SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

នាយករដ្ឋមន្រ្តីកម្ពុជា​ប្រាប់​អ្នកនយោបាយ កុំឱ្យ​កេងចំណេញនយោបាយ​ពី​ករណី​ឃាតកម្ម លោក លឹម គឹមយ៉ា 22.01.2025

ក្នុងពិធីសម្ពោធសមិទ្ធផល នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២០ ខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ញើសារ ប្រាប់ទៅដល់អ្នកនយោបាយ នៅក្រៅប្រទេស កុំយកឃាតកម្មលើលោក លឹម គឹមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង ដើម្បីកេងចំណេញនយោបាយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ 21.01.2025

** លោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទីពីរ។ ** លោក Anthony Albanese និយាយថាការដាក់ពន្ធលើពាណិជ្ជកម្មអូស្ត្រាលី ធ្វើឱ្យខូចប្រយោជន៍សហរដ្ឋអាម៉េរិក។ ** គណៈរដ្ឋមន្ត្រីជាតិជួបប្រជុំគ្នា ជុំវិញការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហារមួយទៀតនៅទីក្រុងស៊ីដនី។

#77 Setting up a tent (Med) - សិក្សាភាសាអង់គ្លេសភាគទី77៖ ការរៀបចំដំឡើងតង់ 21.01.2025

Learn how talk about setting up a tent. - រៀនពីរបៀបនិយាយអំពីការរៀបចំដំឡើងតង់។

What does January 26 mean to Indigenous Australians? - តើថ្ងៃទី២៦ ខែមករា មានអត្ថន័យដូចម្តេចចំពោះជនជាតិដើមអូស្រ្តាលី? 21.01.2025

In Australia, January 26 is the national day, but the date is contentious. Many migrants who are new to Australia want to celebrate their new home, but it’s important to understand the full story behind the day. - នៅប្រទេសអូស្ត្រាលី ថ្ងៃទី 26 ខែមករា គឺជាថ្ងៃបុណ្យជាតិ ប៉ុន្តែកាលបរិច្ឆេទនេះ បង្កឱ្យមានភាពមិនចុះសម្រុងគ្នាជាខ្លាំង។ ជនចំណាកស្រុកជាច្រើនដែលទើបមកដល់ប្រទេសអូស្ត្រាលីថ្មោងថ្មី ចង់ប្រារព្ធពិធី...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ 17.01.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការព្រួយបារម្ភអំពីជោគវាសនានៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលគេរំពឹងទុកជាសកលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ** អង្គការឃ្លាំមើលសិទិ្ធមនុស្សថ្កោលទោសកំណត់ត្រារបស់អូស្ត្រាលីលើការឃុំឃាំងកុមារ។ ** រដ្ឋាភិបាលសហព័ន្ធបញ្ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាប្រកាន់ពូជសាសន៍ និងហេតុផលនយោបាយ។

រដ្ឋាភិបាលខ្មែរទម្លាក់ថវិកា ៣០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ 17.01.2025

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាចំនួន ៣០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ ធ្លាក់ថ្លៃ នាពេលនេះ។ ស្រូវធ្លាក់ថ្លៃ នៅកម្ពុជា នាប៉ុន្មានថ្ងៃនេះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៥ ខែមករាថា កើតឡើងតែលើស្រូវ ប្រភេទអង្ករស ឬស្រូវ OM ដែលជាពូជមកពីប្រទេសវៀតណាមប៉ុណ្ណោះ។ ចំណែកស្រូវសែនក្រអូប ដែលជាពូជស្រូវល្អ ក...

មណ្ឌលថែទាំមនុស្សចាស់ខ្វះទីពឹងនៅក្នុងប្រទេស​កម្ពុជា 17.01.2025

ព្រះភិក្ខុប្រាក់ សារ៉េត ដែលគង់ក្នុងវត្តអង់ទន្លាប់ខេត្តកំពង់ស្ពឺ បានធ្វើដំណើរធម៌ទានក្នុងប្រទេសអូស្រ្តាលី និងដើម្បីជួបជាមួយសប្បុរសជនខ្មែរអស្រ្តាលីដែលមានសទ្ធាជួយជ្រោមជ្រែងមណ្ឌលថែទាំមនុស្សចាស់ក្នុងខេត្តកំពង់ឆ្នាំងដែលបានជួយសង្រ្គោះមនុស្សរាប់រយនាក់ដែលខ្វះទីពឹង។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុប្រាក់ សារ៉េត ស្ថាបនិកមណ្ឌលថែទាំមនុស្សទុរគតវត្តអង់ទន្លាប់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ 16.01.2025

** សុទិដ្ឋិនិយមនៅមជ្ឈិមបូព៌ា បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ** បុរសម្នាក់បានស្លាប់ក្នុងខ្យល់ព្យុះដែលបានបោកបក់នៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី។ ** អ្នកធ្វើដំណើរនៅទីក្រុងស៊ីដនីជួបប្រទះការពន្យារពេលរថភ្លើងកាន់តែខ្លាំង។

អ្នកជំនាញព្រមានឱ្យមានការប្រុងប្រយ័ត្ន ក្នុងរដូវកាលលក់បញ្ចុះតម្លៃចុងឆ្នាំ 13.12.2024

អ្នកជំនាញខាងផ្នែកលក់តាមអនឡាញកំពុងព្រមានអ្នកប្រើប្រាស់ ឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ នៅពេលដែលពួកគេទិញឥវ៉ាន់សម្រាប់រដូវកាលឈប់សម្រាករបស់ពួកគេ ឬព្យាយាមសន្សំសំចៃបំផុតនៅរដូវកាលបញ្ចុះតម្លៃនេះ។ ជាមួយនឹងការក្លែងបន្លំកាន់តែមានភាពស្មុគ្រស្មាញ និងពិបាកក្នុងការស្វែងយល់ អ្នកជំនាញផ្តល់ដំបូន្មានមានប្រយោជន៍មួយចំនួន អំពីអ្វីដែលត្រូវរកមើល និងរបៀបត្រៀមខ្លួន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ 13.12.2024

** គណបក្សសម្ព័ន្ធនិយាយថា ផែនការថាមពលនុយក្លេអ៊ែររបស់ខ្លួននឹងជួយសន្សំសំចៃប្រជាជនអូស្ត្រាលីបាន $263 ពាន់លានដុល្លារ។ ** ច្បាប់ឧក្រិដ្ឋកម្មយុវវ័យថ្មី បានឆ្លងកាត់សភារដ្ឋគ្វីនស្លេន ជាមួយការទម្លាក់អាយុកុមារទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌមកនៅត្រឹម ១០ ឆ្នាំ។ ** ប្រធានាធិបតីអាម៉េរិក លោក Joe Biden បន្ធូរបន្ថយទោសដល់អ្នកទោស ១៥០០ នាក់ និងលើកលែងទោស ៣៩ នាក់ទៀត។

ប្រមុខ​រដ្ឋាភិបាលខ្មែរ​ ចាត់ទុករបាយការណ៍​ជួញ​ដូរ​មនុស្ស​ ជាការ​ធ្វើឱ្យ​កម្ពុជា​ខូចឈ្មោះ 13.12.2024

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសថា របាយការណ៍ជួញដូរមនុស្ស ដែលចេញដោយបរទេស ពិសេសសហរដ្ឋអាមេរិក នាពេលកន្លងមក គឺជាការមួលបង្កាច់ មកលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងធ្វើឱ្យខូចឈ្មោះកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល ត្រូវតែបដិសេធ។

#76 Getting a gift (Med) - សិក្សាភាសាអង់គ្លេសភាគទី76៖ ការរៀបចំអំណោយ 12.12.2024

Learn how to talk about getting a gift for someone. Plus, find out what the Secret Santa tradition is all about. - រៀនពីរបៀបនិយាយអំពីការរៀបចំអំណោយសម្រាប់នរណាម្នាក់។ លើសពីនេះ ស្វែងយល់ថាតើប្រពៃណី Secret Santa មានអ្វីខ្លះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ 12.12.2024

** កិច្ចព្រមព្រៀងឱ្យក្រុម PNG ចូលរួមការប្រកួតកីឡាបាល់ឱបជាតិអូស្រ្តាលី NRL។ ** ចៅក្រមរកឃើញថា មេដឹកបក្សលីបឺរលរដ្ឋវិចថូរៀ លោក John Pesutto បានបរិហារកេរ្តិ៍សមាជិកសភាឯករាជ្យ លោកស្រី Moira Deeming។ ** ការដាច់ប្រព័ន្ធសេវារបស់ក្រុមហ៊ុនMeta។

Understanding Indigenous knowledge of weather and seasons - ចំណេះដឹងជនជាតិដើមភាគតិច អំពីអាកាសធាតុ និងរដូវកាល 11.12.2024

You’re probably familiar with the four seasons—Summer, Autumn, Winter, and Spring—but did you know that First Nations people have long recognised many more? Depending on the location, some Indigenous groups observe up to six distinct seasons each year. - អ្នកប្រហែលជាធ្លាប់ស្គាល់រដូវទាំងបួនដែលមានដូចជា រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងារ និងរដូវផ្ការីក។ ប៉ុន្តែតើអ្នកដឹងទេថា ប្រជាជនដើមដំបូង First Nati...

ប្រជាពលរដ្ឋខ្មែរ​ចាប់​ផ្តើម​ធ្វើ​ប្រហុក ផ្អក ក្នុងរដូវត្រី​ត្រូវ​ច្រើន 11.12.2024

ពលរដ្ឋខ្មែរយើងមួយចំនួន បានសម្រុកមកទិញត្រី ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ... ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ។

នាទីព័ត៌មានរបស់ SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ 11.12.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីប្រកាសផ្តល់ជំនួយ childcare ជាការសន្យាមុនការបោះឆ្នោតរបស់បក្សលេប័រ។ ** ប៉ូលីសបង្កើនការយាមល្បាត បន្ទាប់ពីរថយន្តមួយគ្រឿងត្រូវបានដុត និងបំផ្លិញបំផ្លាញដោយការបាញ់ថ្នាំគូសគំនូរប្រឆាំងអ៊ីស្រាអ៊ែល។ ** ក្រុមអ្នកបរិស្ថានចាប់ផ្តើមធ្វើការប្តឹងផ្តល់នៅតុលាការសហព័ន្ធប្រឆាំងនឹងការបំផ្ទុះយកឧស្ម័ននៅដែនដីភាគខាងជើង។

ក្រសួងអប់រំកម្ពុជាហាមឃាត់​ភេសជ្ជៈប៉ូវកម្លាំង​គ្រប់ប្រភេទនៅ​សាលារៀន 10.12.2024

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំ ៧ចំណុច ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ការហាមឃាត់នេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងសុ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ 10.12.2024

** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់ឱ្យនៅដដែលក្នុងកិច្ចប្រជុំចុងក្រោយនៃឆ្នាំនេះ។ ** មេបក្សប្រឆាំងថា អូស្ត្រាលីគួរតែរួបរួមគ្នាក្រោមទង់តែមួយ។ ** លោកនាយករដ្ឋមន្រ្តី ទៅទស្សនកិច្ចព្រះវិហារ Adass Israelដែលឆេះ ដើម្បីបង្ហាញការគាំទ្រ ចំពោះសហគមន៍ជនជាតិជ្វីហ្វ។

ការ​ចែករំលែកបទពិសោធន៍​ក្នុងការធ្វើIVF របស់អ្នកម្តាយមួយរូប 10.12.2024

IVF គឺជាដំណើរការនៃការបង្ករកំណើត ដោយពាក់ព័ន្ធនឹងការចិញ្ចឹមស៊ុត និងមេជីវិត នៅខាងក្រៅរាងកាយមនុស្ស បន្ទាប់មកក៏យកអំប្រ៊ីយ៉ុងដែលល្អទៅដាក់នៅក្នុងស្បូនរបស់អ្នកម្តាយ។ ការធ្វើ IVF មិនសុទ្ធតែជោគជ័យទាំងអស់នោះទេ។ ហើយបទសម្ភាសន៍នៅថ្ងៃនេះ គឺគ្រាន់តែជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកម្តាយមួយរូប ដែលឆ្លងកាត់ដំណើរការជាច្រើនលើក ច្រើនសារ រហូតទទួលបានជោគជ័យ ជាមួយនឹងបុត្រាបុត្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់។ សូមស្តាប់ បទស...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ 06.12.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រីនិយាយថា ការដុតព្រះវិហារនៅម៉ែលប៊នដោយចេតនា គឺជាការប្រឆាំងនឹងសាសនាជ្វីស។ ** ស្ថាប័នវេជ្ជសាស្រ្តកំពូលរបស់ប្រទេសអូស្ត្រាលីនិយាយថា ប្រព័ន្ធសុខភាពផ្លូវចិត្តកំពុងតែបរាជ័យ។ ** ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ព្រមានថា យុវជនក្មេងៗកាន់តែងាយរងគ្រោះទៅនឹង មូលវដ្តនិយមតាមអនឡាញ។

ការអំពាវនាវឱ្យប្រើប្រាស់ក្រមាខ្មែរ ក្រោយ​​ដាក់បញ្ចូល​ក្នុងបញ្ជីបេតីកភណ្ឌ​អង្គការ​យូណេស្កូ 06.12.2024

បណ្ឌិតទស្សនវិជ្ជា លោកគ្រូ ឈត ប៊ុនថង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តនាំគ្នាប្រើប្រាស់ក្រមាឱ្យបានផុសផុលបន្ថែមទៀត ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរ ក្រោយពេលក្រមាខ្មែរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ 05.12.2024

** លោកហេរញ្ញិក Jim Chalmers និយាយថា រដ្ឋាភិបាលបក្សលេប័រអាចនឹងអាចចាញ់ការបោះឆ្នោតឆ្នាំក្រោយ បន្ទាប់ពីកាន់តំណែងបានតែមួយអាណត្តិ។ ** អភិបាលរដ្ឋញូសៅវែលថា ការបោះឆ្នោតដែលបានរាយការណ៍ថាដើម្បីបញ្ជូនលោកទៅស្ថាប័នពុករលួយរបស់រដ្ឋ គឺជាក្តីអាម៉ាស់ និងមាក់ងាយ។ ** គណបក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ពួកគេនឹងជំទាស់ញត្តិចោទប្រកាន់លោកប្រធានាធិបតី។

Are gambling organisations targeting CALD communities? - តើក្រុមហ៊ុនល្បែងស៊ីសងកំពុងកំណត់គោលដៅលើសហគមន៍ដែលមានវប្បធម៌និងភាសាចម្រុះឬ? 04.12.2024

Australians lose $32 billion a year to gambling — more per person than any other nation. And it’s affecting diverse communities differently. - ប្រជាជនអូស្ត្រាលីខាតបង់ប្រាក់អស់ បីម៉ឺនពីរពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការលេងល្បែងស៊ីសង គឺច្រើនជាងជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅក្នុងប្រទេសផ្សេងទៀតនៅលើពិភពលោក។ ហើយវាជះឥទ្ធិពលដល់សហគមន៍ចម្រុះខុសៗពីគ្នា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ 04.12.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេដ្ឋកិច្ចអូស្ត្រាលីកើនឡើង០,៣% នៅក្នុងត្រីមាសខែកញ្ញា ឆ្នាំនេះ។ ** ប្រជាជនអូស្ត្រាលីនៅកូរ៉េខាងត្បូង ជំរុញឱ្យចៀសឆ្ងាយពីហ្វូងមនុស្ស បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានលុបចោល។ ** អូស្ត្រាលីផ្លាស់ប្តូរគោលជំហរ គាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ លើដំណោះស្រាយប៉ាឡេស្ទីន។

កម្ពុជាបញ្ជាក់​ជំហ​សាជាថ្មីនូវការ​ប្រកាន់ខ្ជាប់«នយោបាយចិនតែមួយ» 03.12.2024

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសចិន ពេលនេះ លោក ហ៊ុន សែន បានបញ្ជាក់ជំហសាជាថ្មីរបស់កម្ពុជានូវការប្រកាន់ខ្ជាប់នូវ «នយោបាយចិនតែមួយ»។

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos