វីអូអេ
សិល្បៈនិងវប្បធម៌ - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Husk at besøge podcastens hjemmeside og støtte skaberen: khmer.voanews.com
Forfatter
វីអូអេ
Kategori
Podcastens hjemmeside
Seneste episode
22. dec. 2023
Hvor kan du lytte?
Podcasts i appen Replaio Radio Kommer snartPodcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts
Episoder
បទសម្ភាសន៍VOA៖ ខ្មែរអាមេរិកាំងម្នាក់អំពាវនាវឲ្យខ្មែរកសាងប្រទេសក្នុងថ្ងៃរំឭកពីខួប៤៣ឆ្នាំនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម - មេសា 17, 2018 16.04.2018 14:47
នៅថ្ងៃទី១៧ ខែមេសានេះ កាលពី៤៣ ឆ្នាំមុនក្រុមខ្មែរក្រហម បានចូលដណ្តើមកាន់ កាប់អំណាច ក្រោយពីបានទទួលជ័យជម្នះពីកងទ័ពដឹកនាំដោយលោក សេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុមខ្មែរក្រហមត្រូវគេស្តីបន្ទោសថាបានកាប់សម្លាប់ពលរដ្ឋខ្មែរ តាមរយៈអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការបង្ខំឲ្យធ្វើការហួសកម្លាំង...
បទសម្ភាសន៍ VOA៖ មន្រ្តីខាងចរាចរណ៍អះអាងថា សមត្ថកិច្ចកំពុងទប់ស្កាត់អំពើហិង្សារឿងគ្រោះថ្នាក់ចរាចរណ៍ - មេសា 07, 2018 06.04.2018 8:53
មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា អំពើហិង្សាតែងតែកើតមាន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការវាយដំឲ្យរបួសអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញទ្រព្យសម្បត្តិត្រូវបានគេយល់ថា ដោយសារប្រជាពលរដ្ឋអស់ជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកចរាចរណ៍អះអាងថា បណ្តាលមកពីជនឆ្លៀតឱកាសស្រែកញុះញង់ដើម្បីបង្កើត...
បទសម្ភាសន៍ VOA៖ សិល្បករខ្មែរម្នាក់ត្រូវបានជ្រើសរើសឲ្យចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទថ្នាក់អន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន - មីនា 27, 2018 27.03.2018 19:40
លោក ស្វាយ សារ៉េត ដែលជាជាងចម្លាក់និងជាសិល្បករសហសម័យខ្មែរម្នាក់ ត្រូវបានជ្រើសរើសមកធ្វើបទបង្ហាញ និងតាំងចម្លាក់របស់លោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីកន្លែងដែលអ្នកជំនាញពហុវិស័យនិងអ្នកចូលរួមជាង៣.០០០នាក់ ជួបប្រជុំគ្នា។ កម្មវិធីនេះ រៀបចំដោយសមាគមការសិក្សាតំបន់អាស៊ី ឬ Association of Asian Studies ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ មីនា ឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA បានស...
បទសម្ភាសន៍ VOA៖ អ្នកតស៊ូមតិថា ក្នុងវិបត្តិនយោបាយ ស្ត្រីជាអ្នករងគ្រោះមុនគេ - មីនា 07, 2018 07.03.2018 13:27
ពិភពលោកនឹងប្រារព្ធទិវានារីអន្តរជាតិក្នុងសប្ដាហ៍នេះ។ នៅកម្ពុជាវិញ អ្នកឃ្លាំមើល និងតស៊ូមតិដើម្បីស្ត្រីបាននិយាយថា បញ្ហាស្ត្រីនៅតែមានលក្ខណៈប្រឈមដូចឆ្នាំមុនៗដែរ ក៏ប៉ុន្តែគេបានសង្កេតឃើញការចូលរួមយ៉ាងសកម្មជាងមុននៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ ហើយនៅពេលមានវិបត្តិនយោបាយដ៏ជ្រាលជ្រៅនេះ ស្ត្រីងាយរងគ្រោះជាងបុរស។ លោក អូន ឆេងប៉រ នៃ VOA បានសម្ភា...
បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស - មីនា 02, 2018 02.03.2018 8:33
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program ដែលបានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ ក្ន...
បទសម្ភាសន៍ VOA៖ ទិវាវប្បធម៌ជាតិឆ្នាំទី២០ពង្រឹងការចូលរួមរបស់យុវជន - កុម្ភៈ 24, 2018 23.02.2018 11:09
ឆ្នាំនេះជាខួបលើកទី២០នៃការប្រារព្ធទិវាវប្បធម៌ជាតិប្រចាំឆ្នាំដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ខែមីនា។ រដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ដល់យុវជនដោយបំផុសទឹកចិត្តពួកគេឱ្យចូលរួមផ្សព្វផ្សាយនិងលើកស្ទួយវប្បធម៌ជាតិនៅក្នុងសម័យកាលដែលប្រទេសនេះកំពុងទទួលឥទ្ធិពលពីសាកលភាវូបនីយកម្ម។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក ថៃ នរៈសត្យា រដ្ឋលេខាធិការនៃក្រសួងវប្បធ...
Hello VOA៖ ការជំរុញឲ្យមានផលិតករជាស្ត្រីកាន់តែច្រើននឹងជួយឲ្យភាពយន្តខ្មែរកាន់តែឆ្លុះបញ្ចំាងពីរឿងពិតៗក្នុងសង្គម - កុម្ភៈ 20, 2018 19.02.2018 23:44
ការកើនប្រជាប្រិយភាពនៃភាពយន្តរឿងភាគខ្មែរក្នុងចំណោមទស្សនិកជនខ្មែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្តល់ឱកាសដល់យុវជនខ្មែរជាច្រើន ទាំងបុរសនិងស្ត្រី ឲ្យចូលចាប់អាជីពក្នុងវិស័យភាពយន្តខ្មែរ នេះបើតាមប្រសាសន៍របស់ កញ្ញា សុធា អ៊ីណែស អាយុ២៩ឆ្នាំ ស្ថាបនិកនិងជានាយប្រតិបត្តិនៃក្រុមហ៊ុនផលិតកម្ម ComeTogether Films និងផលិតកររឿង«វិបល្លាស»។ ប៉ុន្តែកញ្ញាថ្លែងក្នុងកម្មវិធី Hello...
បទសម្ភាសន៍ VOA៖ ការប្រើប្រាស់សិល្បៈជាឧបករណ៍សម្រាប់ការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គម - មករា 12, 2018 11.01.2018 6:52
លោក ទោ លឿត ដែលជាប្រធានគ្រប់គ្រងកម្មវិធី និងត្រួតពិនិត្យ វាយតម្លៃ នៃសមាគមហ្វារពន្លឺសិល្បៈ បានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក លឿត បានអញ្ជើញមកកាន់ VOAដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហុង ចិន្តា អំពីអត្ថប្រយោជន៍នៃការចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍សិក្សានៅអាមេរិកនិង...
បទសម្ភាសន៍ VOA៖ សារៈសំខាន់នៃការរួមចំណែករបស់សិល្បៈទៅក្នុងសង្គម - មករា 12, 2018 11.01.2018 15:50
លោក ឈិន វ៉ាន់នឿន ដែលជាអ្នកសម្របសម្រួលផ្នែកទីផ្សារជាន់ខ្ពស់នៃអង្គការសិល្បៈខ្មែរអមតៈ បានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក វ៉ាន់នឿន បានអញ្ជើញមកកាន់ VOAដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហុង ចិន្តា អំពីបទពិសោធន៍របស់លោកនៅក្នុងកម្មវិធីនេះនិងសារៈសំខាន់នៃការរួមចំណែករបស់សិល្បៈ...
បទសម្ភាសន៍ VOA៖ សិលាចារឹកមួយបញ្ជាក់ថា ដែនដីសុវណ្ណភូមិគឺគ្រប់គ្រងដោយស្តេចខ្មែរ - មករា 05, 2018 05.01.2018 9:14
ពាក្យថា ដែនដីសុវណ្ណភូមិត្រូវគេដឹងថាជាអាណាចក្រមួយដ៏រុងរឿងក្នុងតំបន់អាស៊ីកាលពីសម័យបុរាណ។ ពាក្យនេះត្រូវបានប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍យកទៅប្រើប្រាស់ ហើយអះអាងថា ជាប្រទេសរបស់ផងខ្លួន។ ទោះយ៉ាងណាមិញ អ្នកជំនាញខាងសិលាចារឹកខ្មែរមួយរូប គឺលោកបណ្ឌិត វង្ស សុធារ៉ាអះអាងថា លោកបានរកឃើញសិលាចារឹកបុរាណរបស់ខ្មែរមួយដែលចារនៅឆ្នាំ៦៣៣នៃគ្រឹស...
Hello VOA៖ ការសហការរបស់ពលរដ្ឋជាមួយអាជ្ញាធរចាំបាច់ដល់ប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងសំរាមនិងអនាម័យក្នុងទីក្រុង - ធ្នូ 25, 2017 25.12.2017 28:02
បញ្ហាការគ្រប់គ្រងសំរាមនិងបង្កើនអនាម័យនៅតាមទីក្រុង ជាបញ្ហាចោទនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយធនាគារពិភពលោកនៅក្នុងពេលថ្មីៗនេះបានអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមនិងអនាម័យ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានថ្លែងក្នុងកម្មវិធី Hello VOA «អភិបាលកិច្ចល្អ» ថា ស្ថានភាពអនាម័យនិងការ...
Hello VOA៖ ភាពយន្តហូលីវូដថ្មីរបស់លោកស្រី Jolie ជួយបង្កើនសមត្ថភាពនិងឱកាសដល់ផលិតករវ័យក្មេងកម្ពុជា - កញ្ញា 19, 2017 18.09.2017 24:53
ភាពយន្ត«ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» First They Killed My Father ដែលដឹកនាំដោយលោកស្រី Angelina Jolie និងសហការផលិតជាមួយលោក ប៉ាន់ រិទ្ធី ជាភាពយន្តហូលីវូដជាភាសាខ្មែរដំបូងដែលត្រូវផ្សាយតាមគេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី អ្នកជំនួយការខាងអត្ថបទកុងនិងបកប្រែជាភាសាខ្មែរនៃភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ ថ្លែងថា ការដែលមានភាពយន្តហូល...
បទសម្ភាសន៍ VOA៖ តួអង្គកាកីទទួលបានអយុត្តិធម៌ផ្លូវភេទ - សីហា 23, 2017 23.08.2017 10:38
ទស្សនៈថ្មីមួយចំពោះការវាយតម្លៃលើតួអង្គកាកី និងឥទ្ធិពលរឿងនេះមកលើតម្លៃស្រ្តីខ្មែរ ត្រូវបានលើកយកមកសម្តែងតាមរយៈល្ខោនយីកេនាពេលថ្មីៗនេះ ដោយអង្គការសិល្បៈខ្មែរអមតៈ។ កញ្ញា នូវ ពៅលក្ខិណា នៃ VOA បានសម្ភាសន៍អ្នកគ្រូ អ៊ុយ លតាវណ្ណ ជាអ្នកដឹកនាំការសម្តែងនេះ។ អ្នកគ្រូចង់ឃើញយុវជនកម្ពុជា ពិភាក្សារកឬសគល់នៃបញ្ហា រកយុត្តិធម៌ឲ្យស្រ្តីភេទ ដែលភាគច្រើនដាក់ទោ...
ដំណើរស្វែងរកឪពុកបង្កើតរបស់កុមារកូនកាត់វៀតណាម៣នាក់នៅសហរដ្ឋអាមេរិក - មេសា 21, 2017 20.04.2017 20:28
ក្រោយពីហោះឡើងបានបន្តិចកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥ យន្តហោះដឹកអ្នកដំណើរAmerican C-5 បានធ្លាក់ពេលកំពុងចុះចតវិញនៅគ្រាមានអាសន្ននៅខាងក្រៅអាកាសយានដ្ឋាន Tan Son Nhut ក្នុងទីក្រុង Saigon។ ហេតុការណ៍ធ្លាក់យន្តហោះនោះបានបណ្តាលឲ្យមនុស្ស១៣៨នាក់ស្លាប់ ដែលក្នុងនោះក៏មានកុមារចំនួន៧៨នាក់ផងដែរ។ ជើងហោះហើរនោះគឺជាការដឹកអ្នកដំណើរតាមផ្លូវអាកាសជាលើកដំបូងបង្អស...
Follow the Moon - មេសា 18, 2017 18.04.2017 56:37
Follow the Moon is an account of how a remarkable series of circumstances brought closure to a story of genocide and suffering that had begun forty years earlier. It’s the story of how unseen forces re-united four people who had never met, but had witnessed the same moment in time—and the experiences that brought them together. An American journalist and three survivors of the tragedy, two men and...
បទសម្ភាសន៍ VOA៖ ព្រះចៅអធិការវត្តនៅកាណាដាវាយតម្លៃពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ - មីនា 16, 2017 15.03.2017 25:48
ព្រះតេជគុណបណ្ឌិត ហុក សុវណ្ណព្រះចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា បានមានសង្ឃដីកាអំពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ ក្នុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងម៉ុងរ៉េអាល់ ជាមួយលោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ព្រះតេជគុណបានសង្កេតឃើញថា ការធ្លាក់ចុះសីលធម៌ និងការមិនគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋនេះ គឺរាប់ទាំង...
បទសម្ភាសន៍ផ្តាច់មុខ៖ ក្រោយការបញ្ចាំងភាពយន្ត លោកស្រី Jolie គ្រោងនឹងបន្តលើកស្ទួយជីវភាពប្រជាជនកម្ពុជា - កុម្ភៈ 27, 2017 27.02.2017 5:22
តារាហូលីវូដដ៏ល្បីរបស់អាមេរិកនិងជាអ្នកដឹកនាំភាពយន្តគឺលោកស្រី Angelina Jolie បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ នៅឯពិធីសម្ពោធការបញ្ចាំងជាអន្តរជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានូវខ្សែភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ថា ភាពយន្តហូលីវូដជាភាសាខ្មែរនេះ ជាអំណោយរបស់លោកស្រីចំពោះប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោ...
បទសម្ភាសន៍ VOA៖ ពីកុមារនៅហ្វារក្លាយជាសិល្បករសៀកនៅក្រុមហ៊ុនសៀកដ៏ធំបំផុតលើពិភពលោក - កុម្ភៈ 01, 2017 31.01.2017 13:58
បទសម្ភាសន៍៖ កើតនៅឃុំអូចារ ខេត្តបាត់ដំបង យុវជន សុខ ឌីណា ដែលមានវ័យទើបតែ២២ឆ្នាំមកពីគ្រួសារដែលមានជីវភាពលំបាកនិងធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្នុងសមាគមហ្វារពន្លឺសិល្បៈនោះ មិនត្រឹមតែបានទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងសាលាបង្ហាត់បង្រៀនសៀកដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងទីក្រុង Montreal ប្រទេសកាណាដាប៉ុណ្ណោះនោះទេ ឌីណាថែមទាំងត្រូវបានជ្រើសរើសឲ្យចូលបម្រើការនៅក្នុងក្រុមហ៊ុន សៀកដ៏ធំបំផុតរបស់ពិភពលោកដ...
Hello VOA៖ បច្ចេកវិទ្យាអាចជួយឲ្យតម្លៃសំបុត្ររថយន្តចុះថោកអំឡុងពេលបុណ្យទាន - សីហា 15, 2016 15.08.2016 28:53
លោក ជា ឡង់ដា ស្ថាបនិកនិងប្រធានក្រុមហ៊ុន BookMeBus ថ្លែងថា បច្ចេកវិទ្យាអ៊ីនធឺណិតមិនត្រឹមតែជួយអ្នកធ្វើដំណើរកម្ពុជាអាចចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាននូវសេវាកម្មធ្វើដំណើរល្អជាងមុន រួមទាំងតម្លៃសមរម្យក្នុងអំឡុងពេលថ្ងៃបុណ្យជាតិទៀតផង។ ការយឺតយ៉ាវរបស់អ្នកធ្វើដំណើរនិងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងការសម្របខ្លួនទៅនឹងរបត់បច្ចេកវិទ្យា...
បទសម្ភាសន៍ VOA៖ អ្នកបណ្តុះបណ្តាលថា យុវតីខ្មែរមានសមត្ថភាពខ្ពស់ក្លាយជាសហគ្រិនខាងបច្ចេកវិទ្យា - សីហា 13, 2016 12.08.2016 13:28
លោក ពិដោរ លីដែត អ្នកបណ្តុះបណ្តាលម្នាក់នៃកម្មវិធី Technovation ដែលជាកម្មវិធីលើកទឹកចិត្តក្មេងស្រីឲ្យទទួលការបណ្តុះបណ្តាលខាងបច្ចេកវិទ្យាព័ត៌មានឬហៅថា ICT ច្រើនជាងមុន។ ពួកគេបង្កើតជាក្រុមតូចៗដើម្បីផលិតកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទ app មួយក្នុងគោលបំណងដើម្បីចូលរួមការប្រកួតប្រជែងនៅទីក្រុង San Francisco សហរដ្ឋអាមេរិកដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកក្កដា ក...
អ្នកវិភាគ៖ កម្ពុជាឈានដល់ផ្លូវបំបែកមួយរវាង«បដិវត្តន៍ពណ៌»និង«បដិវត្តន៍គំនិត» - កក្កដា 21, 2016 20.07.2016 9:10
អ្នកឃ្លាំមើលការវិវត្តនយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា លើកឡើងថា ការស្លាប់លោកបណ្ឌិត កែម ឡី បានញ៉ាំងឲ្យមាន«បដិវត្តន៍គំនិត»ថ្មីមួយ ផ្ទុយនឹងការគិតរបស់រដ្ឋាភិបាល ខណៈដែលមន្ត្រីរដ្ឋាភិបាលអំពាវនាវឲ្យមានការស្ងាត់ស្ងៀមក្នុងអំឡុងពេលនៃពិធីបុណ្យសពអ្នកវិភាគសង្គមដែលត្រូវបានបាញ់សម្លាប់រូបនេះ។ លោក សាយ មុន្នី នៃVOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានី វ៉ាស៊ីនតោនដូចតទៅ៕
Lignende podcasts
Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.