SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1239 Folgen

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au

Autor

SBS

Kategorie

News

Podcast-Website

www.sbs.com.au

Neueste Folge

1. Okt 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

កម្ពុជា​ទទួលពិចារណា​លើផែនការ១០ចំណុច​របស់​អ៊ុយក្រែន 28.05.2024

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយប្រធានសភាអ៊ុយក្រែន លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។ ប្រធានសភាអ៊ុយក្រែន បានស្នើសុំជួបសន្ទនាជាមួយលោក ហ៊ុន សែន តាមប្រព័ន្ធវីដេអូ នាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាព ស្តីពី អ៊ុយក្រែន។ ក្នុងកិច្ចប្រជុំ កម្ពុជា សម្រេចទទួលយកមកពិចារណានូវផែនការ ១០ចំណុច...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ 28.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់អ៊ីស្រាអែលនៅរ៉ាហ្វា គឺគួរឱ្យរន្ធត់ និងមិនអាចទទួលយកបាន។ **គណបក្សចម្រុះនិយាយថា ខ្លួននឹងលុបចោលទិដ្ឋាការរបស់និស្សិតមួយចំនួនដែលធ្វើបាតុកម្មប្រឆាំងនឹងពួកយូដា ប្រសិនបើពួកគេជាអ្នកដឹកនាំរដ្ឋាភិបាល ។ ** ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងបរាជ័យ។

តម្លៃនៃការងារស្ម័គ្រចិត្តក្នុងប្រទេស​អូស្រ្តាលី 28.05.2024

សប្តាហ៍អ្នកស្ម័គ្រចិត្តរបស់អូស្ត្រាលី គឺជាការប្រារព្ធពិធីប្រចាំឆ្នាំដ៏ធំបំផុតមួយនៃការងារស្ម័គ្រចិត្ត។ ព្រឹត្តិការណ៍នេះផ្តល់នូវឱកាសមួយ ដើម្បីបង្ហាញពីតួនាទីសំខាន់របស់អ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់យើង និងលើកទឹកចិត្តអ្នកដែលមិនទាន់ស្ម័គ្រឲ្យចូលរួមក្នុងការងារស្ម័គ្រ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ខ្មែរ ដែលនឹងចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការងារស្ម័គ្រចិត្តកន្លងមក។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ 27.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីផ្តល់ជំនួយគាំទ្រដល់កោះ PNG បន្ទាប់ពីការរអិលបាក់ដីដ៏សាហាវ។ ** រដ្ឋអូស្ត្រាលីខាងលិចពិចារណាសើរើច្បាប់កាំភ្លើងរបស់ខ្លួន បន្ទាប់ពីស្ត្រីពីរនាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុងភឺត។ ** ប្រទេសចិនកំពុងស្វែងរកការពន្យល់ចំពោះការដាក់កម្រិតលើបរិមាណទទួលយកនិស្សិតអន្តរជាតិរបស់អូស្រ្តាលី។

#62 Talking about death (Med) - សិក្សាភាសាអង់គ្លេសភាគទី62៖ ការនិយាយអំពីមរណភាព 27.05.2024

Learn how to talk about a death in the family. - រៀនពីរបៀបនិយាយអំពីមរណភាពនៅក្នុងក្រុមគ្រួសារ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ 24.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នឹងមានជើងហោះហើរធ្វើមាតុភូមិនិវត្តន៍បន្ថែមទៀត ដឹកជនជាតិអូស្ត្រាលីដែលជាប់គាំងនៅNew Caledonia ត្រឡប់មកផ្ទះវិញ។ ** ប៉ូលិសរដ្ឋវិចថូរៀសុំទោសចំពោះតួនាទីដែលកងកម្លាំងនេះបានបំពេញ នៅក្នុងជំនាន់ Stolen Generation។ ** តុលាការយុត្តិធម៌អន្តរជាតិសម្រេចតាមការទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

បក្សប្រឆាំងថា ការចាប់ខ្លួន​លោក ស៊ុន ចន្ធី ជាការធ្វើទុក្ខបុកម្នេញ​ផ្នែកនយោបាយនៅកម្ពុជា 24.05.2024

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែលោក បានផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតលើគោលនយោបាយរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន បង្កភាពវឹកវរ នៅក្នុងសង្គម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ 23.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការជជែកវែកញែកជុំវិញការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាន់តែក្តៅគគុក ទាំងក្នុងប្រទេសអូស្ត្រាលី និងក្រៅប្រទេស។ **ប្រជាជនអូស្រ្តាលីដែលជិះលើយន្តហោះរបស់ក្រុមហ៊ុន Singapore Airline ដែលមានភាពវឹកវរ បានមកដល់ផ្ទះវិញបណ្តើរៗហើយ។ ** ប្រជាជនអូស្រ្តាលីក្នុងវ័យពាក់កណ្តាលម្ភៃ បន្តមានអារម្មណ៍ដឹងពីទម្ងន់នៃសម្ពាធថ្លៃចំណាយការរស់នៅ។

CEO របស់ Singapore Airlines សុំទោសចំពោះការហោះហើរដែលបណ្តាលឲ្យមនុស្ស​ស្លាប់ និងរបួស 23.05.2024

ភាពវឹកវរយ៉ាងខ្លាំងនៅលើជើងហោះហើរ Singapore Airlines ពីទីក្រុងឡុងដ៍ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងនោះមានជនជាតិអូស្ត្រាលី ៨នាក់ផងដែរ។ អ្នកដំណើរបានរៀបរាប់ពីការវឹកវរភ្លាមៗ ដែលបានបញ្ជូនរបស់របរឱ្យហោះកាត់កាប៊ីន ហើយបានគ្រវីគ្រវាត់អ្នកដំណើរទៅប៉ះនឹងពិដាន ដោយបង្ខំឱ្យអ្នកបើកយន្តហោះធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ 22.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី ៨នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍វឹកវរ កណ្តាលអាកាស របស់ជើងហោះហើររបស់ក្រុមហ៊ុន Singapore Airlines។ **អតីតអ្នកជាប់ឃុំអន្តោប្រវេសន៍ដែលត្រូវបានដោះលែង រងការចោទប្រកាន់សាជាថ្មីពីបទមនុស្សឃាត។ ** រកឃើញជំងឺផ្ដាសាយបក្សីនៅកសិដ្ឋានស៊ុតក្នុងរដ្ឋវិចថូរៀ។

កម្ពុជាបញ្ជាក់ជំហរជាថ្មីចំពោះបញ្ហាតៃវ៉ាន់ គឺការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ 22.05.2024

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ និងអង់គ្លេស ពាក់ព័ន្ធការវិវឌ្ឍថ្មីៗ នៅតៃវ៉ាន់។ នោះគឺកម្ពុជា ប្រកាសជំហរ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលចិនកុម្មុនីស្ត ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។

ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងមែលប៊ន 21.05.2024

កាលពីថ្ងៃសៅរ៍ ទី ១១ ខែមេសា ឆ្នាំ២០២៤ ពុទ្ធបរិស័ទចម្រុះជាតិសាសរាប់ពាន់នាក់បានជួបជុំគ្នានៅកណ្តាលទីក្រុងមែលប៊ន ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាពិធីដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ក្នុងគោលបំណងរលឹកដល់ថ្ងៃព្រះពុទ្ធប្រសូត ត្រាស់ដឹង និងបរិនិញ្វន។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលបានចូលរួមក្នុងពិធីបុណ្យវិសាខបូជាដែលបានរៀបចំជាលក្ខណៈអន្តរជាតិក្នុងទីក្រុងមែលប៊ន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ 21.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការកាន់ទុក្ខរយៈពេលប្រាំថ្ងៃ ត្រូវបានប្រកាសនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមរណភាពរបស់លោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស។ ** សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ត្រូវបានសាទរថាជាជ័យជំនះរបស់ លោក Julian Assange។ ** ក្រុមហ៊ុន Telstra ប្រកាសថានឹងកាត់បន្ថយការងាររហូតដល់ 2,800ការងារ នៅចុងឆ្នាំនេះ។

What were the Australian Wars and why is history not acknowledged? - តើសង្រ្គាមអូស្ត្រាលីជាអ្វី? ហេតុអ្វីបានជាប្រវត្តិសាស្ត្រមិនទទួលស្គាល់? 21.05.2024

The Frontier Wars is a term often used to describe the more than 100 years of violent conflicts between colonial settlers and the Indigenous peoples that occurred during the British settlement of Australia. Even though Australia honours its involvement in wars fought overseas, it is yet to acknowledge the struggle that made it the country it is today. - សង្គ្រាមព្រំដែន គឺជាពាក្យដែលប្រើជាញឹកញាប់ដើម...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ 20.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីអ៊ីរ៉ង់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។ ** អូស្ត្រាលីត្រៀមជម្លៀសពលរដ្ឋចេញពីរដ្ឋ New Caledonia នៅពេលជើងហោះហើរចាប់ផ្តើមឡើងវិញ។ ** រដ្ឋាភិបាលសហព័ន្ធការពារកញ្ចប់ថវិកាថ្លៃចំណាយសម្រាប់ការរស់នៅ ក្រោយការស្ទង់មតិការបោះឆ្នោត។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ 17.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចាប់ខ្លួនកីឡាករ A-League បីនាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់អំពើពុករលួយកាតលឿង។ ** ផែនការរបស់គណបក្សប្រឆាំង ក្នុងការបន្ធូរបន្ថយវិបត្តិលំនៅដ្ឋាន ដោយអំពាវនាវឱ្យកាត់បន្ថយអន្តោប្រវេសន៍អចិន្ត្រៃយ៍។ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើអង្គភាពដែលមានទំនាក់ទំនងនឹងការនាំចេញអាវុធរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី។

កម្ពុជា​ប្រកាសជាថ្មីថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺ​ដើម្បី​ឯករាជ្យភាព​ខាង​នយោបាយដឹកជញ្ជូន 17.05.2024

ជាថ្មីម្តងទៀត កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាសថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការបង្កើតឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។

ម្ចាស់អាជីវកម្មខ្នាតតូចខកចិត្តចំពោះកញ្ចប់ថវិកាសហព័ន្ធឆ្នាំ២០២៤ 16.05.2024

ម្ចាស់អាជីវកម្មខ្នាតតូចនិយាយថា ពួកគេមានការខកចិត្តជាមួយនឹងអ្វីដែលមាននៅក្នុងកញ្ចប់ថវិកាសហព័ន្ធ ដែលបានប្រកាសកាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ តើពួកគេទទួលបាននូវជំនួយអ្វីខ្លះ នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២៤នេះ?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ 16.05.2024

** នៅមុនការឆ្លើយតបកញ្ចប់ថវិកា មន្ត្រីហិរញ្ញិកបក្សប្រឆាំងព្រមានថា ក្តីសុបិនរបស់ប្រជាជនអូស្ត្រាលីកំពុងប្រឈមនឹងហានិភ័យ។ ** បក្សសម្ព័ន្ធថា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភាបក្សលេប័រ ជុំវិញសង្គ្រាមនៅហ្គាហ្សា គឺជាការធ្វើតេស្ត ភាពជាមេដឹកនាំរបស់លោក Albanese ។ ** ក្មេងស្រីអាយុ ១២ឆ្នាំ ត្រូវបានរាជអាជ្ញាដកបទចោទប្រកាន់ពីបទឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅភាគខាងលិចក្រុងម៉ែលប៊ន។

លោកហេរញ្ញិក Jim Chalmers ប្រគល់កញ្ចប់ថវិកាសហព័ន្ធឆ្នាំ 2024 15.05.2024

លោកហេរញ្ញិក Jim Chalmers បានបង្ហាញកញ្ចប់ថវិកាសហព័ន្ធរបស់លោកសម្រាប់ឆ្នាំហិរញ្ញវត្ថុបន្ទាប់ ហើយបានប្រកាសពីអតិរេកថវិកាជាលើកទីពីរជាប់ៗគ្នា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ 15.05.2024

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំបក្សប្រឆាំងលោក Peter Dutton និយាយថា កញ្ចប់ថវិការបស់រដ្ឋាភិបាលសហព័ន្ធ មិនផ្តល់ដំណោះស្រាយរយៈពេលវែងចំពោះអតិផរណាទេ។ ** ក្រុមអ្នកតស៊ូមតិផ្នែកសុខុមាលភាព ចង្អុលបង្ហាញគម្លាតយ៉ាងសំខាន់នៅក្នុងវិធានការចំណាយក្នុងការរស់នៅ។ ** សភារដ្ឋវិចថូរៀ បានហាមឃាត់មិនឱ្យពាក់កន្សែងរុំក្បាល Keffiyehs ចូលក្នុងសភា។

កម្ពុជា-ចិន ធ្វើសមយុទ្ធយោធារួមគ្នា នៅដែនគោកនិងដែនសមុទ្រ 15.05.2024

កងទ័ពកម្ពុជា និងកងទ័ពចិន នឹងត្រូវធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថា “នាគមាស-ឆ្នាំ២០២៤” ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។ សមយុទ្ធនេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង និងនៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ 14.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក David McBride ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 5ឆ្នាំ 8 ខែ។ ** ហេរញ្ញិក Jim Chalmers ថានឹងមានការកាត់បន្ថយពន្ធសម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់នៅក្នុងថវិកាសហព័ន្ធដែលនឹងប្រកាសយប់នេះ។ ** ជនប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារក្នុងរដ្ឋញូសៅវែល កាន់តែពិបាកសុំធានាឱ្យនៅក្រៅឃុំ។

Mushroom foraging in Australia: Is it safe? - ការដើរដកផ្សិតយកមកបិរភោគនៅក្នុងប្រទេស​អូស្រ្តាលី៖ តើវាមានសុវត្ថិភាពដែរឬទេ? 14.05.2024

In Australia, authorities strongly advise against eating mushrooms that have not been expertly identified or purchased from a supermarket or grocer, as some fungi can be toxic or deadly if consumed. In each State and Territory, rules and regulations vary, and mushroom foraging is not allowed in some areas. - ការដើរដកផ្សិតយកមកបរិភោគ មានប្រជាប្រិយភាពនៅក្នុងតំបន់ជាច្រើនលើពិភពលោក ប៉ុន្តែជនចំណាកស្រុកដែ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ 13.05.2024

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីនឹងកំណត់ចំនួននិស្សិតអន្តរជាតិ ដែលខាងសាកលវិទ្យាល័យអាចទទួលយកបាន។ ** លោកហិរញ្ញិក Jim Chalmers និយាយថា វិធានការកញ្ចប់ថវិកាចេញនៅយប់ថ្ងៃអង្គារ នឹងជួយជំរុញអតិផរណាឱ្យធ្លាក់ចុះ។ ** រដ្ឋអូស្ត្រាលីខាងត្បូងជំរុញឱ្យមានការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម 14 ឆ្នាំ។

Höre den Podcast SBS Khmer - SBS ខ្មែរ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet