SBS

SBS Khmer - SBS ខ្មែរ

News KM ↓ 1124 Folgen

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Besuch unbedingt die Website des Podcasts und unterstütze die Macher: www.sbs.com.au

Autor

SBS

Kategorie

News

Podcast-Website

www.sbs.com.au

Neueste Folge

29. Jun 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ 25.02.2025

** ប្រធានាធិបតីចិនជួបតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លើបញ្ហាអ៊ុយក្រែន។ ** ការចោទសួរជាបន្តលើការផ្តល់មូលនិធិសម្រាប់ការសន្យាបញ្ហា Medicare រាប់ពាន់លានដុល្លារ។ ** ម្ចាស់រថយន្ត Tesla ក្នុងប្រទេសអូស្ត្រាលី បានដាក់ពាក្យបណ្តឹងមកលើក្រុមហ៊ុនរថយន្តនេះ។

#80 Talking about changing habits (Med) - សិក្សាភាសាអង់គ្លេសភាគទី80៖ និយាយអំពីការផ្លាស់ប្តូរទម្លាប់ 24.02.2025

Learn how to express yourself when talking about changing your habits. - រៀនពីរបៀបបញ្ជាក់ពីអារម្មណ៍ខ្លួនឯងនៅពេលនិយាយអំពីការផ្លាស់ប្តូរទម្លាប់របស់អ្នក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ 21.02.2025

** លោក Peter Dutton អះអាងថារដ្ឋាភិបាលកំពុងព្យាយាម ផ្តល់សញ្ជាតិដល់អ្នកបោះឆ្នោតថ្មីៗនៅក្នុងមណ្ឌលសំខាន់ៗ នៅមុនការបោះឆ្នោតសហព័ន្ធ ។ ** ត្រូពិចទាបនៅភាគឦសានទីក្រុងខេន អាចនឹងបង្ករជាខ្យល់ព្យុះស៊ីក្លូននៅថ្ងៃចន្ទ។ ** អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវតុលាការរកឃើញថាមានទោសពីបទបំពានផ្លូវភេទចំពោះការថើបកីឡាការិនីនៅព្រឹត្តិការណ៍ World Cup។

អង្គភាពដោះមីនកម្ពុជា CMAC ទទួលបានជំនួយពីអាម៉េរិក​ឡើងវិញ 21.02.2025

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រកាសដំណឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ នៅសហរដ្ឋអាមេរិក អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន ន...

ទីបំផុតអត្រាការប្រាក់ធ្លាក់ចុះហើយ តើនឹងមានអ្វីជាបន្តទៀត? 20.02.2025

ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ជាផ្លូវការ ដូចការរំពឹងទុក ជាលើកទីមួយ ចាប់តាំងពីចុងឆ្នាំ 2020មក។ ប៉ុន្តែ ជាមួយនឹងនោះ ក៏មានការព្រមានថាលក្ខខណ្ឌសេដ្ឋកិច្ចនៅតែមានការប្រែប្រួល ហើយការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ គឺហាក់នៅឆ្ងាយពីភាពប្រាកដប្រជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ 20.02.2025

** អត្រាអ្នកអត់ការងារធ្វើកើនឡើងបន្តិច ប៉ុន្តែទីផ្សារការងារអូស្រ្តាលីនៅតែមើលទៅរឹងមាំ។ ** ប្រធានចារកម្មអូស្ត្រាលីលំអិតពីការបង្អាក់ផែនការភេរវកម្មដែលមានពាក់ព័ន្ធនឹងកុមារ។ ** លោក Donald Trump បាញ់តបទៅលោក Volodymyr Zelenskyy ក្នុងជម្លោះសាធារណៈរបស់ពួកគេ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បដិសេធគេហទំព័រ​អនឡាញ​ដែល​រដ្ឋាភិបាល​មិនទទួលស្គាល់ 19.02.2025

អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធនូវគេហទំព័រ Cambodia-e-arrival.online ដែលមិនមែនជាគេហទំព័រស្របច្បាប់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែលត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិចសលាកបត្រចូលប្រទេសកម្ពុជានោះឡើយ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ 19.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី ឆ្លើយតបនឹងការចោទប្រកាន់ដែលថា លោកនៅស្ងៀមជុំវិញការវាយប្រហារប្រឆាំងអ៊ីស្លាមនិយម។ ** លោក Tony Abbott បានអំពាវនាវឱ្យអូស្ត្រាលីចូលរួមចំណែកដល់កងកម្លាំងរក្សា សន្តិភាព ក្នុងប្រទេសអ៊ុយក្រែន។ ** ធនាគារកណ្តាលជំរុញឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលធនាគារធំៗទាំងបួន អះអាងពីការទម្លាក់អត្រាការប្រាក់ទាំងស្រុង បន្តទៅឱ្យអតិថិជន។

គណៈប្រតិភូសភាអាម៉េរិក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា 19.02.2025

គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន៖ លោក Jimmy Panetta និង លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៊ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី បានមកបំពេញទស្សនកិច្ច នៅកម្ពុជា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ 18.02.2025

** ធនាគារកណ្តាលអូស្រ្តាលី ទម្លាក់អត្រាការប្រាក់ផ្លូវការ 0.25%។ ** គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ នឹងស៊ើបអង្កេតលើបណ្តឹង Robodebt។ ** យន្តហោះមួយគ្រឿងផ្ងារជើងឡើងលើ ក្រោយធ្លាក់នៅប្រទេសកាណាដា។

Cultural burning: using fire to protect from fire and revive Country - វប្បធម៌នៃការដុតព្រៃ៖ ប្រើភ្លើងដើម្បីការពារពីភ្លើងឆេះ និងធ្វើឱ្យប្រទេសរស់ឡើងវិញ 18.02.2025

Did you know that Indigenous Australians have been using fire to care for the land for tens of thousands of years? Evidence show that cultural burning practices not only help reduces the intensity and frequency of wildfires but also plays a vital role in maintaining healthy ecosystems. Experts share insights on the latest evidence behind this ancient practice. - វប្បធម៌នៃការដុតព្រៃ គឺជាការអនុវត្តក...

ទស្សនៈរបស់យុវជនខ្មែរអូស្រ្តាលីចំពោះទិវានៃក្តីស្រឡាញ់ 14.02.2025

ប្រទេសជាច្រើនបានកំណត់យកថ្ងៃ១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រឡាញ់ ចំណែកយុវជនមួយចំនួនបានចាត់ទុកថ្ងៃនេះជាថ្ងៃបុណ្យសង្សារ។ តើយុវជនកម្ពុជាអូស្រ្តាលីប្រារព្ធទិវានៃក្តីស្រឡាញ់នេះបែបណាដែរ? សូមស្តាប់កិច្ចសម្ភាសន៍ជាមួយយុវតីកម្ពុជាអូស្រ្តាលី ៣ រូប ជុំវិញការប្រារព្ធទិវានៃក្តីស្រឡាញ់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ 14.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីនិយាយថា អូស្ត្រាលី មានករណីរឹងមាំមួយសម្រាប់ការលើកលែងពន្ធដែកថែប។ ** សហគមន៍ឥស្លាមចូលរួមថ្កោលទោសចំពោះវីដេអូមួយដែលសាយភាយជាខ្លាំងនៅលើបណ្តាញសង្គម។ ** សហរដ្ឋអាមេរិកសន្យាថា អ៊ុយក្រែននឹងចូលរួមក្នុងតុចរចាសន្តិភាពជាមួយរុស្ស៊ី។

របាយការណ៍អង្គការអាដហុក៖ សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតាមមូលដ្ឋាននៅកម្ពុជាត្រូវបានរឹតត្បិត 14.02.2025

កាលពីថ្ងៃ១០ ខែកុម្ភៈ អង្គការអាដហុក បានចេញផ្សាយនូវរបាយការណ៍មួយ ដោយបង្ហាញថា ក្នុងឆ្នាំ២០២៤ កន្លងមក មានជាង ៩០% អាជ្ញាធរ តាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅ ចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំ ដោយសន្តិវិធី ដែលជាការរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិ មានជាធរមាន។

លោក ហ៊ុន សែន ទម្លាយសារសំឡេងដែលលោកអះអាងថា ជាក្រុមជ្រុលនិយមរៀបចំផែនការភេរកម្មវាយប្រហារតាមដ្រូន 14.02.2025

២ថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងជាសាធារណៈ គឺនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយសារជាសំឡេងរបស់ស្ត្រីម្នាក់ ដែលលោក ហៅថា ជាក្រុមជ្រុលនិយម បានរៀបចំផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតលោក និងគ្រួសារ តាមរយៈការវាយប្រហារតាមយន្តហោះដ្រូនកសិកម្ម ចូលក្នុងភូមិគ្រឹះរបស់លោក នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ 13.02.2025

** គិលានុបដ្ឋាយិកាប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភាក្នុងទីក្រុងស៊ីដនី ដើម្បីគាំទ្រសហគមន៍ជ្វីហ្វ។ ** អូស្ត្រាលីជំរុញឱ្យការពារឧស្សាហកម្មរបស់ខ្លួន ដោយការប្រើដែកថែបដែលផលិតក្នុងស្រុក។ ** លោក ដូណាល់ ត្រាំ និយាយថា លោក និងប្រធានាធិបតីរុស្ស៊ី ព្រមព្រៀងគ្នាចាប់ផ្តើមការចរចាស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

រាជធានីភ្នំពេញរៀបចំផ្លូវថ្មើរជើងនៅ​មុខព្រះបរមរាជវាំង 12.02.2025

អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាកល្បងលើកដំបូងផ្លូវថ្មើរជើង ឬ Walk Street រយៈពេលពីរថ្ងៃ ក្នុង ១សប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ ដោយកំណត់កំណាត់ផ្លូវព្រះស៊ីសុវត្ថិ គឺផ្លូវជាប់មាត់ទន្លេ នៅមុខព្រះបរមរាជវាំង ជាផ្លូវថ្មើរជើង មិនអនុញ្ញាតឱ្យយានយន្ត បើកបរឆ្លងកាត់ឡើយ។ កំណាត់ផ្លូវប្រហែលជា ២គ.មនេះ ទុកសម្រាប់តែអ្នកដើរប៉ុណ្ណោះ។ ការបើកឱ្យដំណើរការផ្លូវថ្មើរជើងថ្មីនេះ ដ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ 12.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីនៅតែសុទិដ្ឋិនិយមចំពោះការលើកលែងពន្ធនាំចូលដែកថែបទៅសហរដ្ឋអាម៉េរិក។ ** បុគ្គលិកសុខាភិបាលញូសៅវ៉ែល២នាក់ ត្រូវបានព្យួរការងារ ដោយសារការប្រឆាំងនិងជនជាតិជ្វីហ្វ។ ** ប្រធានាធិបតីអ៊ុយក្រែននិយាយថា លោកបើកចំហរក្នុងការចរចាផ្លាស់ប្តូរទឹកដីជាមួយរុស្ស៊ី។

How to access parental leave pay in Australia - របៀបទាមទារប្រាក់ជំនួយសម្រាប់ឳពុកម្តាយពេលសម្រាកសម្រាលបុត្រនៅក្នុងប្រទេសអូស្រ្តាលី 11.02.2025

In Australia, some parents can receive parental leave payments from the government and their employers. But not everybody is eligible. This article breaks down what’s available, who can claim, and how to access these benefits. - នៅប្រទេសអូស្ត្រាលី ឪពុកម្តាយខ្លះអាចទទួលបានប្រាក់ឈប់សម្រាកពេលសម្រាលបុត្រ “Parental Leave Payments” ពីរដ្ឋាភិបាល និងពីនិយោជករបស់ពួកគេ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសិទ្ធិ...

#79 Talking about visas (Med) - សិក្សាភាសាអង់គ្លេសភាគទី79៖ ការនិយាយអំពីទិដ្ឋាការ 11.02.2025

Learn how to talk about your visa status. - រៀនពីរបៀបនិយាយអំពីស្ថានភាពទិដ្ឋាការរបស់លោកអ្នក។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ 11.02.2025

** ការជជែកដេញដោលឡើងវិញលើទិដ្ឋាការពិសេសសម្រាប់ជនអន្តោប្រវេសន៍ដែលមានទ្រព្យសម្បត្តិ។ ** អភិបាលរដ្ឋញូសៅវែលថា ការយកពន្ធគយរបស់អាម៉េរិកលើការនាំចូលដែកថែប អាចនឹងធ្វើឱ្យអាជីវកម្ម និងការងារ ស្ថិតក្នុងគ្រោះថ្នាក់។ ** យោធាអ៊ីស្រាអែលដកខ្លួនចេញពីច្រករបៀងសំខាន់នៅហ្គាហ្សា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ 07.02.2025

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សហគមន៍ដាច់ស្រយាលនៅដែនដីភាគខាងជើងនឹងទទួលបានថវិកាបន្ថែមដ៏ចាំបាច់ ដើម្បីបិទគម្លាត... ** អគ្គមេធាវីថ្មីរបស់លោក ដូណាល់ ត្រាំ បិទចោលក្រុមការងារប្រឆាំងរុស្ស៊ី... ** បក្សប្រឆាំងចង់ឱ្យដាក់សម្ពាធបន្ថែមទៀតលើប្រទេសឡាវ ឱ្យទទួលយកជំនួយពីអូស្ត្រាលី ក្នុងការស៊ើបអង្កេតលើករណីពុលស្រានៅក្នុងប្រទេសនេះ។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត៖ ការយឺតយ៉ាវក្នុងការបើកប្រាក់ខែដល់មន្ត្រីចូលនិវត្តកាលពីខែមុន មកពីបញ្ហាបច្ចេកទេស 07.02.2025

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលរបស់លោក មិនខ្វះលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការនោះទេ។ ចំពោះការយឺតយ៉ាវក្នុងការបើកប្រាក់ខែដល់មន្ត្រីចូលនិវត្តកាលពីខែមុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រកាសថា មកពីបញ្ហាបច្ចេកទេស។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត, អាវុធហត្ថរាជធានីខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមលក្ខណៈ ដើម្បីសហការគ...

កម្មវិធីAI របស់ចិនត្រូវបានហាមឃាត់ពីប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី 06.02.2025

គំរូបញ្ញាសិប្បនិមិត្តរបស់ចិន ដែលធ្វើឲ្យពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលជាខ្លាំង ត្រូវបានហាមប្រាមពីប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី ជុំវិញបញ្ហាសន្តិសុខជាតិ។ ឥឡូវនេះ DeepSeek ត្រូវតែលុបចេញពីប្រព័ន្ធ និងឧបករណ៍នានារបស់រដ្ឋាភិបាលសហព័ន្ធ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ 06.02.2025

** ការថ្កោលទោសជាអន្តរជាតិចំពោះផែនការហ្គាហ្សារបស់លោកដូណាល់ ត្រាំ។ ** របាយការណ៍ថ្មីមួយរកឃើញថា យុវជនអូស្ត្រាលីត្រូវបានគេទុកចោល នៅក្នុងប្រព័ន្ធ សុខភាពផ្លូវចិត្ត។ ** មានការលាតត្រដាងថា គណបក្សលេប័របានទទួលអំណោយមួយលានដុល្លារពី លោក Anthony Pratt។

Höre den Podcast SBS Khmer - SBS ខ្មែរ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet