SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1252 episoder

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Husk at besøge podcastens hjemmeside og støtte skaberen: www.sbs.com.au

Forfatter

SBS

Kategori

News

Podcastens hjemmeside

www.sbs.com.au

Seneste episode

9. okt. 2026

Hvor kan du lytte?

Podcasts i appen Replaio Radio Kommer snart

Podcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts

Hent den på Google Play Installer gratis Android næsten 10 mio. downloads · 4,8 i bedømmelse iOS snart

Episoder

កម្ពុជា រក្សាទុកផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលថៃទម្លាក់គ្រាប់បែក ជាភស្តុតាង 07.08.2026

កម្ពុជា រក្សាទុកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន ដែលថៃ ទម្លាក់គ្រាប់បែក និងបាញ់កម្ទេច ខណៈរូបភាពថ្មីៗជាច្រើនសន្លឹក ថតពីផ្កាយរណប បង្ហាញថា កងកម្លាំងយោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើន

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ 06.08.2026

**អង្គភាពឃ្លាំមើលអំពើពុករលួយរដ្ឋវិចថូរៀ រាយការណ៍ពីអាកប្បកិរិយាធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភនៅក្នុងរដ្ឋាភិបាលរដ្ឋនេះ។ ** រដ្ឋាភិបាលសហព័ន្ធកំពុងបង្ក្រាបកង់អគ្គិសនីដែលមិនមានសុវត្ថិភាព។ ** អង្គការសហប្រជាជាតិព្រមានថាក្រុមរដ្ឋអ៊ីស្លាម (I-S) នៅតែជាការគំរាមកំហែងដ៏រឹងមាំ និងកំពុងវិវត្តន៍។

មគ្គុទ្ទេសក៍សម្រាប់ជំរឿនឆ្នាំ ២០២៦៖ ពេលណា? នរណា? ដើម្បីអ្វី? និងជំនួយគាំទ្រ 06.08.2026

នៅថ្ងៃទី១១ ខែសីហា គ្រប់ក្រុមគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីនឹងត្រូវចូលរួមក្នុងការធ្វើជំរឿន។ ទិដ្ឋភាពទូទៅដ៏ទូលំទូលាយនៃប្រទេសអូស្ត្រាលីនេះ រួមបញ្ចូលទាំងមនុស្សគ្រប់គ្នានៅក្នុងប្រទេស ក៏ដូចជាអ្នកដែលកំពុងមកវិស្សមកាល និស្សិតអន្តរជាតិ និងអ្នកកាន់ទិដ្ឋាការបណ្ដោះអាសន្នផងដែរ។ SBS នឹងឆ្លើយនូវសំណួរសំខាន់ៗអំពីពេលវេលា ហេតុអ្វី និងរបៀបដែលការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ 05.08.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវាយប្រហារលើរោងចក្រផលិតសម្ភារៈការពារជាតិមួយកន្លែងនៅទីក្រុងមែលប៊ន ត្រូវបានស៊ើបអង្កេតជាអំពើភេរវកម្ម។ ** រដ្ឋាភិបាលសហព័ន្ធចាត់វិធានការជួសជុលផលវិបាកដែលមិនបានគ្រោងទុក នៃកំណែទម្រង់ពន្ធ negative gearing។ ** ពិធីបុណ្យសពដ៏ធំមួយត្រូវបានធ្វើឡើងនៅតំបន់ហ្គាហ្សាសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់។

កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ទៅពិនិត្យតំបន់តាមព្រំដែន 05.08.2026

កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) មកពីប្រទេសហ្វីលីពីន បានធ្វើដំណើរពីភ្នំពេញ ទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តំបន់ច្រកព្រំដែនបឹងត្រកួន ស្ថិតក្នុងតំបន់ជា...

ការ​ផ្តល់​ជំនួយ​គាំទ្រ​សម្រាប់​ការ​បំពេញ​បែបបទជំរឿន ឆ្នាំ​២០២៦ 04.08.2026

ការធ្វើជំរឿនគឺជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នាក្នុងប្រទេសអូស្រ្តាលី។ យប់ធ្វើជំរឿនគឺនៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។ លទ្ធផលនៃការធ្វើជំរឿននឹងបង្ហាញព័ត៌មានច្បាស់លាស់អំពីអាស័យដ្ឋាន ភាសាដែលប្រើនៅផ្ទះ តម្រូវការរបស់សហគមន៍ និងព័ត៌មានសំខាន់ដែលទាក់ទងនឹងការវិវឌ្ឍន៍ក្នុងសង្គមអូស្រ្តាលី។ អ្នកស្រី កង ស្រីទូច រៀបរាប់ពីជំនួយគាំទ្ររបស់សហគមន៍ខ្មែររដ្ឋញូសៅវែល ដែលផ្តល់ជូនដល់អ្នកមិនចេះបំពេញបែបបទជំរឿន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ 04.08.2026

** ជំងឺគ្រុនផ្តាសាយបក្សី H-5 ចំនួន ៧៤ ករណីត្រូវបានរកឃើញនៅទូទាំងប្រទេសអូស្ត្រាលី ជាមួយនឹងស្ថានភាពនៃការងាប់បក្សីយ៉ាងសម្បើម។ ** រដ្ឋាភិបាលសហព័ន្ធ ស្នើសុំឱ្យនិយតករប្រកួតប្រជែង ត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ដែលដំឡើងថ្លៃហួសហេតុ។ ** អ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាអំពីការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រកបដោយសុវត្ថិភាព។

#115 Working on the side (Med) - សិក្សាភាសាអង់គ្លេសភាគទី115៖ ការធ្វើការងារបន្ថែម 03.08.2026

Learn English useful for talking about side hustles and earning extra income. Practise everyday phrases for describing additional work, managing responsibilities, and talking about money. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការងារក្រៅម៉ោង និងការរកប្រាក់ចំណូលបន្ថែម។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីការងារបន្ថែម ការគ្រប់គ្រងការទទួលខុសត្រូវ និងការនិយាយអំពីប្រាក់កាស។ Keep pract...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ 01.08.2026

** ប្រធានអន្តោប្រវេសន៍អូស្ត្រាលីថា ការត្រួតពិនិត្យអាកប្បកិរិយាប្រឆាំងនឹងពួកយូដាចំពោះអ្នកដាក់ពាក្យសុំទិដ្ឋាការគ្រប់រូប មិនអាចអនុវត្តកើតទេ។ **ព្រឹទ្ធសភាអាមេរិកបដិសេធជាថ្មីចំពោះការប៉ុនប៉ងដើម្បីកម្រិតសកម្មភាពយោធារបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ ** កោះណាវរុបានប្តូរឈ្មោះជាផ្លូវការទៅជា ណាវអឺរុ “Naoero”។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ 31.07.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កិច្ចព្រមព្រៀងរំសាយអាវុធនៅហ្គាហ្សាត្រូវបានប្រកាស... ** អូស្ត្រាលីបញ្ជូនជំនួយគាំទ្រផ្នែកពន្លត់អគ្គីភ័យតាមអាកាសទៅកាន់អឺរ៉ុប... ** មនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យ Garma ដែលចាប់ផ្តើមនៅថ្ងៃនេះ និងបន្តរហូតដល់ថ្ងៃច័ន្ទ។

ក្រសួងបរិស្ថានកោះហៅសកម្មជនការពារព្រៃឈើ សហការផ្តល់ព័ត៌មានអំពីករណីកាប់ឈើនៅព្រៃឡង់ 31.07.2026

ក្រសួងបរិស្ថាន តាមរយៈមេធាវី បានចេញលិខិតអញ្ជើញ លោក ម៉ា ចិត្រា ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ MaChettra និងត្រូវបានគេស្គាល់ថា ជាសកម្មជនការពារព្រៃឈើ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មាន ព្រមទាំងបង្ហាញភស្តុតាង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើ នៅតំបន់ព្រៃឡង់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ 30.07.2026

** សហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពហ្ស៊កដានី... ** អូស្ត្រាលី និងសិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីពង្រឹងការផ្គត់ផ្គង់ថាមពល និងសន្តិសុខរួមគ្នា... ** ទេសាភិបាលធនាគារកណ្តាល លោកស្រី Michele Bullock ព្រមានថាអត្រាការប្រាក់អាចកើនឡើងបន្ថែមទៀត។

លោក Ben Carroll សម្លឹងរកការផ្លាស់ប្តូរជោគវាសនារបស់គណបក្សលេប័រ នៅមុនការបោះឆ្នោតរដ្ឋវិចថូរៀ 30.07.2026

លោក Ben Carroll អភិបាលរដ្ឋថ្មីរបស់រដ្ឋវិចថូរៀ មានពេលវេលាបួនខែ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់គណបក្សលេប័រ បន្ទាប់ពីបានទម្លាក់លោកស្រី Jacinta Allan ចេញពីតំណែង ហើយដណ្តើមយកតំណែងកំពូលនេះ។ ទង្វើដំបូងរបស់លោកក្នុងនាមជាអភិបាលរដ្ឋ គឺការប្តេជ្ញាចិត្តបង្កើតរាជគណៈកម្មការ មួយស៊ើបអង្កេតលើឧស្សាហកម្មសំណង់របស់រដ្ឋនេះ ដែលអ្នកកាន់តំណែងមុនរបស់លោកបានជំទាស់។ ការបោះឆ្នោតត្រូវបានកំណត់សម្រាប់ខែវិច្ឆិកា។ វាទំនងជាការប្រណាំងប្រ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ 29.07.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាអតិផរណារបស់អូស្រ្តាលីនៅ ៣.៨% ក្នុងមួយឆ្នាំ គិតដល់ខែមិថុនា ២០២៦។ ** រដ្ឋាភិបាលញូវសៅវែលស៍នឹងសាងសង់វិមានរំលឹកវិញ្ញាណក្ខន្ធ ដែលឧទ្ទិសដល់អតីតយុទ្ធជននៃជម្លោះសម័យទំនើប។ **អ៊ីរ៉ង់ផ្តល់ផែនការថ្មីដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។

លោក កឹម សុខា ចុះជួបជនភៀសសឹក នៅភូមិរង់ចាំ ជាប់ព្រំដែនថៃ 29.07.2026

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែកក្កដា បានចុះជួបសួរសុខទុក្ខ និងចែកគ្រឿងបរិភោគមួយចំនួន ដល់ពលរដ្ឋភៀសសឹក ប្រមាណ ៣០០គ្រួសារ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។

What to expect when visiting the veterinarian - អ្វីដែលគួររំពឹងទុក នៅពេលទៅជួបពេទ្យសត្វ 28.07.2026

Regular veterinary visits play an important role in keeping your pet healthy and happy. Find out what to expect at a veterinary clinic in Australia, from routine check-ups and vaccinations to advice on caring for your pet’s wellbeing. - ប្រសិនបើអ្នកមានសត្វចិញ្ចឹម ការនាំវាទៅជួបពេទ្យសត្វជាប្រចាំគឺមានសារៈសំខាន់ណាស់សម្រាប់រក្សាសុខភាព និងសុវត្ថិភាពសត្វចិញ្ចឹមរបស់អ្នក ។ ឈ្វេងយល់អំពីអ្វីដែលត្រូវរំពឹងទុកន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ 28.07.2026

** លោកស្រី Jacinta Allan លាលែងពីតំណែងជាអភិបាលរដ្ឋវិចថូរៀ ជំនួសដោយ លោក Ben Carroll។ ** ថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបនៅក្រុមប្រឹក្សាសហជីពអូស្ត្រាលី ប្រកាសចុះចេញពីតំណែង ។ ** មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ខណៈភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញប្រទេសបារាំង។

#114 Talking about the Census and data security (Med) - សិក្សាភាសាអង់គ្លេសភាគទី114៖ និយាយអំពីជំរឿន និងសុវត្ថិភាពទិន្នន័យ 27.07.2026

Learn English useful for talking about the Census, data security, and protecting personal information. Practise everyday phrases for expressing concern, explaining risks, and talking about how data is kept safe. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការធ្វើជំរឿន សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានផ្ទាល់ខ្លួន។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់បង្ហាញការព្រួយបារម្ភ ការពន្យល់អំពីហានិភ័យ...

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ 25.07.2026

** តួលេខការងាររឹងមាំ ពង្រឹងការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់ម្តងទៀត នៅចុងឆ្នាំនេះ។ ** រដ្ឋគ្វីនស្លេន បានកត់ត្រាករណីសង្ស័យដំបូងរបស់ខ្លួន នៃជំងឺផ្តាសាយបក្សី ដ៏សាហាវ។ ** រាជគណៈកម្មការ នឹងត្រួតពិនិត្យមើល ទំនាក់ទំនងរវាងប៉ូលីស និងក្រុមសន្តិសុខជ្វីហ្វ។

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ 24.07.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋបាលលោក ត្រាំ ដំឡើងពន្ធលើការនាំចេញរបស់អូស្ត្រាលីដល់ ១២.៥ ភាគរយ។ ** ប៉ូលិសចោទប្រកាន់បុរសគ្វីនស្លេនម្នាក់ ពីបទប្រើប្រាស់AI បង្កើតរូបភាពអាសអាភាសក្លែងក្លាយ និងចែកចាយជាសាធារណៈ។ ** អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានថា មជ្ឈិមបូព៌ាកំពុងស្ថិតនៅលើគែមនៃជម្លោះកាន់តែទូលំទូលាយ។

ខួបមួយ​ឆ្នាំ​នៃ​ជម្លោះ​ព្រំដែនខ្មែរ-ថៃ ជនភៀសសឹក​ជាង​២ម៉ឺននាក់ នៅតែ​មិន​អាច​វិលទៅលំនៅដ្ឋានវិញ 24.07.2026

គិតមកដល់ថ្ងៃទី២៤ ខែកក្កដានេះ គម្រប់ ១ឆ្នាំគត់ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើតាមក្រសួងមហាផ្ទៃ នៅមានប្រជាពលរដ្ឋខ្មែរ ចំនួន ២០.២៨១នាក់ទៀត ក្នុងនោះ មានស្រី្ត ១០.៣៣១នាក់ និងកុមារ ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ នៅឡើយទេ ដោយសារតែភូមិផ្ទះរបស់ពួកគាត់ ត្រូវបានយោធាថៃ រំលោភកាន់កាប់ ចាប់តាំងពីការវាយប្រហារ លើកទី១ នៅខែកក្កដា និងលើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៥។

ការសិក្សារកឃើញថា AI កំពុងជំរុញឲ្យមានការបំពានផ្លូវភេទតាមអនឡាញសម្រាប់ក្មេងជំទង់អូស្ត្រាលី 23.07.2026

យ៉ាងហោចណាស់មានយុវវ័យម្នាក់នៅក្នុងគ្រប់ថ្នាក់រៀនថ្នាក់ទី១២ បានជួបប្រទះ ឬស្គាល់នរណាម្នាក់ដែលជាគោលដៅនៃការរំលោភបំពានផ្លូវភេទដែលសម្របសម្រួលដោយ AI។ នោះគឺជាការរកឃើញដ៏គួរឱ្យរន្ធត់ ពីការស្រាវជ្រាវថ្នាក់ជាតិថ្មី ដែលជាការប៉ាន់ប្រមាណថ្នាក់ជាតិលើកដំបូង អំពីភាពញឹកញាប់ដែល AI ជាប់ពាក់ព័ន្ធនឹងការរងគ្រោះផ្លូវភេទតាមអនឡាញរបស់កុមារអូស្ត្រាលី - និងរបៀបដែល AI បានផ្លាស់ប្តូរ ទាំងរបៀបដែលយុវជនរងគ្រោះថ្នាក់ និងរបៀបដែលពួកគេស...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ 23.07.2026

** លោកស្រីPenny Wong លើកឡើងពីក្តីបារម្ភអំពីការសាកល្បងមីស៊ីលជាមួយប្រទេសចិន។ ** លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើថ្លៃចំណាយលើការរស់នៅនៅឯសន្និសីទជាតិរបស់បក្សលេប័រ។ ** ឪពុកម្តាយនៅរដ្ឋវិចថូរៀ កំពុងជំរុញឱ្យឈានដល់កិច្ចព្រមព្រៀងលើការចរចាប្រាក់ឈ្នួល ខណៈដែលគ្រូបង្រៀនរាប់ពាន់នាក់ធ្វើកូដកម្មនៅទីក្រុងម៉ែលប៊ន។

#113 Talking about winter comfort food (Med) - សិក្សាភាសាអង់គ្លេសភាគទី113៖ និយាយអំពីម្ហូបអាហាររដូវរងារ 22.07.2026

Learn English useful for talking about cosy meals and winter comfort food. Practise everyday phrases for describing cravings, warm meals, and food that makes you feel comfortable in cold weather. - រៀនឃ្លាឃ្លោងភាសាអង់គ្លេសសម្រាប់និយាយអំពីអាហារដែលធ្វើឱ្យកក់ក្ដៅ និងអាហារងាយៗនៅរដូវរងា។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីចំណង់អាហារ អាហារក្តៅៗ និងអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួនក្នុងអា...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ 22.07.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រជាជនអូស្ត្រាលីត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ការសាកល្បងប្រព័ន្ធព្រមានថ្នាក់ជាតិថ្មី។ ** ក្រុមជនជាតិដើមAboriginal និងអ្នកជំនាញសុខុមាលភាពកុមារ រិះគន់ច្បាប់ការពារកុមារថ្មីនៅក្នុងដែនដីភាគខាងជើង។ ** មានការព្រមានថា រដ្ឋបាលលោក ត្រាំ ត្រៀមនឹងដាក់ពន្ធថ្មី ដែលអាចប៉ះពាល់ដល់ប្រទេសរាប់សិបក្នុងពេលឆាប់ៗនេះ។

Lyt til podcasten SBS Khmer - SBS ខ្មែរ i Replaio

Radio og podcasts i én app - gratis og uden tilmelding. Installer i dag, og gå ikke glip af lanceringen

Hent den på Google Play

Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.