វីអូអេ
កម្មវិធីព័ត៌មានពេលរាត្រី - វីអូអេ
កម្មវិធីព័ត៌មានពេលរាត្រីប្រចាំថ្ងៃរយៈពេល ៣០នាទីរបស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែលផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូនអស់លោកអ្នកនាងនូវព័ត៌មានអំពី សហរដ្ឋអាមេរិក កម្ពុជានិងអន្តរជាតិ។ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធីនឹងប្តូរទៅផ្សាយពីម៉ោង៩:៣០ដល់១០យប់។
Bezoek zeker de website van de podcast en steun de maker: khmer.voanews.com
Auteur
វីអូអេ
Categorie
Website van de podcast
Nieuwste aflevering
16 mrt. 2025
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
វិទ្យុពេលរាត្រី ១៩ កុម្ភៈ៖ បេសកជនអាមេរិកទៅដល់អ៊ុយក្រែនដើម្បីពិភាក្សាបន្ទាប់ពីកិច្ចប្រជុំអាមេរិក-រុស្ស៊ី - កុម្ភៈ 19, 2025 19.02.2025 29:55
ព័ត៌មាននៅថ្ងៃនេះមានដូចជា ប្រទេសអេមីរ៉ាតអារ៉ាប់រួមនិយាយថា ខ្លួនបដិសេធរាល់ការប៉ុនប៉ងដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទី។ បេសកជនអាមេរិកទៅដល់អ៊ុយក្រែនដើម្បីពិភាក្សាបន្ទាប់ពីកិច្ចប្រជុំអាមេរិក-រុស្ស៊ី។ វៀតណាមបង្កើនទិសដៅកំណើនសេដ្ឋកិច្ចដល់យ៉ាងហោចណាស់ ៨%។
ព័ត៌មានពេលរាត្រី ១៨ កុម្ភៈ៖ រដ្ឋមន្ត្រីអាមេរិកនិងរុស្ស៊ីជួបពិភាក្សាគ្នាអំពីសង្គ្រាមអ៊ុយក្រែន - កុម្ភៈ 18, 2025 18.02.2025 29:58
ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋមន្ត្រីអាមេរិក និងរុស្ស៊ីជួបពិភាក្សាគ្នាអំពីសង្គ្រាមអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគ។ អ៊ីស្រាអែលបន្តរក្សាទ័ពនៅទីតាំងចំនួននៅភាគខាងត្បូងលីបង់។ យន្តហោះជើងហោះហើរក្រុមហ៊ុន Delta ក្រឡាប់លើផ្លូវរត់ នៅក្រុង Toronto៕
ព័ត៌មានពេលព្រឹក ១៧ កុម្ភៈ៖ អ្នកឃ្លាំមើល៖ ការតស៊ូរបស់ក្រុមជំទាស់នឹងបន្តមាន ក្រោយឃាតកម្មលើលោកលិម គិមយ៉ា - កុម្ភៈ 17, 2025 16.02.2025 29:58
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកឃ្លាំមើល៖ ការតស៊ូរបស់ក្រុមជំទាស់នឹងបន្តមាន ក្រោយឃាតកម្មលើលោកលិម គិមយ៉ា។ អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព៕
ព័ត៌មានពេលរាត្រី ១៦ កុម្ភៈ៖ ការបង្កកមូលនិធិបរទេសរបស់អាមេរិកធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិប្រឈមអនាគតមិនច្បាស់ - កុម្ភៈ 16, 2025 16.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ជាមួយលោក យិន ម៉េងលី អំពីការរឹតត្បិតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន។ ការបង្កកមូលនិធិបរទេសរបស់អាមេរិកធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិប្រឈមអនាគតមិនច្បាស់ និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ១៥ កុម្ភៈ៖ អ្នករិះគន់ថាការកែរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយវៀតណាមនឹងធ្វើឲ្យរដ្ឋមានអំណាចកាន់តែខ្លាំង - កុម្ភៈ 15, 2025 15.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្មវិធី Hello VOA សុខភាពស្ដីអំពី ល្បិចជួយទប់កុំឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក។ អ្នករិះគន់ថាការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយនៅវៀតណាមនឹងធ្វើឲ្យរដ្ឋមានអំណាចត្រួតត្រាកាន់តែខ្លាំង៕
វិទ្យុពេលរាត្រី ១៤ កុម្ភៈ៖ អាជ្ញាធរខេត្តតាកែវស្នើឲ្យកសិករផ្អាកធ្វើស្រែប្រាំងដោយសារខ្វះទឹក - កុម្ភៈ 14, 2025 14.02.2025 29:55
ព័ត៌មាននៅថ្ងៃនេះមានដូចជា អាជ្ញាធរខេត្តតាកែវស្នើឲ្យកសិករផ្អាកធ្វើស្រែប្រាំងដោយសារខ្វះទឹក។ អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ១៣ កុម្ភៈ៖ អ្នកតាមដានថាពលរដ្ឋប្រព្រឹត្តអំពើពុករលួយដោយសារខ្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ - កុម្ភៈ 13, 2025 13.02.2025 29:56
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដានថាពលរដ្ឋប្រព្រឹត្តអំពើពុករលួយដោយសារខ្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។ ថៃចង់សាងសង់របងតាមបណ្តោយព្រំដែនកម្ពុជាថៃប្រវែង៥៥គីឡូម៉ែត្រក្នុងខេត្តស្រះកែវ។ ក្រសួងប្រៃសណីយ៍អាមេរិកផ្អាកទទួលកញ្ចប់អីវ៉ាន់ចូលពីចិនមួយរយ:ខ្លីនិងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ១២ កុម្ភៈ៖ អ្នកគាំទ្ររៃអង្គាសប្រាក់ឲ្យលោក រ៉ុង ឈុន ក្រោយតុលាការបង្គាប់ឲ្យបង់ប្រាក់៤០០លានរៀលទៅមន្ត្រីព្រំដែន - កុម្ភៈ 12, 2025 12.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកគាំទ្ររៃអង្គាសប្រាក់ឲ្យលោក រ៉ុង ឈុន ក្រោយតុលាការបង្គាប់ឲ្យបង់ប្រាក់៤០០លានរៀលទៅមន្ត្រីព្រំដែន។ បទសម្ភាសន៍ VOA ជាមួយលោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ អំពី អវត្តមានUSAID នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ១១ កុម្ភៈ៖ លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត នឹងបាត់បង់តំណែង បើដើរខុសពីគោលនយោបាយបក្ស - កុម្ភៈ 11, 2025 11.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត នឹងបាត់បង់តំណែង បើដើរខុសពីគោលនយោបាយបក្ស។ លោក Trump និង លោក Ishiba ប្រកាស«យុគសម័យមាសថ្មី»នៃទំនាក់ទំនងអាមេរិក-ជប៉ុន និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ១០ កុម្ភៈ៖ សង្គមស៊ីវិលស្នើឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា - កុម្ភៈ 10, 2025 10.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គមស៊ីវិលស្នើឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា។ ពលរដ្ឋរិះគន់រឿងចោរកម្មច្រើន ខណៈអ្នកតាមដានជំរុញឲ្យមានយន្តការដោះស្រាយបន្ថែម និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ៩ កុម្ភៈ៖ បទសម្ភាសន៍ VOA អំពីការផ្សព្វផ្សាយអំពីសុវត្ថិភាពអ៊ីនធឺណិតជួយកាត់បន្ថយហានិភ័យរបស់កុមារនិងយុវជន - កុម្ភៈ 09, 2025 09.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA អំពីការផ្សព្វផ្សាយអំពីសុវត្ថិភាពអ៊ីនធឺណិតជួយកាត់បន្ថយហានិភ័យរបស់កុមារនិងយុវជន។ លោក Trump ជំរុញបញ្ចប់សិទ្ធិទទួលបានសញ្ជាតិពីកំណើត និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ៨ កុម្ភៈ៖ បទសម្ភាសន៍ VOA ប្រចាំខែស្តីពី«ស្រ្តីនិងភាពជាអ្នកដឹកនាំ» ជាមួយកញ្ញា អេង មុយងីម ប្រធានក្រុមនិងស្ថាបនិក SheRuns - កុម្ភៈ 08, 2025 08.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍VOA ប្រចាំខែស្តីពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ» ជាមួយកញ្ញា អេង មុយងីម ប្រធានក្រុមនិងស្ថាបនិក SheRuns។ ការបង្កកជំនួយបរទេសរបស់អាមេរិកធ្វើឲ្យអ៊ុយក្រែនព្រួយបារម្ភ និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ៧ កុម្ភៈ៖ លោក ហ៊ុន សែន ព្រមានទម្លាយសារសំឡេង ក្រោយលោក សេង សារី សារភាពថា«ជាប់អន្ទាក់នយោបាយ» - កុម្ភៈ 07, 2025 07.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន សែន ព្រមានទម្លាយសារសំឡេង ក្រោយលោក សេង សារី សារភាពថា«ជាប់អន្ទាក់នយោបាយ»។ ទោះលោក Trump ជាប្រធានាធិបតីអាមេរិក ក៏ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅមិនច្បាស់ និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ៦ កុម្ភៈ៖ មន្រ្តីកម្ពុជាថា ចិនផ្តល់ជំនួយដោះមីន ក៏ប៉ុន្តែមិនមែនជំនួសជំនួយអាមេរិកឡើយ - កុម្ភៈ 06, 2025 06.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា មន្រ្តីកម្ពុជាថា ចិនផ្តល់ជំនួយដោះមីន ក៏ប៉ុន្តែមិនមែនជំនួសជំនួយអាមេរិកឡើយ។ លោក Trump ជំរុញឲ្យបញ្ចប់សិទ្ធិទទួលបានសញ្ជាតិពីកំណើត។ ឥណ្ឌានិងចិនស្តារជើងហោះហើរត្រង់ទៅវិញទៅមក និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ៥ កុម្ភៈ៖ មេធាវីថា លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់នឹងការកាត់ទោសរូបលោកដាក់ពន្ធនាគារ ២ឆ្នាំ - កុម្ភៈ 05, 2025 05.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា មេធាវីថា លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់នឹងការកាត់ទោសរូបលោកដាក់ពន្ធនាគារ ២ឆ្នាំ។ ការបង្កកជំនួយបរទេសរបស់អាមេរិកធ្វើឲ្យអ៊ុយក្រែនព្រួយបារម្ភ។ ពលរដ្ឋក្រុងNew Yorkខ្វែងគំនិតគ្នាអំពីការទាមទារឲ្យមានបម្រាមពាក់ម៉ាស់មុខនៅទីសាធារណៈ និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ៤ កុម្ភៈ៖ អង្គការសង្គមស៊ីវិលថ្កោលទោសការហាមប្រាមអ្នកកាសែតបរទេសម្នាក់មិនឲ្យចូលមកកម្ពុជាវិញ - កុម្ភៈ 04, 2025 04.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា អង្គការសង្គមស៊ីវិលថ្កោលទោសការហាមប្រាមអ្នកកាសែតបរទេសម្នាក់មិនឲ្យចូលមកកម្ពុជាវិញ។ កម្ពុជាថាត្រៀមទទួលជនអន្តោប្រវេសន៍ខ្មែរជិត២ពាន់នាក់ ដែលរដ្ឋបាលលោក Trump គ្រោងបញ្ជូនចេញពីអាមេរិក និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ៣ កុម្ភៈ៖ អ្នកតាមដានថា ការដាក់ USAID ក្រោមក្រសួងការបរទេសអាមេរិកអាចធ្វើឲ្យធ្លាក់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា - កុម្ភៈ 03, 2025 03.02.2025 29:58
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដាន៖ ការដាក់ USAID ក្រោមក្រសួងការបរទេសអាមេរិកអាចធ្វើឲ្យធ្លាក់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យកម្ពុជាស្វែងរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក លិម គិមយ៉ា និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ២ កុម្ភៈ៖ ឥណ្ឌាបង្កើនកម្លាំងទ័ពជើងទឹកដោយសម្លឹងមើលចិន - កុម្ភៈ 02, 2025 02.02.2025 29:58
ព័ត៌មាននៅថ្ងៃនេះមានដូចជា ឥណ្ឌាបង្កើនកម្លាំងទ័ពជើងទឹកដោយសម្លឹងមើលចិន។ អង្គការ Human Rights Watch មើលឃើញចំណុចវិជ្ជមានខ្លះនៅអាស៊ីក្នុងឆ្នាំ ២០២៤ ។ ខណៈសង្គ្រាមអាចនឹងចប់ឆាប់ៗ ជនជាតិអ៊ុយក្រែនដែលផ្លាស់ទីលំនៅ៣លាន៥សែននាក់ប្រឈមនឹងអនាគតដ៏ពិបាក និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ១ កុម្ភៈ៖ បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «ពលករចំណាកស្រុក» ជាមួយលោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ - កុម្ភៈ 01, 2025 01.02.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «ពលករចំណាកស្រុក» ជាមួយលោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់។ វត្តមានបន្តរបស់ក្រុមហ៊ុន TikTok នៅអាមេរិកអាស្រ័យលើលោក Trump និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ៣១ មករា៖ បទសម្ភាសន៍ VOA អំពីការបង្កកជំនួយអាមេរិកប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅកម្ពុជា - មករា 31, 2025 31.01.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ជាមួយលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់អំពីផលប៉ះពាល់នៃការបង្កកជំនួយអាមេរិក។ មន្រ្តីគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានឃុំខ្លួនពីបទញុះញង់ និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ៣០ មករា៖ មន្រ្តីកម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជា - មករា 30, 2025 30.01.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា មន្រ្តីកម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជា។ ក្រុមគ្រួសារអំពាវនាវឲ្យដោះលែងមន្រ្តីបក្សកម្លាំងជាតិខេត្តតាកែវដែលត្រូវបានចាប់ខ្លួន និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ២៩ មករា៖ ការបង្កកជំនួយរបស់អាមេរិកប៉ះពាល់ដល់អ្នកពាក់ព័ន្ធនៅកម្ពុជា - មករា 29, 2025 29.01.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា ការបង្កកជំនួយរបស់អាមេរិកប៉ះពាល់ដល់អ្នកពាក់ព័ន្ធនៅកម្ពុជា។ បទសម្ភាសន៍ VOA ជាមួយលោក នី សុខា ប្រធានសមាគមអាដហុក អំពីការបង្កកជំនួយរបស់សហរដ្ឋអាមេរិក។ វេជ្ជបណ្ឌិតស្ម័គ្រចិត្តពីអាមេរិកទៅផ្តល់ការព្យាបាលដោយមិនគិតថ្លៃនៅកម្ពុជា និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ២៨ មករា៖ ការជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមឆាប់ៗ ខណៈដំណោះស្រាយផលប៉ះពាល់នៅមិនច្បាស់លាស់ - មករា 28, 2025 28.01.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា ការជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមឆាប់ៗ ខណៈដំណោះស្រាយផលប៉ះពាល់នៅមិនច្បាស់លាស់។ តុលាការកំពូលកម្ពុជាតម្កល់សាលក្រមផ្តន្ទាទោសអ្នកកាសែតចំពោះការរាយការណ៍អំពីអំពើពុករលួយ។យោធូបនីយកម្មរុស្ស៊ីនៅសមុទ្រអាកទិក នៅក្រោយការផ្តោតរបស់លោក Trump លើដែនដី Greenland និងព័ត៌មានផ្សេងទៀត៕
វិទ្យុពេលរាត្រី ២៧ មករា៖ សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទាំងអស់ - មករា 27, 2025 27.01.2025 29:58
ព័ត៌មាននៅថ្ងៃនេះមានដូចជា សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យដោះលែងអ្នកកំពុងជាប់ឃុំករណី CLV ទាំងអស់។ កម្ពុជានិងចិនគ្រោងរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥ ធំជាងមុន។ ពលរដ្ឋអាមេរិកអាយុ ២៣ ឆ្នាំម្នាក់ពិការភ្នែកម្ខាងដោយសារការពារអ៊ុយក្រែន និងព័ត៌មានផ្សេងៗទៀត៕
វិទ្យុពេលរាត្រី ២៦ មករា៖ អនុប្រធានាធិបតីជាប់ឆ្នោតសរសើរជីដូនលោកនិងដើមកំណើតលោកនៅរដ្ឋ Kentucky - មករា 26, 2025 26.01.2025 29:57
ព័ត៌មាននៅថ្ងៃនេះមានដូចជា អនុប្រធានាធិបតីជាប់ឆ្នោតសរសើរជីដូនលោកនិងដើមកំណើតលោកនៅរដ្ឋ Kentucky។ លោក Rubio ថា សហរដ្ឋអាមេរិកនឹងលើកកម្ពស់សន្តិភាពជុំវិញពិភពលោក ដើម្បីប្រយោជន៍ជាតិខ្លួន និងព័ត៌មានផ្សេងៗទៀត៕
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds