វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

News KM ↓ Odcinki: 50

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធី​នឹង​ប្តូរ​ទៅ​ផ្សាយ​ពី​ម៉ោង​៩:៣០ដល់១០​យប់។

Koniecznie odwiedź stronę podcastu i wesprzyj twórcę: khmer.voanews.com

Autor

វីអូអេ

Kategoria

News

Strona podcastu

khmer.voanews.com

Ostatni odcinek

16 mar 2025

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android prawie 10 mln pobrań · ocena 4,8 iOS niedługo

Odcinki

វិទ្យុពេលរាត្រី ១៩ កុម្ភៈ៖ បេសកជន​អាមេរិក​ទៅ​ដល់​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​បន្ទាប់​ពី​កិច្ចប្រជុំ​អាមេរិក-រុស្ស៊ី - កុម្ភៈ 19, 2025 19.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ប្រទេសអេមីរ៉ាត​អារ៉ាប់រួម​និយាយថា ខ្លួន​បដិសេធ​រាល់​ការប៉ុនប៉ង​ដើម្បី​ផ្លាស់​ទីលំនៅ​ប្រជាជន​ប៉ាឡេស្ទី។ បេសកជន​អាមេរិក​ទៅ​ដល់​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​បន្ទាប់​ពី​កិច្ចប្រជុំ​អាមេរិក-រុស្ស៊ី។ វៀតណាម​បង្កើន​ទិសដៅ​កំណើន​សេដ្ឋកិច្ច​ដល់​យ៉ាង​ហោច​ណាស់ ៨%។

ព័ត៌មានពេលរាត្រី ១៨ កុម្ភៈ៖ រដ្ឋ​​មន្ត្រី​អាមេរិកនិង​រុស្ស៊ី​ជួប​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​អ៊ុយក្រែន - កុម្ភៈ 18, 2025 18.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រដ្ឋមន្ត្រី​អាមេរិក និង​រុស្ស៊ី​ជួប​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​អ៊ុយក្រែន និង​ទំនាក់ទំនង​ទ្វេភាគ។ អ៊ីស្រាអែលបន្តរក្សា​ទ័ព​នៅទីតាំងចំនួននៅភាគខាងត្បូង​លី​បង់។ យន្តហោះ​ជើងហោះហើរក្រុមហ៊ុន​ Delta ក្រឡាប់​លើ​ផ្លូវ​រត់​ នៅក្រុង Toronto៕

ព័ត៌មាន​ពេល​ព្រឹក ១៧ កុម្ភៈ៖ អ្នក​ឃ្លាំ​មើល៖ ការ​តស៊ូ​របស់​ក្រុម​​ជំទាស់​នឹង​បន្ត​មាន ក្រោយ​ឃាតកម្ម​លើ​លោកលិម គិមយ៉ា - កុម្ភៈ 17, 2025 16.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​ឃ្លាំ​មើល៖ ការ​តស៊ូ​របស់​ក្រុមជំទាស់​នឹង​បន្ត​មាន ក្រោយ​ឃាតកម្ម​លើ​លោកលិម គិមយ៉ា។ អ្នក​នយោបាយ​និង​អ្នក​តាមដាន​បន្តជំរុញ​ឲ្យ​ គ.ជ.ប ពង្រឹង​ឯករាជ្យ​ភាព៕

ព័ត៌មាន​ពេល​រាត្រី ១៦ កុម្ភៈ៖ ការ​បង្កក​មូលនិធិ​បរទេស​របស់​អាមេរិក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ប្រឈម​អនាគត​មិន​ច្បាស់ - កុម្ភៈ 16, 2025 16.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ជាមួយ​លោក យិន ម៉េងលី អំពីការ​រឹតត្បិតសេរីភាព​បញ្ចេញ​មតិ-សេរីភាព​ជួបជុំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន។ ការ​បង្កក​មូលនិធិ​បរទេស​របស់​អាមេរិក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ប្រឈម​អនាគត​មិន​ច្បាស់ និងព័ត៌មានផ្សេង​ទៀត៕

វិទ្យុពេលរាត្រី ១៥ កុម្ភៈ៖ អ្នករិះគន់​ថា​ការ​កែ​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​វៀតណាម​នឹង​ធ្វើ​ឲ្យ​រដ្ឋ​មាន​អំណាច​កាន់តែ​ខ្លាំង - កុម្ភៈ 15, 2025 15.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ​កម្មវិធី​ Hello VOA សុខភាព​ស្ដី​អំពី ល្បិច​ជួយ​ទប់​កុំ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ពេក។ អ្នករិះគន់​ថា​ការ​កែសម្រួល​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​វៀតណាម​នឹង​ធ្វើ​ឲ្យ​រដ្ឋ​មាន​អំណាច​ត្រួតត្រា​កាន់តែ​ខ្លាំង៕

វិទ្យុពេលរាត្រី ១៤ កុម្ភៈ៖ អាជ្ញាធរខេត្តតាកែវស្នើឲ្យកសិករផ្អាកធ្វើស្រែប្រាំងដោយសារខ្វះទឹក - កុម្ភៈ 14, 2025 14.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា អាជ្ញាធរខេត្តតាកែវស្នើឲ្យកសិករផ្អាកធ្វើស្រែប្រាំងដោយសារខ្វះទឹក។ អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព និងព័ត៌មានផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ១៣ កុម្ភៈ៖ អ្នកតាមដានថាពលរដ្ឋប្រព្រឹត្តអំពើពុករលួយដោយសារខ្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ - កុម្ភៈ 13, 2025 13.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដានថាពលរដ្ឋប្រព្រឹត្តអំពើពុករលួយដោយសារខ្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។ ថៃចង់សាងសង់របងតាមបណ្តោយព្រំដែនកម្ពុជាថៃប្រវែង៥៥គីឡូម៉ែត្រក្នុងខេត្តស្រះកែវ។ ក្រសួងប្រៃសណីយ៍អាមេរិកផ្អាកទទួលកញ្ចប់អីវ៉ាន់ចូលពីចិនមួយរយ:ខ្លីនិងព័ត៌មានផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ១២ កុម្ភៈ៖ អ្នកគាំទ្ររៃអង្គាសប្រាក់ឲ្យលោក រ៉ុង ឈុន ក្រោយតុលាការបង្គាប់ឲ្យបង់​ប្រាក់​៤០០លាន​រៀល​ទៅ​មន្ត្រី​ព្រំដែន - កុម្ភៈ 12, 2025 12.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកគាំទ្ររៃអង្គាសប្រាក់ឲ្យលោក រ៉ុង ឈុន ក្រោយតុលាការបង្គាប់ឲ្យបង់ប្រាក់៤០០លានរៀលទៅមន្ត្រីព្រំដែន។ បទសម្ភាសន៍ VOA ជាមួយលោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ អំពី អវត្តមានUSAID នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងព័ត៌មានផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ១១ កុម្ភៈ៖ លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត នឹងបាត់បង់តំណែង បើដើរខុសពីគោលនយោបាយបក្ស - កុម្ភៈ 11, 2025 11.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត នឹងបាត់បង់តំណែង បើដើរខុសពីគោលនយោបាយបក្ស។ លោក Trump និង លោក Ishiba ប្រកាស«យុគសម័យមាសថ្មី»នៃទំនាក់ទំនងអាមេរិក-ជប៉ុន និងព័ត៌មានផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ១០ កុម្ភៈ៖ សង្គមស៊ីវិលស្នើឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា - កុម្ភៈ 10, 2025 10.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គមស៊ីវិលស្នើឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា។ ពលរដ្ឋរិះគន់រឿងចោរកម្មច្រើន ខណៈអ្នកតាមដានជំរុញឲ្យមានយន្តការដោះស្រាយបន្ថែម និងព័ត៌មានផ្សេងៗទៀត៕

វិទ្យុពេលរាត្រី ៩ កុម្ភៈ៖ បទសម្ភាសន៍ VOA អំពី​ការផ្សព្វផ្សាយ​អំពី​​សុវត្ថិភាព​អ៊ីនធឺណិត​​​​​ជួយ​​​កាត់បន្ថយ​​ហានិភ័យ​របស់​​កុមារ​និង​​យុវជន - កុម្ភៈ 09, 2025 09.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA អំពី​ការផ្សព្វផ្សាយ​អំពីសុវត្ថិភាព​អ៊ីនធឺណិត​ជួយ​កាត់បន្ថយហានិភ័យ​របស់កុមារ​និងយុវជន។ លោក Trump ជំរុញ​បញ្ចប់​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ពី​កំណើត និង​ព័ត៌មាន​ផ្សេង​ទៀត៕

វិទ្យុពេលរាត្រី ៨ កុម្ភៈ៖ បទសម្ភាសន៍ VOA ប្រចាំខែស្តីពី​«ស្រ្តីនិងភាពជា​អ្នកដឹកនាំ» ជាមួយ​កញ្ញា អេង មុយងីម ប្រធាន​ក្រុម​និង​ស្ថាបនិក SheRuns - កុម្ភៈ 08, 2025 08.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទ​សម្ភាសន៍​VOA​ ប្រចាំ​ខែ​ស្តី​ពី​ «​ស្រ្តី​និង​ភាព​ជា​អ្នក​ដឹក​នាំ» ​ជា​មួយ​កញ្ញា​ អេង​ មុយ​ងីម ​ប្រធាន​ក្រុម​និងស្ថាបនិក ​She​Runs។ ការ​បង្កក​ជំនួយ​បរទេស​របស់​អាមេរិក​ធ្វើ​ឲ្យ​អ៊ុយក្រែន​ព្រួយ​បារម្ភ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ៧ កុម្ភៈ៖ លោក ហ៊ុន សែន ព្រមាន​ទម្លាយ​សារ​សំឡេង ក្រោយ​លោក សេង សារី សារភាព​ថា​«ជាប់​អន្ទាក់​នយោបាយ» - កុម្ភៈ 07, 2025 07.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក ហ៊ុន សែន ព្រមាន​ទម្លាយ​សារ​សំឡេង ក្រោយ​លោក សេង សារី សារភាព​ថា​«ជាប់​អន្ទាក់​នយោបាយ»។ ទោះ​លោក Trump ជា​ប្រធានាធិបតី​អាមេរិក ក៏​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នៅ​មិន​ច្បាស់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ៦ កុម្ភៈ៖ មន្រ្តី​កម្ពុជា​ថា ចិន​ផ្តល់​ជំនួយ​ដោះមីន ក៏ប៉ុន្តែ​មិនមែន​ជំនួស​ជំនួយ​អាមេរិក​ឡើយ - កុម្ភៈ 06, 2025 06.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា មន្រ្តី​កម្ពុជា​ថា ចិន​ផ្តល់​ជំនួយ​ដោះមីន ក៏ប៉ុន្តែ​មិនមែន​ជំនួស​ជំនួយ​អាមេរិក​ឡើយ។ លោក Trump ជំរុញ​ឲ្យ​បញ្ចប់​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ពី​កំណើត។ ឥណ្ឌា​និង​ចិន​ស្តារ​ជើង​ហោះហើរ​ត្រង់​ទៅវិញ​ទៅមក និង​ព័ត៌មាន​ផ្សេងទៀត៕

វិទ្យុពេលរាត្រី ៥ កុម្ភៈ៖ មេធាវីថា លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់នឹង​ការកាត់ទោស​រូបលោក​ដាក់​ពន្ធនាគារ​ ២ឆ្នាំ - កុម្ភៈ 05, 2025 05.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា មេធាវីថា លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់នឹង​ការកាត់ទោស​រូបលោក​ដាក់​ពន្ធនាគារ ២ឆ្នាំ។ ការបង្កកជំនួយបរទេស​របស់​អាមេរិក​ធ្វើឲ្យ​អ៊ុយក្រែនព្រួយបារម្ភ។ ពលរដ្ឋក្រុងNew Yorkខ្វែងគំនិតគ្នាអំពីការទាមទារ​ឲ្យមានបម្រាមពាក់ម៉ាស់​មុខ​នៅ​ទីសាធារណៈ និងព័ត៌មាន​ផ្សេង​ទៀត៕

វិទ្យុពេលរាត្រី ៤ កុម្ភៈ៖ អង្គការសង្គមស៊ីវិលថ្កោលទោសការហាមប្រាម​អ្នកកាសែត​បរទេស​ម្នាក់មិនឲ្យចូល​មក​កម្ពុជាវិញ - កុម្ភៈ 04, 2025 04.02.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា អង្គការសង្គមស៊ីវិលថ្កោលទោសការហាមប្រាម​អ្នកកាសែត​បរទេស​ម្នាក់មិនឲ្យចូល​មក​កម្ពុជាវិញ។ កម្ពុជាថា​ត្រៀម​ទទួល​ជនអន្តោប្រវេសន៍​ខ្មែរជិត២​ពាន់នាក់ ដែលរដ្ឋបាល​លោក Trump គ្រោងបញ្ជូន​ចេញពីអាមេរិក និង​ព័ត៌មាន​ផ្សេងទៀត៕

វិទ្យុពេលរាត្រី ៣ កុម្ភៈ៖ អ្នក​តាម​ដាន​ថា ការ​ដាក់​ USAID ក្រោម​ក្រសួង​ការបរទេស​អាមេរិក​​អាច​ធ្វើឲ្យ​ធ្លាក់​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា - កុម្ភៈ 03, 2025 03.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​តាម​ដាន​៖ ការ​ដាក់​ USAID ក្រោម​ក្រសួង​ការបរទេស​អាមេរិក​អាច​ធ្វើឲ្យ​ធ្លាក់​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា។ មន្ត្រី​សិទ្ធិ​មនុស្ស​ជំ​រុញ​ឱ្យ​កម្ពុជា​ស្វែង​រក​អ្នក​នៅ​ពីក្រោយការ​បាញ់សម្លាប់​លោក លិម គិមយ៉ា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ២ កុម្ភៈ៖ ឥណ្ឌា​បង្កើនកម្លាំង​ទ័ព​ជើងទឹក​ដោយសម្លឹងមើលចិន - កុម្ភៈ 02, 2025 02.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ​ឥណ្ឌា​បង្កើនកម្លាំងទ័ពជើងទឹក​ដោយសម្លឹងមើលចិន។ អង្គការ Human Rights Watch មើល​ឃើញ​ចំណុច​វិជ្ជមាន​ខ្លះ​នៅ​អាស៊ី​ក្នុង​ឆ្នាំ ២០២៤ ។ ខណៈ​សង្គ្រាម​អាច​នឹង​ចប់ឆាប់ៗ ជនជាតិ​អ៊ុយក្រែន​ដែល​ផ្លាស់ទី​លំនៅ៣លាន​៥សែន​នាក់​ប្រឈម​នឹង​អនាគត​ដ៏​ពិបាក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ១ កុម្ភៈ៖ បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «ពលករ​ចំណាកស្រុក» ជាមួយ​លោក​ ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារ​​នៃអង្គការ​សង់​ត្រាល់ - កុម្ភៈ 01, 2025 01.02.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «ពលករ​ចំណាកស្រុក» ជាមួយ​លោក​ ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារនៃអង្គការ​សង់​ត្រាល់។ វត្តមាន​បន្តរបស់​ក្រុមហ៊ុន TikTok នៅ​អាមេរិក​អាស្រ័យ​លើ​លោក​ Trump និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ៣១ មករា៖ បទសម្ភាសន៍ VOA អំពី​ការបង្កក​ជំនួយ​អាមេរិក​ប៉ះពាល់ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា - មករា 31, 2025 31.01.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទ​សម្ភាសន៍ VOA ជាមួយលោក​វេជ្ជ​បណ្ឌិត ​ហ៊ុយ ​រ៉េកុល ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​អំពី​ផលប៉ះពាល់​នៃ​ការ​បង្កក​ជំនួយ​អាមេរិក។ មន្រ្តី​គណ​បក្ស​កម្លាំង​ជាតិ​ខេត្ត​តាកែវ​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ញុះញង់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ៣០ មករា៖ មន្រ្តី​កម្ពុជា​សង្ឃឹម​ថា ​សហរដ្ឋ​អាមេរិក​​នឹង​​បន្ត​​​ផ្តល់​ជំនួយ​បោស​សម្អាត​​​មីន​នៅ​កម្ពុជា - មករា 30, 2025 30.01.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា មន្រ្តី​កម្ពុជា​សង្ឃឹម​ថា ​សហរដ្ឋ​អាមេរិកនឹងបន្ត​ផ្តល់​ជំនួយ​បោស​សម្អាត​មីន​នៅ​កម្ពុជា។ ក្រុម​គ្រួសារ​អំពាវនាវឲ្យ​ដោះ​លែង​មន្រ្តីបក្ស​កម្លាំង​ជាតិ​ខេត្ត​តាកែវ​ដែល​ត្រូវ​បានចាប់​ខ្លួន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ២៩ មករា៖ ការបង្កក​ជំនួយ​របស់​អាមេរិក​ប៉ះពាល់​ដល់​អ្នកពាក់ព័ន្ធ​នៅ​កម្ពុជា - មករា 29, 2025 29.01.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា ការបង្កក​ជំនួយ​របស់​អាមេរិក​ប៉ះពាល់​ដល់​អ្នកពាក់ព័ន្ធ​នៅ​កម្ពុជា។ បទសម្ភាសន៍ VOA ជាមួយ​លោក នី សុខា ប្រធាន​សមាគម​អាដហុក អំពី​ការបង្កក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។ វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​ពី​អាមេរិក​ទៅ​ផ្តល់​ការព្យាបាល​ដោយ​មិន​គិត​ថ្លៃ​នៅ​កម្ពុជា និងព័ត៌មាន​ផ្សេង​ទៀត៕

វិទ្យុពេលរាត្រី ២៨ មករា៖ ការជីក​ព្រែកហ្វូណន​តេជោ​នឹង​ចាប់ផ្តើម​ឆាប់ៗ ខណៈ​ដំណោះស្រាយ​ផលប៉ះពាល់​នៅ​មិន​ច្បាស់លាស់ - មករា 28, 2025 28.01.2025

ព័ត៌មាននៅថ្ងៃនេះមានដូចជា ការជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមឆាប់ៗ ខណៈ​ដំណោះស្រាយ​ផលប៉ះពាល់​នៅមិនច្បាស់លាស់។ តុលាការកំពូលកម្ពុជា​តម្កល់​សាលក្រម​ផ្តន្ទាទោស​អ្នកកាសែតចំពោះការរាយការណ៍​អំពីអំពើពុករលួយ។យោធូបនីយកម្ម​រុស្ស៊ី​នៅសមុទ្រ​អាកទិក នៅក្រោយការផ្តោតរបស់​លោក Trump លើ​ដែនដី Greenland និង​ព័ត៌មានផ្សេងទៀត៕

វិទ្យុពេលរាត្រី ២៧ មករា៖ សង្គម​ស៊ីវិល ​និង​សាច់ញាតិ​ស្នើ​ឱ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំករណី CLV ទាំងអស់ - មករា 27, 2025 27.01.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ​សង្គម​ស៊ីវិល​ និង​សាច់ញាតិ​ស្នើ​ឱ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំករណី CLV ទាំងអស់។ កម្ពុជា​និង​ចិន​គ្រោង​រៀបចំ​សមយុទ្ធនាគមាស​ឆ្នាំ២០២៥​ ធំ​ជាងមុន។ ពលរដ្ឋ​អាមេរិក​អាយុ ២៣ ឆ្នាំ​ម្នាក់​ពិការ​ភ្នែក​ម្ខាង​ដោយសារ​ការពារ​អ៊ុយក្រែន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

វិទ្យុពេលរាត្រី ២៦ មករា៖ អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​សរសើរ​ជីដូន​​លោក​​និង​ដើម​កំណើត​លោក​នៅ​រដ្ឋ Kentucky - មករា 26, 2025 26.01.2025

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​សរសើរ​ជីដូនលោកនិង​ដើម​កំណើត​លោក​នៅ​រដ្ឋ Kentucky។ លោក Rubio ថា សហ​រដ្ឋ​អាមេរិក​នឹង​លើក​កម្ពស់​សន្តិភាព​ជុំវិញ​ពិភពលោក​ ដើម្បីប្រយោជន៍​ជាតិ​ខ្លួន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

Słuchaj podcastu កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS