uk

SBS

SBS Khmer - SBS ខ្មែរ

News KM ↓ Епізодів: 1252

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Обов'язково відвідайте сайт подкасту та підтримайте його автора: www.sbs.com.au

Автор

SBS

Категорія

News

Сайт подкасту

www.sbs.com.au

Останній епізод

9 жов 2026

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ 16.05.2026

** លោកនាយករដ្ឋមន្ត្រី ការពារការផ្លាស់ប្តូររបស់រដ្ឋាភិបាលលោកចំពោះប្រព័ន្ធពន្ធដារ ដែលចាំបាច់សម្រាប់យុវជនអូស្ត្រាលីចូលក្នុងទីផ្សារលំនៅដ្ឋាន។ ** មេដឹកនាំបក្សប្រឆាំងប្រើប្រាស់ការឆ្លើយតបកញ្ចប់ថវិកាដើម្បីបង្ហាញពីការផ្លាស់ប្តូរពន្ធ អន្តោប្រវេសន៍ និងសុខុមាលភាព។ ** អូស្រ្តាលីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតចម្រៀង Eurovision។

Are you prepared for Australia’s flu season? - តើអ្នកត្រៀមខ្លួនសម្រាប់រដូវកាលផ្តាសាយធំរបស់ប្រទេសអូស្ត្រាលីហើយឬនៅ? 15.05.2026

Influenza is a highly contagious viral infection. As flu season begins in Australia, here’s what you need to know to protect yourself, your family and the most vulnerable in our community. - គ្រុនផ្តាសាយធំឬ Influenza គឺជាមេរោគដែលឆ្លងខ្លាំង ហើយចរាចរពេញមួយឆ្នាំ ប៉ុន្តែសកម្មភាពផ្តាសាយកើនឡើងក្នុងរដូវស្លឹកឈើជ្រុះ ដោយការឆ្លងកើនឡើងខ្ពស់បំផុតក្នុងរដូវរងា។ នេះជាអ្វីដែលអ្នកត្រូវដឹងដើម្បីការពារខ្លួនអ្នក ក្រុ...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ 15.05.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សុន្ទរកថាឆ្លើយតបថវិការបស់លោក Angus Taylor រងការរិះគន់ចំពោះការប្រមាថជនអន្តោប្រវេសន៍។ **គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងមួយនៅរដ្ឋគ្វីនស្លេន បានឆក់យកជីវិតស្ត្រីម្នាក់ ព្រមទាំងមានជនបរទេស ក្នុងចំណោមអ្នករងរបួស។ ** លោក ដូណាល់ ត្រាំ និយាយថា ប្រធានាធិបតីចិន បានស្នើជួយសម្របសម្រួលសន្តិភាពជាមួយអ៊ីរ៉ង់។

CMACកំពុងបោសសម្អាតសំណល់គ្រឿងផ្ទុះ នៅប្រាសាទព្រះវិហារ 15.05.2026

អង្គភាព CMAC កំពុងដំណើរការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតំបន់ប្រាសាទព្រះវិហារ ដោយផ្អែកតាមសំណើររបស់អាជ្ញាធរជាតិព្រះវិហារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រផ្តល់ជំនួយហិរញ្ញប្បទាន ដោយអង្គការយូណេស្កូ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ 14.05.2026

**លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយលោក ស៊ី ជីនពីង។ **មេដឹកនាំបក្សប្រឆាំង នឹងប្រើប្រាស់សុន្ទរកថាឆ្លើយតបកញ្ចប់ថវិកាលើកដំបូងរបស់លោក ដើម្បីភ្ជាប់ការទទួលយកអន្តោប្រវេសន៍ ទៅនឹងចំនួនផ្ទះសាងសង់ថ្មី ។ **ចៅក្រមសម្រេចថា ក្រុមហ៊ុន Coles បានបោកបញ្ឆោតអតិថិជននៅក្នុងយុទ្ធនាការកំណត់តម្លៃ "Down Down" របស់ខ្លួន។

វិនិយោគិន និងអ្នកជួលផ្ទះ ប្រតិកម្មចំពោះការផ្លាស់ប្តូរការកាត់កងពន្ធ Negative Gearing និងពន្ធលើផលចំណេញមូលធន CGT 14.05.2026

មានការរំពឹងទុកជាមុនច្រើនក្រៃលែង នៅមុនពេលប្រកាសកញ្ចប់ថវិកាឆ្នាំនេះ អំពីអ្វីដែលនឹងកើតឡើងសម្រាប់អ្នកវិនិយោគលើលំនៅដ្ឋាន។ ឥឡូវនេះយើងដឹងហើយថា លោកហិរញ្ញិក Jim Chalmers មានផែនការអ្វីខ្លះសម្រាប់ការបញ្ចុះតម្លៃពន្ធលើផលចំណេញមូលធន Capital Gains Tax និងការកាត់កងពន្ធអវិជ្ជមាន Negaive Gearing ដែលពន្ធទាំងពីរនេះត្រូវបានគេបន្ទោសថា កាន់ជើងវិនិយោគិនជាជាងអ្នកទិញផ្ទះដំបូង និងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង។ សំណួរសួរថា តើឥឡ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ 13.05.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធដាក់ចេញនូវកំណែទម្រង់ពន្ធដារក្នុងបំណងជួយយុវជនអូស្ត្រាលីកាន់តែច្រើនឲ្យមានលទ្ធិភាពទិញផ្ទះ។ ** អូស្ត្រាលីដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ជុំវិញការបង្ក្រាបរបស់ខ្លួនលើក្រុមបាតុករ និងស្ត្រី។ ** វិស័យម្ហូបអាហារ និងគ្រឿងទេសអូស្ត្រាលីកំពុងព្រមានថា អ្នកទិញអាចប្រឈមមុខនឹងតម្លៃខ្ពស់ក្នុងពេលឆាប់ៗនេះ។

លោកហិរញ្ញិកលើកឡើងពី «ផ្លូវដ៏លំបាកនៃកំណែទម្រង់» ខណៈដែលលោកបង្ហាញពីថវិកាសហព័ន្ធឆ្នាំ ២០២៦ 12.05.2026

លោកហិរញ្ញិក Jim Chalmers បានចេញកញ្ចប់ថវិកាឆ្នាំ ២០២៦ របស់លោក ដែលលោកហៅថាជា «ផ្លូវដ៏លំបាកនៃកំណែទម្រង់»។ ចំណុចកណ្តាលនៃកញ្ចប់ថវិកានេះគឺការផ្លាស់ប្តូរពន្ធលើលំនៅដ្ឋាន និងការសន្សំប្រាក់ចំនួន ៣៥ ពាន់លានដុល្លារពីកំណែទម្រង់គម្រោងធានារ៉ាប់រងពិការភាពជាតិNDIS។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ 12.05.2026

** កញ្ចប់ថវិកាសហព័ន្ធនឹងប្រសើរឡើង ៤៥ ពាន់លានដុល្លារក្នុងរយៈពេលបួនឆ្នាំខាងមុខ។ ** ជនជាតិអូស្រ្តាលីចុះពីកប៉ាល់ទេសចរណ៍ដែលផ្ទុះមេរោគ hantavirus ត្រូវធ្វើចត្តាឡីស័ក៣សប្តាហ៍។ ** លោក ដូណាល់ ត្រាំ បដិសេធសំណើឆ្លើយតបរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១០ សប្តាហ៍។

កម្ពុជា អះអាងថា មិនមានការចាំបាច់ ត្រូវចរចាជាមួយថៃ ដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយ 12.05.2026

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា បានប្រកាសជំហរច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនមានការចាំបាច់ ត្រូវចរចាជាមួយថៃ ដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយ។ ជំហររបស់កម្ពុជាដូច្នេះ គឺក្រោយពីថៃ បានសម្រេចលុបចោលជាឯកតោភាគីលើអនុស្សារណៈយោគយល់គ្នា ឬ MOU 2001 ស្តីពីព្រំដែនសមុទ្រត្រួតស៊ីគ្នា។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ 09.05.2026

** ស្ត្រីអូស្ត្រាលីបីនាក់ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ប្រឈមមុខនឹងការចោទប្រកាន់ដែលមានទោសជាប់ពន្ធនាគារអតិបរមា ១០ឆ្នាំ និង ២៥ឆ្នាំ។ **គណបក្សសម្ព័ន្ធបានទទួលស្គាល់ថា ការរក្សាអាសនៈក្នុងតំបន់Farrer នឹងមានការលំបាក នៅមុនពេលការបោះឆ្នោត។ **រដ្ឋញូសៅវែលប្រកាសបញ្ចប់ការងារអ្នកម៉ៅការ លើគម្រោងរថភ្លើងក្រោមដី នៃអាកាសយានដ្ឋាន Western Sydney។

ទិវាដឹងគុណម្តាយ៖ ដើម្បីតបស្នងសងគុណអ្នកម្តាយ តើកូនៗគួរប្រតិបត្តិខ្លួនបែបណាខ្លះ? 08.05.2026

អ្នកម្តាយគ្រប់រូបតែងតែស្រឡាញ់កូន ប៉ុន្តែអ្នកម្តាយមួយចំនួនអាចថាឆ្លងកាត់នូវការលំបាកច្រើនជាងអ្នកម្តាយទូទៅ។ ក្នុងនាមខ្លួនឯងជាម្តាយម្នាក់ អ្នកស្រីប៊ុន ឡឺវីសេដាគិតថា អ្នកម្តាយរបស់គាត់ពិសេសជាងគេលើលោក ជាមួយនឹងអនុស្សាវរីយ៍និងការឈឺចាប់ ដែលមិនអាចបំភ្លេចបានជាច្រើនរាប់មិនអស់ ក្នុងរបបវាលពិឃាត។ ដើម្បីតបស្នងសងគុណអ្នកម្តាយ តើអ្នកស្រីបាននិងកំពុងតែប្រតិបត្តិខ្លួនបែបណាខ្លះ?

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៨ខែឧសភា ឆ្នាំ២០២៦ 08.05.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កញ្ចប់ថវិកាសហព័ន្ធបង្កើតប្រាក់សន្សំចំនួន ៦៤ ពាន់លានដុល្លារ។ ** ស្ត្រីបីនាក់ត្រូវបានចាប់ខ្លួន ខណៈដែលក្រុមគ្រួសារអតីតយុទ្ធជនក្រុម I-S បានមកដល់អូស្រ្តាលីវិញ។ ** ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បដិសេធសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ចំពេលមានការវាយប្រហារឡើងវិញ។

កម្ពុជា-ថៃ ជួបគ្នាស្វែងរកដំណោះស្រាយលើជម្លោះព្រំដែន នៅក្រៅកិច្ចប្រជុំអាស៊ាន 08.05.2026

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល បានជួបប្រជុំ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន ដើម្បីស្វែងរកដំណោះស្រាយលើជម្លោះព្រំដែន ក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលជាប្រធានអាស៊ាន។

កម្ពុជាបន្តចរចាពន្ធជាមួយអាមេរិក ដើម្បីរក្សាអត្រាពន្ធមិនឲ្យលើសពី ១៩% 08.05.2026

ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ កាលពីថ្ងៃទី៧ ខែឧសភា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា កម្ពុជា គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះកិច្ចព្រមព្រៀងពន្ធបដិការ ជាមួយសហរដ្ឋអាមេរិក។ កម្ពុជា នឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក លើបញ្ហាពន្ធបដិការ ដើម្បីធានាថា សហរដ្ឋអាមេរិក នឹងមិនយកពន្ធគយលើទំនិញរបស់កម្ពុជា លើស ១៩% ឡើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ 07.05.2026

** ស្ត្រីអូស្ត្រាលីដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ប្រឈមមុខនឹងការចាប់ខ្លួននៅពេលត្រឡប់មកពីប្រទេសស៊ីរីវិញ។ ** អង្គការសុខភាពពិភពលោកនិយាយថា មេរោគ Hantavirus មិនមែនជាកូវីដថ្មីទេ ខណៈអ្នកដំណើរត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍ដែលមានការផ្ទុះឡើងនៃជំងឺនេះ។ ** អ្នកគាំទ្ររីករាយបន្ទាប់ពីអភិបាលរដ្ឋវិចថូរៀ លុបចោលសេចក្តីសម្រេចមិនចាក់បញ្ចាំងព្រឹត្តិការណ៍ World Cup នៅ Fed Square។

Women’s legal services in Australia: Understanding your options - សេវាកម្មផ្នែកច្បាប់សម្រាប់ស្ត្រីនៅ​ក្នុង​ប្រទេស​អូស្រ្តាលី៖ ឈ្វេងយល់​ពី​ជម្រើសរបស់អ្នក 07.05.2026

Workplace discrimination, gender-based violence and financial inequality—these are just some of the reasons why women need dedicated legal services. You don’t have to navigate the legal system alone. In Australia, free legal services exist to advocate for vulnerable women in ways that are safe, confidential and culturally appropriate. - ការរើសអើងនៅកន្លែងធ្វើការ អំពើហិង្សាផ្អែកលើយេនឌ័រ និងវិសមភាពហិ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ 06.05.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ក្រុមស្ត្រី និងកុមារដែលមានទំនាក់ទំនងជាមួយយុទ្ធជនក្រុម IS វិលត្រឡប់មកប្រទេសអូស្ត្រាលីវិញ។ ** លោកហិរញ្ញិកទទួលស្គាល់ថា ការដំឡើងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាល នឹងបន្ថែមសម្ពាធលើជីវភាពរស់នៅរបស់ប្រជាជនអូស្រ្តាលី។ ** លោក ដូណាល់ ត្រាំ ផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដឹកនាំនាវាចេញពីច្រកសមុទ្រហ័រមូស។

កម្ពុជាប្រកាសប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ពាក់ព័ន្ធព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ 06.05.2026

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមបណ្តាញសង្គមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃ បានប្រក...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ 05.05.2026

** អូស្ត្រាលី និងជប៉ុនសម្រេចបានកិច្ចព្រមព្រៀងដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច។ ** មានការអំពាវនាវឱ្យដោះស្រាយបញ្ហាភាពគ្មានផ្ទះសម្បែងរស់នៅ បន្ទាប់ពីការស្លាប់របស់ទារកនៅក្នុងតំបន់ជនបទ រដ្ឋញូសៅវែល។ **រដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា អ្នកដែលមានជំងឺអូទីសឹមនឹងនៅតែមានសិទ្ធិទទួលបាន NDIS។

#109 Talking about ageing parents (Med) - សិក្សាភាសាអង់គ្លេសភាគទី109៖ ការពិភាក្សាអំពីឳពុកម្តាយចាស់ៗ 05.05.2026

Learn English useful for talking about ageing parents and family responsibilities. Practise everyday phrases for describing challenges, offering help, and discussing how to support parents. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីឪពុកម្តាយវ័យចំណាស់ និងការទទួលខុសត្រូវក្នុងគ្រួសារ។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីបញ្ហាប្រឈម ការផ្តល់ជំនួយ និងការពិភាក្សាអំពីរបៀបគាំទ្រឪពុកម្តាយ។

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ 02.05.2026

** ស្តេច Charles មានបន្ទូលអំពីសារៈសំខាន់នៃប្រជាជាតិដែលធ្វើការរួមគ្នា នៅក្នុងសុន្ទរកថាប្រវត្តិសាស្ត្រមួយទៅកាន់សម័យប្រជុំរួមរបស់សភាសហរដ្ឋអាមេរិក។ ** អតីតមន្ត្រី OPEC ថា ការសម្រេចចិត្តចាកចេញរបស់អារ៉ាប់រួម អាចធ្វើឱ្យអង្គការនេះចុះខ្សោយ។ ** កូរ៉េខាងត្បូង និងអូស្ត្រាលីយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើថាមពល។

ម្ចាស់ម្កុដបវរកញ្ញាខ្មែរ ឆ្នាំ២០២៦ ប្រចាំរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី 01.05.2026

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ចោមពុងសារុង និងរាត្រីសមោសរ ព្រមទាំងឆ្លើយសំណួរយ៉ាងស្វិតស្វាញ កាលពីរាត្រីថ្ងៃសៅរ៍ ទី៤ ខែមេសា កញ្ញា ហ៊ន រចនា បានក្លាយជាម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងបវរកញ្ញាខ្មែរអូស្រ្តាលី ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសមាគមខ្មែរនៃរដ្ឋវិចថូរៀ។ កញ្ញា រចនា គឺជាកូនខ្មែរមួយរូបដែលធំធាត់ឡើងនៅក្នុងតំបន់ជនបទដាច់ស្រយាល ក្នុងរដ្ឋវិចថូរៀ ដែលតែងតែព្យាយាមផ្សារភ្ជាប់...

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ 01.05.2026

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សេចក្តីអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅ Alice Springs បន្ទាប់ពីការស្លាប់របស់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់។ ** អ៊ីរ៉ង់គម្រាមឆ្លើយតបដោយ "ការវាយប្រហារដ៏វែងឆ្ងាយ និងឈឺចាប់" ប្រសិនបើអាមេរិកបន្តវាយប្រហារមកលើប្រទេសខ្លួន។ ** អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារយោធា ទៅឃុំខ្លួននៅក្នុងផ្ទះ។

តុលាការសាលាឧទ្ធរណ៍ សម្រេចតម្កល់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ 30.04.2026

តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា បានប្រកាសសាលដីកា លើសំណុំរឿងក្បត់ជាតិរបស់លោកកឹមសុខា ដោយតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។ ពោលគឺអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ពាក់ព័ន្ធនឹងទោសក្បត់ជាតិ។ លើសពីនេះ តុលាការសាលាឧទ្ធរណ៍ បានបន្ថែមទោស មិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ។ ក៏ប៉ុន...

Слухайте подкаст SBS Khmer - SBS ខ្មែរ у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали