RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

News KM ↓ 29 Folgen

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.rfi.fr

Autor

RFI ខេមរភាសា / Khmer

Kategorie

News

Podcast-Website

www.rfi.fr

Neueste Folge

23. Sep 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

នៅមហាសន្និបាតអ.ស.ប. លោកម៉ាក្រុងថ្លែងការពារ​ច្បាប់អន្តរជាតិ ខណៈ​លោកត្រាំថ្លែងការពារតែប្រយោជន៍ជាតិឯង 23.09.2026

អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់​ផ្តើម​នៅថ្ងៃពុធទី​២២កញ្ញា ជាមួយ​នឹងសុន្ទរកថា​របស់​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល​បានអំពាវនាវ​ឲ្យ​គោរពច្បាប់អន្តរជាតិ និងការសហការ​រវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម​​។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺ​លោកអេម៉ានុយអែល ​ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺ​​នូវទស្សនៈវិស័យ​២ផ្ទុយគ្នា ដោយ​ម្នាក់ការពារច្បាប...

Forbidden Stories៖ អាមេរិកជះប្រាក់​ច្រើនរយលានដុល្លារ ដើម្បីបំបរបង់​ចោល​ជនអន្តោប្រវេសន៍​នៅប្រទេសទី​៣ 21.09.2026

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចាប់បញ្ជូន​ជនបរទេស ចំនួន​ជាង​២៥០០០នាក់ យកទៅទុកចោល​​នៅប្រទេស​ទី​៣ ដែលគ្មាន​ទាក់ទងអ្វីសោះ​នឹង​ជននោះ។ នេះបើផ្អែកតាម​ របាយការណ៍អង្កេត​​​ស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយ​ដោយសម្ព័ន្ធ​សហការ​ឈ្មោះ​ Forbidden Stories។ រដ្ឋបាល​លោកដូណាល់ ត្រាំ បានចំណាយ​ប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយ​ប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និង​ដែនកោះតូចៗក្...

រដ្ឋ​ចិនចាប់​ផ្តើម​​​ត្រៀម​ខ្លួន បង្កា​រហានិភ័យបណ្តាល​មកពី​​​​ AI ឆ្លាតជ្រុល​លែងស្តាប់​បញ្ជាមនុស្ស 16.09.2026

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញ​នៅ​​​ចិន​ ស្តាប់យ៉ាងយកចិត្តទុកដាក់​។​ ថ្វីបើមានការយល់​ឃើញខុសគ្នាខ្លះ ស្តីពី​មុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយ​បង្ការ តែអ្នកជំនាញ​ចិននិងអាមេរិក សុទ្ធតែទទួល...

ហេតុអ្វី​ថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួន​ៗ នៅខេត្តភាគខាងត្បូងថៃ? 28.08.2026

នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់​សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ​ កាលពីសប្តាហ៍​កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ​ ដើម្បីចាប់បង្ខំឲ្យ​រដ្ឋាភិបាលថៃ ត្រឡប់​មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែល​ភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី​​ មុននឹងស្ងប់ស្ងាត់ទៅវិញ​​។...

ភាពប្រែប្រួល​របស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោបាយការទូតនឹងនរបស់ចិន 20.08.2026

លោក​វ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើម​ទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង​ចាប់ពីថ្ងៃទី​១៩​សីហា​។ ទស្សនកិច្ចនេះ​ត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យ​បំផុត ដែលវាជួន​ចំពេល​ដែល​លោកដូណាល់ ត្រាំ កំពុងធ្វើ​ឲ្យ​កូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​និង​អាមេរិក ហាក់កំពុង​ង្គោះរង្គើ ហើយ​អ្នកដែលកំពុងញញឹមដោយក្តី...

បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ? 10.07.2026

ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រ...

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA 06.07.2026

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់...

តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិន​ចង់​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស 03.07.2026

នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​អ៊ីស្លាម​ជ្រុលនិយម រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន​ពង្រឹង​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន នៅ​ត្រង់ចំណុច ចុះឈ្មោះ​របស់​ទារក។ ជាប់ឈ្មោះជា​បិតាស្ថាបនិក​​សន្តិភាព និង​បង្រួបបង្រួមជាតិ លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល​អ៊ីស្លាម និង​ការដកឃ្លា ឃ្លាតចាកឆ្ងាយ​ពីលំហរអតីតសហភាពសូវៀត។ ដើម្បីធ្វើជាគំរូគេ...

រដ្ឋវៀតណាមប្រកាសគោលនយោបាយ​ ជំរុញ​លើកទឹកចិត្ត​​ប្រជាជនឲ្យយកកូន​ដល់២នាក់ 01.07.2026

ចំនួន​ប្រជាជន​វៀតណាម មានប្រមាណ​​​១០២​លាននាក់ គិតត្រឹមថ្ងៃទី​១កក្កដា​ឆ្នាំ​២០២៦។ តែទន្ទឹមនឹងនេះ ចំនួន​ប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់តុល្យភាព​ប្រជាសាស្ត្រ​។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាម​បានលុបចោល​ការដាក់កំហិត​ហាមឃាត់ មិន​ឲ្យ​ប្រជាជនមានកូន​លើស​ពី​២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃ​ពុធទី១​​កក្កដា២០២៦​ វៀតណាម​បានចេញច្បាប់ផ្តល់​អត្ថប្រយោជន៍មួយចំនួន​ ដល់​ក្រុមគ្រួសារដែលមានកូន​២នា...

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់ 22.06.2026

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅអ៊ីរ៉ង់​​​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លាន...

រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន 22.06.2026

នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង​។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុ...

ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ 17.06.2026

បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើ...

មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង 10.06.2026

មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បី​​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​៨មិថុនា​។ ពិភពលោកយើង​កំពុងតែឈានជើងចូល​ក្នុងកាលៈទេសៈ​ប្រកួតប្រជែងគ្នា​ ដែល​ប្រការនេះ...

ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់ 09.06.2026

អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បាន​កើតមាន​ឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ​២០២៥។ នេះបើផ្អែកតាមរបាយការណ៍​ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុង​អូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី​៩មិថុនា​។ គិតចាប់ពី​ចប់សង្រ្គាម​លោក​លើកទី​២មក ឆ្នាំ​២០២៥ជាឆ្នាំ​ដែល​មានជម្លោះព្រំដែន ជម្លោះ​រវាង​ប្រទេសនិងប្រទេស​ ក្នុងចំនួនច្រើនបំផុត។ ពិភពលោក​បាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្...

ហេតុអ្វីការប៉ុនប៉ង​របស់​លោកត្រាំ ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​Abraham អាច​បរាជ័យធ្លាក់ទឹក? 26.05.2026

ជំហរ​របស់​លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅ​មួយថ្ងៃ ប្រធានាធិបតីទី​៤៧​របស់​អាមេរិក​ប្រកាសដំណឹង​ជាមួយ​ការប្តូរជំហរ​ក្រឡាប់ចាក់ ធ្វើ​ឲ្យពិភពលោក​តាមសឹង​មិនទាន់។ ទាក់ទង​នឹង​ការចរចា​ដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំ​អាមេរិក​បង្ហោះសារ​ម្តងថា ជិត​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោក​មិន​ប្រញាប់​ចង់​បាន​កិច្ចព្រមព្រៀង​ភ្លាមៗ​ជាមួយ​អ៊ីរ៉ង់។ ជាក់ស្តែង  នៅក្នុងសារ​បង្ហោះផ្ស...

លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា 19.05.2026

សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា​ ក៏ជាមធ្យោបាយ​មួយដែរ ដែលភាគីទាំង២បា​នប្រើ ដើម្បី​គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក​។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ​បានបង្ហោះរូបថត និងវីដេអូ​​ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​​ បង្ហាញ​ឲ្យ​ឃើញ​លោក ​ត្រៀមចុចប៊ូតុងក្រហម​ បញ្ជាគ្រាប់បែក​បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិ...

តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា? 13.05.2026

លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ​។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល​៤ខែ ដើម្បីអនុវត្តទោស​ឲ្យ​បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន​ការ​អភ័យ​ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល​របស់​​​លោក​...

ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប? 10.05.2026

ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅ...

ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC? 04.05.2026

កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក​ឲ្យ​មានការផ្ញាក់​ផ្អើល តាម​រយៈការប្រកាស​ចាកចេញពី​អង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី​ នៅពីក្រោយ​ការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅ​​ថ្ងៃចន្ទ​ទី​៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដើម្បី​ប្រយោជន៍ជាតិ...

សង្រ្គាមនៅដើមបូព៌ា​ជា​មេរៀន​សម្រាប់​ប្រទេស​នៅឈូងសមុទ្រ​ដឹងថា គេ​មិនអាច​ពឹងផ្អែកតែលើ​មហាអំណាច​តែមួយ 23.04.2026

រងគ្រោះ​ជិត​២ខែ ព្រោះតែ​សង្រ្គាមបាចសាច​របស់​អ៊ីរ៉ង់​ ប្រទេស​មហាសេដ្ឋីប្រេង​នៅ​ឈូង​សមុទ្រ​ពែក្ស​ហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភ​កាន់តែខ្លាំងថា សន្តិសុខ​របស់​ពួកគេ​នឹង​ត្រូវ​ផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយ​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ទោះមិនបាន​ប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះ​ណាមួយក្តី ប៉ុន្តែ ប្រទេស​នៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ា...

សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច? 19.04.2026

នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេ...

តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា? 10.04.2026

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈ...

ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន 21.03.2026

ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី​១៩មីនា...

តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​? 19.03.2026

សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុក​ប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ​។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបាន​សំដៅទៅលើទីតាំងស្តុក​ប្រេងនិង​ឧស្ម័ន​ប៉ុណ្ណោះទេ តែវាបាន​វាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ​​ផលិតកម្ម​​​តែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើ​បណ្តាញផលិត​និង​​ផ្គត់ផ្គង់ នៃ​​...

តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិក​ដក យក​ខែលមីស៊ីលពីខ្លួន​​ទៅដាក់ពង្រាយ​នៅដើមបូព៌ា? 14.03.2026

អាមេរិកកាន់តែលង់ជាប់ក្នុង​សង្រ្គាម​វាយប្រហារលើអ៊ីរ៉ង់។ ដើម្បី​ផលប្រយោជន៍របស់ខ្លួន​ ដូចជា​មូលដ្ឋានទ័ព នៅ​តំបន់ដើមបូព៌ា អាមេរិក​បាន​រើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំង​និង​ប្រព័ន្ធ​ខែលមីស៊ីល​ចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក​ និងកាសែតក្នុងស្រុកកូរ៉េខាងត្បូង​បានចុះផ្សាយ​ពី​ការដឹកជញ្ជូន​ប្រព័ន្ធខែលមីស៊ីល​អាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បី​យកទៅពង្រាយ​នៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី​...

Höre den Podcast ទស្សនៈព្រឹត្តិការណ៍ពិភពលោក in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet