Sreynich
នារីជឿនលឿន - The Podcast
នារីជឿនលឿនផតខាស បង្កើតឡើងដើម្បីជាសហគមន៍មួយ ជាទីកន្លែងសុវត្ថិភាពមួយសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការចូលមកស្ដាប់មតិជាច្រើនដើម្បីការអភិវឌ្ឍខ្លួនជាប្រចាំ។ យើងជឿថា នារីសម័យខ្មែរបច្ចុប្បន្នមិនត្រឹមតែរកចំណូលបានដោយខ្លួនឯងទេ ប៉ុន្តែជានារីដែលមានចំណេះដឹង មានអាកប្បកិរិយាល្អ និងមានមហិច្ឆតាខ្ពស់។ Neary ChernLern Podcast was created as a supportive community and a safe space where women and girls can listen, learn, and engage with diverse perspectives for their personal and professional growth.
Koniecznie odwiedź stronę podcastu i wesprzyj twórcę: podcasters.spotify.com
Autor
Sreynich
Kategoria
Strona podcastu
Ostatni odcinek
21 lip 2026
Gdzie słuchać?
Podcasty w aplikacji Replaio Radio Już wkrótcePodcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów
Odcinki
ចាប់ផ្ដើមវិនិយោគលើខ្លួនឯង | Invest in yourself 21.07.2026 10:35
តើ "ការវិនិយោគ" មានន័យត្រឹមតែការដាក់លុយរកស៊ីមែនអត់? ក្នុង Episode នេះ យើងនឹងនិយាយអំពីការវិនិយោគដែលអាចផ្ដល់ផលចំណេញខ្លាំងជាងលុយទៅទៀត នោះគឺ ការវិនិយោគលើខ្លួនឯង ។ ពីការរៀនជំនាញថ្មីៗ ការយកចិត្តទុកដាក់លើរូបរាង រហូតដល់ការថែរក្សាផ្លូវចិត្ត—រឿងតូចៗដែលយើងធ្វើរាល់ថ្ងៃ អាចក្លាយជាដើមទុនដ៏មានតម្លៃសម្រាប់អនាគត។ ពេលវេលា កម្លាំង និងលុយកាក់ គឺសុទ្ធតែជាធនធានមានកំណត់។ ដូច្នេះ សំណួរមិនមែនថា "តើយើងកំពុងវិនិយោគឬអត់?" នោ...
មេរៀនជីវិតដែលសាលាមិនដែលបានបង្រៀនអ្នក 04.06.2026 11:43
សួស្ដីប្រិយមិត្តនារីជឿនលឿន! នៅសប្ដាហ៍នេះ នារីជឿនលឿនមានប្រធានបទថ្មីសម្រាប់ចែករំលែកទៅកាន់ប្រិយមិត្តគឺជា មេរៀនជីវិតដែលសាលាមិនដែលធ្លាប់បានបង្រៀនយើង។ នារីជឿនលឿនសង្ឃឹមថា ប្រិយមិត្តអាចរៀនសូត្របានពីមេរៀនទាំងនេះ បើទោះបីជាធ្លាប់ ឬមិនធ្លាប់ជួបក្ដី។
ឈប់ដេញចាប់ អ្វីដែលមិនមែនជារបស់យើង | Let them theory 07.05.2026 11:31
ជួបគ្នាសារជាថ្មីជាមួយនឹងភាគថ្មី! ដែលភាគនេះ ខ្ញុំលើកយកទ្រឹស្ដីដ៏ល្បីល្បាញមួយគឺ `Let them theory` .
EP10 | វិធីសាស្ត្រការពារខ្លួនពេលទទួលបានការវាយប្រហារផ្លូវចិត្ត 30.04.2026 32:37
នៅក្នុងសង្គមឌីជីថលនេះ ការបញ្ចេញមតិយោបល់អាចធ្វើឡើងយ៉ាងងាយ ហើយមតិយោបល់ទាំងនោះជានិច្ចជាកាលមានបង្កប់នូវខ្លឹមសារវាយប្រហារ ដូច្នេះហើយតើគួរធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការវាយប្រហារទាំងនោះ?
EP9 | នារីជឿនលឿនគួរមានមហិច្ឆិតាកម្រិតណា? 29.04.2026 32:35
មហិច្ឆិតាជាអ្វីដែលមនុស្សស្ទើរគ្រប់គ្នាមាន ប៉ុន្តែសម្រាប់ស្ត្រី ពាក្យថាមហិច្ឆិតាហាក់មានកំណត់ បើដូច្នេះតើស្ត្រីក្នុងពេលបច្ចុប្បន្ននេះគួរមានមហិច្ឆិតាឬអត់?
EP8 | មានសមត្ថភាព ទើបអាចទទួលបានឱកាស 17.04.2026 34:45
ខណៈពេលដែលការងារពោរពេញទៅដោយការប្រកួតប្រជែង នារីចាំបាច់ត្រូវតែមានសមត្ថភាពខ្លាំង ប្រសិនបើចង់បានឱកាសល្អប្រសើរ
EP7 | ធ្វើម៉េចទើបអាចដឹងថាគេជាបុរសល្អម្នាក់សម្រាប់យើង? | How do you know if he's the one for you? 06.04.2026 34:34
នារីជាច្រើនកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនច្បាស់លាស់ ឬទំនាក់ទំនងដែល Toxic ទាំងដែលពួកគេមិនបានដឹងខ្លួន។ ដូច្នេះ ដើម្បីរើសដៃគូដែលល្អម្នាក់ នារីត្រូវតែកត់សម្គាល់នូវបុគ្គលិកលក្ខណៈមួយចំនួន មុននឹងសម្រេចចិត្តរៀបការ។
EP6 | ធ្វើដូចម្ដេចទើបអាចឱ្យខ្លួនឯងមានភាពជឿជាក់? 30.03.2026 24:57
ភាពជឿជាក់គឺជាមន្ដស្នេហ៍ដ៏ទាក់ទាញសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែដើម្បីឱ្យមានភាពជឿជាក់ មនុស្សម្នាក់ៗត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរការគិតមួយចំនួន។
EP5 | មនុស្សស្រីមានទំនាក់ទំនងក្នុងសង្គមច្រើនល្អ ឬអត់? 20.03.2026 25:34
ស្ត្រីត្រូវបានប្រៀនប្រដៅមកមិនឱ្យមានទំនាក់ទំនងក្នុងសង្គមច្រើនទេ ប៉ុន្តែតើការប្រៀនប្រដៅនេះនៅតែមានប្រសិទ្ធភាពសម្រាប់សង្គមបច្ចុប្បន្នទៀតឬទេ?
EP4| តើនឹងមានរឿងអីកើតឡើង នៅពេលដែលមនុស្សស្រីងាកមកគាំទ្រគ្នា? 11.03.2026 23:16
ប្ដូរពីការប្រៀបធៀប និងខ្លាចគេល្អជាងយើង មកជាការគាំទ្រ និងជំរុញគ្នាឱ្យកាន់តែរីកចម្រើន។ មនុស្សស្រីស័ក្កសមនឹងមានវត្តមានកាន់តែច្រើន លើមុខតំណែងធំៗ ក្នុងសង្គម។
EP3 | ហេតុអ្វីបានជាមនុស្សស្រីឯករាជ្យ ច្រើនតែឯកា? 28.02.2026 29:09
នារីភាគច្រើនតែយល់ច្រឡំថា នៅពេលពួកគេមានភាពឯករាជ្យគ្រប់គ្រាន់ ពួកគេនឹងលែងត្រូវការជំនួយពីមនុស្សជុំវិញខ្លួន ដែលនេះជាមូលហេតុមួយដែលធ្វើឱ្យពួកគេមិនសូវមានមនុស្សនៅក្បែរច្រើន។
EP2 | សម្រេចចិត្តបែបម៉េច ទើបមិនខុស? 21.02.2026 26:28
មនុស្សគ្រប់គ្នាត្រូវសម្រេចចិត្តរាល់ថ្ងៃ ហើយចង់មិនចង់ ការសម្រេចចិត្តគឺនឹងប៉ះពាល់ដល់ការរស់នៅក្នុងកម្រិតណាមួយ។ បើនិយាយពីការសម្រេចចិត្តលើរឿងធំៗទៅទៀត រិតតែទាមទារឱ្យគិតល្អិតល្អន់។យ៉ាងណាក៏ដោយ នារីជឿនលឿនជឿថា ការសម្រេចចិត្តដែលឆ្លងកាត់ការថ្លឹងថ្លែងត្រឹមត្រូវ នឹងមានផលចំណេញច្រើនជាងការខាតបង់។
EP1 | នារីគួររៀនខ្ពង់ខ្ពស់ទេ បើចុងក្រោយនៅតែជាប្រពន្ធគេ? 15.02.2026 19:24
សួស្ដីប្រិយមិត្តនារីជឿនលឿន! រីករាយដែលបានជួបគ្នានៅទីនេះ! ការអប់រំគឺជាមូលដ្ឋាននៃចំណេះដឹង សម្រាប់មនុស្សគ្រប់រូប។ ការអប់រំក៏ជាមូលដ្ឋានគ្រឹះនៃការកសាងអំណាច និងភាពម្ចាស់ការឱ្យបុគ្គលម្នាក់ៗ ហើយសម្រាប់នារី ការអប់រំគឺរឹតតែសំខាន់ទ្វេដង ព្រោះនារីនឹងក្លាយជាម្ដាយ ជាភរិយា ជាអ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារ។
Podobne podcasty
Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS