វីអូអេ

Hello VOA - វីអូអេ

News KM ↓ 250 episoder

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Forfatter

វីអូអេ

Kategori

News

Podcastens hjemmeside

khmer.voanews.com

Seneste episode

9. maj 2024

Hvor kan du lytte?

Podcasts i appen Replaio Radio Kommer snart

Podcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts

Hent den på Google Play Installer gratis Android næsten 10 mio. downloads · 4,8 i bedømmelse iOS snart

Episoder

Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​បិទ​ទ្វារ - ឧសភា 12, 2023 11.05.2023

កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​រោងចក្រនៅ​កម្ពុជា​ជាង​ ៧០​ បាន​ព្យួរ​ការងារ​កម្មករ​ជាង​ ៣​ ម៉ឺន​នាក់ ដោយ​លោក​ថា​សភាពការណ៍​សេដ្ឋកិច្ច​ពិភព​លោក​មិន​ល្អ។ នៅ​ក្នុង​កម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ ប្រសិន​បើ​រោង​ចក្រ​បិទ​ទ្វារ ហើយ​កម្មករ​បាត់​បង់​ការងារ៕ (ស៊ុន ណ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ អ្នកសារព័ត៌មាន​វ័យ​ក្មេង​ចង់​ឃើញ​ស្ថានភាព​សារព័ត៌មាន​ប្រសើរ​ជាង​ពេល​​​​​​បច្ចុប្បន្ន - ឧសភា 08, 2023 08.05.2023

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ ​នេះ ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​មាន​ស្ថានភាពអាក្រក់​ខ្លាំង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បិទវិទ្យុសំឡេង​ប្រជាធិបតេយ្យ​ ដែល​ជា​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​គេ។ ខណៈ​អ្នកសារព័ត៌មាន​ទូទាំង​ពិភព​លោក​នាំ​គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​លើកទី​ ៣០ ​នៅ​ខែ​ឧសភា​នេះ នៅ​កម្ពុជា ការ​រឹតត្បិត​លើ​អ្នក​សារព័ត៌មាន​នៅ​តែបន្ត​កើត​មាន។​ កញ្ញា ហ៊ន ថ...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជួយ​ផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​លើ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម - ឧសភា 01, 2023 01.05.2023

អ្នកស្រី អ៊ុង ច័ន្ទថុល បាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​អង្គការ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​ស្ត្រី​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ តួនាទី និង​សារៈសំខាន់​នៃ​ការចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​កម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបី​ជា​អ្នកស្រី​មិន​មាន​ជំនាញ​ខាង​វិស័យ​សារព័ត៌មាន អ្នកស្រី​បាន​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ស្ត្...

Hello VOA៖ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិតមក​ដល់ ពលករ​នៅ​ក្រៅ​ប្រទេស​រង​សម្ពាធ​នយោបាយ - មេសា 28, 2023 27.04.2023

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ​នេះ ខណៈពលករ​កម្ពុជាយ៉ាង​ហោច​ណាស់​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​មិនបាន​ចូលរួម​ការ​បោះឆ្នោត​នោះទេ ដោយ​សារ​តែ​កត្តា​ការងារ ការ​ធ្វើ​ដំណើរ និង​កង្វះ​យន្តការ​គាំទ្រ​ពលករ​ឱ្យ​ចូល​រួមការ​បោះឆ្នោត​ជាដើម។​ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍​នៃ​...

Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023 17.04.2023

កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ នោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ការ​បោះឆ្នោត​ ដែល​នឹង​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខ។​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​ថា ​លំហ​សេរីភាព​របស់​របស់ពលរដ...

Hello VOA៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង - មេសា 14, 2023 14.04.2023

កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជក្រឹត្យ​ចំនួន​ពីរ ​ដោយ​តែង​តាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (Grassroots Democratic Party) ​ជា​រដ្ឋលេខា​ធិការ ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ ក្រោយ​ពី​ពួកគេ​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​កម្មវិធី​ Hello VOA លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​លើ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋ​​​​ជួយ​​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​បង្កើត​ថ្មី - មេសា 10, 2023 10.04.2023

ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោ​យនេះ នៅកម្ពុជា​គេ​ឃើញ​មាន​ការ​អនុវត្ត​និង​យកចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​រចនា​បែប​ច្នៃប្រតិដ្ឋ​ រួមមាន​ការ​ច្នៃ​ប្រតិដ្ឋ​ដោយ​ប្រើ​កុំព្យូរទ័រ និង​ដោយ​ដៃដើម្បី​បង្កើត​ជាវត្ថុ ឬ​ផលិតផល​នានា​ជាដើម។​ លោក​ នួន សង់ទី ស្ថាបត្យករ និង​ជាអ្នក​រចនា​វ័យ​ក្មេង បាន​ចូលរួម​ក្នុង​គម្រោង​មួយ​ឈ្មោះ​ថា Under the Canopy ឬ​ដែល​ប្រែ​សម្រួល​ជា​ខ្មែរថា «នៅ​ក្រោមម្លប់​ដែល​ផ្តោត​លើ​ភាពច្នៃ...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ប្រែក្លាយការ​បន្តុះ​បង្អាប់​និងការ​រើស​អើង​ ​ទៅជា​កម្លាំង​ពង្រឹង​ភាពជាអ្នក​ដឹក​នាំ - មេសា 03, 2023 03.04.2023

អ្នកស្រី​ ម៉ិល ​សុគង្គា ​ជាមេ​ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​ថា​ ពាក្យ​បន្តុះ​បង្អាប់​ និងមាក់​ងាយមក​លើសមត្ថភាពរបស់​ស្រ្តីលែង​ជា​ឧបសគ្គរា​រាំង​ដល់ស្រ្តីក្នុង​ការ​ចូល​រួមអភិវឌ្ឍន៍សង្គម​ តែធ្វើឱ្យ​ស្ត្រីកាន់​តែមាន​កម្លាំងចិត្តចូល​រួមធ្វើ​កា​រ​ជា​មួយបុរសគ្រប់​វិស័យ​។ អ្នក​ស្រីជឿ​ជាក់ថា​ ការចូល​រួម​ដឹក​នាំរបស់ស្រ្តី​គ្រប់លំដាប់ថ្នា​ក់​ តាំង​ពី​ថ្នាក់មូល​ដ្ឋានរហូតទៅដល់ថ្នាក...

Hello VOA៖ ស្រ្តី​ពលករ​ចំណាកស្រុក​ត្រូវ​ការ​ការ​គាំទ្រ​​ពី​សង្គម​​ក្រោយ​ត្រឡប់​​មក​ស្រុក​កំណើត​វិញ - មីនា 24, 2023 23.03.2023

ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេសមាន​ការ​កើនឡើង ស្របពេល​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទាំង​នោះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ដល់​សេដ្ឋកិច្ច​កម្ពុជា។ស្ត្រី​ក៏​ជា​អ្នក​រួមចំណែក​ស្ទើរតែ​ស្មើគ្នា​នៃ​អត្ថប្រយោជន៍​ទាំង​នេះ ប៉ុន្តែ​ពួកគេ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការធ្វើ​ដំណើរ​ចំណាក​ស្រុក​ និង​នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ។ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី...

លោក អ៊ិត សូធឿត៖ ស្ថានការណ៍​ ​«រឹតត្បិត​ខ្លួន​ឯង» ពី​ប្រភព​ព័ត៌មាន​ ​ជះ​ឥទ្ធិពល​ដល់​សេរី​ភាព​សារព័ត៌មាន - មីនា 21, 2023 20.03.2023

លោក​ អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ ​មើល​ឃើញ​ថា ​កម្តៅ​នយោបាយ​ដែល​កើតមានឡើង​ជា​ហូរហែ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧មក ដែល​បាន​ធ្វើ​អោយ​ពល​រដ្ឋ និង​ប្រភព​របស់អ្នកសារព័ត៌មាន​ ថមថយ​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ​បញ្ចេញ​មតិដោយ​ប្រុង​ប្រយ័ត្ន ឬ​«​រឹតត្បិត​ខ្លួនឯង» ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ​ពិសេស​នៅ​ពេល​និយាយ​ទៅ​កាន់...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយកចិត្ត​ទុកដាក់​គ្រប់គ្រង​អាហារ​សល់​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន - មីនា 13, 2023 13.03.2023

ជារឿយៗ គេតែង​ឃើញ​នៅ​តាម​ភោជនីយដ្ឋាន និង​កន្លែង​លក់​ទំនិញ​មួយ​ចំនួន​តែង​នៅ​សល់​អាហារ​ដែល​លក់​មិនអស់ រីឯ​កន្លែង​ខ្លះទៀត​ឃើញ​មាន​ការលក់​អាហារ​សល់បញ្ចុះ​តម្លៃ ហើយ​អាហារ​ខ្លះ​ត្រូវ​បាន​បោះចោល​ក៏មាន។ ថ្មីៗ​នេះ គេ​ឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា Feel the Deal ដែល​ជា​គម្រោង​ផ្តោត​លើ​ការដោះស្រាយ​បញ្ហា​សំណល់​អាហារ។ កញ្ញា ទឹង ផានាថ សហ​ស្ថាបនិក​គម្រោង Feel the Deal ថ្លែង​ក្នុង​កម្មវិធី Hell...

Hello VOA៖យន្តការពង្រឹងក្រមសីលធម៌សារព័ត៌មានក្នុងប្រទេសកម្ពុជា - មីនា 10, 2023 09.03.2023

ការ​ពង្រឹង​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​កំពុង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា​ ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​ត្រូវ​បាន​ទុក​ចិត្ត​ពី​សាធារណ​ជន។ លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា បាន​លើក​ឡើង​ថា ​អ្នក​គោរព​ក្រមសីលធម៌​សារព័ត៌មាន​បាន​ដិត​ដល់ នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ដែល​លោក​អាច​ប៉ាន់​ប្រមាណ​ស្ថិត​ក្នុង​រង្វង...

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការ​ជម្នះ​តំណម​ដែលថា​ស្ត្រីធ្វើមិនបាន - មីនា 06, 2023 06.03.2023

​អ្នកស្រី កែវ ភ័ក្រ្ត​ ​ជាអ្នកដឹកនាំ​ក្រុម​ស្គរនារី​កម្ពុជា​ ដែលមានឈ្មោះ​ថាក្រុម​ «មេធា»​។ អ្នកស្រីបានរៀបរាប់ថា ​ការបង្កើត​ក្រុម​ស្គរនេះ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ដែល​ថា ​ស្ត្រីធ្វើ​អ្វី​មិនបាន​ និង​បញ្ចប់តំណមដែលថា ​ស្ត្រីមិនសមនឹង​លេងស្គរ។​ ជាអ្នកដឹក​នាំ​មួយរូបនៅក្នុងវិស័យ​សិល្បៈ​ទម្រង់សហសម័យ​ អ្នកស្រី កែវ ភ័ក្រ្ត​ មានប្រសាសន៍​ថា ភាព​ជាដឹកនាំ​បាន​បង្រៀន​អ្នកស្រីនូវ​វិធី​សាស្ត្រ​លើកទឹក​ចិត្តសមាជិក​ក្រ...

Hello VOA៖ កម្ពុជា​នៅ​ខ្វះ​យន្តការ​សម្របសម្រួល​ពលករ​ចំណាក​ស្រុក​ឱ្យ​មក​បោះឆ្នោត - កុម្ភៈ 24, 2023 23.02.2023

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ឬ​ហៅ​ថា​ការបោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ពលករ​ខ្មែរ​ជាង​១​លាន​នាក់​កំពុង​ធ្វើការ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​ដោយ​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​មក​ចូលរួម​ការបោះឆ្នោត ស្របពេល​ដែល​មិនមាន​យន្តការ​ណាមួយ​ដែល​អាច​ឱ្យ​ពួកគេ​បោះឆ្នោត​ពី​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ និង​ធ្វើការ​នៅឡើយ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈម...

Hello VOA៖ បរិយាកាស​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​អំណោយផល​ដល់​ការ​ប្រជែង​ដោយ​ស្មើ​ភាព​​​ - កុម្ភៈ 21, 2023 20.02.2023

​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ ខេត្ត​កំពង់ធំ​ លោក ស៊ុន ចន្ធី ​លើក​ឡើងថា​ នៅ​តាម​មូលដ្ឋាន​ ការ​យារយី ការទិញ​ទឹកចិត្តសកម្មជន​ ជាពិសេស​ការ​បង្ខំ​សកម្មជន​នៅ​មូលដ្ឋាន​ឱ្យ​ចាកចេញ​ពី​គណបក្ស​ខ្លួន និង​ការ​ដាក់​សម្ពាធ​ឱ្យ​សកម្មជន​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ទម្លាក់​ស្លាក​គណបក្ស​ជាដើម​ នៅតែ​កើត​មាន​ឡើង​ដដែល​និង​ជា​បន្តបន្ទាប់​ មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ ឈាន​មក​ដល់។ លោក​ថ្លែង...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រីរៀន​សរសេរកូដ​កុំព្យូទ័រ​ការ - កុម្ភៈ 14, 2023 13.02.2023

សរសេរ​កូដ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា STEM ដែល​សំដៅ​លើ​មុខជំនាញ​ផ្នែក ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ការ​សរសេរ​កូដកុំព្យូទ័រ​នេះ​ គឺជាមេរៀន​ថ្មី​នៅ​កម្ពុជា ជាពិសេស​សម្រាប់​ក្មេងស្រី។ បច្ចុប្បន្ន​នៅ​កម្ពុជា គេ​ឃើញមាន​យុវជន​មួយ​ក្រុម​បាន​រួមគ្នា​បង្កើត​ក្លឹប​សរសេរ​កូដ​មួយឈ្មោះថា Code for Girls ដើម្បី​បង្រៀន​ដល់​យុវតី​ឱ្យ​ចេះ​សរសេរ​កូដ ​និង​បង្កើត​កម្មវិធី​នានាក្នុងវិស័យ...

Hello VOA៖ អ្នកការពារ​សិទ្ធិ​កម្មករ​ថា នៅ​ពេល​ច្បាប់​ការពារ​ប្រយោជន៍​វិស័យ​ឯកជន នោះ​កម្មករ​នឹង​ក្លាយ​ជា​ទាសករ​សម័យ​ទំនើប - កុម្ភៈ 09, 2023 09.02.2023

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ឃុំខ្លួន​សកម្មជន​សហជីព រឹតត្បិត​ការចុះ​បញ្ជី​សហជីព និង​បិទ​សិទ្ធិ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​...

Hello VOA៖ បណ្ឌិត អ៊ឹម សុខសម្ផស្ស ​ថា​ការ​តាំងចិត្ត​និង​មហិច្ឆតា​អាច​ធ្វើឱ្យ​ក្តីស្រមៃ​ក្លាយ​ជា​ការ​ពិត - កុម្ភៈ 06, 2023 06.02.2023

បណ្ឌិត អ៊ឹម​ សុខសម្ផស្ស​ ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត​លើ​គោល​នយោបាយសាធារណៈ។​ អ្នកស្រី​មានប្រសាសន៍​ថា ដោយសារ​តែ​អ្នកស្រី​តែងតែ​ងឿង​ឆ្ងល់​ច្រើនកាលពី​នៅ​វ័យ​ក្មេង ទើប​ធ្វើ​ឱ្យ​អ្នកស្រី​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការងារ​ជា​អ្នកស្រាវ​ជ្រាវ រហូតបានបញ្ចប់ការសិក្សា​អប់រំ​កម្រិត​ខ្ពស់។ អ្នកស្រីបាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ នៃ​សហរដ្ឋ​អាមេរិក។ អ្នកស្រី​បា...

Hello VOA៖ ទំនាក់ទំនង​អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ - កុម្ភៈ 03, 2023 02.02.2023

ទោះជា​ប្រទេស​ចិន​បាន​ជាប់គាំង​សេដ្ឋកិច្ច​៣ឆ្នាំ​ជាមួយ​នឹង​វិធានការ ​«សូន្យកូវីដ»​ តែ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន ​កាន់តែ​មាន​ភាព​រឹងមាំ ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​បន្ត​ប្រឹងប្រែង​រិត​ចំណង​ទាក់ទង​ថែម​ទៀត​ជាមួយ​តំបន់​អាស៊ាន​ ជាពិសេស​ពេល​ចិន​បើក​ប្រទេស​ឡើងវិញ​នេះ។ អ្នកជំនាញ​កិច្ចការ​តំបន់ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​ថ្លែង​ថា ​ដោយឈរ​លើ​ផលប្រ...

Hello VOA៖ ការ​បង្កើន​ការងារ​ជនបទ​ជួយ​ឱ្យ​ពលករ​ធ្វើ​​​​ចំណាក​ស្រុក​​​មាន​ជម្រើស​ក្នុង​ស្រុក - មករា 27, 2023 26.01.2023

ចាប់ពី​ពេល​ដែល​កម្ពុជា​រង​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩ តាំងពី​ដើម​ឆ្នាំ​ ២០២០ ​មក គេ​ឃើញ​ថា កម្មករ​និង​ពលករ​កម្ពុជាក៏​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផងដែរ។ ពួកគេ​មួយ​ចំនួន​បាន​បាត់បង់​ការងារ ខ្លះ​ត្រូវបាន​កាត់​បន្ថយ​ប្រាក់​ចំណូល។ រីឯ ពលករ​ចំណាក​ស្រុក​នៅ​ក្រៅប្រទេស​ជា​ច្រើន ក៏​ត្រូវ​ធ្វើ​ដំណើរ​វិល​ត្រឡប់មក​ស្រុក​កំណើត​នៅ​កម្ពុជា​វិញ​ផងដែរ បន្ទាប់​ពី​បាត់បង់​ការងារ។​ កញ្ញា ទ្រី សុភា មន្ត្រី​ផ្នែក​ទេសន្ត​...

Hello VOA៖ អ្នក​ជំនាញ​អំពាវនាវ​កុំ​ឲ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ - មករា 16, 2023 16.01.2023

កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោតថ្នាក់ជាតិ នា​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក ស៊ឹង សែន​ករុណា អនុ​ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា​ លោក​មិន​ចង់​ឃើញ​ស្ថានភាព​នយោបាយ​ធ្លាក់​ធ្ងន់​ធ្ងរ វិល​ត្រឡប់​ជាន់​ដាន​ដដែល។ លោក​ក៏​អំពាវនាវ​កុំ​ឲ្យ​អ្នក​នយោបាយប្រើ​ប្រាស់​ «មធ្យោបាយ​ទុច្ចរិត» ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ ១៦ មករា ២០២៣)

Hello VOA៖ ការ​តវ៉ា​ក្រោយ​បោះឆ្នោត​នៅ​តែ​កើត​មាន បើ​មិន​មាន​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​សំណើ​ពី​ភាគី​ពាក់ព័ន្ធ - មករា 12, 2023 12.01.2023

កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ថ្ងៃអាទិត្យ ទី​ ២៣ ខែ​កក្កដា ប្រមាណ​កន្លះឆ្នាំ​ខាង​មុខ​នេះ។ នៅ​ខែមករា​នេះ​ លោក កន សាវាង្ស​ ជា​អ្នក​សម្រប​សម្រួល​ផ្នែក​កម្មវិធីអង្កេត​និងតស៊ូ​មតិនៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែងថា​ បើសិន​ជា​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) នៅ​តែ​បដិសេធ​ចំណុច​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ស្នើ​ នោះវា​មិន​ខុសពី​ឆ្នាំ​ ២០២២ ទេ ដែល​បញ្ហា​ផ្សេងៗ​និង​អាច​កើតឡើង​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ទីធ្លា​សាធារណៈ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន - មករា 09, 2023 09.01.2023

រាជធានី​ភ្នំពេញ​ជា​ទីប្រជុំជន​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​វប្បធម៌ ពាណិជ្ជកម្ម និង​នយោបាយ។ ប៉ុន្តែ​រាជធានី​ដែល​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា ហើយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​នេះ បែរ​ជា​មិន​សូវ​សម្បូរ​ទីកន្លែង​សាធារណៈ​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ទៅវិញ។ លោក សែស អរុណសក្តា អ្នកស្រាវជ្រាវ​ម្នាក់​ប្រចាំ​អង្គការ​វេទិកាអនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំ...

Hello VOA ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ដំណើរ​ស្វែងរក​ទេពកោសល្យ​ផ្ទាល់​ខ្លួន ដោយ​មិន​ផ្តោត​តែ​លើ​ពិការភាព - មករា 02, 2023 02.01.2023

អ្នកស្រី​ អាន​ ស៊ីណែត ជាកីឡាការិ​នី និងជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​ជិះ​រទេះ​ជនពិការកម្ពុជា។ អ្នកស្រី​បាន​ថ្លែង​ផ្តាំទៅ​ដល់​អ្នក​មាន​ពិការ​ភាព​ផ្សេងទៀត ឲ្យ​តាំងចិត្ត​មុតមាំ​ និង​ឲ្យ​ច្បាស់លាស់​លើអ្វី​ដែល​ខ្លួនធ្វើ ហើយ​ខំប្រឹងធ្វើឲ្យ​អស់​លទ្ធភាព​ក្នុងការជម្នះ​អស់​រាល់​ឧបសគ្គ។ អ្នកស្រី​ ស៊ីណែត ដែល​ពីមុន​មក​ធ្លាប់​ជា​អ្នកកាត់ដេរ ​ បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ក្នុងក្រុម​ជម្រើសជា...

Hello VOA៖ ប្រមើមើល​នយោបាយ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ - ធ្នូ 29, 2022 29.12.2022

តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​លេច​វត្តមាន​ច្រើន​ជាងមុន​មែន​ទេ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ ខាង​មុខ? តើ​លោក​ ហ៊ុន ម៉ាណែត​ អាច​នឹង​កាន់​តួនាទី​អ្វី​ក្រោយ​ការ​បោះ​ឆ្នោត? ចុះ​សម្រាប់​បក្ស​ភ្លើង​ទៀន​វិញ​ នឹង​មាន​ជំហាន​នយោបាយ​បែប​ណា​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត? នៅ​ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​ប្រធានបទ «អាស៊ាន» លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​...

Lyt til podcasten Hello VOA - វីអូអេ i Replaio

Radio og podcasts i én app - gratis og uden tilmelding. Installer i dag, og gå ikke glip af lanceringen

Hent den på Google Play

Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.