វីអូអេ
ខ្មែរក្រហម - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
No dejes de visitar la web del podcast y apoyar a su creador: khmer.voanews.com
¿Dónde escuchar?
Podcasts en la app Replaio Radio Muy prontoLos podcasts llegarán muy pronto a la app. Instálala ahora y sé el primero en descubrir una forma totalmente nueva de vivir los podcasts
Episodios
ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ចែករំលែកបទពិសោធន៍តស៊ូនៅអាមេរិកនិងអតីតកាល - មេសា 17, 2024 16.04.2024 21:23
ក្រោយ៤៩ឆ្នាំដែលរងគ្រោះដោយសាររបបខ្មែរក្រហម លោក Bryant Ben បានចែករំលែកបទពិសោធន៍ដ៏សោកសៅនិងការតស៊ូរបស់លោកក្នុងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកក្រោយភៀសខ្លួនមកដល់។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក Bryant តាមទូរសព្ទពីទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័ញ៉ា។ លោក Bryant ធ្លាប់ជាជនរងគ្រោះដាក់ពាក្យប្តឹងនៅឯតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិផងដែរ។ សូមស្តាប់កិច្ចសម្ភាសន៍វគ្គខ្លីដំ...
បទសម្ភាសន៍ VOA៖ យុវជនមានតួនាទីសំខាន់ក្នុងកិច្ចការ«សេសសល់»ក្រោយការបញ្ចប់ទៅនៃសាលាក្តីខ្មែរក្រហម - មេសា 12, 2023 12.04.2023 13:27
អង្គការយុវសន្តិភាពជាអង្គការដែលបណ្តុះបណ្តាលយុវជនឱ្យមានភាពជាអ្នកដឹកនាំផងនិងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមមួយចំនួនដែលសេសសល់ក្រោយសម័យខ្មែរក្រហមផង។ លោក ម៉ន សុគឿន នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាពថ្លែងថា យុវជនមានតួនាទីសំខាន់ក្នុងការងារយូរអង្វែងជាច្រើននៅក្រោយការបញ្ចប់ទៅនៃសាលាក្តីខ្មែរក្រហម ដូចជាកិច្ចការបង្ការការកើតឡើងវិញនូវរបបប្រល័យពូជសាសន៍ និងការ...
បទសម្ភាសន៍VOA៖ ជនរងគ្រោះភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ទាមទារយុត្តិធម៌និងសំណងពីសាលាក្តីខ្មែរក្រហម - តុលា 23, 2021 22.10.2021 19:33
ក្រុមជនរងគ្រោះដែលពាក់ព័ន្ធផ្ទាល់ជាមួយសាលាក្តីខ្មែរក្រហមផ្តោតជាសំខាន់លើយុត្តិធម៌និងសំណងនៅពេលដែលសាលាក្តីកូនកាត់ចូលរួមដោយអង្គការសហប្រជាជាតិ (អ.ស.ប.) អំពាវនាវឲ្យជនរងគ្រោះនិងសាធារណជនចូលរួមចំណែកជាគំនិតលើមុខងារដែលនៅសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហមពាក់ព័ន្ធនឹងជនរងគ្រោះមុនពេលតុលាការនេះគ្រោងនឹងបញ្ចប់ដំណ...
បទសម្ភាន៍ VOA៖ ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម - កញ្ញា 29, 2021 28.09.2021 23:47
ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា«ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ន...
បទសម្ភាសន៍ VOA៖ សាលាក្តីខ្មែរក្រហមបន្ថែមសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មីមុនបញ្ចប់ប្រតិបត្តិការ - មីនា 14, 2020 13.03.2020 23:02
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ កំពុងរៀបចំដំណើរការបញ្ចប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ជាមួយនឹងការតែងតាំងសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មី ក្នុងពេលសំណុំរឿង០០២ វគ្គ២ កំពុងដំណើរការ ដល់ដំណាក់កាលចុងក្រោយ ហើយសំណុំរឿងបន្ថែម០០៣ និង ០០៤ ស្ថិតនៅ ក្រោមការប្រទាញប្រទង់គ្នាសម្រាប់ជនសង្ស័យខ្លះ ខណៈដែលជនសង្ស័យខ្លះត្រូវ បានទម្...
កិច្ចសន្ទនា VOA៖ ពិធីបុណ្យសពរបស់ នួន ជា នៅខេត្ត ប៉ៃលិន - សីហា 07, 2019 06.08.2019 7:13
បងធំទី២នៃរបបខ្មែរក្រហមគឺ នួន ជា អាយុ ៩៣ ឆ្នាំ បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងពេលតុលាការខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ កាត់ទោសឲ្យជាប់ពិរុទ្ធពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ការស្លាប់របស់ នួន ជា មានការពិភាក្សាជាថ្មីអំពីអំពើឃោរឃៅ ភាពយុត្តិធម៌ អាថ៌កំបាំងប្រវត្តិសាស្ត្រ ក្នុងរបបដែល នួន ជា ទទួលខុសត្រូវ ក្នុងទសវត្...
សហផលិតករទម្លាយអាថ៌កំបាំងខ្លះរឿងរបបខ្មែរក្រហមពេល នួន ជា ស្លាប់ - សីហា 07, 2019 06.08.2019 23:22
លោក ថេត សម្បត្តិ សហអ្នកនិពន្ធភាពយន្តឯកសារខ្មែរក្រហម ហៅថា «សត្រូវ ប្រជាជន» ឬ “Enemies of the People” ដែលបានសម្ភាសនួន ជា ពេលនៅរស់នោះ បានថ្លែងថា នួន ជា បានផ្តល់រឿងសម្ងាត់និងកិច្ចសម្ភាសន៍ដល់លោកជាច្រើនបន្ថែម លើអ្វីដែលលោកបានរកឃើញ ហើយដែលលោកកំពុងផលិតភាពយន្តឯកសារទី២។ លោកបានបង្ហើបថាលោកបានរកឃើញមនុស្សដែលដឹងថាអ្នកណាជាអ្នកនៅពីក្រោយនៃការកាប់សម្លាប់ដ៏រង្...
បទសម្ភាសន៍ VOA៖ សហផលិតករភាពយន្ត «សត្រូវប្រជាជន» ការពារ នួន ជា ថាមិនមែនជាឃាតករ - សីហា 05, 2019 05.08.2019 7:11
ក្រោយពេលដែលអតីតមេដឹកនាំខ្មែរក្រហម គឺ នួន ជា ជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានស្លាប់ក្នុងជន្មាយុ ៩៣ ឆ្នាំ ក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ បាននាំឲ្យមានប្រតិកម្មចម្រុះជាច្រើនចំពោះការដែលតុលាការមិន អាចបញ្ចប់ការកាត់ក្តីឲ្យចប់ជាស្ថាពរ និងទទួលទោសទណ្ឌនៅមុនការស្លាប់របស់ អតីតមេដឹកនាំខ្មែរក្រហមរូបនេះ។ ភ្លាមៗនោះលោក ថេត សម្បត...
បទសម្ភាសន៍ VOA៖ កេរតំណែលឯកសារនិងភស្តុតាងរបស់សាលាក្តីខ្មែរក្រហមនឹងត្រូវរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយ - កក្កដា 23, 2019 23.07.2019 11:19
សាលាក្តីខ្មែរក្រហមបានបញ្ជាក់ពីវិធីរក្សាកេរតំណែលរបស់តុលាការ ក្រោយពេលបញ្ចប់ដំណើរការជំនុំជម្រះទោសទាំងស្រុងនៅថ្ងៃអនាគត។ បញ្ហាទាំងនោះមានទាំងការរក្សាទុកឯកសារ ភស្តុតាង សុវត្ថិភាពសាក្សី និងកេរតំណែលផ្សេងៗទៀតសម្រាប់អ្នកជំនាន់ក្រោយ។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមនៅសប្តាហ៍នេះ៕
បទសម្ភាសន៍ VOA៖ សាលាក្តីខ្មែរក្រហមរៀបចំយុទ្ធសាស្ត្របញ្ចប់ដំណើរការកាត់ក្តី - កក្កដា 23, 2019 23.07.2019 11:59
តុលាការខ្មែរក្រហមដែលចូលរួមសហការដោយអង្គការសហប្រជាជាតិ បានរៀបចំយុទ្ធសាស្ត្របញ្ចប់ដំណើរការជំនុំជម្រះទោស នៅក្រោយពេលសំណុំរឿងសំខាន់ៗ គឺសំណុំរឿង០០១ និង ០០២ បានបញ្ចប់ ហើយបច្ចុប្បន្ននេះកំពុងរង់ចាំដំណើរការចុងក្រោយ គឺការប្រកាសសាលក្រមជាផ្លូវការ។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមនៅសប្តាហ៍នេះ៕
បទសម្ភាសន៍ VOA៖ ការិយាល័យស៊ើបអង្កេតសាលាក្តីខ្មែរក្រហមត្រូវបិទទ្វារ ពេលសំណុំរឿងចម្រូងចម្រាសមិនច្បាស់ថាបានជម្រះ - កក្កដា 23, 2019 23.07.2019 12:34
សាលាក្តីខ្មែរក្រហមដែលចូលរួមសហការដោយអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា បានបិទទ្វារការិយាល័យស៊ើបអង្កេតរបស់ខ្លួន ក្នុងពេលដំណើរការសំណុំរឿងសេសសល់លេខ ០០៣ និង ០០៤ ដ៏ចម្រូងចម្រាសកំពុងរង់ចាំការសម្រេចពីអង្គបុរេជំនុំជម្រះពិនិត្យសម្រេចថា តើត្រូវទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតកម្មាភិបាលខ្មែរក្រហម៣នាក់បន្ថែមទៀត ឬក៏ត្រូវនាំខ្លួនទៅជម្រះទោសពីបទឧក្រិដ្ឋកម្មក...
Hello VOA ពិសេស៖ ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសវៀតណាមក្នុងអំឡុងឆ្នាំ១៩៨០ - មិថុនា 20, 2019 20.06.2019 27:29
ស្របពេលដែលពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នាំគ្នាទៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃនៅឆ្នាំ១៩៧៩ ក្រោយរបប ប៉ុល ពត ពលរដ្ឋខ្មែរជាង៣ម៉ឺននាក់ នាំគ្នាទៅប្រទេសវៀតណាម។ ក្នុងចំណោមនោះ មនុស្សប្រហែលមួយម៉ឺនប្រាំពាន់នាក់ បានចូលទៅរស់នៅក្នុងជំរំជនភៀសខ្លួននៅតាមខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ដែលឧបតម្ថដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុករឿងជនភៀសខ្លួន។ ល...
បទសម្ភាសន៍VOA៖ អ្នកស្រាវជ្រាវថា UN គួរចាកចេញពីកម្ពុជាពេលចប់សំណុំរឿង០០២ - វិច្ឆិកា 21, 2018 20.11.2018 8:36
សាលាក្តីខ្មែរក្រហមបានប្រកាសសាលក្រមសំណុំរឿងលេខ០០២ វគ្គ២ ដាក់ទោសអតីតមេដឹកនាំនៃរបបខ្មែរក្រហមចំនួនពីរនាក់គឺនួន ជា អនុលេខាធិការបក្សកុម្មុយនីស្តកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋកាលពីថ្ងៃសុក្រឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ លោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មាននៃវីអូអេ បានសម្ភាសលោក Peter Maguire អ្នកស្រាវជ្រាវនិងនិពន្ធសៀវភៅ «ប្រឈមមុខនឹងមរណភាពនៅកម្ពុជា»នៅម...
បទសម្ភាសន៍ VOA៖ ដំណើរការនីតិវិធីនៃការប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ០២ - វិច្ឆិកា 16, 2018 15.11.2018 10:38
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ នឹងរៀបចំប្រកាសសាលក្រមប្រឆាំងនឹងមេដឹកនាំខ្មែរក្រហម ដែលនៅរស់រានមានជីវិតពីររូប គឺ នួន ជា និង ខៀវ សំផន នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺប៉ុន្មានម៉ោងទៀតនេះ ក្រោយពេលដែលតុលាការបញ្ចប់ដំណើរការជំនុំជម្រះទោសពួកគេពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មផ្សេងៗទៀត។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរា នៃ...
បទសម្ភាសន៍ VOA៖ នៅសាលាក្ដីខ្មែរក្រហមយុត្តិធម៌ក្នុងផ្នត់គំនិតខ្មែរមានឫសគល់ក្នុងព្រះពុទ្ធសាសនា - សីហា 04, 2018 03.08.2018 16:56
សាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើងដើម្បីស្វែងរកយុត្តិធម៌តាមស្តង់ដារអន្តរជាតិដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ និងដើម្បីក្លាយជាគំរូប្រព័ន្ធយុត្តិធម៌មួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ លោកសាស្ត្រាចារ្យ Alex Hinton នៃសាកលវិទ្យាល័យ Rutgers ផ្នែកសង្គមវិទ្យានិងនរវិទ្យានៅសហរដ្ឋអាមេរិក បានលើកឡើងក្នុងសៀវភៅថ្មីរបស់លោកអំពីសាលាក្ដីខ្មែរក្រហម ដែលបានបោះពុម្ពផ្សា...
ដើរតាមព្រះច័ន្ទ - ឧសភា 08, 2018 07.05.2018 1:09:19
កម្រងឯកសារនិទានតាមវិទ្យុ ដែលមានចំណងជើងថា Follow the Moon ឬជាភាសាខ្មែរ «ដើរតាមព្រះច័ន្ទ» រៀបរាប់អំពីរឿងរ៉ាវរបស់លោក Greg Barron អតីតអ្នកសារព័ត៌មានអាមេរិកាំងម្នាក់ នៅក្នុងអំឡុងពេលដែលលោកបានចុះធ្វើសេចក្តីរាយការណ៍ ពីការរត់ភៀសខ្លួនរបស់ពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។ កម្រងឯកសារនិទានតាមវិទ្យុដែលមានរយៈពេល ១...
បទសម្ភាសន៍VOA៖ ខ្មែរអាមេរិកាំងម្នាក់អំពាវនាវឲ្យខ្មែរកសាងប្រទេសក្នុងថ្ងៃរំឭកពីខួប៤៣ឆ្នាំនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម - មេសា 17, 2018 16.04.2018 14:47
នៅថ្ងៃទី១៧ ខែមេសានេះ កាលពី៤៣ ឆ្នាំមុនក្រុមខ្មែរក្រហម បានចូលដណ្តើមកាន់ កាប់អំណាច ក្រោយពីបានទទួលជ័យជម្នះពីកងទ័ពដឹកនាំដោយលោក សេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុមខ្មែរក្រហមត្រូវគេស្តីបន្ទោសថាបានកាប់សម្លាប់ពលរដ្ឋខ្មែរ តាមរយៈអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការបង្ខំឲ្យធ្វើការហួសកម្លាំង...
បទសម្ភាសន៍ VOA៖ «រដូវអត់អាហារ»បង្ហាញពីការរួចជីវិតវេជ្ជបណ្ឌិតខ្មែរ-អាមេរិកាំង - មេសា 13, 2018 12.04.2018 12:27
អតីតនិស្សិតពេទ្យម្នាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែសមាជិក២៣នាក់ទៀតក្នុងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ហើយខ្លួនគាត់ក៏ស្ទើរតែស្លាប់បាត់បង់ជីវិត បើកុំតែបានជំនាញពេទ្យជួយ។ លោក សៀង សេង ដែលនៅពេលនេះបានចូលនិវត្តន៍ពីការងារជាវេជ្ជបណ្ឌិតនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានចែករំលែកបទពិសោធឈឺចាប់នេះតាមរយៈសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ដែលមានចំណង...
បទសម្ភាសន៍៖ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនព្យាបាលជំងឺនេះ - កុម្ភៈ 14, 2018 13.02.2018 9:27
ជំងឺផ្លូវចិត្តនៅកម្ពុជាកំពុងយាយីមនុស្សគ្រប់វ័យ ខណៈពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិតនៅឡើយ។ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនយកចិត្តទុកដាក់ស្វែងរកសេវាព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ។ នាង ធីតា វីន បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសក៍ជំងឺផ្លូវចិត្តនិងជានាយកប្រតិបត្តិរបស់អង្គការចិត្...
បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា - កុម្ភៈ 08, 2018 07.02.2018 13:01
កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកច្បាប់មួយរូបនិងជាសហនាយកជាតិកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់សិទ្ធិមនុស្សនិ...
បទសម្ភាសន៍ VOA៖ ការគាបសង្កត់សេរីភាពលើបណ្ដាញអ៊ីនធឺណិតទំនងធ្វើឲ្យពលរដ្ឋក្រោកឡើងប្រឆាំង - កញ្ញា 29, 2017 28.09.2017 15:02
អ្នកជំនាញការអាមេរិកាំងខាងសេរីភាពតាមបណ្ដាញអ៊ីនធឺណិត បានលើកឡើងថា និន្នាការនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទៅលើក្រុមអ្នកសម្ដែងមតិប្រឆាំងឬរិះគន់ នឹងបន្តកើនឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុននេះ។ ប៉ុន្តែ អ្នកជំនាញរូបនេះ ព្រមានថា ការប៉ុនប៉ងរបស់រដ្ឋាភិបាលណាមួយក្នុងការគាបសង្កត់លើសេរីភាពតាមបណ្ដាញអ៊ីនធឺណិត ទំនងជានឹងធ្វើឲ្យពលរដ្ឋ...
Hello VOA៖ ភាពយន្តហូលីវូដថ្មីរបស់លោកស្រី Jolie ជួយបង្កើនសមត្ថភាពនិងឱកាសដល់ផលិតករវ័យក្មេងកម្ពុជា - កញ្ញា 19, 2017 18.09.2017 24:53
ភាពយន្ត«ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» First They Killed My Father ដែលដឹកនាំដោយលោកស្រី Angelina Jolie និងសហការផលិតជាមួយលោក ប៉ាន់ រិទ្ធី ជាភាពយន្តហូលីវូដជាភាសាខ្មែរដំបូងដែលត្រូវផ្សាយតាមគេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី អ្នកជំនួយការខាងអត្ថបទកុងនិងបកប្រែជាភាសាខ្មែរនៃភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ ថ្លែងថា ការដែលមានភាពយន្តហូល...
បទសម្ភាសន៍ VOA៖ នួន ជានិងខៀវ សំផនស្ថិតក្រោមការពិចារណាដាក់ទោសទណ្ឌក្រោយបិទបញ្ចប់សវនាការវគ្គចុងក្រោយ - មិថុនា 24, 2017 23.06.2017 8:20
សាលាក្ដីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ បានបញ្ចប់សវនាការស្ដាប់ការធ្វើសេចក្ដីសន្និដ្ឋាន បិទបញ្ចប់កិច្ចពិភាក្សាដេញដោលក្នុងសំណុំរឿង០០២ វគ្គ២ ដែលមានរយៈពេល៩ថ្ងៃហើយ នៅថ្ងៃសុក្រនេះ។ ចៅក្រមនៃតុលាការនេះ បានដកឃ្លាដើម្បីពិភាក្សាចេញសាលក្រមនាពេលខាងមុខ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍ លោក នេត្រ ភត្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមអំពីការបិទបញ្ចប់សវនាក...
បទសម្ភាសន៍៖ យុវជនខ្មែរនិងការយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន - មិថុនា 06, 2017 06.06.2017 13:50
មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា គួរផ្តល់សេរីភាពដល់យុវជនខ្មែរចំពោះការសិក្សាអំពីប្រវតិ្តសាស្រ្តរបស់ខ្លួន។ លោកបានលើកឡើងដូច្នេះ ប្រាប់ដល់ VOA ក្នុងអំឡុងពេលដែលលោកអញ្ជើញមកបំពេញទស្ស...
បទសម្ភាសន៍ VOA៖ អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមដាក់គម្រោង២៣ជាសំណងក្នុងសំណុំរឿង០០២/០២ - មីនា 18, 2017 17.03.2017 12:11
អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមបានបង្កើតគម្រោងចំនួន២៣ដើម្បីផ្តល់ជាសំណងផ្លូវចិត្តនិងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ វគ្គ២ដែលកំពុងដំណើរការនៅឡើយ។ គម្រោងទាំងនោះមានការអប់រំ ការស្តារនីតិសម្បទារ និងការចងចាំពីរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សអស់ជិតពីរលាននាក់។ សូមលោកអ្នកនាងស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេងនៃVOA ជាមួយនឹងលោក...
Podcasts similares
Replaio no es editor de podcasts; los nombres de los programas, las portadas y el audio pertenecen a sus autores y se distribuyen a través de canales RSS públicos