រទី៣កក្កដា អង្គការសិទ្ធិមនុស្សនិងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិតទៅកាន់FIFA ទាមទារឲ្យមានការស៊ើបអង្កេតលើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ និងប៉ះពាល់...
តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិនចង់លើកតម្កើងឈ្មោះនិង វប្បធម៌បរទេស 03.07.2026 5:27
នៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។ ដើម្បីធ្វើជាគំរូគេ...
រដ្ឋវៀតណាមប្រកាសគោលនយោបាយ ជំរុញលើកទឹកចិត្តប្រជាជនឲ្យយកកូនដល់២នាក់ 01.07.2026 4:57
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នា...
កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត នៅពេលអាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់ 22.06.2026 4:17
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នេះហើយ ដែលជារៀបចំបណ្តាញ កូនចៅអ៊ីរ៉ង់ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាចសន្តិសុខនៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាន់កាប់ចរន្តសេដ្ឋកិច្ចសឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លាន...
រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន 22.06.2026 6:32
នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុ...
ទោះភូមាគ្រប់គ្រងដោយរបបសឹក ឬប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ 17.06.2026 6:47
បន្ទាប់ពីធ្វើដំណើរទៅឥណ្ឌា ប្រទេសមហាយក្សប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋានពីយោធាមកស៊ីវិល លោកមីន អ៊ុងឡាំងងាកមកបំពេញទស្សនកិច្ចនៅ ប្រទេសមហាយក្សសេដ្ឋកិច្ចចិនវិញម្តង។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា ប្រមុខរដ្ឋាភិបាលស៊ីវិលភូមាធ្វើដំណើរទៅចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិនដែលជាប្រទេសជិតខាងមានព្រំដែនរួមគ្នាជាង២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើ...
មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង 10.06.2026 4:50
មហាអំណាចនុយក្លេអ៊ែរទាំង៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា។ ពិភពលោកយើងកំពុងតែឈានជើងចូលក្នុងកាលៈទេសៈប្រកួតប្រជែងគ្នា ដែលប្រការនេះ...
ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់ 09.06.2026 4:49
អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បានកើតមានឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៥។ នេះបើផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុងអូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី៩មិថុនា។ គិតចាប់ពីចប់សង្រ្គាមលោកលើកទី២មក ឆ្នាំ២០២៥ជាឆ្នាំដែលមានជម្លោះព្រំដែន ជម្លោះរវាងប្រទេសនិងប្រទេស ក្នុងចំនួនច្រើនបំផុត។ ពិភពលោកបាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្...
ហេតុអ្វីការប៉ុនប៉ងរបស់លោកត្រាំ ដើម្បីជំរុញកិច្ចព្រមព្រៀងAbraham អាចបរាជ័យធ្លាក់ទឹក? 26.05.2026 5:36
ជំហររបស់លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រធានាធិបតីទី៤៧របស់អាមេរិកប្រកាសដំណឹងជាមួយការប្តូរជំហរក្រឡាប់ចាក់ ធ្វើឲ្យពិភពលោកតាមសឹងមិនទាន់។ ទាក់ទងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំអាមេរិកបង្ហោះសារម្តងថា ជិតឈានសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងភ្លាមៗជាមួយអ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារបង្ហោះផ្ស...
លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំនិងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នាដោយរូបភាព និងការឃោសនា 19.05.2026 4:55
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិ...
តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា? 13.05.2026 5:16
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោក...
ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប? 10.05.2026 5:26
ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅ...
ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង OPEP-OPEC? 04.05.2026 4:10
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ...
សង្រ្គាមនៅដើមបូព៌ាជាមេរៀនសម្រាប់ប្រទេសនៅឈូងសមុទ្រដឹងថា គេមិនអាចពឹងផ្អែកតែលើមហាអំណាចតែមួយ 23.04.2026 4:28
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ា...
សង្គ្រាមអ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច? 19.04.2026 4:46
នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេ...
តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា? 10.04.2026 6:40
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈ...
ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែងរដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន 21.03.2026 6:57
ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា...
តើនឹងមានផលវិបាកអ្វីខ្លះ ក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស? 19.03.2026 5:09
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃ...
តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិកដក យកខែលមីស៊ីលពីខ្លួនទៅដាក់ពង្រាយនៅដើមបូព៌ា? 14.03.2026 5:51
អាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី...
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet