វីអូអេ
Hello VOA - វីអូអេ
ហេឡូវីអូអេ (Hello VOA) ជាកម្មវិធីជជែកពិភាក្សាតាមវិទ្យុនិងអ៊ីនធឺណិត រយៈពេល ៣០នាទី ដែលប្រិយមិត្តវីអូអេមានឱកាសសាកសួរវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និងវិស័យសុខាភិបាល។
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
Hello VOA៖ ពលករចំណាកស្រុកត្រូវការកិច្ចគាំពារសង្គមអំឡុងពេលធ្វើការនិងត្រឡប់មកវិញ - ធ្នូ 22, 2022 22.12.2022 25:13
ពលករកម្ពុជាយ៉ាងហោចណាស់ ២ លាននាក់ កំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស ក្នុងនោះជាងមួយលាននាក់នៅប្រទេសថៃ។ កាលពីខែកញ្ញា ឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានជំរុញប្រទេសសមាជិកអាស៊ានមួយចំនួនឱ្យផ្តល់សេវាព្យាបាលឥតគិតថ្លៃដល់ពលករចំណាកស្រុក តាមគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលចាត់ទុកការអនុវត្តសិទ្ធិការងារ ការគំាពារសង្គម ជាការអនុវត្តសិទ្ធិមនុស្ស។ លោក លឹង សុផុន មន្ត្រីសិទ្ធិការងា...
Hello VOA៖ អ្នកស្រាវជ្រាវថា ការបោះឆ្នោតឆ្នាំ២០២៣ នឹងមិនមានការផ្លាស់ប្តូរអ្វីជាដុំកំភួនទេ - ធ្នូ 19, 2022 19.12.2022 26:20
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានមើលឃើញថា ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ នឹងមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរច្រើនទេពីអាណត្តិមុនៗ ដោយលោកអះអាងថាមិនទាន់ឃើញមានគណបក្សណាមួយ ដែលអាចនឹងចូលប្រកួតប្រជែងដោយមានឥទ្ធិពលប្រហាក់ប្រហែលគ្នានឹងគណបក្សកាន់អំណាចបាននៅឡើយ។ លោកថា លុះណាតែមានភាពចៃដន្យណាមួយ ដែលអ្នកនយោបាយខាងគណបក្សក្រៅពីគណបក្សកាន់អំណាច អាចរ...
Hello VOA សំឡេងជំនាន់ថ្មី៖ បទពិសោធន៍និងជំនាញទន់ជួយឱ្យយុវជនងាយទទួលបានជោគជ័យក្នុងការងារ - ធ្នូ 13, 2022 13.12.2022 22:14
ការជ្រើសរើសមុខវិជ្ជា ជំនាញ និងការស្វែងរកឱកាសការងារ នៅតែជាបញ្ហាប្រឈមរបស់សិស្សនិងនិស្សិតនៅកម្ពុជា ក្នុងអំឡុងពេលដែលពួកគេកំពុងសិក្សា និងទើបបញ្ចប់ការសិក្សា។ ថ្មីៗនេះ គម្រោងមួយមានឈ្មោះថា មាគ៌ា ដែលត្រូវបានបង្កើតឡើងដោយយុវជន បាននិងកំពុងគាំទ្រដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និងទទួលបានឱកាសដើម្បីអភិវឌ្ឍន៍ជំនាញ និ...
Hello VOA៖ ការត្រៀមខ្លួនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មុនការបោះឆ្នោតថ្នាក់ជាតិ» - ធ្នូ 09, 2022 08.12.2022 29:11
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា អ្នកស្រីបារម្ភអំពីជម្លោះនយោបាយកើតឡើងនៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ កិច្ចប្រឹងប្រែងដើម្បីពង្រឹងសហគ្រិនភាពរបស់ស្ត្រីកម្ពុជាក្នុងវេទិកាជាតិនិងអន្តរជាតិ - ធ្នូ 05, 2022 05.12.2022 27:05
អ្នកនាង លឹម លីដា ជាសហស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេសនៃស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់វីអូអេថា ក្រៅពីការផ្តល់ទុនវិនិយោគទៅលើអាជីវកម្មដែលដឹកនាំដោយស្ត្រី ការផ្តល់ចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យា (បែបឌីជីថល) និងជំនាញដទៃទៀតដល់ពួកគេ គឺជាគន្លឹះក្នុងការគាំទ្រដល់សហគ្រិនស្ត្រី នៅក្នុងការពង្រីកអាជីវកម្មពួកគេ។ អ្នកនាងមានក្តីស្រមៃថា ន...
Hello VOA អភិបាលកិច្ចល្អ៖ នយោបាយអន្តរជាតិប្រែប្រួលក្រោយជំនួបអាស៊ាននៅភ្នំពេញ - វិច្ឆិកា 28, 2022 28.11.2022 28:31
ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទ «អភិបាលកិច្ចល្អ» ដែលចាក់ផ្សាយកាលពីរាត្រីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បានបកស្រាយអំពីចរន្តប្រែប្រួលនយោបាយអន្តរជាតិ ក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ កាលពីដើមខែវិចិ្ឆកា ឆ្នាំ ២០២២ កន្លងទៅនេះ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២...
Hello VOA៖ ពលករចំណាកស្រុកខ្មែរភាគច្រើនមានជំងឺផ្លូវចិត្តដោយសារបរិយាកាសរស់នៅ និងសម្ពាធការងារ - វិច្ឆិកា 25, 2022 24.11.2022 25:43
ពលករកម្ពុជាយ៉ាងហោចណាស់ជាងមួយលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ពលករចំណាកស្រុកខ្មែរភាគច្រើនធ្វើការក្នុងវិស័យកសិកម្មសំណង់អ្នកបម្រើតាមផ្ទះសេវាកម្មឧស្សាហកម្មផលិតកម្ម និងចិញ្ចឹមសត្វ។ ពួកគេភាគច្រើនទទួលបានប្រាក់ចំណូលមិនគ្រប់គ្រាន់ ហើយជាប់បំណុលធនាគារ។ លោក ប៉ាល់ ចំរើន អ្នកស្រាវជ្រាវជំនាញផ្នែកសុខភាពសាធារណៈថ្លែងក្នុងកម្មវិធី He...
Hello VOA៖ គណបក្សខ្មែររួបរួមជាតិផ្តោតលើខេត្តធំៗ៥ ជាអាទិភាពសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ - វិច្ឆិកា 21, 2022 21.11.2022 28:01
ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា គណបក្សរបស់លោកកំពុងតែមមាញឹករៀបចំ និងពង្រឹងរចនាសម្ព័ន្ធនៅមូលដ្ឋាន ក្រោយមានការចុះចូលពីសមាជិកគណបក្សផ្សេងៗ និងការរួបរួមជាមួយនឹងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ។ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ ផ្តោតអាទិភាពលើខេត្តធំៗតែ ៥ ប៉ុណ្ណោះ ដើម្បីប្រឹងប្រែងខិតខំធ្វើយ៉ាងណាឲ្យទទួលបាន...
Hello VOA សំឡេងជំនាន់ថ្មី៖ សិល្បៈអាចជួយកាត់បន្ថយបញ្ហាផ្លូវចិត្ត - វិច្ឆិកា 14, 2022 14.11.2022 21:39
បញ្ហាផ្លូវចិត្តនៅតែជាប្រធានបទដែលត្រូវបានប្រជាពលរដ្ឋ ជាពិសេសយុវជនយកមកជជែក និងស្វែងយល់បន្ថែម បន្ទាប់ពីមានមនុស្សមួយចំនួនត្រូវបានអ្នកជំនាញអះអាង ថា កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយឈានដល់ការធ្វើអត្តឃាតជាដើម។ ថ្មីៗនេះ អ្នកជំនាញមួយចំនួនបានប្រើប្រាស់សិល្បៈធ្វើជាវិធីមួយក្នុងការព្យាបាលផ្លូវចិត្ត។ កញ្ញា រី មុនីសុវណ្ណយ៉ា ស្ថាបនិកនិងជាប្រធានគម្រោងសិល្បៈនិងសុខភ...
Hello VOA៖ ស្ថាបនិកគណបក្សកម្ពុជានិយមជំរុញកុំឱ្យដាក់សម្ពាធផ្លូវចិត្តដល់អ្នកបោះឆ្នោត - វិច្ឆិកា 10, 2022 10.11.2022 26:19
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិក និងជាអតីតប្រធានគណបក្សកម្ពុជានិយម បានថ្លែងថា នៅមានភាពមិនប្រក្រតីមួយចំនួនដែលរដ្ឋាភិបាលត្រូវកែលម្អ ដើម្បីធានាថា ការបោះឆ្នោតមួយអាចទទួលយកបាន។ លោកថ្លែងបន្ថែមថា គំនាបផ្លូវចិត្តលើអ្នកបោះឆ្នោតនៅតែជាបញ្ហា ដូចជាករណីបើពលរដ្ឋមិនបោះឆ្នោតឱ្យគណបក្សកាន់អំណាច មាន...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ពីអ្នកនិយមអានសៀវភៅរហូតក្លាយជាអ្នកនិពន្ធនិងស្ថាបនិកគ្រឹះស្ថានបោះពុម្ព - វិច្ឆិកា 07, 2022 07.11.2022 26:47
អ្នកស្រី ហួត សុជាតា មានបទពិសោធន៍ជាងមួយទសវត្សរ៍ពីផ្នែកគ្រប់គ្រងបោះពុម្ពផ្សាយសៀវភៅនៅអង្គការស៊ីប៉ា និងធ្លាប់សហការជាមួយនឹងមិត្តភក្តិរបស់ខ្លួនបង្កើតគ្រឹះស្ថានបោះពុម្ព «កម្ពុមេរា»។ ថ្មីៗនេះ អ្នកស្រីបានបង្កើតគ្រឹះស្ថានបោះពុម្ពថ្មីមួយទៀតឈ្មោះថា «អវតា» ក្នុងគោលបំណងពាំនាំនូវប្រលោមលោកប្រភេទផ្សេងៗទៀតឱ្យសម្បូរបែប ក្រៅតែអំពីប្រលោមលោកបែបស្នេហា និងសៀវភៅរឿងបែបជ...
Hello VOA៖ ជំនួបអាស៊ាននៅភ្នំពេញរួតរឹតដោយវិបត្តិសកលនិងតំបន់ជុំទិស - វិច្ឆិកា 04, 2022 03.11.2022 29:30
សាកលលោកនិងតំបន់អាស៊ីអាគ្នេយ៍កំពុងហ៊ុមព័ទ្ធដោយវិបត្តិធំៗនានា តួយ៉ាងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អស្ថិរភាពក្រោយរដ្ឋប្រហារយោធានៅភូមា និងការប្រជែងឥទ្ធិពលក្នុងតំបន់រវាងសហរដ្ឋអាមេរិកនិងចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមប្រធានបទ «អាស៊ាន» នារាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធានឆ្លើយឆ្លងព័ត៌មាន ឱ្យទីភ្នាក់ងារព័ត៌ម...
Hello VOA៖ ពលករគួរផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រទេសដែលពួកគេធ្វើការដើម្បីរក្សាអត្តសញ្ញាណជាតិ - តុលា 27, 2022 27.10.2022 24:47
គិតមកត្រឹមដើមឆ្នាំ ២០២២ ពលករចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់មានចំនួនប្រហែលជា១,៣លាននាក់។ ខណៈពេលដែលការធ្វើចំណាកស្រុកនៅតែបន្តកើតមាន អ្នកជំនាញមើលឃើញថា ពលករចំណាកស្រុកកម្ពុជាអាចរងឥទ្ធិពលនៃការផ្លាស់ប្ដូរវប្បធម៌ ទំនៀមទម្លាប់ ភាសា និងប្រពៃណី។ កញ្ញា ថោង សារីបុត្ត អ្នកស្រាវជ្រាវវ័យក្មេងប្រចាំវេទិកាអនាគតថ្លែងក្នុងកម្មវិធី Hello VOA ស្តី...
Hello VOA៖ បក្សកាន់អំណាចនឹងបង្ហាញមុខអ្នកដឹកនាំថ្មីៗ ខណៈបក្សប្រឆាំងបន្តរងសម្ពាធ មុនការបោះឆ្នោតជាតិមកដល់ - តុលា 18, 2022 17.10.2022 25:19
មិនដល់មួយឆ្នាំទេ ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា នឹងឈានមកដល់។ លោក សេង សារី អ្នកស្រាវជ្រាវសង្គមកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ ភាពអយុត្តិធម៌និងវិសមភាពនៅក្នុងការប្រកួតប្រជែងនយោបាយ កំពុងកើតឡើងខ្លាំង ចំពោះអ្នកនយោបាយថ្មីរបស់ក្រុមគណបក្សប្រឆាំង។ បញ្ហានេះកំពុងបង្កជាហេតុធ្វើឲ្យពួកគេមិនមានឱកាសនៅក្នុងការរៀបចំខ្លួនឲ្យបានល្អ ដើម្បីចូលរួមនៅក្នុងការប្រ...
Hello VOA៖ គណបក្សភ្លើងទៀនជំរុញឱ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោត មុនការបោះឆ្នោតឆ្នាំ ២០២៣ - តុលា 13, 2022 13.10.2022 27:24
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រព័ន្ធបោះឆ្នោតនាពេលបច្ចុប្បន្ននេះ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយលោកកំពុងជំរុញឱ្យមានការកែប្រែ ដើម្បីធានាថា ការបោះឆ្នោតនាពេលខាងមុខនេះ អាចទទួលយកបាន៕ (ស៊ុន ណារិន...
Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោង «តោះអាន» ជួយបង្កើនទម្លាប់ការអានរបស់កុមារ - តុលា 10, 2022 10.10.2022 25:11
គម្រោង«តោះអាន» ឬ Let’s Read របស់អង្គការមូលនិធិអាស៊ី គឺជាកម្មវិធីបច្ចេកវិទ្យាមួយ ឬហៅថា App ដែលមានសៀវភៅអានភ្ជាប់ជាមួយរូបភាពជាច្រើនសម្រាប់កុមារ មានទាំងជាភាសាខ្មែរ និងភាសាបរទេសមួយចំនួនទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី កាន់ វិច្ឆិកា នៃវីអូអេ លោក សរ វីរៈតារា មន្ត្រីកម្មវិធីនៃអង្គការមូលនិធិអាស៊ី បានឲ្យថា គម្រោង«តោះអាន» ឬ Let’s Read មានសៀវភៅ និងកម្មវិធីមិនគិតថ្ល...
Hello VOA៖ ទស្សនវិជ្ជាគ្រប់គ្រងរដ្ឋរបស់ទិសាបាមោក្ខឥណ្ឌា កៅឌីល្យៈ - តុលា 07, 2022 06.10.2022 29:22
ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទ «អាស៊ាន» ដែលចាក់ផ្សាយកាល ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ បានចូលមកអន្តរាគមន៍ បកស្រាយអំពីទស្សនវិជ្ជាគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច ចារកម្ម និងយោធា របស់ទិសាបាមោក្ខឥណ្ឌាសម័យបុរាណ កៅឌីល្យៈ និងការជាប់ពាក់ព័ន្ធនៃទ្រឹស្ដីរបស់លោក ទៅនឹងស្ថានការណ៍ភូមិសាស្ត្រនយោបាយសក...
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ស្ត្រីបន្តតស៊ូមតិដើម្បីឲ្យសង្គមឲ្យតម្លៃលើកិច្ចការរបស់ស្ត្រីក្នុងការមើលថែកូននិងបំពេញការងារក្នុងសង្គម - តុលា 04, 2022 03.10.2022 28:49
អ្នកស្រី លឹម ប៊ួយហៀក បានចាប់ផ្តើមសិក្សាថ្នាក់បណ្ឌិតជំនាញចិត្តវិទ្យាព្យាបាល ដោយផ្តោតលើកុមារតូចៗ និងមនុស្សវ័យជំទង់ នៅសាកលវិទ្យាល័យ Vietnam National University នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ អ្នកស្រីចូលចិត្តចែករំលែកចំណេះដឹងអំពីសុខភាពផ្លូវចិត្តកុមារ តាមរយៈការបង្កើតមាតិកាវីដេអូតាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្រោមគម្រោងមួយដែលមានឈ្មោះថា «ដឹងគុណ-ចិត្តសាស្ត្រ និងការចិញ...
Hello VOA៖ វិស័យកសិកម្មនឹងប្រឈមបញ្ហាធ្ងន់ធ្ងរប្រសិនបើកសិករនៅតែបន្តធ្វើចំណាកស្រុក - កញ្ញា 23, 2022 22.09.2022 25:19
កសិករកម្ពុជាដែលពេញកម្លាំង ជារឿយៗ តែងធ្វើចំណាកស្រុកពីស្រុកកំណើតរបស់ពួកគេទៅកាន់រាជធានី ឬតាមបណ្តាប្រទេសផ្សេងៗដើម្បីស្វែងរកការងារធ្វើ ដោយបោះបង់មុខរបរកសិកម្មរបស់ពួកគេ។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ថ្លែងក្នុងកម្មវិធី Hello VOA វិស័យកសិកម្ម និងការផ្គត់ផ្គង់ស្បៀងរបស់កម្ពុជានឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ប្រសិនបើកសិករដែលពេញកម្លាំង...
លោក យឹម ស៊ីណន៖ «បើមិនមានសេរីភាពលោក កឹម សុខា វាស្មើនឹងប្រជាធិបតេយ្យកម្ពុជាមិនអាចដើរដោយរលូន» - កញ្ញា 19, 2022 19.09.2022 21:10
សេរីភាពរបស់លោក កឹម សុខា គឺជាអាទិភាពដំបូងដែលជម្រុញឱ្យក្រុមដែលមាននិន្នាការគាំទ្រលោក កឹម សុខា អាចមកចូលរួមបោះឆ្នោតនៅអាណត្តិក្រោយ។ នេះជាការលើកឡើងរបស់ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង នៅក្នុងបទសម្ភាសហេឡូវីអូអេ។ លោកបន្តទៀតថា បើគ្មានសេរីភាពសម្រាប់លោកកឹម សុខា នោះគឺស្មើនឹងប្រជាធិបតេយ្យកម្ពុជាមិនអាចដើរដោយរលូន និងមិនអនុលោមតាមស្ត...
Hello VOA សំឡេងជំនាន់ថ្មី៖ ក្រុមយុវជន E-Robot ជួយតម្រង់ទិសសិស្សឱ្យយល់ពីបច្ចេកវិទ្យា - កញ្ញា 13, 2022 12.09.2022 28:20
យុវជនមួយក្រុមបានរួមគ្នាបង្កើតគម្រោងមួយឈ្មោះថា E-Robot ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលការសរសេរកូដ និងមនុស្សយន្តទៅកាន់សិស្សនៅជនបទ និងលើកទឹកចិត្តសិស្សស្រី ក្នុងការរៀនបច្ចេកវិទ្យាដោយឥតគិតថ្លៃ។ កញ្ញា ផែន ផល្លីដែត ប្រធានក្រុមទទួលខុសត្រូវផ្នែកការចូលរួមការងារស្ម័គ្រចិត្តក្នុងសង្គមរបស់យុវជន E-Robot ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ក្រុមយុវជនស្ម័...
Hello VOA៖ គ.ជ.បត្រូវកែលម្អប្រព័ន្ធបោះឆ្នោតដើម្បីធានាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ - កញ្ញា 09, 2022 08.09.2022 28:27
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មុននឹងការបោះឆ្នោតមកដល់ គណបក្សចំនួន៤ រួមមានគណបក្សភ្លើងទៀន ឆន្ទៈខ្មែរ ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានរួមគ្នាដាក់សំណើចំនួន១៦ចំណុចទៅស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីស្មើកែលម្អប្រព័ន្ធបោះឆ្នោត។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បាន...
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការងារដឹកនាំសហជីពបានធ្វើឱ្យអ្នកស្រី យ៉ាង សុភ័ណ្ឌ ក្លាយជាមនុស្សដែលកាន់តែរឹងមាំ - កញ្ញា 06, 2022 05.09.2022 27:41
អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនដែលរំពឹងថាខ្លួនក្លាយជាថ្នាក់ដឹកនាំសហជីពមួយរូបនោះទេ។ ក៏ប៉ុន្តែ អ្នកស្រីបានជម្នះឧបសគ្គ ខិតខំប្រឹងប្រែង ដោយឆ្លៀតរៀនសូត្របណ្តើរធ្វើការបណ្តើរ ដើម្បីបង្កើនចំណេះដឹងខ្លួនឱ្យទាន់តាមសម័យកាល និងដើម្បីឱ្យខ្លួនអាចក្លាយទៅជាអ្នកដឹកនាំមួយរូបដែលគេទុកចិត្ត។ អ្នកស្រីបានឱ្យដឹងថា ការជម្នះភាពភ័យខ្លាចរបស់ខ្លួន និងការខិតខំរៀនសូត្រ បានធ្វើ...
Hello VOA៖ ចំហាយនៃកម្ដៅនៅច្រកសមុទ្រតៃវ៉ាន់មកលើតំបន់អាស៊ីអាគ្នេយ៍ - កញ្ញា 02, 2022 01.09.2022 26:29
តំបន់អាស៊ីអាគ្នេយ៍ពិតជាចៀសមិនរួចពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសន្ដិសុខធ្ងន់ធ្ងរនោះទេ បើសិនជាមានជម្លោះប្រដាប់អាវុធនៅច្រកសមុទ្រតៃវ៉ាន់មែននោះ។ នេះជាការលើកឡើងរបស់លោក ស៊ុន គីម គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ថ្លែងក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែក្រោមមូលបទ«អាស៊ាន» ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយកាលពីរាត...
Hello VOA៖ ការសម្រួលឱ្យពលករធ្វើឯកសារស្របច្បាប់អាចកាត់បន្ថយការចាប់ខ្លួនដោយប្រទេសគោលដៅ - សីហា 26, 2022 25.08.2022 29:28
ពលករកម្ពុជាយ៉ាងហោចណាស់ជាងមួយលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ពលករខ្មែរយ៉ាងច្រើននៅមិនទាន់ទទួលបានការការពារសមស្រប និងការគោរពសិទ្ធិជាមូលដ្ឋានក្នុងការរស់នៅរបស់ពួកគេឲ្យបានត្រឹមត្រូវនៅឡើយ។ ហើយជារឿយៗ គេតែងឮអំពីការចាប់ខ្លួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តរប្រវេសន៍នៃ...
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet