វីអូអេ
ការបោះឆ្នោតនៅកម្ពុជា - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Où écouter ?
Les podcasts dans l'appli Replaio Radio Bientôt disponibleLes podcasts arrivent très bientôt dans l'appli. Installe-la dès maintenant et découvre en avant-première une toute nouvelle façon de vivre les podcasts
Épisodes
ស្តាប់សេចក្តីរាយការណ៍៖ បក្សតូចៗមួយចំនួនទទួលស្គាល់លទ្ធផលបោះឆ្នោត ខណៈអន្តរជាតិបន្តថ្កោលទោសនិងរិះគន់ - កក្កដា 31, 2018 30.07.2018 7:08
នៅថ្ងៃចន្ទនេះ ក្រុមមេដឹកនាំនិងមន្ត្រីគណបក្សនយោបាយតូចៗមួយចំនួន បានទទួលស្គាល់ និងផ្តល់ការគាំទ្រដល់គណបក្សគ្រប់គ្រងប្រទេសដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដាកន្លងទៅ។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
ស្តាប់សេចក្តីរាយការណ៍៖ ស.រ.អា ព្រមានចាត់វិធានការបន្ថែមលើកម្ពុជា ក្រោយការបោះឆ្នោតដែលខ្លួនចាត់ទុកថាមិនត្រឹមត្រូវ - កក្កដា 31, 2018 30.07.2018 7:03
អ្នកនាំពាក្យរបស់សេតវិមាននៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ខ្លួននឹងចាត់វិធានការថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោត ដែលខ្លួនចាត់ទុកថា មិនបានរៀបចំឡើងមានលក្ខណៈ សេរីនិង យុត្តិធម៌ និងមិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយបានចូលរួម។
បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិបដិសេធលទ្ធផលឆ្នោត ហើយថាគ.ជ.បបន្លំតួលេខអ្នកទៅបោះឆ្នោត - កក្កដា 30, 2018 30.07.2018 11:07
គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលឆ្នោតជាតិកាលពីថ្ងៃទី២៩ខែកក្កដាហើយបានអំពាវនាវឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលដើម្បីអាចនឹងឈានទៅរៀបចំការបោះឆ្នោតជាតិឡើងវិញជាថ្មី។ អតីតគណបក្សប្រឆាំងចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្លំតួលេខអ្នកចេញមកបោះឆ្នោតដែលថា មានជាង៨០ភាគរយ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅទីក្រុងហ្សាកាតាប...
បទសម្ភាសន៍ VOA៖ ខ្មែរនៅជប៉ុនធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា - កក្កដា 28, 2018 27.07.2018 8:59
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន នឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថាធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ពួកគេចង់លើកទឹកចិត្តនិងគាំទ្រដល់ពលរដ្ឋខ្មែរណាដែលមិនចេញទៅបោះឆ្នោត។ លោក ហៃ វណ្ណា សកម្មជនសហគមន៍ខ្មែរនៅប្រទេសជប៉ុន បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេងនៃ VO...
បទសម្ភាសន៍ VOA៖ ខ្មែរនៅបារាំងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា - កក្កដា 28, 2018 27.07.2018 14:14
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង នឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ទី២៨ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថា ធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លោក សុក សុផាត ប្រធានគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង បានផ្តល់បទសម្ភាសន៍ដល់លោក ម៉ែន គឹមសេង នៃ VOAតាមទូរស័ព្ទ៕
ស្តាប់សេចក្តីរាយការណ៍៖ បក្សជួងសម្លឹងឱកាសក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យ - កក្កដា 27, 2018 27.07.2018 15:12
ខណៈដែលការបោះឆ្នោតឈានចូលមកដល់នៅថ្ងៃអាទិត្យ ក្រោមសំឡេងរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិថាខ្វះភាពត្រឹមត្រូវមាំមួនជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា អាចទទួលជ័យជម្នះដោយងាយនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហាក់បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការចាប់យកតួនាទីធំជាងមុន ក្នុងនាមជាគណបក្សជំទាស់ ក្រោយការបោះឆ្នោត នៅពេលដែ...
បទសម្ភាសន៍ VOA ៖ បក្សមូលដ្ឋានមានសុទ្ទិដ្ឋិនិយមនឹងការឃោសនា ទោះជាមានឧបសគ្គ - កក្កដា 27, 2018 27.07.2018 12:37
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមិនមានរបាយការណ៍ណាពីឧប្បទ្ទវហេតុធំដុំអ្វីកើតឡើងទេ។ រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបតែចូលប្រឡូកក្នុងឆាកនយោបាយថ្នាក់ជាតិជាលើកទី១ បានសម្តែងសុទិ្ធដ្ឋិនិយមចំពោះកម្រិតនៃការគាំទ្រដែលពួកគេទទួលបាន។ លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្តល់បទសម្ភាសន៍ដល់លោក ម៉ែន គ...
បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី អបអរសេចក្តីព្រាងច្បាប់លេខ៥៧៥៤របស់សភាអាមេរិកាំង - កក្កដា 27, 2018 26.07.2018 35:31
រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(H.R.៥៧៥៤) ដោយឯកច្ឆ័ន្ទកាលពីថ្ងៃពុធដើម្បីលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃVOA៕
បទសម្ភាសន៍ VOA៖ លោក ផៃ ស៊ីផាន ថាសេចក្តីស្នើច្បាប់របស់អាមេរិកដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗរបស់កម្ពុជាជាអធិបតេយ្យភាពរបស់អាមេរិក - កក្កដា 27, 2018 26.07.2018 5:53
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថា សេចក្តីស្នើច្បាប់លេខ HR ៥៧៥៤ ដែលសភាតំណាងរាស្ត្រអាមេរិកាំង បានអនុម័តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងការដាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាកំពូលៗ ដែលត្រូវចោទថា បានបំផ្លាញប្រជាធិបតេយ្យកម្ពុជានោះ គឺជាអធិបតេយ្យភាពរបស់ស.រ.អា។ លោក សុខ ខេមរា នៃ VOA បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយលោក ផៃ ស៊ីផាន អំពី...
ស្តាប់សេចក្តីរាយការណ៍៖ អង្គការ Amnesty International អំពាវនាវឲ្យរដ្ឋាភិបាលនិងគណបក្សចូលរួមការបោះឆ្នោត ដោះស្រាយការរំលោភសិទ្ធិមនុស្ស - កក្កដា 26, 2018 25.07.2018 12:10
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត គឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
ស្តាប់សេចក្តីរាយការណ៍៖ របាយការណ៍មួយបានលើកឡើងថា សង្គមស៊ីវិលនៅកម្ពុជារងការគាបសង្កត់ - កក្កដា 26, 2018 25.07.2018 5:14
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបំពេញកិច្ចការនៅក្នុងប្រទេសកម្ពុជាប្រឈមមុខទៅនឹងការរឹតត្បិតប្រតិបត្តិការរបស់ពួកគេពីសំណាក់រដ្ឋាភិបាល។ ការរឹតត្បិតនេះបានរារាំងយ៉ាងខ្លាំងដល់ការងាររបស់ពួកគេ ស្របពេលដែលការបោះឆ្នោតជាតិខិតចូលមកដល់នៅថ្ងៃអាទិត្យខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយសា្ថប័នស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅ...
បទសម្ភាសន៍ VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតបាតុកម្មច្រើន អាចជះឥទ្ធិពលដល់ការបោះឆ្នោត - កក្កដា 26, 2018 25.07.2018 13:25
ខណៈដែលការបោះឆ្នោតដែលមានភាពប្រទាញប្រទង់គ្នាខ្លាំង នឹងចាប់ផ្ដើមដោយគ្មានគណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ អ្នកសង្កេតការបោះឆ្នោតមួយចំនួននៅក្រៅប្រទេស បានលើកឡើងថា អ្នកបោះឆ្នោតម្នាក់ៗ គួរទៅបោះឆ្នោត ដើម្បីរំដោះខ្លួនចេញពីស្ថានភាពដ៏តានតឹងនេះផង និងដើម្បីសម្ដែងឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតផង។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ឆៃ ចិន្...
បទសម្ភាសន៍ VOA៖ ទស្សនៈបក្សកាន់អំណាចសម្លឹងឆ្ពោះទៅការបោះឆ្នោតជាតិ - កក្កដា 24, 2018 24.07.2018 8:41
បើទោះបីជាមានគណបក្ស១៩ដទៃទៀតចូលរួមប្រជែងក្ដី ជាមួយនឹងអវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ស្វិតស្វាញនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការយកឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។ លោក អូន ឆេងប៉រ នៃVOA បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌល...
Hello VOA៖ ពលរដ្ឋកម្ពុជាត្រូវមានជម្រើសនៅពេលបោះឆ្នោត - កក្កដា 16, 2018 16.07.2018 29:16
អ្នកជំនាញបាននិយាយាថា ពលរដ្ឋអ្នកបោះឆ្នោតត្រូវមានជម្រើសតាមបែបប្រជាធិបតេយ្យដើម្បីបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលគេពេញចិត្ត។ នេះបើតាមការអះអាងរបស់លោក រ៉ុង ឈុន អតីតមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានថ្លែងប្រាប់ VOA ក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃច័ន្ទ។ លោកបន្តថា ពលរដ្ឋអ្នកបោះឆ្នោតជាង៣លាននាក់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវបានគេផាត់ច...
បទសម្ភាសន៍ VOA៖ យុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្ដើមទាំងមានកង្វល់ពីភាពត្រឹមត្រូវ - កក្កដា 08, 2018 07.07.2018 9:10
យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃសៅរ៍ ដោយគ្មានគណបក្សសង្គ្រោះជាតិ ទោះបីជាមានការព្រមានពីសហគមន៍អន្តរជាតិអំពីភាពមិនអាចទទួលយកជាការបាននៃការបោះឆ្នោតដែលគ្មានបក្សប្រឆាំងនេះក៏ដោយ។ លោក សាយ មុន្នី នៃវីអូអេ បានសន្ទនាជាមួយលោក សុខ ខេមរា អ្នកយកព័ត៌មានវីអូអេម្នាក់ដែលបានចុះទៅផ្ដិតយកព័ត៌មានអំពីយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្ទាល់...
បទសម្ភាសន៍VOA៖ ពលករនៅថៃដាក់ញត្តិទាមទារជប៉ុនបញ្ឈប់ការគាំទ្រការបោះឆ្នោត - កក្កដា 06, 2018 05.07.2018 13:54
កាលពីថ្ងៃពុធទី៤ខែកក្កដា តំណាងពលករខ្មែរនៅប្រទេសថៃបានដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំក្នុងបាងកកដើម្បីទាមទារឱ្យជប៉ុនដកការគាំទ្រចេញពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ នេះជាផ្នែកមួយនៃការទាមទារនៅទូទាំងពិភពលោកដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដោយសារតែអតីតគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោ...
បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកគ្រោងធ្វើបាតុកម្មថ្ងៃទី២៨និង២៩ - កក្កដា 06, 2018 05.07.2018 14:11
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។ ពួកគេក៏បន្តអំពាវនាវដល់ពលរដ្ឋកុំទៅបោះឆ្នោតដើម្បីបង្ហាញការប្រឆាំងនឹងការបោះឆ្នោតនេះផងដែរ។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្...
Hello VOA៖ មុនយុទ្ធនាការឃោសនាបោះឆ្នោតពីរថ្ងៃ វាគ្មិនជឿថាខ្មែរអាចដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ - កក្កដា 06, 2018 05.07.2018 27:01
ទោះជាការឃោសនាបោះឆ្នោតបីសប្តាហ៍ចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្តី លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនៅតែមានជំនឿថា បញ្ហាចម្រូងចម្រាសនយោបាយអាចដោះស្រាយបានរវាងខ្មែរនិងខ្មែរ។ លោកថ្លែងថា អ្នកនយោបាយកម្ពុជាធ្លាប់មានការអធ្យាស្រ័យឲ្យគ្នាដែរ កាលពីអតីកាល។ ក្រៅពីនេះ ល...
បទសម្ភាសន៍VOA៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងគ្រោងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតជាតិ - មិថុនា 22, 2018 22.06.2018 14:11
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនឹងធ្វើបាតុកម្មមួយនៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនានេះ ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជាដោយសារតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមនិងទាមទារឱ្យប្រទេសជប៉ុនដកការគាំទ្រចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក យឹម ស៊ីណន ប្រធានក្រុមយុវជននៅប្រទេសកូរ៉េខាងត្បូងបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេដូចតទៅ...
បទសម្ភាសន៍VOA៖ បាតុកម្មនៅបារាំងស្នើសុំជប៉ុនឈប់គាំទ្រគ.ជ.ប - មិថុនា 22, 2018 22.06.2018 8:46
ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបកំពុងតែធ្វើបាតុកម្មនៅក្បែរស្ថានទូតជប៉ុនក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីទាមទារឱ្យប្រទេសជប៉ុនឈប់គាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកថៃ មករា តំណាងអ្នករៀបចំបាតុកម្មនេះបានផ្តល់បទសម្ភាសជាមួយនឹងលោកម៉ែន គឹមសេងនៃវីអូអេ៖
Hello VOA៖ ពហិការរបស់អ្នកបោះឆ្នោតនឹងធ្វើឱ្យអន្តរជាតិយកចិត្តទុកដាក់ខ្លាំង - មិថុនា 15, 2018 14.06.2018 27:33
ការធ្វើពហិការរបស់ពលរដ្ឋកម្ពុជាមិនទៅបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា នឹងមានលក្ខណៈពិសេសដែលទាក់ទាញការចាប់អារម្មណ៍របស់អន្តរជាតិខុសពីប្រទេសដទៃដោយសារតែគណបក្សសង្គ្រោះជាតិចង់ចូលរួមបោះឆ្នោត ប៉ុន្តែត្រូវបានរារាំងដែលនេះខុសពីប្រទេសដទៃ គឺគណបក្សខ្លះធ្វើពហិការដោយខ្លួនឯង។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា ប្រទេស...
Hello VOA៖ ការបោះឆ្នោតម៉ាឡេស៊ីជាសារនិងក្តីសង្ឃឹមដល់អំណាចប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ - មិថុនា 08, 2018 07.06.2018 30:07
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។ ការណ៍នេះមានឡើងស្របពេលដែលនិន្នាការនៃលទ្ធិប្រជាធិបតេយ្យបានថយចុះនៅបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកតាមដានការបោះឆ្នោតពីររូបគឺលោក យឿង សុធារ៉ា...
បទសម្ភាសន៍ VOA៖ យុវជនខ្លះស្ទាក់ស្ទើរក្នុងការចូលរួមការបោះឆ្នោតនៅខែកក្កដា - មិថុនា 01, 2018 01.06.2018 8:03
អ្នកដឹកនាំអង្គការយុវជនមួយក្នុងប្រទេសកម្ពុជាបានលើកឡើងថា ខណៈដែលយុវជនជាច្រើនបានបង្ហាញការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងការបោះឆ្នោតជាពិសេសចាប់តាំងពីឆ្នាំ២០១៣មកនោះ យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ ក្រោយពីមិនមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។ លោក សាយ មុន្នី បានសម្ភាសលោក សរ ម៉ូ...
បទសម្ភាសន៍ VOA៖ គ.ជ.បថាហួសពេលចុះឈ្មោះបក្សសង្គ្រោះជាតិតាមការស្នើរបស់សហរដ្ឋអាមេរិក - ឧសភា 22, 2018 21.05.2018 14:52
កាលពីសប្តាហ៍មុនក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយដែលគណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ហើយថាការណ៍នេះនាំឱ្យមានភាពមន្ទិលសង្ស័យលើការបោះឆ្នោតក្នុងពេលខាងមុខ។ រីឯគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិសហរដ្ឋអាមេរិកក៏បានអនុម័តលើសេចក្តីស្នើច្បាប់មួយ ដែលដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាណាដែលធ្វើឱ្យខូចលទ្ធិប្រជាធ...
Hello VOA៖ សង្គ្រោះជាតិបង្កើនយុទ្ធនាការកុំឱ្យពលរដ្ឋទៅបោះឆ្នោត - ឧសភា 18, 2018 17.05.2018 21:39
គណបក្សសង្គ្រោះជាតិបន្តអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត បើទោះបីមានការបំភិតបំភ័យពីមន្ត្រីរដ្ឋាភិបាលកម្ពុជាក៏ដោយ។ យ៉ាងណាក៏ដោយ លោកស្រី មូរសុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនៅតែមានក្តីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយ ដែលអាចឱ្យគណបក្សនេះចូលរួមការបោះឆ្នោតបាន ព្រោះវានឹងផ្តល់ភាពស្របច្បាប់រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោត។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនត...
Podcasts similaires
Replaio n'est pas éditeur de podcasts ; les noms des émissions, les visuels et l'audio appartiennent à leurs auteurs et sont diffusés via des flux RSS publics