វីអូអេ

កម្ពុជាថ្ងៃនេះ - វីអូអេ

News KM ↓ Episoade: 50

កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមក​នូវ​សេចក្តី​រាយការណ៍​ជា​វីដេអូស្តី​អំពី ព័ត៌មាន​និង​ព្រឹត្តិការណ៍​ទាក់ទងនឹង​កម្ពុជា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

Vizitează neapărat site-ul podcastului și susține-i creatorul: khmer.voanews.com

Autor

វីអូអេ

Categorie

News

Site-ul podcastului

khmer.voanews.com

Cel mai nou episod

14 mar. 2025

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

មេបញ្ជាការកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជា - កុម្ភៈ 24, 2025 Video 24.02.2025

មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។ មន្រ្តីជាន់ខ្ពស់រូបនោះនឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងនោះមានលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។ ដំណើរទស្សនកិច្ចនេះត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញាល្អមួយក្នុងការលុបបំបាត់មន្ទិលសង្ស័យរបស់អាមេរិកមកលើកម្ពុជានៅក្នុងបញ្ហាមួយចំនួន។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕

ប៉ូលិស៖ អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវករណីបង្ក្រាបបទល្មើសឆបោកក្នុងក្រុងប៉ោយប៉ែត - កុម្ភៈ 24, 2025 Video 24.02.2025

បន្ទាប់ពីមានការបង្ក្រាបទៅលើទីតាំងឆបោកតាមអនឡាញមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍មក អាជ្ញាធរកម្ពុជាបានអះអាងពីការបន្តស៊ើបអង្កេតទៅលើករណីនេះ ដើម្បីស្វែងរកជនពាក់ព័ន្ធ។ នៅក្នុងប្រតិបត្តិការបង្រ្កាបនោះ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនបរទេស ២៣០ នាក់ ចេញពីទីតាំងមួយកន្លែង ក្រោយការសហការជាមួយភាគីថៃ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕

បទសម្ភាសន៍ VOA៖ លោក ស៊ឹង សែនករុណា តស៊ូមតិពីក្រៅប្រទេសដើម្បីលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា - កុម្ភៈ 21, 2025 Video 21.02.2025

អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសអូស្ត្រាលី ដើម្បីគេចពីការប្តឹងផ្តល់របស់គណបក្សប្រជាជនកម្ពុជា។ នៅឯប្រទេសអូស្ត្រាលី លោកបានចូលរួមសកម្មភាពជាច្រើនក្នុងបុព្វហេតុជួយស្តារដំណើរការប្រជាធិបតេយ្យ និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ហើយក៏បានបង្កើតអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី។ លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ...

កូដករណាហ្កាវើលដ៍មកផ្តុំគ្នានៅក្រសួងការងារដើម្បីពន្លឿនការដោះស្រាយវិវាទការងារ - កុម្ភៈ 21, 2025 Video 21.02.2025

នៅព្រឹកថ្ងៃសុក្រ ទី ២១ ខែកុម្ភៈនេះ ក្រុមកូដករក្រុមហ៊ុនណាហ្កាវើលដ៍ប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ ដើម្បីតាមដានពាក្យបណ្ដឹងដែលពួកគេបានដាក់ទៅរដ្ឋមន្ត្រីនៃក្រសួងការងារ លោក ហេង សួរ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ និងដើម្បីពន្លឿនឲ្យមានការដោះស្រាយវិវាទការងារដល់ពួកគេ។ ពាក្យបណ្តឹងដែលពួកគេបានដាក់ទៅក្រសួង ទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតប្រមាណជាង ៤០០ នាក់ ចូលធ្វើការវិញ និងគិតប្រាក់អតីតភាពចាប់ពីថ្ងៃបញ្ឈ...

ដំណើរការឡើងវិញរបស់ទីភ្នាក់ងារ USAID ចាំបាច់សម្រាប់សង្គមស៊ីវិលនៅកម្ពុជា - កុម្ភៈ 20, 2025 Video 20.02.2025

ការផ្លាស់ប្តូរ និងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) បាននិងកំពុងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការមនុស្សធម៌ និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក្តី មេដឹកនាំអង្គការនិងសមាគមមួយចំនួននៅកម្ពុជា រំពឹងថា រដ្ឋាភិបាលអាមេរិកអាចធើ្វការកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដោយអនុញ្ញាតឲ្យទីភ្នាក់ងារ USAID បានដំណើរការឡើងវិញ។ លោក ហ៊ុល...

បទសម្ភាសន៍ VOA៖ អង្គការសង្គមស៊ីវិលនៅកម្ពុជារំពឹងដំណើរការឡើងវិញ របស់ទីភ្នាក់ងារផ្តល់ជំនួយ USAID - កុម្ភៈ 19, 2025 Video 19.02.2025

ការផ្លាស់ប្តូរនិងកាត់បន្ថយបុគ្គលិកក្នុងកម្រិតទ្រង់ទ្រាយធំនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) បាននិងកំពុងបង្កក្តីបារម្ភដល់ការបាត់បង់ជំនួយសម្រាប់បណ្តាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍ ក្នុងនោះមានទាំងកម្ពុជា ទីដែលអង្គការសមាគមមួយចំនួននៅត្រូវការជំនួយជាចាំបាច់ពីទីភ្នាក់ងារ USAID ដើម្បីបន្តសកម្មភាពការងាររបស់ខ្លួន។ លោកហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ បានជួបសម...

ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសចេញតវ៉ាស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ​ - កុម្ភៈ 19, 2025 Video 18.02.2025

កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋរាប់​សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើ​កោះដែល​ស្ថិតក្នុង​ភូមិ​សាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នា​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​ចេញ​ប្លង់កម្ម​សិទ្ធិកាន់​កាប់​ដីធ្លី​ ដើម្បីពួក​គេ​មាន​លទ្ធភាពផ្ទេរទៅឲ្យកូន ​ឬ​ក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការ​ទាមទារ​នេះបាន​កើតឡើង ខណៈ​ពលរដ្ឋ​និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ​ កំពុងប្រឈម​នឹង​គម្រោង​អភិវឌ្ឍន...

ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ - កុម្ភៈ 17, 2025 Video 17.02.2025

ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅកោះដែលសម្បូរដោយដំណាំដាំដុះមួយនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូន ឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋ និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគ...

សង្គម​ស៊ីវិល​ទទូច​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ចលនា​មាតាធម្មជាតិ - កុម្ភៈ 17, 2025 Video 17.02.2025

កាលពីរសៀលថ្ងៃចន្ទ តុលាការបានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់ក្រុមចលនាមាតាធម្មជាតិចំនួន ៥ នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ក្រុមសង្គមស៊ីវិលនិងគ្រួសារបានទទូចឲ្យពួកគេបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយលើកហេតុផលមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសុខភាព ការទទួលខុសត្រូវលើបន្ទុកក្នុងគ្រួសារ និងស្ថានភាពលំបាកក្នុងពន្ធនាគារ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕

អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព - កុម្ភៈ 14, 2025 Video 14.02.2025

ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតឈានដល់អាណត្តិទី ៧ ក្តី ក៏អព្យាក្រឹតភាពនិងឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅតែត្រូវបានលើកឡើងដោយភាគីពាក់ព័ន្ធថាមិនទាន់មានភាពពេញលេញនៅឡើយ។ នៅថ្ងៃសុក្រនេះ ទាំងអ្នកនយោបាយនិងអ្នកតាមដានកិច្ចការនយោបាយជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាពរបស់ខ្លួន ដើម្បីឲ្យគ្រប់ភាគីទាំងអស់មានទំនុកចិត្តសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឲ្...

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឲ្យពលរដ្ឋកុំសងកម្ចីអនឡាញខុសច្បាប់ - កុម្ភៈ 14, 2025 Video 14.02.2025

ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំប្រជាពលរដ្ឋកុំសងកម្ចីអនឡាញដែលមិនបានចុះបញ្ជីត្រឹមត្រូវ និងត្រូវប្តឹងសមត្ថកិច្ចប្រសិនបើមានការគំរាមកំហែង ឬរករឿងណាមួយ។ អ្នកឃ្លាំមើលសង្គមយល់ថា ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពីកម្ចីអនឡាញនេះ គឺជារឿងល្អ ហើយអាចឈានទៅលុបបំបាត់ក្រុមកម្ចីអនឡាញខុសច្បាប់ទាំងនោះបាន ប្រសិនបើអាជ្ញាធរចាត់វិធានការដោយ...

ពលរដ្ឋភូមិព្រែកតាគង់១ក្នុងខណ្ឌមានជ័យស្នើក្រសួងមហាផ្ទៃបញ្ចប់តួនាទីមេភូមិ - កុម្ភៈ 13, 2025 Video 13.02.2025

នារសៀលថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ព្រែកតាគង់១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណជា ៣០ នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃដើម្បីតាមដានលិខិតស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យអន្តរាគមន៍បញ្ចប់តួនាទីមេភូមិព្រែកតាគង់១។ ពួកគេអះអាងថា មេភូមិអសមត្ថភាពនៅក្នុងការបិទល្បែងស៊ីសងអនឡាញក្នុងភូមិ ដែលបង្កឲ្យមានចោរកម្ម និងមានការចែកចាយថ្នាំញៀនក្នុងភូមិ។ អ្ន...

បទសម្ភាសន៍ VOA៖ ផលប៉ះពាល់នៃការពន្យារពេលដំណើរការកាត់ក្តីលោក កឹម សុខា នៅសាលាឧទ្ធរណ៍ - កុម្ភៈ 13, 2025 Video 12.02.2025

សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ជាង១០លើកមកហើយ រហូតដល់ការធ្វើសេចក្តីសន្និដ្ឋានរបស់ភាគីអយ្យការ និងក្រុមមេធាវីការពារក្តី។ ប៉ុន្តែនីតិវិធីបន្តឆ្ពោះទៅការប្រកាសសាលាក្រមកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ មេធាវីការពារក្តីលោក កឹម សុខា បានស្នើឲ្យសាលាឧទ្ធរណ៍បន្តសវនាការតាំងពីចុងឆ្នាំ ២០២៤ តែរហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ជាក់លាក់ពីសាលាឧទ្ធរណ៍ថាតើការកាត់ក្តីលោក កឹម សុខា ក្នុងស...

សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង៤ម៉ឺនគីឡូក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនចំនួន៩លើក - កុម្ភៈ 12, 2025 Video 12.02.2025

រដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១០ ដើម្បីបញ្ចៀសមិនឲ្យកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនចំនួន ៩ លើក ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចាប់បានគ្រឿងញៀនគ្រប់ប្រភេទ ទម្ងន់ប្រមាណជា ៤២.៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណជា ៥៩៦.៣៩៩ គីឡូក្រាម។ អ្នកឃ្លាំមើលសង្គមយល់ថា ការបន្តយុទ្...

សមាគម​អាដហុក​រក​ឃើញ​ថា សេរីភាព​បញ្ចេញ​មតិ​និង​ការ​ជួបជុំ​រង​ការ​រឹតត្បិត​ដោយ​អាជ្ញាធរ​មូលដ្ឋាន - កុម្ភៈ 11, 2025 Video 11.02.2025

សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចេញរបាយការណ៍មួយស្តីពី«ការរឹតត្បិតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន។ លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមអាដហុក លើកឡើងថា ការរឹតត្បិតសេរីភាពបញ្ចេញមតិនិងការជួបជុំ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍក្នុងសង្គម។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍របស់អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មាន...

ពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភអំពីជំងឺគ្រុនឈាម - កុម្ភៈ 11, 2025 Video 11.02.2025

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ ដោយក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាមនាដើមឆ្នាំ ២០២៥នេះ។ ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីជំងឺគ្រុនឈាម ខណៈពួកគេរស់នៅក្នុងទីតាំងដែលមានសត្វមូសច្រើន។ ក្រសួងសុខាភិបាលក៏បានបាញ់ថ្នាំមូសតាមបណ្តាខណ្ឌមួយចំនួនជាបន្តបន្ទាប់ផងដែរ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយជម្រកសត្វមូស។ តទៅនេះជាមតិរបស់ប្រជាពលរ...

សាលាឧទ្ធរណ៍​ត្រូវបាន​ស្នើឲ្យ​ពន្លឿន​នីតិវិធី​កាត់ក្តី​លោក កឹម សុខា - កុម្ភៈ 10, 2025 Video 10.02.2025

បន្ទាប់ពីត្រូវបានកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញឲ្យជាប់ឃុំក្នុងគេហដ្ឋានរយៈពេល ២៧ ឆ្នាំមក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បាននិងកំពុងតតាំងនឹងសំណុំរឿងក្តីលោកនៅសាលាឧទ្ធរណ៍ ដែលបានបើកសវនាការចំនួនជាង ១០ លើកមកហើយ។ មេធាវីការពារក្តីរបស់អ្នកនយោបាយរូបនេះ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យតុលាការជាន់ខ្ពស់មួយនេះពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា ដើម្បីធានាឲ្យបាននូវសិទ្ធិទទ...

មន្រ្តី​កម្ពុជា​ថា ចិន​ផ្តល់​ជំនួយ​ដោះមីន ក៏ប៉ុន្តែ​មិនមែន​ជំនួស​ជំនួយ​អាមេរិក​ឡើយ - កុម្ភៈ 06, 2025 Video 06.02.2025

មន្រ្តី​ទទួល​បន្ទុក​ការដោះ​មីន​នៅ​កម្ពុជា លោក ហេង រតនា អះអាង​ថា ចិន​បាន​ផ្តល់​ជំនួយ​ជាង​៤លាន​ដុល្លារ​អាមេរិក​សម្រាប់​ការដោះ​មីន​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​លោក​ថា ជំនួយ​ចិន​នោះ​មិន​មែន​ជំនួស​ជំនួយ​អាមេរិក​ដែល​ត្រូវ​បាន​បង្កក​នោះ​ទេ ហើយ​ការបាត់បង់​ប្រភព​ជំនួយ​ពី​អាមេរិក​នេះ​នៅ​បន្ត​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការដោះ​មីន​នៅ​កម្ពុជា។ លោក លាស់ លីបលីប រាយការណ៍​ឱ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ៕

មេ​បក្ស​កម្លាំងជាតិ​សម្រេច​មិន​ប្តឹង​ទាស់​នឹង​ការកាត់ទោស​រូប​លោក​ដាក់​ពន្ធនាគារ​២​ឆ្នាំ - កុម្ភៈ 05, 2025 Video 05.02.2025

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី សម្រេច​មិន​ប្តឹង​ទាស់​ដោយ​សុខចិត្ត​យក​តាម​ការសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​ផ្តន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ ក្រោម​ហេតុផល​ថា លោក​មិន​មាន​ជំនឿ​លើ​តុលាការ​ឡើយ។ កាលពី​ធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​បាន​ដក​សិទ្ធិ​របស់​លោក​មិន​ឱ្យ​បោះឆ្នោត និង​ដក​សិទ្ធិ​មិន​ឱ្យ​ឈ...

អង្គការ​សង្គម​ស៊ីវិល​ថា ការហាម​អ្នកកាសែត​បរទេស​ម្នាក់​មិន​ឲ្យ​ចូល​មក​កម្ពុជា​វិញ​ប៉ះពាល់​សេរីភាព​សារព័ត៌មាន - កុម្ភៈ 04, 2025 Video 04.02.2025

កាលពី​ដើម​ខែមករា អ្នកកាសែត​បរទេស​ម្នាក់​ដែល​រាយការណ៍​ផ្នែក​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើនឆ្នាំ​មកហើយ ត្រូវ​បាន​អាជ្ញាធរ​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ឡើយ។ អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោលទោស​ការហាមប្រាម​អ្នកកាសែត​ស៊ើបអង្កេត​រូប​នេះ ហើយ​ថា វា​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍​ឲ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ៕

អ្នកតាមដាន​នៅ​កម្ពុជា៖ អាមេរិក​អាច​ប្រើ​ជំនួយ​បរទេស​ដើម្បី​បម្រើ​របៀបវារៈ​នយោបាយ​របស់​ខ្លួន - កុម្ភៈ 03, 2025 Video 03.02.2025

អ្នកតាមដាន​នៅ​កម្ពុជា​អះអាង​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន​ដើម្បី​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​លើ​បណ្តា​ប្រទេស​ផ្សេងៗ។ ការអះអាង​នេះ ក្រោយ​អាមេរិក​បាន​សម្រេច​បង្កក​ជំនួយ​បរទេស​របស់​ខ្លួន ហើយ​អាមេរិក​កំពុងតែ​រៀបចំ​ដាក់​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការបរទេស​អាមេរិក។ លោក ស៊ុន ណារិន រាយការណ៍​ឱ្យ​វីអូអេ​ពី​រាជធានី​...

បេសកកម្ម​ដោះមីន​នៅ​កម្ពុជា​រង​ផល​ប៉ះពាល់ គ្រា​ដែល​អាមេរិក​បង្កក​ជំនួយ​បរទេស - មករា 30, 2025 Video 30.01.2025

មន្ត្រីកម្ពុជាបានឲ្យដឹងថា បេសកកម្មដោះមីននិងយុទ្ធភ័ណ្ឌនៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ កម្ពុជាបានកំណត់គោលដៅដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់យ៉ាងតិច ១០ លានដុល្លារអាមេរិកដល់កម្ពុជាក្នុងបេសកកម្មមួយនេះ។ លោក ស៊ុន ណារិន រាយការណ៍...

ការប្រកាស​បង្កក​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​បង្ក​ផលប៉ះពាល់​នៅ​ជុំវិញ​ពិភពលោក - មករា 29, 2025 Video 29.01.2025

បណ្តាប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមទាំងប្រទេសកម្ពុជា ជាពិសេស​បណ្តាញ​អង្គការ​សង្គមស៊ីវិល កំពុង​ប្រឈម​នឹងផលប៉ះពាល់​ជាច្រើន បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​បង្កក​ជំនួយ​បរទេស​រយៈពេល ៩០ ថ្ងៃ។ លោក ស៊ុន ណារិន អ្នកយក​ព័ត៌មាន​ឲ្យ​វីអូអេ បាន​ពិភាក្សា​ជាមួយ​អ្នកដឹកនាំ​អង្គការ​សង្គមស៊ីវិល​និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​អំពី​ផលប៉ះពាល់​ទាំងនេះ និង​រាយការណ៍​អំពី​...

អ្នកវិភាគ៖សេដ្ឋកិច្ចកម្ពុជាអាចរងហានិភ័យខ្លាំងបើបន្តស្និទ្ធនឹងចិនក្នុងអាណត្តិរបស់លោក ត្រាំ - មករា 21, 2025 Video 20.01.2025

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២ បន្ទាប់ពីលោកបានកាន់តំណែងប្រធានាធិបតីលើកទី១ ក្នុងឆ្នាំ២០១៦។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា កម្ពុជានឹងរងហានិភ័យកាន់តែខ្លាំងលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ ប្រសិនបើកម្ពុជាបន្តងាកទៅស្និទ្ធនឹងប្រទេសចិន ក្នុងអាណត្តិទី២នៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ អ្នកនាង កាន់ វិច្ឆិកា សម្ភាសន៍ លោក សេង វណ្ណលី អ្នកតា...

ប៉ូលិសថៃ​អះអាង​ថា ការធ្វើឃាត​លោក លិម គិមយ៉ា ជា​«ការសងសឹក​ផ្ទាល់ខ្លួន» - មករា 16, 2025 Video 16.01.2025

ប៉ូលិស​ថៃ​បាន​ទម្លាយ​ថា ករណី​បាញ់​សម្លាប់​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា នៅ​លើ​ទឹកដី​ថៃ​មិនមែន​ជា​រឿង​នយោបាយ​ឡើយ ហើយ​វា​ជា​ការសងសឹក​ផ្ទាល់ខ្លួន​រវាង​មេខ្លោង​នៃ​ឃាតកម្ម និង​ជនរងគ្រោះ។ ក៏ប៉ុន្តែ មន្រ្តី​គណបក្ស​ជំទាស់​មួយចំនួន​អះអាង​ថា ពួកគេ​មិន​ជឿ​លើ​ការអះអាង​នេះ​ឡើយ ដោយ​ចាត់ទុក​ថា វា​ជា​ការប្រឌិត​រឿង​មួយ​ដើម្បី​បន្ថយ​ភាពតានតឹង។ លោក ស៊ុន ណារិន រាយការណ៍​ឱ្យ​វីអូអេ​ពី​រាជធានី​ភ្...

Ascultă podcastul កម្ពុជាថ្ងៃនេះ - វីអូអេ în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice