វីអូអេ

Hello VOA - វីអូអេ

News KM ↓ 250 epizód

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Szerző

វីអូអេ

Kategória

News

A podcast weboldala

khmer.voanews.com

Legutóbbi epizód

2024. máj. 9.

Hol hallgathatod?

Podcastok az alkalmazásban Replaio Radio Hamarosan

A podcastok hamarosan megérkeznek az alkalmazásba. Telepítsd most, és láss elsőként egy teljesen új megközelítést a podcastokhoz

Letöltés a Google Play-ről Telepítsd ingyen Android közel 10 M letöltés · 4,8-as értékelés iOS hamarosan

Epizódok

Hello VOA សុខភាព៖ បញ្ហា​សុខភាព​ស្រ្តី​ដោយ​ផ្តោត​លើ​ជំងឺ​មហារីក​មាត់​ស្បូន ភាគទី២ - មេសា 21, 2022 21.04.2022

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​គ្លីនិក​រ៉ាក់​បាន​ថ្លែង​ថា មាន​កត្តា​ជំរុញ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន ក្នុង​នោះ​មាន​ដូច​ជា ការមាន​ដៃគូ​រួមភេទ​ច្រើន ឆាប់​មាន​សកម្មភាព​រួមភេទ ធ្លាប់​មាន​ជំងឺ​កាមរោគ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​មាត់​ស្បូន និង​អ្នក​ជក់​បារី ឬ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។ ដោយ​ឡែក​ចំពោះ​ការ​ព្យាបាល​វិញ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្...

Hello VOA៖ លោក​ គល់​ បញ្ញា​ សម្តែង​ការបារម្ភ​ចំពោះ​ការ​បោះឆ្នោត​ឃុំសង្កាត់​នាពេល​ខាងមុខ - មេសា 19, 2022 18.04.2022

នៅ​សល់ជាងមួយ​ខែកន្លះ​ទៀតទេ ការបោះ​ឆ្នោតឃុំសង្កាត់​នឹងមកដល់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៥ ខែ​មិថុនា​ខាងមុខ។​ ក្រោយ​ពី​បញ្ចប់​ការ​ចុះ​ឈ្មោះ​គណបក្ស​ យើង​ឃើញ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង។ បេក្ខជន​សរុប​មាន​ចំនួនជាង​ ៨៤.០០០​នាក់ ត្រូវបាន​ចុះ​ឈ្មោះក្នុង​បញ្ជី​បេក្ខភាព ​ដែល​ក្នុង​នោះ​ ​៦១%​ នៃ​ពួកគេ​ មកពី​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​កាន់អំណាច​សព្វថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត...

Hello VOA៖ គណបក្ស​កម្ពុជា​និយម​ចង់​ឃើញ​មាន​ការបើក​លម្ហ​ប្រជាធិប​តេយ្យ​ឡើងវិញ មុន​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ - មេសា 14, 2022 14.04.2022

កាលពី​ឆ្នាំ​មុន គណបក្ស​កម្ពុជា​និយម​ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប គឺ​លោក យ៉ែម បុញ្ញឫទ្ធិ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស។ គណបក្ស​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​ ហើយ​ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ភាពតានតឹង និង​មិន​មាន​ដំណោះស្រាយ​នៅ​ឡើយ។ នៅ​ក្នុង​កម្មវិធី Hello VOA នៅថ្ងៃ​ព្រហស្បតិ៍ ទ...

Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថាបត្យករ​វ័យ​ក្មេង​ចង់​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើ​ស្ថាបត្យកម្ម​កាន់តែ​ខ្លាំង - មេសា 11, 2022 11.04.2022

ស្ថាបត្យកម្ម​ខ្មែរ​មាន​ភាពល្បីល្បាញ​តាំងពី​សម័យ​បុរាណ​រហូត​ដល់​ទសវត្ស៍​ទី៧០។ ប៉ុន្តែ​ចាប់ពី​ការឆ្លង​កាត់​សង្គ្រាម ជាពិសេស​របប​កម្ពុជា​ប្រជាធិបតេយ្យ​មក គេ​ឃើញ​ថា ស្ថាបត្យកម្ម​ខ្មែរ​មាន​ការផ្លាស់ប្តូរ ពោល​គឺ​មិន​មាន​ភាពល្បីល្បាញ​ដូច​ពីមុន​នោះ​ទេ។ លោក ថី វីរៈ ប្រធាន​ផ្នែក​រចនា​ប្លង់​នៃ​ក្រុមហ៊ុន Osmosis Architects ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ឲ្យ​...

Hello VOA៖ ជំនួយ​អភិវឌ្ឍន៍​ចិន​នៅ​កម្ពុជា​ក្នុង​ជំនាន់​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម BRI - មេសា 07, 2022 07.04.2022

ចិន​ជា​ប្រភព​វិនិយោគ​ពី​បរទេស​ធំ​ជាងគេ​ឈរ​នៅ​លំដាប់​ទី១​នៅ​កម្ពុជា។ ក្នុង​ជំនាន់​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម BRI ដែល​ស្ថិត​ក្រោម​រដ្ឋ​សម័យ​ដឹកនាំ​របស់​លោក Xi Jinping ប្រធានាធិបតី​ចិន លំហូរ​ទុន​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​អ្នកស្រាវជ្រាវ​នានា​លើក​ឡើង​ថា បាន​នាំ​ទាំង​ឱកាស​និង​ហានិភ័យ​ដល់​ប្រទេស​ម្ចាស់​ស្រុក​ដូច​ជា​កម្ពុជា​ជាដើម។ ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី៧ ខែ​មេសា​ ឆ្នាំ​២០២២ ដ...

Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ខ្សែ​ជីវិត​ពី​ស្រ្តី​លក់​ស្រាបៀរ​ក្លាយជាមេដឹកនាំ​សហជីព - មេសា 04, 2022 04.04.2022

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម បាន​ថ្លែង​ថា អ្នកស្រី​មាន​មោទនភាព​ដែល​បាន​សម្រេច​នូវ​អ្វី​ដែល​ជា​ក្តី​ស្រម៉ៃ​របស់​អ្នកស្រី បើទោះបីជា​អ្នកស្រី​មិន​បាន​ក្លាយ​ជា​មេធាវី​ដូច​អ្វី​ដែល​អ្នកស្រី​ធ្លាប់​ប៉ង​ប្រាថ្នា​កាល​ពី​នៅ​ក្មេង​ក៏​ដោយ ប៉ុន្តែ​អ្នកស្រី​បាន​ប្រើ​តួនាទី​របស់​អ្នកស្រី​ជា​តំណាង​កម្មករ​និយោជិត ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ពន្យល់​ពួកគេ​អំពី​ស...

Hello VOA៖ តុលាការ​អន្តរជាតិ​ចាត់​វិធានការ​លើ​លោក ​Putin ​រឿង​ឧក្រិដ្ឋកម្ម​សង្ក្រាម​លើបទ​ចោទ​ឈ្លានពាន​អ៊ុយក្រែន - មេសា 01, 2022 31.03.2022

ទោះរុស្ស៉ី ​មាន​អំណាច​ «វេតូ»​ និង ​អំណាច​«នុយក្លេអ៊ែរ»​ ដែល​ពិភពលោក​ខ្លាចមែន​ តែ​តុលាការ​អង្គការ​សហប្រជាតិ​និង​តុលាការ​អន្តរជាតិ​ផ្សេងៗ​ទៀត​កំពុង​ចាត់​វិធានការ​លើ​មេដឹកនាំ​រុស្ស៉ី ​ពីបទ​ចោទ​ប្រកាន់​សង្ស័យ​ថា​សកម្មភាព​រស្ស៉ី​នេះ​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ក្នុង​ពេល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ចាប់តាំង​ពីថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២២​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា ​...

Hello VOA៖ អ្នកជំនាញថា វត្តមាន​បក្ស​ភ្លើង​ទៀន​សំខាន់​ក្នុង​ការបោះឆ្នោត​ដែល​«មិន​អាច​ភ្លាំងភ្លាត់» - មីនា 28, 2022 28.03.2022

ក្រោយពី​បក្ស​ភ្លើង​ទៀន បាន​ដំណើរការ​សកម្ម​ឡើង​វិញ ​បន្ទាប់​ពី​សមាជ​ខែ​វិច្ឆិកា​ ឆ្នាំ២០២១ បក្ស​នេះ បាន​ក្លាយជា​បក្ស​ឈរ​នៅ​លំដាប់​ទីពីរ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ្នែក​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​បាន​ច្រើន​ជាង​គេ​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី​៥ ខែមិថុនា​ខាងមុខ។​ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​អភិបាល​កិច្ច បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ២០២២ ដែល​មាន​លោក អូ...

Hello VOA៖ ពលករ​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី ប្រឈម​បញ្ហា​ខ្លាំង​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ដទៃ - មីនា 24, 2022 24.03.2022

ពលករ​កម្ពុជា​ដែលចំណាក​ស្រុកទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ភាគ​ច្រើន គឺ ជាស្រ្តី និង​ជាអ្នកធ្វើការ​ងារ​តាម​ផ្ទះ។ ជារឿយៗ​គេតែង​ឮ​ថា ពលករ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ទាំងនោះ​តែង​ប្រឈមនឹង​បញ្ហា​ផ្សេងៗ ដោយ​ពលករខ្លះទទួល​រង​នូ​វការ​ធ្វើបាប​រហូត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជាដើម។ ក្នុង​ពេល​បច្ចុប្បន្ន ពិភព​លោក​កំពុង​រង​នូវការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​ពលករ​ចំណាក​ស្រុក​កម្ពុជាកាន់​តែប្រឈម​នឹង​បញ្ហា​បន្ថែ...

Hello VOA៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជឿថា​គ្មានការរំលាយ​គណបក្ស​​​របស់​អ្នកស្រី​ក្រោយ​ជាប់​ឆ្នោត ​ដូច​លើក​មុនទៀត - មីនា 21, 2022 21.03.2022

គណបក្ស​នយោបាយ​ចំនួន​១៧ ចូលរួមប្រកួតប្រជែង​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ​បើតាម​លទ្ធផលបណ្តោះអាសន្ននៃ​ការចុះ​ឈ្មោះបេក្ខជនរបស់​គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្ស​ភ្លើងទៀន​ ដែល​មាន​សមាជិកភាគច្រើន​មកពីអតីតគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួនចំនួន​ ២៣ ៦៧៩ នាក់​។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខជន​ចៅសង្កាត់​នៃ​គណបក្សភ្លើងទៀនសម្រាប់​សង្កាត់​អូរច...

Hello VOA សុខភាព៖ បញ្ហា​សុខភាព​ស្រ្តី ​ផ្តោត​លើ​ជំងឺ​មហារីក​មាត់ស្បូន ភាគទី១ - មីនា 18, 2022 17.03.2022

លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​គ្លីនិក​រ៉ាក់​បាន​ថ្លែង​ថា ជំងឺ​មហារីក​មាត់​ស្បូន​ជាប់​ចំណាត់​ថ្នាក់​ទី៤​ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​លើ​ស្រ្តី​នៅ​ទូទាំង​ពិភពលោក ហើយ​សឹង​តែ​គ្រប់​ករណី​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ទំនាក់ទំនង​ទៅ​នឹង​មេរោគ HPV ដែល​ឆ្លង​តាម​ការ​រួមភេទ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ធ្វើ​ការ​កត់សម្គាល់​ថា​នៅ​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឆ្លង​មេរោគ​នេះ អ្នកជំងឺ​មិនមាន​រោគ​សញ្ញា​អ្វី​គួរ​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ចង់​ឲ្យសកម្ម​​​​​​​ជម្នះភាព​​​ភ័យ​ខ្លាច​ក្នុង​​ការ​បំពេញ​ការងារ - មីនា 16, 2022 15.03.2022

លោក សាន់ ម៉ាឡា គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​កុង​ចាប់​ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ជាមួយ​សកម្មជន​ពីរ​រូប​ទៀត ខណ:​ពួកគេ​ និងពលរដ្ឋ​ក្នុង​សហគមន៍ឃុំអ​ណ្តូង​ទឹក​ទប់ស្កាត់​ការបូម​ខ្សាច់ដែលពួកគេហៅ​ថា​ជាការ​បូម​ខ្សាច់​ខុស​ច្បាប់។​ ពួកគេត្រូវបាន​ដោះលែងឱ្យ​នៅ​ក្រៅឃុំ បន្ទាប់​ពីត្រូវ​បានឃុំ​ខ្លួនរយៈពេល១០ខែ និង១៥ថ្ងៃ។ ថ្មីៗ​នេះ​ លោក សា...

Hello VOA៖ រដ្ឋាភិបាល គួរ​ស្តារ​ស្ថានភាព​នយោបាយ​ដើម្បី​ធានា​ការបោះឆ្នោត​មួយ​ទទួល​យកបាន - មីនា 10, 2022 10.03.2022

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត​នេះ នឹង​ជ្រើសរើស​ក្រុមប្រឹក្សា​សរុប​ទាំងអស់​ជាង​១១.០០០ នាក់ នៅ​ក្នុង​ឃុំសង្កាត់​សរុប​ចំនួន​១.៦៥២។ លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល ដែល​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត​ថ្លែង​ថា លោក​ចង់​ឃើញ​ការស្តារ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម...

Hello VOA ស្រ្តីនិង​ភាពជា​អ្នកដឹកនាំ៖ ការពង្រឹង​សមត្ថភាព​ដល់​ស្រ្តី តាមរយៈ​ការបង្កើត​ជា​ខ្សែ​រឿង - មីនា 07, 2022 07.03.2022

កញ្ញា ពៅ ស៊ីនួន សហ​ស្ថាបនិក​ចលនា​ទម្លុះ បាន​ថ្លែង​ថា តាម​រយៈ​ខ្សែ​រឿង​រៀបរាប់​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​គម្លាត​ក្នុង​សមភាព​យេនឌ័រ ចលនា​ទម្លុះ​នៃ​ស្រ្តី​វ័យក្មេង​កម្ពុជា សង្ឃឹម​ថា នឹង​អាច​ជម្នះ​លើ​បទដ្ឋាន​សង្គម​នានា ដើម្បី​ពង្រឹង​ភាពអង់អាច​ដល់​ស្រ្តី​និង​ក្មេងស្រី។ កញ្ញា​បាន​បន្ថែម​ថា វិសមភាព​យេនឌ័រ​ជា​បញ្ហា​ធំ និង​ស្មុគស្មាញ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​រស់នៅ​ក្នុង​សង្គម​អាច​ធ្វើ​បាន ដោយ​ហ៊ាន​ក្រោ...

Hello VOA៖ អ្នកឃ្លាំមើល​ថា ជប៉ុន​ផ្ដើម​ស្ទាបស្ទង់​ធ្វើការ​ជាមួយ​អ្នកនយោបាយ​បន្តវេន​កម្ពុជា - កុម្ភៈ 28, 2022 28.02.2022

ជប៉ុន​ជា​ប្រទេស​ទី​មួយ​ដែល​អញ្ជើញ​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ចាប់តាំងពី​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​តាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​អនាគត​របស់​បក្ស​កាន់​អំណាច​ត្រៀម​ស្នង​ដំណែង​ឪពុក។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​អភិបាល​កិច្ច​ល្អ​ ជាមួយ​លោក អូន ឆ...

Hello VOA៖ ការបង្កើត​ការងារ​ក្នុង​ស្រុក ធ្វើ​ឲ្យ​សេដ្ឋកិច្ច ប្រសើរ​ជាង​ពលករ​ចំណាក​ស្រុក​ផ្ញើ​លុយ​មក​គ្រួសារ - កុម្ភៈ 24, 2022 24.02.2022

ពលករ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការ​នៅក្រៅប្រទេស មាន​ចំនួន​១,២៨ លាននាក់ បានផ្ញើប្រាក់​សរុប​មក​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ប្រមាណ​ជា ២.៨០០ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៩ បើតាម​របាយការណ៍​របស់​ក្រសួង​ការងារ។ តួលេខ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស ហៅ​ក...

Hello VOA សំឡេងជំនាន់ថ្មី៖ ការបាត់បង់​ចំណាប់​អារម្មណ៍​ចូលរួម​នយោបាយ​របស់​យុវជន ធ្វើឲ្យ​សង្គម​ខ្វះ​ប្រជាធិបតេយ្យ - កុម្ភៈ 21, 2022 21.02.2022

យុវជន គឺជា​ធនធាន​ដ៏ចាំបាច់​ក្នុង​ការកំណត់​អនាគត​របស់​ប្រទេស​ជាតិ​មួយ ហើយ​យុវជន​មាន​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត ដែល​ជា​មធ្យោបាយ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល និង​គោលនយោបាយ។ នៅ​កម្ពុជា យុវជន​មាន​ប្រមាណជា​៦០​ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គណបក្ស​ប្រឆាំង...

Hello VOA សុខភាព៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ និង​ការមាន​ផ្ទៃពោះ - កុម្ភៈ 17, 2022 17.02.2022

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋអាមេរិក បាន​ថ្លែង​ថា ស្រ្តី​មាន​ផ្ទៃពោះ គួរ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​ការពារ​ខ្លួនឯង​និង​ទារក​ក្នុង​ផ្ទៃ​ពី​ការឆ្លង​ជំងឺ​កូវីដ១៩។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា យោង​តាម​ទិន្នន័យ​របស់​ក្រុម​អ្នកជំនាញ​បង្ហាញ​ថា វ៉ាក់សាំង​កូវីដ១៩ មាន​សុវត្ថិភាព​និង​ប្រសិទ្ធិភាព​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ បើទោះបីជា​ស្រ្តី​មាន​ផ្ទ...

Hello VOA៖ បញ្ហា​វិវាទ​ដីធ្លី​ចេញពី​ការវិនិយោគ​ដំណាំ​ស្ករ​អំពៅ​នៅ​ខេត្តកោះកុង និង​ដំណោះស្រាយ - កុម្ភៈ 14, 2022 14.02.2022

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ដីធ្លី​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង​ជិត២០០​គ្រួសារ ចង់បាន​ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​ បាន​សន្យា។ លោក សុខ ខេមរា នៃ​វីអូអេ បាន​សម្ភាស​តាម​ទូរសព្ទ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយ​លោក យិន ចៀវ តំណាង​ម្នាក់​របស់​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ឃុំ ជី​«ខ»​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ លោក បាន​អះអាង​ថា ពលរដ្ឋ​បាន​បង្ខំចិត្ត​ទទួ...

Hello VOA៖ កម្ពុជា​ហៅ​រដ្ឋការ Biden ថា ជា​«រដ្ឋការ​អូបាម៉ា​ទី២» - កុម្ភៈ 11, 2022 11.02.2022

អស់រយៈកាល​មួយ​ឆ្នាំ​ហើយ​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ដឹកនាំ​អង្គនីតិ​ប្រតិបត្តិ​របស់​សហរដ្ឋ​អាមេរិក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​និយាយ​អំពី​អាស៊ាន ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា ទំនាក់​ទំនង​កម្ពុជា-អាមេរិក ជំនាន់​លោក Biden នេះ ស្រដៀង​ទៅនឹង​ជំនាន់​លោក​ប្រធានា​ធិបតី​អូបាម៉ា។...

Hello VOA៖ អ្នកជំនាញ​ថា ក្រុមហ៊ុន​វិនិយោគ​របស់​លោក​ខាងលិច គ្មាន​ខ្ទង់​ចំណាយ​ក្រោម​តុ​ទេ - កុម្ភៈ 10, 2022 10.02.2022

ប្រទេសកម្ពុជា​និង​តំបន់ អាច​ចាប់ផ្តើម​ធ្វើការ​រួមគ្នា​ពង្រឹង​នីតិរដ្ឋ សុចរិតភាព ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍ សេចក្តី​ថ្លៃថ្នូរ​ប្រទេស និង​តំបន់ ជាពិសេស​នៅពេល​កម្ពុជា​ដែល​មាន​ឆន្ទៈ​ផ្នែកប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ហើយនឹង​មានការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅ​ឆ្នាំ​នេះ។ លោក ​សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​លោក ប៉ិច ពិសី នាយ...

Hello VOA ស្រ្តី​និង​ភាពជា​អ្នកដឹកនាំ៖ ភេទ រូបរាង និង​ពណ៌សម្បុរ​មិន​មែន​ជាកត្តា​កំណត់​ភាពជា​អ្នកដឹកនាំ - កុម្ភៈ 07, 2022 07.02.2022

កញ្ញា មួង កញ្ញា នាយក​កម្មវិធី​នៃ​អង្គការ​សេរីភាព​កម្ពុជា​អូស្ត្រាលី បាន​ថ្លែង​ថា ស្រ្តី​ត្រូវ​ប្រែ​ក្លាយ​ការរើសអើង និង​ការរំពឹង​ទុក​ពី​ផ្នត់​សង្គម​ទៅ​លើ​តួនាទី​របស់​ស្រ្តី ទៅ​ជា​កម្លាំង​ជំរុញ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ។ ភាព​ជា​អ្នក​ដឹក​នាំ​មិន​អាស្រ័យ​លើ​ភេទ រូបរាង​ពណ៌​សម្បុរ​ខាង​ក្រៅ ឬ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នោះ​ទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រី​និង​ភាពជាអ្នក​ដឹកនាំ, វ៉ា...

Hello VOA៖ កំណើន​នៃ​ការជួញដូរ​មនុស្ស បង្ហាញ​ពី​កម្សោយ​របស់​អាជ្ញាធរ - មករា 27, 2022 27.01.2022

ស្រ្តីកម្ពុជា នៅតែ​ប្រឈមនឹង​ការជួញដូរ​ទៅ​ប្រទេសចិន​ទាំងខុស​ច្បាប់ បើទោះបីជា​អាជ្ញាធរ មានវិធានការ​ផ្សេងៗ​ក្នុងការរឹត​បន្តឹង​ក្តី។ កាលពី​ចុង​ខែមិថុនា ឆ្នាំ​២០២១ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយ​ការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំងការជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ២០១៧។ ចំណែក​មន្រ្តី​ជំនាញ​ផ្នែកប្រយុទ្ធ​ប្រឆាំងនឹង​...

Hello VOA៖ អ្នកជំនាញ​ថា វិវាទ​នៅ​ណាហ្គាវើលដ៍ បង្ហាញ​ពី​ការ​ដល់​ពេល​សើរើ​ច្បាប់​ការងារ - មករា 24, 2022 24.01.2022

វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​នាំឱ្យ​មាន​កូដកម្ម​អូស​បន្លាយ​ជាង​មួយ​ខែ​កន្លង​មក​ហើយ រហូត​នាំ​ឱ្យ​វិវាទ​នេះ ប្រែក្លាយ​ជា​ចំណុច​រំពុះ​ផ្នែក​នយោបាយ ដែល​មាន​ការចាប់ចង​សមាសភាព​សហជីព​ដឹកនាំ​ការតស៊ូ​មតិ​នេះ​ទៀត​ផង។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ក្រោម​មូលបទ​«អភិបាលកិច្ច​ល្អ»​សម្រាប់​ខែមករា ឆ្នាំ​២០២២ នេះ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច លោក ឱក សេរីសោភក្តិ៍ បាន​លើក​ឡើង​ថា វិវាទ​ការងារ​នៅ​ណាហ្គ...

Hello VOA សុខភាព៖ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ សម្រាប់​កុមារ​និង​ក្មេង​វ័យជំទង់ - មករា 20, 2022 20.01.2022

នៅក្នុង​កម្មវិធី Hello VOA សុខភាព នៅ​ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា​នេះ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដល់​កុមារ និង​ក្មេងវ័យ​ជំទង់ ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ១៩ និង​ជួយកាត់​បន្ថយ​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍។ លោក​វេជ្ជបណ្ឌិត​...

Hallgasd a(z) Hello VOA - វីអូអេ podcastot a Replaióban

Rádió és podcastok egy alkalmazásban - ingyen és regisztráció nélkül. Telepítsd még ma, és ne maradj le a premierről

Letöltés a Google Play-ről

A Replaio nem podcastkiadó; a műsorok nevei, borítóképei és hanganyagai a szerzőiket illetik, és nyilvános RSS-csatornákon keresztül terjednek.