វីអូអេ

Hello VOA - វីអូអេ

News KM ↓ 250 epizód

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Szerző

វីអូអេ

Kategória

News

A podcast weboldala

khmer.voanews.com

Legutóbbi epizód

2024. máj. 9.

Hol hallgathatod?

Podcastok az alkalmazásban Replaio Radio Hamarosan

A podcastok hamarosan megérkeznek az alkalmazásba. Telepítsd most, és láss elsőként egy teljesen új megközelítést a podcastokhoz

Letöltés a Google Play-ről Telepítsd ingyen Android közel 10 M letöltés · 4,8-as értékelés iOS hamarosan

Epizódok

Hello VOA សំឡេងជំនាន់ថ្មី៖ សារសំឡេងផ្សាយពី​បទពិសោធន៍​យុវជន​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា ជួយ​ទប់ស្កាត់​ការជួញដូរ​ទាសករ​សម័យថ្មី - មករា 17, 2022 17.01.2022

នៅ​កម្ពុជា កុមារ​កំព្រា​មួយ​ចំនួន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រឈមនឹង​ការប្រើ​កម្លាំងពលកម្ម និង​ការរំលោភ​បំពាន​ផ្សេងៗ​ពី​សំណាក់​ប្រធាន​មណ្ឌល ឬ​អង្គការ​ដែល​ពួកគេស្នាក់​នៅ។ ថ្មីៗ​នេះ យុវជន​មួយ​ក្រុម​នៃ​ក្លឹប​មួយ​ហៅ​ថា ក្មេង​អង្គការ​កម្ពុជា បាន​នាំគ្នា​បង្កើត​កម្មវិធី​ជា​ប្រព័ន្ធ​សារសំឡេង ឬ​ហៅ​ថា Podcast ក្នុង​ការប្រាប់​ពី​រឿងរ៉ាវ​របស់​យុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​ប...

Hello VOA៖ ការព្រមាន​របស់​អាមេរិក​លើ​ក្រុមហ៊ុន​របស់ខ្លួន​រឿង​ពុករលួយ ក្រោយ​មន្ត្រី​យោធា​ខ្មែរ​ខ្លះ​រងទណ្ឌកម្ម គឺជា​ច្បាប់ - មករា 13, 2022 13.01.2022

សហរដ្ឋអាមេរិក កាលពី​ខែវិច្ឆិកា បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ក្រុមហ៊ុន​របស់ខ្លួន ដែល​ធ្វើជំនួញ វិនិយោគ​នៅ​កម្ពុជា ក្រោយពី​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​ចំនួន​ពីររូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នកវិភាគ​និង​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ថា ការចេញ​សេចក្តី​ព្រមាន​នេះ គឺជា​ច្បាប់ និង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។ ការណ៍​នេះ ត្រូវគេ​ដឹងថា​កើតឡើង ក្រោយពី​មាន...

Hello VOA៖ ធនាគារ ANZ ផ្តល់ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដែល​រំលោភ​ដីធ្លី​កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ - មករា 10, 2022 10.01.2022

ធនាគារ ANZ (អេអែនហ្ស៉ិត) បាន​បញ្ចប់ការ​ផ្តល់ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដែល​រំលោភ​ដីធ្លី​កសិករ​នៅខេត្ត​កំពង់ស្ពឺជាង​១ពាន់​គ្រួសារ​រួចហើយ។ ការចេញ​មុខទទួល​ខុសត្រូវ​របស់​ធនាគារ​នៃ​ប្រទេស​អូស្ត្រាលី​មួយនេះ បាន​ទុក​គំរូល្អ​សម្រាប់​ការវិនិយោគ បន្ថែម​លើការ​ផ្លាស់ប្តូរ​គោល​នយោបាយ​របស់​ធនាគារ ​ដែល​ភ្ជាប់​លក្ខខណ្ឌ​នៃការ​គោរពសិទ្ធិមនុស្ស​ នៅពេល​វិនិយោគ​និង​ការអភិវឌ្ឍ​ទៅថ្ងៃ​អនាគត។ នៅក្នុង​កម្មវិធី ​ហេឡូ វីអូអ...

Hello VOA៖ គេ​រំពឹង​អ្វី​បាន​ខ្លះ​ពី​អនាគត​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត? - មករា 06, 2022 06.01.2022

តប​តាម​ការឧទ្ទេស​នាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណៈមជ្ឈឹម​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច បាន​ទទួល​យក​លោក​ឧត្ដម​សេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន តែ​ម្ដង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្ត​វេន​របស់​បក្ស ស្នង​តំណែង​ពី​លោក ហ៊ុន សែន ជា​ឪពុក។ តើ​គេ​អាច​រំពឹង​អ្វី​បាន​ខ្លះ​ពី​អាណត្តិ​ដឹកនាំ​នា​ពេល​អនាគត​របស់​លោក ហ៊ុន ម៉ាណែត? បណ្ឌិត សេង សារី អ្នកស្រាវជ្រាវ​នៅ​សាកល​វ...

Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សេចក្តី​ប្រាថ្នា​ក្លាយជា​សហគ្រិន ជំរុញ​ស្ត្រី​ឲ្យ​ជួយ​សហគមន៍ - មករា 03, 2022 03.01.2022

កញ្ញា ញឹម សូរីដា សហស្ថាបនិក​ក្រុមហ៊ុន​បុរាណឃែរ​បាន​ថ្លែង​ថា ទោះបី​ជាកញ្ញា បានចាកចេញពី​ស្រុកកំណើត​ដោយ​សារ​ការងារ​ក៏ដោយ ក៏​កញ្ញា​នៅ​តែ​ចញ្ចឹម​ចិត្ត​ថា នឹង​ត្រឡប់​មក​ស្រុកកំណើត​វិញ ដើម្បី​បង្កើត​អ្វី​មួយ​ជួយ​ដល់​សហគមន៍ ដូចជា​ការបង្កើត​ការងារ​ក្នុង​សហគមន៍ ដែល​អាច​ជួយ​កាត់​បន្ថយ​ការចំណាក​ស្រុក​របស់​ប្រជាជន​បាន។ ការក្លាយ​ជា​សហគ្រិន​របស់​កញ្ញា សូរីដា ក៏​បាន​ជួយ​សម្រេច​គោលបំណង​របស់​កញ្ញា ក្នុង​ការចូលរួម​ជ...

Hello VOA៖ «បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា» - ធ្នូ 30, 2021 30.12.2021

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។

Hello VOA៖ អ្នកជំនាញ​ថា​ចិន​ប្រហែល​ជា​អាច​ធ្វើ​កាដូ​ដល់​កម្ពុជា​រឿង​COC ដើម្បី​លើក​មុខ​មាត់​កម្ពុជា​ជា​ប្រធាន​អាស៊ាន - ធ្នូ 30, 2021 29.12.2021

អ្នក​ជំនាញ​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា​ដោយ​សារ​តែ​ទំនាក់ទំនង​មិត្តភាព«ដែក​ថែប»​រវាង​កម្ពុជា​និង​ចិន ប្រទេស​ចិន​អាច​នឹង​ធ្វើអ្វី​មួយ​ជា​កាដូ​ដល់​ប្រទេស​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។​ ​លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ ​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង...

Hello VOA៖ ពលករ​កម្ពុជា​ដែល​បន្ត​នៅ​ប្រទេស​ថៃ និង​ត្រឡប់​មក​កម្ពុជា​អំឡុង​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ប្រឈម​បញ្ហា​ផ្សេងៗគ្នា - ធ្នូ 23, 2021 23.12.2021

កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ បណ្តាញ​ជន​ចំណាក​ស្រុក​តំបន់​ទន្លេ​មេគង្គ (MMN) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «ការរស់រាន​មាន​ជីវិត​ពី​ជំងឺ​រាតត្បាត៖ ទៅ ឬ​បន្ត​នៅ? ការសិក្សា​លើ​ការ​សម្រេច​ចិត្ត​របស់​ជន​ចំណាក​ស្រុក​ក្នុង​តំបន់​ទន្លេ​មេគង្គ»។ របាយការណ៍​នេះ សិក្សា​ពី​ការសម្រេច​ចិត្ត​របស់​ពលករ​កម្ពុជា និង​ពលករ​មីយ៉ាន់​ម៉ា ក្នុង​ការ​បន្ត​នៅ ឬ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​អំឡុង​ការ​រាល​ដាល​នៃ​ជំ...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មជន​វ័យ​ក្មេង ស្នើ​រដ្ឋ​ឲ្យ​បើក​ចិត្ត​ទូលាយ​ក្នុង​ការការពារ​បរិស្ថាន - ធ្នូ 20, 2021 20.12.2021

ក្រោយពី​ដើរ​ចេញ​ពី​ពន្ធនាគារ​ជាមួយ​សកម្ម​ជន​ជាប់​ទោស​ទណ្ឌ​ផ្សេង​ទៀត​ជិត​សាម​សិប​នាក់​កាលពី​ខែ​វិច្ឆិកា កញ្ញា ភួន កែវរស្មី សកម្មជន​ការពារ​បរិស្ថាន​វ័យ​២០ឆ្នាំ បាន​ចូលរួម​កម្មវិធី​ Hello VOA ​សំឡេង​ជំនាន់ថ្មី នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជជែក​អំពី​ប្រធាន​បទ​«តើ​កម្ពុជា​អាច​ការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​យ៉ាង​ដូចម្ដេច?»។ សកម្មជន​វ័យ​ក្មេង​រូប​នេះ បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​បើកចិត្ត​ទូលាយ...

Hello VOA សុខភាព៖ វីរុស​បំប្លែង​ថ្មី​អូមីក្រុង (Omicron) ឆ្លង​លឿន​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​គេ​មិនគួរ​តក់ស្លុត​ទេ - ធ្នូ 17, 2021 16.12.2021

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​មួយរូប គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា យោង​តាម​ការរក​ឃើញ​របស់​អ្នកជំនាញ​បង្ហាញ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ឆ្លង​លឿន​ជាង​វីរុស​ដើម និង​វីរុស​បំប្លែង​ខ្លួន​ពី​មុនៗ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ឈឺ​ធ្ងន់ធ្ងរ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា ទោះ​ជា​វីរុស​នេះ ឆ្លង​រាល​ដាល​លឿន​ជាង​វីរុស​ឯ​ទៀតៗ​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​សង្ឃឹម ដោយ​សារ​វ៉...

Hello VOA៖ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​សមាជ​ជាតិ - ធ្នូ 13, 2021 13.12.2021

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​គួរតែ​រៀបចំសមាជ​ជាតិ ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ អាច​សម្តែង​មតិ​របស់​ពួកគេ​បាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ​ ទី១៣ ខែ...

Hello VOA៖ មេដឹកនាំ​សង្គម​ស៊ីវិល ទទូច​បញ្ចូល​ក្រុមហ៊ុន​ស្អាតស្អំ​ក្នុង​ក្លឹប MOU ប្រឆាំង​អំពើ​ពុករលួយ - ធ្នូ 10, 2021 09.12.2021

អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា កម្ពុជាគួរបញ្ចូល​ក្រុមហ៊ុន​ច្រើន​ថែម​ទៀត​ទៅ​ក្នុង​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គេ​ហៅ​ថា MOU Club ដឹកនាំ​ដោយ​អង្គភាព​រដ្ឋាភិបាល។ ការណ៍​ធ្វើ​បែប​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចៀស​ផុត​ពី​ការ​ត្រូវ​បង្ខំ​ចិត្ត​សូក​ប៉ាន់​មន្ត្រី ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​ស្អា...

Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ឱកាស និង​ការស្គាល់​ពី​ខ្លួនឯង​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាពជា​អ្នកដឹកនាំ - ធ្នូ 06, 2021 06.12.2021

អ្នកស្រី នៅ សុវត្ថា ប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ CARE កម្ពុជា បាន​ថ្លែង​ថា សូម​កុំ​និយាយ​ថា​ទេ​ចំពោះ​ឱកាស ព្រោះ​វា​ជា​អ្នកបង្រៀន​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​យើង​មិន​ដែល​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក។ ទន្ទឹម​នឹង​នោះ​ដែរ ភាពស្មោះត្រង់ និង​ការ​ស្គាល់​ពី​ខ្លួន​ឯង​ថា យើង​ស្ថិត​នៅ​ចំណុច​ណា គឺ​ជា​គន្លឹះ​ក្នុង​ការហ្វឹកហាត់​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តី​និង​ភា...

Hello VOA៖ ចិន​រំពឹង​អ្វីខ្លះ​ពេល​កម្ពុជា ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ២០២២? - ធ្នូ 02, 2021 02.12.2021

ជាមួយ​នឹង​វត្តមានផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​របស់​ចិន​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ជាពិសេស​ការជួយ​កម្ពុជា​ឥត​សំចៃ​កម្លាំង​អំឡុង​ពេល​ភ្នំពេញ រង​សម្ពាធ​ផ្នែក​ប្រជាធិបតេយ្យ​ពី​លោក​ខាងលិច និង​រងគ្រោះ​ពីវិបត្តិ​កូវីដ១៩ នាំ​ឱ្យ​កើត​ជា​សំណួរ​ថា ចិន​នឹង​រំពឹង​អ្វី​ត្រឡប់​វិញ ឬ​ទេ ពេល​កម្ពុជា​ឡើងធ្វើ​ជា​ប្រធាន​អាស៊ាន​ពី​ខែមករា ឆ្នាំ២០២២ ខាងមុខ​នេះ​ទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​...

Hello VOA៖ អ្នកតាមដាន​ថា វិបត្តិ​នយោបាយ​ជា​ហេតុផល​មួយ​នាំឲ្យ​ចំនួន​អ្នកចុះឈ្មោះ​បោះឆ្នោត​មាន​ប្រមាណ ២៥% ប៉ុណ្ណោះ - វិច្ឆិកា 29, 2021 29.11.2021

លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១​នេះ មាន​ប្រមាណ​២៥%​ប៉ុណ្ណោះ​នៃ​ការប៉ាន់​ប្រមាណ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​មានប្រជាជន​ត្រូវចុះ​ឈ្មោះ​ប្រមាណ​១,៦​លាន​នាក់។ លោក​បញ្ជាក់​ថា វិបត្តិ​នយោបាយ​ ក៏ជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​លោក​នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​...

Hello VOA ៖ ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​​​ថៃ​អំឡុង​ពេល​​​ថៃ​មិន​ទាន់​​ប្រកាស​​ឲ្យ​ចូល​វិញ​​ - វិច្ឆិកា 26, 2021 25.11.2021

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ បន្ទាប់ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩បាន​ធូរ​ស្រាលបន្តិច។ នៅ​មុន​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់ ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយសារ​ប្រទេស​ថៃក៏រង​វិបត្តិជំងឺ​កូវីដ​១៩​ផង​ដែរ។​ ​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​ថៃ​ក៏ប្រក...

Hello VOA៖ អ្នកជំនាញ​ថា ការដោះលែង​បន្ថែម​ទៀត​នឹង​មាន តែ​គ្មាន​ផ្លូវ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញទេ - វិច្ឆិកា 22, 2021 22.11.2021

អ្នកជំនាញ​និង​ជា​អ្នក​តាន​ដាន​ដំណើរការ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា លោក​រំពឹង​ថា សកម្មជន​នយោបាយ​ច្រើន​ថែម​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ នឹង​ត្រូវ​បាន​ដោះលែង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២។ ប៉ុន្តែ​លោក​ថា គ្មាន​លទ្ធភាព​ណា​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មូល​ដ្ឋាននោះ​ឡើយ។...

Hello VOA សុខភាព៖ វ៉ាក់សាំង​ដូស​ជំរុញ និង​ការ​ចាក់​វ៉ាក់សាំង​លាយគ្នា - វិច្ឆិកា 19, 2021 18.11.2021

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​នានា​បង្ហាញ​ថា​ ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​មិន​ផ្តល់​ផលប៉ះពាល់​អ្វី​ទេ​ ហើយ​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ច...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​បរិច្ចាគ​​​ទៅ​អ្នក​ខ្វះ​ខាត​​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ជា​​​​ការ​លើកស្ទួយ​វប្បធម៌​នៃ​ការ​​ចែក​រំលែក - វិច្ឆិកា 16, 2021 15.11.2021

ចាប់​តាំង​ពី​ជំងឺកូវីដ​១៩ ឆ្លង​រាលដាល​នៅ​កម្ពុជា​ពីដើម​ឆ្នាំ​២០២០​មក គេ​ឃើញ​ប្រទេស​នេះ​រង​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​រង​ផល​ប៉ះពាល់​ជីវភាព​ផងដែរ។ ខណៈ​ដែលប្រជាពលរដ្ឋ​ក្រី​ក្រ​ជាច្រើនប្រឈម​នឹង​បញ្ហា ព្រមទាំង​ខ្វះខាត​ស្បៀង​ យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង Local4Local ដើម្បី​ប្រមូល​ការ​បរិច្ចាគពីប្រជាពលរដ្ឋ​ ផ្តល់​ជា​អាហារ និង​សម្ភារៈ​ផ្សេងៗ​ដល់​អ្នក​ដែល​ត្រូវការ​ក្នុង​រាជធា...

Hello VOA៖ សង្គមស៊ីវិល ស្នើ​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​ស្ទង់មតិ​ពលរដ្ឋ​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ចុងក្រោយ - វិច្ឆិកា 11, 2021 11.11.2021

អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជាគួរតែ​ធ្វើការ​ស្ទង់មតិ​ថ្នាក់​ជាតិ​មួយ ដើម្បី​ស្រង់​មតិ​យោបល់​ពលរដ្ឋ​ថា តើ​ពួកគេ​គាំទ្រ​ការធ្វើ​វិសោធនកម្ម ឬ​ការកែប្រែ​រដ្ឋធម្មនុញ្ញកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​៤​របស់​ជាតិ​ដែរ​ឬ​ទេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី...

Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ទោស​ព្រហ្មទណ្ឌ​លើ​កិច្ចការ​សារព័ត៌មាន​ - វិច្ឆិកា 09, 2021 08.11.2021

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ដោយ​លើក​ឡើង​ថា​ការ​ធ្វើ​បែប​នេះ អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ។ ​លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្...

Hello VOA អាស៊ាន៖ កម្ពុជា​នឹង​ដឹកនាំ​អាស៊ាន​បែប​ណា​ក្នុង​សំណុំ​រឿង​ភូមា? - វិច្ឆិកា 05, 2021 04.11.2021

កម្ពុជា​នឹង​ផ្ដើម​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ានសា​ជា​ថ្មី​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២២​នេះតទៅ។ អ្វី​ដែល​កម្ពុជា​បាន​ទទួល​មរតក​ពី​ឆ្នាំ​ចាស់​នោះ​គឺ​វិបត្តិ​អូស​ជើង​ក្រោយ​រដ្ឋ​ប្រហារ​យោធានៅ​ភូមា ដែល​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​ប្រដាប់​អាវុធ។ ថា​តើ​កម្ពុជា​នឹង​មាន​វិធីសាស្ត្រ ឱកាស និង​បញ្ហា​ប្រឈម​បែបណា ក្នុង​ការ​ដឹកនាំ​អាស៊ាន​អំឡុង​ពេល​រដ្ឋ​សមាជិក​មួយ​មាន​ជម្លោះ​ដូច្នោះ លោក ស៊ុន គីម ​គ្រូឧទ្ទេស​ន...

Hello VOA ស្រ្តី​និង​ភាព​ជា​អ្នក​ដឹកនាំ៖ ការ​ប្រឈម​ជា​ទូទៅ​របស់​ស្រ្តី​នៅ​ក្នុង​ការ​ឈាន​ទៅ​កាន់​តួនាទី​ជា​អ្នកដឹកនាំ - វិច្ឆិកា 02, 2021 01.11.2021

លោកស្រី សឺនកេត​ សិរីលក្ខណ៍​ អ្នកសម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល​បាន​ថ្លែង​ថា ស្រ្តី​នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង​គ្រប់​ទម្រង់​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​អ្នកដឹកនាំ។ ការណ៍​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទឹក​ចិត្ត​ស្រ្តី​ទាំង​ឡាយ ដែល​ពោរពេញ​ដោយ​សមត្ថភាព​និង​ចង់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ។ អ្នកស្រី​បាន​បន្...

Hello VOA សុខភាព៖ ការ​វិវត្ត​ថ្មីៗ​អំពី​ការ​ស្រាវជ្រាវ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ - តុលា 22, 2021 21.10.2021

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក​សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ពិភពលោក​រួច​ចាក​ផុត​ពី​រោគ​រាតត្បាត​មួយ​នេះ។ លោក​បាន​ថ្លែង​បន្ត​ថា អ្...

Hello VOA៖ មុនខួប៣០ឆ្នាំនៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​កម្ពុជា​ងាក​មក​រក​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វិញ - តុលា 14, 2021 14.10.2021

អ្នក​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​គួរ«កាត់​ក្បាល​តម្រូវ​មួក»​ដោយ​ការ​លុប​ចោល​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​នោះ​ទេ។ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៤​ខែ​តុលា​ឆ្នាំ​២០២១៖«‍កាត់​ក្បាល​តម្រូវ​មួក​ហ...

Hallgasd a(z) Hello VOA - វីអូអេ podcastot a Replaióban

Rádió és podcastok egy alkalmazásban - ingyen és regisztráció nélkül. Telepítsd még ma, és ne maradj le a premierről

Letöltés a Google Play-ről

A Replaio nem podcastkiadó; a műsorok nevei, borítóképei és hanganyagai a szerzőiket illetik, és nyilvános RSS-csatornákon keresztül terjednek.