SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 episódios

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au

Autor

SBS

Categoria

News

Site do podcast

www.sbs.com.au

Último episódio

29 de jun de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ដំណើរកំសាន្តតាមនាវាទេសចរណ៍ក្នុងទីក្រុងមែលប៊ន 05.02.2025

តើហេតុអ្វីបានជាប្រជាពលរដ្ឋមួយចំនួន ជ្រើសរើសដំណើរកម្សាន្តតាមនាវានៅក្នុងប្រទេសអូស្រ្តាលី? លោក ហ៊ុំ ស៊ីច័ន្ទ និង អ្នកស្រី តាំង សុភា ដែលទើបតែបញ្ចប់ដំណើរកម្សាន្តលើនាវាទេសចរណ៍នៅម៉ែលប៊នកាលពីពេលថ្មីៗនេះ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគាត់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ 05.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសកំពុងសាកសួរបុរសម្នាក់ បន្ទាប់ពីកុមារអាយុមួយខួបម្នាក់បានស្លាប់នៅខាងក្រៅមណ្ឌលថែទាំកុមារនៅទីក្រុងស៊ីដនី។ ** សម្ភារៈចាំបាច់ត្រូវបានបញ្ជូនទៅកាន់សហគមន៍នៅចុងភាគខាងជើងគ្វីនស្លេន ដែលត្រូវកាត់ផ្តាច់ឆ្ងាយពីគេ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ** អូស្រ្តាលីហាមឃាត់ការប្រើប្រាស់កម្មវិធី DeepSeek របស់ចិន លើឧបករណ៍រដ្ឋាភិបាល។

ការ​បាក់ច្រាំង​ទន្លេមេគង្គ នៅជ្រោយចង្វារ​ រាជធានីភ្នំពេញ 05.02.2025

កាលពីពេលថ្មីៗនេះ មានករណីបាក់ច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្តាលឱ្យ ប្រជាពលរដ្ឋដែលរស់នៅជាប់កន្លែងបាក់ច្រាំងទន្លេ បានរើជញ្ជូនឥវ៉ាន់ ចេញពីផ្ទះរបស់ខ្លួន ដើម្បីការពារសុវត្ថិភាព។ ប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុបណ្តាលឱ្យបាក់ច្រាំងទន្លេគឺបណ្តាលមកពីការបូមខ្សាច់ ខណៈដែលអាជ្ញាធរសមត្ថកិច្ច បានច្រានចោលនូវការលើកឡើងទាំងនោះ ហើយថា ជាកត្តាធម្មជាតិប៉ុណ្ណោះ៕

Are you breaching copyright when using social media? - តើច្បាប់រក្សាសិទ្ធិអនុវត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកយ៉ាងដូចម្តេច? 04.02.2025

Have you ever shared someone else’s video or music on social media without their permission? Chances are you were infringing their copyright. Understanding how copyright is applied will help you avoid awkward situations and potentially serious consequences. - តើអ្នកធ្លាប់ចែករំលែកវីដេអូ ឬតន្ត្រី របស់អ្នកដទៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគ្មានការអនុញ្ញាតពីពួកគេដែរឬទេ? វាអាចថាអ្នកកំពុងរំលោភលើកម្មសិទ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ 04.02.2025

** អាមេរិកផ្អាកការដំឡើងពន្ធលើកាណាដា និងម៉ិកស៊ិចកូ ខណៈដែលចិនគ្រោងប្តឹងទៅWTO។ ** ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ប្រសិនបើពួកគេបរាជ័យក្នុងការការពារប្រជាជនអូស្ត្រាលីពីគ្រោះថ្នាក់តាមអ៊ីនធឺណិត។ ** តារាបាល់ទាត់អូស្រ្តាលី អ្នកនាង Sam Kerr បង្ហាញខ្លួននៅតុលាការជាលើកដំបូង នៅចក្រភពអង់គ្លេស។

#78 Talking about holidays (Med) - សិក្សាភាសាអង់គ្លេសភាគទី78៖ និយាយអំពីថ្ងៃឈប់សម្រាក 04.02.2025

Learn how to talk about recent holiday or trip. - រៀនពីរបៀបនិយាយអំពីថ្ងៃឈប់សម្រាក ឬការធ្វើដំណើរកាលពីពេលថ្មីៗនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ 31.01.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលការពារកំណត់ត្រារបស់ខ្លួនស្តី ពីការប្រយុទ្ធប្រឆាំង នឹងពួក ប្រឆាំងសាសនានៅប្រទេសអូស្ត្រាលី។ ** លោក ដូណាល់ ត្រាំ ទម្លាក់កំហុសនៃការធ្លាក់យន្តហោះអាមេរិកដែលបណ្តាលឱ្យមនុស្សស្លាប់ទៅលើគំនិតផ្តួចផ្តើមភាពចម្រុះ។ ** យុទ្ធនាការលំនៅដ្ឋានជាតិអំពាវនាវឱ្យរដ្ឋាភិបាលគាំទ្របន្ថែមទៀត ដល់អ្នកជួល ដែលមានប្រាក់ចំណូលទាបបំផុត។

ក្រសួងមហាផ្ទៃបន្តដោះស្រាយ​តាម​ផ្លូវច្បាប់​ចំពោះ​សមាគម ទេវ សក្ខី ភគវន្ត 31.01.2025

កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពី ករណីលោក ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត។

Does Australia's Parliament reflect society? - តើសភាអូស្ត្រាលីឆ្លុះបញ្ចាំងពីសង្គមដែរឬទេ? 30.01.2025

Australia is one of the world's most multicultural nations but our Parliament isn't. Does it matter? - អូស្ត្រាលីជាប្រទេសដែលមានវប្បធម៌ចម្រុះជាតិសាសន៍ច្រើនបំផុតមួយរបស់ពិភពលោក ប៉ុន្តែសភារបស់យើងមិនដូច្នោះទេ។ តើវាសំខាន់ដែរឬទេ?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ 30.01.2025

** លោក Stephen Jones នឹងលាលែងចេញពីនយោបាយនៅការបោះឆ្នោតខាងមុខនេះ។ ** រដ្ឋាភិបាលទទួលបានការអះអាងថា លោក Oscar Jenkins នៅមិនទាន់ស្លាប់។ ** ការសិក្សាថ្មីមួយបង្ហាញថា ម្ចាស់កម្មសិទ្ធិកាំភ្លើងបានកើនឡើងយ៉ាងខ្លាំង។

Important tips for cycling in Australia - គន្លឹះសំខាន់ៗសម្រាប់ការជិះកង់នៅក្នុងប្រទេសអូស្រ្តាលី 29.01.2025

Riding a bicycle is a common and affordable form of transport in Australia, with people cycling for sport, recreation and to commute. Cycling also comes with some rules to keep all road users safe. - ការជិះកង់ គឺជាវិធីដ៏ល្អមួយដើម្បីរក្សារាងកាយឱ្យសកម្ម ហើយក៏ជាមធ្យោបាយដឹកជញ្ជូនដ៏ងាយស្រួល និងមានតម្លៃសមរម្យនៅក្នុងប្រទេសអូស្រ្តាលី ដោយមានមនុស្សជិះកង់ដើម្បីហាត់ប្រាណ កីឡា ការកម្សាន្ត និងការធ្វើដំណើរ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ 29.01.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាអូស្ត្រាលី បានធ្លាក់មកនៅត្រឹម 3.2 ភាគរយ ប្រចាំឆ្នាំ។ ** ក្មេងប្រុសអាយុ ១៤ឆ្នាំ ៣នាក់ជាប់ចោទពីបទបើករថយន្តបុកមនុស្សស្លាប់។ ** ចៅក្រមអាមេរិកបានផ្អាកជាបណ្ដោះអាសន្នលើការបង្កកថវិកាសហព័ន្ធដែលបញ្ជាដោយរដ្ឋបាលលោកដូណាល់ ត្រាំ។

អាជ្ញាធរកម្ពុជាបន្តពិភាក្សា និងចាត់វិធានការតាមនីតិវិធីច្បាប់ លើបុរសម្នាក់ដែលតាំងខ្លួនជាសាស្តា 29.01.2025

នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រកាសថា ក្រោយពីមានការផ្សព្វផ្សាយវិដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើការពិភាក្សាលើខ្លឹមសារវិដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា កាលពីពេលកន្លងមក។ សេចក...

មេដឹកនាំកំពូលៗកម្ពុជា ផ្ញើសារជូនពរថ្នាក់ដឹកនាំកំពូលៗរបស់បក្សកុម្មុយនីស្តចិន និងវៀតណាម 29.01.2025

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតដាច់ដោយឡែកពីគ្នា អបអរសាទរ និងជូនពរថ្នាក់ដឹកនាំកំពូលៗរបស់បក្សកុម្មុនីស្តចិន និងវៀតណាម។

ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរបស់កូនខ្មែរសែស្រឡាយចិនដែលកើតនិងធំធាត់ឡើងក្នុងប្រទេសអូស្រ្តាលី 28.01.2025

បុណ្យចូលឆ្នាំចិន ឬបុណ្យចូលឆ្នាំតាមចន្ទគតិ “Lunar New Year” ត្រូវបានប្រារព្ធឡើង ដោយមនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មីដោយផ្អែកលើប្រតិទិនតាមចន្ទគតិ។ បុណ្យចូលឆ្នាំចិន ត្រូវបានគេស្គាល់ផងដែរថាជា 'ពិធីបុណ្យនិទាឃរដូវ' ‘Spring Festival’ ដែលក្លាយជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌អូស្ត្រាលី។ សូមស្តាប់កូនខ្មែរជាប់សែស្រឡាយចិន ដែលកើតនិងធំដឹងក្តីឡើងនៅក្នុងប្រទេសអូស្រ្តាលី ថាតើការប្រារព្ធព...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០២៥ 28.01.2025

** គណៈកម្មាធិការសភាត្រួតពិនិត្យច្បាប់ប្រឆាំងការឆបោករបស់រដ្ឋាភិបាលសហព័ន្ធ។ ** ទិន្នន័យថ្មីរបស់រដ្ឋាភិបាលបង្ហាញថា ឪពុកម្តាយអូស្ត្រាលី សន្សំសំចៃប្រាក់រាប់ពាន់ដុល្លារ ពីការផ្លាស់ប្តូរកម្មវិធីប្រាក់ជំនួយ Childcare។ ** ប្រជាជនរាប់ម៉ឺននាក់ចាប់ផ្តើមវិលត្រឡប់ទៅតំបន់ភាគខាងជើងហ្គាហ្សាវិញ។

សហគមន៍ខ្មែរ​ត្រៀមរៀបចំដើម្បីចូលរួម​ទិវាAustralia Day 24.01.2025

សហគមន៍ខ្មែរក្នុងរដ្ឋញូសៅវែល និងរដ្ឋអូស្រ្តាលីខាងត្បូង ត្រៀមដើម្បីចូលរួមក្នុងទិវា Australia Day ។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោក អាន លេវី ប្រធានសមាគមខ្មែររដ្ឋអូស្រ្តាលីខាងត្បូង និងលោកស្រី កង ស្រីទូច នៃសហគមន៍ខ្មែរនៅរដ្ឋញូសៅវែល។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ 24.01.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Peter Dutton រិះគន់បក្សលេប័រជុំវិញទិវា ២៦ មករា។ ** រូបចម្លាក់តំណាងឱ្យអតីតនាយករដ្ឋមន្ត្រីពីររួប ត្រូវបានគេកាត់ក្បាលនៅ Ballarat។ ** អគ្គព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីររូប។

មន្ត្រីជំនាញបញ្ជាក់ថា ជាតិពុលក្នុងខ្យល់នៅកម្ពុជា មិនទាន់ដល់កម្រិតធ្វើឲ្យព្រួយបារម្ភឡើយ 24.01.2025

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ពិសេសអ្នករស់នៅភ្នំពេញ បានបង្ហាញការព្រួយបារម្ភ ចំពោះកម្រិតគុណភាពខ្យល់ នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័ត ដើម្បីពិនិត្យគុណភាពខ្យល់។ ប៉ុន្មានម៉ោងក្រោយមក គឺនៅរសៀលថ្ងៃទី២៣មករា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងប្រាប់ក្រុមអ្នកកាសែត នៅតំបន់ត្រួតពិនិត្យគុណភាពខ្យល់ ម្តុំបឹងជើងឯ...

មនុស្ស ៤នាក់ ស្លាប់ និង ៥នាក់ រងរបួស ក្នុងហេតុការណ៍ប្រមូលផ្ដុំប្រជៀតគ្នា ដើម្បីទទួលយកអាំងប៉ាវនៅភ្នំពេញ 24.01.2025

ប៉ូលិសបានបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានស្លាប់ និង ៥នាក់ទៀត ត្រូវបានបញ្ជូនទៅ សង្រ្គោះបន្ទាន់ មន្ទីរពេទ្យ ដោយសារតែប្រមូលផ្ដុំប្រជៀតគ្នា ដើម្បីទទួលយកអាំងប៉ាវ នៅមុខផ្ទះលោកឧកញ៉ា សុខ គង់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣មករានេះ។

Celebrating, reflecting, mourning: Indigenous and migrant perspectives on January 26 - SBS Examines៖ ទស្សនៈជនជាតិដើមភាគតិច និងជនចំណាកស្រុក ចំពោះថ្ងៃ ២៦ មករា 23.01.2025

Some celebrate Australia Day with patriotic pride, others mourn and protest. What’s the right way to mark January 26, and can you have pride in your country while also standing against injustice? - អ្នកខ្លះប្រារព្ធទិវាអូស្ត្រាលីដោយមោទកភាពស្នេហាជាតិ អ្នកខ្លះទៀតក៏កាន់ទុក្ខ និងធ្វើការតវ៉ា។ តើអ្វីទៅជាវិធីដ៏ត្រឹមត្រូវក្នុងការប្រារព្ធទិវា ២៦ មករា ? ហើយតើអ្នកអាចមានមោទកភាពក្នុងប្រទេសរបស់អ្នក ក្នុងពេលដែលក្...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ 23.01.2025

** ប៉ូលិសរដ្ឋវិចថូរៀនិយាយថា ពួកគេនឹងមិនចូលរួមក្នុងការហែក្បួន Midsummaទេ។ ** លោកប្រធានាធិបតីដូណាល់ ត្រាំ ព្រលយកាលបរិច្ឆេទនៅដើមខែកុម្ភៈសម្រាប់ពន្ធគយដែលបានស្នើឡើង ។ ** អាជ្ញាធរម៉ិកស៊ិចកូកំពុងសាងសង់ជំរកតង់ធំៗ នៅក្នុងទីក្រុងព្រំដែនត្រៀមទទួលជនចំណាកស្រុកនិរទេសចេញពីអាម៉េរិក។

បេសកកម្មឆ្នាំ២០២៥ របស់សមាគមខ្មែររដ្ឋអូស្រ្តាលីខាងត្បូង 22.01.2025

សមាគមខ្មែររដ្ឋអូស្រ្តាលីខាងត្បូង ត្រៀមរៀបចំកម្មវិធី និងបង្កើនសេវាកម្មមួយចំនួនទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ជាពិសេសគឺការបើកបណ្ណាល័យជាភាសាខ្មែរដំបូងគេនៅក្នុងប្រទេសអូស្រ្តាលីនៅទីក្រុងអាឌឺឡែត។ សេចក្តីលំអិត សូមស្តាប់បទសម្ភាសន៍ជាមួយលោក អាន លេវី ប្រធានសមាគមនេះដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ 22.01.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រី្តបដិសេធមិនបង្ហាញអ្វីបន្ថែមទៀតទេ ជុំវិញការអះអាងថា ការវាយប្រហារប្រឆាំងសាសនាអាចនឹងត្រូវបានផ្តល់មូលនិធិនៅក្រៅប្រទេស។ ** លោកស្រី Penny Wong ជួបជាមួយសមភាគីអាមេរិកថ្មីរបស់លោកស្រី។ ** ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះនៅរមណីយដ្ឋានជិះស្គីក្នុងប្រទេសតួគី ឡើងដល់ 76 នាក់។

ប៉ូលិសចាប់ផ្តើម​ចាត់វិធានការទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ 22.01.2025

ក្រោយពីផ្លូវ ៦០ម៉ែត្រ ដែលភ្ជាប់ចរាចរណ៍ពីច្រមុះជ្រូកក្បាលថ្នល់ ទៅព្រែកហូរ នៅផ្លូវជាតិលេខ២ ឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ មានការដាក់ពង្រាយកម្លាំងប៉ូលិស ដើម្បីបាញ់ចាប់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់នូវការត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរស្រវឹងស្រាលើផ្លូវនេះ។ វិធានការថ្មីរបស់ប៉ូលិស ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលទើបសាងសង...

Ouça o podcast SBS Khmer - SBS ខ្មែរ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos