RFI ខេមរភាសា / Khmer

បទសម្ភាស

News KM ↓ 24 Folgen

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Autor

RFI ខេមរភាសា / Khmer

Kategorie

News

Podcast-Website

www.rfi.fr

Neueste Folge

8. Jul 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android 5 Mio.+ Downloads · Bewertung 4,8 iOS bald

Folgen

លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ 08.07.2026

អាជ្ញាធរជាតិព្រះវិហារបាន និងកំពុងសង្គ្រោះប្រាសាទព្រះវិហារដែលរងគ្រោះដោយការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ការងារអាទិភាព ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសង្គ្រោះនោះគឺ ការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទ ការប្រមូលបំណែកថ្ម និងវត្ថុសិល្បៈដែលបាក់បែក ការស្តារប្រព័ន្ធធារាសាស្ត្របុរាណ និងការថតរូបភាព ៣D ដើម្បីទុកជា​ឯកសារសម្រាប់ការជួសជុល និងអភិរក្សនាពេលខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវ...

លោក ម៉ម រិទ្ធី៖ ក្រសួងទេសចរណ៍ត្រូវអន្តរាគមន៍ជាបន្ទាន់ដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ 26.06.2026

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបានកើនឡើងជាង ២០លាននាក់ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦។ តែប្រតិបត្តិករក្នុងវិស័យមួយបែរជាបានលើកឡើងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាក់ចុះទៅវិញ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២៦ មិថុនានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាបានអះអាង​ថា ចរន្តភ្ញៀវទេសចរបានធ្លាក់ចុះដែលបណ្តាលឱ្យសណ្ឋាគារ និងផ្ទះសំណាក់មួយ...

លោក កែវ រតនៈ៖ តម្លៃប្រេងនៅកម្ពុជាមិនអាចធ្លាក់ចុះភ្លាមៗ តាមតម្លៃប្រេងអន្តរជាតិបានឡើយ 25.06.2026

ប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះនៅត្រឹមចន្លោះ ៧០ និង៧៥ដុល្លារក្នុងមួយធុងបារ៉ែល។ តែនៅកម្ពុជា តម្លៃប្រេងលក់រាយនៅកម្ពុជាតាមស្ថានីយ៍ និងដេប៉ូចែកចាយនានាមិនទាន់ធ្លាក់ចុះភ្លាមៗឡើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ការដែលតម្លៃលក់រាយមិនអាចធ្លាក់ចុះ ឬកើនឡើងភ្លាមៗតាមតម...

បណ្ឌិត គិន ភា៖ ក្នុងជម្លោះព្រំដែនខ្មែរ ថៃ កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ 24.06.2026

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ។ អំឡុងពេលទស្សនកិច្ច លោក ហ៊ុន សែន នឹងមានជំនួបជាមួយមេដឹកនាំចិនសំខាន់ៗ ដូចជាប្រធានាធិបតី លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លោក លី ឈាង និងប្រធានសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមិថុនា ឆ្ន...

បណ្ឌិត សុខ ទូច៖ កម្ពុជាចាំបាច់ត្រូវលើករឿងជម្លោះខ្មែរ-ថៃនៅក្នុងជំនួបទ្វេភាគីជាមួយរុស្ស៊ី 17.06.2026

នៅថ្ងៃទី១៧ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កម្ពុជាចាំបាច់លើកពីជម្លោះព្រំដែនកម្...

លោក កន សាវាង្ស៖ ការបើកលំហសេរីភាពដល់សកម្មជននយោបាយជារឿងដ៏ល្អសម្រាប់ការបោះឆ្នោតខាងមុខ 29.05.2026

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានសម្តែងការគាំទ្រចំពោះការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតដ៏សំខាន់នេះ។ តែ...

លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច 22.05.2026

កាលពីថ្ងៃទី១៣ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់សញ្ញាសម្គាល់របស់គណបក្សខ្មែរខ្លាំង។ គណបក្សមួយនេះទើបត្រូវបានបង្កើតឡើងដោយលោក កើត វិជ្ជា អតីតមន្ត្រីនៃគណបក្សកម្លាំងជាតិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី២២ ខែឧសភានេះ លោក កើត វិជ្ជា បានបញ្ជាក់ថា ការសម្រេចចិត្តចេញពីគណបក្សកម្លាំងជាតិមកបង្កើតគណបក្សថ្មីដោយខ្លួនឯងពេលនេះ គឺមកពីលោកមើលឃើញថា គណបក្សប្រឆាំងតែងតែឆ្លៀតឱកាសវាយប្រហារគណបក្សកាន់អ...

លោកបណ្ឌិត ឌុច ដារិន្ទ៖ កម្ពុជាមិនទាន់រងហានិភ័យពីកំណើនអតិផរណាទំនិញទេ 21.05.2026

ធនាគារជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះថា អតិផរណាទំនិញនៅកម្ពុជាគិតត្រឹមខែមេសា ឆ្នាំ២០២៦ បានកើនឡើងក្នុងរង្វង់ ៥.៧៩%។ កំណើននេះបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកល ការកើនឡើងតម្លៃដឹកជញ្ចូន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២១ ខែឧសភា លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ការកើនឡើងអតិផរណាទំនិញដូចសព្វថ្ងៃនេះមិនទាន់...

លោក អ៊ឹម ក្រាវង្ស៖ មន្ត្រី និងនិស្សិតកម្ពុជាមានសមត្ថភាពប្រើភាសាបារាំងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី 20.05.2026

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបណ្តុះបណ្តាលមន្ត្រីក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ រួមទាំងនិស្សិតស្ម័គ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជាចំនួន ៣៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំ២០២៦នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំ...

ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ 13.05.2026

ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បា...

លោក ពុយ គា៖ អាស៊ានកំពុងពិចារណាបង្កើតប្រព័ន្ធទំនាក់ទំនងរហ័សដើម្បីដោះស្រាយវិបត្តិថាមពលសកល 08.05.2026

ថ្ងៃសុក្រ ទី៨ ឧសភាជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ RFI ពីទីក្រុងសេប៊ូនៅថ្ងៃសុក្រ ទី៨ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះរួមរឹតដោយបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ រួមមាន វិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ជម្លោះនៅសមុទ្រចិនខាងត្បូង វិបត្តិនយោបាយភូមា និង...

លោក ឃឹម ប៊ុនឡែន៖ បើទុរេនខុសច្បាប់បន្តហូរចូលពីក្រៅ ទុរេនក្នុងស្រុកនឹងរងគ្រោះខ្លាំង 07.05.2026

ថ្មីៗនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដែលបានលួចនាំចូលទុរេនពីប្រទេសថៃមកលក់ក្នុងប្រទេសកម្ពុជា។ ការនាំចូលនេះបំពានបម្រាមដែលកម្ពុជាបានហាមឃាត់ការនាំចូលទំនិញប្រភេទបន្លែផ្លែឈើពីប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានទទូចឱ្យមន្ត្រីនៅតាមព្រំដែនបញ្ឈប់ការគប់គិតគ្នានាំទុរេនដោយខុសច្បាប...

មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ 06.05.2026

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទា...

អ្នកឧកញ៉ា កុក អាន៖ ខ្ញុំរកស៊ីកាស៊ីណូ តែខ្ញុំមិនចេះរកស៊ីឆបោកអនឡាញទេ 28.04.2026

អ្នកឧកញ៉ា កុក អាន ដែលគេស្គាល់ជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់បានផ្តល់បទសម្ភាសផ្តាច់មុខឲ្យវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៨ ខែមេសានេះ។ ឆ្លើយនឹងសំណួររបស់ ជួប នរក្សា អ្នកឧកញ៉ា កុក អាន បានបញ្ជាក់ច្បាស់ៗថា លោកមិនចេះរកស៊ីឆបោកអនឡាញទេ។ ចម្លើយរបស់អ្នកឧកញ៉ា កុក អាន ដូចនេះជាការតបទៅនឹងក្រសួងសេដ្ឋកិច្ចអាមេរិកដែលបានដាក់ទណ្ឌកម្មលោកកាលពីថ្ងៃទី២៣ មេសា ដោយចោទលោកថាជាស្តេចមជ្ឈមណ្ឌល...

លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់ 27.04.2026

គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារា...

លោក លី សុវណ្ណារិទ្ធ៖ ជនភៀសសឹកភាគច្រើនសប្បាយចិត្តក្នុងការចូលរួមលេងល្បែងប្រជាប្រិយ 15.04.2026

ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីកម្សាន្តសប្បាយរយៈពេល ៣ថ្ងៃសម្រាប់ជនភៀសសឹកជិត ៣ ០០០គ្រួសារនៅជម្រកបណ្តោះអាសន្នស្ថិតក្នុងភូមិ និងឃុំស្លក្រាម នៃស្រុកស្វាយចេក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបាន​កត់សម្គាល់ថា ភាគច្រើននៃជនភៀសសឹកសប្បាយចិត្ត ដែលបានចូលរួមលេងល្បែងប...

លោក ធួន ស៊ីណាន៖ ការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះ ៣០% ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា 02.04.2026

សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងជះផលវិបាកលើវិស័យជាច្រើននៅសឹងគ្រប់ប្រទេសក្នុងលោក។ ក្រៅពីវិស័យប្រេងឥន្ធនៈ និងឧស្ម័ន វិស័យទេសចរណ៍ក៏កំពុងរងផលប៉ះពាល់ខ្លាំងមួយដែរ។ នៅកម្ពុជា សេវាកម្មផ្សេងៗដែលបំរើឲ្យវិស័យទេសចរណ៍នៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ផ្ទុយទៅវិញ សេវាកម្មស្នាក់នៅមួយចំនួនក្នុងខេត្តសៀមរាបនៅតែបន្តបញ្ចុះតម្លៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ធួន ស៊ីណាន ប្រធ...

លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ 20.03.2026

ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្...

លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី 19.03.2026

នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថ...

ឧកញ៉ា ស៊ិន ចន្ធី៖ វិស័យដឹកជញ្ជូនប៉ះពាល់ពី ២០ ទៅ២៥ភាគរយពីការឡើងថ្លៃប្រេងម៉ាស៊ូត 11.03.2026

គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងកាន់តែខ្ពស់ ដោយសាំងធម្មតាមានតម្លៃ ៥ ២០០រៀល និងម៉ាស៊ូត ៦ ០៥០រៀលក្នុង ១លីត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់នឹងប៉ះពាល់វិស័យដឹកជញ្ជូនធុនធ្ងន់ពី ២០ ទៅ ២៥ភាគរយ។ តែលោកឧកញ៉ាមិនភ្លេចបញ្ជាក់ថា ទោះតម្លៃប្រេងឡើង...

អ្នកឧកញ៉ា ហ៊ុន ឡាក់៖ មានម៉ាស៊ីនធ្វើតេស្តស្តង់ដារអាចជួយសន្សំពេលវេលា និងចំណាយថ្លៃដើមតិច 12.02.2026

កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដោយបំពាក់ឧបករណ៍ដែលមានសមត្ថភាពខ្ពស់អាចរកឃើញសំណល់ថ្នាំកសិកម្ម និងប្រកបដោយភាពជាក់លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam បានថ្លែងថា វត្តមានឧបករណ៍ធ្វើត...

លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ 06.02.2026

កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេ...

លោក ឡុង សំណាង៖ តម្លៃមាសឆ្នាំ២០២៦អាចប្រែប្រួលខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ 05.02.2026

ក្រោយពីបានឡើងថ្លៃកប់ពពក ១តម្លឹងជិត ៧ ០០០ដុល្លារកាលពីចុងខែមករា ឆ្នាំ២០២៦ មក មាសបានធ្លាក់ថ្លៃបន្តិចវិញនាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះដោយមានតម្លៃប្រមាណ ៦ ០០០ដុល្លារក្នុង ១តម្លឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែកុម្ភៈ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានទទួលស្គាល់ថា ហាងឆេងមាសនាដើមឆ្នាំ២០២៦ នេះ មានការប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ ត...

លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ 04.02.2026

  នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថាន...

Höre den Podcast បទសម្ភាស in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet