វីអូអេ

សិល្បៈនិងវប្បធម៌ - វីអូអេ

News KM ↓ 46 Folgen

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Besuch unbedingt die Website des Podcasts und unterstütze die Macher: khmer.voanews.com

Autor

វីអូអេ

Kategorie

News

Podcast-Website

khmer.voanews.com

Neueste Folge

22. Dez 2023

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ - ធ្នូ 22, 2023 22.12.2023

ក្រុមសៀក «ហ្វា» មកពីទីក្រុងសៀមរាបប្រទេសកម្ពុជាបា នធ្វើការសម្តែងសៀកដែលមានចំណងថា «មាសស» នៅក្នុងមហោស្រពមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មានរយៈពេលមួយម៉ោង «មាសស» បានបង្ហាញពីសារសំខាន់របស់គ្រាប់អង្ករដែលជាអាហារដ៏ចាំចាច់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការសម្តែង «មាសស» នេះ ក៏បានទាក់ទាញចំនាប់អារម្មណ៍របស់់ទស្សនិកជន ទៅលើសាសនា ប្រពៃណីរបស់កម្ពុជា និងឧបករណ៍ភ្លេងខ្មែរដូចជារនាថឯក ពិណ ស្គរដៃ ទ្រ និងខ្លុយខ្មែរជាដើម...

បទសម្ភាសន៍៖ គ្រូរបាំ​និង​អ្នក​ច្នៃ​របាំ​ខ្មែរ​ម្នាក់​រាំ​នៅ​ក្នុង​សារមន្ទីរ​សិល្បៈ​ធំ​បំផុត​នៅ​អាមេរិក​ ​សង្ឃឹម​ថា​នឹង​ទទួល​កម្មសិទ្ធ​រូប​ចម្លាក់​អាទិទេព​មក​វិញ - មីនា 18, 2023 17.03.2023

អ្នក​ស្រី​ សុភីលីន​ ជាម សាភីរ៉ូ​ (Sophiline Cheam-Shapiro) ជាគ្រូ​របាំ​និង​អ្នក​ច្នៃ​របាំ​បុរាណ​និង​ទំនើប​ខ្មែរ​ម្នាក់។ អ្នក​ស្រី​ត្រូវ​បាន​អញ្ជើញ​មក​បុរី​ New York (​ញូវយ៉ក)​ថ្មីៗនេះ ដើម្បីចូល​រួម​ក្នុង​ការ​កិច្ច​ពិភាក្សា​និង​សម្ភោធ Podcast Dynamite Doug ស្តីអំពី​លោក Doughlas Latchford អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ដែល​បាន​លួចជួញ​ដូរ​រូបចម្លាក់​បុរាណ​ខ្មែរជាច្រើន។ ​រូប​ចម្លាក់​ប្រហែល​៣០ ក្នុង​ចំណោមន...

មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​៥ នឹង​ប្រារព្ធ​​​ក្នុង​ខេត្ត​ពោធិ៍សាត់​​ដោយ​កម្មវិធី​ប្លែក​ជាង​លើក​មុនៗ - មិថុនា 20, 2022 20.06.2022

មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​ ៥ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២១-២២-២៣ ​ខែតុលា ឆ្នាំ​២០២២​ ខាង​មុខ នៅ​ក្នុងខេត្ត​ពោធិ៍សាត់ ក្រោម​ប្រធានបទ «ការ​ពាំនាំ​ចម្លង​បន្ត​វេន​អក្សរសិល្ប៍»។ មហោស្រព​ដែល​ត្រូវបាន​បង្កើត​ឡើង​ដំបូងនៅ​ឆ្នាំ​ ២០១៧ នេះ​ នឹង​ដាក់​បង្ហាញ​ជូន​សាធារណជន​នូវស្នាដៃ​និពន្ធ​រឿងព្រេង កំណាព្យ ក៏ដូចជា​ការនិពន្ធ​សាច់​រឿង​ផ្សេងៗ​របស់​អ្នកនិពន្ធ​ជាតិ ព្រម​ជាមួយ​នឹងសកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​អ...

ខ្សែភាពយន្ត​ ១៤៤ ​ជុំវិញ​ពិភព​លោក នឹង​ចាក់បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​លើកទី១១ - មិថុនា 20, 2022 20.06.2022

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជាលើកទី ១១ ឆ្នាំ​ ២០២២​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។ មហោស្រពនេះនឹងដាក់បញ្ចាំង​ខ្សែភាព​យន្ត​ជាតិ និង​អន្តរជាតិមក​ពី​ជុំវិញ​ពិភព​លោក​ចំនួន​ ១៤៤​ ជូន​សាធារណជន​ទស្សនា​ដោយ​សេរី​ភាពយន្ត​ខ្នាតខ្លី ភាពយន្ត​ឯកសារ និង​គំនូរជីវចល​ទាំង​ ១៤៤ ​នោះ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទីតាំង​ធំៗ​ក្នុង​រាជធានីភ្នំពេញ រួមមាន​វិទ្យាស្...

បទសម្ភាសន៍ VOA៖ ពិធី​ក្បួនដង្ហែ និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ - មេសា 01, 2022 01.04.2022

នៅ​ថ្ងៃទី៣ ខែមេសា​នេះ ទីក្រុង​ខ្មែរ ឬ Cambodia Town ដែល​ស្ថិត​នៅក្នុង​ទីក្រុង Long Beach រដ្ឋ California នឹង​រៀបចំ​កម្មវិធី​ក្បួនដង្ហែ និង​បុណ្ប​វប្បធម៌​ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ អ្នកស្រី សាន សិទ្ធា ដែល​ជា​ប្រធាន​ក្រុងខ្មែរ បាន​ថ្លែង​ថា កន្លងមក ក្រុងខ្មែរ​តែងតែ​រៀបចំ​ពិធី​បុណ្យ​នេះ​ឡើង​ជារៀងរាល់​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ដ...

បទសម្ភាសន៍ VOA៖ ការប្រកួតបង្ហោះខ្លែងឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើន - ធ្នូ 13, 2019 13.12.2019

អ្នកលេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលពីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាត និងគ្រប់ប្រភេទ។ ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមប្រកួត១០៧នាក់ មកពីខេត្តចំនួន២៣ នៃ២៥ខេត្តក្រុង។លោក ហ៊ុល រស្មី នៃ VOAបានសម្ភាសលោកនូ សោភ័ណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

សេចក្តីរាយការណ៍ជាសំឡេង៖ ៤០ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម កម្ពុជា​អបអរ​សាទរ​ការ​អភិរក្ស​និង​ការ​វិវត្ត​ថ្មី​នៃ​សិល្បៈ​ខ្មែរ - តុលា 25, 2019 24.10.2019

នៅ​ក្រោម​របប​ខ្មែរ​ក្រហម សិល្បៈ​ខ្មែរ​ស្ទើរតែ​គ្រប់​ទម្រង់​ ត្រូវបាន​បំផ្លាញ​ចោល រីឯ​សិល្បៈករ​ភាគច្រើន​ក៏​ត្រូវបាន​សម្លាប់។ យ៉ាងណាមិញ ៤០​ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម​ ​សិល្បៈករ​មួយ​ចំនួន​តូច​ដែល​នៅ​រស់​រាន​មាន​ជីវិត បាន​តស៊ូ​ថែ​រក្សា​សិល្បៈ​ខ្មែរ​ទាំង​នោះ​ឲ្យ​មាន​ជីវិត​ឡើងវិញ ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​សិល្បៈ​បែប​ថ្មី​នៅ​កម្ពុជា​រហូត​...

បទសម្ភាសន៍ VOA៖ មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី៣​ជំរុញ​ឲ្យ​សាធារណជន​ស្គាល់​និង​ឲ្យ​តម្លៃ​លើ​ស្នាដៃ​និពន្ធ​ថ្មីៗ - តុលា 02, 2019 02.10.2019

នា​ឆ្នាំ​២០១៩​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ នឹង​ដាក់​បង្ហាញ​ជូន​សាធារណជន​ ជាពិសេស​អ្នក​និយម​ការ​អាន និង​ស្រឡាញ់​អក្សរសិល្ប៍​ខ្មែរ នូវ​ស្នាដៃ​និពន្ធ​រឿង​ព្រេង កំណាព្យ ក៏​ដូច​ជា​ការ​និពន្ធ​សាច់​រឿង​ផ្សេងៗ​របស់​អ្នក​និពន្ធ​ដែល​សាធារណជន​មិន​សូវ​ស្គាល់ និង​អ្នក​និពន្ធ​ជំនាន់​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បង្កើត​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​២០១៧ ក្នុង​គោល​បំណង​ថែរក្សា និង​លើក​កម្ពស់​អំណាន​និង​ការ​និពន្ធ​នៅ​...

បទ​សម្ភាសន៍ VOA៖ មហោស្រព​សិល្បៈ​ដ៏​ធំ​មួយ​ធ្វើ​ឡើង​ដើម្បី​សន្តិភាព​សង្គម​នៅ​កម្ពុជា - កញ្ញា 20, 2019 19.09.2019

មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព ឬ Arts4Peace Festival ដ៏​ធំមួយ​ នឹង​បង្ហាញ​ពី​ភាព​ចម្រុះ​និង​ច្នៃ​ប្រឌិត​ថ្មី​នៃ​សិល្បៈ​បុរាណ​និង​សម័យ​របស់​កម្ពុជា ក្រោយ​៤០ឆ្នាំ​បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​អ្នក​សិល្បៈ​ខ្មែរ​ជា​ច្រើន​នាក់។ ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​ធ្វើ​ការងារ​លើ​ការរក្សា លើក​ស្ទួយ និង​បង្កើត​ថ្មី​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ មហោស្រព​សិល្បៈ​មួយ​នេះ ​...

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការគាំទ្រ​ការច្នៃ​ម៉ូត​បែប​ទំនើប នឹង​ជួយ​លើក​តម្កើង​វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ - កញ្ញា 16, 2019 16.09.2019

ការច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​អភិវឌ្ឍន៍​ ជា​ពិសេសនៅ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប។​ ជាទូទៅ​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប គឺ​ត្រូវ​ការ​ពេល​វេលា និង​ធនធាន​ច្រើន ដូច្នេះសម្រាប់កម្ពុជាដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ពេល​បច្ចុប្បន្ន ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប ហាក់​មាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ពេញ​និយម​នៅ​ឡើយ។ យ៉ាងណាក្តី...

បទសម្ភាសន៍VOA៖ ការបង្កើត​វីដេអូ​ផ្សព្វផ្សាយ​ពី​ផលិតផល​ភ្ជាប់​ជាមួយនឹង​សារ​អប់រំ​គឺ​ជា​ការងារ​មោទនភាព - កញ្ញា 09, 2019 09.09.2019

អ្នកនាង នាង សុវឌ្ឍនា ឬ ត្រូវ​បាន​ប្រិយមិត្ត​បណ្តាញ​សង្គម​ស្គាល់​ថា DJ NANA បាន​មក​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី World Economic Order ឬ សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ Friedrich-Naumann របស់​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៩ ខែកញ្ញា នៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ហើយ​ស្របពេល​ជាមួយគ្នា​នោះ អ្នកនាង សុវឌ្ឍនា បាន​ឆ្លៀត​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកស្រី ស៊ូ...

បទសម្ភាសន៍ VOA ៖ អ្នក​ដឹក​នាំ​សហគមន៍​លោក បាវ បេន យក​ល្ខោន​ខោល​មក​សម្ដែង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន - សីហា 28, 2019 28.08.2019

លោក បាវ បេន ជា​ប្រធាន​សមាគម​ «ទិវា​សហគមន៍​ខ្មែរ ឬ Cambodian Community Day‍» ដែល​រៀប​ចំ​មហោស្រព​វប្បធម៌​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក។ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥ ខែសីហា​ ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំនេះ​ លោក បាវ បេន និង​សមាគម​របស់​លោក បាន​នាំ​យក​ល្ខោន​ខោល​របស់​ខ្មែរ ដែល​អង្គការ UNESCO បាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការពារ​ជ...

បទសម្ភាសន៍ VOA៖ អ្នក​ផលិត​តន្រ្តី បញ្ញា សុខា ចង់​ធ្វើ​ឲ្យ​តន្ត្រី​អេឡិចត្រូនិក​ល្បី​នៅ​កម្ពុជា - មិថុនា 03, 2019 03.06.2019

អ្នក​ផលិត​តន្រ្តី លោក បញ្ញា សុខា ចាប់​ផ្តើម​ធ្វើ​ការ​ក្នុង​វិស័យ​តន្ត្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៣មក ដោយ​បាន​កែច្នៃ​បទ​ចម្រៀង​ដែល​លោក​ចូល​ចិត្ត​ក្នុង​ពេល​ទំនេរ​ រហូត​ដល់​មាន​ឱកាស​បង្កើត​តន្ត្រី​ស្នាដៃ​ដើម​សម្រាប់​អ្នកចម្រៀង​ល្បី អេដា អេងជល (Adda Angel)។ សព្វ​ថ្ងៃ លោក បញ្ញា សុខា ​បង្កើត​ស្ទូឌីយោ​តន្ត្រី​មួយ​ឈ្មោះ «‍JR Records» ដើម្បី​ផលិត​តន្ត្រី​ស្នាដៃ​ដើម​ឲ្យ​តារា​ចម្រៀង​កម្ពុជា​ជា​ច្រើន​រូប។ លោ...

បទសម្ភាសន៍ VOA៖ ដើម្បី​ជោគជ័យ​ក្នុង​ការ​និពន្ធ​ចម្រៀង​ត្រូវ​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន - ឧសភា 14, 2019 14.05.2019

ម្ចាស់​បទ«ទីនេះ​មាន​មនុស្ស​ខូចចិត្ត»ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ចំណោម​ទស្សនិកជន​វ័យក្មេង​ អ្នកនាង Adda Angel (ថុន សរចរិយា) ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP) នៅ​សហរដ្ឋអាមេរិក​រយៈពេល​១២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែមេសា ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ដើម្បី​ស្វែងយល់​បន្ថែម​ ក៏​ដូចជា​ផ្លាស់ប្ដូរ​បទពិ...

បទសម្ភាសន៍ VOA៖ លោក ម៉ា ច័ន្ទបញ្ញា សង្ឃឹម​សិល្បៈ​ខ្មែរ​រីក​ចម្រើន​តាម​រយៈ​បទចម្រៀង​និពន្ធ​ថ្មី - ឧសភា 14, 2019 14.05.2019

លោក ម៉ា ច័ន្ទបញ្ញា ដែល​ជា​អ្នក​ចម្រៀង​ពេញ​និយម​មួយ​រូប​ក្នុង​ចំណោម​ស្រទាប់​យុវជន​ ព្យាយាម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ តាមរយៈ​ការ​និពន្ធ​បទចម្រៀង​ថ្មី​ខ្លួនឯង ដោយ​មិន​ចម្លង​ពី​គេ។ លោក ម៉ា ច័ន្ទបញ្ញា គឺ​ជា​ជ័យ​លាភី​លេខ​ពីរ​ក្នុង​ការ​ប្រឡង​ចម្រៀង​ជាតិ​កាល​ពី​ឆ្នាំ​២០១១​។ លោក​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP)​ កា...

បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ​ព្យាយាម​កែប្រែ​ផ្នត់​គំនិត​ចំពោះ​អ្នក​ចម្រៀង​ស្រី - ឧសភា 10, 2019 09.05.2019

តារាដែល​ទើប​តែ​រះថ្មី​ក្នុង​ស្រទាប់​យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺ​ជា​អ្នក​ចម្រៀង​ផង​និង​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​ផង។ កញ្ញា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ជាពិសេស​យុវជន​ជំនាន់​ក្រោយ ដោយសារ​តែ​ការ​ច្នៃ​ប្រឌិត​និង​ការ​ចេះ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​យ៉ាង​ពិរោះ។ ដោយសារ​តែ​ស្នាដៃ​លេច​ធ្លោ​នេះ កញ្ញា ចិត្ត កញ្ចនា ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ឲ...

បទសម្ភាសន៍VOA៖ កវីជនជាតិអូស្ត្រាលីលោក Scott Bywater សរសេរកំណាព្យពណ៌នាពីកម្ពុជា - មេសា 27, 2019 26.04.2019

លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន លោកជាកវីនិពន្ធ និងជាអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។ ការចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជាជាកត្តាមួយដែលជំរុញចិត្តលោកឲ្យសរសេរកំណាព្យជាច្រើន ពណ៌នាពីទិដ្ឋភាពប្រចាំថ្ងៃផ្សេងៗ ក្នុងរាជធានីភ្នំពេញ...

បទ​សម្ភាសន៍ VOA៖ លោក​សុវត្ថិ មុនីវណ្ណ កូន​ប្រុស​ច្បង​របស់​លោក​ព្រាប សុវត្ថិ​ រៀបរាប់​ពី​ការ​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​និង​ផែន​ការ​ជី​វិត​របស់​លោក - មេសា 19, 2019 18.04.2019

ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ គឺ​ជា​ពាក្យស្លោក​មួយ​ឃ្លា​ដែល​ត្រូវ​នឹង​ជីវិត​ពិត​របស់​លោក សុវត្ថិ មុនីវណ្ណ​ ដែល​ជា​កូន​ប្រុស​ច្បង​របស់​តារាចម្រៀង​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ គឺ​លោក​ ព្រាប​ សុវត្ថិ។ ដោយ​ដើរ​តាម​គន្លង​របស់​ឪពុក​ខ្លួន លោក​ សុវត្ថិ​ មុនីវណ្ណ កំពុង​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ និង​ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ នៅ​ក្នុង​ការ​ប...

Hello VOA៖ ការ​ថែរក្សា​វប្បធម៌​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ប្រៀប​ដូច​ការ​រក្សា​ដួង​ព្រលឹង​របស់​ខ្មែរ - មេសា 08, 2019 08.04.2019

អ្នក​ស្រលាញ់​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា ការ​ថែរក្សា​វប្បធម៌​ខ្មែរ​ក្នុង​ប្រទេស​នេះ មាន​សារៈសំខាន់​សម្រាប់​រក្សា​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ។ កញ្ញា ​ដួង ទេពវិសាល​ អ្នក​រាំ​ម្នាក់​ក្នុង​ក្រុម​របាំ​នៃ​សមាគម​រក្សា​មត៌ក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ម៉ារីលែន មាន​ប្រសាសន៍ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៩​ ថា៖ «‍នៅ​ស្រុក​អាមេរិក​នេះ ត...

Hello VOA៖ ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​​មិន​បាន​ត្រឹមត្រូវ​​ធ្វើ​ឲ្យ​ជាតិ​ប្រឈម​នឹង​ការ​បាត់បង់​អត្តសញ្ញាណ - មីនា 04, 2019 04.03.2019

ខណៈ​កំណើន​នៃ​ការ​ប្រើប្រាស់​ភាសា​បរទេស​ក្នុង​ពេល​បច្ចុប្បន្ន​មាន​កាន់​តែ​ច្រើន គេឃើញ​ថា​ការ​ប្រើ​ប្រាស់​ភាសាខ្មែរដែល​ជា​ភាសា​ជាតិ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ជាពិសេស​យុវជនមិន​សូវ​មាន​ភាព​ត្រឹមត្រូវ ដោយ​ខ្លះ​សរសេរ​ខុស ខ្លះ​អាន​ខុស ខ្លះ​បញ្ចេញ​សំឡេង​តាម​បែប​បរទេស​ជាដើម។ លោក​ ទូច គីមស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរ​សាស្រ្ត និង​វប្បធម៌​ខ្មែរ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​ទីស្តី​ការ​...

បទសម្ភាសន៍ VOA៖ សកម្មជន​រៀបចំ​បោះពុម្ព​ឡើងវិញ​សៀវភៅ​មូលដ្ឋាន​ទស្សនវិជ្ជា - កុម្ភៈ 11, 2019 11.02.2019

​សៀវភៅ​«ទស្សនវិជ្ជា​សម្រាប់​ថ្នាក់​មូលដ្ឋាន» ដែល​ចងក្រង​ពី​ឯកសារ​នា​នា​ទាក់ទង​នឹង​សីលធម៌​របស់​ពលរដ្ឋ​ ​ត្រូវបាន​បោះពុម្ព​ជា​ភាសា​ខ្មែរ​សម្រាប់​ផ្តល់​ជា​ជំនួយ​ស្មារតី​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ទស្សនវិជ្ជា។ លោក​ ប៉ា ច័ន្ទរឿន​ ​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​ និង​សីលធម៌​កម្ពុជា​ និង​អ្នក​ជួយ​រៀបចំ​បោះពុម្ព​ផ្សាយ​ឡើង​វិញ​ ​បាន​ប្រាប់​លោក​ណឹម សុភ័ក្រ​បញ្ញា ​នៃ​VOA ថា​ សៀវភៅ​ថ្មី​នេះ​នឹង​ជួយជំរុ...

Hello VOA៖ ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សីលធម៌​សង្គម - កុម្ភៈ 04, 2019 04.02.2019

បើទោះបីជា​កម្ពុជា​បានរួច​ផុត​ពី​សង្គ្រាម​ស៊ីវិល និង​កំពុង​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​សីលធម៌​លើកឡើង​ថា សីលធម៌​សង្គម​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ។ លោក ប៉ា ច័ន្ទរឿន ​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍ និង​សីលធម៌​កម្ពុជា បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ថា ការ​ពង្រឹង​ផ្នែក​សីលធម៌ ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ផ្នែក ទាំង​រដ្ឋ...

បទសម្ភាសន៍VOA៖សិល្បៈ​ខ្មែរ​អមតៈ ​ប្រឹង​ពង្រីក​ទីផ្សារ​សម្រាប់​សិល្បករ​បុរាណ​ខ្មែរ​​ ដោយ​បង្កើត​ស្នាដៃ​ថ្មីៗ - វិច្ឆិកា 14, 2018 13.11.2018

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ Cambodian Living Arts (CLA) បាន​ព្យាយាម​ជម្នះ​គោលគំនិត​អភិរក្ស​និយម​ជ្រុល​ខាង​វិស័យ​សិល្បៈ​បុរាណ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​គំនិត​និង​ស្នាដៃ​ថ្មីៗ ដើម្បី​បង្កើត​ទី​ផ្សារ​ថ្មី​សម្រាប់​សិល្បករ​ខ្មែរ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។ ការ​បង្កើត​គំនិត​និង​ស្នាដៃ​ថ្មីៗ​នេះ ធ្វើ​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ឧបករណ៍​តន្ត្រី​បុរាណ​និង​សម័យ ក្នុង​គោលបំណង​ផ្ល...

បទសម្ភាសន៍ VOA៖ ​ហេង សំណាង នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ រៀបចំ​ដំណើរ​ទេសចរណ៍​សិល្បៈ​មក​កាន់​សហរដ្ឋ​អាមេរិក - តុលា 20, 2018 19.10.2018

កញ្ញា ហេង សំណាង ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​នឹង​រៀប​ចំ​ ដំណើរ​ទេសចរណ៍​សិល្បៈ «សិល្បៈ​ដើម្បី​សន្តិភាព‍» ឬ Arts4Peace Tour មក​កាន់​ទី​ក្រុង​ភាគ​ខាង​កើត​ឆ្នេរ​សមុទ្រចំនួន​៦ ក្នុង​សហរដ្ឋ​អាមេរិក ពី​ថ្ងៃ​ទី​២៥​ខែ​តុលា ដល់​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ លោក ចាប ចិត្រា នៃ VOA បាន​សម្ភាសន៍​កញ្ញា ហេង សំណាង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា តាម​ទូរស័ព្ទ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន...

បទសម្ភាសន៍ VOA៖ លោក អ៊ុំ រតន​ឧត្តម បង្កើត​គម្រោង​​ប័ណ្ណសារ​បទ​ចម្រៀង​ជំនាន់​ដើម​ទសវត្ស​ទី​៦០​និង​៧០ - មេសា 21, 2018 20.04.2018

លោក អ៊ុំ រតន​ឧត្តម ជា​សហ​ស្ថាបនិក​និងនាយក​នៃ​គម្រោងប័ណ្ណសារ​បទ​ចម្រៀង​ជំនាន់​ដើម ឬ Cambodian Vintage Music Archive។ គម្រោង​របស់​លោក រតន​ឧត្តម បាន​ប្រមូល ថែ​រក្សា​ និង​ចែក​រំលែក​បទ​ចម្រៀង​លោក​ ស៊ីន ស៊ីសាមុត និង​អ្នក​ស្រី​ រស់ សេរីសុទ្ធា រាប់​ពាន់​បទ។ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ខាង​មុខ​នេះ លោក រតន​ឧត្តម ត្រូវ​បាន​អញ្ជើញ​ឲ្យចូលរួម​ក្នុង​កម្មវិធី​វប្បធម៌​ខ្មែរ នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​ធ្វើ​ប...

Höre den Podcast សិល្បៈនិងវប្បធម៌ - វីអូអេ in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet